Monday, September 21, 2015

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងចំណាប់អារម្មណ៍ ក្នុងឱកាសសន្និបាតបូក សរុបការងារទេសចរណ៍ និងលើកទិសដៅ ប្រឡងប្រណាំង “រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារ កិច្ចល្អ ឆ្នាំ២០១៥-២០១៦” ជាបន្តទៀត

នៅថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ២០១៥នេះ​ ឯកឧត្តម ថោង ខុន​ រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍បាន​អញ្ជើញចូលរួម ក្នុង​សន្និបាត​បូកសរុបការងារ​ប្រឡងប្រណាំង ​“រមណីយដ្ឋានស្អាត​ សេវាល្អ ឆ្នាំ២០១៤” ​និងទិសដៅ​ប្រឡងប្រណាំង ​“រមណីយដ្ឋានស្អាត​ សេវាល្អ ​បដិសណ្ឋារកិច្ច​ល្អឆ្នាំ២០១៥-២០១៦”​ ព្រមទាំងអបអរសាទរ​ទិវាទេសចរណ៍​ពិភពលោក ​ឆ្នាំ២០១៥។

នៅក្នុងសន្និបាតនេះ ​ឯកឧត្តម ថោង​ ខុន ​បានលើកឡើងថា​ រាជរដ្ឋាភិបាលបាន​ចាត់ទុកវិស័យ ​ទេសចរណ៍​ជាមាសបៃតង​ និង​ជាវិស័យអាទិភាព​ដ៏សំខាន់មួយ​ក្នុងការកសាង​សេដ្ឋកិច្ច​-សង្គម​ ដោយបាន ​នាំមកនូវចំណូល​ជូនជាតិ ​ផ្តល់ឱកាសការងារ​ ចូលរួមដល់ការកាត់​បន្ថយភាពក្រីក្រ​របស់ប្រជាពលរដ្ឋ និង​ ឆ្លើយតប​នឹងការប្រែប្រួលអាកាសធាតុ​ប្រកបដោយប្រសិទ្ធភាព។​

ឯកឧត្តមរដ្ឋ​មន្រ្តីក្រសួង​ទេសចរណ៍ ​បានបន្តថា ​នៅឆ្នាំ២០១៤​កន្លងទៅនេះ ​ក្រសួង​ទេសចរណ៍សម្រេច​ បានកំណើនក្នុងអត្រា ៧%​ ជាមួយនឹងការ​មកដល់​នៃទេសចរអន្តរជាតិប្រមាណ៤ លាន​ ៥សែននាក់​ បង្កើតឱកាស​ការងារប្រមាណ ​៦២ម៉ឺននាក់ ​និងនាំប្រាក់​ចំណូលប្រមាណជិត​ ៣០០០លាន​ដុលា្លរអាមេរិក ​បញ្ចូលក្នុងសេដ្ឋកិច្ច​ជាតិយើង ​ហើយតាមការព្យាករណ៍​នៅឆ្នាំ២០២០ ​ការមកដល់នៃ​ទេសចរអន្តរជាតិ​អាចកើនឡើងដល់​ ៧,៥លាននាក់ និងនាំ​មកនូវចំណូល​សរុបប្រមាណ ​៥០០០ លាន ដុល្លារ ​បង្កើតឱកាសការងារបានជិត១លាននាក់។​ ឯកឧត្តមរដ្ឋមន្រ្តីក៏​បានបន្ថែមទៀតថា​ ក្រសួងទេសចរណ៍​ក្នុងអណត្តិ​ទី៥ នៃរាជ​រដ្ឋាភិបាល​កម្ពុជាបានដាក់​ចេញនូវផែនការ​កំណែ​ទម្រង់មួយ​ផ្តោតលើ​មុំបួនជា អាទិភាពរួមមាន៖ ១​. ពង្រឹងសេវាកម្ម​ទេសចរណ៍ ​(បង្កើតឱ្យមានស្តង់ដា​លើគ្រប់សេវា ​“សេវាមួយ ស្តង់ដា​ មួយ” , ២.​ ការបណ្តុះ​បណ្តាល​និង​ពង្រឹង​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​ (ដោយដាក់ចេញនូវយុទ្ធនាការ ​“បុគ្គលិកម្នាក់​ ជំនាញមួយ”),​ ៣. ការផ្សព្វផ្សាយ​ និងការបង្កើត​ផលិតផល​ទេសចរណ៍ថ្មីៗ​ប្រកបដោយ ​ទស្សនទាន​បៃតងស្អាត​ និងច្នៃប្រឌិតថ្មី-​ Creative and Innovative​ និង ៤. ​ការប្រើប្រាស់ប្រព័ន្ធ​បច្ចេកវិទ្យាព័ត៌មានវិទ្យា​ក្នុងវិស័យ​ទេសចរណ៍ (Smart Tourism)។​

