Thursday, June 26, 2014

សម្តេចតេជោ ហ៊ុន សែន សំនូមពរដល់មេ​ដឹកនាំ​ថៃ ត្រូវធ្វើ​សកម្មភា​ពប្រក​បដោ​យមនុ​ស្សធម៌ ចំពោះពល​ករខ្មែ​រ ដែល​កំពុង​ធ្វើការនៅ​ប្រទេ​សថៃ

នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៦ ខែ​មិថុនា ឆ្នាំ២០១៤នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា ​​បានថ្លែងជុំវិញ​ការ​បញ្ជូន​ពលករ​ពីសំណាក់អាជ្ញាធរថៃ ដោយបញ្ជាក់​ថា បញ្ហា​នេះ​កើត​ឡើង​ដោយសារតែ​រដ្ឋាភិបាល ថៃ ចង់​ទប់ស្កាត់អំពើជួញ​ដូរមនុស្សនិងតម្រូវឱ្យ ពលករធ្វើការដោយស្របច្បាប់ នៅក្នុងប្រទេស​របស់​ខ្លួន ។
មាន​ប្រសាសន៍​ដូច្នេះ បន្ទាប់​ពី​សម្តេច​តេជោ បាន​ទទួល​លិខិត​ឆ្លើយ​តប​ចំ​នួន​ពីរ ពី​លោក ប្រាយុទ្ធ​ ច័ន្ទ​អូឆា មេដឹក​នាំ​ថៃ​បច្ចុប្បន្ន ដែល​បាន​ផ្ញើ​ជូន​សម្តេច​ បកស្រាយ​អំ​ពី មូលហេតុ​នៃ​​ការបញ្ចូន​ពលករ​ខ្មែរត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជុំវិញការចាប់បញ្ជូនពលករខ្មែរ មកកាន់ប្រទេស​កម្ពុជាវិញនាពេលនេះ លោកប្រាយុទ្ធចាន់អូឆា បានផ្ញើលិខិតពីរច្បាប់មកសម្ដេចនាយករដ្ឋមន្ដ្រី ដោយគាត់សុំធានាជាថ្មី ចំពោះការបញ្ជូនពលករនេះ គឺថៃ មិនចង់ធ្វើ នោះឡើយ ប៉ុន្ដែជាការ​ទប់​ស្កាត់ការជួញដូរ មនុស្ស ការកេងកម្លាំងពលកម្ម និងតម្រូវឱ្យ ពលករទាំងអស់បម្រើការងារនៅ​ប្រទេសថៃ ដោយស្របច្បាប់ ។


សម្តេច​បាន​បន្ត​ថា ចំ​ពោះការលើកឡើងរបស់មេដឹកនាំថៃរូបនេះ សម្តេច បានយល់ព្រមនឹង​លើក​ឡើងពីកិច្ចសហប្រតិបត្ដិការបន្ដទៀត ប៉ុន្ដែសម្ដេចក៏ស្នើឱ្យរដ្ឋាភិបាលថៃ ត្រូវធ្វើ សកម្មភាព​ប្រកប​ដោយមនុស្សធម៌ ចំពោះ ពលករខ្មែរ ដែលកំពុងបន្ដនៅធ្វើការនៅប្រទេសថៃ ទាំងស្រប​ច្បាប់ និង​ខុស​ច្បាប់ ។

Wednesday, June 25, 2014

លោកស្រី​​មូរ សុខហួរ ត្រូវ​បាន​អ្នក​កាសែត​បរទេស​២នាក់​​ព្រួត​វ៉ៃ របួសយ៉ាង​ធ្ងន់​ធ្ងរ​

