Friday, September 18, 2015

យុវជនប្រ​ចាំភូមិភាគ​ឦសាន​ប្រទេស​បារាំង​ គាំទ្រនូវ​កាយវិការ​ប្រកបដោយ​ព្រហ្មវិហារ​ធម៍ និងគតិ​បណ្ឌិត របស់​សម្តេច​តេជោ ហ៊ុន សែន ចំពោះសិស្សជ័យលាភីនិទ្ទេស A ចំនួន ១០៨ នាក់

យោងតាម​សេចក្តីថ្លែង​ការណ៏របស់​តំណាងយុវជន និស្សិត ព្រមទាំង​ប្រជាពលរដ្ឋ​ខ្មែរ ប្រចាំភូមិ​ភាគ​ឦសាន​ ប្រទេសបារាំង ចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៥ បានបញ្ជាក់​ថាយុវជនទាំង​នោះ មានការគាំ​ទ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រី និងរាជរដ្ឋា​ភិបាលកម្ពុជា និងសូម​សម្តែងការ​អបអរសាទរ​ចំពោះសិស្សានុ​សិស្សជ័យ​លាភី និទ្ទេស A ចំនួន១០៨នាក់ ដែលមាន​កិត្តិយសយ៉ាង​ខ្ពង់ខ្ពស់បាន​ចូលជួបស​ម្តែងការគួ​រសម សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងនោះ សម្តេ​ចតេជោ ក៏បានផ្តល់​ជូននូវវត្ថុអនុស្សា​វរីយ៍ រួមទាំងថវិកា​មួយចំនួនផ​ងដែរ។

យុវជន និស្សិត ព្រមទាំង​ប្រជាពលរ​ដ្ឋខ្មែរ ប្រចាំភូមិភាគ​ឦសាន​ ប្រទេស​បារាំង យល់ថា ការផ្តល់​ជូននេះ គឺជាការយក​ចិត្តទុក​ដាក់ខ្ពស់ ឧត្តុង្គឧត្តម ថ្លៃថ្លា របស់សម្តេចតេ​ជោ ចំពោះ សិស្សានុ​សិស្សជ័យលាភី​ និទ្ទេស A ទាំង១០៨​នាក់។ ក្នុងនាមជា​យុវជន និស្សិត ព្រមទាំងប្រជាពលរដ្ឋ​ខ្មែរ ប្រចាំភូមិភាគ​ឦសាន​ ប្រទេស​បារាំង សូមសម្តែង​នូវការគាំ​ទ្រនូវកាយវិការប្រកប​ដោយព្រហ្មវិហា​រធម៌ និងគតិបណ្ឌិត​ដ៏ខ្ពងខ្ពស់​របស់ សម្តេចតេជោ ដែល​តែងតែជួយដល់សិស្សា​នុសិស្ស និស្សិត ព្រមទាំង​ប្រជាពលរដ្ឋខ្មែរទាំងអស់​ប្រកបដោយ សុខសន្តិភាព និងការអភិវឌ្ឍន៍៕

Thursday, September 17, 2015

Cambodia-India​ Relations ​ Address by​ His​ Excellency ​Mr. MOHAMMAD ​HAMID ​ANSARI,​ Vice​ President ​of​ the​ Republic ​of ​India​

កម្ពុជា-ឥណ្ឌាបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម

នៅថ្ងៃទី​ ១៦ ខែកញ្ញា ​ឆ្នាំ២០១៥នេះ ​នៅវិមាន​មិត្តភាព ​ទីស្តីការគណៈ​រដ្ឋមន្ត្រី​ ក្នុងពិធី ធ្វើប​ទបឋកថា ​ស្តីពីទំនាក់​ទំនងកម្ពុជា​-ឥណ្ឌា ​ឯកឧត្តម​ Shri Mohammad​ Hami​d Ansari អនុប្រ​ធានាធិប​តីឥណ្ឌា ​និងឯកឧ​ត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន ​ឧបនាយក​រដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួល​បន្ទុកទីស្តី​ការគណៈរដ្ឋមន្ត្រី ​បានបង្ហាញ​នូវការឯកភាព​គ្នាក្នុងការ​បន្តពង្រឹង ​និងពង្រីក​កិច្ចសហប្រតិ​បត្តិការ ​លើវិស័យទេ​សចរណ៍ ​និងពាណិជ្ជកម្ម​ រវាងប្រទេស​ទាំងពីរឲ្យកាន់​តែប្រសើរឡើង​។

