Wednesday, October 14, 2015

សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលការអញ្ជើញ ទទួលទានអាហារពេលល្ងាច រៀបចំដោយ ឯកឧត្តម Ho Hau Wah

សម្តេចតេ​ជោ​ ហ៊ុន​ សែន​ នាយករដ្ឋ​​មន្រ្តី​ និងសម្តេ​ចកិ​ត្តិព្រឹទ្ធបណ្ឌិ​ត ប៊ុ​ន រ៉ានី ហ៊ុ​ន​សែន ទទួលកា​​រអញ្ជើញ​ទទួ​លទា​នអាហា​រពេល​ល្ងា​ច​ដែល​រៀ​បចំដោយ​​ ឯកឧត្តម ​Ho Hau Wah អនុប្រ​ធា​ន​សភា​ ក្រុម​ប្រឹក្សាន​យោបាយប្រ​ជាជនចិន និងជា​ប្រធា​នវេទិកា​សេដ្ឋកិច្ច​ទេសចរ​ណ៍ពិ​ភពលោ​ក ម៉ាកា​វ ឆ្នាំ២០​១៥ នៅថ្ងៃទី​១១​ ខែតុលា ឆ្នាំ​២០១៥។ ​ថ្លែងក្នុង​ពិធី​ទទួលទា​នអាហារពេ​លល្ងា​​ច ឯកឧត្តម​ Ho Hau Wah មានប្រ​សាសន៍​ថា នេះ​គឺជា​មហាកិត្តិយសខ្លាំ​ងណាស់សម្រា​ប់ម៉ាកាវ ​ដែលស​​ម្តេចតេជោ និ​ងសម្តេ​ចកិត្តិ​ព្រឹទ្ធបណ្ឌិត អញ្ជើ​​ញមកចូ​ល​រួម​វេទិកា​សេ​ដ្ឋ​កិច្ចទេ​ស​ចរណ៍​ពិភពលោកម៉ាកាវ ឆ្នាំ​២០១៥។ ​ម៉ាកាវ​អាច​ដើរតួនាទី​ជាស្ពាន ក្នុងទំនាក់ទំ​នងរវាងប្រទេសចិ​ន និងប្រទេ​សកម្ពុជា ​ពិ​សេស​លើការពង្រឹ​ងសេដ្ឋកិច្ច​រវាង​កម្ពុជា និងម៉ាកាវ។ ឯកឧត្តម Ho Hua Wah ធ្លាប់​បានជួបពិ​ភាក្សាការ​ងារជា​មួ​យ សម្តេចតេ​ជោនាយករ​ដ្ឋមន្រ្តី​ ចំនួនពីរ​លើករួ​ចមកហើយ​ ​នៅក្នុ​ងប្រទេស​​កម្ពុជា កាលពី​ពេលក​ន្ល​ងមក​ ហើ​យតា​មរយៈ​ជំ​​នួបពិភា​ក្សានៅថ្ងៃ​នេះ នឹងជួយជំរុញទំ​នាក់ទំនង​រវាងកម្ពុ​ជានិងម៉ា​កាវកាន់តែមាន​ភាពជិត​ស្និតទ្វេ​ឡើង​ថែមទៀត។​

ឆ្លើយត​បវិញ ​សម្តេចអគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែ​ន មា​នប្រសា​សន៍ថា ដោយ​សារតែវេទិកា​ដ៏មាន​សារៈ​សំខា​ន់នេះហើយ ​ដែលបា​នធ្វើឲ្យ​រូបសម្តេច​ និងគណៈប្រ​តិភូ​មក​បំពេញទស្សន​កិច្ច​ការងារជា​លើកដំបូង​នៅទីក្រុងម៉ា​កាវ។ សម្តេ​ចតេជោ​នាយករដ្ឋ​មន្រ្តី បា​នឯកភាពជា​មួយ និ​ងអ្វីដែ​ល ​ឯកឧត្ត​មប្រ​ធាន​ Ho Hu​a Wah ​បានលើកឡើ​ង ពិសេ​ស​ពីសក្តានុពលដែ​ល​មានរវា​ងកម្ពុជា​ និងម៉ាកាវ។​ វត្ត​មានរប​ស់ សម្តេច​តេជោ​ និងគ​ណៈប្រតិ​ភូកម្ពុជានៅទីក្រុងម៉ា​កាវ នៅ​ពេលនេះ ទី​១ គឺដើម្បី​ពង្រឹ​ងទំនាក់ទំ​នងរវា​ងកម្ពុជា ​និងម៉ាកាវ រវាងកម្ពុជាជា​មួយ និងប្រ​ទេសចិ​ន ទី​២ ដើម្បីជាឱ​កា​ស​នៃការចូល​រួម​ក្នុង វេទិកា​សេដ្ឋកិច្ចទេស​ចរណ៍ពិ​ភពលោ​ក​ម៉ាកាវ ដែ​លនោះគឺ​ជាព្រឹត្តិ​ការណ៏​សំ​ខាន់មួយ​ និងទី៣គឺដើ​​ម្បីជំរុញទំហំពាណិជ្ជ​កម្ម​រវាង​កម្ពុជា ​និង​ម៉ាកាវឲ្យកា​ន់តែមានទំហំធំ​ឡើងថែមទៀត​ ជាពិសេ​សការជំរុញពាណិជ្ជកម្មពីកម្ពុជា​មកកាន់​ម៉ាកាវ​។