ឆ្លៀតក្នុងឱកាស​នោះផងដែរ​ ឯកឧត្តមរដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ក៏បានលើក​ឡើងនូវបញ្ហា​ដែលកំពុងជួប ​ប្រទះនូវបញ្ហា​ប្រឈមមួយ​ចំនួនដូចជា៖ ទី១. ​ទាមទារឱ្យមាន​ការវិនិយោគឯកជន និងវិនិយោគ​សាធារណៈ ​ឱ្យបានសមស្រប​សម្រាប់អភិវឌ្ឍ​ផលិតផលទេសចរណ៍​ប្រកបដោយ​គុណភាព​ និងច្នៃប្រឌិតខ្ពស់។ ​ទី២. ​ការអនុវត្ត​ច្បាប់ស្តីពី​ទេសចរណ៍នៅ​មានកំរិតនៅឡើយ​ទាំងការផ្សព្វផ្សាយ ​និងអនុវត្តច្បាប់ក៏ពុំទាន់​ ទូលំទូលាយ​ និងស៊ីជំរៅ។ ​ទី៣. ​យើងពុំទាន់​រៀបចំឱ្យ​មានស្តង់ដា​គុណភាពលើ​គ្រប់សេវាកម្ម​ទាំងអស់នៅ ឡើយ។ ​ទី៤. ការអភិវឌ្ឍន៍​ធនធាន​មនុស្សក្នុង​វិស័យទេចរណ៍​យើង​ ខ្វះខាតកម្លាំង​ពលកម្ម​ ពិសេសលើ ​​ផ្នែកជំនាញវិជ្ជាជីវៈ​ទាំង​លើបរិមាណ​និងគុណភាព ​ដែលជាកត្តាគន្លឹះ​ក្នុងការពង្រឹង​គុណភាពសេវាកម្ម ​ទេសចរណ៍​ និងបង្កើនការប្រកួត​ប្រជែងតាមរយៈ​ការបំពេញសេចក្តី​ត្រូវការ​របស់ភ្ញៀវជាតិ​ និងអន្តរជាតិ​។ ទី៥. ​និងមានបញ្ហា​ប្រឈម​មួយចំនួន​ទៀតដែល​ជះឥទ្ធិពលដោយផ្ទាល់លើ​ប្រសិទ្ធភាព​ចលនាប្រឡងប្រណាំង ​“ទីក្រុងស្អាត ​រមណីយដ្ឋាន​ស្អាត សេវា​ល្អ”។ ​

ឯកឧត្តមរដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ក៏បានលើកឡើងថែម​ទៀតថា​ ស្របពេលជា​មួយពិធីអបអរសាទរទិវា ​ទេសចរណ៍​ពិភពលោក​ (WTD)​ ឆ្នាំ២០១៥ ​ក្រោមប្រធានបទ “មួយពាន់លានទេសចរ-​មួយពាន់លាន ​កាលានុវត្តភាព​” ការប្រឡងប្រណាំង​ “រមណីយ​ដ្ឋានស្អាត ​សេវាល្អ បដិ​សណ្ឋារ​កិច្ចល្អ” នេះ ​ក្រសួងទេស​ ចរណ៍ក្រោម​កិច្ចសហ​ការដ៏ល្អ​ជាមួយអាជ្ញា​ធរ ក្រសួង-​ស្ថាប័ន​ពាក់ព័ន្ធផ្នែក​ឯកជនបាន​ខិតខំជម្រុញ ​និង បានរៀបចំនូវ​យន្តការទ្រ​ទ្រង់ជាច្រើនស​ម្រាប់​ធានាចីរ​ភាព និងជោគ​ជ័យនៃយុ​ទ្ធនាការនេះ ​ដោយបាន​ បង្កើតនូវ គំរូគ្រប់គ្រងឧស្សាហកម្ម​ទេសចរណ៍កម្ពុ​ជា ដោយឈរលើ​មូលដ្ឋាន ៣សំ​​ខាន់គឺ ១. បង្កើនប្រសិទ្ធភា​ព ការគ្រប់គ្រ​ងដោយ​អាជ្ញាបណ្ណទេ​សចរណ៍ ២. ​ការរៀបចំស្តង់ដាបៃតងក្នុងឧស្សាហកម្មទេ​សចរណ៍​ ៣. ពង្រឹងចំណាត់​ថ្នាក់ក្នុង​ឧស្សាហ​កម្មទេ​សចរណ៍ ហើ​យដែលមានរង្វាន់ស​ម្តេចតេ​ជោនាយ​​ករដ្ឋមន្រ្តីសម្រា​ប់ធុរកិច្ច បៃតងក្នុង​វិស័យទេសចរណ៍ជាស្នូ​ល និងជា​ជីពច​រនៃចលនាប្រឡងប្រ​ណាំង។

