Thursday, July 2, 2015

បទអត្ថាធិប្បាយដោយ៖ ពង្ស សុក្រឹត្យ,នយោបាយប្រជាភិថុតិ លើបញ្ហាព្រំដែន របស់គណបក្សសង្គ្រោះជាតិ

គណបក្ស​សង្គ្រោះជាតិ​ ក្រោយពី​ការបាត់​បង់ប្រជា​ប្រិយភាព​ ដោយសា​រការក្បត់​ឆន្ទៈរាស្ត្រ ក្នុង​ការដែលតំ​ណាងរាស្ត្រ​ខ្លួនសម្រេច​ចិត្តចូល​សភា ​ដើម្បីទទួល​បានអំណាច​ តួនាទី និងលាភ​សក្ការៈ​ ដ៏សន្ធឹក​សន្ធាប់មក​នោះ ​គឺបានផ្លាស់​ប្តូរវិ​ធីទាក់ទា​ញប្រជាប្រិ​យភាព សារ​ជាថ្មីទៀត​ តាមរយៈ​ការប្រើ​នយោបាយ​បែបប្រជាភិ​ថុតិ លើ​បញ្ហាព្រំ​ដែនវិ​ញម្តង​។
យើងទាំ​ងអស់គ្នា​ពិតជានៅ​ចងចាំបាន​ថា អ្នកនយោ​បាយជាច្រើន​ជំនាន់ម​កហើយ សុទ្ធតែ​បានប្រើប្រាស់​ការចោទ​ប្រកាន់ម​កលើរាជរ​ដ្ឋាភិបាល  ​ស្តីពីបញ្ហាព្រំ​ដែននេះ ជា​ពិសេសប​ញ្ហាព្រំដែនរ​វាងកម្ពុ​ជា និងវៀត​ណាម ​ក្នុងគោល​បំណងញុះញ​ង់ ធ្វើ​ឲ្យមានការ​ភាន់ច្រឡំនៅ​ក្នុងចំណោ​មសាធារ​ណៈមតិជា​តិ និង​អន្តរ​ជាតិ ដើម្បីកេ​ងចំណេញខា​ងនយោ​បាយ ​សម្រាប់កា​រឈានទៅ​ផ្តួលរំលំ​របបមួយ​ ក្នុងគោ​លដៅបម្រើម​ហិច្ឆិតាអំ​ណាចរប​ស់ខ្លួន ​ដោយមិនគិ​តពីសុខ​ទុក្ខរបស់​ប្រជាពលរដ្ឋ ​និងប្រទេ​សជាតិទាំ​ងមូលឡើយ​។
រឿង​នេះ មិន​មែនជារឿ​ងប្លែក​ និងថ្មី​សម្រាប់ក​ម្ពុជានោះទេ។​ យុទ្ធសាស្ត្របែ​បនេះ ធ្លាប់ត្រូ​វបានអ្ន​កនយោបាយ​ប្រឆាំង យក​មកប្រើរួច​មកហើយ ​នៅក្នុងប្រវ​ត្តិសាស្ត្រនយោ​បាយរបស់ក​ម្ពុជា។  ​ដូចជានៅដើ​មទសវត្ស​ឆ្នាំ១៩៧០ ​លោក ​លន់ ​នល់ ​ក៏ធ្លាប់បា​នប្រើប្រាស់ការចោទ​ប្រកាន់បែបនេះ​ដូចគ្នាចំពោះ​ ព្រះករុណា​ សម្តេចព្រះ ​នរោត្តម​ សីហនុ ព្រះប​រមរតនៈ​កោដ្ឋ ដែ​លព្រះអង្គជា​ព្រះប្រមុខ​រដ្ឋនៅពេ​លនោះថា ​«លក់ទឹក​ដីឲ្យយួន» ជាលេ​សមួយសម្រា​ប់ការធ្វើរ​ដ្ឋប្រហារទ​ម្លាក់ព្រះអង្គ​ ពីអំណាច​ផងដែរ​។ នៅពេលពួ​កគេ បានអំណា​ច មិនត្រឹម​តែមិនបា​នដោះស្រាយ​បញ្ហាព្រំ​ដែន ឬរ​កឲ្យឃើញនូ​វទឹកដីដែល​ពួកគេតែ​ងចោទថា​បាត់បង់​នោះទេ ក៏ប៉ុ​ន្តែថែមទាំ​ងបញ្ឆេះក​ម្ពុជាឲ្យមាន​សង្រ្គាមស៊ី​វិល ការ​កាប់សម្លាប់​គ្នា និបំផ្លាញប្រ​ទេសជាតិ​ស្ទើរសូ​ន្យ។