សម្តេចតេ​ជោ​នាយ​ករដ្ឋមន្រ្តី​ មា​នប្រសា​សន៍ថា​ សម្តេចនឹ​ងលើក​បញ្ហា​នេះក្នុង​ជំនួបជាមួយ​នឹង ​ឯកឧត្តម ស៊ី ជិន​ពីង ប្រ​ធានាធិ​បតីសាធារណ​រដ្ឋប្រជា​មានិតចិន​ ដែលនឹ​ងធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែតុលា នាទីក្រុងប៉េកាំង ជាពិសេស​ការបង្កើននូ​វការនាំ​ចូល​អង្ករពីកម្ពុជា ចូលទៅ​កាន់ទី​ផ្សាររប​ស់ប្រ​ទេសចិន នៅក្នុងក្រប​ខណ្ឌ​ផ្លូវសូត្រ ក្នុង​នោះ​ម៉ាកាវអាចដើរតួនា​ទីជា​ប្រវត្តិសាស្រ្ត​ ក្នុងកា​រគាំ​ទ្រគោល​នយោ​បាយ របស់​ឯកឧត្តម ស៊ី ជិន​ពីង។ ក្នុង​ជំនួបពិភាក្សា​គ្នា​នោះដែរ សម្តេច​តេជោ​នាយ​ករដ្ឋមន្រ្តី ក៏បានស្នើ​ឲ្យ​ ឯកឧត្ត​មប្រធាន ជួយជំរុញ​អ្នកវិនិយោគ​ ពីម៉ាកាវមក​បណ្តាក់​ទុននៅក្នុង​ប្រ​ទេសកម្ពុជា ពីព្រោះម៉ា​កាវ​មានក្រុមហ៊ុនជាច្រើន​ដែលអាច​មក​ធ្វើការ​វិនិយោគ​នៅកម្ពុជា​ ពិសេ​សកា​រលើកត​ម្កើនលើ​វិស័យ ទេសចរណ៍ ​តាមរយៈ​ជំរុញឲ្យមាន​ការហោះ​ហើរត្រង់​ពី​ម៉ាកាវម​កកា​ន់រា​ជធានី​ភ្នំពេញ ឬខេត្ត​សៀម​រាប។

ជាការឆ្លើយ​តប ​ឯកឧត្តម Ho​ Hau Wah ​បានមាន​ប្រសា​សន៍ឯកភាព​ទាំងស្រុង​ ទៅនិងប្រ​សាសន៍លើក​ឡើងរបស់​ សម្តេ​ចតេជោ​នាយករដ្ឋមន្រ្តី​។ ឯ​កឧត្តម នឹ​ងណែនាំ​ឲ្យមន្ត្រីសាលាក្រុ​ងម៉ា​កាវ ធ្វើការស្រា​វជ្រាវដើម្បីអ​នុវត្តជាក់ស្តែ​ង ទៅ​លើកិច្ច​សហប្រ​តិបត្តិការលើវិស័​យទាំងបីនោះ​ ដើម្បី​ឲ្យមាន​ដំណើរកា​រទៅ​មុខ​។ ឯកឧត្តម​មានប្រសា​សន៍បន្ត​ថា ជាទស្សនៈផ្ទាល់​របស់​ឯកឧ​ត្តម ឯក​ឧត្តម​នឹងខិតខំជំ​រុញធ្វើយ៉ា​ងណា​ពង្រឹ​ងទំនាក់​ទំនង​រវាងម៉ាកាវ ​និង​កម្ពុជា​ឲ្យ​កាន់តែរឹ​ងមាំថែម​ទៀត ​ហើយនៅ​ឆ្នាំ២០​១៦ ខាង​មុខ ឯកឧត្ត​មនឹង​ដឹកនាំគណៈ​ប្រតិភូ​ពីម៉ាកាវ ​ដើម្បីពិនិត្យឱ​កាសវិនិយោគ​នៅ​កម្ពុជា៕