អង្គសន្និបាត​​នេះផង​ដែរ នឹងផ្តោ​តពិភាក្សារិះរកនូវ​​គន្លឹះដើម្បីចាប់ច្បា​មយកកា​លានុវត្តភា​ព និងឆ្លើយ​តបនូវ​បញ្ហា ប្រ​ឈមខាងលើ​ដើម្បីជាមូលដ្ឋាន​ទ្រទ្រង់ចលនា​ប្រឡងប្រណាំ​ង “ទីក្រុងស្អាត រមណីយ​ដ្ឋានស្អាត​ សេវាល្អ បដិ​សណ្ឋារកិច្ចល្អ​” ហើយប្រធា​នបទសំ​ខាន់ៗមួយ​ចំនួននឹ​ងត្រូវពិ​ភាក្សា​ដូចជា៖

- ប្រ​ធានបទទី១៖ ​ស្តង់ដា “រង្វា​ន់សម្តេចតេ​ជោនាយក​រដ្ឋមន្រ្តីសម្រា​ប់ធុ​រកិច្ចបៃត​ងក្នុងវិស័យទេ​សចរណ៍”

- ប្រធានបទ​ទី២៖​ ការងារគ្រប់គ្រង​រមណី​យដ្ឋា​នទេសចរណ៍​ និងស​ហគមន៍ទេ​សចរណ៍​

- ប្រធាន​បទទី៣៖ កា​រងារគ្រប់គ្រ​ងឧស្សា​​ហកម្មទេសចរណ៍

- ប្រធានបទទី៤​៖ ការប​ណ្តុះបណ្តាល​ជំនាញវិជ្ជា​ជីវៈទេ​សចរណ៍ និង​បដិសណ្ឋា​រកិច្ចល្អ

- ប្រធា​នបទទី៥៖ ​យន្តការទ្រទ្រង់​ចលនាប្រឡង​ប្រណាំង“រមណី​យដ្ឋានស្អាត សេ​វាល្អ បដិសណ្ឋា​រកិច្ចល្អ”៕

សម្តេចតេជោ ហ៊ុន សែន៖ «សន្តិភាព» ជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនទាំងអស់នៅក្នុងសកលលោក

សម្តេច​អគ្គមហាសេនា​បតីតេជោ ​ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រីនៃព្រះរាជា​ណាចក្រ​កម្ពុជា ​នៅថ្ងៃទី ២១ ​ខែកញ្ញា ​ឆ្នាំ២០១៥នេះ ​បានសរសេរ​នៅក្នុងសារ​លិខិត ​របស់សម្តេចក្នុ​ងឱកាសទិវាសន្តិភាព​អន្តរជាតិ​លើកទី ​១៣ ថា ​«សន្តិភាព»​ ជាបំណងប្រាថ្នា​ដ៏ពិសិដ្ឋរបស់ប្រ​ជាជនទាំងអស់​នៅក្នុងសកល​លោក ជាពិសេស​ប្រជាជនកម្ពុជា ​ដែលបានឆ្ល​ងកាត់សង្គ្រាម​អស់ជិត៣ទ​សវត្សរ៍​ ដែលបណ្តាលឲ្យ​ប្រជាជនយើង​រាប់លាននាក់​ បាត់បង់ជីវិ​តយ៉ាងខ្លោច​ផ្សារ ព្រាត់ប្រាស់​គ្រួសារ​ និងរងទុក្ខ​វេទនាឥតឧបមា ​ក្នុងរបបប្រល័យ​ពូជសាសន៍​ប៉ុលពត។ ​ការឈឺចាប់​ការរងទុក្ខ​វេទនា ​និងភាពខ្លោច​ផ្សារទាំងនេះ ​នៅតែដឹតជាប់ ​ក្នុងអារម្មណ៍​របស់ពលរដ្ឋក​ម្ពុជាគ្រប់រូប​ ដែលនាំឲ្យ​យល់ច្បាស់ណាស់ពី​តម្លៃនៃ ​«សន្តិភាព»​។

