Wednesday, September 23, 2015

សម្តេច​តេជោ ហ៊ុន សែន៖ ការសន្ទនា​ណាមួយ​ដែល​មិន​មានភាព​ស្មោះត្រង់ គឺជា​អំពើក្បត់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីបិទសន្និបាត ស្តីពីការ​ប្រឡង​​ប្រណំាងទីក្រុងស្អាត រមណីយដ្ឋានស្អាត​ សេវាល្អឆ្នាំ២០១៤ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា​ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ថា សម្តេចគឺជាបុគ្គលម្នាក់ដែល ស្រលាញ់ណាស់ វប្បធម៌សន្ទនា ប៉ុន្តែការសន្ទនារបស់គាត់ ( ដែលសម្តេចថ្លែង អាចសំដៅទៅលើមេបក្សសង្រ្គោះជាតិ ឯកឧត្តម សម រង្ស៊ី ) ថា គឺចាប់ផ្តើមនិយាយមក គឺដើម្បីចាប់ចោរបានទាល់តែចូលកៀកមេចោរ។ សម្តេចតេជោ បានចោទជាសំនួរថា សំដីហ្នឹងមានន័យថាម៉េច? បកស្រាយឲ្យហើយ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចចូលចិត្តសន្ទនាណាស់ ព្រោះមួយជីវិតរបស់សម្តេច គឺសម្តេចប្រើវប្បធម៌សន្ទនាហ្នឹងមករហូត មិនមែនទើបប្រើជំនាន់នេះទេ។ សម្តេចតេជោ បានបន្ថែមថា វប្បធម៌សន្ទនាគឺសម្តេចជាអ្នកប្រឹងប្រែងបង្កើត ហើយសម្តេចជាអ្នកចាប់ផ្តើមវេទិកា សីហនុ-ហ៊ុន សែន ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ តាំងពីសម្តេចនៅមានអាយុ៣៥ឆ្នាំមក។ សម្តេចតេជោ  បានបញ្ជាក់ថា សម្តេចគឺបានសន្ទនារហូតមក ក៏ប៉ុន្តែការសន្ទនាដែលមិនស្មោះត្រង់ណាមួយ គឺជាអំពើក្បត់ដែលសម្តេចមិនអាចទទួលយកកើត។
«ម្សិលមិញខ្ញុំចេញសារសន្ទនា ក៏ប៉ុន្តែសូមកុំភ្លេចថាអ្នកឯងមិនស្មោះត្រង់ខ្ញុំក៏នៅតែមិននិយាយជាមួយដែរ ព្រោះដៃគូរសន្ទនាមិនមែនមានតែម្នាក់ទេ មានច្រើនគ្នា ព្រោះនៅកម្ពុជាមានជាង៥០បក្សនយោបាយ»។