Friday, July 10, 2015

តាមចម្លើយសារភាពរបស់ជនត្រូវចោទ ទេព ឃួន នៅមុខតុលាការបានបញ្ជាក់ថា បុគ្គលនេះពិតជាមិនមែនមន្រ្តីរបស់ទីស្តីការគណៈរដ្ឋមន្ត្រីទេ

យោង​​តា​ម​​លិ​ខិត​​ជូន​​​ដំណឹង​​រប​ស់​ចៅក្រម​ស៊ើប​​អង្កេត​​សួរ​​សាលា​​ដំបូង​រា​ជធានីភ្នំ​​​​ពេញ
​​​ជូ​ន ឯកឧត្តម​​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈ​រដ្ឋមន្រ្តី​បាន​អោយ​ដឹងថា
សាលា​រាជធានីភ្នំពេញ បាន​ទ​ទួ​ល​ធ្វើ​​​ចំណា​ត់​​ការ​លើ​​សំណុំរឿង​​ព្រហ្មទណ្ឌ​​លេខ ២៤៤៤ ចុះ​ថ្ងៃ​ទី០២ ខែកក្កដា ឆ្នាំ២០១៥ ដែល​មា​ន​ជន​ត្រូ​វ​ចោទ​ឈ្មោះ ទេព ឃួន ហៅ ពៅ ភេទប្រុស អាយុ ៤៩ឆ្នាំ សញ្ជាតិខ្មែរ ​ដែល​ត្រូវ​ដាក់​អោយ​ស្ថិត​ក្រោម​ការ​ពិនិត្យ​មើល​ពីបទ​ហិង្សាដោយ​ចេតនា ប្រព្រឹត្តនៅ​ចំណុច​វិទ្យាល័យ ជាស៊ីម បឹង​កេង​កង ផ្លូវ​លេខ​ ៣៩២ ភូមិ១ សង្កាត់​បឹង​កេង​កងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពី​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥ តាម​បញ្ញាត្តិមាត្រា ២១៧ នៃក្រម​ព្រហ្មទណ្ឌ។

រាល់ការ​សួរចម្លើយ​ទៅលើជន​ត្រូវ​ចោទ​ទៅតាម​នីតិវិធី ជន​ត្រូវ​ចោទ​រូបនេះ​បាន​ឆ្លើយ​សារ​ភាព​ថា ខ្លួនមាន​មុខរបរ និង​តួ​នា​​ទី​​ជា​​ម​ន្រ្តី​​ជាប់​​កិច្ច​ស​ន្យា​នៅ​នាយក​ដ្ឋាន​សិទ្ធ​មនុស្ស និងអង្គការ​ក្រៅរ​​ដ្ឋាភិបាល​នៃ​ទី​ស្តី​ការគណៈ​រដ្ឋម​ន្ត្រី ដូច្នេះ​ហើយ​បាន​ជាអត្ត​សញ្ញាណ​នេះ​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​ចំពោះ​មុខរបរ និង​​តួនា​​ទី​​របស់​ជន​ត្រូវ​ចោទ​ចំពោះ​ដី​កា​រ​ផ្សេងៗ​របស់​តុលាការ​។ ប៉ុន្តែ​​ក្រោយ​​បាន​​ទទួល​​នូវ​​លិ​ខិត​​​បដិសេធ​លេខ ០៦​ លបក ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ របស់​​គណៈ​​រដ្ឋមន្រ្តី នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥ រួច​មក​ដើម្បី​ស្វែង​រកការ​ពិត នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ សាលា​ដំបូង​រាជធា​នីភ្នំពេញ​ បាន​ធ្វើកា​រ​សាក​សួរចម្លើយ​ជន​ត្រូវ​ចោទ​ឈ្មោះ ទេព ឃួន បន្ថែម​ទៀត​ពាក់​ព័ន្ធ​ទៅនឹង​មុខ​របរ និង​តូ​នា​ទី​​របស់​​ជន​​ត្រូវ​​ចោទ​​នេះ​​នៅ​​មណ្ឌល​​កែ​ប្រែទី១​។

