Monday, November 16, 2015

បទវិភាគ ដំបៅមិនឈឺ យកឈើរុក






រដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដោយមានរបៀបវារៈពិនិត្យសំណុំរឿងពាក់ព័ន្ធនឹងការអនុវត្តទោសលើទណ្ឌិតឈ្មោះសម រង្ស៊ី

នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ រដ្ឋសភាកម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មាធិការ
អចិន្រ្តៃយ៍រដ្ឋសភា ដោយក្នុងនោះមានរបៀបវារៈ ១-ពិនិត្យសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦, -សេចក្តីព្រាងច្បាប់ស្តីពីស្ថិតិ និងទី៣-សេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍។ ជាពិសេសរបៀបវារៈអំពី «ការពិនិត្យរបាយការណ៍ស្តីពី សំណុំរឿងពាក់ព័ន្ធនឹងការអនុវត្តន៍ទោសទៅលើទណ្ឌិត ឈ្មោះ សម រង្ស៊ី»
លទ្ធផលនៃកិច្ចប្រជុំនិងជំរាបជូនពេលក្រោយ។


រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការ អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី



រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការ អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ តាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នេះបើយោង តាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ចេញថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥។
នៅក្នុងសេចក្តីសម្រេចបង្កើតគណៈកម្មការ ដើម្បីចាប់ខ្លួនលោក សម រង្ស៊ី នោះ ត្រូវបានតែងតាំង នាយឧត្តមសេនីយ៍ ឯម សំអាន ជាប្រធាន និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរ បាលជាតិ ជាអនុប្រធាន។សេចក្តីសម្រេចក៏បានបញ្ជាក់អំពីគោលដៅ និងភារកិច្ចទទួលខុសត្រូវ របស់ អាជ្ញាធរទាំងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តសៀមរាបផងដែរ។
ខ្លឹមសារទាំងស្រុង នៃសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការអនុវត្តដីការបង្គាប់ឱ្យ ចាប់ខ្លួនសម រង្ស៊ី មានដូចតទៅ៖


Friday, November 13, 2015

តុលាការចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី ចោទប្រកាន់ពីបទ បរិហាកេរ្តិ៍សាធារណៈ និងញុះញង់ឲ្យមានការរើសអើង


សាលាដំបូង​រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានចេញដីកា «ចាប់ខ្លួន លោក សម រង្ស៊ី ពីបទចោទប្រកាន់ បរិហាកេរ្តិ៍សាធារណៈ និងញុះញង់ឲ្យ​មានការរើសអើង»
ដីកាបង្គាប់ឲ្យ​ចាប់ខ្លួនលោក សម រង្សី ប្រធានគណ​បក្សសង្គ្រោះជាតិនេះ ចេញដោយ ព្រះរាជអាជ្ញារង ស៊ឺ វណ្ឌនី អយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ពីបទ
«បរិហាកេរ្តិ៍សាធារណៈ និងញុះញង់ឲ្យ​មានការរើសអើង» ប្រព្រឹត្តនៅសារមន្ទីរជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨។ នៅក្នុងដីកាតុលាការសម្រេចផ្តន្ទាទោស លោក សម រង្ស៊ី ដាក់ពន្ធ​នាគារចំនួន២ឆ្នាំ និងពិន័យជា​ប្រាក់ចំនួន ៨លានរៀល។
ពាក់ព័ន្ធករណី​ចាប់ខ្លួនលោក សម រង្ស៊ី នេះ ធ្វើឡើងតាមពាក្យ​បណ្តឹងរបស់លោក ការ សាវុត្ថ មេធាវីតំណាង​ដោយអាណត្តិឲ្យ លោក ហោ ណាំហុង។
សាលាដំបូង​រាជធានីភ្នំពេញ សម្រេច៖ ១- ឲ្យចាប់ខ្លួនឈ្មោះ សម រង្ស៊ី ដែលមានអត្តសញ្ញាណខាងលើនេះ តាមអំណាចសាល​ដីកាស្ថាពរលេខ១៧ ក្រ៥.ប ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ របស់សាលាឧទ្ធរណ៍។ ២- តុលាការបង្គាប់មក​កងកម្លាំងសាធារណៈឲ្យស្រាវ​ជ្រាវរកចាប់ និងនាំខ្លួន​ទណ្ឌិតឈ្មោះ សម រង្ស៊ី យកទៅអនុវត្ត​ទោសនៅពន្ធនាគារនៃក្រសួងមហាផ្ទៃ។
- គ្រប់ភ្នាក់ងារ នៃកងកម្លាំង​សាធារណៈទាំងអស់ត្រូវសហការ​អនុវត្តន៍ឲ្យមាន​ប្រសិទ្ធិភាព
ល្អ។



បទវិភាគនយោបាយ ដោយ៖ រត្ន័ សណ្ដាប់ ក្រុមប្រឆំាងកំពុងវង្វេងវង្វាន់នយោបាយនៅភូមា និងកម្ពុជា!

ថ្មីៗនេះ ​ពិភពលោក​មានការភ្ញាក់​ផ្អើល រំភើប ​និងរីករាយ​បន្ទាប់ពីបាន​ឃើញដំណើរ​ការប្រព្រឹត្ដិទៅ ​និងលទ្ធផល​បឋមនៃការ​បោះឆ្នោតសកល​នៅប្រទេសភូមា ​ដែលបាន​ប្រព្រឹត្ដទៅកាល​ពីថ្ងៃអាទិត្យទី៨ ​ខែវិច្ឆិកា ​កន្លងទៅថ្មីៗនេះ។ ​ក្នុងនោះអ្នកចុះ​ឈ្មោះបោះឆ្នោតប្រមាណ​៣២លាននាក់​ ហើយអ្នក​ដែលបានចេញ​ទៅបោះឆ្នោត​មានចំនួន​ជាង៨០%។
ប្រជាពល​រដ្ឋភូមាបាន​បោះឆ្នោតទុកចិត្ដ​លើគណបក្ស​ប្រឆំាងរបស់​លោកស្រី អ៊ុ​ង សានស៊ូជី។ ​ គេអាចប៉ាន់​ស្មានថា ​គណបក្ស​លោកស្រី អ៊ុ​ង សានស៊ូជី ​អាចទទួលអាសន​:បានលើសពី២/៣​នៅក្នុងសភា​ទាំងពីរ​។

ក្នុងន័យនេះ ​គេអាចទាញ​ការសន្និដ្ឋានថា ​ប្រសិនបើគ្មាន​ការជំទាស់ពី​ក្រុមយោធា ​ដែលកំពុងកាន់​អំណាចសព្វថ្ងៃនោះ ​គឺលោកស្រី អ៊ុង ​សានស៊ូជី ​នឹងក្លាយជា​ប្រមុខរដ្ឋាភិ​បាលភូមា ​នៅដើមឆ្នាំ២០១៦ ​ខាងមុខនេះជា​ពុំខាន។​ ទន្ទឹមនឹងនេះដែរ​ គេឃើញលោក ​ថេន សេន ​ប្រធានាធិបតី​បច្ចុប្បន្ន ​និងអគ្គមេបញ្ជាការ​យោធា គឺលោក ​មិន អ៊ុងលំាង ​ក៏បានប្រកាសគំា​ទ្រលទ្ធផលបឋមនេះ ​ដោយបានចេញ​សារជាផ្លូវការ​អបអរសាទរជូន ​លោកស្រី អ៊ុង​ សានស៊ូជី ​ផងដែរ ​។

