
Saturday, August 22, 2015
Friday, August 21, 2015
Monday, August 17, 2015
អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនលោក អាំង មាលតី ទៅកាន់តុលាការខេត្តកណ្តាល
កាលពីថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០១៥លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន និងបានបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធនឹងអំពើពុករលួយ ដែលសម្រេចឲ្យជនជាប់ចោទគ្រឿងញៀនម្នាក់ឈ្មោះ ថៅ ថាវី នៅក្រៅឃុំបណ្តោះអាសន្ន។
អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនលោក អាំង មាលតី ទៅកាន់តុលាការ ខេត្តកណ្តាល ដោយចោទពីបទប្រព្រឹត្តអំពើពុករលួយ ជាថ្នូរនឹងការដោះលែងឱ្យនៅក្រៅឃុំ ដល់ជនជាប់ចោទគ្រឿងញៀនម្នាក់ ដើម្បីទទួលបានរថយន្ត Audi មួយគ្រឿង ដែលមានតម្លៃជាង១០ម៉ឺនដុល្លារ។
លោកទេសរដ្ឋមន្រ្តីបានឲ្យដឹងថា ក្រោយពីសាកសួរនៅអង្គភាពប្រឆាំងអំពើពុករលួយ ACU បានរកឃើញថា ចម្លើយរបស់លោក អាំង មាលតី មានភាពគ្រប់គ្រាន់សម្រាប់ឱ្យ ACU ចោទប្រកាន់ពីបទ វីតិក្រម ដែលជាបទល្មើសពុករលួយមួយដែរ ជាមួយនឹងឈ្មោះ ថៅ ថាវី ដែលកន្លងមក ធ្លាប់ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងគ្រឿងញៀន ។
លោក ឱម យ៉ិនទៀង បានថ្លែងយ៉ាងដូច្នេះថា «វីតិក្រមនេះ ពាក់ព័ន្ធជាមួយនឹងឡាន Audi មួយគ្រឿងរបស់ឈ្មោះ ថៅ ថាវី គឺថៅ ថាវី ហ្នឹងគេចោទថា រឿងគ្រឿងញៀន ប៉ុន្តែមិនមែនទេណា ហើយថ្ងៃ៨ (សីហា) កន្លងមកតុលាការបានកាត់ក្តីរឿង ថៅ ថាវី ហើយប្រគល់ឡានឲ្យវិញហើយ ដែលឡានមួយនេះ ត្រូវបានលោក អាំង មាលតី គាត់យកពី ថៅ ថាវី ជាថ្នូនឹងការដោះលែង បណ្តោះអាសន្នដល់លោក ថៅ ថាវី» ។
សូមបញ្ជាក់ថាលោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានដកចេញពីតំណែង កាលពីខែកុម្ភៈ ឆ្នាំ២០១៥ ត្រូវបានចាប់ខ្លួន ដោយអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥៕


លោក ហុង សុខហួរ៖ តុលាការសម្រេចឃុំខ្លួននៅព្រៃសបណ្តោះអាសន្ន បន្ទាប់ពីចោទប្រកាន់៣បទល្មើស
ជនត្រូវចោទ ហុង សុខហួរត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស រួមមាន៖បទក្លែងលិខិតសាធារណៈ បទប្រើលិខិតសាធារណៈក្លែង និងបទញុះញង់អោយមានបទល្មើសមជ្ឈឹម រឺឩក្រិដ្ឋមិនសម្រេច។
សមាជិកព្រឹទ្ធសភារូបនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការនៅថ្ងៃទី១៦ ខែសីហា ដើម្បីឲ្យលោកចៅក្រម កោ វណ្ឌី ធ្វើការសាកសួរ។ ការបញ្ជូនឲ្យចៅក្រមសាកសួរ គឺបន្ទាប់ពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង បានសាកសួរលោកហុង សុខហួរ កាលពីថ្ងៃទី១៥ ខែសីហា ម្សិលមិញ ។
លោកហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ នៅផ្ទះរបស់លោកយន្ត ថារ៉ូ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ របស់គណបក្សសង្គ្រោះជាតិ នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។លោកកោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ លោកហុង សុខហួរ ចំនួន៣បទល្មើសហើយចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ក្រោមខាងលើ។
យោងតាមមាត្រា ៦២៩. បទក្លែងបន្លំឯកសារសាធារណៈ បានចែងថា ការក្លែងបន្លំប្រព្រឹត្តនៅក្នុងលិខិតយថាភូត ឬការក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារដែលចេញឲ្យដោយរាជការសាធារណៈ ដើម្បីធ្វើការកត់សម្គាល់សិទ្ធិ អត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្តល់ការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ។ មាត្រា ៦៣០. បទប្រើប្រាស់ឯកសារសាធារណៈក្លែង បានចែងថា ការប្រើប្រាស់ឯកសារក្លែងដែលមានក្នុងមាត្រា៦២៩ (បទក្លែងបន្លំឯកសារសាធារណៈ) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល។
លោកជូង ជូងី មេធាវីការពារក្តីលោក ហុងសុខហួរ មានប្រសាសន៍ថា លោក នឹងដាក់លិខិតសុំធានាកូនក្តីរបស់លោកនៅក្រៅឃុំបណ្តោអាសន្នដោយដាក់ប្រាក់តម្កល់ ក្រោមហេតុផលថាកូនក្តីរបស់លោកមានការងារពិតប្រាកដ និងមានទីលំនៅច្បាស់លាស់មិនអាចគេចខ្លូនទៅណាឡើយ៕


Subscribe to:
Posts (Atom)





