Tuesday, July 1, 2014

មេចលនា​ក្រុម​អាវ​​លឿង​ថៃ ដែល​អុក​ឡុក​​តំ​បន់​ព្រំ​ដែន​ប្រា​សាទ​ព្រះ​វិហា​រត្រូវ​បា​ន​ដោះ​លែង​ចេញ​ពី​ពន្ធ​នាគារ​

ទណ្ឌិត វី​រ៉ាក់ ស៊ូម​ខ្វាម​ឃីត
លោកវីរៈ ស៊ុមខ្វាមឃីត មេចលនាដឹក​នាំ​ក្រុម​អាវ​លឿងថៃ  ដែលបាន​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​​អស់​រយៈពេល​ប្រមាណ​៣ឆ្នាំមកនោះ ​ពីបទ លប​ចូ​លក្នុងទឹកដីប្រទេសកម្ពុជាខុសច្បាប់ និង ចូល​ក្នុងទីលានយោធាកម្ពុជា ក្នុងបំណងទុច្ចរិត និងបទ​ប្រមូល​ផ្ដុំព័ត៌មានសម្ងាត់ ប៉ះពាល់ដល់​សន្តិ​សុខជាតិ​កម្ពុជា នៅ​រសៀលថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០១៤នេះ ត្រូវ​បាន​ដោះ​លែង​អោយ​មាន​សេរី​ភាព​វិញ​​ហើយ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកគុយ ប៊ុនសន អគ្គនាយកពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ​។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការរបស់​សម្តេចតេជោនាយករដ្ឋមន្រ្តី បាន​អោយ​ដឹង​ថា «  ការ​​ដោះលែងឲ្យ វីរៈ ស៊ុមខ្វាមឃីត អោយមានសេរីភាពនេះ​ គឺជាថ្នូរនឹងការដោះលែងពលករខ្មែរ ១៤នាក់ ដែលត្រូវបានអាជ្ញាធរយោធាថៃចាប់ឃាត់ខ្លួន ក្រោមបទចោទប្រកាន់ក្លែងបន្លំឯកសារ ពេល​ថៃចាប់បញ្ជូនមកកម្ពុជាកាលពីដើមខែមិថុនាកន្លង​ទៅ។

ការសម្រេចដោះលែងទណ្ឌិត វីរៈ ស៊ុមខ្វាមឃីត បានកើតមានឡើង នៅក្នុងជំនួបរវាង​សម្តេច​តេ​ជោ​ហ៊ុន សែន និងរដ្ឋមន្រ្តីក្រសួងការបរទេស ស្តីទី របស់ថៃ លោក Sihasak Phuang​ket​keo​w​ និងជា តំណាងមេបញ្ជាការកងទ័ពជើងគោកថៃ ប្រាយុទ្ធ ចាន់អូឆា នាវិមានសន្តិភាព ល្ងាចថ្ងៃទី០១   ខែកក្ក​ដា ឆ្នាំ២០១៤ នេះ ។

លោក អ៊ាង សុផល្លែត បាន​ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន នៅក្រោយជំនួបរបស់ សម្តេចតេជោ និង​រដ្ឋ​មន្រ្តីក្រសួងការបរទេសថៃថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យ វីរៈ ស៊ុម ខ្វាមឃីត មាន​សេរី​ភាពឡើងវិញ បន្ទាប់ពីការស្នើសុំរបស់រដ្ឋមន្ត្រី​ក្រសួងបរទេសថៃ ក៏ដូចរដ្ឋាភិបាល​យោធា​ថៃ​ផង​ដែរ។ លោក អ៊ាង សុផល្លែត ក៏បានថ្លែងឲ្យដឹងផងដែរថា ទណ្ឌិត វីរៈ ស៊ុមខ្វាមឃីត នឹងធ្វើ​ដំណើរ​​​​ត្រឡប់ទៅប្រទេសថៃវិញ នៅថ្ងៃទី០២ ខែកក្កដា ស្អែកនេះ ជាមួយនឹងគណៈប្រតិភូរបស់ថៃ ។

លោក គុយ ប៊ុនសន អគ្គនាយកពន្ធនាគារ ក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា លោក វីរះស៊ុមខ្វាម​ឃីត ត្រូវបានដោះលែង ចេញពីពន្ធនាគារ នៅម៉ោងជិត៦ល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤នេះ ។ លោក គុយ ប៊ុនសន បានបន្តទៀតថា នៅពេលចេញពីពន្ធនាគារនោះ មានមន្រ្តីស្ថានទួតថៃ មួយ​ចំនួនទៅទទួល។