ជាការពិត​ណាស់ ក្នុងភាព​ជាក់ស្ដែងនេះពុំ​មាននរណាម្នាក់ ​ដែលមិនអបអរ​សាទរនឹង​លទ្ធផលនៃការ​បោះឆ្នោតនៅ​ប្រទេសភូមា ​នោះទ្បើយ ព្រោះ​ពិភពលោក ​និងបក្សប្រ​ឆំាងប្រទេសនេះ ​ធ្លាប់មានការ​ខ្លោចផ្សារក្នុងចិត្ដ​ និងខកចិត្ដយ៉ាង​ខ្លំាងកាលពី​ឆ្នាំ១៩៩០ ខ​ណៈដែលគណបក្សស​ម្ព័ន្ធជាតិដើម្បី​ប្រជាធិបតេយ្យជាតិ​ (NLD)​ បានឈ្នះសន្លឹក​ឆ្នោតជាង៨០% ​បានទទួលអាសនៈ​លើសភាគច្រើន​ដាច់ខាត ​តែត្រូវរបប​យោធាមិនទទួលស្គា​ល់លទ្ធផលនេះ​ ព្រមទំាង​ឃុំខ្លួនលោកស្រី ​ស៊ូជី ​នៅក្នុងផ្ទះ ​មិនឲ្យមាន​សេរីភាពជាច្រើន​លើកច្រើនសារ​ សរុប១៥ឆ្នាំ។​

ទន្ទឹមនឹង​ការអបអរសាទ​រនេះ បើគេក្រ​ទ្បេកមកមើល​មេដឹកនាំបក្ស ​និងក្រុម​ប្រឆំាងនៅក​ម្ពុជា ដែល​តែងតែមាន​គំនិតប្រឆំាង​នឹងរាជ​រដ្ឋាភិបាល ​និងគណបក្សប្រជាជន​កម្ពុជានោះ ​ពួកគេបាន​ធ្វើការវិភាគ​ក្នុងស្ថានភាពមួយ ​ដែលពួកគេ​សង្ឈឹមថាអាច​នឹងបានទទួល​ជ័យជំនះនៅពេលបោះ​ឆ្នោតឆ្នាំ២០១៨​ ជាស្រេច ​ដូចភូមាដែរ​។
ពួកគេបាន​ផ្ញើសារនយោបាយ​តាមទំព័រហ្វេស​ប៊ុកយ៉ាងគឃ្លើន​ ដែលបង្កឲ្យ​មានបរិយាកាសអាប់អួរ​ បន្ថែមដុត​កំដៅនយោបាយ​ឲ្យកាន់តែក្ដៅ។ ​សារនយោបាយ​ទំាងនេះមានខ្លឹមសារមុតៗដូចជា ​«លោក ហ៊ុន ​សែន នាយក​រដ្ឋមន្រ្ដីកម្ពុជាត្រូ​វហ៊ានចុះចេញ​ពីតំណែង ​ត្រូវហ៊ានផ្ទេរអំណាច​ឲ្យមេបក្សប្រឆំាង​ដោយសន្ដិវិធី ​ដូចជាគណបក្ស​កាន់អំណាច ​និងក្រុមមេដឹក​នំាយោធា ​នៅភូមានោះផងដែរ»​។

ក្នុងបរិការនេះ ​អ្នកនយោបាយ​មួយចំនួន​ក្នុងស្រុកគេ​មានសេចក្ដី​ងឿងឆ្ងល់ ​លាយទ្បំនឹងសេចក្ដី​បារម្ភ ​គេចោទសួរថា ​តើហេតុអ្វីក៏​ជានិច្ចកាល​ក្រុមប្រឆំាងទំាងនេះ ​យកកម្ពុជាទៅប្រៀបធៀប​នឹងប្រទេសនានា។​ តើហេតុអ្វីក៏ពួក​គេមិនដែលនាំ​គ្នាក្រេបជញ្ជក់​នូវលទ្ធិប្រជាធិបតេយ្យ ​ដែលបានចាប់​ផ្ដើមមានកំណើត ​កវែកកឆ្នាំង​ចាប់ពីកិច្ច​ព្រមព្រៀងសន្ដិភាព​ទីក្រុងប៉ារីស ​ថ្ងៃទី២៣ ​ខែតុលា ​ឆ្នាំ១៩៩១។

តើពួកគេទំាងនេះ​មានបានអង្គុយ​គិតពិចារណាពីប្រវត្ដិសាស្រ្ដខ្មែរ​ ក្នុងសតវត្សចុង​ក្រោយទី២០ ទី២១ ​រហូតដល់ញ៉ាំង​ឲ្យមានកិច្ច​ព្រមព្រៀងស​ន្ដិភាពនេះដែរឬទេ? ​តើពួកគេមាន​ដែលបានគិតពី​សភាពការណ៍​នៅប្រទេសកម្ពុជារា​ប់សិបឆ្នាំកន្លងមក ​ទើបបានឈាន​ដល់ថ្ងៃទី៩ វិច្ឆិកា ​ឆ្នាំ១៩៥៣ ​ដែលសម្ដេចឪ ​«ព្រះបរមរតនកោដ្ឋ» ​បានតស៊ូដណ្ដើម​បានឯករាជ្យ​ពីប្រទេស​បារំាងឬទេ​? តើពួកគេមាន​ដែលបានគិត​ដល់រដ្ឋប្រហារ​ ថ្ងៃ១៨ មីនា ​ឆ្នាំ១៩៧០ ដែល​ឈានដល់ការ​បង្កយុគសម័យ​ញ៉ាំងដល់ក្រុម​របបខ្មែរក្រហម​ប្រល័យពូជសាសន៍ ​ក្ដាប់អំណាច​ជិត៤ឆ្នាំ ​កាប់សម្លាប់ខ្មែរ​គ្នាឯងអស់ប្រមាណ​៣លាននាក់ដែរឬទេ?​

តើពួកគេមានដែល​បានគិតថា ​នរណា ​ឬក្រុមណាដែល​បានបូជាជីវិត​រំដោះកម្ពុជា​ឲ្យរួចផុតពីរ​បបប្រល័យ​ពូជសាសន៍នេះ ​រហូតដល់មាន​កិច្ចព្រមព្រៀងស​ន្ដិភាពនៅទីក្រុង​ប៉ារីសដែលមាន​ប្រទេសមហា​អំណាចទំាង៥ ​និងប្រទេស​មហាអំណាច​សេដ្ឋកិច្ចមួយ​ចំនួនទៀត ​បានខិតខំជួយ​កម្ពុជា រហូតដល់​លទ្ធិប្រជាធិប​តេយ្យរីកធំធាត់​មកដល់សព្វ​ថ្ងៃនេះ ​ដែលក្រុមប្រឆាំង​បាននិងកំពុង​ក្រេបជញ្ជក់ ​និងទទួល​ផលនូវផ្លែផ្កានេះ?​