លោកស្រី​មូរ សុខហួរ
តំ​ណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​
លោកស្រី មូរ សុខហួរ ជួប​គ្រោះ​ម្តង​ទៀត ដោយ​រងនូវ​ការ​ស្តី​បន្ទោសខ្លាំង​ៗពី​អ្នក​សារព័ត៌មាន​ រ៉យទ័រ លោកប្រាក់ ចន្ធុល បាន​រិះ​គន់​ចំ​ៗទៅ​លើ​ទង្វើ​បោក​ប្រាស់​សាធារណៈមតិ ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​សង្គ្រោះ ​ជាតិ​ ក្នុង​នោះ​ លោកស្រី​មូរ សុខហួរ មិន​អាច​មាន​ហេតុ​ផល​ជាក់​លាក់ ច្បាស់​លាស់​ណា​មួយ​ ដើម្បី​ការពារ​ខ្លួន​បាន​ឡើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោកស្រី​ថែម​ទាំង​ត្រូវ​បាន​ អ្នក​និពន្ធ​ឯករាជ្យ លោក Allen Myers ផ្តល់​ដំ​បូន្មាន​ជូន​លោកស្រី​សម្រាប់​អោយ​លាង​ខួរក្បាល និង​បញ្ឈប់​ការ​ភូត​ភរ​តទៅ​ទៀត!

