Thursday, October 1, 2015
Wednesday, September 30, 2015
ការដំាដុះនិងទីផ្សារកសិផលនៅខេត្តប៉ៃលិនល្អតែកសិករខ្វះបច្ចេកទេសនិងទឹក
ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន បានជម្រាបជូន គណៈប្រតិភូនៃគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ថាប្រជាកសិករនៅក្នុងខេត្តត្បូងពេជ្រនេះ បាននិងកំពុងដំាដុះដំណាំកសិកម្មជាច្រើនមុខ ដែលធ្វើឲ្យជីវភាពពួកគាត់មានការរីកចម្រើនជាលំដាប់។ ការងារដែលកសិករនៅខេត្តប៉ៃលិនធ្វើមានដូចជា ធ្វើស្រែ ដំាដំឡូងមី ពោតក្រហម ម្រេច កៅស៊ូ តាង៉ែន និងដំណាំហូបផ្លែច្រើនមុខទៀត ។
បើតាមប្រសាសន៍របស់ ឯកឧត្តមអភិបាលរងខេត្ត កសិផលរបស់ប្រជាកសិករ នៅខេត្តប៉ៃលិន បាននាំទៅលក់នៅប្រទេសថៃ ក្នុងចំនួនប្រមាណ៧០% និង៣០%ទៀត បាននាំទៅលក់នៅប្រទេសវៀតណាម។
ការលើកឡើងពីវិស័យកសិកម្ម របស់ថ្នាក់ដឹកនាំខេត្តប៉ៃលិនបែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងខណៈ ដែលគណៈកម្មការជំនាញរដ្ឋសភានេះ ចុះបំពេញបេសកកម្ម សិក្សាស្វែងយល់វិស័យការងារទាក់ទងនឹងការទទួលខុសត្រូវរបស់គណៈកម្មការ នៅក្នុងខេត្តប៉ៃលិន។
ក្នុងឱកាសនោះ ឯកឧត្តម អៀង វុធ មានប្រសាសន៍បន្តថា កសិផលរបស់ប្រជាកសិករក្នុងខេត្តប៉ៃលិន ក្រៅពីធ្វើការនាំចេញទៅលក់នៅប្រទេសជិតខាង នៅមានទីផ្សារលក់ក្នុងខេត្តប៉ៃលិននេះតែម្តង ពិសេសពោតក្រហម។
“បច្ចុប្បន្ននៅក្នុងខេត្តប៉ៃលិន មានក្រុមហ៊ុនឯកជនផលិតចំណីសត្វរបស់ប្រទេសថៃ បានបើកដំណើរការផលិតចំណីសត្វនៅក្នុងខេត្តប៉ៃលិន ហើយរោងចក្រនេះ ត្រូវការទិញពោតក្រហម ពីកសិករច្រើនតោន ក្នុងមួយឆ្នាំៗ ប៉ុន្តែគេក៏ត្រូវការពោតដែលមានគុណភាពដែរ”។ នេះជាការគួសបញ្ជាក់របស់ឯកឧត្តម អៀង វុធ។
ជាមួយនឹងការលើកឡើងពីការរីកចម្រើនជីវភាពប្រជាកសិករ ឯកឧត្តម អៀង វុធ ក៏បានជម្រាប ជូនគណៈកម្មការរដ្ឋសភា ពីផលលំបាក ក្នុងការប្រកបរបរកសិកម្មនៅក្នុងខេត្តជាប់ព្រំដែនថៃនេះផងដែរ។ បញ្ហាផលលំបាកសំខាន់មានពីរគឺ ការខ្វះទឹក និងខ្វះបច្ចេកទេសដំាដុះ។
ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋបានស្នើមកថ្នាក់ដឹកនាំខេត្ត ឲ្យជួយបណ្តុះបណ្តាលពួកគាត់បន្ថែមទៀតនូវចំណេះដឹង បច្ចេកទេសកសិកម្ម ដើម្បីបង្កើនគុណភាព និងបរិមាណកសិផល ឲ្យស្របទៅនឹងតម្រូវការទីផ្សារ។ ចំណែកប្រព័ន្ធធារាសាស្ត្រវិញ បច្ចុប្បន្នខេត្តមានប្រព័ន្ធធារាសាស្ត្រធំៗតែពីរប៉ុណ្ណោះ។ ធារាសាស្រ្តចំនួនពីរនេះ មិនអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ ដល់ការដាំដំណាំកសិកម្ម ទូទាំងខេត្តឡើយ។
ឯកឧត្តម អៀង វុធ បានបញ្ជាក់ថា “បញ្ហានេះអាជ្ញាធរខេត្តនិងស្ថាប័នពាក់ព័ន្ធកំពុង រិះរកមធ្យោបាយដោះស្រាយជូនប្រជាពលរដ្ឋ “។

គណៈកម្មការមហាផ្ទៃ ការពារជាតិ និងសន្តិសុខ នៃរដ្ឋសភា កម្ពុជា-ទ្បាវ-វៀតណាម ជួបប្រជុំនៅប្រទេសទ្បាវដើម្បីគំាទ្រនិងជំរុញការអភិវឌ្ឍតំបន់ត្រីកោណ
