Friday, August 14, 2015

តំណាងអង្គការសហប្រជាជាតិ២រូប នឹងបញ្ជូនផែនទីមកដល់កម្ពុជានៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥

លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចសម្រាប់សម្របសម្រួលការងារទទួល ប្រគល់ និងផ្ទៀងផ្ទាត់ផែនទី នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥នេះ បានជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិ ឲ្យបានជ្រាបថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ខាងមុខ វេលាម៉ោង២២ និង១២នាទីយប់ មន្ត្រីពីររូប គឺលោកស្រី Mereani Keleti Vakasisikakala ប្រធានស្តីទី នៃបណ្ណាល័យអង្គការសហប្រជាជាតិ និងលោក keiichiro Okimoto មន្ត្រីផ្នែកច្បាប់ នៃអង្គការសហប្រជាជាតិ នឹងនាំយកផែនទីដើមដែលតម្កល់ទុកក្នុងបណ្ណាល័យ ដាក់ ហាំម៉ាស្ក៍ហ្សូល របស់អង្គការសហប្រជាជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាបានខ្ចី មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ បន្ទាប់មក មន្ត្រីទាំងពីររូបរបស់ អ.ស.ប នឹងទៅស្នាក់អាស្រ័យនៅសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ ហើយយកផែនទីទាំងនោះទៅរក្សាទុកដោយផ្ទាល់ និងសម្រាកនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ។
សេចក្តីជូនព័ត៌មានក៏បានឲ្យដឹងដែរថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង៩: ០០នាទីព្រឹក  មន្ត្រីរបស់អង្គការសហប្រជាជាតិ នឹងប្រគល់ផែនទីទាំងនោះជាផ្លូវការ ជូនគណៈកម្មការចំពោះកិច្ចសម្រាប់សម្របសម្រួលការងារ ទទួល ប្រគល់ និងផ្ទៀងផ្ទាត់ផែនទី  នៅវិមានសន្តិភាព  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ច ក៏សូមជម្រាបជូនផងដែរថា នៅក្នុងពិធីប្រគល់ផែនទីជាផ្លូវការនោះ គណៈកម្មការចំពោះកិច្ចសម្រាប់សម្របសម្រួលការងារទទួល ប្រគល់ និងផ្ទៀងផ្ទាត់ផែនទី  ក៏នឹងអញ្ជើញឥស្សរជនមួយចំនួនចូលរួមផងដែរ ដើម្បីសង្កេតការណ៍ ក្នុងពិធីប្រគល់ ទទួល ផែនទីរួមមាន  គណបក្សប្រជាជនកម្ពុជាចំនួន៥រូប គណបក្សសង្គ្រោះជាតិចំនួន៥រូប និងគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប សមាជិករដ្ឋសភាគណបក្សដែលមានសំឡេងភាគច្រើនចំនួន៣រូប សមាជិក រដ្ឋសភាសំឡេងភាគតិច៣រូប សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាចំនួន៣រូប  សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ចំនួន ៣រូប នឹងអញ្ជើញឲ្យចូលរួមផងដែរ នូវតំណាងក្រុមប្រឹក្សាធម្មនុញ្ញចំនួន២រូប ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន២រូប លោកបណ្ឌិត សុខ ទូច និងសហការី នៃរាជបណ្ឌិតសភាចំនួន៣រូប ហើយនិងទីប្រឹក្សារាជរដ្ឋាភិបាលដែលជាជនជាតិបរទេសមួយចំនួន ។