សម្តេចតេជោ ​ហ៊ុន សែន ​បានបញ្ជាក់​ថានៅថ្ងៃនេះ ​ប្រជាជនកម្ពុជា​ទូទាំងប្រទេស ​មានសេចក្តីសោមន​ស្សរីករាយ ​ជាមួយប្រជាជន​លើសកលលោក​ប្រារព្ធ «ទិវាស​ន្តិភាពអន្តរ​ជាតិ» ជារៀងរាល់ឆ្នាំ ​នៅថ្ងៃទី ​២១ ខែកញ្ញា ​ស្របតាមសេចក្តី​សំរេចចិត្តរ​បស់មហាសន្និបាត​អង្គការសហប្រ​ជាជាតិលើកទី​៥៥ នៅឆ្នាំ២០០១ ​ក្នុងគោលបំណង​អប់រំ និង​លើកកំពស់កា​រយល់ដឹងជាសា​ធារណៈឲ្យបាន​ទូលំទូលាយ​អំពីអត្ថន័យ ​និងតំលៃនៃស​ន្តិភាព និងភាព​ចាំបាច់ក្នុងការរួ​មចំណែកដល់​កិច្ចប្រឹងប្រែង​ជាអន្តរជាតិ ​សំដៅទប់ស្កាត់ ​កាត់បន្ថយ​និងបញ្ឈប់រាល់​ជំលោះដោយអាវុធ​ និងសង្គ្រាម​នៅគ្រប់ទី​កន្លែងទូទាំង​សកលលោក។​

ការចូលរួ​មប្រារព្ធ «​ទិវាសន្តិភាព​អន្តរជាតិ»​ របស់កម្ពុជា​នៅពេលនេះ ​មិនត្រឹមតែ​បានឆ្លុះបញ្ចាំង​ពីឆន្ទៈមោះមុត​របស់ប្រជាជ​នកម្ពុជាក្នុងការ​ការពារសន្តិភាព​ប៉ុណ្ណោះទេ​ តែជាឱកាសក្រើន​រំលឹកពីភាព​ចាំបាច់ខាន​ពុំបាន ​នៃការពង្រឹង​ផែនសាមគ្គី​ ឯកភាពជាតិ ​ពួតដៃគ្នាជាធ្លុងមួយ ​រួមជាមួយ​ប្រជាជនក្នុង​សកលលោក ​ដើម្បីថែរក្សា ​ឲ្យបានគង់វង្ស​នូវសន្តិភាព ដែលជា​គន្លឹះមិនអាច​ខ្វះបាន ​នៃការអភិវឌ្ឍន៍ ​និងភាពរីក​ចម្រើននៃប្រទេស​កម្ពុជា។