ប្រធានគណៈកម្មការមហាផ្ទៃ
ការពារជាតិ និងសន្តិសុខនៃរដ្ឋសភា ប្រទេសកម្ពុជា ឡាវ និង វៀតណាម បានជួបប្រជុំគ្នា
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ នៅសណ្ឋាគារចំប៉ាសាក់ហ្រ្គែន ក្នុងខេត្តចំប៉ាសាក់
ប្រទេសឡាវ ដើម្បីជំរុញ និងគំាទ្រ ដល់គម្រោងអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍(CLV)
ដែលរដ្ឋាភិបាលប្រទេស កម្ពុជា ឡាវ និងវៀតណាម បានបង្កើតរួមគ្នា។ កិច្ចប្រជុំនេះ
បានប្រារព្ធពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមបណ្ឌិត សាយសុំផន
ភុំវិហាន អនុប្រធានសភាជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ប្រធានគណៈកម្មការជំនាញរដ្ឋសភាទំាងបីប្រទេស
ដែលទទួលបន្ទុកវិស័យមហាផ្ទៃ ការពារជាតិ សន្តិសុខ បានលើកឡើងថា កិច្ចប្រជុំនេះជាការលើកស្ទួយតួនាទី
ភារកិច្ច ក្នុងការពិនិត្យ តាមដាន និងគំាទ្រ របស់រដ្ឋសភា ទៅដល់គម្រោងអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍
ដែលរដ្ឋាភិបាលប្រទេសទំាងបី កម្ពុជា ឡាវ និងវៀតណាម បាននឹងកំពុងអនុវត្តរួមគ្នា។
មានប្រសាសន៍ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម វីឡៃ
ដួងម៉ានី ប្រធានគណៈកម្មាធិការការពារប្រទេស និងសន្តិសុខ រដ្ឋសភាឡាវ បានចាត់ទុកជំនួបនាពេលនេះ
ថាមានសារៈសំខាន់ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងបី
ឲ្យកាន់តែល្អន្ថែមទៀត ដើម្បីជំរុញល្បឿន នៃការអភិវឌ្ឍក្នុងតំបន់ត្រីកោណ បានសម្រេចតាមផែនការ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា
កិច្ចការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៏(CLV)
ឲ្យបានល្អ ជាផ្នែកសំខាន់ដើម្បីឈានដល់ការសម្រេច តាមផែនការទំាងឡាយ ដែលបានដាក់ចេញ។
ចំណែក
ឯកឧត្តម ង្វៀន គីមខ័រ ប្រធានគណៈកម្មាធិការសន្តិសុខ និងការពារប្រទេសនៃរដ្ឋសភាវៀតណាមវិញ
បានចាត់ទុកថាតំបន់ត្រីកោណអភិវឌ្ឍន៍ ជាទីតាំងដ៏មានសក្តានុពលសម្រាប់ប្រទេសទាំងបី
ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច បរិស្ថានធម្មជាតិ និងសន្តិសុខ។
ឯកឧត្តមបានបញ្ជាក់ថា
“រដ្ឋសភាប្រទេសវៀតណាម បានគំាទ្រយ៉ាងពេញទំហឹងចំពោះផែនការអភិវឌ្ឍន៍តំបន់ត្រីកោណ
និងត្រៀមជជែកផ្លាស់ប្តូរបទពិសោធន៍ នៅក្នុងកិច្ចប្រជុំពេលនេះ ដើម្បីធ្វើយ៉ាងណា
ឲ្យសកម្មភាពអភិវឌ្ឍន៍តំបន់ត្រីកោណ មានដំណើរទៅមុខ ដោយរលូន”។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ
ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភាកម្ពុជា បានមានប្រសាសន៍លើកឡើងថា រដ្ឋសភាកម្ពុជា
បានចុះអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការគ្នា ជាមួយរដ្ឋសភាប្រទេសឡាវ