សូម​រំ​លឹក​ថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១១ បានសម្រេចផ្តន្ទា ទោស លោក វីរៈ ស៊ុមខ្វាមឃីត (Veera Somkwamkid) ឲ្យជាប់ពន្ធនាគារ រយៈពេល ៨ឆ្នាំ និង​ផាក ពិន័យចំនួន ១,៨លានរៀល ចូលថវិការដ្ឋ ពីបទ លប​ចូលក្នុងទឹកដីប្រទេសកម្ពុជាខុសច្បាប់ និង ចូល​ក្នុងទីលានយោធាកម្ពុជា ក្នុងបំណងទុច្ចរិត និងបទប្រមូលផ្ដុំព័ត៌មានសម្ងាត់ ប៉ះពាល់ដល់​សន្តិសុខជាតិ។ ក្នុង​ករណី​នោះ​ដែរ នាង​ រ៉ាទ្រី រតនាផៃ​ប៊ូន ដែល​ជា​អ្នក​រួម​ដំ​ណើរជាមួយ​ លោក វី​រ៉ាក់ ស៊ុម​ខ្វាម​ឃីត ក៏​ជាប់​ពន្ធ​នាគារ​ផងដែរ ប៉ុន្តែ មួយ​រយៈក្រោយ​មក​ត្រូវ​បាន​ដោះ​លែង​វិញ​ ។ 

ការចាប់​ខ្លួន​ក្រុម​សកម្មជន​អាវ​លឿង​ថៃ បាន​កើត​មាន​ឡើង កាលពីឆ្នាំ២០១១  ក្នុង​អំ​ឡុង​គ្រា​ដែល​ប្រទេស​​កម្ពុជា កំពុងមានវិវាទជាមួយថៃ ក្នុង​រឿង ជម្លោះព្រំដែន បង្ក​ឡើង​ដោយ​ការ​ឈ្លាន​ពាន​ពី​សំ​ណាក់​យោធាឈុត​ខ្មៅ​ថៃ វ៉ៃ​លុក​ទន្រ្ទាន​រំ​លោភ​លើ​អធិបតេយ្យភាព​របស់​កម្ពុជានៅ​តាម​បណ្តាយ​ព្រំ​ដែន ជា​ពិសេសតំ​បន់​ប្រាសាទ​ព្រះ​វិហារ​។ ខណៈ នោះ សមត្ថកិច្ចកម្ពុជា ក៏បានឃាត់​ក្រុមសកម្ម​ជន​អាវលឿង និងសមាជិកសភាគណបក្សរបស់ អាប់ភីស៊ីត វេចាជី​វ៉ាក់ មួយ​ចំនួន​ទៀត​ផង​ដែរ តែ​ភ្លាម​ៗជនទាំងអស់នោះ ត្រូវបានដោះលែងវិញអស់តាមសំណើរដ្ឋាភិបាលថៃ ដែល​នៅ​សល់​តែ​មេក្លោង​ធំ​ជាង​គេ គឺ វី​រ៉ាក​ ស៊ុម​ខ្វាម​ឃីតនេះ​ឯង ដែល​ជាប់​ពន្ធ​នាគារ​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​៣ឆ្នាំ​មកហើយ។










ការធ្វើលិខិតឆ្លងដែនសម្រាប់ពលករទៅធ្វើការនៅប្រទេសថៃ គឺមិនយកលុយឡើយ និងក្រុមហ៊ុនដែលនាំពលករ ជួយបង់តម្លៃធ្វើប័ណ្ណ ១០ ដុល្លារជំនួសពលករថែមទៀត