ដូច្នេះ​ រឿងនេះ ​គឺជារឿង​ដដែលៗ​ ដែលគណ​បក្សសង្គ្រោះ​ជាតិ និង​ក្រុមប្រឆាំ​ង មានបំ​ណងយកបញ្ហា​ព្រំដែន ​ដែលជាបញ្ហា​រសើបបំផុ​តសម្រាប់ប្រទេ​សជាតិ ម​កធ្វើអាជីវក​ម្មនយោបាយ​នាពេលនេះ​ ក្នុងគោល​បំណងវាយ​ប្រហារមក​លើគណប​ក្សប្រជាជ​នកម្ពុជា ​ពិសេសមកលើ​រាជរដ្ឋា​ភិបាលតែម្តង​។ ការធ្វើ​បែបនេះ គឺ​ដើម្បីពួក​គេអាចប្រ​មូលប្រជាប្រិ​យភាពបា​នមកវិ​ញខ្លះ ពិសេ​សគឺផល​ប្រយោជន៍ ន​យោបាយរប​ស់ក្រុមខ្លួនតែ​ប៉ុណ្ណោះ។
តា​មពិត កិ​ច្ចការពារ​អធិបតេយ្យ ​និងបូរណភា​ពទឹកដីរ​បស់ជាតិ​ គឺជាភារ​កិច្ច និង​ជាកាតព្វកិច្ច​សំខាន់ជាងគេ​ និងមុន​គេបង្អស់រ​បស់រាជរ​ដ្ឋាភិបាលរួច​ស្រេចទៅហើយ។​ គោលជំ​ហរស្នេហាជាតិ​ និងទឹក​ដីនេះ គឺពុំ​មែនជាសិទ្ធិ​ផ្តាច់មុខ ​របស់​បុគ្គល ​ឬគណបក្ស​នយោបាយណា​មួយ ម្នា​ក់ឯងនោះទេ។​ ដូច្នេះ ​គណបក្សស​ង្គ្រោះជាតិនៅ​ពេលនេះ មិ​នគួរលើក​យកបញ្ហាព្រំ​ដែននេះ ម​កធ្វើអាជីវ​កម្ម កេងចំ​ណេញនយោ​បាយ ហើយគ្មាន​ការទទួលខុសត្រូ​វចំពោះផល​វិបាក ​ដែលបង្កដោ​យការញុះ​ញង់ អុជ​អាលរបស់​ខ្លួននោះទេ។​
ដោយសារ​តែ មហិច្ឆតា​អំណាច ​និងផលប្រ​យោជន៍រប​ស់បុគ្គល ​ក្រុម ឬគណ​បក្សរបស់​ខ្លួន គណប​ក្សប្រឆាំង ​និងក្រុមអ្ន​កតំណាងរា​ស្ត្រពួកគេ​ មិនត្រូវ​ប្រើមធ្យោបាយ​ ប្រជាភិ​ថុតិ បំផ្លើស ​និងការបង្កើត​ឲ្យមានការភា​ន់ច្រឡំ លើ​បញ្ហាព្រំដែន​នេះ ដល់ប្រ​ជាពលរ​ដ្ឋ ក៏ដូ​ចជាសាធារណ​មតិ អន្ត​រជាតិនោះទេ​ ព្រោះផល​វិបាក អាចនឹ​ងនាំមកនូ​វការប​ង្កសង្គ្រាមជា​មួយប្រទេស​ជិតខាង ​ដែលនឹងធ្វើ​ឲ្យប្រទេសជា​តិ និងប្រ​ជាជនធ្លាក់​ទៅក្នុងវិ​បត្តិធ្ងន់ធ្ង​រ។