និងបានចុះកិច្ចព្រមព្រៀងស្តីពី សហប្រតិបត្តិការគ្នា ជាមួយរដ្ឋវៀតណាម ដែលកិច្ចព្រមព្រៀង
និងអនុស្សារណៈនេះ ជាក្របខណ្ឌ័ច្បាប់ដ៏សំខាន់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ
ការយល់ដឹងពីគ្នាទៅវិញទៅមក នៃស្ថាប័ននីតិប្បញ្ញត្តិទាំងបីប្រទេស ក្នុងការជំរុញ
និងគំាទ្រការអភិវឌ្ឍតំបន់កោណដ៏មានសក្តានុពល។
ប៉ុន្តែ
ឯកឧត្តមបានលើកឡើងថា ទោះបីរហូតមកដល់ពេលនេះ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបី
ពិសេសរវាងរដ្ឋសភាប្រទេសទំាងបី បានទទួលលទ្ធផលវិជ្ជមានជាច្រើន យ៉ាងណាក្តី ក៏នៅមានបញ្ហាប្រឈមមួយចំនួនទៀត
ដែលតម្រូវឲ្យ ប្រទេសកម្ពុជា វៀតណាម និងឡាវ បង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា
ដំណោះស្រាយ បញ្ហាសេសសល់ ទៀត។
ឯកឧត្តម
ហ៊ុន ណេង បានលើកពីបញ្ហាប្រឈម ដល់ការអភិវឌ្ឍនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍
រួមមានការគម្លាតឆ្ងាយពីគ្នា នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ
នៃប្រទេសទំាងបី ដូចជាការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ជាដើមនោះ មានភាពមិនស្មើគ្នា។
លើសពីនេះទៀតបទឧក្រិដ្ឋឆ្លងដែន ដូចការជួញដូរគ្រឿងញៀន ការជួញដូរស្រ្តី និងកុមារ
ការរត់ពន្ធឆ្លងដែន បទល្មើសព្រៃឈើ ការជួញដូរអាវុធជាតិផ្ទុះ និងអំពើភេរវកម្ម នៅតែមាន។
ទោះយ៉ាងណា
ឯកឧត្តម ហ៊ុន ណេង បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំពេលនេះ ដោយបានចាត់ទុកថា
បានប្រារព្ធធ្វើឡើងស្របទៅនឹងចក្ខុវិស័យរបស់អាស៊ាន ដែលកំពុងឈានទៅសម្រេចឲ្យបាននូវ
សមាហរណកម្មសេដ្ឋកិច្ច នៅចុងឆ្នាំ២០១៥នេះ។
ឯកឧត្តមបណ្ឌិត
សាយសុំផន ភុំវិហាន បានមានប្រសាសន៍ថា សក្ខីភាពនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា
វៀតណាម និងឡាវ ដ៏ល្អ និងស្អិតរមួតបានឆ្លុះបញ្ចាំង តាមរយៈកិច្ចប្រជុំនៅពេលនេះ។
ឯកឧត្តមបានលើកឡើងថា កិច្ចប្រជុំនេះ បានបង្ហាញពីស្មារតីអនុវត្តកិច្ចព្រមព្រៀង
ស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព
សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យសំដៅរួមចំណែកលើកកម្ពស់ដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព
សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ត្រីកោណអភិវឌ្ឍន៍។
ឯកឧត្តមអនុប្រធានរដ្ឋសភាជាតិទ្បាវ
បានមានប្រសាសន៍បន្តថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងបី បានគាំទ្រ និងលើកទឹកចិត្តដល់រដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួន
ក្នុងការអនុវត្ត និងសម្រេចឲ្យបាននូវសេចក្តីប្រាថ្នា ក្នុងការប្រែក្លាយតំបន់ត្រីកោណឲ្យទៅជាមជ្ឈមណ្ឌល
ដែលមានកំណើនសេដ្ឋកិច្ច និងវិបុលភាព
សូមបញ្ជាក់ថា