នេះ​ ជា​ដំ​ណឹង​ដ៏មាន​សារៈសំ​ខាន់​បំ​ផុត​សម្រាប់​ពលករខ្មែរដែល​នឹង​ត្រូវ​ទៅ​ធ្វើ​ការ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ​ គឺការ​ធ្វើ​លិខិត​ឆ្លង​ដែន​ ដែល​ថា នឹង​តម្រូវ​អោយ​បង់​ប្រាក់​៤ដុល្លារ ថ្លៃ​ថត​រូប​នោះ នៅ​ពេល​នេះពលករមិន​ចាំ​បាច់​ចំ​ណាយ​ប្រាក់​៤ដុល្លារនោះ​ឡើយ ពី​ព្រោះ​ខាង​ភាគី​ក្រុម​ហ៊ុននឹង​ចេញ​ប្រាក់​អោយ​ជំ​នួស នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំ​ណឹង​របស់​ក្រសួង​ការ​ងារ​ ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជី​វៈ ចេញ​ផ្សាយ​រសៀល​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៤នេះ​។

ការ​សម្រេចមិន​យក​កម្រៃថ្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន​សម្រាប់​ពលករខ្មែរ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៤ រវាង​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជី​វៈ ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ជ្រើសរើស ពលករឯកជន​ ដើម្បី​កាត់​បន្ថយ​ចំ​ណាយ​របស់​ពលករ ដែល​រៀប​ចំ​បែប​បទ​ទៅ​ធ្វើ​ការស្រប​ច្បាប់​​នៅ​ប្រទេស​ថៃ​។

កិច្ច​ប្រជុំ​បាន​ឯកភាព​គ្នា​ថា ក្រុម​ហ៊ុន​ត្រូវ​ទទួលបន្ទុក​ចំ​ណាយ​ជំ​នួសពលករ ដូច​ជា​ តម្លៃថត​រូប​សម្រាប់​ធ្វើ​លិខិត​ឆ្លង​ដែន​ចំ​នួន​៤ដុល្លារអាមេរិក​ ក្រុម​ហ៊ុន​ត្រូវ​បង់​ដោយ​ផ្ទាល់​​ទៅ​អោយ​ក្រុម​ក្រសួង​មហាផ្ទៃ​ ។ ចំ​ពោះ​ តម្លៃ​ប័ណ្ណ​ពលករកម្ពុជា​ទៅ​ធ្វើ​ការ​នៅ​បរទេស​ ចំ​នួន​១០ ដុល្លារ​អាមេរិក​ ក្រុម​ហ៊ុន​ត្រូវ​បង់​ដោយ​ផ្ទាល់​ហ៊ុនមួយ​មាន​ឈ្មោះ​ថា  ហាយ សី​លូ​សិន ហូល​ឌីង​


ដោយ​ឡែក​ពលករ​ត្រូវ​ទទួល​បន្ទុក​ក្នុង​ការ​បង់​តម្លៃ​ទិដ្ឋការការងារ​ចំ​នួន​២០​ដុល្លារ​អាមេរិក​ ឱ្យ​ទៅ​ស្ថាន​ទូត​ថៃ​ប្រចាំ​កម្ពុជា​ដោយ​ផ្ទាល់​ ដើម្បី​បាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​ធ្វើ​ការ​ងារ​នៅ​ប្រទេស​ថៃ​។


Monday, June 30, 2014

គណៈប្រឹក្សាការងារ​ ប្រាប់​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ ស្តី​ពី​ការកំ​ណត់​ប្រាក់​ឈ្នួល​ថ្មី​



នៅ​ព្រឹក​ថ្ងៃ​ទី ៣០ ខែ​មិថុនា ឆ្នាំ​២០១៤នេះ ក្រសួង​ការ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជី​វៈ បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ ស្តី​ពី​ លទ្ធផល​នៃកិច្ច​ប្រជម​របស់​គណៈប្រឹក្សាការងារ​អាណ្តិ​ទី​៨ លើក​ទី​៩ រវាង​រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​ ឯកឧត្តម អ៊ិត សំ​ហេង ជា​មួយ​តំ​ណាង​ថៅ​កែ​រោង​ចក្រ រួម​និង​តំ​ណាង​សហជីព ដែល​ជា​លទ្ធផល​ បាន​ឱ្យ​ដឹង​តាម​រយៈការ​ពិភាក្សាគ្នា​លើ​ការងារ​ដូច​ខាង​ក្រោមៈ
១-បានបោះឆ្នោតសម្រេចអនុវត្តប្រាក់ឈ្នួលថ្មីនៅ ខែមករា ឆ្នាំ២០១៥
២-ដំណើរការបន្ត គឺគិត​ពីខែកក្កដា : ចាប់ផ្តើមស្រាវជ្រាវការតម្លើង ។
ក្នុង​នោះ សហជីព​សមា​ជិកLAC សម្របសម្រួលជាមួយសហព័ន្ឋសហជីពទាំងអស់ អោយមាន​គោលការណ៏រួម ឯភាគី​និយោជកក៏ធ្វើដូចសហជីពដែរ។     ​លេខាធិការដ្ឋាន LAC សម្រប​សម្រួល​ជាមួយសហជីព និងក្រសួងទាំង១៤សមាជិកជាLAC