ខាង​ក្រោម​នេះ ​ជា​អត្ថបទ​ទាំង​ស្រុង​របស់​ លោក Allen Myers



មេដឹកនាំគណបក្ស​សង្រ្គោះ​ជាតិ​ ចាំបាច់ត្រូវស្វែង​យល់​ពី​ការពិត

ដោយ៖ Allen Myers  

          ចុះ​ផ្សាយ​នៅក្នុងសារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ ខែមិថុនា​ ឆ្នាំ​២០១៤ អត្ថ​បទ​របស់​ លោកស្រី មូរ សុខហួរ ដែល​ជា​អ្នកនយោបាយមួយ​រូប​ក្នុង​គណបក្ស​សង្រ្គោះ​ជាតិ បានជំទាស់យ៉ាងខ្លាំង​ទៅនឹងអត្ថបទរបស់លោក ប្រាក់ ចាន់ធុល ដែលបាន​ចុះផ្សាយនៅគេ​ហទំព័រ Reuters កាល​ពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ​២០១៤
          អត្ថបទរបស់លោក ប្រាក់ ចាន់ធុល មាន​ខ្លឹម​សារ​យ៉ាង​នេះ​ថា យុទ្ធនាការរបស់គណបក្ស​សង្រ្គោះ​ជាតិ ដើម្បី​ធ្វើ​ឲ្យ​ក្រឡាប់ចាក់ការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ កាលពីខែកក្កដាឆ្នាំ​ទៅ​មិញ ហាក់​ដូច​ជា​អស់​​​ថាម​ពល​ទៅ​ហើយ។​ លោកស្រី មូរ សុខហួរ បានឆ្លើយតបថា៖ មិនមែនអញ្ចឹងទេ សូមក្រឡេកមើលតើ​​ហេតុ​អ្វីបាន​ជា​អ្វី​ៗ​វា​ប្រែ​​ប្រួល ដូចជាកម្មករកំពុងស្វះស្វែងរក​ប្រាក់ឈ្នួលខ្ពស់ជាងមុន «ហើយ​មាន​ចលនា​អ្នក​មូល​ដ្ឋាន និងយុវជន ​ដើម្បី​ការ​ផ្លាស់​ប្តូរ» ប្រជាជនកំពុងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ព្រះសង្ឃ​កំពុង​កសាង​បណ្តាញ​ដើម្បី​ថែរក្សា​​ដែល​គេឲ្យ​ឈ្មោះ​ថា ដើម្បី​រក្សា​តម្លៃ​ព្រះ​ពុទ្ធ​សាសនារបស់យើង។
          លោកស្រី មូរ សុខហួរ ដូចមេដឹកនាំគណបក្ស​សង្រ្គោះជាតិមួយ​ចំនួន​ទៀត ហាក់ដូចជា​បាន​ធ្លាក់​ចូល​ក្នុង​អន្ទាក់​ខ្លួន​ឯង ដោយ​កំពុង​ជឿ​ជាក់​លើ​ការឃោសនាបោកប្រាស់របស់ខ្លួន។
          នៅក្នុងការបោះឆ្នោតឆ្នាំកន្លងទៅនេះ គណបក្ស​​សង្រ្គោះ​ជាតិ បានប្រើប្រាស់ពាក្យស្លោក​យ៉ាង​មមើ​មមាយ​​ដែលខ្លួនគិតឃើញនោះ គឺ «ដូរ-ដូរ-ដូរ» ដើម្បីឈ្នះសន្លឹក​ឆ្នោត​ពីប្រជាជនដែលយល់ខុស​គ្នាអំពីពាក្យ​ស្លោក​នេះ​ ដែល​ពាក្យ​ស្លោក​នេះ​គ្មាន​អ្វី​ដែល​ជា​មូល​ដ្ឋានច្បាស់​លាស់។ ឥឡូវនេះ ពួក​មេដឹកនាំ​ទាំងនោះ​ហាក់​ដូចជា​ជឿជាក់​លើ​ខ្លួន​ឯង​ថា ប្រសិនបើអ្វីៗ​នៅក្នុងប្រទេសកម្ពុជាផ្លាស់ប្តូរ គណបក្ស​សង្រ្គោះ​ជាតិគឺជាអ្នកដែល​ធ្វើឱ្យមានការផ្លាស់ប្តូរ និង​ជាអ្នក​ទទួលផលពីការផ្លាស់ប្តូរនោះ។