ករណីទំាងនេះ ​បើគេប្រៀបធៀប​អំពីយុគ្គសម័យ​ដែលបាន​រៀបរាប់ខាងលើ ​គឺខុសស្រទ្បះពីយុគ្គ​សម័យដែល​កើតទ្បើងនៅ​ប្រទេសភូមា ​បើយើងនិយាយកាត់​ឲ្យខ្លី គឺចាប់ពី​សម័យកាន់កាប់​របស់មហាអំណាច​អង់គ្លេសមក​លើប្រទេសភូមា ​រហូតដល់​សម័យរំដោះ​ឆ្នាំ១៩៤៨។​ បន្ទាប់មកទៀត ​យុគ្គសម័យ​ក្រុមយោធាធ្វើរដ្ឋ​ប្រហារឆ្នាំ១៩៦១ ​រហូតដល់​បានកាន់កាប់​អំណាចដល់​សព្វថ្ងៃ។ ​ សភាពការណ៍គឺ​ខុសគ្នាឆ្ងាយណាស់ពី​សភាពការណ៍​នៅកម្ពុជា។​
ប្រទេសភូមា​ ក្នុងយុគ្គសម័យនោះ​គឺត្រូវបិទឈឹង ​ហើយស្ថានភាព​ទើបតែបាន​រើបៗបើកចំហរ​បន្តិចម្តងៗ​ ក្រោយឆ្នាំ២០១០​ ប៉ុណ្ណោះ។

រីឯនៅកម្ពុជា​វិញ  បន្ទាប់​ពីបានរំដោះ​ប្រទេសជាតិ​ពីក្រញ៉ាំដៃប្រ​ឡាក់ឈាមរបស់​របបខ្មែរក្រហមនា​ថ្ងៃទី៧ មករា ​ឆ្នាំ១៩៧៩ ​គណបក្សប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល ដែ​លដឹកនំាដោយស​ម្ដេចតេជោ ​ហ៊ុន សែន ​ដៃម្ខាងស្រវេស្រវ៉ាពី​បាតដៃទទេ ​ស្រោចស្រង់ជាតិ​ រំដោះសេដ្ឋកិច្ច រំដោះជីវ​ភាពប្រជាជន​កម្ពុជា រាជ​ធានីមួយដែល​មានរថយន្ដបួន​-ដប់គ្រឿងប៉ុណ្ណោះ ​គ្មានផ្លូវថ្ន​ល់ដើរ គ្មាន​ស្ពាន ប្រជាជនរស់​នៅវេទនាជាទី​បំផុត ប្រទេស​ទំាងមូលរស់នៅស្ងាត់ជ្រងំ។​ រហូតដល់​បច្ចុប្បន្ន ​តើពួកក្រុម​និងបក្សប្រឆំាង​មានដែលទទួល​ស្គាល់ថា ពួកខ្លួ​នបច្ចុប្បន្នកំពុងរ​ស់នៅក្នុង​បរិយាកាស​ទំនើប ​ ធ្វើការក្នុង​ការិយាល័យ​ទំនើប ​ជិះយន្ដហោះទំនើប​ បើកទ្បានទំនើប​លើផ្លូវទំនើប​ ឆ្លងកាត់​ស្ពានធំៗ​ទំនើប អង្គុយជ​ជែកគ្នាក្នុងហាងកា​ហ្វេទំនើបពាសពេញ​ទីក្រុង ​ការដើរដោយសេរី​ ប្រកបរបរជីវិតរបស់​ខ្លួនដោយសេរី ដែរឬទេ​?

ទន្ទឹមនឹងនេះ ​កម្ពុជាបានបង្ហាញ​ឲ្យឃើញនូ​វកំណើនសេដ្ឋកិច្ច​ឡើងខ្ពស់ ​ដែលពិភពលោកគេចាត់​ទុកថាកម្ពុជា​មានការអភិវឌ្ឍលឿន​ សន្ដិសុខ​ និងសុវត្ថិភាព​ត្រូវបានធានា។​ អ្នកវិនិយោគិន​ និងក្រុមហ៊ុន​ទំាងក្នុងប្រទេស​ ទំាងក្រៅប្រទេស​មានមោទនភាព​នឹងរស់នៅក្នុងប្រទេស​កម្ពុជា។ ​ស្ថាប័នអន្ដរ​ជាតិធំៗ​ ប្រទេសមហាអំណាច​ធំៗ គ្មានការព្រួ​យបារម្ភក្នុង​ការធ្វើទស្សនកិច្ច​ ឬក៏យកកម្ពុជា​ធ្វើជាម្ខាស់ផ្ទះក្នុងកិច្ច​ប្រជុំខ្នាតអន្ដរ​ជាតិធំៗ​។

ក្នុងន័យនេះហើយ ​អ្នកវិភាគនយោបាយ​ដែលមានសច្ចធម៌​ គេបានលើកទ្បើ​ងថា ​ហេតុអ្វីក៏ពួកប្រឆាំង​យកកម្ពុជា​ទៅប្រៀបធៀប​នឹងប្រទេសភូមា​ ដែលប្រទេសនេះទើ​បនឹងចាប់ផ្ដើមបើក​ទំព័រលទ្ធិប្រជា​ធិបតេយ្យតាមរយៈ​ការបោះឆ្នោត ​ដែលគេកំពុង​ឃើញលទ្ធផល​ជាបណ្ដើរៗនេះទៅវិញ​? តើពួកគេមាន​បានគិតថាតើ​នៅថ្ងៃអនាគតដ៏​ខ្លីខាងមុខ ​បន្ទាប់ពីលទ្ធផល​បានចេញផ្សាយ​ពេញលេញនឹង​មានដំណើរ​ការប្រព្រឹត្ដិទៅ​យ៉ាងណាទៀត?​ ម្យ៉ាងវិញទៀត​ របបគ្រប់​គ្រងរបស់​ភូមាបច្ចុប្បន្ន​ និងទៅអនាគត​ ថ្វីត្បិតមាន​ការផ្ទេរអំណាច​ទៅឲ្យគណបក្ស​ឈ្នះឆ្នោតថ្មី​យ៉ាងណាក៏ដោយ​ ក៏អំណាចពិ​សេសគឺស្ថិត​នៅក្នុងកណ្ដាប់​ដៃនៃក្រុមយោធាដ​ដែល ​គឺយោធាជាអ្ន​កកាន់កាប់​អំណាចការពារ​ សន្តិសុខជាតិ ​ការគ្រប់គ្រងព្រំដែន និងអំ​ណាចពិសេស​មួយទៀត​ ខណៈប្រទេស​ត្រូវប្រកាសអាសន្ន​  ដែលពេលនោះអំណាចនេះ​ត្រូវធ្លាក់លើក្រុ​មយោធាទំាងស្រុង។​
ត្រង់ចំណុចនេះ​យើងឆ្ងល់​ណាស់ថា​ ហេតុអ្វីក៏ក្រុម​ប្រឆំាងល្ងង់ខ្លៅដល់​ម្ល៉េះ ដែលរឿង​នេះខុសគ្នាទំាង​ស្រុងពីស្ថាន​ភាពនៅកម្ពុជាបច្ចុប្បន្ន​។

ក្រុមប្រឆំាង​គឺពិតជាកំពុ​ងវង្វេងវង្វាន់​មែនទែន ​ដែលបានប្រៀប​ធៀបដំណើរ​ការប្រព្រឹត្តទៅនៃ​នយោបាយនៅ​ប្រទេសភូមា ​ជាមួយនឹងនយោបាយ​នៅប្រទេសក​ម្ពុជា!

