ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង
ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្តេចនិមន្តព្រះសង្ឃ ៣៣អង្គ ចម្រើនព្រះ
បរិត្ត និងព្រះធម៌ទេសនា ថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ដោយមានការ
អញ្ជើញ និងយាងចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល និងញ្ញាតិវង្សានុវង្ស នាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ
២០១៤ ដែលជាកិច្ចបង្ហើយព្រះរាជពិធីតម្កល់ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅក្នុងព្រះចេតិយ
គន្ធបុប្ឆា ។