Thursday, September 3, 2015

មុខកា​​រទូតកម្ពុជា៖ ទំនាក់ទំ​នងរវាង​ប្រទេសក​ម្ពុជា និងវៀត​ណាម គឺមានកិ​ច្ចសហប្រតិប​ត្តិការល្អ

ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ​ហោ ណាំហុង​ រដ្ឋមន្ត្រីក្រសួ​ងការបរទេស ​និងសហប្រតិ​បត្តិការអន្តរជាតិ ​បានមានប្រ​សាសន៍កាល​ពីយប់ថ្ងៃទី០១ ​ខែកញ្ញា ​ឆ្នាំ២០១៥​ ថា ទំនាក់ទំនង​រវាងប្រទេស​កម្ពុជា និងវៀត​ណាម គឺមាន​កិច្ចសហប្រតិបត្តិ​ការល្អ។​
 ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ​បានលើកឡើងដូច្នេះ ​ក្នុងកម្មវិធីជួបជុំ ​សាទរខួប​ ៧០ ឆ្នាំ នៃទិវាបុណ្យជាតិ​របស់វៀតណាម ​រៀបចំដោយស្ថា​នទូតវៀតណា​ម ប្រចាំកម្ពុជា​ ដែលបានធ្វើ​ឡើង ​នៅសណ្ឋាគារ​ អ៊ីនធើកុងទីណង់តាល់ ​ក្នុងរាជធានី​ភ្នំពេញ កាលពីយ​ប់ថ្ងៃទី០១ ​ខែកញ្ញា ឆ្នាំ​២០១៥ដោយមានការ​ចូលរួមពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ​ឯកអគ្គរាជទូត​ ឯកអគ្គរ​ដ្ឋទូត ភារធារីទូត​ និងតំណាង​ស្ថានទូតនានា ​ប្រចាំនៅកម្ពុជា។​
ឯកឧត្តម​ឧបនាយករដ្ឋ​មន្ត្រី បានលើក​ឡើងថា "យើង​តែងរួមដៃ​គ្នាតស៊ូដើម្បីឯ​ករាជ្យ អធិបតេយ្យភាព​ បូរណភាព​ទឹកដី សំខាន់ទំនាក់​ទំនងល្អ ​សហប្រតិបត្តិ​ការល្អ ប៉ុន្តែគោរពឯ​ករាជ្យគ្នា ​ទៅវិញទៅមក​ គោរពអធិបតេយ្យភា​ពទៅវិញទៅមក​ គោរពបូ​រណភាពទឹក​ដីគ្នាទៅវិញទៅ​មក"


ឯកឧត្តម​ អ៊ុំ សំអាន​ ទទួលស្គាល់​ថាផែន​ទីនៅបណ្ណាល័យ​សភាអាមេរិក ​ដូចគ្នានឹងផែ​នទីរប​ស់រាជ​រដ្ឋាភិ​បាលដែរ