នៅ​ខែសីហា :  -ភាគីសហជីពនិងនិយោជកជួបពិភាក្សាទ្វេរភាគី។
ខែកញ្ញា : -នឹងជួបពិភាក្សាត្រីភាគី
ខែតុលា : -ប្រជុំត្រីភាគីសម្រេចតម្លើងប្រាក់ឈ្នួល។
៣-ការអនុវត្តប្រាក់ឈ្នួលថ្មី
ថ្ងៃ​ទី១ ខែមករា ឆ្នាំ​២០១៥  នឹង​អនុវត្តប្រាក់ឈ្នួលថ្មី ។

សូម​អាន​ខ្លឹម​សារ​នៃសេចក្តី​ថ្លែង​ការណ៍ទាំង​ស្រុង​ ដូច​ខាង​ក្រោម​នេះ៖





The views expressed support of Laos to Vietnam in the South China Sea dispute

Friday, June 27, 2014

សាលាដំ​បូង​រាជ​ធានី​ភ្នំ​ពេញ​ កោះ​ហៅ​លោក សួន សេរី​រដ្ឋា អោយ​ចូល​ខ្លួន​

លោក សួន​ សេរី​រដ្ឋា ​ប្រធាន​ចលនាអំ​ណាច​ពល​រដ្ឋខ្មែរ ដែលមាន​មូល​ដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ និង​ជាជន​ដែល​ប្រឆាំង​ដាច់​ខាត​របបរាជានិយម​នៅ​កម្ពុជា ត្រូវ​បាន​សាលាដំ​បូង​រាជ​ធានី​ភ្នំ​ពេញ កោះ​ហៅ​អោយ​ចូល​ខ្លួន​បំ​ភ្លឺ ពាក់​ព័ន្ធ​នឹង​សំ​ណុំរឿង​ព្រហ្មទណ្ឌ។

យោង​តាម​ដីកាកោះ​ឱ្យ​ចូល​រួម​សវនាការ ចេញ​ដោយ​ លោក មាស ច័ន្ទ​ពិសិដ្ឋ​ តំ​ណាង​អយ្យការ​អម​សាលាដំ​បូង​រាជ​ធានីភ្នំ​ពេញ ចុះ​ថ្ងៃ​ទី​ ១៧ ខែ​មិថុនា ឆ្នាំ​២០១៤ បាន​បង្គាប់​ឱ្យ​ លោក សួន​ សេរី​រដ្ឋា អាយុ៤៤ឆ្នាំ​ ជាតិ​ខ្មែរ ទី​កន្លែង​កំ​ណើត​ នៅ​ឃុំខ្នាចរមាស ស្រុក​បវិល ខេត្ត​ បាត់​ដំ​បង ឱ្យ​ចូល​ទៅកាន់​ សាលាដំ​បូង​រាជធានី​ភ្នំ​ពេញ​ សាលសវនាការទី២ នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៤ វេលាម៉ោង២រសៀល​ ដើម្បី​ឆ្លើយ​ដោះ​សារពី​ការ​ចោទ​ប្រកាន់​មកលើ​ខ្លួន ជាប់​ចោទ​ពី​បទ ញុះ​ញង់ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋជា​អាទិ៍ ប្រព្រឹត្តនៅ​រាជធានីភ្នំ​ពេញ​ កាលពី​ថ្ងៃ​ទី ១៤ ខែ​សីហា ឆ្នាំ​២០១៣ បទ​ល្មើសមាន​ចែង​ឱ្យ​ផ្តន្ទាទោសតាម​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។

ដីកាកោះ ក៏បាន​បញ្ជាក់​ផង​ដែរថា សាម៉ី​ខ្លួន​ត្រូវ​ចូល​មក​តាម​ដីកាកោះ​នេះ​ឱ្យ​បាន​ទាន់​ពេល​វេលា និង​យក​លិខិត​ផ្សេង​ៗ ទាក់​ទងនឹង​រឿង​ខាង​លើ​មក​ជា​មួយ​ផង​ដែរ ប្រសិន​បើ​មាន​។