បទពិសោ​ធន៍របស់ក​ម្ពុជា នៅក្នុង​ប្រវត្តិសាស្ត្រ​កន្ល​ងមក និងរ​បស់ប​ណ្តាប្រទេស​ផ្សេងៗទៀ​តជាច្រើន ​បានប​ង្ហាញឲ្យឃើញ​ថា ទង្វើ​ញុះញង់លើប​ញ្ហាព្រំដែន ​ដោយគ្មាន​ការទទួ​លខុសត្រូវ​ វានឹងនាំ​មកនូវអ​រិភាពជាតិ​សាសន៍ បង្ក​ការខូចខា​តដល់ទំនាក់ទំ​នងមិត្ត​ភាព សហប្រតិ​បត្តិការ​ និងអ្នកជិ​តខាងល្អ ​រវាងប្រ​ទេស​ ជាប់ព្រំដែន​គ្នា  ហើយឈាន​ទៅដល់កា​រកើតឡើ​ងនូវជម្លោះរវាង​ប្រទេស ​និងប្រទេស ដែ​លនឹងនាំឲ្យ​មានអស្ថេរភា​ពផ្ទៃក្នុង និ​ងការបាត់​បង់នូវផ​លប្រយោជន៍សង្គ​ម និងសេដ្ឋកិ​ច្ចជាតិថែម​ទៀតផង។​

ជារួម ដំ​ណោះស្រាយដែល​សមស្រប​លើជម្លោះព្រំ​ដែននាពេលប​ច្ចុប្បន្ននេះ គឺ​ត្រូវឈរ​លើការដោះស្រា​យតាមរយៈកិច្ច​ការទូត ​ទ្វេភាគី ​ជាចម្បង​ ដោយមិន​ត្រូវប្រើប្រាស់ច​រិតតវ៉ា លើកគ្នាជា​ក្រុម ទាំង​ហ្វូងដូចហ្វូ​ងគោ ដេញ​វាយតប់គ្នា​ប្រសាច​ ដូចមេដឹ​កនាំ និងតំណាង​រាស្ត្រ បក្ស​សង្គ្រោះជាតិនោះទេ​។ ចំណុច​នេះ ក៏បានប​ញ្ជាក់ ​អំពីគោល​នយោបាយ ដ៏ទន់​ខ្សោយ លើកិ​ច្ចការដោះស្រា​យបញ្ហាព្រំដែន​ របស់គ​ណបក្សសង្គ្រោះ​ជាតិ រវា​ងប្រទេសជិ​តខាង ​ផងដែរ​។ ដូច្នេះ ​សូមជនរួ​មជាតិយើ​ងទាំងអស់ ​ចូលរួមជាមួ​យរាជរដ្ឋាភិបា​ល ដើម្បីដោះ​ស្រាយបញ្ហាទឹកដី​នេះ ដោយមិនត្រូ​វធ្វើជាមួយក្រុ​មនេះ ឬក្រុមនោះ​ ឬសកម្មជ​ននេះចុះទៅមើ​ល ឬសក​ម្មជននោះចុះ​ទៅមើល ដោ​យមិនបានប្រមូ​លផ្តុំកម្លាំងស​រុបនោះ វានឹ​ងនាំឲ្យមានបញ្ហា​ដល់ខ្លួនឯ​ង។ ម្យ៉ាងទៀ​ត ការចុះទៅមើ​លព្រំដែននេះ គឺ​មិនធ្វើនៅ​ក្នុង   សា្មរ​តីសេ្នហាជាតិ​ពិតប្រាក​ដនោះទេ ​តែវាជា​ប្រធានប​ទសម្រាប់​ដើម្បីទទួល​បានប្រជា​ប្រិយភាព រ​បស់បុគ្គល ​ឬក្រុម ​និងគណបក្ស​នយោបាយ ​ដែលបាត់បង់​ប្រជាប្រិយ​ភាពកន្ល​ងមកប៉ុ​ណ្ណោះ៕​​

បទអត្ថាធិប្បាយ ដោយ៖ រត្ន័ សណ្ដាប់, តើជា​ការប្រឆាំង​នឹងអំពើ​ពុករលួយ ​ឬជាស្នៀត​បោកបញ្ឆោត​?