យោងតាមទំព័រ ​ ហ្វេសប៊ុក ​របស់ឯកឧត្តម​ អ៊ុំ សំអាន​ នៅព្រឹកថ្ងៃទី០២ ​ខែកញ្ញា ឆ្នាំ​២០១៥នេះ​បានឱ្យដឹងថា​ លោកអ៊ុំសំអាន​ បានសរសេរថា ​"ខ្ញុំទទួលព័ត៌​មានថា លោកបណ្ឌិត​ សុខ ទូច ​បានទទួលផែ​នទីរបស់ Library of congress ពីរដ្ឋាភិបាល និង​ផ្ទៀងផ្ទាត់ផែនទី​នោះ ជាមួយផែន​ទីរដ្ឋាភិបាលរួ​ចហើយគឺដូចគ្នា​។ លោក ​វ៉ា គឹមហុង និងលោក​ ហោ ណាំហុង​ ក៏បានមាន​ប្រសាសន៍ថា ​រដ្ឋាភិបាល​ទទួលបានផែន​ទីពីLibrary of congress ១០ ឆ្នាំហើយ ​និងនិយាយថា​ ផែនទីដែល​ខ្ញុំទទួលបាន​ដូចគ្នានឹងផែនទី​រដ្ឋាភិបាល។ ​ដូច្នេះ ខ្ញុំយល់ថា ​ខ្ញុំពុំចាំបាច់​ផ្ញើរផែនទី ​ដែលខ្ញុំទទួល​បានពី Library of congress ​ជូនលោកបណ្ឌិត ​សុខ ទូច ​នោះទេ"។
​គួរបញ្ជាក់ថានៅ​ពេលនេះ ឯកឧត្តម ​អ៊ុំ សំអាន ​អ្នកតំណាង​រាស្ត្រគណបក្សស​ង្គ្រោះជាតិ កំពុង​ស្ថិតនៅសហ​រដ្ឋអាមេរិក ​និងបានប្រកាស​ទទួលស្គាល់ថា ​ផែនទីកម្ពុជា ​ដែលលោក​ទើបរកឃើញនៅ​បណ្ណាល័យសភា​អាមេរិក​ គឺដូចគ្នានឹងផែ​នទីរបស់រាជ​រដ្ឋាភិបាលកម្ពុជា​ ដែលកំពុង​ប្រើប្រាស់សព្វ​ថ្ងៃក្នុងការ​បោះបង្គោល​កំណត់ព្រំដែនជា​មួយប្រទេស​វៀតណាម។​
ជុំវិញសំណុំរឿង​ ផែនទីនេះ ​រាជរដ្ឋាភិបាល​កម្ពុជា នឹងរៀប​ចំពិធីទទួល ​និងផ្ទៀងផ្ទាត់ផែនទី​ ដែលបារាំង​ទើបតែផ្តល់ឲ្យ ​ដើម្បីផ្ទៀងផ្ទាត់​ជាមួយនឹង​ផែនទីផ្លូវការ ​និងស្រប​ច្បាប់របស់រាជ​រដ្ឋាភិបាលកម្ពុជា ​នៅព្រឹកម៉ោង ​៩ ថ្ងៃទី០៣ ​ខែកញ្ញា ​ឆ្នាំ២០១៥​ខាងមុខនេះ។​ គួររំលឹកដែរថា​ កាលពីថ្ងៃទី២០​ ខែសីហា ​ឆ្នាំ២០១៥ការ​ផ្ទៀងផ្ទាត់ផែនទី​កម្ពុជា មកពីអង្គការ​សហប្រជាជាតិ ​និងផែនទី​របស់រដ្ឋាភិបាល​កម្ពុជា គឺបង្ហាញ​លទ្ធផល​ថាដូចគ្នា៕

Monday, August 31, 2015

ក្រុម​ការងារ​​ថ្នាក់​ជាតិ​​ បន្ត​នាំយក​​កញ្ចប់សម្ភារៈ​ស្ត្រី​ទើប​ស​ម្រាល​កូន​​ ចែក​ជូន​​ប្រជាពលរដ្ឋ​​នៅ​ក្នុង​ឃុំ​កុមា​ររាជា ​​ស្រុក​បាទី​​ ខេត្តតាកែវ​