លទ្ធ​ផល​នៃ​ការសាកសួរ ជន​​ត្រូ​​​វ​​ចោទ​​រូប​នេះ​​បាន​​ឆ្លើយ​​សារ​​ភាព​ថា​ ខ្លួន​មិ​ន​មែន​ជា​មន្រ្តី​ក្រប​ខណ្ឌ ឬជា​មន្រ្តី​ជាប់​កិច្ច​សន្យានៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ទេ ការពិត​គឺ​ខ្លួន​មាន​មុខងារ និង​តួនា​ទីជា​ប្រធាន​សមាគមសិទ្ធ​មនុស្ស​ដើម្បី​អភិវឌ្ឍន៍ និងថែរ​ក្សា​កុមា​រកំ​ព្រា ស្ត្រីក្រីក្រ ហៅកាតថា (សមាគម កូ.ភី.អេ) ដែល​​មាន​​ទី​តាំង​​នៅ​ផ្ទះ​​លេខ ២០ZEថ ផ្លូវសុធារស  ភូមិទី២ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ ជា​ផ្ទះ​របស់​ជន​ត្រូវ​ចោទ​តែម្តង​។ មូល​ហេតុ​ជន​ត្រូវ​ចោទ​ឆ្លើយ​ដូច្នេះ​ប្រាប់​អជ្ញាធរ​មាន​​សមត្ថ​កិច្ច​​ ក៏ព្រោះ​​តែខ្លូន​មាន​​បំណង​គម្រាម​ដល់​​អ្នក​​នៅកន្លែង​​កើត​ហេតុ​ និង​​ជន​​​រង​​គ្រោះ​​​កុំ​​អោយ​ហ៊ាន​​រក​រឿង​ខ្លួន​តែប៉ុណ្ណោះ ពេល​នេះ​ខ្លួន​ព្រម​ទទួល​កំហុស​ឆ្គង​នេះ​ទាំងស្រុង។


ហេតុដូច្នេះដើម្បីផលប្រយោជន៍ច្បាប់ ព្រម​ទាំង​មាន​ភស្តុ​តាង​ច្បាស់​លាស់​តាមរយៈ​លិខិត​បដិ​សេធ​លេខ ០៦ លបក ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ របស់​ទីស្តីការគណៈរដ្ឋមន្រ្តី និង​​ចម្លើយ​​សារ​​ភាព​​របស់​​ជន​​ត្រូវ​​ចោទ​​កាល​​ពី​ថ្ងៃ​ទី០៧ ខែកក្កដា ឆ្នាំ២០១៥ តុលាការ​​នឹង​​ធ្វើ​​ការ​​ផ្លាស់​​ប្តូរ​​ពី​មុខ​របរ​ និង​តួនា​​ទី​ពិត​​ប្រាកដ​របស់​​ជន​​ត្រូវ​​ចោទ​​រូប​​នេះ ​ ពី​​មន្រ្តី​ជាប់​​កិច្ច​​សន្យា​​នៅ​​នាយក​ដ្ឋា​​ន​​សិ​ទ្ធ​មនុស្ស និង​អង្គការ​​ក្រៅ​​រ​​ដ្ឋា​ភិ​បាល​​នៃ​ទី​ស្តី​កា​រ​គណៈ​រដ្ឋ​មន្ត្រី​ មក​ជា​ប្រធាន​​ស​មា​គម​សិទ្ធ​​មនុ​ស្ស​ដើម្បី​​អភិវឌ្ឍន៍ និងថែ​រ​ក្សា​​កុមារ​កំព្រា ស្រ្តីក្រីក្រ ហៅ​កាត់​ថា​ (សមាគម កូ.ភី.អេ)វិញ៕

សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥






តើជាការព្រមានរបស់ប្រមុខ អ.ស.ប. ចំពោះបក្សប្រឆាំងឬ?



ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹង​ចូលរួម​ក្នុង​ពិធី ប្រគល់​វត្ថុបុរាណ​ខ្មែរ​ចំនួន ១៦ ជូន​ដល់​កម្ពុជា​វិញ​ដោយ​ភាគី​ថៃ នៅ​ប្រទេស​ថៃ


យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ ថ្ងៃទី​០២ កក្កដា ឆ្នាំ​២០១៥ បាន​បញ្ជាក់​ថា​ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ព្រះ​រាជាណាចក្រ​ថៃ​ ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ ហោ​ ណាំ​ហុង​ នឹង​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ១៦ ជូនដល់​កម្ពុជា ដោយ​ភាគី​ថៃ។
ការ​អញ្ជើញ​ទៅ​បំពេញ​ទស្សនៈ​កិច្ច​ផ្លូវការ​របស់ ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង​ រដ្ឋមន្ត្រី​ការបរទេស​ និង​​សហប្រតិបត្តិការ​អន្តរជាតិ​​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា គឺតប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម​ឧត្តមសេនីយ៍ ថាណៈសាក់ ប៉ាទិម៉ាប្រាកន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការបរទេស នៃ​ព្រះរាជាណាចក្រ​ថៃ​។ ​ ដំណើរ​​ទស្សនកិច្ច​ផ្លូវការ​​នៅ​ប្រទេស​ថៃ​នេះ ​គឺ​ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១២ ខែ​កក្កដា​ ឆ្នាំ​២០១៥ ក្នុង​គោល​បំណង​​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ស៊ី​ជំរៅ​លើ​គ្រប់​វិស័យ​បន្ថែម​ទៀត​។
សេចក្តី​ជូន​ព័ត៌មាន​បាន​បន្ថែម​ថា​ ដោយ​ទស្សនកិច្ច​ផ្លូវ​ការ​នេះ​ស្រប​ពេល​នឹង​ខួប​លើក​ពី​៦៥ នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេសទាំង​ពីរ។ ​ឯកឧត្តម ហោ​ ណាំហុង​ នឹង​ជួប​សំដែង​ការ​គួរសម​ជាមួយ​ឯកឧត្តម​ ឧត្តម​​សេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ និង​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​ឯកឧត្តម​ ឧត្តម​សេនីយ៍​ ថាណៈសាក់ ប៉ាទិម៉ាប្រាកន។
គួ​រ​បញ្ជាក់​ផង​ដែរ​ថា គណៈ​ប្រតិភូអម​ដំណើរ​រួម​មាន​ ឯកឧត្តម​ វ៉ា គឹម​ហុង​ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ និង​លោក​ជំទាវ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ។
អត្ថបទដោយៈ ជា សុភ័ក្ត្រ

កម្ពុជាមិនដែលព្រងើយកន្តើយ ចំពោះការឈ្លានពាន របស់ប្រទេសជិតខាងឡើយ

យោងតាម​សេចក្តី​ជូន​ព័ត៌មាន​ របស់នា​យកដ្ឋាន​ព័ត៌មាន​ និងឯក​សារ នៃក្រ​សួងការ​បរទេស ​និងសហ​ប្រតិបត្តិកា​រអន្តរ​ជាតិ ​ចុះថ្ងៃទី១០​ ខែ ​កក្កដា ​ឆ្នាំ ​២០១៥​នេះ បានឲ្យ​ដឹងថា​ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មកា​រចម្រុះកិ​ច្ចការ​ព្រំដែន​កម្ពុជា-​វៀតណាម ​នៅថ្ងៃទី ​០៧-០៨​ ខែកក្កដា ​ឆ្នាំ២០១៥ ​នៅទីក្រុង​ភ្នំពេញ តាមកា​រណែនាំរ​បស់ឯក​ឧត្តមឧប​នាយករ​ដ្ឋមន្ត្រី​ ហោ ​ណាំហុង ​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស ​និងសហ​ប្រតិបត្តិការ​អន្តរជាតិ ​ឯកឧត្តម ឡុង​ វិសាលោ រ​ដ្ឋលេខាធិ​ការក្រសួង​ការបរ​ទេស និង​សហប្រតិប​ត្តិការអ​ន្តរជាតិ ​បានលើក​ឡើងពី​បញ្ហាធំៗ៣ ​ដែលក្រសួ​ងការប​រទេស ​និងសហប្រ​តិបត្តិការ​អន្តរជាតិ​កម្ពុជា ​បានផ្ញើកំ​ណត់ទូត​តវ៉ា​ ទៅក្រសួងកា​របរទេ​សវៀតណាម​ ជាបន្ត​បន្ទាប់។​