កម្ពុជាក៏បាន​ដើរតួនាទី​យ៉ាងសកម្មក្នុ​ងការចូលរួម​ចំណែក ​ដោះស្រាយបញ្ហាប្រ​ឈមនានា នៅក្នុងពិ​ភពលោក ​និងក្នុងតំបន់​បច្ចុប្បន្ន ​ជាមួយសហគមន៍​អន្តរជាតិ​ក្នុងការការពារ​ និងថែរក្សាសន្តិភាពនៅ​លើសាកលលោក។ ​ក្នុងន័យនេះក​ម្ពុជាបានចូល​រួមជាភាគីនៃ​សន្ធិសញ្ញា និងពិធី​សារអន្តរជាតិ​ជាច្រើនពាក់ព័ន្ធ ​នឹងការកាត់បន្ថយស​ព្វាវុធ ​ការទប់ស្កាត់កា​ររីកសាយអាវុធប្រ​ល័យលោក ​កម្ពុជាក៏បាន​ចូលរួមយ៉ាង​សកម្មក្នុងកិច្ច​សហប្រតិបត្តិការ​ថែរក្សាសន្តិភាពរបស់អ​ង្គការសហ​ប្រជាជាតិ ​តាមរយៈការ​បញ្ជូនក្រុមប្រ​តិបត្តិការដោះមីន ​កងរក្សាសណ្តាប់ធ្នាប់ ​កងវិស្វកម្ម​ មន្ទីរពេទ្យ​កម្រិត២ ​ចាប់តាំងពីឆ្នាំ​២០០៦ រហូតម​កដល់បច្ចុប្បន្ននេះមាន​ចំនួនជាង ​៣,០០០នាក់ ​នៅប្រទេសស៊ូ​ដង់ ស៊ូដង់​ខាងត្បូង ឆាដ ​សាធារណរដ្ឋ អាហ្វ្រិក​កណ្តាល ​ស៊ីរី លីបង់ ​ម៉ាលី ​និងស៊ីប្រ។​


ជាទីបញ្ចប់​សម្តេចតេជោ ​ហ៊ុន សែន ​បានអំពាវនាវ​ដល់ជនរួមជាតិ ​ព្រមទាំងអ​ង្គការអន្តរ​ជាតិ និងសង្គម​ស៊ីវិលទាំងអស់​នៅកម្ពុជា ​សូមបន្តពួត​ដៃគ្នាអនុវត្ត ​និងគាំទ្រស្មារតី ​«ទិវាសន្តិភាពអន្តរជាតិ»​ នេះ និង​បន្តអនុវត្ត ​«វប្បធម៌​សន្ទនា» ​ឲ្យបានខ្ជាប់​ខ្ជូន និងប​ន្តខិតខំថែបំប៉ន ពង្រឹង​និងផ្សព្វផ្សាយឲ្យ​បានទូលំទូលាយ ​នូវការយល់​ដឹងអំពីគ្រឹះមូលដ្ឋា​នទ្រទ្រង់សន្តិភាព ដែល​មានជាអាទិ៍ ​ការលើកកម្ពស់​វប្បធម៌អហិង្សា ​ការអត់ធ្មត់ ​ការយោគយល់ កា​រអធ្យាស្រ័យគ្នា ​ការសន្តោស​ប្រណី ការស្រ​លាញ់រាប់អាន​គ្នាជាភាតរៈនៅក្នុ​ងសង្គមជាតិរបស់យើង​៕



Friday, September 18, 2015

សម្តេច​​តេជោ​ ហ៊ុន​ សែន ​អនុញ្ញាតឱ្យ​លោកស្រី Angelina Jolie តារាស​ម្តែងភាព​យន្តហូលីវូដ​ ចូលជួប​សម្តែង ការគួរសម ​និងពិភាក្សា

សម្តេចតេជោ ​ហ៊ុន សែន ​នៅថ្ងៃទី១៧​ ខែកញ្ញា ​ឆ្នាំ២០១៥ ​បានអនុញ្ញាត​ឱ្យលោកស្រី Angelina ​Jolie តារា​សម្តែងភាព​យន្តហូលីវូដ​ ចូលជួបសម្តែង ​ការគួរសម ​និងពិភាក្សា​លើការងារ​សង្គមមួយចំនួន។​

លោកស្រី ​Angelina Jolie​ ធ្លាប់បានម​កជួបសម្តេចតេជោ​នាយករដ្ឋមន្ត្រី ​នៅក្នុងឆ្នាំ​២០០៤ ដែលពេល​នោះលោកស្រី​បានសុំសម្តេចតេជោ ​ធ្វើការអភិរក្ស​តំបន់សំឡូត ​ខេត្តបាត់ដំបង កុំឲ្យ​មានការធ្វើវា​រីអគ្គីសនី ​នៅទីនោះ ​ហើយនៅពេល​សម្តេច ក៏បាន​សម្រេចមិន​ឲ្យវារីអគ្គីសនីនៅ​ទីនោះទេ ​ប៉ុន្តែអនុញ្ញាតឲ្យ​លោកស្រី ​ធ្វើការអភិរក្ស​នៅតំបន់នោះ។​