តាម​​មតិណែ​នាំ​ដ៏​ខ្ពង់​ខ្ពស់​របស់ឯ​ឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ អាន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ ដែល​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​តាកែវ សម្ភារៈចំ​នួន​២៤ កញ្ចប់ ជាអំ​ណោយ​សប្បុរសធម៌​សាខាកាបាទ​ក្រហម​ខេត្ត​តាកែវ ត្រូវ​បាន​ឯកឧត្តម​ ទិត សុធា​ ឯកឧត្តម​ ស្វាយ សុវណ្ណរិទ្ធ ឯកឧត្តម សៅ សុភៈ ឯកឧត្តម​ ថៅ​ វាសនា ឯកឧត្តម​ ហូយ គឹម​អាន និង​សមាជិក​ក្រុម​ការងារ​ថ្នាក់​ជាតិ​មួយ​ចំ​នួន​ទៀត​ តំ​ណាង​ឲ្យ​ឯក​ឧត្តម​ ស្វាយ ស៊ីថា ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ឃុំ​កុមាររាជា នៃ​ស្រុក​បាទី ខេត្ត​​​តាកែវ នាំ​យក​ទៅ​ប្រគល់​ជូន​ដោយ​ផ្ទាល់​ដៃ​ដល់​ស្ត្រី​ជា​ម្តាយ​របស់​ទារក​ដែល​ទើប​នឹង​សម្រាល ​ចំ​នួន​២៤នាក់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៥​។
សកម្មភាព​មនុស្ស​ធម៌​ នៃ​ការ​ចុះ​ចែក​កញ្ចប់​ឃីត​នេះ ក៏​មាន​ការ​ចូល​រួម​ផង​ដែរ​ពី​តំ​ណាង​ក្រុម​ប្រឹក្សាស្រុក តំ​ណាង​អនុសាខាកាកបាទ​ក្រហម​ស្រុក​បាទី​ កាកបាទ​ក្រហម​ឃុំ ក្រុម​ប្រឹក្សាឃុំ ប្រធាន អនុប្រធាន​​ភូមិ និង​ក្រុម​ការងារ​របស់​​សម្ព័ន្ធយុវជន​កម្ពុជា​ជា​ច្រើន​នាក់។
ទាំង​នេះ​ គឺ​ជា​​កាយវិការ​ដ៏​ថ្លៃ​ថ្លា​ នៃ​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​បំ​ផុត​ បង្ហាញ​នូវ​ការ​ជួយ​សម្រួល​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ ហើយ​ក៏​ជា​វប្បធម៌​នៃ​ការ​ចែក​រំ​លែក​របស់​រាជ​រដ្ឋាភិបាល​ ក៏​ដូចជា​កាកបាទ​ក្រហម​កម្ពុជា​ ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​គិត​គូ ដោះ​ស្រាយ​ និងរួម​សុខ រួម​ទុក្ខ​ជា​មួយ​ប្រជា​ពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។
ស្ត្រី​ជា​ម្តាយ ​ដែល​ទើបនឹងសម្រាល​បុត្រ បាន​សំ​ដែង​នូវ​ការ​ត្រេក​អរជា​ខ្លាំង​​ ជា​មួយ​នឹង​ពាក្យ​​ថ្លែង​អំ​ណរគុណ​យ៉ាង​ដូច្នេះ​៖«  សូម​ថ្លែង​អំ​ណរគុណ​ដល់​ ឯកឧត្តម​ សុខ អាន និងឯកឧត្តម​ ស្វាយ ស៊ី​ថា ដែល​បាន​នាំ​អំ​ណោយ​យក​មក​ជូន​នាង​ខ្ញុំ​»។
ក្រុម​ការងារ​ថ្នាក់​ជាតិ​ ក៏បាន​ពាំ​នាំ​នូវ​ពាក្យ​ផ្តាំ​ផ្ញើ​សួរ​សុខទុក្ខពី​សំ​ណាក់​ថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិ​បាល​​ជូន​ចំ​ពោះ​ប្រជា​ពលរដ្ឋ​ និង​បាន​សំនូមពរដល់ឳពុក​ម្តាយ នាំ​កូន​ទៅ​ចាក់​ថ្នាំ​បង្ការឲ្យ​ទៀងទាត់ ការ​បំ​ប៉ន​អាហារ​រូបបត្ថម្ភដល់​ទារក និងត្រូវ​​ពិនិត្យ​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​​។ ក្រៅ​ពី​នេះ ក្រុម​ការងារ​ថ្នាក់​ជាតិ​ ក៏​បាន​ប្រគល់​ជូន​នូវ​សំ​បុត្រកំ​ណើតដល់​ម្តាយរបស់​ទារក​ដែល​ទើប​សម្រាល និង​បាន​ផ្តាំ​ផ្ញើ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ផ្សារភ្ជាប់​ទំ​នាក់​ទំ​នងល្អ​ជា​មួយ​អាជ្ញាធរមូលដ្ឋាន​  ក្នុង​ន័យ​ថា «បើ​មាន​បញ្ហា ឬ​ទុក្ខកង្វល់​អ្វី​មួយ​ដែល​ចាំ​បាច់​សុំ​អន្តរាគមន៍​ពី​មន្ត្រី​ពាក់​ព័ន្ធ​ សូម​ប្រញ៉ាប់​រាយ​ការ​ណ៍​ជូន​ក្រុម​ការងារ​ ដើម្បី​នឹង​រិះ​រកលទ្ធភាព និង​វិធី​ដោះ​ស្រាយតាម​ការជាក់​ស្តែង ​» ជា​ពិសេស លើ​ការ​ងារ​ការ​ផ្តល់​ជូន​នូវ​សេវាសាធារណៈ និង​ជំ​រុញ​ឲ្យ​មាន​ការចូល​រួម​យ៉ាង​សកម្ម​​ផង​ដែរ ដើម្បី​​អនុវត្ត​គោល​នយោបាយ​រាជ​រដ្ឋាភិបាល ដើម្បី​ពង្រឹងភូមិឃុំមាន​សុវត្ថិភាព​ឲ្យ​បាន​ល្អ​ប្រសើ​រ​ក្នុង​មូល​ដ្ឋានដែល​ពលរដ្ឋ​កំ​ពុងរស់​នៅ​។ បន្ទាប់​ពី​ចុះ​ចែក​កញ្ចប់​ឃីតរួច​ហើយ ក្រុម​ការងារ​ទាំង​អស់​ក៏បាន​ជួប​ជុំ​ទទួល​ទាម​អាហារ​រួម​គ្នា ក្នុង​បរិយាកាសរីក​រាយ​ និង​ស្និទ្ធ​ស្នាលបំ​ផុត​។
អត្ថបទ៖ (ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ឃុំ​កុមាររាជា ស្រុក​បាទី ខេត្ត​តាកែវ)