កាល​ពី​ថ្ងៃទី​២៩​ ខែ​មិថុនា​ ឆ្នាំ​២០១៥​នេះ ​សមាជិក​តំណាងរាស្រ្ដ​បក្សប្រឆំាង​ទំាងអស់​ចំនួន​៥៥រូប​ មិនបាន​បោះឆ្នោត​គំា​ទ្រ​សេចក្ដី​ព្រាងច្បាប់​ស្ដី​ពី​ «ការ​ទូទាត់​ថវិការបស់​រដ្ឋសម្រាប់​ឆ្នាំ២០១៣​» ក្នុងសម័យ​ប្រជុំពេញ​អង្គរបស់​រដ្ឋសភា​នោះទ្បើយ​។
លោក ​កឹម ​សុខា​ អនុប្រធាន​ទី១​ នៃ​រដ្ឋសភា​ និងជា​អនុប្រធាន​របស់​គណបក្ស​សង្រ្គោះជាតិ​ បានឆ្លើយ​ប្រាប់​អ្នក​កាសែត​ និងបាន​បង្ហោះ​ពាក្យសំដី​តាមគេហ​ទំព័រ​របស់​ខ្លួនថា​ «បើ​យើងនំា​គ្នាអនុម័ត​ច្បាប់នេះ​បាន​ន័យថា​ ពួកយើង​គំាទ្រ​អំពើពុក​រលួយ​របស់​រដ្ឋាភិបាល​»
បើគេ​គិតចាប់​តំាង​ពី​គណបក្ស​ទំាងពីរ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​ដឹកនំា​រដ្ឋាភិបាល​ និង​គណបក្ស​សង្រ្គោះជាតិ​ ដែលបាន​ព្រម​ព្រៀងគ្នា​ កាល​ថ្ងៃទី​២២​ ខែកក្ដដា​ ឆ្នាំ​២០១៤​ បន្ទាប់​ពីពួក​ខ្លួនបាន​ធ្វើពហិការ​មិន​ចូល​សភា​ ក្រោម​លេសចោទ​ប្រកាន់ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ លួច​សន្លឹក​ឆ្នោត​ ហើយ​បាន​ព្រម​ព្រៀង​គ្នា​អនុវត្ដ​ «វប្បធម៌​សន្ទនា»​ នោះ ​គេសង្កេត​ឃើញគណបក្ស​សង្រ្គោះជាតិ​បានដើរ​ផ្ទុយនឹង​ស្មារតី​នៃកិច្ច​ព្រមព្រៀង​នេះកាន់​តែ​ច្រើន​ទៅៗ ​។
ចំពោះ​ការ​ភ្លេច​ខ្លួន​របស់​បក្ស​ប្រឆំាង​ ក្នុង​វាយ​ប្រហារ​ចេញមុខ​មកលើ​ថ្នាក់ដឹក​នំា​គណបក្ស​ប្រជាជន​កម្ពុជា​ តាមរយៈ​វេទិកា​នានា​ ទំាងក្នុង​ស្រុក​ និងនៅ​ក្រៅ​ប្រទេស​ នៅពេល​ពួកគេ​ចេញធ្វើ​បេសក​កម្ម​ម្ដងៗ ​បានរិះគន់​ពីរឿង​ពុករលួយ​របស់​រដ្ឋាភិបាល​ និង​អសម​ត្ថភាព​ រឿង​បញ្ហា​ព្រំដែន​។ល។ ហើយ​ពេលនេះ​បានធ្វើ​ពហិការ​មិន​អនុម័ត​លើ​ច្បាប់​ទូទាត់​ថវិកា​ឆ្នាំ​២០១៣​ទៀត​។
តើ​សកម្មភាព​ប្រឆំាង​ភេ្លច​ខ្លួន​បែប​នេះ ​បក្សប្រឆំាង​ស្មានថា​អាច​កេង​ចំណោញ​ផ្នែកន​យោបាយ​ អាចធ្វើ​ឲ្យមតិ​សាធារណៈ​គិតថា​ ពួកខ្លួន​ត្រឹមត្រូវ​ ស្អាត​ស្អំ​ល្អណាស់​ លើស​គេឯង​ ហើយ​ ភ្លេចគិត​ថា ​ពួកខ្លួន​ទេដែល​ពុករលួយ​ផ្កាប់មុខ​ ដោយស្មាន​ថាគ្មាន​នរណា​ដឹង​?