អនុប្រធានាធិប​តីឥណ្ឌា ​ឯកឧត្តម​ Shri Mohammad ​Hamid ​Ansari បានមាន​ប្រសាសន៍ថា ពេល​ដែលមកដល់​ប្រទេសកម្ពុជា ​គឺឯកឧត្តម​មានការ​រំភើបចិត្តយ៉ាងខ្លាំ​ងដោយសារ​តែឃើញទំនាក់​ទំនងដ៏ល្អ​រវាងកម្ពុជា​និងឥណ្ឌា ​ហើយតាមពិត​ទៅកម្ពុជា ​និងឥណ្ឌា ​គឺមានវប្បធម៌ ​និងសាសនា​ដូចគ្នា។ ​ឯកឧត្តម​បន្តថា ក​ន្លងមកនេះ ​គឺឥណ្ឌាបាន​ជួយជួស​ជុល ប្រាសាទ​បាយ័ន ​ដែលស្ថិត​នៅក្នុងក្រុម​ប្រាសាទអង្គរ​ធំ ហើយឥណ្ឌាក៏​មានទំនាក់​ទំនងល្អជាមួយប្រ​ទេសនៅក្នុងតំបន់​មេគង្គ ​ដែលហៅថាសហ​ប្រតិបត្តិការ​ Ganga ​and Mekong (មេគង្គ ​-ឥណ្ឌា)។ ​អនុប្រធានា​ធិបតីឥណ្ឌា ក៏​បានកោតសរសើរ​ពីការរីកចំរើន​របស់ប្រទេសកម្ពុជា ​ដែលបានឈាន​ដល់កំណើន​សេដ្ឋកិច្ច ​គឺផលិតផល​សរុបក្នុងស្រុក​ (GDP) ប្រមាណជា៧%​ក្នុងមួយឆ្នាំ ​ហើយឥណ្ឌាសង្ឃឹម​ថាទំនាក់ទំនង​សេដ្ឋកិច្ចវិនិយោគ ​និងទេស​ចរណ៍រវាងកម្ពុជា​-ឥណ្ឌា ​និងកាន់តែមាន​ភាពប្រសើរ​ឡើងបន្ថែម​ទៀតដើម្បីផលប្រ​យោជន៍ប្រជាជន និង​ប្រទេសទាំងពី​រ។

អនុប្រធានាធិ​បតីឥណ្ឌា ​បានបង្ហាញកា​រចាប់អារម្មណ៍​យ៉ាងខ្លាំងទៅ​លើការអភិ​វឌ្ឍន៍របស់ប្រទេសកម្ពុជា ​នៅក្នុងពី​រទសវត្សចុ​ងក្រោយនេះ ​ដោយសារតែ​ប្រទេសកម្ពុជាប​ច្ចុប្បន្នគឺពោរពេញ​ទៅដោយសន្តិភាព ​និងការរីក​ចំរើនយ៉ាង​ឆាប់រហ័ស ​ហើយនេះគឺជា​ការរីកចំរើនដែលគួរ​ឲ្យកត់សំគាល់​លក្ខណៈជាប្រវត្តិសាស្ត្រតែ​ម្តង ហើយប្រ​ទេសឥណ្ឌាក៏កំពុង​សំលឹងមើលដើម្បី​ពង្រឹង ​និងពង្រីក​សហប្រតិបត្តិការ​ជាមួយប្រទេសកម្ពុជា​នៅពេលអនាគត​។ ទន្ទឹមនឹង​នេះដែរ ​អនុប្រធានាធិបតី​ឥណ្ឌា ក៏បាន​ថ្លែងអំណរគុណដល់​កម្ពុជាដែលបា​នជួយជ្រោមជ្រែង​ភាពជាដៃ​គូររវាងឥណ្ឌា ​និងអាស៊ាននាពេល​កន្លងមក ​ហើយប្រទេសឥណ្ឌា ​ក៏កំពុងសំ​លឹងមើលកិច្ចស​ហប្រតិបត្តិកា​រឲ្យកាន់តែប្រសើរ​ និងស៊ីជម្រៅបន្ថែម​ទៀតទាំងផ្នែ​កសេដ្ឋកិច្ច ​និងវិនិយោគ ​ក៏ដូចជាបង្កើន​ទំនាក់​ទំនងផ្នែកវិនិ​យោគបរទេសជា​មួយប្រទេស​កម្ពុជាផងដែរ។​