គួររំ​លឹក​ផង​ដែរថា លោក សួន សេរី​រដ្ឋា ប្រធាន​អំ​ណាច​ពល​រដ្ឋ​ខ្មែរ ធ្លាប់​ត្រូវ​បាន​ជាប់ពាក់​ព័ន្ធ​ក្នុង​សកម្មភាព​ជាបទ​ល្មើសនានា កាលពី​ពេល​កន្លង​មក​ ដែល​គេសង្ស័យ​ថា ពាក់​ព័ន្ធ​នឹង​ចលនា CFF ​បង្កើត​កម្លាំងប្រដាប់​អាវុធ ដោយ​សហការជាមួយ​ក្រុម​ប្រឆាំង​ ក្នុង​ការប៉ុនប៉ង​ទម្លាក់​រាជ​រដ្ឋាភិបាល​កម្ពុជា​។ លោក​ សួន​ សេរី​រដ្ឋា ក៏ធ្លាប់​បាន​យក​ទឹក​ដី​ប្រទេស​ថៃ សហការ​ជា​ក្រុម​អាវ​លឿង ក្នុង​ការ​រិះ​គន់ ជេរប្រមាថ​មក​លើ​រាជ​រដ្ឋាភិបាល ក្នុង​ពេល​ដែល​រាជ​រដ្ឋាភិបាល​ កំ​ពុង​ខំ​ប្រឹង​ទប់​ស្កាត់​គ្រប់​រូប​ភាព​នៃ​ការ​បំ​ពាន​ពី​សំ​ណាក់​យោធាថៃ រំ​លោភទន្ទ្រាន​ព្រំ​ដែន​ខ្មែរ និង​បាញ់​បំ​ផ្លាញ​ប្រាសាទ​ព្រះ​វិហារ​ កាលពី​ពេល​កន្លង​មក​។ ម៉្យាង​វិញ​ទៀត សួន សេរី​រដ្ឋា ក៏​ជា​ជន​ជ្រុល​និយម​១រូប ដែល​ជា​និច្ច​កាល តែង​តែផ្តល់​កិច្ច​សម្ភាសន៍​ និង​បញ្ចេញ​មតិរិះ​គន់ ជេរប្រមាថយ៉ាង​ធ្ងន់​ធ្ងរ​មក​លើ​ស្ថាប័ន​ព្រះ​មហាក្សត្រ​ ជា​ពិសេស គឺ​រិះគន់​ទៅ​លើ អតី​តព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតនកោដ្ឋ ដែល​ពលរដ្ឋ​កម្ពុជា​គោរព​ស្រឡាញ់​បំ​ផុត។

បន្ទាប់​ពី​មាន​ដីកាកោះ ភ្លាម​ៗគេដឹង​ថា លោក សួន សេរី​រដ្ឋា បាន​ផ្ញើ​លិខិត​១ច្បាប់ ចុះ​ថ្ងៃ​ទី ២៥ ខែ​មិថុនា ឆ្នាំ​២០១៤ ​ដើម្បី​សុំ​អន្តរាគមន៍​ពី​ស្ថាន​ទូត​សហរដ្ឋអាមេរិក ​ក្នុង​ឋានៈគេជាខ្មែរសញ្ជាតិ​អាមេរិ កាំង​១រូប​ដែរនោះ​ ដោយ​ប្រាប់​ដំ​ណឹង​ថា លោក​បានរក​មេធាវី​១រូប​ ដើម្បី​ការ​ពារខ្លួន​ គឺលោក​មេធាវី​ សុខ សំ​អឿន ក្នុង​នោះ​លោក សួន​ សេរី​រដ្ឋា ក៏​បាន​ជម្រាប​ជូន​ទូត​អាមេរិក​លើបញ្ហា​​មួយ​ចំ​នួន​ផង​ដែរ ក្នុង​នោះ លោក​បញ្ជាក់​ថា លោក​មិន​បាន​ពាក់​ព័ន្ធ​នឹង​អំ​ពើភេរវកម្ម​ណាមួយ​ឡើយ ហើយលោក​នឹង​នាំ​យក​ឯកសារនានាដើម្បី​ចូល​ទៅ​តុលាការ​ តាម​កាលបរិច្ឆេទ នាថ្ងៃទី ៩ ខែ​កក្កដា ឆ្នាំ​២០១៤ ។