 សេចក្តីជូនព័ត៌មាន ក៏បានជូនដំណឹងនេះដល់សាធារណជនជ្រាបជាព័ត៌មាន ហើយ ចំពោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានបំណងយកព័ត៌មានអំពីព្រឹត្តិការណ៍ដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះ សូមមកទាក់ទងចុះឈ្មោះ នៅទីស្តីការគណៈរដ្ឋមន្រ្តី អគារមិត្តភាព បន្ទប់ផ្ទាល់ដី ដើម្បីទទួលបានប័ណ្ណសារព័ត៌មានសម្រាប់ប្រើប្រាស់នៅក្នុងពិធីប្រគល់ ទទួល ផ្ទៀងផ្ទាត់ ផែនទីផ្លូវការនោះផងដែរ៕


សេច​ក្តីជូន​ព័ត៌មាន ដល់​អ្នក​សារ​ព័ត៌មាន​ជាតិ និង​អន្តរ​ជាតិ ដើម្បី​ស្នើ​សុំ​ធ្វើ​ប័ណ្ណ​សារព័ត៌មាន​សម្រាប់​ប្រើប្រាស់​នៅក្នុង​ពិធី​ប្រគល់ ទទួល ផ្ទៀង​ផ្ទាត់ ផែនទី​ផ្លូវការ



សមាជិក​ព្រឹទ្ធសភា គណៈ​បក្ស​សម រង្ស៊ី ត្រូវ​សម្ថកិច្ច​តាម​ចាប់​ខ្លួន ក្រោយ​ពីបាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្លែង​ឯកសារ​សាធា​រណៈ ភូត​កុហក បោក​ប្រាស់ និង​បំពុល​សាធារ​ណមតិ ខុស​ពីខ្លឹម​សារ​ដើម







Thursday, August 13, 2015

នាយករដ្ឋ​មន្រ្តីទម្លាយថា ​លោក​ សម ​រង្ស៊ី ​ផ្ញើសារប្រាប់​លោកថា ​«ចង់កែប្រែរដ្ឋធម្មនុញ្ញ ​មាត្រា២»​