រដ្ឋាភិបាលប្រទេសកម្ពុជា ឡាវ និងវៀតណាម បានបង្កើត តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា
វៀតណាម និងឡាវ(CLV) នៅក្នុងខេត្តចំនួន១៣ ក្នុងនោះ ប្រទេសកម្ពុជាមានខេត្តចំនួន៤
គឺ ខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគីរី និងខេត្តក្រចេះ។ ប្រទេសឡាវមានចំនួន៤ខេត្ត
និងប្រទេសវៀតណាម មានខេត្តចំនួន៥ ។ នេះជាលើកទី២ ហើយដែលគណៈកម្មការ ឬគណៈកម្មាធិការ
រដ្ឋសភាប្រទេសទំាងបី ដែលទទួលបន្ទុកវិស័យសន្តិសុខ ការពារជាតិ បានជួបប្រជុំគ្នាដើម្បីគំាទ្រ
និងជំរុញការអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍ របស់រដ្ឋាភិបាលខ្លួន ឲ្យដំណើរការទៅមុខបានលឿន
ដើម្បីជាប្រយោជន៍ដល់ប្រជាជននិងប្រទេសទំាងបី៕

សម្តេចតេជោ ផ្ញើសារជូនជនរួមជាតិខ្មែរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅក្នុងទំព័រ Facebook ផ្លូវការរបស់សម្តេច ថា សម្តេចសូមអរគុណប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមថែរក្សាសន្តិភាព ដល់សង្គមជាតិយើង ដែលជាសេចក្តីត្រូវការចាំបាច់បំផុត ក្នុងការអភិវឌ្ឍប្រទេសជាតិអោយរីកចម្រើន។ សម្តេចតេជោ និងគណៈប្រតិភូកម្ពុជា បានវិលត្រឡប់មកពីការចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិនៅទីក្រុង New York សហរដ្ឋអាមេរិកកាលពីម្សិលមិញនេះ ប្រកបដោយផ្លែផ្កាជាទីមោទនៈបំផុត។
សម្តេចតេជោបានលើកឡើងថា ពេលនេះក៏ជារដូវបុណ្យភ្ជុំ ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានចូលរួមកាន់បិណ្ឌតាំងពីថ្ងៃទី ២៨ ខែ កញ្ញា រហូតមកទល់ថ្ងៃនេះ គឺដល់ពិធីកាន់បិណ្ឌទី៣ហើយ។ ទន្ទឹមនឹងប្រជាពលរដ្ឋ ជាពិសេស កម្មករ កម្មការិនីត្រូវទៅជួបជុំក្រុមគ្រួសារ នៅតាមបណ្តាខេត្តនានា សម្តេចតេជោ បានស្នើឲ្យក្រសួង និង អាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេសជួយពិនិត្យ រៀបចំការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អបំផុត។ ជាមួយគ្នានេះដែរ សូមអាជ្ញាធរមានសមត្ថកិច្ចពិនិត្យតម្លៃសំបុត្ររថយន្តឈ្នួលគ្រប់ប្រភេទ កុំអោយតម្លើងថ្លៃក្នុងពេលរដូវបុណ្យទាន ជាពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះតែម្តង។ជាមួយគ្នានេះដែរ សម្តេចតេជោបានស្នើដល់បងប្អូនដែលបញ្ជាយាន្តយន្តគ្រប់ប្រភេទមេត្តាប្រុងប្រយ័ត្នក្នុងការបើកបរ ដោយត្រូវគោរពច្បាប់ចរាចរណ៍ គោរពជីវិតខ្លួនឯង នឹងគោរពជិវិតអ្នកដ៏ទៃ និងស្នើដល់បងប្អូនដែលធ្វើដំណើរតាមទូក កាណូត សុំមេត្តាកុំដឹកលើសចំណុះ នឹងកុំធ្វើដំណើរពេលធាតុអាកាសមិនល្អដែលនាំមកនូវគ្រោះថ្នាក់ជាយថាហេតុ។