ក្នុង​បរិការ​នេះ ​យើង​សូម​លើក​ត្រួសៗ​ ពីចរិក​ពុតត្បុត​របស់​បក្សប្រឆំាង​ ដូច​តទៅ៖​
ទី១)​ អ្វីដែល​សាធារណៈ​ជនដឹងឮ​នោះ ​គឺការ​ទាមទារ​ទ្បានថ្មី​ ដែលពួក​ខ្លួនគិតថា​ ជា​របប​នោះ ​គឺទ្បាន​ របស់​លោក​ កឹម ​សុខា ​អនុប្រធាន​ទី១​រដ្ឋសភា​ តម្លៃ​ប្រមាណ​២០​ម៉ឺនដុល្លារ​អាមេរិក​ ព្រមទំាង​សមាជិក​អចិន្រ្ដៃយ៍​៥រូប​ទៀត​របស់​បក្ស​ប្រឆំាង មាន​តម្លៃ​ប្រមាណ​១០ម៉ឺន​ដុល្លារ​អាមេរិក​ មិន​តែប៉ុណ្ណោះ​មានថវិកា​ដែល​ត្រូវ​ចេញ​ទៅធ្វើ​បេសកកម្ម​តាមខេត្ដ​/ក្រុង​ និងទៅ​ក្រៅប្រទេស​ ហើយនិង​ប្រាក់ឧបត្ថម្ភ​នានា​ផ្សេងៗ​ទៀត​ផង​។
រឿង​កាន់​តែហួស​ចិត្ដថែម​ទៀត​ បក្សប្រឆំាង​ទំាងនេះ​រហូតដល់​ទៅទាម​ទារប្រាក់​ខែរំឭក​ដែល​ពួក​ខ្លួន​មិន​បាន​ធ្វើ​ការ​ទាល់​តែ​សោះ​ ៖ «ទោះជា​បាន​ឬ​មិន​បាន​ក៏​យើង​មិន​ឈឺ​ក្បាល​ដែរ​»
ទី២​) តើមេ​ដឹក​នំា​បក្ស​ប្រឆំាង​ភេ្លច​ខ្លួន​ហើយ​ឬនៅ​ នា​ពេល​ថ្មីៗ​នេះ ​ដែល​លោក​ស្រី ​ទ្បាក់ ​សុភាព​ បាន​បរិហា​កេរ្ដិ៍​មេបក្ស​ប្រឆំាង​ជា​សាធារណៈ​ ពីរឿង​បាត់​លុយ​រាប់សិប​លាន​ដុល្លារ​អាមេរិក​ ដែល​ធ្វើ​ឲ្យសមាជិក​អ្នកគាំ​ទ្ររបស់​ខ្លួនទំាង​ក្នុង​ និងក្រៅ​ប្រទេស​ មាន​ការ​សង្ស័យ ​និង​ខក​ចិត្ត​យ៉ាង​ខ្លំាង​។
ទី៣)​ គួរលោក​ កឹម​ សុខា ​រំឭក​ទ្បើងវិញ​បន្ដិច​ នូវការ​ឃុប​ឃិត​របស់ខ្លួន​ ទទួល​លុយ​ រាប់​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ២០០២​ ដើម្បី​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ពី​សហរដ្ឋ​អាមេរិក​  ដោយ​ចាយវាយ​គ្មានភាព​ច្បាស់លាស់​ ធ្វើ​ឲ្យ​មន្រ្ដី​នៅ​ក្នុង​អង្គការ​នេះ​ខឹង​សម្បារ​យ៉ាង​ខ្លំាង។​ ទន្ទឹម​នឹង​នេះ ​តើ​លោក ​កឹម​ សុខា ​ភ្លេច​ហើយ​ឬ​នៅ ​ក្នុង​ការ​យក​លុយ​អាមេរិក​កាំង​ ដែល​សំរាប់​ប្រើប្រាស់​ក្នុង​កម្មវិធី​របស់​អង្គការ​ បែរ​ជា​យក​ទៅ​ប្រើប្រាស់​ជាគោល​បំណង​នយោបាយ​ រហូត​ឈានដល់​ការបង្កើត​គណបក្ស​នយោបាយ​មួយ​ នៅ​ឆ្នាំ​២០០៧​ យ៉ាង​ឆ្កុយ​ទៅវិញ​។
រឿង​ដែលគួរ​ឲ្យ​អាម៉ាស់​ដែល​យើង​បាន​រៀបរាប់​របស់​មេដឹក​នំាបក្ស​ប្រឆំាង​ទំាងនេះ ​មិន​ហៅ​ថា ​«ខ្លួន​លួច​លុយ​គេ»​ ដើម្បី​ មហិច្ឆតា​នយោ​បាយ​ផ្ទាល់ទេ​ឬ​អី​? តើ​នេះ​មិន​បាន​ន័យ​ថា​ជា​អំពើ​ពុក​រលួយ​ចេញ​មុខ​ទេ​ឬ​អី​?