ឯកឧ​​ត្តម​ វ៉ា គឹមហុង៖ ​ទោះបីគណបក្ស​​សង្គ្រោះជាតិ បន្តអុក​ឡុក​រឿង​​ផែនទី​ តែរាជរដ្ឋា​ភិបាល​នៅតែ​បន្តកិច្ចការ​បោះ​បង្គោលព្រំ​ដែនជាមួយវៀត​ណាម

ឯកឧត្តម​ទេសរដ្ឋមន្ត្រី វ៉ា គឺមហុង ប្រធានគណៈ​កម្មាធិការកិច្ចកា​រព្រំដែន បានមានប្រសាសន៍​នៅក្នុងសន្និសីទ​សារព័ត៌​មាន នៅវិមាន​មិត្តភាព ទីស្តីការគណៈ​រដ្ឋមន្ត្រី នៅរសៀល​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១​៥នេះថា ទោះបីជា​មានការរំខាន​ពីសំណាក់​តំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិជុំវិញ​បញ្ហាផែន​ទីយ៉ាង​ណាក្តី ប៉ុន្តែបច្ចុប្បន្ន​រាជរដ្ឋាភិបាល កំពុងតែ​ដំណើរការការងារ​បោះបង្គោល​ព្រំដែនជាមួយ​ប្រទេសវៀត​ណាមជា​ប្រក្រតី។

ឯកឧត្ត​ម វ៉ា គឺមហុង បានមា​នប្រសា​សន៍ថា «មកដល់​ពេលនេះ​ដំណើរការ​បោះបង្គោលព្រំដែ​នរវាងប្រទេស​កម្ពុជា និងប្រ​ទេសវៀត​ណាម គឺសំរេ​ចបានជាង៨០% ហើ​យនៅសេសស​ល់តែជាង១​០%ទៀត ដែ​លនៅមានភា​ពស្មុគស្មាញកំពុ​ងចរចាររ​កដំណោះ​ស្រាយ ដោ​យតម្លាភា​ពរវាងប្រ​ទេសទាំ​ងពីរ»។