សម្តេចតេជោបានបន្ថែមថា ប្រជាពលរដ្ឋទូទាំងប្រទេសពិតជាបានយល់ច្បាស់ណាស់ថា ពេលដែលប្រទេសជាតិមានសុខសន្តិភាព គឺប្រជាពលរដ្ឋកាន់តែមានឱកាសច្រើន ហើយជាពិសេស យើងទាំងអស់គ្នាបានចូលរួមជួបជុំក្រុមគ្រួសារអបអរសាទរពិធីបុណ្យភ្ជុំនេះជាដើម។ សម្តេចតេជោសង្កត់ធ្ងន់ថា ការឃោសនាញុះញុងបំពុលបរិយាកាសនយោបាយ ដែលធ្វើអោយចលាចល គឺនឹងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ ហើយនឹងធ្វើអោយអន្តរាយដល់ជាតិទាំងមូល។ ទង្វើបែបនេះក៏ប្រាសចាកជាមួយនឹងទង្វើអ្នកកាន់ព្រះពុទ្ធសាសនាផងដែរ៕

ក្រសួងការងារបន្ថែមថ្ងៃឈប់សំរាកបុណ្យភ្ជុំបិណ្ឌ១ថ្ងៃទៀត ដើម្បីសម្រួលដល់ការឈប់សំរាករបស់កម្មករ និយោជិត
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៥ បានបញ្ជាក់ឲ្យដឹងថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករ និយោជិត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សូមម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ ស្តីពីការងារអនុវត្តនូវចំណុច២៖ គឺទី១. អនុញ្ញាតឲ្យកម្មករ និយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងកំឡុងពេល៤ថ្ងៃគឺ ថ្ងៃទី ១១-១២-១៣ និងថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៥ ជំនួសថ្ងៃអាទិត្យទី១១។ ទី២. ខិតខំរៀបចំបើកប្រាក់ឈ្នួលកម្មករ និយោជិតឲ្យបានមុនថ្ងៃបុណ្ឌភ្ជុំបិណ្ឌ។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឲ្យកម្មករ និយោជិតទទួលប្រាក់បុរេប្រទានយ៉ាងតិច ៥០% មុនពេលបុណ្យភ្ជុំបិណ្ឌ៕

កម្ពុជានឹងរៀបចំទិវាគ្រូបង្រៀន នៅថ្ងៃទី ០៧ ខែតុលា ខាងមុខនេះ
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៥ បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំទិវាគ្រូបង្រៀនឆ្នាំ២០១៥ ក្រោមប្រធានបទ «លើកកម្ពស់សក្កានុពលគ្រូបង្រៀន ដើម្បីកសាងសង្គមប្រកបដោយនិរន្តរភាព» ក្នុងគោលបំណង ជាការដឹងគុណដល់គ្រូបង្រៀនទាំងអស់ ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការខិតខំព្យាយាមបង្ហាត់បង្រៀនសិក្សានុសិស្ស-និស្សិត ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។ ទិវាគ្រូបង្រៀនឆ្នាំ២០១៥ នឹងប្រារព្ធធ្វើនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ៨: ០០ នាទីព្រឹក៕

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី 60 លានដុល្លារអាមេរិក ដើម្បីបង្កើនផលិតកម្មកសិកម្មនៅក្នុងខេត្តកំពង់ធំ និងខេត្តបាត់ដំបង
ធនាគារអភិវឌ្ឍន៍អាស៊ី
ហៅកាត់ថា ADB បានអនុម័តលើកម្ចីក្នុងទឹកប្រាក់ ៦០ លានដុល្លារអាមេរិក ក្នុងគោលបំណងបង្កើនផលិតកម្មកសិកម្ម
តាមរយៈការស្តារឡើងវិញនិងការធ្វើការធ្វើទំនើបកម្ម ប្រព័ន្ធធារាសាស្ត្រក្នុងខេត្តកំពង់ធំ
និងខេត្តបាត់ដំបង ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
សេចក្តីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី២៩
ខែកញ្ញានេះ បានលើកឡើងថា លោក Raza Mahmood Farrukh អ្នកឯកទេសខាងធនធានទឹក