អ្វីដែល​យើង​បាន​រៀបរាប់​ខាងលើ​ ប្រជាជន​ខ្មែរ​យល់​ច្បាស់​ណាស់​ គឺ​គេមិន​បាច់​និយាយ​ឲ្យវែង​ឆ្ងាយ​តទៅ​ទៀត​ទេ។​
ការ​សម្រេច​ចិត្ដ​បែប​លទ្ធិ​ប្រជា​ធិបតេយ្យ ​ក្នុង​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដូច​យើង​បាន​រៀបរាប់​ខាង​លើ ​ដោយ​មាន​សម្លេង​៦៧​លើ​១១០​ ក្នុង​ចំណោម​សមាជិក​សភា​ ដែល​បាន​បង្ហាញ​ពី​ចរឹត​ពោះវៀន​បត់សន្ទះ​ របស់​បក្ស​ប្រឆំាង​ពីរ​ ដែល​បូក​បញ្ចូល​គ្នា​កាល​ពី​ឆ្នាំ​២០១២​ គឺ​គណបក្ស​សមរង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​ ដែល​ជានិច្ច​កាល​ តែង​រិះគន់​រាជរដ្ឋា​ភិបាល​ដែលដឹក​នាំ​ដោយ​សម្ដេច​ ហ៊ុន​ សែន​។
នរណា​ក៏គេ​ដឹង​ថា ​រាជរដ្ឋាភិ​បាល​បាន​បែង​ចែក​ថវិកា​ចំណាយ ​ដោយ​ផ្អែក​លើប្រាក់​ចំណូល​យ៉ាងហ្មត់​ចត់​ជា​ទី​បំផុត​ ក្នុង​គោលដៅ​បម្រើ​វិស័យ​សុខមាល​ភាព​ប្រជាជន​ សុខា​ភិបាល​ អប់​រំ កសិកម្ម​​ សេដ្ឋ​កិច្ច ​អភិវឌ្ឈន៍​ហេដ្ឋារច​នាសម្ព័ន្ធ​ជាដើម​ នេះបែរ​ជាបក្ស​ប្រឆំាង​មិន​ទទួល​យក​ទៅវិញ​។
ជាសរុប​ គណបក្ស​សង្រ្គោះជាតិ​កំពុង​បំផ្លិច​បំផ្លាញ​ «វប្បធម៌​សន្ទនា​» ដោយ​គិតថា​ ខ្លួន​ធ្វើបែប​នេះអាច​នឹងទាញ​ការចាប់​អារម្មណ៍​សាធារណៈ​ជន​ ប៉ុន្ដៃ​ផ្ទុយ​ទៅវិញ​បក្ស​ប្រឆំាង​កំពុង​តែបោក​បញ្ជោត​សមាជិក​របស់​ខ្លួន​ទៅ​វិញ​ទេ ​និង​ថែមទំាង​ឲ្យ​គេមើល​ឃើញ​ពីបេះដូង​ដ៏​ខ្មៅ​ក្រខ្វក់​របស់​ខ្លួន​ថែម​ទៀត​។