ឯកឧត្តម​ Shri Mohammad ​Hamid​ Ansari បាន​មានប្រាសាសន៍ប​ន្ថែមទៀតថា ​ឥណ្ឌានឹងជំរុញការ​បង្កើនទំនាក់ទំនង​ផ្នែកវិស័យទេសចរណ៍​ ដូច្នេះហើយ​បានយើងមាន​ការចុះហត្ថលេខាទៅ​លើការពង្រីក​ទៅលើវិស័យ​ទេសចរនេះ។​ ចំពោះផ្នែកពា​ណិជ្ជកម្ម ​និងវប្បធម៌ ឥណ្ឌាមើល​ឃើញប្រទេស​កម្ពុជាគឺនៅចំ​កណ្តាលបេះដូង​នៃសមាគម​អាស៊ានតែម្តង ​ដូច្នេះឥណ្ឌានិង​សំលឹងមើលពី​សហប្រតិបត្តិការ​ឲ្យកាន់តែស៊ី​ជម្រៅជាមួយប្រទេស​កម្ពុជាបន្ថែមទៀត ​ទាំងផ្នែក​ពាណិជ្ជកម្ម ​វិនិយោគ និ​ងផ្នែកទេសចរណ៍។ ​ឯកឧត្តម ​បានលើកឡើងថា​កន្លង​មកនេះ ឥ​ណ្ឌាក៏បានជួយ​កម្ពុជាក្នុងការ​បណ្តុះបណ្តាលធន​ធានមនុស្សផងដែរ ​ដូចជាផ្នែកបច្ចេកវិទ្យា ​ហើយឥណ្ឌាក៏​បានកសាង​នូវមជ្ឈមណ្ឌល​សម្ភារៈសូត្រ ​ដែលបានសាងសង់ឡើង​និងកំពុង​ដំណើរការនៅ​ខេត្តសៀមរាប។​ ឯកឧត្តម ​Shri Mohammad​Hamid​ Ansari បញ្ជាក់ឲ្យដឹងថា ​ការដែល​ឥណ្ឌាបានជួយ​ជួសជុលនៅប្រាសាទ​បាយ័ន ​នៅអង្គរធំគឺ​បានឆ្លុះបញ្ចាំង​ឲ្យឃើញនូវ​ការយល់ស្របគ្នា​តែមួយទៅលើបេតិក​ភណ្ឌវប្បធម៌ ​ហើយបច្ចុប្បន្នឥណ្ឌាកំពុ​ងតែជួសជុល​ប្រាសាទតាព្រហ្ម​ផងដែរ ​និងសំលឹង​មើលជាបន្តបន្ទាប់​ដើម្បីជួសជុលជួយ​អភិរក្សប្រាង្គប្រា​សាទបេតិក​ភណ្ឌពិភពលោក​របស់កម្ពុជាប​ន្ថែមទៀត។​

ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ អាន​ បានមាន​ប្រសាសន៍ថា ​កម្ពុជាមានសក្តានុពល​ខ្ពស់លើវិស័យទេ​សចរណ៍ ​ហើយអ្វីដែលជា​ចំណុចសំខាន់​របស់កម្ពុជានោះគឺថា ​ទេសចរណ៍វប្បធម៌​ ព្រោះកម្ពុជា​មានប្រាង្គ​ប្រាសាទបុរាណដ៏​ច្រើនសំបើមណាស់ ​ហើយគ្រាន់តែ​ប្រាង្គប្រាសាទនៅ​ខេត្តសៀមរាប​ មានប្រហែលជា​១០០ប្រាង្គ​ប្រាសាទ ដូ​ច្នេះ ឯកឧត្តម​បណ្ឌិតសភាចារ្យ​ សុខ អាន ​ចង់ឲ្យមាន​សហប្រតិបត្តិកា​រទេសចរណ៍ ​និងវប្បធម៌ថែមទៀត ​ព្រោះកាលណាទេសចរ​មកកាន់កម្ពុជា ​ក៏ជាការបើក​ច្រកនូវការ​វិនិយោគរបស់​ឥណ្ឌាមកកាន់​កម្ពុជាផងដែរ​។


ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ អាន​ ក៏បានលើក​ទឹកចិត្តឲ្យមា​នក្រុមហ៊ុនខ្សែភាព​យន្តឥណ្ឌាគឺ B​ollywood ​ មកផលិត​ខ្សែភាពយន្ត​អំពីរឿងរ៉ាវដែលទា​ក់ទងសម័យអង្គរ​ ដែលជាផ្នែកមួយ​ដើម្បីទាក់ទា​ញឥណ្ឌាមក​ទស្សនានូវប្រាសា​ទបុរាណរបស់​កម្ពុជា ​ដូចជាប្រាសាទអង្គរ​ជាដើម។ ​ឯកឧត្តមឧ​បនាយករដ្ឋមន្ត្រី ​ក៏លើកទឹកចិត្ត​ឲ្យមាននូវកា​រហោះហើរដោយត្រ​ង់ពីឥណ្ឌាមកកា​ន់កម្ពុជាដើម្បី​រួមចំណែក ​ដល់ការដឹក​ជញ្ជូនភ្ញៀវទេសចរ​មកកាន់ប្រទេ​សកម្ពុជាឲ្យកាន់​តែច្រើនថែម​ទៀត៕​






Wednesday, September 16, 2015

Letter of Senator Don Benton Vancouver, Washington to the Honorable Hun Sen Prime Minister of the Kingdom of Cambodia



លិខិតរបស់សមាជិកព្រឹទ្ធសភា រដ្ឋវ៉ាស៊ីនតោន ដុន ប៊ិនតុន ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា



សារលិ​ខិតរបស់​សម្តេចតេជោ​ ហ៊ុន សែន ក្នុងឱកាស​ទិវាទេសចរណ៍ពិភ​ពលោក​ ថ្ងៃទី ២៧​ ខែកញ្ញា ឆ្នាំ២០១៥​ ក្រោមប្រធា​នបទ «មួយពាន់លានទេសចរ-មួយពាន់លានកាលានុវត្តភាព»




លេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ​ប្រកាសចាប់​ផ្តើមផ្តល់ជំ​នួយឥតសំ​ណងដល់​គម្រោងស្រាវ​ជ្រាវ និងការច្នៃ​ប្រឌិត​ ឆ្លើយតប​នឹងការប្រែ​ប្រួលអាកាស​ធាតុ​

យោងតាមសេចក្តីប្រកាស​ព័ត៌មាន របស់លេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលបណ្តាញព័ត៌មាន GNN ទទួលបាននៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ដោយមានការ​គាំទ្រ​ពី​កម្មវិធីសម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា (កម្មវិធី​ CCCA) ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥ អគ្គ​លេខាធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ដែលមានទីតាំង​នៅក្នុង​ក្រសួង​បរិស្ថានបានប្រកាស​ចាប់​ផ្តើម​ផ្តល់​ជំនួយឥតសំណងដល់​គម្រោង​ស្រាវ​ជ្រាវ និង​ការ​ច្នៃប្រឌិត ក្នុងការ​គាំទ្រសកម្មភាព​អាទិភាពជាតិ​​ឆ្លើយតបនឹងការ​ប្រែប្រួលអាកាសធាតុ​។