នៃនាយកដ្ឋានតំបន់អាស៊ីអាគ្នេយ៍របស់ ADB បានមានប្រសាសន៍ថា “ផលិតភាពកសិកម្មទាប
គឺជាបញ្ហាធ្ងន់ធ្ងរមួយ សម្រាប់កសិករខ្មែរ ដែលពឹងពាក់លើប្រព័ន្ធធារាសាស្ត្រ
ដែលមិនសូវទទួលបានការថែទាំ សម្រាប់បង្កបង្កើនផលស្រូវរបស់ខ្លួន។ ការផ្តល់ហិរញ្ញប្បទាននេះ
នឹងផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីពង្រីកទំហំដី
ដែលទទួលបានការស្រោចស្រព និងការគ្រប់គ្រងធនធានទឹកឲ្យកាន់តែមានប្រសិទ្ធភាព។
លោកបន្តថា ហិរញ្ញប្បទាននេះ នឹងកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាកសិករ
ដោយសារតែមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិ ដូចជា ទឹកជំនន់ ជាដើម ដែលកើតឡើងដោយសារតែការប្រែប្រួលអាកាសធាតុ។
គម្រោងនេះ នឹងបង្កើនប្រសិទ្ធភាព និងភាពធន់ទៅនឹងអាកាសធាតុនៃប្រព័ន្ធធារាសាស្ត្រ
ក្នុងខេត្តកំពង់ធំ និងបាត់ដំបង។
សេចក្តីប្រកាស លើកឡើងថា គិតត្រឹមឆ្នាំ២០២១
ផ្ទៃដីដាំដុះសរុប ទាំងរដូវប្រាំង និងរដូវវស្សា នឹងកើនឡើងទ្វេរដងដល់ ២៩៥០០
ហិចតា ពី ១៣៥០០ ហិចតា ក្នុងឆ្នាំ ២០១៥ ហើយប្រព័ន្ធធារាសាស្ត្រចំនួន ៣ នឹងសម្រេចបាននូវប្រសិទ្ធភាពស្រោចស្រពបាន
១០០%។
សេចក្តីប្រកាស
ក៏បានបង្ហាញថា តាមរយៈការកែលំអប្រព័ន្ធធារាសាស្ត្រ និងការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់
ដល់កសិករ ក្នុងខេត្តកំពង់ធំ និងខេត្តបាត់ដំបង កម្ចីនេះនឹងជួយបង្កើនផលិតភាពកសិកម្ម
និងបង្កើនប្រាក់ចំណូលដល់កសិករនៅតាមមូលដ្ឋាន ដោយសារតែពួកគេអាចមានលទ្ធភាពបង្កបង្កើនផលស្រូវ
បន្លែ និងដំណាំហូបផ្លែ ផ្សេងៗ បានម្តងទៀត នៅរដូវប្រាំង។
សេចក្តីប្រកាស
លើកឡើងថា គម្រោងនេះ នឹងផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីរដ្ឋាភិបាល និងសហគមន៍កសិករប្រើប្រាស់ទឹក
អំពីរបៀបគ្រប់គ្រងធនធានទឹកឲ្យបានត្រឹមត្រូវ ដែលក្នុងនោះសមាជិកនិងអ្នកគ្រប់គ្រងសហគមន៍
នេះយ៉ាងតិចបំផុត ៣០% ត្រូវតែជាស្ត្រី។ សហគមន៍កសិករប្រើប្រាស់ទឹក នឹងទទួលខុសត្រូវលើការប្រើប្រាស់
និងការថែទាំប្រឡាយរងទី២។
គម្រោងនេះ
ក៏នឹងបំពេញបន្ថែមឲ្យគំនិតផ្តួចផ្តើម ដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ីផ្សេងទៀត
ក្នុងតំបន់នេះ ដូចជា កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មស្រូវដែលធន់នឹងអាកាសធាតុ
ដែលកំពុងតែអនុវត្ត ព្រោះកសិករអាចទទួលបានគ្រាប់ពូជដែលមានគុណភាពខ្ពស់
ដោយមានការបញ្ជាក់ត្រឹមត្រូវ។
សេចក្តីប្រកាស
លើកឡើងថា កម្ចីនេះ មានប្រភពពីមូលនិធិអភិវឌ្ឍន៍អាស៊ី ដែលជាកម្ចីសម្បទានរបស់
ADB ហើយរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ថវិកាបដិភាគចំនួន ៦,១ លានដុល្លារ។ គម្រោងនេះ
នឹងមានរយៈពេល ៥ ឆ្នាំ ដោយនឹងបញ្ចប់ក្នុងខែមីនា ឆ្នាំ២០២១៕

Subscribe to:
Posts (Atom)