Friday, October 16, 2015

សម្តេច​តេជោ​នាយករ​ដ្ឋ​មន្រ្តី អនុ​ញ្ញាតឲ្យ​លោ​កជំទាវ ​ហេឡិន ​ក្លក​ ប្រ​ធានអង្គកា​រ​កម្មវិធីអភិ​វឌ្ឍ​ន៍​សហប្រជា​​ជាតិ (UNDP)​ ចូលជួបសំ​ដែងការគួរ​សម និងពិភាក្សា​ការងារ

នៅព្រឹកថ្ងៃ​ទី១៦ ខែតុលា ឆ្នាំ២០១៥នេះ សម្តេចអគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន នាយករ​ដ្ឋមន្រ្តី នៃព្រះរាជាណាច​ក្រកម្ពុជា បានអនុញ្ញាត​ឲ្យលោកជំ​ទាវ ហេឡិន ក្លក  ប្រធាន​អង្គការ កម្មវិធីអភិវឌ្ឍ​ន៍សហប្រជាជាតិ (UN​DP​) ចូលជួ​បសំដែងកា​រគួរសម និង​ពិភាក្សា​ការងារ។  ក្នុងជំនួ​បពិភា​ក្សានោះ លោកជំទាវ ហេឡិន ក្លក  មានប្រសាសន៍​ចូលរួមចំ​ណែកនូវកា​រអបអរសាទរ ចំពោះប្រទេស​កម្ពុជា ដែល​បានចូលរួមចំ​ណែក ដល់ការកាត់​បន្ថយភាពក្រី​ក្រ។

សម្តេចតេ​ជោនាយករ​ដ្ឋមន្រ្តី មានប្រសាសន៍ថា កម្ពុជាបាន​អភិវឌ្ឍលើ​គោលដៅ នៃការ​អភិវឌ្ឍ សហស្ស​វត្សរ៍របស់អង្គ​ការសហប្រជា​ជាតិ ពោលគឺកម្ពុ​ជាមិនគ្រាន់តែចូ​លរួមអនុវត្ត នូវគោល​ដៅទាំង៨ នៃការអភិវឌ្ឍ​សហស្សវត្សរ៍ របស់អង្គការសហ​ប្រជាជាតិប៉ុ​ណ្ណោះទេ ប៉ុន្តែកម្ពុជា​បានបន្ថែម ​ការបាសសំអា​តមីន និងយុទ្ធភណ្ឌមិន​ទាន់ផ្ទុះ ជាគោល​ដៅ​ថ្មី ដែលមិនបាន​ចែង ក្នុងគោលដៅ អភិវឌ្ឍន៍​សហស្សវត្សរ៍ របស់អង្គកា​រសហប្រ​ជាជាតិ។ សម្តេចតេជោ​មានប្រសាសន៍​បន្តថា កាលពី ខែកញ្ញាកន្លងទៅ ពោលគឺក្នុងកិច្ច​ប្រជុំកំពូលរបស់​អង្គការសហ​ប្រជាជាតិ បណ្តាមេ ដឹកនាំ​របស់ ពិភពលោក បានឯក​ភាពដាក់ចេញ​នូវការអភិ​វឌ្ឍ ប្រកបដោយ​ចិរភាពក្រោយ​ឆ្នាំ២០១៥ មាន ១៧គោលដៅក្នុងនោះ​កម្ពុជា នៅតែបន្តដាក់​គោលដៅនៃការបោស​សំអាន​គ្រាប់មីន និងយុទ្ធភណ្ឌ​ មិនទាន់ផ្ទុះ ជារបៀបវារៈនៃកា​រអភិវឌ្ឍរបស់​ខ្លួន ឲ្យកាន់​តែមានប្រសិទ្ធភាព​ខ្ពស់ថែម​ទៀត។

ក្នុងជំនួប​គ្នានេះសម្តេច​តេជោ បានស្នើឲ្យ UN​DP​ បន្តជួយដល់ការបោស​សំអានគ្រាប់​មីន និងយុទ្ធភណ្ឌ​ មិនទាន់​ផ្ទុះឲ្យកាន់​តែមានសន្ទុះ​ខ្លាំងក្លាថែម​ទៀត ព្រោះថាបើមិន​មានការបោសសំ​អាតគ្រាប់​មីន គឺមិនមានកា​រអភិវឌ្ឍប្រកប​ដោយចិរភាព​បាននោះទេ។ លោកជំទាវ​មាន​ប្រសាសន៍ថា ការបោសសំអាត គ្រាប់មី​នមិនមែនជា​អាទិភាពរបស់​កម្ពុជានោះទេ គឺសម្រាប់​បណ្តាប្រទេស​ទាំងអស់នៅមាន​គ្រាប់មីន និងយុទ្ធ​ភណ្ឌមិន​ទាន់​ផ្ទុះ ហើយសង្គម​ដែលមានសន្តិភាពត្រូវតែ​បោសសំអាត​គ្រាប់មីន និងយុ​ទ្ធភណ្ឌ មិនទាន់​ផ្ទុះឲ្យខាន​តែបាន​។ លោកជំ​ទាវបន្ត​ថា សម្រាប់កម្ពុជា​គោលដៅ​នៃការអភិវឌ្ឍ​ប្រកបដោយ ​ចិរភាពនេះ គឺត្រូវ​តែចូលរួមអនុវត្ត​ឲ្យបានគ្រប់កម្រិត​ពីថ្នាក់ជាតិ រហូតដល់ថ្នាក់​ក្រោមជាតិ។ លោក​ជំទាវ បន្តថា ដោយសារតែ​កម្ពុជា គឺជាប្រទេស​មួយក្នុងចំណោម​ប្រទេស១០ ដែលមានភា​ពងាយស្រួ​ល ក្នុងការបម្រែប​ម្រួលអាកាស​ធាតុនោះ អង្គការ UN​DP​ និងបន្តចូលរួមស​ហការក្នុងដាំដើ​មឈើឡើ​ងវិញ ពិសេសជំ​រុញសហប្រតិបត្តិកា​រត្បូងត្បូង ធ្វើយ៉ាង​ណាឲ្យកិច្ចស​ហ​ប្រតិ​បត្តិការនោះ មាននិ​រន្តរភាព។