គួរបញ្ជា​ក់ថា ការធ្វើ​សន្និសីទសា​រព័ត៌មាន របស់​គណៈកម្មាធិកា​រកិច្ចកា​រព្រំដែន នៅថ្ងៃ​នេះ គឺធ្វើឡើ​ងបន្ទាប់ពី ឯកឧ​ត្តម អ៊ុំ សំអាន ដែលកំពុ​ងស្ថិតនៅសហ​រដ្ឋអាមេ​រិក នៅតែប​ន្តធ្វើការរិះ​គន់ និង ញុះញង់ម​តិជាតិ និងអន្តរជា​តិរឿងផែនទី​កម្ពុជានេះ ដោយអះ​អា​ងថាផែនទី ដែលខ្លួ​នរកឃើ​ញនៅ​សហរដ្ឋអា​មេរិក ជាផែនទី​ត្រឹមត្រូ​វ តាមការពិ​តផែនទី​នេះ គឺគណៈកម្មការកិ​ច្ចការព្រំ​ដែនកម្ពុជាបា​នទទួល​តាំងពីជាង១០ឆ្នាំ​មកហើយ។

ឯក​ឧត្តមទេសរដ្ឋ​មន្ត្រី វ៉ា គឺមហុង បា​នលើកឡើ​ងថា «ការញុះញ​ង់របស់គ​ណបក្សសង្គ្រោះ​ជាតិ បានធ្វើឲ្យ​គេមិនទុក​ចិត្តរាជរដ្ឋា​ភិបាល ក្នុងការប្រើ​ប្រាស់ផែ​នទី ហើយនេះ​ជាការធ្វើ​ឲ្យខូចផលប្រ​យោជន៍ជាតិទាំ​ងមូល»។

ឯកឧ​ត្តម វ៉ា គឺមហុង មានសង្កត់​ធ្ងន់ថា រាជរដ្ឋាភិបា​លមិនដែលលា​ក់លៀ​មរឿងផែន​ទីឡើ​យ «កន្លង​មក យើងបា​នបង្ហា​ញអ្នកសារព័ត៌មា​ន​ជាតិ និងអន្ត​រជាតិ នូវផែ​នទីផ្លូវការដែ​លរាជរដ្ឋាភិបា​លកំពុ​ងប្រើប្រាស់ ក្នុ​ងការបោះបង្គោល​ព្រំដែន​ជាមួយវៀ​តណា​ម ហើយ​ផែនទីទាំងនោះ គឺយើ​ងរកបា​នជាង១០ឆ្នាំមកហើ​យ។ មិនមែ​នដូចកា​រលើកឡើងប្រា​សចា​កពីការពិត ដូចឯកឧត្ត​ម អ៊ុំ សំអាន​ បាននិយាយថា​ រកឃើញនៅ​បណ្ណាល័​យសភា សហរដ្ឋ​អាមេរិក ជាន់ទី៥ នៅ Wash​ington DC នោះទេ ការពិត ឯ​​កឧត្តម វ៉ា គឺមហុង ធ្លា​ប់បានបញ្ជា​ក់ថាផែនទីហ្នឹង គណៈកម្មាធិ​ការកិច្ច​ការព្រំដែន បា​នតំកល់​ទុកនៅជាន់ទី៥​ នៅអគារទី​ស្តីការគណៈ​រដ្ឋមន្ត្រីប្រទេសក​ម្ពុជា។​ ដូច្នេះការ​លើកឡើង រប​ស់ឯកឧត្ត​ម អ៊ុំ សំអាន ​គ្រាន់តែជា​ការមួលបង្កា​ច់ និងចោទ​ប្រកាន់​ប្រាសចាក​ពីការពិត​ប៉ុណ្ណោះ»៕


អត្ថបទ៖ ច័ន្ទ ទេវី



Friday, August 28, 2015

សេច​ក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៥




ឯកឧត្តម ប៉ាល់ ចន្ទតារា បាននាំយកកញ្ចប់ឃីត សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវទៅជូនដល់ស្ត្រីទើបឆ្លងទន្លេ៤នាក់