សម្តេច​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន ​នៅថ្ងៃព្រហស្បតិ៍​នេះ បាន​ទម្លាយ​សារឆ្លើយ​ឆ្លងរបស់​លោកជាមួយ​នឹង ​លោក ​សម ​រង្ស៊ី ​ជាសាធារណៈថា​ លោក ​សម ​រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិទេ ​ដែលមាន​បំណង​ចង់ធ្វើវិសោធ​នកម្មច្បាប់​ មាត្រា២ ​នៃរដ្ឋធម្ម​នុញ្ញ ដែលនិយាយ​អំពីអធិប​តេយ្យភាព​ នៃបូរណភាព​ទឹកដីរបស់​កម្ពុជា។ ​
ការលើក​ឡើងរបស់​ សម្តេចនា​យករដ្ឋមន្រ្តី​ ហ៊ុន​ សែន ​បានធ្វើឡើង​ នៅក្នុង​ពិធីចែក​សញ្ញាបត្រដល់​ និស្សិតសា​កលវិទ្យា​ល័យភ្នំពេញ​អន្តរជាតិ​ នាព្រឹកថ្ងៃ​ទី១៣​ ខែសីហា ឆ្នាំ២០១៥នេះ​ បន្ទាប់​ពីមានអង្គការ​ និងក្រុម​មនុស្ស​ រិះគន់​និងចោទ​ប្រកាន់ មក​លើរដ្ឋាភិបាល​ និងគណ​បក្សប្រជា​ជនកម្ពុជាថា​ មានគម្រោង​ការកែប្រែរ​ដ្ឋធម្មនុញ្ញ​មាត្រា២ ដើម្បី​ដោះស្រាយ​បញ្ហាទឹកដី​ ។ 
ថ្លែងទៅ​កាន់និស្សិត​ទទួលជ័យលា​ភីជាង​១ពាន់នាក់ នៅវិទ្យា​ស្ថានជាតិ​អប់រំ​ សម្តេច​តេជោ ​បានប្រកាសថា​«ខ្ញុំយកការវ៉ៃ ​SMS របស់ឯក​ឧត្តម សម​ រង្ស៊ី ​មកអានប​ន្តិចទៅចុះ ​ដើម្បីឱ្យកូន​ចៅគាត់​ភ្លឺភ្នែក ព្រោះឥឡូវ​គាត់សុទ្ធ​តែថាស្អីឯណានោះ​ ប៉ុន្តែមេគា​ត់ទេអ្នក​បបួលខ្ញុំ ​(កែមាត្រា២​នៃរដ្ឋធម្មនុញ្ញ)​ ខ្ញុំអត់​ទាន់ព្រម ព្រោះមិន​ត្រូវធ្វើនៅ​ពេលហ្នឹងទេ ​ចាំមើលណា.​..នេះនែ៖​ ថ្ងៃទី១៧ ​ខែ៧ ​ម៉ោង៧៖​៤៩នាទី ខ្ញុំអានឱ្យ​ស្តាប់ ​ហើយអស់​លោកខាង​ផ្នែកគណ​បក្សសង្រ្គោះជាតិ​ ស្តាប់​ឱ្យបាន៖ ជំរាប​សួរសម្តេច​ ! ខ្ញុំសូម​អបអរសាទ​រអនុសាសន៍​សម្តេចថ្មីៗនេះ របស់ស​ម្តេចទាក់ទង​នឹងបញ្ហាព្រំដែន​ ដើម្បីបង្ហាញពី​ឯកភាព​ជាតិ កាន់តែ​រឹងមាំក្នុងគោ​លបំណង​ការពារបូ​រណភាព​ទឹកដី ​នៃប្រទេសក​ម្ពុជា ខ្ញុំសូម​សម្តេចមេត្តាពិ​និត្យលទ្ធភាព​ធ្វើវិសោធន​កម្មរដ្ឋធ​ម្មនុញ្ញត្រង់មា​ត្រា២ ស្តី​ពីផែនទី ​ដែលយើង​ត្រូវបញ្ជាក់ឱ្យ​កាន់តែ​ក្បោះក្បាយ ដោយ​មានការចូលរួ​មពីគណប​ក្សប្រជាជន​ និងគណបក្ស​សង្រ្គោះជាតិរួម​គ្នា ដោយសេចក្តី​គោរពរាប់​អានពីខ្ញុំ» 