ក្នុងនោះ ​ក្រសួងការ​បទេស​កម្ពុជា ​បានផ្ញើកំណត់​ទូត​ ស្តីពីការ​ជីកស្រះនៅ​ខេត្តរតនៈ​គីរី ចន្លោះប​ង្គោលព្រំដែ​នលេខ ​៣០ ​និង៤០ ​ដោយក្នុងនោះ​ ក្រសួង​ការបរទេស​កម្ពុជា ​បានស្នើឲ្យ​វៀតណាម​លុបស្រះ​ចំនួន​ ០៨ ក​ន្លែងនៅខេ​ត្តរតនៈគី​រី ដែល​ក្រសួងកា​រទេសបា​នធ្វើកំណ​ត់ទូតវ៉ា​ ២ដង ​កាលពីថ្ងៃទី ​១២ ​និង១៤ ​ខែមិថុនា ​ឆ្នាំ២០១៥។​ ទាក់ទង​និងកំ​ណត់ទូតវ៉ា​រឿងស្រះ​ទឹកនេះ ​អនុរដ្ឋម​ន្រ្តីការប​រទេសវៀត​ណាម សន្យាថា​នឹងលុ​បស្រះចំនួន៣​ ឬឯស្រះ៥​ទៀត ​ក្រុមបច្ចេក​ទេសចម្រុះនៃ​គណៈកម្មការ​ព្រំដែន ​នៃប្រទេស​ទាំងពីរ​ នឹងចុះទៅពិ​និត្យមើល​ជាក់ស្តែង ​តែក្នុងនោះ​មានស្រះចំ​នួន ២​ ជាស្រះចាស់យូ​រមកហើយ។​

កំណត់ទូ​តមួយទៀ​តរបស់​ក្រសួងការ​បរទេស​កម្ពុជា ​ស្តីពីការ​សង់ប៉ុស្តិ៍យោ​ធាក្បែរភូមិ​ព្រែកស្បួវ ​ឃុំសំពៅលូន​ ស្រុកកោះធំ ​ខេត្តកណ្តាល ​បានស្នើភាគី​វៀតណា មផ្អាក​ការសាង​សង់ប៉ុស្តិ៍​យោធាជាបន្ទាន់​ ដែលក្រ​សួងការ​បរទេសបា​នធ្វើកំណត់​ទូតតវ៉ា ​២ដង កា​លពីថ្ងៃទី ​០៨ ​និង១៧​ ខែមិថុនា ​ឆ្នាំ២០១៥។ ​ចំពោះកំណត់​ទូតនេះ ​អនុរដ្ឋ​មន្រ្តីការប​រទេសវៀត​ណាម​ បានបញ្ជាក់​ថា បានផ្អា​កការសា​ងសង់ហើយ។​

ក្រៅពីនេះ​ ក្រសួង​ការបរ​ទេ​សកម្ពុជា ក៏​បានធ្វើកំ​ណត់ទូត​ ស្តីពីកា​រធ្វើផ្លូវ​នៅចន្លោះប​ង្គោលព្រំដែ​នលេខ ​១៩៤-​២០៣​ លេខ​ ២១១​-២១៣ ​និងលេខ ​២១៣-​២២៧ ​នៅស្រុកចន្ទ្រា ​និងស្រុក​កំពង់រោទិ៍​ ខេត្ត​ស្វាយរៀង ​ដោយខាង​ភាគីកម្ពុ​ជាបានស្នើ​ភាគីវៀតណា​មផ្អាកការ​សាងសង់​ផ្លូវនៅ​ស្រុកចន្ទ្រា ​និងស្រុក​កំពង់រោទិ៍​ ខេត្តស្វាយ​រៀង ដែលក្រ​សួងការបរទេស​បានធ្វើកំណត់​ទូតតវ៉ា​ កាលពី​ថ្ងៃទី ​០១ ​ខែកក្កដា ​ឆ្នាំ២០១៥ ​ហើយចំពោះកំ​ណត់ទូត​នេះ អនុរដ្ឋ​មន្ត្រីការប​រទេសវៀត​ណាម ​បានប្រាប់​ថាបានបញ្ជាឲ្យ​ផ្អាកការ​សាងសង់​ហើយ៕