លោកជំទាវមា​នប្រសាសន៍​បន្តថា កន្លងមក​មានការអនុវត្តគំ​រោងនៃការដាំដុះព្រៃ​ឈើ លើប្រជាពល​រដ្ឋ ចំនួន​២០ម៉ឺនគ្រួ​សាររួចមក​ហើយ នៅលើ​ពិភពលោក។ តាមរយៈ​នេះលោក​ជំទាវ នឹងបន្តកិច្ចកា​រនោះ នៅក្នុងចំ​ណោមបណ្តា​ប្រទេសក្នុងតំ​បន់ និងពិភព​លោក។ ក្នុងជំនួប​ពិភាក្សាគ្នានោះ​ដែរ លោក​ជំទាវ ហេឡិន ក្លក មាន​ប្រសាសន៍​ជំរាបជូន សម្តេចតេជោនា​យករដ្ឋមន្រ្តី ពីប​ញ្ហាសម​ភាព​យ៉េនឌ័រ លើការលើក​កម្ពស់ និងគាំពារ​ស្រ្តី។ សម្តេចតេ​ជោ បន្តថាកន្លង​មករាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​អាទិភាព​លើបញ្ហាសមភាព​យ៉េនឌ័រ ពោលគឺកម្ពុជា​បានរៀបចំឲ្យ​មានកូតាពី​ថ្នាក់ជាតិ រហូតដល់ថ្នាក់ ក្រោម​ជាតិ ពិសេស​នៅក្រោមឆ័ត្ររបស់អង្គការស​ប្រជាជាតិ កម្ពុជាបានបញ្ជូន​កងថែរក្សា​សន្តិភាព ជាស្រ្តី ទៅ​ចូលរួមប្រតិបត្តិ​ការសន្តិភាព របស់អង្គ​ការសហប្រជា​ជាតិ ពោលគឺកម្ពុ​ជាបានយក​ចិត្ត ទុកដាក់យ៉ាង​ខ្លាំងទៅលើសមភាព​យ៉េនឌ័រ ហើយជាគោល​ដៅកម្ពុជា និងបន្តក​សាងសមភាព​ស្រ្តី ក្នុងការ​ដើរតួនា​ទី​ជាមេដឹកនាំ។  សម្តេច​តេជោ មានប្រសាស​ន៍ថា កម្ពុជានឹង​បន្តធ្វើការជាមួយ​និង UN​DP ទៅលើបញ្ហាសមភាព​យ៉េនឌ័រ ទាំងក្នុងកម្រិតតំ​បន់ និងអន្តរជាតិ។ សម្តេច​តេជោ មានប្រសា​សន៍ឲ្យដឹងដែ​រថា នៅពេលដ៏ខ្លីខាង​មុខ សម្តេច​នឹងជួបប្រធានាធិបតីបា​រាំង ហ្រ្វង់ស្វ័រ ហូឡង់ ដែលនឹង​ពិភាក្សាគ្នា​ទៅនឹងកា​របម្រែបម្រួល​អាកាសធាតុ ហើយ​កម្ពុជានឹងបន្តចូលរួមវិភាគ​ទាន ទៅលើការ​បម្រែ​បម្រួលអាកាស​ធាតុ និងបញ្ហាប​រិស្ថាន។ តាមរយៈ​នេះ​ សម្តេចបានស្នើ​ដល់អង្គការ UN​DP ក្នុងក្រប​ខណ្ឌ កិច្ចសហ​ប្រតិបត្តិការត្បូង​ត្បូង ធ្វើយ៉ាង​ណាជួយ​ដល់ប្រទេសកំពុង​អភិវឌ្ឍន៍បន្ថែម​ទៀត។ លោកជំ​ទាវ មានប្រសាស​ន៍ថា បញ្ហាបម្រែប​ម្រួលអា​កាសធាតុ និង​បរិស្ថាន គឺជា​បញ្ហាដ៏មាន​សារៈសំខាន់ និង​ការយកចិត្ត​ទុកដាក់ខ្ពស់ ពីបណ្តា​មេដឹកនាំពិភព​លោក តាម​រយៈនេះកម្ពុជាត្រូវតែ​រួមចំណែក ដល់ការ​ចូលរួមវិភាគ​ទាន ដល់​កម្មវិធីបម្រែ​បម្រួលអា​កាសធាតុ និង​បញ្ហា បន្សាំនៃការ​បម្រែប​ម្រួល អាកាស​ធាតុ៕