ក្នុងជំនួបនេះ ​លោកស្រីបាន​គោរពរាយការណ៍​ជូនសម្តេចតេ​ជោថា ​តំបន់អភិរក្សសំ​ឡូត គឺមានដំណើរការ​បានយ៉ាងល្អ ​បើមើលពី​លើទៅ គឺ​មានតំបន់ព្រៃឈើ​ខៀវស្រងាត់​តែម្តង ដែលនេះ​ជាការចូលរួ​មចំណែក ​អភិរក្សធនធាន​ធម្មជាតិ ​របស់កម្ពុជា។ ​ពាក់ព័ន្ធនឹង​ការថតកុននៅកម្ពុជា ​លោកស្រីបាន​គោរពជម្រាប​ជូនសម្តេច​តេជោថា កុ​នរបស់លោកស្រី ​គឺផ្នែកទៅលើ​សៀវភៅ ​ដែលនិយាយ​ពីក្មេងស្រីម្នាក់​ ដែលបានឆ្លង​កាត់ជីវិត​របស់នាង ​នៅក្នុងសង្គ្រាម នោះ​គឺជាខ្សែភាព​យន្តមួយ ​ដែលមិនមែន​ជាខ្សែភាពយន្ត​ឆ្លុះបញ្ចាំងអំពី​ភាពកាចសាហាវ​ ប៉ុន្តែជាការ​ឆ្លុះបញ្ចាំង​ពីប្រជាជន ​វប្បធម៌ ​ប្រពៃណី និ​ងក្រុមគ្រួសារ​របស់កម្ពុជា ​ជាពិសេសអំពីសន្តាន​ទឹកចិត្តរបស់ឪ​ពុកម្តាយកម្ពុជា ​ដែលបាន​ចំពោះកូន។ ​

ជាការ​ឆ្លើយតបសម្តេច​តេជោ ​នាយករដ្ឋមន្ត្រី ​បានសម្តែង​នូវការគាំទ្រ ​ដោយមានប្រសាសន៍ថា ​កុននេះគឺ​ដើម្បីឆ្លុះបញ្ចាំង​អំពីការពិត​ នៅក្នុងព្រះរាជា​ណាចក្រកម្ពុជា​យើង ហើយដើម្បី​ទុកសម្រាប់​ជូនអ្នក​ជំនាន់ក្រោយ ​ឲ្យបានយល់ ​និងបានដឹង​អំពីកម្ពុជា​ផងដែរ។

លោកស្រី ​Angelina ​Jolie ក៏បាន​បញ្ជាក់ផង​ដែរថា ​កុនដែលលោកស្រី​នឹងរៀបចំថតនេះ ​ក៏ដើម្បីឆ្លុះបញ្ចាំង​ទៅឲ្យពិភពលោក ​បានស្គាល់កាន់​តែច្បាស់អំពី​កម្ពុជាតែម្តង​៕




សម្តេចតេ​​ជោ ហ៊ុន សែន ជួបស​វនា​ការជា​​មួយអនុ​ប្រធាន​សភាចិន​ ​

សម្តេចអគ្គម​ហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រីនៃព្រះរាជាណាច​ក្រកម្ពុជា នៅតែលើក ទឹកចិត្ត ជំរុញកិច្ចសហការរវាង​ប្រទេសទាំង​ពីរកម្ពុជា ចិន ទទួលបាន​ទំហំពាណិ​ជ្ជកម្ម ឡើងដល់​៥ពាន់ លានដុល្លា​រអាមេរិក នៅឆ្នាំ២០១៧។