រាជរដ្ឋាភិបា​​លកម្ពុជា នឹងចេញសា​រាច​រដល់ ប្រជាព​លរដ្ឋរស់​នៅតា​មព្រំដែនកុំ​អោ​យជួលដី អោយប​រ​ទេស

សម្តេចតេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករ​ដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា បានអះ​អាងថា រាជរដ្ឋាភិ​បាលកម្ពុជា នឹងចេញសា​រាចរណែនាំឱ្យប្រជាពល​រដ្ឋខ្មែរទាំងអស់ បញ្ឈប់កា​រជួលដីទៅឱ្យជនជាតិជិ​តខាងប្រទេស ដូចជាវៀ​តណាម ថៃ និងឡាវ ជាដើម។
យោងតាម​ទំព័រFacebook ឈ្មោះ Samdech Hun Sen, Cambodian Prime Minister របស់​សម្តេចនៅព្រឹកថ្ងៃ​សុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានដាក់​ខ្លឹមសារថា«នៅក្នុងកិច្ចប្រ​ជុំពេញអង្គ
គណៈរដ្ឋម​ន្រ្តីថ្ងៃនេះ សម្តេចតេ​ជោ ហ៊ុន សែន បានជម្រា​បជូនដំណឹងសំខា​ន់មួយទៀតសម្រាប់
ប្រជាពលរដ្ឋ​ទូទាំងប្រ​ទេសអោយបា​នជ្រាបថា រាជរដ្ឋា​ភិបាលកម្ពុជា នឹងចេញសា​រាចរដល់
ប្រជាពលរដ្ឋរស់នៅ​តាមព្រំដែនកុំអោ​យជួលដីអោ​យបរទេស (ដីស្រែ ចំការ) អោយទៅ​ជនជនជាតិ វៀតណា​ម រួមទាំងថៃ និង លាវជាដើម ដើម្បី​ចៀស​វាងបញ្ហា (ដីខ្មែរ ស្រែវៀតណា​ម ដីខ្មែរស្រែថៃ ឬដីខ្មែរ ស្រែលាវ) ជាដើម។ រាជរដ្ឋាភិបាលនឹងពិ​និត្យមើលស្ថានភាពជា​ក់ស្តែងនៅតាមទីតាំងទាំងនោះ ដើម្បីរកវិធានការ អភិវឌ្ឍន៍ រួមទាំងការសា​ងសង់លំនៅដ្ឋា​នសម្រាប់កងទ័ពនៅតាម​បណ្តា
ព្រំដែនដើ​ម្បីការពារទឹកដីកម្ពុជា។ ទន្ទឹមនឹងនោះ​ដែររាជរដ្ឋាភិ​បាលកម្ពុជា នឹងផ្ញើលិខិតទៅ
នាយករដ្ឋមន្រ្តីនៃប្រទេស​ដែលមានព្រំប្រ​ទល់ជាមួយកម្ពុជា​ដើម្បីសហការ និងហាម​ឃាត់មិន
អោយពលរដ្ឋនៃប្រទេសទាំ​ងនោះមកជួលដីនៅតា​មព្រំដែនកម្ពុជា។ ប៉ុន្តែប្រទេសជាប់ព្រំ​ដែនទាំង អស់ នឹងសហការគ្នាពង្រឹង​សេដ្ឋកិច្ចដើម្បីជួ​យលើកស្ទួយជីវភាពព​លរដ្ឋនៅតាម​ព្រំដែនអោយកាន់តែប្រសើរឡើ​ង៕»

ទស្ស​នៈ ដោយ​៖ ពង្ស សុ​ក្រឹត្យុ,ត្រីកំពុង​នៅក្នុងបឹង​នៅឡើយ បែរជាបក្ស​ប្រឆាំង នាំ​គ្នាគិតពី​រឿង អាំង ឆា ស្ងោ​រទៅវិញ