​ដោយសម្តេច​ពន្យល់ទៅគាត់​(ឯកឧត្តម ​សម រ​ង្ស៊ី) មេថាអញ្ចឹង​អាកូនថា​អញ្ចុះវា​យ៉ាងម៉េច ​ហើយខ្ញុំសូម​ជំរាបអញ្ចឹង​បានខ្ញុំចង​ជាGroupឲ្យតែ​ព្រឹបភ្លាម
(ព័ត៌មាន​ថ្មីៗ)ខ្ញុំផ្ញើ​ទៅអស់លោក​អ្នកធំភ្លាម។​ សម្តេច​នាយករដ្ឋមន្រ្តី ​ហ៊ុន សែ​ន បានបន្ថែមថា ​«ឥឡូវខ្ញុំ​សូមផ្តាំ ​មេអស់លោក​បបួលខ្ញុំធ្វើ​វិសោធនកម្ម ​ខ្ញុំយល់ថា ពេលវេលា​វាមិន​ទាន់ស័ក្តិ​សមទេ ​ព្រោះគាត់​យល់ដឹង​ដូចខ្ញុំដែរ ​អារឿង​(ព្រំដែន)នៅខាង​លិចវាត្រូវ​ប្រើ (ផែនទី)​ ១/២០០​.០០០ ​នៅជាមួយឡាវ​ ឥឡូវយើង​ធ្វើផែនទីតែ​ជាមួយវៀត​ណាមទេ ក្នុងរដ្ឋ​ធម្មនុញ្ញមាត្រា២​ មើលឱ្យ​ច្បាស់ទៅ ​ប៉ុន្តែសោកស្តាយត្រ​ង់ថា​ រឿងអាថ៌​កំបាំងរបស់​មេ ប៉ុន្តែមេមិន​ព្រមប្រាប់​កូន អាហ្នឹង​បានពិបាក ​អញ្ចឹងបាន​ជាខ្ញុំថា វាជាការ​សង្ស័យណាស់​ដែលថា ​ចាប់ដៃជាន់​ជើងនោះ»។​
កន្លង​ទៅថ្មីៗនេះ​ តំណាងរាស្រ្ត ​និងមន្រ្តីគណបក្ស​សង្រ្គោះជាតិ បាន​សម្តែងកា​រប្រតិកម្ម​ជាបន្តបន្ទាប់​ ក្រោយពី​លោកបណ្ឌិត ​សុខ ​ទូច ​ប្រធានក្រុមស្រាវ​ជ្រាវអំពី​ផែនទី នៅរា​ជបណ្ឌិត​សភា ​ផ្តល់អនុសាសន៍​ ឱ្យគណប​ក្សជាប់ឆ្នោ​តទាំងពីរ​ ពិភាក្សាអំ​ពីការកែ​ប្រែរដ្ឋធម្មនុញ្ញ ​ត្រង់មាត្រា២ ​ដែលនិយាយ​អំពីបូរណ​ភាពទឹក​ដីកម្ពុជា​។ សូមបញ្ជាក់​មាត្រា២នេះ​បានចែងថា​ «បូរណភាព​ទឹកដីរបស់ព្រះ​រាជាណាចក្រ​កម្ពុជា មិន​អាចរំលោភបា​នជាដាច់​ខាតក្នុងព្រំ​ដែនរបស់ខ្លួន ​ដែលមាន​កំណត់ ​ក្នុងផែនទីខ្នាត ​១/១០០.០០០ ធ្វើនៅ​ចន្លោះឆ្នាំ១៩៣៣-​១៩៥៣ ហើ​យដែលត្រូវ​ទទួលស្គាល់​ជាអន្តរជាតិ​ នៅចន្លោះឆ្នាំ​១៩៦៣-១៩៦៩»​ ​​​​​៕