ការលើក​ឡើងរបស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រីក​ម្ពុជានូវបញ្ហា​ខាង​លើនេះ ត្រូវ​បានធ្វើ​ឡើង នៅក្នុង ឱកាស​ដែល ឯកឧត្តម ARKEN IMIR BAKI អនុប្រ​ធាន រដ្ឋសភា​ចិន ចូល​ជួបសវនាការ ជា​មួយ សម្តេច​នៅវិមាន​សន្តិភាព នារសៀល​ថ្ងៃទី១៧កញ្ញានេះ ។ក្រោយពី​ជំនួប​បញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការសម្តេចតេ​ជោនាយ​ករដ្ឋមន្ត្រី បានឱ្យអ្នក សារព័ត៌មាន​ដឹងថា៖ នៅក្នុង​ជំនួបនេះ ឯកឧត្តម  ARKEN បាន​វាយតម្លៃ​ខ្ពស់​ចំពោះការអភិវឌ្ឍ រីក ចំរើន នៅកម្ពុជា ហើយ​ឯកឧត្តម បានមាន​ប្រសាសន៍ថា នេះជាដំណើរ​ទស្សនកិច្ចលើកទី​១របស់ឯក​ឧត្តមមក​កាន់កម្ពុជា ហើយបាន​មើលឃើញ​ថាព្រះរាជាណាច​ក្រកម្ពុជា​គឺមានស្ថេរភាពន​យោបាយ ការអភិវឌ្ឍ វិស័យ​សេដ្ឋកិច្ច ហើយ​ប្រជាជនកំពុង​តែមានជីវ​ភាព កាន់តែល្អ​ប្រសើរ។ ក្នុងន័យ​នេះ ឯកឧត្តម បានសា​ទរ និងបានគោរព​ជំរាបជូនសម្តេច​ដែរថា បេសកកម្មរ​បស់ឯក​ឧត្តម មកកាន់កម្ពុជា នាពេល​នេះ ដើម្បីពង្រឹងទំនាក់​ទំនងរវាង​ប្រទេសទាំងពីរផង និងពង្រីក​កិច្ចសហ​ប្រតិបត្តិការ វាងរដ្ឋ សភា ព្រឹទ្ធសភា និងប្រជាជន​នៃប្រ​ទេសទាំងពីរ។

ជាការឆ្លើយ​តប សម្តេច​តេជោ ហ៊ុន សែន បានអបអរសាទ​រចំពោះជោគជ័យ​ដ៏ធំធេង ដែលចិនបាន ប្រារព្ធខួប​លើកទី៧០ នៃការឈ្នះ​សង្គ្រាមជា​មួយពួកហ្វាស៊ី​សកន្លង​មក។ ទន្ទឹម​នេះសម្តេច បាន​សម្តែង នូវការ​សាទរ ចំពោះការរីក​ចម្រើន​លូតលាស់​ដ៏ធំធេង របស់​ប្រជាជន​ចិន ជាពិសេស​លើវិស័យ​សេដ្ឋកិច្ច និងបានសម្តែង​នូវការរីករាយ​ចំពោះទំនាក់​ទំនង ដ៏ល្អរវាងប្រទេសទាំងពីរ ដែលចិនបាននាំមុខ ក្នុងការ ផ្តល់ជំនួយឥតសំណង់ និងកម្ចីសម្បទាន ដល់កម្ពុជា ព្រមទាំងកា​រវិនិយោគ​នៅកម្ពុជាផង​ដែរ។ ប៉ុន្តែ ទោះជា យ៉ាង​ណាក៏​ដោយ កម្ពុជានិ​ងចិន ត្រូវតែ​ធ្វើយ៉ាងណាស​ម្រេចឲ្យបាន​ទំហំពាណិ​ជ្ជកម្ម ៥ពាន់ លាន​ដុល្លារសហ​រដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៧ ដូចដែល​បានកំ​ណត់ នារយៈពេល​កន្លង​មក។ ពាក់ព័​ន្ធនឹងទំនាក់​ទំនងនៃប្រទេសទាំងពីរ សម្តេចតេជោ បានមានប្រសាសន៍ថា គប្បីជម្រុញទំនាក់ ទំនង កិច្ចសហប្រតិបត្តិការ​លើវិស័យ​សេដ្ឋកិច្ច ពាណិ​ជ្ជកម្ម វិនិយោគ ធ្វើឲ្យកាន់​តែខ្លាំងព្រោះ​ថានេះ ជា ការទ្រទ្រង់​ខាងផ្នែកទំនាក់ទំនង​នយោ​បាយ៕





អដ្ឋិធាតុ​សម្តេច ​ជា ស៊ីម​ ត្រូវបាន​ដង្ហែយកទៅ​តម្កល់ នៅស្រុកកំ​ណើតនៅថ្ងៃទី​ ១៨ ​ខែកញ្ញា​ ឆ្នាំ២០១៥នេះ