ជារឿយៗ​ មេដឹកនាំ​គណបក្ស​ប្រឆាំង​តែង​ឆ្លៀត​លើក​យក​ព្រឹត្តិ​ការ​ណ៍​នយោបាយ​ដែល​​​​បាន​​កើត​ឡើង​​​​ពី​ប្រទេស​ផ្សេង​ៗ​ ទាំង​នៅ​ក្នុង​ពិភពលោក​ ក៏​ដូច​ជាក្នុង​តំបន់​ និង​ប្រទេស​​ជិត​ខាង​​​​មក​​ប្រៀប​ធៀប​​​ស្ថាន​ភាព​នយោបាយ​នៅកម្ពុជា​ ដើម្បី​​កេង​ចំណេញ​នយោបាយ​​សម្រាប់​គណ​បក្ស​​​ខ្លួន​។​
កន្លង​មក​នៅពេល​ដែល​មាន​ចលនាបដិវត្តន៍ពណ៌​ផ្ដួលរំលំនៅប្រទេសនានា​ មេដឹក​បក្ស​​ប្រឆាំង​​​តែងតែ​និយាយថា​ចលនា​នេះ​ជិតកើតឡើង​នៅ​កម្ពុជា​ដែរ​ហើយ​ និង​បាន​ដើរ​ញុះញង់​​ប្រជាពលរដ្ឋ​ ឲ្យ​មាន​ទឹក​ចិត្ត​ពុះកញ្ជ្រោល​ចង់​ធ្វើ​តាម​ប្រទេស​ទាំង​នោះ​ ប៉ុន្តែ​នៅ​ពេល​​ដែល​ចលនា​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ទាំង​នោះ​នាំមក​នូវ​អសន្តិសុខ​ និង​សង្គ្រាម​បង្ហូរ​ឈាម​​គ្នា​ យើង​មិន​ដែល​ឮ​មេដឹក​នាំ​បក្ស​ប្រឆាំង​នៅកម្ពុជា ​ចេញ​មុខ​បក​ស្រាយ​ពី​ផល​វិបាក​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​នេះ​ឡើយ​​។​
ថ្មីៗនេះ​ ជុំវិញ​ព្រឹត្តិការណ៍​បោះឆ្នោត​នៅប្រទេស​មីយ៉ាន់ម៉ា​ ក៏​ត្រូវ​បាន​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​នៅកម្ពុជា​ និង​ក្រុម​អ្នក​វិភាគ​ដែល​មាន​និន្នាការ​ប្រឆាំង​ លើក​យក​មក​ធ្វើ​ជា​ប្រយោជន៍​ដើម្បីវាយ​ប្រហារបក្ស​កាន់អំណាច និង​​រាជរដ្ឋាភិបាល​ យ៉ាង​ងងើល​ ដោយ​ធ្វើ​ការ​ប្រៀបធៀប​ថា​នឹង​មាន​ស្ថាន​ភាព​ដូច​គ្នា​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​។​ រឿង​​នេះ​វាហាក់​ដូច​ជា​ការ​​ស្រមើ​​ស្រម៉ៃ​ ដូច​រឿង​ព្រេង​និទាន​ «ចៅចាក់​ស្មុគ្រ»​ អញ្ចឹង​ដែរ​។​
និយាយ​​ពី​ថ្នាល​នៃ​លទ្ធិប្រជាធិបតេយ្យ​វិញ​ គឺ​ប្រទេស​កម្ពុជា​បាន​ចេញ​ដំណើរ​មុន​ប្រទេស​​​មីយ៉ាន់​ម៉ា​ តាំង​ពី​២២ឆ្នាំ​មុន​មក​ម្លេះ​។​ ស្ថាន​ភាព​ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​នេះ​ គឺ​បាន​កើតមាន​​នៅ​​កម្ពុជា​​រួច​​​ហើយ​ តាំង​ពី​​ឆ្នាំ​១៩៩៣ រហូតដល់​ឆ្នាំ​២០១៣​ កន្លងទៅនេះ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​ចេញ​ទៅ​បោះ​ឆ្នោត​នៅកម្ពុជា​ មិនមែន​ទៅ​គាំ​ទ្រ​​គណបក្ស​ប្រឆាំង​នោះទេ​ គឺ​ពួក​គាត់​ក៏​ទៅ​បោះ​ឆ្នោត​គាំ​ទ្រគណបក្ស​​ដឹក​នាំ​​ប្រទេស​​យ៉ាងលើសលប់​​ទៅវិញ ទើប​រហូត​មក​ដល់​ពេល​​នេះ​ គណបក្ស​ប្រជាជនកម្ពុជា​​នៅ​តែជា​គណបក្ស​ឈាន​មុខ​សម្រាប់​ដឹក​នាំ​ប្រទេស​។​​​
ដូច្នេះ​ ការ​លើក​យក​ព្រឹត្តិ​ការណ៍​បោះ​ឆ្នោត​នៅប្រទេស​មីយ៉ាន់ម៉ា​ មក​ប្រដូច​ការ​បោះ ឆ្នោត​ឆ្នាំ​២០១៨​នៅកម្ពុជា​ គឺ​ជារឿង​ខុសគ្នា​ស្រឡះ​ ខុស​ទាំង​របបនយោបាយ​ សេដ្ឋកិច្ច​ សង្គម​ ខុសទាំង​សន្តិសុខ​​​ផ្ទៃក្នុង​​ប្រទេស​ ខុសទាំង​ភាព​លំបាក និង​ភាព​ងាយស្រួល​ ដែល​សូម្បី​​តែ​ការ​បោះ​ឆ្នោត​ក៏ខុសគ្នា​ដែរ​ គឺ​ប្រទេស​កម្ពុជា​បាន​បោះ​ឆ្នោត​ជាសកល​ចំនួន​៥ដង​រួច​មក​ហើយ​ រី​ឯប្រទេស​ មីយ៉ាន់​ម៉ា​ វិញ​មានការ​ខក​ខាន​ការ​បោះ​ឆ្នោត​រយៈ​ពេល​២៥ ឆ្នាំ​ឯណោះ​​។ ដូចនេះ​ ប្រជាពលរដ្ឋ​ភូមា​ មិន​ទាន់​បាន​ស្គាល់​ពី​រស់​ជាតិ​ល្វីង​ ជូរ​ ចត់​ នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ ដូច​កម្ពុជា​នោះ​ទេ​។​
