Tuesday, November 17, 2015

លោកមេធាវី អឿន សុខា បានព​ន្យល់​ស្តីពីការអនុវត្ត​​សាលក្រម ឬសាល​​ដីកាស្ថាពរ​ករណីសំនុំ​រឿ​ងព្រហ្មទណ្ឌ

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះ ភ្នាក់ងារបណ្តាញព័ត៌​មានរាជរដ្ឋា​ភិបាល GNN បាន​បង្ហោះវីដេអូស្តីពីកិ​ច្ចសម្ភាសន៍លោក អឿន សុខា មេធាវីឯករាជ្យ និងជាសាស្រ្តាចារ្យ​ ច្បាប់​នៅ​សាកល​វិទ្យាល័យ​មួយ លើការអនុវត្តសាលក្រម ឬសាលដីកាស្ថាពរ​លើករណីសំណុំ​រឿងព្រហ្មទណ្ឌ​របស់​លោក សម រង្ស៊ី ប្រធានគណបក្ស​សង្រ្គោះជាតិ។
សូមជម្រាប​ថាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ សាលាដំបូងរាជ​ធានីភ្នំពេញបានចេញដីកា​បង្គាប់​ឱ្យចាប់ ខ្លួនលោក សម រង្ស៊ី ដោយអនុវត្តទៅ​តាមសាលក្រម​និងសាលដីការបស់តុលា​ការ ពាក់ព័ន្ធនឹង​បទ បរិហាកេរ្តិ៍ជាសា​ធារណៈ និងញុះញង់ឱ្យមាន​ការរើសអើង ដែលមានលោកឧប​នាយករដ្ឋមន្រ្តី ហោ ណាំហុង​ជាជនរងគ្រោះ ដែល​បាន​ប្រព្រឹត្តនៅសារៈមន្ទីរ​ជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាល​ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០០៨ ដោយបានចោទប្រកាន់​លោក ហោ ណាំហុង ថាជាប្រធាន​ជំរុំ​បឹងត្របែក​នៅក្នុងសម័យខ្មែរ​ក្រហម។

លោកមេធាវី អឿន សុខា បានបញ្ជាក់ឱ្យដឹ​ងថាការអនុវត្ត​សាលក្រម ឬសាល​ដីកាស្ថាពរ​មានបី​ប្រភេទ​គឺការអនុវត្តទោសដាក់ពន្ធ​ធនាគារ ការអនុវត្តទណ្ឌកម្មរ​ដ្ឋប្បវេណី និងការអនុវត្ត ទណ្ឌកម្មពិន័យ​ជា​ប្រាក់។ ចំពោះការអនុវត្តទោស​ដាក់ពន្ធធនាគារ យោងតាម​មាត្រា ៤៩៦ កថាខណ្ឌទី១ នៃក្រម​នីតិវិធី​ព្រហ្មទណ្ឌចែងថា ការអនុវត្ត​ទោស និងការបង្ខំដល់​រូបកាយត្រូវធ្វើតាម​គំនិតផ្តើមរបស់ អយ្យការ ក្នុង​ន័យ​នេះ​គឺព្រះរាជអាជ្ញា ជាអ្នកមានសមត្ថកិច្ចយកបញ្ញត្តិ​ពាក់ព័ន្ធនឹងការដាក់ទោស​ជាប់ពន្ធ ធនាគារ​ក្នុង​សាលក្រម ឬសាលដីកាព្រហ្មទណ្ឌទៅ​អនុវត្ត បានន័យថាព្រះរាជអាជ្ញាជាអ្នក​ទទួលខុសត្រូវ ក្នុងការ​ចាត់​វិធានការនាំខ្លួនជនជាប់ចោទ​មកដាក់ពន្ធធនាគារ ក្នុងករណីនៅក្រៅឃុំ។ ចំពោះការអ​នុវត្ត ទណ្ឌកម្ម​រដ្ឋប្បវេណី យោងតាមមា​ត្រា ៤៩៦ កថាខណ្ឌទី ២ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា ការអនុវត្ត ទណ្ឌកម្ម​រដ្ឋប្បវេណី ត្រូវតែធ្វើតាមគំនិតផ្តើមរបស់ដើ​មបណ្តឹងរដ្ឋប្បវេណី។ ចំពោះការអនុវត្តទណ្ឌកម្ម​ពិន័យ​ជាប្រាក់ យោងតាមមាត្រា ៤៩៨ នៃក្រមនីតិវិធី​ព្រហ្មទណ្ឌចែង​ថា ការប្រមូលប្រាក់ពិន័យ និងប្រាក់ ពន្ធនៃនីតិវិធី​ត្រូវធ្វើដោយភ្នាក់ងារ​រតនាគារ ក្រោមឱវាទ​របស់អយ្យការ។

