Thursday, July 23, 2015

ស្ត្រីខ្មែររងគ្រោះ៣នាក់ទៀត កំពុងត្រូវបានធ្វើកិច្ច អន្តរាគមន៍ជួយសង្គ្រោះពីប្រទេសចិន

ឯកឧត្តម ជុំ ​សុន្ទរី​ អ្នកនាំពាក្យ​ ក្រសួងការបរទេស ​និងសហប្រតិបត្តិការ​អន្តរជាតិភ្នំពេញ ​ថ្ងៃទី  ២៣​ ខែ កក្កដា ឆ្នាំ ​២០១៥​ បានឲ្យដឹងថា ​ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ​បានណែនាំអោយ​ស្ថានឯកអគ្គ-​ រាជទូតកម្ពុជាប្រចាំ​នៅប្រទេសចិន​ ធ្វើអន្តរាគមន៍ជួយ​ស្រ្តីខ្មែររង​គ្រោះចំនួន ៣នាក់ ​ដែលត្រូវ ​បានមេខ្យល់​បោកបញ្ឆោតថា នាំទៅធ្វើការនៅ​ប្រទេសចិនបាន​ប្រាក់ខែច្រើន​ កាលពីដើមឆ្នាំ ២០១៤​  តែបែរជានាំយកទៅ​លក់អោយបុរស​ចិនយកធ្វើជា​ប្រពន្ធទៅវិញ​ ហើយបច្ចុប្បន្នស្រ្តីខ្មែរ​ទាំងបីនាក់នោះ​ ត្រូវបានប្ដីជនជាតិចិនធ្វើបាប​ និងបិទសិទ្ធិសេរីភាព​ ។
ស្រ្តីខ្មែរទាំងបីនាក់នោះមាន​ ១ឈ្មោះ-​  ណែម ផល្លីន រស់នៅខេត្ត ​Chingthien  ២- ទូច ឌីណា រស់នៅខេត្ត​Chingyang  និងឈ្មោះ​- ក្លោក រ័ត្ន  រស់នៅខេត្ត​ Chingthien 
ឯកឧត្តម ជុំ សុន្ទរី ​ក៏បានឲ្យដឹងដែរថា ​ទន្ទឹមនឹងនេះ​ ក្រសួងក៏បានទំនាក់ទំនង​ជាមួយអង្គការអន្តោប្រវេសន៍​អន្តរជាតិ (IOM) ​ឲ្យជួយសម្រួលមាតុ​ភូមិនិវត្តន៍​របស់ស្ត្រីរងគ្រោះទាំង​ ៣ នាក់នេះនៅក្នុង​ពេលឆាប់ៗ៕