          ក្នុង​ន័យ​នេះ មេដឹកនាំគណបក្ស​សង្រ្គោះ​ជាតិត្រូវស្វែង​យល់​ឲ្យ​បាន​ហ្មត់​ចត់​ជា​ទី​បំផុត​ នូវ​អ្វី​ដែល​ជា​ការ​ពិត​នោះ​។ សភា​ព​ការណ៍អ្វីៗប្រែប្រួលគ្រប់ពេលវេលា មិន​ថា​ឡើយ​ពី​កិច្ចខិតខំប្រឹងប្រែង ឬចេតនា​របស់​គណបក្ស​សង្រ្គោះ​ជាតិនោះ​ឡើយ។ ​ឧទាហរណ៍​ដូច​ជា ទោះបី​ជា​គ្មាន​ក្រុម​អ្នក​នយោបាយ​ញុះ​ញង់​ក៏​ដោយ ក៏​ពួក​កម្មករ​គេនៅ​តែ​ទាម​ទារ​ប្រាក់​ខែរបស់​ពួក​គេឲ្យ​បាន​កើន​ឡើង ព្រោះ​ជីវភាព​របស់​ពួក​គេ​ដែល​​ខ្វះ​ខាត។ ឧទាហរណ៍​​មួយ​ទៀត ប្រជាជន ជាពិសេស​យុវជន កំពុង​តែ​រំភើប​នឹង​ការប្រើប្រាស់ប​ណ្តាញ​ព័ត៌មាន​សង្គម​ជុំវិញពិភពលោក ដូច្នេះ គេ​មិន​ត្រូវ​ការ​​ជំរុញ​ការលើក​ទឹកចិត្តពីគណបក្ស​សង្រ្គោះ​ជាតិ ដើម្បីចូលរួមលេង ហ្វេស​ប៊ុក (Facebook) ឬ ទ្វីតទើរ (Twitter) នោះទេ។ ព្រះសង្ឃខ្មែរ បាន និង​កំពុង​ខិតខំ​ថែរក្សាតម្លៃ​ព្រះ​ពុទ្ធសាសនា​រយៈពេលជាច្រើនសតវត្សរ៍មកហើយ ហើយនឹងប្រាកដជាបន្តធ្វើដូច្នេះទៅ​មុខ​ទៀត ទោះជា​លទ្ធផល​នៃការបោះឆ្នោតនាពេលអនាគតយ៉ាងណាក៏ដោយ អញ្ចឹង «ដូរ-ដូរ-ដូរ» នេះ វា​គ្មាន​ន័យ​អ្វី​ទាំងអស់។
          ខ្ញុំមិនដឹងថាតើ ​លោកស្រី មូរ សុខហួរ ដែល​និយាយថា «មូល​ដ្ឋានចលនា​ប្រជាជន និងយុវជន ដើម្បី​ការ​ផ្លាស់​ប្តូរ» មិន​ដឹង​ថា ជា​សំអាង​លើ​អ្វី​នោះទេ។ ខ្ញុំសង្ឃឹមថា គាត់​មិន​បាន​និយាយ​សំដៅ​ទៅ​លើ​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ កាល​ពី​សម័យ​បាតុកម្មពី​ឆ្នាំ​ទៅ​មិញ ដែលពួកគេនាំ​គ្នា​ស្រែក «ដូរ-ដូរ-ដូរ» ដែល​កាល​ណោះ​ជា​បាតុកម្ម​បះ​បោរ ចូល​លួចប្លន់ហាងទំនិញ ដែលពួកគេគិតថា ហាង​ទាំង​នោះ មានម្ចាស់សុទ្ធតែជា «យួន» ទាំង​អស់​។
          គួរឲ្យ​សោកស្ដាយ​ណាស់ ការបោកប្រាស់ខ្លួនឯង តែងតែជាលក្ខណៈដ៏សំខាន់​នៃនយោបាយ​របស់​លោក សម រង្ស៊ី និងគូកន​ជំនិតរបស់ខ្លួន។ ការអះអាងជ្រាំ​ដែលៗថា ក្រុមប្រឆាំង «ពិតជា» បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៣ នោះ មិនមែនទើប​តែ​ប្រឌិតឡើងកាលសម័យ​បោះ​ឆ្នោតខែកក្កដាឆ្នាំ​ទៅ​មិញ​នោះទេ ប៉ុន្តែ​ការ​អះអាង​នេះ​ គឺ​ជា​ពាក្យជ្រាំដែល​តាំង​ពី​សម័យ​បោះឆ្នោតមុនៗមក​។
          អ្វីដែលខុសប្លែកនៅ​ឆ្នាំ២០១៣ នោះ​ គឺមានពីរចំណុច។ ទីមួយ គឺក្រុម​ប្រឆាំង ដែលបាន​រួបរួម​គ្នា​ជា​លើក​ដំបូង​នោះ គឺ​ក្រុម​ប្រឆាំង​បាន​ទទួល​អាសនៈ​ច្រើនជាងពេលមុនៗ។ ចំណុច​​ប្លែកទី២ គឺមេដឹកនាំគណបក្ស​ប្រឆាំង​បាន​ធ្វើការអះអាងជាក់លាក់ថា៖ គណបក្ស​សង្រ្គោះ​ជាតិពិតជាឈ្នះបាន៦៣អាសនៈ ដែល​​ពួក​នេះ​អះ​អាង​ថា​បាន​​ទទួល​អាសនៈ បន្ថែម​ពី​​លើ៥៥អាសនៈដែលពួកគេបានទទួល​ជា​ផ្លូវការ។ មិន​ដូច​ការអះអាង​កាល​ពី​បោះ​ឆ្នោត​មុនៗ ដែលតែងតែថាផ្នែកនេះមិន​យុត្តិធម៌ ផ្នែកនោះមិនយុត្តិធម៌។ ជាការ​ពិត​ណាស់ ​ការអះអាង​អំពី​អាសនៈ​៨​បន្ថែមនេះ វា​ងាយស្រួលផ្ទៀងផ្ទាត់ណាស់។ អ្វីដែលចាំបាច់នោះ គឺមេដឹកនាំ​គណបក្ស​​សង្រ្គោះ​ជាតិ​ចេះ​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់​បន្តិច គឺ​ថា​៖ «ក្នុងខេត្ត() គ.