បើ​និយាយ​អំពី​ចរិត​លក្ខណៈ​របស់​មេដឹក​នាំ​បក្ស​ប្រឆាំង​នៅភូមា និង​មេដឹក​នាំបក្ស​ប្រឆាំង​​នៅ​កម្ពុជា​ គឺ​រឹត​តែ​​ខុស​គ្នា​ស្រឡះ​។ លោក​ស្រី​ អ៊ុង សាន​ស៊ូជី​ គឺ​ជាមេដឹក​នាំ​ដែល​មាន​ចរិត​បង្រួប​បង្រួម​ជាតិ​ មិន​ញុះញង់​ ចងគំនុំ​ សងសឹក​ បើ​ទោះ​បី​ជា​របបយោធា​ភូមា​ បាន​​ធ្វើ​ទុក្ខ​បុកម្នេញ​លោក​ស្រី​អស់​ជាច្រើន​ឆ្នាំ​ក្តី​។ គឺ​ជាមេដឹក​នាំ​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ណូបែល​សន្តិភាព​។ ចំណែក​ចរិត​លក្ខណៈ​របស់​មេដឹក​នាំ​បក្ស​ប្រឆាំង​នៅកម្ពុជា​ គឺ​ផ្ទុយ​ស្រឡះ​ពី​លោកស្រី​ ។ ​​លោក​ កឹម សុខា​ ធ្លាប់​មាន​ប្រវត្តិ​​លួច​អង្ករ​ និង​មាន​ប្រពន្ធ​ច្រើន​ ជាពិសេស​​គឺ​ចរិត​ភូត​កុហក់​ បោក​ប្រាស់​ សន្យា​ខ្យល់​រាប់​មិន​អស់​ជាមួយប្រជាពលរដ្ឋ។​​​ ​ រីឯ​​លោក សម រង្ស៊ី ធ្លាប់​មាន​ប្រវត្តិ​ឪពុក​ជាជន​ក្បត់​ជាតិ​កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម ដូច្នេះ​ហើយ​ទើប​មាន​គំនុំ​គ្រួសារ​ជាមួយ​រាជវង្ស​រហូត​មក​ដល់​ពេល​នេះ​ និង​មិន​ស្តាប់​ព្រះ​រាជ​បន្ទូល​ណែនាំ​របស់​ព្រះ​មហា​ក្សត្រ​​​។​ បន្ថែម​​លើ​នេះ​ទៀត​ នយោបាយ​រើសអើង​ជាតិ​សាសន៍​ ចង​គំនុំ​ ចោទប្រកាន់​ត្រូវ​បានលោក​ សម រង្ស៊ី​ យក​មក​ប្រើ​ប្រាស់​ជាប្រធាន​បទ​ឃោសនា​​វាយ​ប្រហារ​គណបក្ស​ដឹកនាំ​ប្រទេស​​ ដើម្បី​តែ​ប្រយោជន៍​គណបក្ស​នយោបាយ​ខ្លួន​ ក្នុង​គោល​បំណង​ដណ្តើម​អំណាច​តែ​មួយ​គត់ គឺ​មិន​ដែល​គិត​គូរ​ពី​ប្រយោជន៍​ជាតិ​ឡើយ​។​
ចំណុច​ដែល​គួរ​ឲ្យ​កត់​សម្គាល់​របស់​លោកស្រី​ អ៊ុង​ សាន​ស៊ូជី​ គឺ​ក្រោយ​ពី​មាន​ការ​ប្រកាស​លទ្ធ​ផល​ពី​ការ​កើន​ឡើង​សម្លេង​ខ្ពស់​របស់​គណបក្ស​ខ្លួន​មក​ លោក​ស្រី​បាន​ប្រកាស​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រកាន់​នូវ​ជំហរ​មាន​ការ​អត់ឱន​ លើក​លែង​ មិន​សងសឹក​ចំពោះ​អ្នក​ចាញ់​ ដែល​នេះ​ជាចរិត​ដ៏ថ្លៃ​ថ្នូរ​ក្នុង​ភាព​ជាមេដឹក​នាំ​។ ផ្ទុយ​ទៅ​វិញ​ មេដឹក​នាំ​បក្ស​ប្រឆាំង​នៅកម្ពុជា​​ មិន​ទាន់​ទាំង​មាន​ការ​បោះ​ឆ្នោត​ផង​ ក៏ហ៊ាន​ប្រកាស​ថា​នឹង​បង្កើត​តុលាការ​កាត់​ទោស​ប្រជាពលរដ្ឋ​ដែល​រក​ស៊ី​មាន​បាន​ និង​អ្នក​វិនិយោគ​ ព្រម​​ទាំង​រឹប​អូស​ដីពី​អ្នក​មាន​ទៅ​ឲ្យ​អ្នក​ក្រទៅ​ហើយ​ ដែល​បង្ហាញ​ថា​​​មេដឹក​នាំបក្ស​ប្រឆាំង​នៅកម្ពុជា​ នឹង​ប្រែក្លាយ​​ប្រទេសដែល​កំពុង​មាន​សន្តិភាព​ ឲ្យ​ទៅ​ជាប្រទេស​មាន​សង្គ្រាម​ស៊ីវិល​ឡើង​វិញ​។ ម្យ៉ាងទៀតការបោះឆ្នោតជាតិ ឆ្នាំ២០១៨ មិនទាន់​ខិត​ជិត​មក​ដល់​ផង បក្សប្រឆាំង បានដើរអំពាវនាវឲ្យបរទេស មកបង្ខំរដ្ឋាភិបាលស្របច្បាប់ ឲ្យ​រៀប​ចំ​ការ​ផ្ទេរ​អំណាច​​ដល់ក្រុមខ្លួនទៅហើយ នៅពេលដែលលទ្ធផលឆ្នោត ឬការសម្រេចចិត្តរបស់​ប្រជា​ពល​រដ្ឋ​​យ៉ាង​ណានោះឡើយ។ សកម្មភាពរបស់បក្សប្រឆាំងបែបនេះ គឺជាការមើលងាយមើលថោក អធិបតេយ្យរបស់ពលរដ្ឋខ្មែរជាង១៥ លាននាក់ទាំងស្រុង។
ដូច្នេះ​ ការ​វាយ​តម្លៃ​អំពី​ជោគជ័យ​នៃការ​បោះ​ឆ្នោត​របស់​បក្ស​ប្រឆាំង​នៅ​ភូមា​ ថា​នឹង​ដូច​​ការ​​បោះ​ឆ្នោត​នៅ​កម្ពុជា​​សម្រាប់​​ឆ្នាំ​២០១៨​ខាង​មុខ​​​​ របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ និង​ក្រុម​អ្នក​វិភាគ​ដែល​ជា​បក្ខ​ពួក​ គឺ​មិន​បាន​ឆ្លុះបញ្ចាំង​គ្នា​បន្តិច​ណាសោះ​ ពី​ព្រោះ​ស្ថាន​ភាព​បែប​នេះ​​បាន​កន្លង​ផុត​សម្រាប់​ការ​បោះ​ឆ្នោត​នៅកម្ពុជា​រួច​ទៅ​ហើយ​ ហើយ​គណបក្ស​ប្រឆាំង​នៅកម្ពុជា​ គឺបាន​​ទទួល​បរាជ័យជាបន្តបន្ទាប់​រួច​ហើយ​ដែរ​ បើ​ទោះបី​ជាមាន​ការ​រួប​រួម​គ្នា​ រវាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ រួច​ហើយ​ក្តី​។ ដូច្នេះ​ ទាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា​ បាន​ត្រឹម​តែ​ដេក​ស្រមើស្រម៉ៃ​នូវ​ក្តី​សង្ឃឹម​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ នៅ​ពេល​ដែល​ «ត្រី​កំពុង​នៅក្នុង​បឹង​នៅ​ឡើយ​ បែរ​ជា​​បក្ស​ប្រឆាំង​ នាំគ្នា​គិត​ពី​រឿង​ អាំង​ ឆា​ ស្ងោរ​ របៀប​ចៅចាក់​ស្មុគ្រ»​ បែបនេះ​៕​​

