Wednesday, June 3, 2015

ផ្លូវជាតិ ​​ លេខ​៤១​​ ជាផ្លូវយុទ្ធ​​សាស្រ្ត​សំខាន់​​​​មួយទៀត​ តភ្ជាប់​ពីផ្លូវជាតិ​លេខ​៤​ ​ទៅកាន់​​​ ផ្លូវជាតិ​លេខ៣

នាព្រឹក​ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥ សម្តេចតេ​ជោនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានកាត់​ខ្សែ​បូរសម្ពោធ​បើក​ឲ្យប្រើប្រាស់​ផ្លូវជាតិ​ថ្មីមួយ​ទៀតគឺ​ផ្លូវជាតិលេខ​៤១ ប្រវែង​៩៥​ក្បៀស​២៨គីឡូម៉ែត្រ ដែលជា​ផ្លូវយុទ្ធ​សាស្រ្តតភ្ជាប់​តំបន់​ភូមិ​ភាគ​កណ្តាល ចំណុច​ថ្នល់​ទទឹង​ខេត្តកំពង់​ស្ពឺ ផ្លូវ​ជាតិ​លេខ​៤ ទៅកាន់​តំបន់​ឆ្នេរ​សមុទ្រភាគ​ខាង​ត្បូង​នៃ​ស្រុក​ឈូក ខេត្តប​កំពត។
តាម​ការបញ្ជាក់​របស់ប​រដ្ឋមន្រ្តីសាធារ​ណការ​និង​ដឹក​ជញ្ជូន ឯកឧត្តម ត្រាំអ៊ីវ​តឹក បាន​ឲ្យ​ដឹង​ថា គំរោងនសាងនសង់នផ្លូវ​ជាតិលេខ​៤១​នេះ ត្រូវ​ចំណាយ​ថវិកា​៤៦​លាន​២សែន​៥​ម៉ឺន​ដុល្លារ អាមេរិក ដែលជា​ហិរញ្ញ​ប្បទាន​របស់​រដ្ឋាភិបាល​ចិន រួម​និង​ថវិកា​បដិភាគ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។​
ផ្លូវជាតិ​លេខ​៤១​នេះ ជាប្រ​ភេទ​ផ្លូវ​ក្រាល​កៅ​ស៊ូ DBST មាន​ប្រវែង ៩៥ក្បៀស​២៨​គីឡូ​ម៉ែត្រ ទទឹង​១១​ម៉ែត្រ ដែល​បាន​ចាប់​ផ្តើម​ស្ថាប​នាពី​ខែវិច្ឆិកា​ឆ្នាំ​២០១១ និង​បាន​បញ្ចប់​រួចរាល់​នៅក្នុង​ខែឧសភា​ឆ្នាំ២០១៥។
សម្តេច តេជោ ហ៊ុន សែន បានលើក​ឡើងនៅ​ក្នុង​ឳកាស​នេះថា ការកសាង​អភិវឌ្ឍន៌​វិស័យនានារបស់កម្ពុជា គឺ​មាន​រដ្ឋាភិបាល​ចិន​ជាដៃ​គូយុទ្ធ​សាស្រ្តគ្រប់​ជ្រុង​ជ្រោយ ចាប់​តាំង​ពី​ចុង​ឆ្នាំ២០១០រហូតមក ក្នុងនោះក៏​មាន​គម្រោង​ស្ថាប​នាហេដ្ឋារចនា​សម្ព័ន្ធ ក្នុង​ប្រទេស ដែល​ជាគោលការណ៍​ប្រើប្រាស់​ថវិកា​ជាតិ​ដោយ​សមធម៌ ដែល​បាន​បែង​ចែក​ប្រយោជន៍​សេដ្ឋ​កិច្ច​ស្មើភាពដល់​ប្រជាពលរដ្ឋ តាម​រយៈការ​វិនិយោគ​សាធារណៈ និង​បាន​ផ្តល់​សមិទ្ធផល​ប្រើ​ប្រាស់​រួមនិង​ជួយ​កាត់​បន្ថយ​ការចំណាយថ្លៃ​ធ្វើ​ដំណើរ និង​ចំណេញ​ពេល​វេលា​ធ្វើ​ដំណើរ​លើផ្លូវ​ថ្មី​ផង​ដែរ។ ទន្ទឹម​នឹង​មាន​ផ្លូវ​ល្អសំរាប់​ធ្វើ​ដំណើរ​ហើយ​នោះ សម្តេច​តេជោ ក៏បាន​សម្តែង​ការព្រួយ​បារម្ភណ៌ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៌​ផ្លូវ​គោក ដែល​ជាមធ្យម​ប្រចាំ​ថ្ងៃ មាន​អ្នក​ស្លាប់​ចំនួន​៦​ទៅ​៧នាក់ ដោយ​កត្តាទាំង​នេះបណ្តាល​មក​ពីអ្នក​បើក​បរមិន​គោរព​ច្បាប់​ចរាចរណ៍។
ជាការថ្លែងប​ញ្ជាក់​បន្ថែម​ទៅនឹង​សេចក្តី​ជូន​ដំណឹង​ដែល​កំណត់​ដោយរាជរដ្ឋា​ភិបាល​កម្ពុជា ថ្មីៗនេះ ក្នុង​ការបញ្ឈប់​យកក​ម្រៃសេវាចាប់​ពីថ្ងៃទី០១ ខែមិថុនាឆ្នាំ២០១៥  លើរថយន្ត​ឆ្លង​កាត់ផ្លូវម៉ៃ​ដា២០០៤ និងផ្លូវ​សឡា​លេខ៣៧១ ក្នុងរាជ​ធានី​ភ្នំពេញ សម្តេច​តេជោ បាន​ចាត់​ឲ្យសាលារាជ​ធានីភ្នំ​ពេញចរចារ​ទិញ​យក​ផ្លូវនេះ​ដើម្បី​ទុក​ឲរដ្ឋ ជា​អ្នក​គ្រប់​គ្រង​វិញ ដោយ​សារក្រុម​ហ៊ុន​ឯក​ជន​គ្រប់​គ្រង​ផ្លូវ​នេះ​មាន​ការ​ស្ថាប​នាយឺត​យ៉ាវ​។
គួររំលឹក​ថា ពីអតីតកាល ផ្លូវ​ជាតិលេខ​៤១នេះ គឺជា​ផ្លូវ​ប្រវត្តិ​សាស្រ្ត ដែល​តភ្ជាប់​ពី​អតីតៈ រាជធានី​ឧត្តុង ឆ្ពោះទៅ​ច្រក​សមុទ្រ​ក្នុង​ខេត្ត​កំពត ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម ជា​មួយ​ពិភពលោក ពិសេស​ជាមួយ​នាវា​ជំនួញ​របស់​បារាំង និងអឺរ៉ុប។
ជាងនេះ​ទៀត ក៏សំរាប់​សុំជំនួយ​ពីបារាំង​ក្នុង​ការរំដោះប្រទេស​ជាតិពី​ការកា​ន់កាប់​ត្រួត​ត្រារបស់​ប្រទេស​សៀម ក្នុង​សម័យ​រាជកាល​របស់​ព្រះអង្គឌួង​ផង​ដែរ។