ការលុប​វីដេ​អូ លោក​ ​ហុង​ សុខហួរ​ ពីទំព័រ​ហ្វេសប៊ុក​ លោក ​សម​ រង្ស៊ី ​បង្ហាញពី​ឆន្ទៈ​បំផ្លាញភស្តុ​តាង ​និងជាការយក​រួចខ្លួន​មិន​ទទួល​ខុស​ត្រូវ​

បើតាមប្រជាពលរដ្ឋ​ខ្មែរជាច្រើន ដែលតែង​តែតាមដាន​ព័ត៌មាន តាមបណ្តាញ​សង្គម ហ្វេសប៊ុក បានបញ្ជាក់​ថា កាលពីវេលា​ម៉ោង ១និង៥៣ នាទីល្ងាច ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ក្នុងទំព័រ facebook របស់លោក សម រង្ស៊ី បានផ្សាយ វីដេអូមួយ​ក្រោមចំណង​ជើងថា​លោក ហុង សុខហួរ អ្នកជំនាញ​កិច្ចការព្រំដែន​មកពីគណបក្ស​សង្គ្រោះជាតិ ពន្យល់បន្ថែម​ចំនួន ២ ចំណុច ជុំវិញបញ្ហា​ព្រំដែននៅ​ប្រទេសកម្ពុជា រួមមាន ៖- បញ្ហាអក្សរ​វៀតណាម នៅលើផែនទី ដែលគណបក្ស​សង្រ្គោះជាតិ ប្រគល់ជូន​រាជបណ្ឌិត្យ​សភាកម្ពុជា និង- បញ្ហា សន្ធិសញ្ញា កម្ពុជា-វៀត​ណាម ឆ្នាំ ១៩៧៩។
គេបានដឹង​ថាក្នុងវី​ដេអូឃ្លីបនេះ លោក ហុង សុខហួរ បានបង្ហាញ និងពន្យល់ពី​សន្ធិសញ្ញា កម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩ ត្រង់ប្រការ៤ ថា ភាគីទាំងពីរ​សុខចិត្តដោះស្រាយ​តាមកិច្ចចរចាដោយ សន្តិវិធីនូវទំនាស់ ជាយថា​ហេតុក្នុងទំនាក់​ទំនងទ្វេភាគីរបស់ខ្លួន។ ភាគីទាំងពីរនឹងធ្វើ​កិច្ចចរចា ដើម្បីចុះហត្ថ​លេខាដើម្បីរំលាយព្រំ​ដែនជាតិប្រទេស​ទាំង។ លោក ហុង សុខហួរ បានបញ្ជាក់​បន្ថែមថាសន្ធិសញ្ញាត្រង់​ប្រការ៤នេះហើយ​ជាហេតុដែល​ធ្វើឲ្យបង្គោលព្រំដែន ដួលជាច្រើន និងដើម្បី​រាជរដ្ឋាភិបាល​ចរចាជាមួយវៀតណាម​បោះបង្គោលសារថ្មី។
តែនៅ​វេលាម៉ោង១០ និង៥៧ នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ វីដេអូបក​ស្រាយបញ្ហា​ព្រំដែនរ​បស់លោក​ ហុង សុខហួរនេះត្រូវបាន​អ្នកគ្រប់គ្រង​ទំព័រហ្វេសប៊ុក របស់​លោក សម រង្ស៊ី លប់ចេញ​ពីទំព័រភ្លាម facebookបន្ទាប់ពី​គេបានដឹង​ថាអ្វីដែល លោក ​ហុង សុខហួរបានលើក​មកបកស្រាយពីសន្ធិសញ្ញា កម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩ត្រង់​ប្រការ៤ ថាជាការក្លែងប​ន្លំឯកសារសា​ធារណៈ ព្រោះក្នុងសន្ធិសញ្ញា