ជ.ប. កំណត់ត្រាបាន​បង្ហាញ​ថា ពួក​គេ​ទទួលបាន x សំលេង ហើយ​គណបក្សប្រជាជនកម្ពុជា​ទទួលបាន y សំលេង ប៉ុន្តែតួលេខ​នេះខុស។ ចំនួនសរុបពិតប្រាកដនោះគឺ x+a និង y-b។» អញ្ចឹងគេ​ អាច​មានលទ្ធភាពត្រឡប់​ទៅមើល​ឯកសារជាក់ស្តែង អាចថា​មាន​ការរាប់ឡើងវិញ ឬត្រួត​ពិនិត្យ​ការបូក​សរុប​នៅតាម​ថ្នាក់​ឃុំ ឬខេត្ត ដើម្បីដឹងថា​តើ គ.ជ.ប. ត្រូវ ឬគណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​? ។
          ប៉ុន្តែ មេដឹកនាំគណបក្ស​សង្រ្គោះ​ជាតិ​ មិនដែលបាន​​ផ្តល់តួលេខ​ម្ដង​​ណាឡើយ​ ដើម្បីគាំទ្រ​ការអះអាង​របស់​ខ្លួន​។ មូល​ហេតុវា​មិនពិបាករកនោះ​ទេ។ ជា​ការ​ពិតគឺថា ការអះអាងរបស់ពួកគេ​នេះ គឺ​វា​​មិ​នពិត ហើយគេ​នឹងឃើញ​លើ​គោក​​ ប្រសិនបើពួកគេ​នេះហ៊ាន​ផ្ដល់​តួលេខជាក់លាក់នោះ។ ព្រោះ​ថា នៅគ្រប់ដំណាក់​កាល​នៃការបូក​សរុប​សំលេងឆ្នោត តាំងពីរាប់នៅស្ថានីយបោះឆ្នោត រហូតដល់បូកសរុបនៅថ្នាក់ខេត្ត តំណាង​របស់​គណបក្ស​សង្រ្គោះ​ជាតិ មានវត្តមាន និងបានចុះហត្ថលេខា​ជា​រៀង​រហូត​លើឯកសារទាំង​អស់ ដែល​បញ្ជាក់​ថា​តួលេខ វា​ត្រឹមត្រូវមិនលំអៀង។
          ប៉ុន្តែ មេដឹកនាំគណបក្ស​សង្រ្គោះ​ជាតិ នៅ​តែបន្តត្រុក​ៗធ្វើ​​ជា​មិន​ដឹង។ ព្រោះ​ការដែលទទួលស្គាល់ថា «ពួក​ខ្លួន​​មិន​បានឈ្នះឆ្នោតនោះ» គឺ​ដូចជាទទួលស្គាល់ថា ពួកគេ​បាន​និងកំពុង​ធ្វើបាតុកម្ម​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ធ្វើឲ្យ​ក្រឡាប់​ចាក់នូវជម្រើសដ៏ច្បាស់លាស់របស់ប្រជាពលរដ្ឋ​ភាគ​ច្រើន​ដែល​គេ​បោះឆ្នោត​​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។
          លោកស្រី មូរ សុខហួរ សរសេរថា «ប្រជាជនបានសម្តែងមតិហើយ។ ហើយយើងត្រូវ​នាំ​គ្នា​គោរព​ការ​សម្តែង​មតិ​របស់ពួកគេ»។ ពិតប្រាកដណាស់ គ្រប់គ្នាត្រូវ​តែគោរពមតិ​ប្រជា​ពលរ​ដ្ឋ​។ ប្រជា​ពលរដ្ឋ​ជាច្រើនបាន​បោះឆ្នោតឲ្យ​គណបក្សសង្រ្គោះ​ជាតិ ហើយ​ប្រជាជនភាគច្រើនបានបោះឆ្នោតឲ្យ​គណបក្សប្រជាជនកម្ពុជា។ ប្រសិនបើមេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ បែរ​មក​​ទទួលស្គាល់ចំណុចខាង​លើ​នេះ ហើយ​អ្វី​ដែល​គេ​នាំ​គ្នា​អះអាង​ថា​​ពួកគេ​ពិត​ជា​គាំទ្រ​ប្រជាធិបតេយ្យមែន​នោះ ពួក​គេ​អាច​នឹងមានសំណាង​ល្អ ដោយ​ពួក​គេ​បាន​បង្ហាញ​​​​គេ​ឯងឲ្យ​​យល់​ថា ពួក​គេ​ធ្វើ​អ្វី​ហ្មត់​ចត់ លែ​ង​មាន​មាយាទ​​ពុត​ត្បុត​ទៀត​ហើយ​។