គេនៅ​មិន​ទាន់​ដឹង​ថា តើ​ការ​ប្រកាសរបស់​លោក​ សួន​សេរី​រដ្ឋា ថា​នឹង​ចូល​ខ្លួន​នៅ​ចំ​ពោះ​មុខ​សវនា​ការ​​នោះ តើ​ពិត​ជា​លោក​នឹង​បង្ហាញ​វត្តមាន​ដែរ ឬ​ក៏​ប្រែ​ក្រឡាស់យ៉ាង​ណាវិញ​នៅ​ឡើយ​ទេ៕
ខាងក្រោម​នេះ​ ជា​ដីកាកោះ​អោយ​ចូល​បំ​ភ្លឺ​៖


By: Cambodia News



Thursday, June 26, 2014

សម្តេចតេជោ ហ៊ុន សែន សំនូមពរដល់មេ​ដឹកនាំ​ថៃ ត្រូវធ្វើ​សកម្មភា​ពប្រក​បដោ​យមនុ​ស្សធម៌ ចំពោះពល​ករខ្មែ​រ ដែល​កំពុង​ធ្វើការនៅ​ប្រទេ​សថៃ

នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៦ ខែ​មិថុនា ឆ្នាំ២០១៤នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា ​​បានថ្លែងជុំវិញ​ការ​បញ្ជូន​ពលករ​ពីសំណាក់អាជ្ញាធរថៃ ដោយបញ្ជាក់​ថា បញ្ហា​នេះ​កើត​ឡើង​ដោយសារតែ​រដ្ឋាភិបាល ថៃ ចង់​ទប់ស្កាត់អំពើជួញ​ដូរមនុស្សនិងតម្រូវឱ្យ ពលករធ្វើការដោយស្របច្បាប់ នៅក្នុងប្រទេស​របស់​ខ្លួន ។
មាន​ប្រសាសន៍​ដូច្នេះ បន្ទាប់​ពី​សម្តេច​តេជោ បាន​ទទួល​លិខិត​ឆ្លើយ​តប​ចំ​នួន​ពីរ ពី​លោក ប្រាយុទ្ធ​ ច័ន្ទ​អូឆា មេដឹក​នាំ​ថៃ​បច្ចុប្បន្ន ដែល​បាន​ផ្ញើ​ជូន​សម្តេច​ បកស្រាយ​អំ​ពី មូលហេតុ​នៃ​​ការបញ្ចូន​ពលករ​ខ្មែរត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជុំវិញការចាប់បញ្ជូនពលករខ្មែរ មកកាន់ប្រទេស​កម្ពុជាវិញនាពេលនេះ លោកប្រាយុទ្ធចាន់អូឆា បានផ្ញើលិខិតពីរច្បាប់មកសម្ដេចនាយករដ្ឋមន្ដ្រី ដោយគាត់សុំធានាជាថ្មី ចំពោះការបញ្ជូនពលករនេះ គឺថៃ មិនចង់ធ្វើ នោះឡើយ ប៉ុន្ដែជាការ​ទប់​ស្កាត់ការជួញដូរ មនុស្ស ការកេងកម្លាំងពលកម្ម និងតម្រូវឱ្យ ពលករទាំងអស់បម្រើការងារនៅ​ប្រទេសថៃ ដោយស្របច្បាប់ ។


សម្តេច​បាន​បន្ត​ថា ចំ​ពោះការលើកឡើងរបស់មេដឹកនាំថៃរូបនេះ សម្តេច បានយល់ព្រមនឹង​លើក​ឡើងពីកិច្ចសហប្រតិបត្ដិការបន្ដទៀត ប៉ុន្ដែសម្ដេចក៏ស្នើឱ្យរដ្ឋាភិបាលថៃ ត្រូវធ្វើ សកម្មភាព​ប្រកប​ដោយមនុស្សធម៌ ចំពោះ ពលករខ្មែរ ដែលកំពុងបន្ដនៅធ្វើការនៅប្រទេសថៃ ទាំងស្រប​ច្បាប់ និង​ខុស​ច្បាប់ ។