កម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩ពិតប្រាកដមិន​បានដូចអ្វី​ដែលលោក ហុង សុខហួរបាន​លើកឡើង​នោះទេ តែសន្ធិ​សញ្ញា កម្ពុជា-វៀត​ណាម ឆ្នាំ ១៩៧៩ត្រង់​ប្រការ៤ពិត​ប្រាកដ បានចែង​ថា ភាគីទាំងពីរ​សន្យាថា នឹងដោះស្រាយ​រាល់ទំនាស់​អាចកើតឡើង​ក្នុងការទាក់ទង​ជាមួយ​គ្នាតាមរយៈការចរចា​ដោយសន្តិវិធី។ ភាគីទាំងពីរ នឹងចរចាគ្នា ដើម្បី​ចុះហត្ថលេខា​លើសន្ធិសញ្ញាមួយ តំរូវព្រំ​ដែនរដ្ឋរវាងប្រទេស​ទាំងពីរ លើព្រំដែន​នាបច្ចុប្បន្ននេះ ហើយ​ប្តេជ្ញាចិត្ត កសាង​ព្រំដែន​នោះ​ទៅជាព្រំដែន សន្តិភាព មិត្តភាព ដ៏យូ​រអង្វែង​រវាងប្រទេស​ទាំងពីរ។
តបទៅ​នឹងការក្លែង​បន្លំឯកសារសា​ធារណៈនេះ រាជរដ្ឋាភិបាល​កម្ពុជាបានចេញ​សេចក្តីថ្លែងការណ៏​មួយ ដោយបាន បដិសេធ​ចោលទាំងស្រុង និងថ្កោលទោ​ស យ៉ាងដាច់​អហង្ការចំបោះទង្វើឧក្រិដ្ឋ​របស់ឯកឧត្តម ហុង សុខហួរ ដែលបាន​ក្លែងឯកសារ​សាធារណៈ ដើម្បីបម្រើ​ឲ្យនយោបាយប្រ​ជាភិថុតរបស់ក្រុមខ្លួន បោកប្រាស់​សាធារណៈមតិ ដែលទង្វើ​នេះបាននាំ​ឲ្យប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរដល់​សន្តិសុខជាតិ ស្ថិរភាព​នយោបាយ អធិប​តេយ្យ និងបូរណភាព​ទឹកដី នៃព្រះរាជាណាចក្រ​កម្ពុជា។
ជុំវិញបញ្ហា​នេះដែរលោក គឹម សន្តិភាព បានលើក​ឡើងថា «អភ័យឯកសិទ្ធិ​សមាជិកព្រឹទ្ធសភា មិនអាចរារាំង​ការចោទ​ប្រកាន់ ការចាប់​ខ្លួន ការឃាត់​ខ្លួន ឬការឃុំ​ខ្លួន ក្នុងករណីប្រព្រឹត្តបទលើ្មស​ព្រហ្មទណ្ឌជាក់​ស្តែង យោងតាមរដ្ឋធម្មនុញ្ញមាត្រា ១០៤ថ្មី និងមាត្រា១២ នៃច្បាប់ស្តី​ពីលក្ខន្តិកៈសមាជិកព្រឹទ្ធសភា ។ សម្រាប់​ករណីបទល្មើស​ព្រហ្មទណ្ឌជាក់​ស្តែង គ្រប់បុគ្គល​ទាំងអស់អាចចាប់​ខ្លួនជននោះ ទៅប្រគល់​ជូនមន្ត្រីនគរ​បាលយុត្តិធម៌​ដែលនៅជិតបំ​ផុត នេះបើយោង​តាមមាត្រា​៨៧ នៃក្រមនីតិវិ​ធីព្រ​ហ្មទណ្ឌ»
សរុបមកកា​រលុបវីដេអូនេះ​ភ្លាមៗចេញ​ពីទំព័រហ្វេសប៊ុក លោក សម រង្ស៊ី បង្ហាញពី​ឆន្ទៈ បំផ្លាញ​ភស្តុតាង និងជាការយក​រួចខ្លួនមិនទទួល​ខុសត្រូវពីបទ​ចោទ ក្លែងបន្លំឯក​សារសាធារណៈ ដែលជាបទ​ល្មើសព្រហ្ម​ទណ្ឌ ពីសំណាក់​លោក សម រង្ស៊ីយ៉ាង​ពិតប្រាកដ។