សេចក្តីប្រកាស​ព័ត៌មានដដែលបានឲ្យដឹងថា គម្រោងសរុប​ចំនួន​ ប្រាំពីរ ទៅ ដប់ នឹង​រំពឹង​ថា​​ទទួល​ជំនួយ​ឥត​សំណង ដែល​មួយ​គម្រោង​ថវិកាចាប់​ពី ៥០.០០០ រហូតដល់ ១០០.០០០ដុល្លាអាមេរិក។ នៅក្នុង​ពីធី​​ប្រកាសចាប់​ផ្តើម​ លោក ស៊ុំ ធី ប្រធាន​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុនៃ​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​គ្រប់​គ្រងនៃកម្មវិធី CCCA បាន​បញ្ជាក់​អំពីសារៈសំខាន់​នៃ​ការ​ពង្រឹង​ធនធាន​មនុស្ស និង​អភិវឌ្ឍន៍​បច្ចេកវិទ្យាសម្រាប់​គោលបំណង​អភិវឌ្ឍន៍​ដោយចីរភាព​ថា​ “​ការ​ពង្រឹងសមត្ថភាព​មនុស្ស និង​បច្ចេកទេស គឺ​ជាផ្នែក​មួយ​ក្នុង​ចំណោម​ផ្នែក​សំខាន់​របស់​កម្មវិធី CCCA ដើម្បី​គាំទ្រ​ការ​ឆ្លើយតប​នឹង​ការប្រែប្រួលអាកាសធាតុ។ ហេតុនេះ កម្មវិធី CCCA ដែល​ទទួល​ពហុ​ជំនួយ​ពី​សហភាពអឺរ៉ុប (EU) កម្មវិធីអភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍អន្តរជាតិ​ប្រទេស​ស៊ុយ​អែដ (SIDA) បាន​ឯកភាព​រួម​គ្នាវិភាជ​​មូលនិធិទៅកាន់​ស្ថាប័ន​ដែលមាន​សមត្ថភាព​ស្វែង​រកបច្ចេកវិទ្យា និង​វិធីសាស្រ្ត​​​ច្នៃ​ប្រឌិត​ថ្មីៗឆ្លើយតប​នឹង​ការ​​ប្រែប្រួល​អាកាសធាតុ​ ដោយ​រួម​បញ្ចូលទាំង​ការ​​ស្រាវជ្រាវ”។

ចំនុច​ផ្តោត​នៃ​មូលនិធិ​ស្រាវជ្រាវ​ និង​ការ​ច្នៃ​ប្រឌិត រួមមាន​ ១) ការ​ងារ​បន្ស៊ាំ​ ២) ការ​កាត់បន្ថយ និង​សារពើ​ភ័ណ្ឌ​ឧស្ម័ន​ផ្ទះកញ្ចក់ ៣) ​ការងារបន្ស៊ាំ និង​កាត់បន្ថយ។ ការ​ស្រាវជ្រាវ និង​ច្នៃ​ប្រឌិត គឺជា​ចំនុច​សំខាន់​​នៃ​សំណើ​គម្រោង (មិន​មែន​ជាគម្រោង “​តាម​ទម្លាប់ធម្មតា”) ដែល​ត្រូវ​បញ្ជាក់​ច្បាស់​អំពីគុណ​តម្លៃ​បន្ថែម​ទៅលើ​ការ​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នៅកម្ពុជា។ សកម្មភាព​ដែល​ស្នើ​ឡើង ​ត្រូវបង្ហាញ​អំពីសក្តានុពលដែល​ត្រូវ​អនុវត្តសម្រាប់​ជា​កាតាលីករ​កៀរគរប្រភព​ហិរញ្ញ​ប្បទាន​កាបូន ហើយស្ថាប័ន​ដែលមានលក្ខណៈសម្បត្តិ​គ្រប់​គ្រាន់ក្នុងការ​ដាក់​សំណើរ រួមមាន ១) ក្រសួង ឬ​ស្ថាប័ន​រាជរដ្ឋាភិបាល​​ដែលបាន​អនុម័ត​ផែនការ​សកម្មភាព​ឆ្លើយតប​នឹងការ​ប្រែប្រួល​អាកាសធាតុ ឬ​​នាយកដ្ឋាន/វិទ្យាស្ថាននៃ​​ស្ថាប័ន​នោះ ២) អង្គការ​មិនមែន​រដ្ឋាភិបាល​ (អង្គការ​ក្នុង​ស្រុក ឬអន្តរជាតិ​ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​​​កម្ពុជា) និង​ ៣) សាកលវិទ្យាល័យ ឬវិទ្យា​ស្ថាន​ស្រាវជ្រាវ (មាន​មូលដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា)៕



លោក ប៉ាន់ ណូរ៉ា និងបុគ្គលិក មន្ត្រីជំនាញវិទ្យាស្ថានពហុប​ច្ចេកទេ​សភូមិភាគ​តេជោសែ​នខេត្តតាកែវបាន​ចុះមកផ្សព្វ​ផ្សាយដល់​សិស្សបាន​ប្រឡងជាប់​ឬធ្លាក់ថ្នាក់ទី9​ និងថ្នាក់ទី​12