រដ្ឋសភាក​ម្ពុជាត្រៀ​មរៀ​បចំមហាស​ន្និបា​តសភាតំ​បន់អាស៊ី​(APA) លើ​កទី៨

បើគ្មានអ្វីប្រែប្រួ​លនោះទេ សភា នៃព្រះរាជា​ណាចក្រកម្ពុជា នឹងធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំមហាសន្និបាតនៃស​ភាតំបន់អាស៊ី(APA)​ លើកទី៨ នាដើមខែធ្នូ​ ឆ្នាំ២០១៥​ខាងមុខនេះ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ នៅ​រាជធានីភ្នំពេញ ដែលមានគណៈប្រតិភូជាប្រ​ធានរដ្ឋសភា ព្រឹទ្ធ​សភា បណ្តាប្រទេសជាសមាជិកសភាតំបន់អាស៊ី គណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ ព្រ​មទំាងមានគណៈប្រតិភូបរទេស ជាអង្គកា​រសង្កេតការណ៍​ជាច្រើនទៀត នឹងអញ្ជើញមកចូល​រួមក្នុង​មហាសន្និបាតនេះ ផងដែរ។
នៅក្នុងដំណើរឆ្ពោះ​ទៅរៀបចំមហា​សន្និបាតដ៏ធំនេះ អគ្គលេខាធិកា​រដ្ឋានរដ្ឋសភា បានកំពុង​មមាញឹក ក្នុងការចាត់​ចែងរៀបចំការងា​រទំាងក្នុងនិងក្រៅប្រទេស ដើម្បីឲ្យមហាសន្និបាតដំណើរការដោ​យ​រលូន ទទួល​បាន​ជោគជ័យ​ និងសក្តិសម ទៅ​នឹងមុខមាត់​កិត្តិយសប្រទេសជាតិ។ ក្រោមកា​រចង្អុលបង្ហាញ ពីសម្តេចអគ្គ​មហាពញាចក្រី ហេង ​សំរិន ប្រធានរដ្ឋសភា
អគ្គលេខាធិការដ្ឋា​នរដ្ឋសភា បានដាក់ចេ​ញផែនការ ដោយបានធ្វើការបែ​ងចែកភារកិច្ច ការងារ​ដល់អង្គភា​ពនានា នៅក្រោមឱវាទ អនុវត្ត ជាច្រើនខែមក​ហើយ ដើម្បីត្រៀ​មរៀបចំមហាសន្និបាត នេះ។ នៅព្រឹកថ្ងៃព្រ​ហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ឯ​កឧត្តម ឡេង ប៉េងឡុង អគ្គលេខា​ធិ​ការរដ្ឋសភា បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីត្រួ​តពិនិត្យកិច្ចការទំាងអស់នោះ ដោយមានកា​រចូលរួមប្រជុំ​ ពីមន្រ្តីពាក់ព័ន្ធមួយ​ចំនួន ដែលមា​នភារកិច្ច នៅក្នុងការរៀបចំ ដំណើរការមហាសន្និបាតលើកទី​៨ សភាតំបន់អាស៊ី នេះ។
អង្គប្រជុំបានស្តា​ប់របាយការណ៍ល​ទ្ធផលការងារ ដែលអង្គភាព​នីមួយៗ បានអនុវត្ត    នាពេលកន្លងមក ដែលមានដូចជាកិច្ចកា​រទំនាក់ទំនងអន្តរជាតិ ដែលមា​នការអញ្ជើញគណៈប្រតិភូបរទេ​ស ការឆ្លើយតប និង​សំណូមពរទំាងឡាយ ពីភ្ញៀវដែលនឹងអញ្ជើញមកចូលរួម
ម​ហា​សន្និបាត។ ការពិនិ​ត្យ​លើ​របៀបវារៈមហា​សន្និបាត ការត្រៀមរៀបចំ​សេវាកម្ម សម្ភារៈ និងធនធានមនុ​ស្ស ជាដើម។ យោងតា​មការរាយការណ៍ពី​ថ្នាក់ដឹកនាំអង្គភាពនីមួយៗ បានបង្ហាញថាកិច្ចការជាច្រើនត្រូវបា​នសម្រេច គឺ​ត្រៀមចំាតែថ្ងៃប្រារព្ធពិធីតែប៉ុណ្ណោះ។  ទោះយ៉ាងណា ឯកឧត្តម ឡេង ប៉េង​ឡុង បានផ្តំាផ្ញើដល់ម​ន្រ្តីទំាងអស់ ត្រូវខិតខំយក​ចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនបន្តទៀត។ ឯកឧត្តមបានជំរុញដល់​មន្រ្តីទំាងអស់ ត្រូវបញ្ចប់​រាល់ការងារទំាងឡាយណាដែល​សេសសល់ឲ្យរួចរាល់ នៅក្នុងពាក់កណ្តា​លខែវិច្ឆិកានេះ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គលេ​ខាធិការ ក៏បានជំរុញដល់​នាយកដ្ឋានព័ត៌មាន របស់អគ្គលេខា​ធិការដ្ឋានរដ្ឋសភា ខិតខំរក​មធ្យោបាយ ក្នុងការផ្សព្វផ្សា​យព្រឹត្តិកា​រណ៍នេះ ដល់សាធារណជ​នបានដឹង ពិសេសត្រូវធ្វើការ​ទំនាក់ទំនងជាមួយប​ណ្តាញ ព័ត៌មាន រដ្ឋ និងឯកជន ដើម្បី​រួមសហការគ្នា ធ្វើយ៉ាងណាឲ្យការផ្សព្វ​ផ្សាយពីមហាសន្និបាតនេះ​បានទូលំ​ទូលាយ។ ឯកឧត្តមអគ្គលេខាធិការ បានលើក​ឡើងថាព្រឹត្តិការណ៍​ដ៏ធំនេះ ជាកិត្តិយសប្រ​ទេសជាតិ និងប្រជាជន
កម្ពុជាទំាងមូល។ មហាស​ន្និបាតនេះ នឹងបង្ហាញឲ្យពិ​ភពលោកបានឃើ​ញពីការខិតខំ របស់
រដ្ឋសភា រាជរដ្ឋាភិ​បាល និងប្រជាជ​នកម្ពុជា ក្នុងកសាង​សន្តិភាព ការផ្សះ​ផ្សា    ជាតិសាសន៍នៅក្នុងតំបន់ និងពិភព​លោក។
សូមជម្រាបដែ​រថា ប្រធានបទនៃមហាសន្និបា​តលើកទី៨ នៃសភាតំ​បន់អាស៊ី ដែលសភាកម្ពុជាធ្វើ​ជាម្ចាស់ផ្ទះ នៅពេ​លនេះគឺ “ ការជំរុញ​សន្តិភាព ការផ្សះផ្សា និ​ងការសន្ទនាក្នុងតំបន់”។ សភាតំ​បន់អាស៊ី បានបង្កើតឡើងក្នុងគោ​លបំណងនៃការជំរុញសុខសន្តិភាព និង      សមារណកម្ម សម្រា​ប់តំបន់អាស៊ីទំាងមូល ដោយផ្អែ​កលើមូលដ្ឋាននៃ​ប្រព័ន្ធយុត្តិធម៌ ការចែករំលែក និងស្មើភាពគ្នា នូវស្ថិរភាព​នៃការអភិវឌ្ឍ និង​​កិច្ចសហប្រតិបត្តិកា​រកាន់តែរឹងមាំ និងជិតស្និទ្ធ ថែមទៀត សម្រាប់តំ​បន់អាស៊ី។ សភាតំបន់អា​ស៊ី (Asian Parliament Assembly ) បានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ ដោយ​បានបានប្តូរឈ្មោះ​មកពី សមាគមន៍សភា​អាស៊ីដើម្បី
សន្តិភាព (The Association Of Asian Parliament for Peace) ដែលបានបង្កើ​តឡើងតំាងពីឆ្នាំ១៩៩៩ មកម្ល៉េះ។ រហូតមក​ដល់ពេលនេះ សភាតំបន់អា​ស៊ី មានសមាជិ​កពេញសិទ្ធិ ចំនួន៤២ប្រទេស ស​មាជិកអ្នកសង្កេត​ការណ៍ចំនួន១៦​ប្រទេស៕​


Thursday, November 12, 2015

ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ លោក សម រង្ស៊ី ជាកូនជនក្បត់ជាតិ