ឯកឧត្តម​ ប៉ាល់ ចន្ទតារា​ ទីប្រឹក្សារាជ​រដ្ឋាភិបាល ​និងប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ ចុះជួយឃុំកំណប់​ ស្រុកគីរីវង់​ ខេត្តតាកែវ​ និងឯកឧត្តម​ ចៅ សេរី​ អនុប្រធាន ​ដោយមានការ​ចូលរួម ពីយុវជន​កាកបាទ​ក្រហមស្រុក ​យុវជនកាយរិទ្ធិ​ស្រុក និងមន្រ្តីក្រុ​មប្រឹក្សាឃុំកំណប់​ បានពាំនាំកញ្ចប់​ឃីត ដែលជា​អំណោយរបស់​សាខាកាកបាទ​ក្រហមកម្ពុជា ​ខេត្តតាកែវ ​តាមរយៈការអំពាវ​នាវរបស់ ​ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ អាន​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រីទទួល​បន្ទុកទីស្តីការ​គណៈរដ្ឋមន្ត្រី ​និងជាប្រធានក្រុ​មការងារថ្នាក់​ជាតិចុះមូលដ្ឋាន​ ខេត្តតាកែវ ​ដើម្បីសួរសុខទុកដ​ល់ស្រ្តីបួននាក់​ ដែលទើប​នឹងឆ្លងទន្លេរួច​។

ក្នុងឱកាស​នោះដែរ ​ឯកឧត្តម​ ប៉ាល់ ចន្ទតារា ​ក៏បានគួចចំនង​ដៃដល់ចៅៗ ​ទើបនឹង​កើតក្នុងម្នាក់ ​100.000​ រៀល ដោយភ្ជាប់​នូវសំបុត្រ​កំណើតផងដែរ​។

នេះជាលើក​ទីពីរហើយ ដែ​លក្រុមការងារ​ថ្នាក់ជាតិ ​ដឹកនាំប្រតិភូ​សួរសុខទុក​ស្រ្តីឆ្លងទន្លេ ​នៅឃុំកំណប់​ ដែលម្នាក់ៗ​ ក្រៅពីកញ្ចប់ឃី​តសុទ្ឋតែបានថ​វិកាជាចំណងដៃ​ 100.000 រៀ​ល និងសំបុត្រ​កំណើតដូចគ្នាៗ។​


បន្ទាប់ពី​បានសួរសុខ​ទុក្ខ ស្រ្តីឆ្លង​ទន្លេហើយ ​ឯកឧត្តម ​ប៉ាល់ ចន្ទតារា ​បានទៅពិនិត្យការដ្ឋាន​សាងសង់​ សាលាធម្មសភា ​ដែលកំពុងសាង​សង់បាន ​៤០ភាគរយ ​ដែលឯកឧត្តម ​និងគ្រួសារទើប​នឹងសាងសង់​បាល័ង្ល​ និងជាវព្រះពុទ្ឋរូប​ មកតម្កល់​រួចនាពេលថ្មីៗនេះ៕



បណ្ឌិត សុខ ទូច ស្នើឲ្យ ឯកឧត្តម អ៊ុំ សំអាន ផ្តល់ផែនទី ដែលរកបានពីអាមេរិកដើម្បីធ្វើការផ្ទៀងផ្ទាត់

យោងតាម​លិខិតរបស់​លោកបណ្ឌិត​ សុខ ទូច​ ប្រធានក្រុម​ស្រាវជ្រាវផែនទី​ នៃរាជបណ្ឌិត្យ​សភាកម្ពុជា ​ចុះថ្ងៃទី ២៧ ​ខែសីហា ​ឆ្នាំ២០១៥​ ផ្ញើជូនឯកឧត្តម ​អ៊ុំ សំអាន ​តំណាងរាស្រ្តមណ្ឌល​សៀមរាប​ របស់គណបក្ស​សង្គ្រោះជាតិ​ បានបញ្ជាក់ថា​ បន្ទាប់ពីបានទទួលដំ​ណឹងថា ឯកឧត្តម ​អ៊ុំ សំអាន ​ទទួលបានផែន​ទីព្រំដែនប្រទេសកម្ពុជា​ជាមួយប្រទេសវៀ​តណាម ពីបណ្ណាល័យសភា ​សហរដ្ឋអាមេរិក ​ដូច្នេះក្រុមស្រាវ​ជ្រាវនៃរាជបណ្ឌិត្យ​សភាកម្ពុជា​ស្នើសុំផែនទីដែលឯកឧត្តម ​អ៊ុំ សំអាន ​មានយកមកធ្វើការ​ផ្ទៀងផ្ទាត់ជាមួយផែ​នទី​ដែលរាជបណ្ឌិត្យ​សភាទទួល​បានពីប្រភពនានា។​