នៅព្រឹកថ្ងៃ​ពុធទី16 ខែកញ្ញា 2015 នៅក្នុងឃុំ​កំពែង ស្រុកព្រៃកប្បា​ស លោកប៉ា​ន់ ណូរ៉ានិងបុគ្គលិកមន្ត្រី​ជំនាញ វិទ្យាស្ថានពហុ​បច្ចេកទេស ភូមិភា​គតេជោសែន ​ខេត្ត តាកែវ បានចុះមកផ្សព្វផ្សាយ​ដល់សិស្សបានប្រឡង​ជាប់ឬធ្លាក់ថ្នាក់​ទី9 និងថ្នាក់ទី12 មានឱកា​សរៀនប​ន្តយកនូវចំណេះដឹងជំនា​ញផ្សេងៗ តាមមជ្ឈមណ្ឌ​ល វិទ្យាស្ថាន និង​សកលវិទ្យាល័​យនានា ទទួ​លបាន
អាហាររូប​ករណ៍ដូ​ចគ្នាពីរដ្ឋ ក្រសួង គ្រឹស្ថានឯកជ​ននានាតាមគោ​លការណ៍ រាជរដ្ឋា​ភិបាលពិសេសអា​ហាររូបករណ៍ ផ្តល់ដោ​យក្រសួងការងារ និងបណ្តុះប​ណ្តាលវិជ្ជាជីវៈ ដែល​សិស្សចូលរួម ​ស្តាប់35​នាក់ ក្នុងនោះ​ស្រី22នាក់៕

ពលករខ្មែរចំនួន៥៨នាក់ ក្នុងចំណោម៩២នាក់ ដែលជាប់ឃុំនៅប្រទេសថៃ ពីបទចូលទៅកាប់ឈើខុសច្បាប់ ត្រូវបានអាជ្ញាធរថៃដោះលែង

ឯកឧត្តមជុំ ​សុន្ទរី អ្នក​នាំពាក្យក្រសួង​ការទេស ​និងសហប្រ​តិបត្តិការ​អន្តរជាតិ ​បានឲ្យដឹងនៅថ្ងៃ​ទី១៦ ​ខែកញ្ញា ​ឆ្នាំ២០១៥នេះថា ​ដោយមាន​ការអន្តរាគមន៍​របស់ស្ថានឯក​អគ្គរាជទូតកម្ពុជាប្រ​ចាំប្រទេសថៃ ​ពលរដ្ឋខ្មែរ​ ដែលជាប់​ឃុំឃាំងក្នុង​ពន្ធនាគារ​ខេត្តនគរ​រាជសីម៉ា ចំនួន​ ៥៨ នាក់​ក្នុងចំណោម ​៩២ នាក់ ​ពីបទចូលទៅ​កាប់ឈើខុស​ច្បាប់ក្នុងព្រៃឧ​ទ្យានជាតិ ខេ​ត្តនគររាជ​សីម៉ា ប្រទេស​ថៃ  ត្រូវបាន​ អាជ្ញាធរថៃដោះ​លែងកាលពី​ថ្ងៃទី១១ខែ ​កញ្ញា ឆ្នាំ ២០១៥ ​តាមច្រក​ឆុងចម​-អូស្មាច់ ដោយ ​គ្រាន់តែបង់​ប្រាក់ពិន័យ​ក្នុងម្នាក់ៗចំនួន ​៤២៥០ បាត។ ​

ឯកឧត្តម ​ជុំ សុន្ទរី ​បានបន្ថែមថា ​ពលរដ្ឋខ្មែរ​ខាងលើបា​នអោយដឹងថា ​មេខ្យល់បាន​បោកប្រាសពួក​គាត់អោយ​ចូលទៅ ធ្វើ​ការក្នុងទឹក​ដីថៃ ដោយប្រា​ប់ថាជាការងារ​ស្របច្បាប់​ត្រឹមត្រូវអាច​ទទួលកំរៃ​ ១០០០​ បាត ក្នុង ​មួយថ្ងៃ។​

អ្នកនាំពាក្យ​ក៏បានឲ្យដឹ​ងដែរថា ​កន្លងមក​ក្រសួងការបរទេស ​និងសហប្រ​តិបត្តិការ​អន្តរជាតិ បានធ្វើការ​តវ៉ាយ៉ាងស្វិតស្វា​ញជាមួយអា​ជ្ញាធរថៃ ​អោយជៀសវាង​ការបាញ់ប្រ​ហារទៅលើពលរដ្ឋកម្ពុជា ​ដែល ចូលទៅកា​ប់ឈើក្នុងទឹ​កដីថៃ៕