លិខិតរបស់រដ្ឋសភា ជូនលោក គ្រីស ដ័រ ចាងហ្វាង និងអគ្គនាយកកាសែតភ្នំពេញប៉ុស្តិ៍



គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងប្រទេស កម្ពុជា និងវៀតណាម បានឯកភាពគ្នាលើ៣ចំនុចសំខាន់ៗបន្ទាប់ពីកិច្ចប្រជុំរយៈពេល៣ថ្ងៃ

យោង​តាមសេច​ក្តីប្រកាស​ព័ត៌មានរួម​ របស់គណៈ​កម្មការ​ចម្រុះខណ្ឌ​សីមា​ និងបោះ​បង្គោលព្រំដែន​គោកកម្ពុជា​-វៀតណាម​ វៀតណាម​-កម្ពុជា ​ចុះថ្ងៃ​ទី០៩ ​ខែកក្កដា ​ឆ្នាំ២០១៥ បាន​ឲ្យដឹងថា​ ភាគី​ទាំងពីរ​បានឯក​ភាពគ្នា ​លើចំនុច​សំខាន់ៗ​ចំនួន៣​ ដើម្បីជម្រុញ​ដល់ការ​ងារខណ្ឌ​សីមា ​និងបោះបង្គោល​ព្រំដែន​ រវាង​ប្រទេស​ទាំងពីរ​អាចបញ្ចប់​ទៅតាម​គោលដៅ និង​បញ្ចៀសឲ្យ​បាននូ​វអំពើហិ​ង្សាតាមព្រំ​ដែន។​

សេចក្តី​ប្រកាសព័​ត៌មានរួ​មនេះបាន​បញ្ជាក់ថា ​បន្ទាប់ពី​កិច្ចប្រ​ជុំរយៈពេ​ល៣ថ្ងៃនៅទី​ស្តីការគ​ណៈរដ្ឋម​ន្ត្រី នៃព្រះ​រាជាណាច​កម្ពុជា ​រវាងគណៈក​ម្មការច​ម្រុះខណ្ឌ​សីមា ​និងបោះប​ង្គោលព្រំដែ​នគោក​កម្ពុជា​-វៀតណាម​ វៀតណាម​-កម្ពុជា​ ក្នុងបរិ​យាកាស​ស្និត​ស្នាល ឈរលើ​មូលដ្ឋាន​ និងស្មារ​តីគោរពគ្នា​ទៅវិញ​ទៅមក​នូវឯករាជ្យ ​អធិបតេ​យ្យភាព ​និងបូរណភាព​ទឹកដីនៃ​ប្រទេស​នីមួយៗ​នោះ ​ទី១ប្រទេ​សទាំងពីរ ​បានទទួ​លស្គាល់ថា​ ការងារ​ខណ្ឌសីមា​ និងបោះ​បង្គោល​ព្រំដែនគោក ​រវាងប្រទេស​ទាំងពី​រ មានការ​ស្មុគស្មា​ញច្រើន ​ទោះជាភាគី​ទាំងពីរ​បានបោះ​បង្គោល​ព្រំដែន ​បានចំនួន​ប្រមាណ ​៨៣% រួចហើយ​ក៏ដោយ។​ ភាគីទាំ​ងពីរឯក​ភាពគ្នា​នឹងខិត​ខំបញ្ចប់​កិច្ចការព្រំ​ដែនឲ្យបាន​ចប់នាពេលខា​ងមុខ។​ចំនុចទី២​ ភាគីទាំងពី​របានឯក​ភាពគ្នាអនុ​វត្តឱ្យបាន​ម៉ឺងម៉ាត់ ​តាមស្មារតី​នៃសេចក្តីប្រ​កាសព័ត៌​មានរួម​ ចុះថ្ងៃទី​១៧ ​ខែមករា ​ឆ្នាំ១៩៩៥ ​ស្តីពីការរ​ក្សាស្ថានភាព​បច្ចុប្បន្ននៅ​តាមបណ្តោយ​ព្រំដែន​ និងទី៣ ​ភាគីទាំងពី​រ បានឯ​កភាពឲ្យក្រុម​បច្ចេកទេស​ចម្រុះព្រំដែន ក៏ដូច​ជា អាជ្ញាធ​រពាក់ព័ន្ធ​តាមបណ្តាខេ​ត្តជាប់ព្រំដែ​ននៃប្រ​ទេសទាំង​ពីរ សហកា​រគ្នាដោះស្រាយ​ ឲ្យមាន​ប្រសិទ្ធភាព ​រាល់បាតុ​ភាព ​ដែលកើត​មានឡើង ​នៅតាមប​ណ្តោយព្រំដែន ​ដើម្បីទប់​ស្កាត់​ និងបញ្ចៀស​ការរីករាលដា​ល ដែល​នាំឲ្យប៉ះពា​ល់ដល់ទំ​នាក់ទំន​ងល្អ រវា​ងប្រទេសទាំ​ងពីរ​៕