By: Cambodia News

Tuesday, June 24, 2014

ក្រសួង​ការ​ងារ​​បង្ហា​ញ​ពី​​តារាង​ដំ​ណើរការ​រៀប​ចំ​បែប​​បទ​បញ្ជូ​ន​ពលករ​ស្រប​ច្បាប់​ ដើម្បី​​បាន​ទៅ​​ធ្វើ​ការងារ​​នៅ​ក្រៅ​​ប្រទេស​

នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៤នេះ​ ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជី​វៈ បាន​ជូន​ដំ​ណឹង​អំ​ពី​ការ​រៀប​ចំ​បែប​បទ​ជូន​ពលករ ដើម្បី​បាន​ទៅ​ធ្វើ​ការ​​ស្រប​ច្បាប់​នៅ​ប្រទេសថៃ​ ដោយ​បាន​កំ​ណត់​អោយ​ពលករទាំង​អស់​ត្រូវ​ទំ​នាក់​ទំ​នង​ទៅ​ភ្នាក់​ងារ​ជ្រើសរើសពលករ និង​ត្រូវ​មាន​កិច្ច​សន្យាច្បាស់​លាស់​ជា​មួយ​ក្រុម​ហ៊ុន​ដៃ​គូរបស់​ខ្លួន​​នៅ​ប្រទេស​ថៃ​ និង​ត្រូវ​បង់​ប្រាក់​ចំណាយ​លើ​សេវា​មួយ​ចំ​នួន​ ។ ប៉ុន្តែ សូម​បញ្ជាក់​ថា ចំ​ពោះ​តម្លៃ​ផ្តល់​ធ្វើលិខិត​ឆ្លង​ដែន​សម្រាប់​ពលករ ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ គឺអនុវត្ត​តាម​អនុក្រិត្យ​របស់​រាជ​រដ្ឋាភិបាល​ គឺពល​ករបង់​ថ្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន ត្រឹម​តែ​៤ដុល្លារ​ប៉ុណ្ណោះ ក្រៅ​ពី​នេះ គឺ​ជា​ចំ​ណាយ​ផ្សេង​ៗនៃការ​បាន​សិទ្ធិ​ស្រប​ច្បាប់​ទៅ​ធ្វើ​ការងារ​នៅ​បរទេស។

សូម​កុំមាន​ការ​បកស្រាយ​ភ័ន្ត​ច្រឡំ​ថា សេវាធ្វើ​លិខិត​ឆ្លង​ដែន​ត្រូវ​បាន​យក​តម្លៃ​លើសពី​៤ដុល្លារ ។
ការ​បំ​ភ្លើសព័ត៌មាន​ទាំង​នោះ​ គឺនាំ​អោយ​ពលករយល់​ខុស និង​ស្តី​បន្ទោសមក​លើ​រាជ​រដ្ឋាភិបាល​។