លោកមេធាវីក៏បាន​បន្ថែមទៀតថា ការអនុវត្តសាលក្រម ឬសាលដី​កាស្ថាពរករណី​សំណុំរឿងព្រហ្មទណ្ឌ ត្រូវធ្វើឡើងនៅ​ពេលដែលសេចក្តីសម្រេច​របស់តុលាការបាន​ក្លាយជាស្ថាពរ ដូចមាន​ចែងកំណត់ច្បាស់ នៅក្នុងមាត្រា ៤៩៧ នៃក្រមនីតិវិធី​ព្រហ្មទណ្ឌ។ ប៉ុន្តែនៅក្នុងមាត្រា ១៤៤ នៃក្រមព្រហ្មទណ្ឌដែល​បាន​ចែង​ពីអាជ្ញាយុកាលនៃទោសថា អាជ្ញាយុកាលនៃទោស​បទឧក្រិដ្ឋគឺមានរយៈពេល ២០ ឆ្នាំ បទមជ្ឈឹម គឺ៥ឆ្នាំ ចំណែក​បទលហុ​គឺ១ឆ្នាំ។
លោកមេធាវីក៏​បានបំភ្លឺផង​ដែរថា ចំពោះមតិខ្លះដែ​លលើកឡើ​ងថាសាលក្រម ឬសាល​ដីកាស្ថាពរ​ដែល សម្រេច​ផ្តន្ទាទោសព្រហ្មទណ្ឌ​មិនអាចអនុវត្ត​បានចំពោះ​តំណាងរាស្រ្តបើ​គ្មានការដកអភ័យឯកសិ​ទ្ធិសភា ជាមុននោះ ជាការមើលឃើញតែមួយជ្រុងនៃច្បាប់។ ប៉ុន្តែបើយោងតាមមាត្រា ៨០ និងមាត្រា ៩៥ នៃរដ្ឋ ធម្មនុញ្ញ សិក្សាឱ្យ​ស៊ីជម្រៅលើបញ្ហានី​តិវិធីព្រហ្មទណ្ឌនិងច្បាប់ដែលពាក់ព័​ន្ធតំណាងរា​ស្រ្ត ដូចជាច្បាប់ស្តី ពីលក្ខន្តិកៈតំណាងរាស្រ្ត ឆ្នាំ២០០៦ដែលចូ​លជាធរមាន បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា យើងអាចមា​នចម្លើយ មួយច្បាស់លា​ស់ផ្សេងពីការលើ​កឡើងនោះ។ លោកមេធា​វីក៏បានធ្វើកា​រវិភាគវែកញែក ដោយបែងចែក នីតិវិធីព្រហ្ម​ទណ្ឌជា ២ដំណាក់កាល គឺដំណាក់​កាលជំនុំជម្រះ ចេញសា​លក្រម ឬសាលដីកា និងដំណាក់ កាលអនុវត្តសា​លក្រម ឬសាលដីកាតុលាការ ដែលបញ្ជាក់ថាការទាមទារឱ្យមា​នការដកអភ័យ​ឯក​សិទ្ធិ​សភា គឺអនុវត្តចំពោះ​តែដំណាក់កាលទី១នៃនី​តិវិធីប៉ុណ្ណោះ ដើម្បីទប់ស្កាត់កុំឱ្យមាន​ការកាត់សេចក្តីចេញ សាលក្រមដោយតុលាការ។ ប៉ុន្តែបើមានសា​លក្រម ឬសាល​ដីកាស្ថាពរផ្តន្ទាទោ​សហើយនោះ គឺតំណាង រាស្រ្តត្រូវបាត់ប​ង់សមាជិកភាពរដ្ឋសភា ឬត្រូវអស់សិទ្ធិជាតំណាងរាស្រ្ត។ ម្យ៉ាងវិញទៀត​ក្នុងករណីអ្នក តំណាងរាស្ត្របានប្រព្រឹត្តបទល្មើសជាក់ស្តែង ក៏អាច​ធ្វើឱ្យប្រាសចាកពី​សិទ្ធិតំណាងរាស្រ្ត នាំឱ្យបាត់សិទ្ធិ ជាតំណាងរាស្រ្ត​បានដែរ នេះបើយោ​ងតាមមាត្រា ៩៥ នៃ​រដ្ឋធម្មនុញ្ញ មាត្រា ៨៣ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋ សភា និងមាត្រា ១៤ កថាខណ្ឌទី៣ នៃច្បាប់ស្តីពីលក្ខន្តិ​កៈតំណាងរាស្រ្ត។
ពាក់ព័ន្ធនឹងករណី​ចាប់ខ្លួ​នតំណាងរាស្រ្តណា​ម្នាក់ ដើម្បីយកមកអ​នុវត្តទោសនោះ លោកមេធាវីក៏បាន​បញ្ជាក់​ផងដែរថា ក្នុងករណីចាប់ខ្លួន​ឬនាំខ្លួនមកផ្តន្ទាទោសចេញសាលក្រម ឬ​សាលដីកាទើបត្រូវការកា​រ អនុញ្ញាតពីរដ្ឋសភា។ ប៉ុន្តែបើចាប់ខ្លួនដើម្បីយកមកអនុវត្តទោ​សតាមសាលក្រម ឬសាលដីកា​ស្ថាពរហើយ គឺមិនចាំបាច់មានការអនុញ្ញា​តពីរដ្ឋសភាទេ ព្រោះរដ្ឋសភាបាន​អនុញ្ញាតហើយនៅក្នុងច្បា​ស់ស្តីពីលក្ខន្តិកៈ តំណាងរាស្រ្ត ថ្ងៃទី២១ តុលា ២០០៦ ត្រង់មាត្រា១៤ កថាខណ្ឌទី៣ដែលចែងថា​ តំណាងរាស្រ្តដែ​ល​មានសាលក្រមស្ថាពរ ឬសាលដីកាស្ថាពរ សម្រេចថាជា​ទណ្ឌិតជាប់ពន្ធធនាគារ ត្រូវបាត់​បង់ទាំងស្រុងនូវ សិទ្ធិ បុព្វសិ​ទ្ធិ និងសមាជិកភាពរដ្ឋសភា៕

 អត្ថបទៈ តាំង ករុណា