នៅក្នុងលិខិត​របស់ លោកបណ្ឌិត ​សុខ ទូច​ បានឲ្យដឹងថា ​តាមរយៈគណនីហ្វេសប៊ុក​ របស់  ឯកឧត្តម​ អ៊ុំ សំអាន​ បង្ហាញថា ​ឯកឧត្តមបានទៅរក​ផែនទី ​នៅបណ្ណាល័យ​សភា ​សហរដ្ឋអាមេរិក​ នៅWashington DC ហើយបាន​រកឃើញ និ​ងទទួលផែនទីបោន ​របស់កម្ពុជា​ចំនួន ២៦ផ្ទាំង ​ទាំងផែនទីDigital ​និងផែនទីក្រដាស ​ហើយឯកឧត្តម​ អ៊ុំ សំអាន ​បានអះអាង​ថា ផែនទីទាំងនោះ គឺ​ជាផែនទីដែល​សម្តេចព្រះបរម​កោដ្ឋ នរោត្តម ​សីហនុ ​បានយកទៅសុំឲ្យសហ​រដ្ឋអាមេរិក​ទទួលស្គាល់​ខ្សែព្រំដែនកម្ពុជា​ នៅថ្ងៃទី ​០២ ខែមេសា ​ឆ្នាំ១៩៦៤។​

ការស្នើសុំឲ្យ ​ឯកឧត្តម ​អ៊ុំ សំអាន ​យកផែនទីដែលរក​បានពីបណ្ណាល័យសភា ​សហរដ្ឋអាមេរិក មក​ផ្ទៀងផ្ទាត់នេះ ​ដើម្បីឯកភាពជាតិ ​និងអាយុជីវិតជាតិ ​និងដើម្បីដោះស្រាយ ​និងការពារព្រំដែនប្រទេស​កម្ពុជាជាមួយ​ប្រទេសជិតខាង។ ​

គួរបញ្ជាក់ថា ​បច្ចុប្បន្ននេះ ​ផែនទីដែល​ក្រុមស្រាវជ្រាវផែនទី​ នៃរាជបណ្ឌិត្យស​ភាកម្ពុជាទទួលបាន​ពីប្រភពនានា​មានដូចជា៖​ ១. ផែនទីផ្លូវការ​ ដែលប្រើប្រាស់ដោ​យរាជរដ្ឋាភិ​បាល ចំនួន​ ២៦ផ្ទាំង, ២.​ ផែនទីពីគណបក្សសង្គ្រោះជាតិ​ ចំនួន២៤ផ្ទាំង ​៣. ផែនទីពីប​ណ្ណាល័យព្រឹទ្ធសភាសហរដ្ឋ​អាមេរិក​ ចំនួន ២៦ផ្ទាំង, ៤.​ ផែនទីពីអង្គការស​ហប្រជាជាតិ ​ចំនួន ១៨ផ្ទាំង, ៥.​ ផែនទីពីប​ណ្ណាល័យវិទ្យា​ស្ថានភូមិសាស្ត្រជាតិ(​បារាំង) ​ចំនួន ​២៦ផ្ទាំង៕

វីដេអូបទយកការណ៍ ការបន្ត​អភិរក្ស​ដើម្បី​អភិវឌ្ឍន៍ និង​ដើម្បី​បេតិកភណ្ឌមនុស្សជាតិ