ក្រសួងមហាផ្ទៃ ប្រកាសប្រឡងជ្រើសរើស សិស្ស និស្សិត ៤០០នាក់ ឲ្យចូលបំរើការងារជាមន្ត្រីរាជការ

ក្រសួង​មហាផ្ទៃ​ បានស​ម្រេច​បើកឲ្យ​មានការ​ប្រលង​ជ្រើសរើស​សិស្ស ​និស្សិត ​បញ្ចូលក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជ​ការស៊ីវិល ​និងក្រប​ខ័ណ្ឌមន្ត្រី​ពន្ធនាគារ​ ក្រសួង​មហាផ្ទៃ ​សម្រាប់​ឆ្នាំ២០១៥​ ដើម្បី​ទៅបម្រើកា​រងា​រនៅទី​ស្តីការក្រ​សួងមហា​ផ្ទៃ ​និងរដ្ឋ​បាលថ្នាក់​ក្រោមជាតិ ​និងនៅ​តាមពន្ធ​នាគារ​ខេត្ត។​ នេះបើយោង​តាមសេច​ក្តីប្រកាស​ចុះថ្ងៃទី​០៨​ ខែកក្កដា ឆ្នាំ​២០១៥​ របស់​ក្រសួង​មហាផ្ទៃ។​

សេចក្តី​ប្រកាស​បានឲ្យ​ដឹងថា ​ការប្រឡង​ប្រជែង​ជ្រើសរើស​បេក្ខជន​ជា សិស្ស ​និស្សិត ឲ្យ​ចូលបម្រើ​ការងា​រនៅក្នុង​ក្របខ័ណ្ឌ​មន្ត្រីរា​ជការស៊ីវិល​ និងក្រប​ខ័ណ្ឌមន្ត្រី​ពន្ធនា​គារ ក្រសួង​មហាផ្ទៃ​ សម្រាប់​ឆ្នាំ២០១៥​ មានចំនួន​៤០០នាក់ ​ដើម្បីឲ្យទៅ​បម្រើការ​ងារនៅរ​ដ្ឋបាលថ្នា​ក់ក្រោមជា​តិ និងព​ន្ធនាគា​រខេត្ត។​ សេចក្តី​ប្រកាសបាន​ឲ្យដឹងថា ​ក្រសួងម​ហាផ្ទៃបាន​ជ្រើសរើស​ដូចជា ​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ចំនួន​ ៦០នាក់​ ក្របខ័ណ្ឌ​មន្ត្រី​ក្រមកា​រចំនួន​ ៨០នាក់ ​ក្របខ័ណ្ឌ​សេខាធិកា​ររដ្ឋបាល​ចំនួន ​១៩០នាក់ ​ក្របខ័ណ្ឌ​មន្ត្រីពន្ធ​នាគារចំនួន​ ៧០នាក់​៕









ឯកឧត្តម ស្វាយ ស៊ីថា វាយ​តំលៃ​ខ្ពស់​ចំពោះ​មន្រី្តមូល​ដ្ឋាន​ដែល​អនុវត្តបាន​ជោគជ័យដើម្បីភូមិ​ឃុំមាន​សុវត្ថភាព