នៅក្នុងទំព័រ​ Facebook​ ផ្លូវការរបស់​សម្តេចតេជោ ​ហ៊ុន សែន ​ដែលមានឈ្មោះ​ថា Samdech ​Hun ​Sen, Cambodian​ Prime Minister​ កាលពីវេលាម៉ោ​ង ២រំលង​អាធ្រាត ព្រឹ​កថ្ងៃទី ១២​ ខែវិច្ឆិកា ​ឆ្នាំ២០១៥នេះ​ថា៖
ថ្ងៃនេះ​ក៏ដូចដូចជា​ប៉ុន្មានថ្ងៃរួច​មកហើយ ​ខ្ញុំមិនចង់និយាយ​អ្វីដែលនាំដល់​អរិយភាព ​ជាមួយអ្នកណា ទាំ​ងអស់ ​ព្រោះជាថ្ងៃបុណ្យ​ជាតិផង ​ជាថ្ងៃដែលខ្ញុំ​កាន់ទុក្ខកូន​ដ៏កំសត់របស់​ខ្ញុំផង ​និងក៏ដើម្បី​សម្រួលដល់ បរិយាកាស​នយោបាយ ​នៅកម្ពុជា​យើងផងដែរ​។ ប៉ុន្តែជាអកុសល ​ខ្ញុំមិនអាច​នៅស្ងៀមចំពោះការ​ប្រមាថ របស់​កូនជន​ក្បត់ជាតិ​បានទេ។
​ជោគជ័យ​គួរឲ្យកោត​សសើរ ​របស់បក្ស​ប្រឆាំងនៅមី​យ៉ាន់ម៉ា ​ដែលខ្មែរយើង​ទម្លាប់ហៅថា​ភូមាបាន​ទាញ មេបក្ស​ប្រឆាំងនៅកម្ពុ​ជាដែលទើប​សុំទោសខ្ញុំ ​កាលពីថ្ងៃ២៩ ​តុលា ២០១៥ ​បើកការ ​វាយប្រហារ​មកលើខ្ញុំ សារជាថ្មី ​ដែលបាន​បំផ្លាញសារជាថ្មី​នូវវប្បធម៏សន្ទនា ​ដែលបាន​នឹងកំពុង ​ជួសជុល​បន្ទាប់ពីជំនួប ​ស ខេង សម រង្ស៊ី។​ មុនៗ ឲ្យតែ​មានបដិវត្តន៍​ពណ៏ផ្ដួលរំលំ ​នៅប្រទេសណា មេ​បក្សប្រឆាំង​រូបនេះតែងតែ ​និយាយថា ជិត​កើតឡើង​នៅកម្ពុជាដែរ​ហើយ។​ តែនៅពេលឃើញ​ប្រទេសដែល​មានបដិវត្តន៍​ពណ៍ សុទ្ធតែមា​នសង្គ្រាមបង្ហូរ​ឈាម យើងមិន​ សូវឮមេបក្ស​រូបនេះនិយាយ​ពីបដិវត្តន៍​ពណ៍តទៅទៀតទេ។​
បក្សប្រឆាំង​នៅភូមាឈ្នះ​ឆ្នោតគេប្រើជា​ប្រយោជន៍​ ដើម្បីវាយប្រហា​របក្សកាន់អំណាច ​វាយប្រហារ​ រាជរដ្ឋាភិបាល​និងខ្លួនខ្ញុំ។ ​ស្អីនឹងគេដែរ​ ឯកឧត្តម ​បើមួយជាភូមា ​មួយទៀត​ជាកម្ពុជា ​និងមួយទៀតឆ្នាំ ​២០១៥ហើយ មួ​យទៀតឆ្នាំ​២០១៨។ រឿ​ងរ៉ាវខុសគ្នា ​របបនយោបាយ​សេដ្ឋកិច្ច ​សង្គមខុសគ្នា ​ភាពលំបាកនិ​ងងាយស្រួលខុសគ្នា ​សូម្បីតែការបោះ​ឆ្នោតក៏ខុសគ្នា ​ដែលភូមាមិន​ ដែលបោះឆ្នោត​ ឯកម្ពុជាបោះឆ្នោត​៥ដងរួចម​កហើយ។ ​ឯពូជពង្សវង្សត្រកូល​ឯកឧត្តម ​ប្រៀបធៀប ​ជាមួយជាមួយ​ អ៊ុង សានសូជី ​មិនបានទេព្រោះមួយ​ស្នេហាជាតិ ​មួយទៀតក្បត់ជាតិ ​បើពុំមានការ​ធ្វើនិតិសម្បទា​ណាមួយទេ ​ឯកឧត្តមនៅតែ​មានឈ្មោះថាជាកូន​អាក្បត់ជាតិ។ ​ពាក្យអាក្បត់​ជាតិមិនមែន​ជាពាក្យខ្ញុំដាក់ទេ ​តែរាជរដ្ឋា ភិ​បាលសង្គមរាស្ត្រនិយម​របស់ សម្តេចព្រះ ​នរោត្តម ​សីហនុ​ ជាអ្នកប្រសិទ្ធ​នាមឲ្យ។ ​ឯកឧត្តមហៅខ្ញុំ ​ជាមនុស្សផ្តាច់​ការកប់ៗមាត់ ​ថ្ងៃនេះ ​ខ្ញុំហៅឯកឧត្តម​ថាកូនអាក្បត់ជាតិ។ ​ខ្ញុំមិនដៀលពូជ​ឯកឧត្តមទេ ​តែខ្ញុំហៅតាម​អ្នកជំនាន់​មុន ដែលធ្លាប់​ហៅឪពុកឯក​ឧត្តមថា ​អាក្បត់ជាតិ។​ ពាក្យនេះសំរាប់​ខ្ញុំពិបាក ​ស្តាប់ណាស់ក្នុងស​ម័យថ្មី​របស់យើង ​តែខ្ញុំមិនហ៊ាន​កែប្រវត្តិសាស្ត្រ ​ពីក្បត់ជាតិ ​ទៅស្នេហាជាតិ​ ពីអាក្បត់​ជាតិទៅជាឯកឧ​ត្តមក្បត់​ជាតិបានទេ ​បើមិនទាន់​ធ្វើនីតិសម្បទា​សំរាប់ជូនខ្មោច ​ឳពុកឯក​ឧត្តម ទេនោះ។ ​ខ្ញុំសុំប្រាប់ទៅ​ឯកឧត្តមថា​ពូជខ្ញុំ អត់​មានមនុស្សក្បត់​ជាតិដូចឯក​ឧត្តមទេ។ ស្លឹ​កឈើជ្រុះ ​មិនឆ្ងាយពីគល់។​
សុំទោសប​ងប្អូនជនរួមជាតិ ​សុំវិនិឆ្ឆ័យចុះ ​តើអ្នកណា​បង្កហេតុហ្នឹង ​បើមានអ្វីកើត​ឡើង សុំកុំ​បន្ទោសខ្ញុំ។​ ថ្ងៃនេះខ្ញុំបង្ហោះទៅ​ជាមួយនូវ​អត្ថបទប្រៀបធៀប​មួយ មិនដឹង​ចេញពីប្រភព ​ណាតែឃើញក្នុង ​Facebook មួយ ​ទោះវាមិនទាន់​ពេញលេញ ​តែវាជាមូល​ដ្ឋានឱយយើង​យល់ពី ​អ៊ុង សានសូជី ​និង សម ​រង្ស៊ី។ ម្យ៉ាងទៀត ​សុំទោសផង​យប់ស្ងាត់វាយ​ម្នាក់ឯងអាចខុស ​ពាក្យពេចន៍​និងអក្ខរាវិរុទ្ធខ្លះ៕​