ទស្សនៈ ដោយ៖ សួន ចំរើន ជារឿងនយោបាយទៀតមែនទេ?


តើករណីរបស់​តំណាង​រាស្ត្រ​ម្នាក់​ ដែល​ត្រូវ​បាន​គេ​ប្តឹង​ចំនួន​៣បណ្តឹង​ ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ពីបទ​កេង​ប្រវ័ញ្ច​ថវិកា​ជាច្រើន​ម៉ឺន​ដុល្លា​រ ទាក់ទង​នឹង​ការ​រៀប​ចំដំណើរ​ទៅមើល​ព្រំដែន​កម្ពុជា-រៀតណាម​ ជា​ការ​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ ឬ​ជា​រឿង​នយោបាយ​?
បទ​ល្មើស​ពុក​រលួយ​ មាន​ន័យ​ថា​ជា​បទល្មើស​ព្រហ្មទណ្ឌ​ ដែល​មាន​ចែង​នៅ​ក្នុង​ជំពូក​ទី៦​ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ដោយ​រួមមាន​ បទ​ស៊ី​សំណូក​ កេង​ប្រវ័ញ្ច​ ជំនួញ​ឥទ្ធិពល​ ជាដើម​។ល។​ ហើយ​ក៏មាន​វិសាល​ភាព​អនុវត្ត​ចំពោះ​អំពើ​ពុករលួយ​ គ្រប់​រូបភាព​ គ្រប់​វិស័យ​ និង​គ្រប់​ជាន់​ថ្នាក់​ នៅ​ទូទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។
ពលរដ្ឋ​ទាំងអស់​ដែល​ទទួល​អាណត្តិ​សាធារណៈ​ដោយ​ការ​បោះ​ឆ្នោត​ មាន​ន័យ​ថា ​ជាសមាជិក​ព្រឹទ្ធសភា​ រដ្ឋសភា​ ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ សង្កាត់​ ឃុំ ​ដែល​ស្ថិត​នៅ​ក្នុង​មុខ​តំណែង​ ហើយបាន​យក​តួនាទី​ និង​បុណ្យ​សក្តិ​ របស់​ខ្លួនទៅ​អូស​ទាញ​ បញ្ចុះ​បញ្ចូល​អ្នក​ដ៏ទៃ​ដើម្បី​ទទួល​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ក្រុម​ ឬ​បក្ខ​ពួក​ និង​បង្ក​ឲ្យមាន​ជា​ទំនាស់​ផល​ប្រយោជន៍​ ហើយ​ត្រូវ​បាន​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុម​ដាក់​ពាក្យ​ប្តឹង​មក​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ នោះ​អង្គភាព​នេះ​នឹង​មាន​នីត្យា​នុកូល​ភាពក្នុង​ការ​តាមដាន​ ស៊ើប​អង្កេត​ ត្រួត​ពិនិត្យ​ និង​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ រួម​ទាំង​ចាត់​វិធាន​ការ​ ទាំង​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ អង្គភាព​សាធារណៈ​ និង​ឯកជន​ស្រប​តាម​នីតិ​វិធី​របស់​ខ្លួន​។
ចំពោះ​ករណី​របស់​តំណាង​រាស្ត្រ​ម្នាក់​នោះ ​ជា​អង្គហេតុ​ គឺ​ដោយសារ​តែមាន​អ្នកដាក់​ពាក្យ​បណ្តឹង​ទៅអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទាក់ទង​នឹងទំនាស់​ផល​ប្រយោជន៍​ បើ​និយាយ​ឲ្យចំ​គឺការ​ចែកលុយ​មិន​ស្មើគ្នា​ ឬ​អាច​ដូច​ពាក្យ​ចាស់ពោល​ថា ​« ដង្កូវចេញ​ពី​សាច់​ឯង​ » ។ ម្យ៉ាង​ទៀត​ សហ​សេវិក​របស់​លោក​ក៏​បាន​ជួយ​ផ្តល់​ព័ត៌​មាន​ និង​ភស្តុតាង​ផង​ដែរ​ ដោយ​សហសេ​វិករូប​នោះបាន​បញ្ជាក់ថា​ទឹក​ប្រាក់​ភាគ​ច្រើន​បាន​មក​ពី​បារាំង​ និង​អាមេរិក​ ហើយ​ថាបើ​តាមលោក​ដឹង​ថវិកា​ទាំង​នោះ​សរុប​មាន​ជាង​២ម៉ឺន​ដុល្លារ​។ សហសេ​វិក​រូបនោះ​ក៏បាន​សារ​ភាពផង​ដែរ​ថា ​រាល់​លើក​ពេល​ដែលចុះ​ធ្វើ​សកម្មភាព​ គឺ​ក្រុម​ការងារ​ទទួល​ថវិកា​ពី​ក្រៅ​ប្រទេស​ ចាប់ពី​ ១,៥​ម៉ឺន​ ទៅ ​២ម៉ឺន​ដុល្លារ​អាមេរិក​។ ដូច្នេះ​ ក៏​អាច​និយាយ​បាន​ដែរថា​រាល់​សកម្មភាព​ប្រមូល​កម្លាំង​តវ៉ា​កន្លង​មក​ វា​មិន​មែន​ជា​សកម្មភាព​ស្នេហា​ជាតិ​អី​នោះ​ទេ​ តែ​ជា​វិធី​រក​ប្រាក់​តាមរ​បៀប​ងាយៗ​ ដោយការ​កេង​ប្រវ័ញ្ច​ផល​ប្រយោជន៍​ដោយ​ខុស​ច្បាប់​មក​ចែក​គ្នា ប៉ុន្តែ​នៅ​ពេល​ចែក​មិន​ស្មើ​គ្នា​ទើប​នាំ​ឲ្យ​មាន​ទំនាស់​ផល​ប្រយោជន៍​បែប​នេះ​។
មាត្រា​៥៩៧​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ​ចែងថា​ ការ​កេង​យក​ផល​ប្រយោជន៍​ដោយ​ខុស​ច្បាប់​ គឺ​ជា​អំពើ​ប្រព្រឹត្តិ​ដោយ​អ្នក​រាជ​ការ​សាធារណៈ​ ឬដោយ​ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ​ដោយ​ការ​បោះ​ឆ្នោត​ ដែល​យក​ ទទួល​ ឬ​រក្សា​ទុក​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល ​នូវ​ផល​ប្រយោជន៍​អ្វី​មួយ​នៅក្នុង​ប្រតិបត្តិ​ការ​ណា​មួយ​ ដែល​អ្នក​រាជការ​ ឬ​ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ​នោះមាន​ភារៈកិច្ច​រ៉ាប់រង​ទាំង​ស្រុង​ ឬ​មួយ​ផ្នែក​ នូវការ​ឃ្លាំ​តាម​ដាន​ ឬ​ទូទាត់។​
ដូច្នេះ​ ផ្អែក​លើ​អង្គហេតុ​នៃពាក្យ​បណ្តឹង​ចំនួន៣​ ដែល​បាន​ចោទថា​ទឹកប្រាក់​ភាគច្រើន​នៃ​ថវិកា​ដែល​ទទួល​បាន​នោះត្រូវ​បាន​តំណាង​រាស្ត្រ​ម្នាក់​នោះ​កេង​ប្រវ័ញ្ច​ និង​ចម្លើយ​សារភាពរ​បស់​សហសេវិក​របស់​ខ្លួន​ទាំង​ប៉ុន្មាន​ គឺ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ពិត​ជា​មាន​សិទ្ធិ​ និង​សមត្ថកិច្ច​គ្រប់​គ្រាន់​ក្នុង​ការ​ស្នើ​សុំ​ឲ្យ​មាន​ការបំភ្លឺ​លើ​ពាក្យ​ប្តឹង​ចោទ​ប្រកាន់​នេះ​យ៉ាង​ប្រាកដ​ ហើយ​ក៏មិន​បាន​ទាក់​ទង​ទៅ​នឹង​រឿង​នយោបាយ​ស្អី​នោះ​ដែរ​ ប៉ុន្តែ​វា​ទាក់ទង​ទៅនឹង​អ្នក​នយោបាយ​ដែល​ប្រព្រឹត្តិ​ខុស​ច្បាប់​ប៉ុណ្ណោះ​៕

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​​នៃព្រះ​រាជា​ណាចក្រ​កម្ពុ­ជា​ ស្តេចយាង​ថ្វាយ​បង្គំសម្តេចព្រះសង្ឃ ព្រះសង្ឃ និងសួរសុខទុក្ខពុទ្ធបរិស័ទចំណុះជើងវត្តច័ន­្ទបុរីវង្ស ស្ថិត ក្នុងខណ្ឌព្រែកព្នៅ

រាជរដ្ឋាភិបាល​កម្ពុជាបានចេញ​សេចក្តី​ថ្លែង​ការណ៍​ ពាក់ព័ន្ធ ​និងការក្លែង​ឯកសារ​សាធារណៈ​ របស់​សមាជិក​ ព្រឹទ្ធសភា​ នៃគណបក្ស​ សម រង្ស៊ី​




សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ចុះថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០១៥