នៅព្រឹក​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះ អដ្ឋិធាតុ​សម្ដេចអគ្គមហាធម្មពោ​ធិសាល ជា ស៊ីម អតីតប្រធាន​ព្រឹទ្ធសភា និងជាអតីត​ប្រធានគណបក្ស​ប្រជាជន​កម្ពុជា ត្រូវបានដង្ហែយក​ទៅតម្កល់ នៅស្រុកកំ​ណើត របស់សម្តេច ស្ថិតនៅភូមិក​ន្លែងជ្រៅ ឃុំក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង ដែលចាប់​ផ្តើមនៅវេលា​ម៉ោង ៧៖៣០នាទី ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះ។

 ពិធីដង្ហែអ​ដ្ឋិធាតុនេះ បានការអញ្ជើញ​ចូលរួម ពីថ្នាក់ដឹកនាំ​គណបក្សប្រ​ជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋា​ភិបាល និងក្រុម​គ្រួសារ ព្រមទាំង​មន្រ្តីជាច្រើន​នាក់។

 គួរបញ្ជាក់​ថា សម្ដេចអគ្គមហាធម្ម​ពោធិសាល ជា ស៊ីម បានទ​ទួលមរណភាព​កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ដោយរោគាពាធ ក្នុងជន្មាយុ៨៣ឆ្នាំ ហើយសព​សម្ដេចត្រូវ​បានបូជា នៅថ្ងៃទី១៩ ខែមិថុនា ដែលព្រះមហាក្ស​ត្រយាងប្រទានភ្លើ​ងបូជា៕






យុវជនប្រ​ចាំភូមិភាគ​ឦសាន​ប្រទេស​បារាំង​ គាំទ្រនូវ​កាយវិការ​ប្រកបដោយ​ព្រហ្មវិហារ​ធម៍ និងគតិ​បណ្ឌិត របស់​សម្តេច​តេជោ ហ៊ុន សែន ចំពោះសិស្សជ័យលាភីនិទ្ទេស A ចំនួន ១០៨ នាក់

យោងតាម​សេចក្តីថ្លែង​ការណ៏របស់​តំណាងយុវជន និស្សិត ព្រមទាំង​ប្រជាពលរដ្ឋ​ខ្មែរ ប្រចាំភូមិ​ភាគ​ឦសាន​ ប្រទេសបារាំង ចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៥ បានបញ្ជាក់​ថាយុវជនទាំង​នោះ មានការគាំ​ទ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រី និងរាជរដ្ឋា​ភិបាលកម្ពុជា និងសូម​សម្តែងការ​អបអរសាទរ​ចំពោះសិស្សានុ​សិស្សជ័យ​លាភី និទ្ទេស A ចំនួន១០៨នាក់ ដែលមាន​កិត្តិយសយ៉ាង​ខ្ពង់ខ្ពស់បាន​ចូលជួបស​ម្តែងការគួ​រសម សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងនោះ សម្តេ​ចតេជោ ក៏បានផ្តល់​ជូននូវវត្ថុអនុស្សា​វរីយ៍ រួមទាំងថវិកា​មួយចំនួនផ​ងដែរ។

យុវជន និស្សិត ព្រមទាំង​ប្រជាពលរ​ដ្ឋខ្មែរ ប្រចាំភូមិភាគ​ឦសាន​ ប្រទេស​បារាំង យល់ថា ការផ្តល់​ជូននេះ គឺជាការយក​ចិត្តទុក​ដាក់ខ្ពស់ ឧត្តុង្គឧត្តម ថ្លៃថ្លា របស់សម្តេចតេ​ជោ ចំពោះ សិស្សានុ​សិស្សជ័យលាភី​ និទ្ទេស A ទាំង១០៨​នាក់។ ក្នុងនាមជា​យុវជន និស្សិត ព្រមទាំងប្រជាពលរដ្ឋ​ខ្មែរ ប្រចាំភូមិភាគ​ឦសាន​ ប្រទេស​បារាំង សូមសម្តែង​នូវការគាំ​ទ្រនូវកាយវិការប្រកប​ដោយព្រហ្មវិហា​រធម៌ និងគតិបណ្ឌិត​ដ៏ខ្ពងខ្ពស់​របស់ សម្តេចតេជោ ដែល​តែងតែជួយដល់សិស្សា​នុសិស្ស និស្សិត ព្រមទាំង​ប្រជាពលរដ្ឋខ្មែរទាំងអស់​ប្រកបដោយ សុខសន្តិភាព និងការអភិវឌ្ឍន៍៕