កំ​ណត់​សម្គាល់៖
. រយៈពេល​នៃ​ការ​រៀប​ចំ​បែប​បទសរុបចំ​នួន​ ៥៣ថ្ងៃ
. តម្លៃសេវា
     .ប័ណ្ណពលករកម្ពុជា​ទៅ​ធ្វើ​ការ​នៅ​បរទេស​ចំ​នួន ១០ដុល្លារ
​​​​ ​ ​ ​ ​ . លិខិត​ឆ្លង​ដែន ចំ​នួន៤ ដុល្លារ (មិន​យក​តម្លៃខ្ពស់​ជាង​នេះ​ទេ)
​​​​​ ​    . ទិដ្ឋាការការងារពី​ស្ថានទូត​ថៃ ចំ​នួន ២០ដុល្លារ
​ ​  ​​ ​ . សោហ៊ុយ​ធ្វើ​ដំ​ណើរចំនួន​ ១០ ដុល្លារ
   ​  . អាហារចំ​នួន​ ៥ដុល្លារ​

សូម​អាន​ខ្លឹម​សារ សេចក្តី​ជូន​ដំ​ណឹង​ និង​តារាង​អំ​ពី​ដំ​ណើរការ​រៀប​ចំ​បែប​បទ​បញ្ជូន​ពលករទៅ​ក្រៅ​ប្រទេស៖




Friday, June 20, 2014

រាជ​រដ្ឋាភិបាល​សម្រេចផ្តល់​លិខិត​ឆ្លង​ដែន​ធម្មតា ​ជូន​ពលករ ពលការិនី​ សិស្ស​ និស្សិត​ ក្នុង​​តម្លៃ​ថោក​បំ​ផុត​ ត្រឹម​តែ​៤ដុល្លារអាមេរិក​ប៉ុណ្ណោះ​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា បាន​ចេញអនុក្រិត្យមួយ​នៅ​រសៀល​​​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៤នេះ ស្តីពី ការផ្តល់លិខិតឆ្លងដែនធម្មតា ជូនពលករ ពលការិនី និងសិស្ស និស្សិតខ្មែរ ដោយគ្រាន់តែបង់ប្រាក់ចំនួន៤ដុល្លារអាមេរិកប៉ុណ្ណោះ សម្រាប់ថ្ងៃថតរូប

សូមអានខ្លឹមសារនៃអនុក្រិត្យដូចខាងក្រោម៖




Tuesday, June 17, 2014

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ជួបជាមួយអគ្គលេខាធិការទទួលតួនាទីជារដ្ឋមន្ត្រីស្តីទី នៃក្រសួងការបរទេសថៃ ពិភាក្សាអំពីបញ្ហាពលករខ្មែរ

ឯកឧត្តម​ កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការអន្តរជាតិកម្ពុជា​ នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៤ បាន​អោយ​ដឹង​ថា  លោក​ជំ​ទាវ​ អ៊ាត​ សោភា ឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ បាន​ជួប​ពិភាក្សាការងារ​ជា​មួយ​អគ្គ​លេខាធិការ​ទទួល​តួនាទី​ជា​រដ្ឋ​មន្ត្រី​ស្តី​ទី​ អំ​ពី​បញ្ហា​នានា ដែល​ពលករខ្មែរជួប​ប្រទះ​ក្នុង​ពេល​កំ​ពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ និង​ក្នុង​ពេល​កំ​ពុង​ធ្វើ​ដំ​ណើរ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។


សូម​អាន​​ខ្លឹម​សារនៃ​ជំ​នួប​នៃ​កិច្ច​ប្រជុំ ដែល​ជម្រាប​ជូន​ដោយ​អ្នក​នាំ​ពាក្យ​ ឯកឧត្តម កុយ គួង​៖

នាយករដ្ឋមន្ត្រីស្តីទី ឯកឧត្តម ស ខេង ជូនដំណឹងដល់ប្រធានក្រុមការងារថ្នាក់ជាតិទាំងអស់ ចុះត្រួតពិនិត្យ សហការឧបត្ថម្ភគាំទ្រដល់ពលករដែលទើបត្រឡប់មកពីប្រទេសថៃ

ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ ក្នុង​នាម​ជា​​នាយក​រដ្ឋមន្ត្រីស្តី​ទី នៅ​ថ្ងៃ​​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៤នេះ​ បាន​ជូន​ដំ​ណឹង​ដល់ឯកឧត្តម លោក​ជំ​ទាវ​​ប្រធាន​ក្រុម​ការងារ​ចុះ​មូលដ្ឋាន ទាំង​អស់​​ ដើម្បី​ពិនិត្យ​ និង​គាំ​ទ្រ​ការ​អនុវត្តកម្មវិធី​នយោបាយ និង​យុទ្ធ​សាស្ត្រ​ចតុកោណ​ដំ​ណាក់ ​កាលទី៣ របស់​រាជ​រដ្ឋាភិបាល​ នៅ​តាម​រាជ​ធានី​ ខេត្ត​ទូទាំងប្រទេស​ ចុះ​​ត្រួត​ពិនិត្យ​ និង​សហការ​ឧបត្ថម្ភ គាំ​ទ្រដល់​ពល​ករកម្ពុជា​ដែល​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ពី​ប្រទេស​ថៃ​។

សូម​អាន​សេចក្តី​ជូន​ដំ​ណឹង​របស់​នាយក​រដ្ឋមន្ត្រី​ស្តី​ទី​ ដូច​ខាង​ក្រោម​នេះ​៖




Monday, June 16, 2014

សារាចរណែនាំរបស់​រាជរដ្ឋាភិបាល ស្តីពីការចូលរួមគោរពព្រះ​វិញ្ញាណក្ខ័​ន្ធ និងដង្ហែព្រះ​បរម​អដ្ឋិ ព្រះបរមរ​តនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ

ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៤ បាន​ចេញ​នូវ​សារាចរណែ​នាំ​មួយ​ស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខ័ន្ធ និងដង្ហែព្រះ​បរមអដ្ឋិ ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១០, ១១ និង​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៤ខាង​មុខ មាន​ខ្លឹម​សារដូច​ខាង​ក្រោម​៖



អ្នកនាំពាក្យក្រសួងការបរទេស បំភ្លឺអំពី​ ករណី​គ្រោះថ្នាក់​ចរាចរ ដែល​ប​ណ្តាលអោ​យពល​ករ​ខ្មែរបាត់​បង់ជី​វិតនៅប្រ​ទេស​ថៃ

នៅ​ថ្ងៃ​ទី​ ១៦ ខែ​មិថុនា នេះ ឯកឧត្តម កុយ គួង​ អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ បាន​ចេញ​សេចក្តី​បំ​ភ្លឺ​មួយ​ ពាក់ព័ន្ធ​នឹង​ករណី​គ្រោះ​ថ្នាក់​ចរាចរ ដែល​បណ្តាល​អោយ​ពលករខ្មែរបាត់​បង់​ជី​វិត និង​របួសនៅ​ក្នុង​ប្រទេស​ថៃ​។

សូម​អាន​ខ្លឹម​សារបំ​ភ្លឺដូចខាង​ក្រោម​៖





គណៈកម្មការ​ប្រឹក្សា​ការងារ ចេញ​សេចក្តីថ្លែងការណ៍​៥ចំណុច បន្ទាប់ពី​មានកិច្ច​​ប្រជុំ ពិភាក្សាព្រឹក​នេះ

គណៈកម្មការ​ប្រឹក្សា​ការងារ ដែល​ជា​យន្តការ​ត្រីភាគី រួមមាន តំណាង​រដ្ឋាភិបាល ថៅកែ​រោងចក្រ​កាត់ដេរ និង​ភាគី​សហជីព​តំណាង​កម្មករ បន្ទាប់ពី​បើក​កិច្ចប្រជុំ​ជា​ថ្មី​ទៀត នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ មិថុនា ឆ្នាំ​២០១៤ នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ធ្វើឡើងក្រោម​អធិបតីភាព​របស់​ឯកឧត្តម​ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​ បានចេញសេចក្តីថ្លែង​ការណ៍​មួយដែល​មានខ្លឹមសារ ដូចខាងក្រោមនេះ: