Tuesday, November 17, 2015

លោកមេធាវី អឿន សុខា បានព​ន្យល់​ស្តីពីការអនុវត្ត​​សាលក្រម ឬសាល​​ដីកាស្ថាពរ​ករណីសំនុំ​រឿ​ងព្រហ្មទណ្ឌ

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះ ភ្នាក់ងារបណ្តាញព័ត៌​មានរាជរដ្ឋា​ភិបាល GNN បាន​បង្ហោះវីដេអូស្តីពីកិ​ច្ចសម្ភាសន៍លោក អឿន សុខា មេធាវីឯករាជ្យ និងជាសាស្រ្តាចារ្យ​ ច្បាប់​នៅ​សាកល​វិទ្យាល័យ​មួយ លើការអនុវត្តសាលក្រម ឬសាលដីកាស្ថាពរ​លើករណីសំណុំ​រឿងព្រហ្មទណ្ឌ​របស់​លោក សម រង្ស៊ី ប្រធានគណបក្ស​សង្រ្គោះជាតិ។
សូមជម្រាប​ថាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ សាលាដំបូងរាជ​ធានីភ្នំពេញបានចេញដីកា​បង្គាប់​ឱ្យចាប់ ខ្លួនលោក សម រង្ស៊ី ដោយអនុវត្តទៅ​តាមសាលក្រម​និងសាលដីការបស់តុលា​ការ ពាក់ព័ន្ធនឹង​បទ បរិហាកេរ្តិ៍ជាសា​ធារណៈ និងញុះញង់ឱ្យមាន​ការរើសអើង ដែលមានលោកឧប​នាយករដ្ឋមន្រ្តី ហោ ណាំហុង​ជាជនរងគ្រោះ ដែល​បាន​ប្រព្រឹត្តនៅសារៈមន្ទីរ​ជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាល​ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០០៨ ដោយបានចោទប្រកាន់​លោក ហោ ណាំហុង ថាជាប្រធាន​ជំរុំ​បឹងត្របែក​នៅក្នុងសម័យខ្មែរ​ក្រហម។

លោកមេធាវី អឿន សុខា បានបញ្ជាក់ឱ្យដឹ​ងថាការអនុវត្ត​សាលក្រម ឬសាល​ដីកាស្ថាពរ​មានបី​ប្រភេទ​គឺការអនុវត្តទោសដាក់ពន្ធ​ធនាគារ ការអនុវត្តទណ្ឌកម្មរ​ដ្ឋប្បវេណី និងការអនុវត្ត ទណ្ឌកម្មពិន័យ​ជា​ប្រាក់។ ចំពោះការអនុវត្តទោស​ដាក់ពន្ធធនាគារ យោងតាម​មាត្រា ៤៩៦ កថាខណ្ឌទី១ នៃក្រម​នីតិវិធី​ព្រហ្មទណ្ឌចែងថា ការអនុវត្ត​ទោស និងការបង្ខំដល់​រូបកាយត្រូវធ្វើតាម​គំនិតផ្តើមរបស់ អយ្យការ ក្នុង​ន័យ​នេះ​គឺព្រះរាជអាជ្ញា ជាអ្នកមានសមត្ថកិច្ចយកបញ្ញត្តិ​ពាក់ព័ន្ធនឹងការដាក់ទោស​ជាប់ពន្ធ ធនាគារ​ក្នុង​សាលក្រម ឬសាលដីកាព្រហ្មទណ្ឌទៅ​អនុវត្ត បានន័យថាព្រះរាជអាជ្ញាជាអ្នក​ទទួលខុសត្រូវ ក្នុងការ​ចាត់​វិធានការនាំខ្លួនជនជាប់ចោទ​មកដាក់ពន្ធធនាគារ ក្នុងករណីនៅក្រៅឃុំ។ ចំពោះការអ​នុវត្ត ទណ្ឌកម្ម​រដ្ឋប្បវេណី យោងតាមមា​ត្រា ៤៩៦ កថាខណ្ឌទី ២ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា ការអនុវត្ត ទណ្ឌកម្ម​រដ្ឋប្បវេណី ត្រូវតែធ្វើតាមគំនិតផ្តើមរបស់ដើ​មបណ្តឹងរដ្ឋប្បវេណី។ ចំពោះការអនុវត្តទណ្ឌកម្ម​ពិន័យ​ជាប្រាក់ យោងតាមមាត្រា ៤៩៨ នៃក្រមនីតិវិធី​ព្រហ្មទណ្ឌចែង​ថា ការប្រមូលប្រាក់ពិន័យ និងប្រាក់ ពន្ធនៃនីតិវិធី​ត្រូវធ្វើដោយភ្នាក់ងារ​រតនាគារ ក្រោមឱវាទ​របស់អយ្យការ។

លោកមេធាវីក៏បាន​បន្ថែមទៀតថា ការអនុវត្តសាលក្រម ឬសាលដី​កាស្ថាពរករណី​សំណុំរឿងព្រហ្មទណ្ឌ ត្រូវធ្វើឡើងនៅ​ពេលដែលសេចក្តីសម្រេច​របស់តុលាការបាន​ក្លាយជាស្ថាពរ ដូចមាន​ចែងកំណត់ច្បាស់ នៅក្នុងមាត្រា ៤៩៧ នៃក្រមនីតិវិធី​ព្រហ្មទណ្ឌ។ ប៉ុន្តែនៅក្នុងមាត្រា ១៤៤ នៃក្រមព្រហ្មទណ្ឌដែល​បាន​ចែង​ពីអាជ្ញាយុកាលនៃទោសថា អាជ្ញាយុកាលនៃទោស​បទឧក្រិដ្ឋគឺមានរយៈពេល ២០ ឆ្នាំ បទមជ្ឈឹម គឺ៥ឆ្នាំ ចំណែក​បទលហុ​គឺ១ឆ្នាំ។
លោកមេធាវីក៏​បានបំភ្លឺផង​ដែរថា ចំពោះមតិខ្លះដែ​លលើកឡើ​ងថាសាលក្រម ឬសាល​ដីកាស្ថាពរ​ដែល សម្រេច​ផ្តន្ទាទោសព្រហ្មទណ្ឌ​មិនអាចអនុវត្ត​បានចំពោះ​តំណាងរាស្រ្តបើ​គ្មានការដកអភ័យឯកសិ​ទ្ធិសភា ជាមុននោះ ជាការមើលឃើញតែមួយជ្រុងនៃច្បាប់។ ប៉ុន្តែបើយោងតាមមាត្រា ៨០ និងមាត្រា ៩៥ នៃរដ្ឋ ធម្មនុញ្ញ សិក្សាឱ្យ​ស៊ីជម្រៅលើបញ្ហានី​តិវិធីព្រហ្មទណ្ឌនិងច្បាប់ដែលពាក់ព័​ន្ធតំណាងរា​ស្រ្ត ដូចជាច្បាប់ស្តី ពីលក្ខន្តិកៈតំណាងរាស្រ្ត ឆ្នាំ២០០៦ដែលចូ​លជាធរមាន បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា យើងអាចមា​នចម្លើយ មួយច្បាស់លា​ស់ផ្សេងពីការលើ​កឡើងនោះ។ លោកមេធា​វីក៏បានធ្វើកា​រវិភាគវែកញែក ដោយបែងចែក នីតិវិធីព្រហ្ម​ទណ្ឌជា ២ដំណាក់កាល គឺដំណាក់​កាលជំនុំជម្រះ ចេញសា​លក្រម ឬសាលដីកា និងដំណាក់ កាលអនុវត្តសា​លក្រម ឬសាលដីកាតុលាការ ដែលបញ្ជាក់ថាការទាមទារឱ្យមា​នការដកអភ័យ​ឯក​សិទ្ធិ​សភា គឺអនុវត្តចំពោះ​តែដំណាក់កាលទី១នៃនី​តិវិធីប៉ុណ្ណោះ ដើម្បីទប់ស្កាត់កុំឱ្យមាន​ការកាត់សេចក្តីចេញ សាលក្រមដោយតុលាការ។ ប៉ុន្តែបើមានសា​លក្រម ឬសាល​ដីកាស្ថាពរផ្តន្ទាទោ​សហើយនោះ គឺតំណាង រាស្រ្តត្រូវបាត់ប​ង់សមាជិកភាពរដ្ឋសភា ឬត្រូវអស់សិទ្ធិជាតំណាងរាស្រ្ត។ ម្យ៉ាងវិញទៀត​ក្នុងករណីអ្នក តំណាងរាស្ត្របានប្រព្រឹត្តបទល្មើសជាក់ស្តែង ក៏អាច​ធ្វើឱ្យប្រាសចាកពី​សិទ្ធិតំណាងរាស្រ្ត នាំឱ្យបាត់សិទ្ធិ ជាតំណាងរាស្រ្ត​បានដែរ នេះបើយោ​ងតាមមាត្រា ៩៥ នៃ​រដ្ឋធម្មនុញ្ញ មាត្រា ៨៣ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋ សភា និងមាត្រា ១៤ កថាខណ្ឌទី៣ នៃច្បាប់ស្តីពីលក្ខន្តិ​កៈតំណាងរាស្រ្ត។
ពាក់ព័ន្ធនឹងករណី​ចាប់ខ្លួ​នតំណាងរាស្រ្តណា​ម្នាក់ ដើម្បីយកមកអ​នុវត្តទោសនោះ លោកមេធាវីក៏បាន​បញ្ជាក់​ផងដែរថា ក្នុងករណីចាប់ខ្លួន​ឬនាំខ្លួនមកផ្តន្ទាទោសចេញសាលក្រម ឬ​សាលដីកាទើបត្រូវការកា​រ អនុញ្ញាតពីរដ្ឋសភា។ ប៉ុន្តែបើចាប់ខ្លួនដើម្បីយកមកអនុវត្តទោ​សតាមសាលក្រម ឬសាលដីកា​ស្ថាពរហើយ គឺមិនចាំបាច់មានការអនុញ្ញា​តពីរដ្ឋសភាទេ ព្រោះរដ្ឋសភាបាន​អនុញ្ញាតហើយនៅក្នុងច្បា​ស់ស្តីពីលក្ខន្តិកៈ តំណាងរាស្រ្ត ថ្ងៃទី២១ តុលា ២០០៦ ត្រង់មាត្រា១៤ កថាខណ្ឌទី៣ដែលចែងថា​ តំណាងរាស្រ្តដែ​ល​មានសាលក្រមស្ថាពរ ឬសាលដីកាស្ថាពរ សម្រេចថាជា​ទណ្ឌិតជាប់ពន្ធធនាគារ ត្រូវបាត់​បង់ទាំងស្រុងនូវ សិទ្ធិ បុព្វសិ​ទ្ធិ និងសមាជិកភាពរដ្ឋសភា៕

 អត្ថបទៈ តាំង ករុណា

ឯកអគ្គរាជទូត កម្ពុជាប្រចាំនៅប្រទេសឥណ្ឌា នឹងជួបពិភាក្សាការងារជាមួយក្រសួងវប្បធម៌ឥណ្ឌាពាក់ព័ន្ធនឹងការសាងសង់ប្រាសាទចម្លងតាមរចនាបថប្រាសាទអង្គរវត្ត

យោងតាម​លិខិតរបស់អ្នក​នាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ឯកឧត្តម ជុំ សុន្ទរី នៅថ្ងៃទី១៧  ខែវិច្ឆិកា  ឆ្នាំ២០១៥នេះ ឯកអគ្គ​រាជទូត កម្ពុជាប្រចាំនៅប្រទេសឥណ្ឌា នឹងជួបពិភា​ក្សាការងារជាមួយ​លោកជំទាវ Monika K.Mohta លេខាធិការ (Additional Secretary) នៃក្រសួងការ​បរទេសឥណ្ឌា និងឯកឧត្តម Shri K.K. Mittal លេខាធិការ (Additional Secretary) នៃក្រសួងវប្ប​ធម៌ឥណ្ឌា ពាក់ព័ន្ធនឹងការសាងសង់​ប្រាសាទចម្លងតាមរចនាបថ​ប្រាសាទអង្គរវត្ត នៅរដ្ឋ Bihar ប្រទេសឥណ្ឌា ដែល មានចំណុចសំខាន់ៗដូចខាងក្រោម៖
លោកជំទាវ Monika K.Mohta  លេខាធិការ ក្រសួងការបរទេស​ឥណ្ឌា បានលើកឡើងថា ៖
 រដ្ឋាភិបាលឥណ្ឌា នឹងទប់ស្កាត់​មិនអោយមានការសាងសង់ទេ ។ ក្រសួងការបរទេសឥណ្ឌា បានជំរាបក្រុមហ៊ុន The Mahavir Mandir Trust មិនអោយសាងសង់​ប្រាសាទចម្លងតាម​
រចនាបថ​ប្រាសាទអង្គរវត្ត ។ក្រុមហ៊ុននេះ បានសន្យាថា នឹងមិនសាង​សង់ប្រាសាទចម្លងតាម
រចនាបថ​ប្រាសាទអង្គរវត្តទេ ប៉ុន្តែសុំសាងសង់ប្រាសាទមានរចនា​បថប្រាសាទឥណ្ឌា ហើយនឹងបញ្ជូនគំរោង​សាងសង់នេះទៅក្រសួងវប្បធម៌ និងក្រសួងការ​បរទេសឥណ្ឌា ដើម្បីស្នើសុំការសាងសង់។
ឯកឧត្តម Shri K.K. Mittal  លេខាធិការក្រសួងវប្ប​ធម៌ឥណ្ឌា បានលើកឡើងថា៖

ក្រសួងវប្បធម៌ឥណ្ឌា នឹងធ្វើការសិក្សា និងបញ្ជូនគំរោងថ្មីនេះ​ទៅក្រសួងការបរទេស ឥណ្ឌា។

អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផង ក៏ព្រោះអណ្តាត

បទអត្ថាធិប្បាយ​
ដោយ​៖ សួន ចំរើន

អណ្តាត​ជាអាទិ៍កន្លង​ បាន​សុខទុក្ខ​ផង​ ក៏ព្រោះអណ្តាត

ជំនឿអរូបីយ​ មិន​មែន​មាន​តែ​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ទេ​ ទាំង​ជាតិ​សាសន៍​អឺរុប​ និង​សាសន៍​ដទៃ​លើ​ពិភព​លោក ក៏​មាន​ជំនឿលើ​រឿង​អរូបីយ​នេះ​ដែរ​ ជាពិសេស​ប្រជាជន​បារាំង​តែ​ម្តង​ តែង​ជឿជាក់​ថា​នឹង​មាន​រឿង​មិនល្អ​​​កើត​ឡើង​​មក​លើ​ពួក​គេ​ នៅ​ថ្ងៃ​សុក្រ​ ទី​១៣​​ ដែល​ជាថ្ងៃ​ដ៏​អាក្រក់បំផុត​ប្រចាំឆ្នាំ​។​ ព្រឹត្តិការណ៍​បាញ់​​ប្រហារ និង​បំផ្ទុះគ្រាប់​បែក​​ដោយ​ក្រុម​ភេរវករ​ នៅ​ទីក្រុង​ប៉ារីស​​ កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​១៣ ខែវិច្ឆិកានេះ​​​ បាន​បង្ក​ឲ្យ​មាន​មនុស្សស្លាប់​ និង​របួស​រាប់​រយ​នាក់​ ដែល​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​បារាំង​ ហ្វ្រង់​ស័រ​ ហូឡង់​ ​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ និង​បិទ​ព្រំដែនជាមួយប្រទេសជិតខាង​ទាំង​អស់​​។​
ប្រហែល​ជាចំ​ថ្ងៃសយបំផុត​​ របស់​លោក សម រង្ស៊ី​ ដែរ​ហើយ​មើល​ទៅ​ ព្រោះ​លោក​ក៏​ជា​ជន​ជាតិ​​បារាំង​​ម្នាក់ដែរ​​​ ហើយ​ត្រូវ​បាន​តុលាការ​ ប្រកាស​ចាប់​ខ្លួន​ដាក់​ពន្ធ​នា​គារ​ ចំ​ថ្ងៃសុក្រ​ ទី១៣ ដែរ​។
កាលពី​រសៀលថ្ងៃសុក្រ​ ទី​១៣ ខែ​វិច្ឆិ​កា ឆ្នាំ២០១៥​​ សាលាដំបូងរាជធានីភ្នំពេញ បាន​​​ចេញដី​កា​បង្គាប់ឲ្យចាប់​​ខ្លួនលោក សម​ រង្ស៊ី ពាក់ព័ន្ធនឹងបទ​ «បរិហាកេរ្តិ៍ជា​សាធារណៈ និងញុះញង់​ឲ្យ​មាន​ការរើសអើង» ដែលមានលោក ហោ ណាំហុង ជាដើម​បណ្តឹង​ដែល​សុំ​ឲ្យ​​តុលាការ​អនុវត្តសាលក្រម និងសាលដីកា ដែលលោកបានឈ្នះក្តីលើ លោក សម រង្ស៊ី ដែលប្រព្រឹត្ត​​នៅ​សារមន្ទីរ​ជើងឯក​ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨ ​ហើយ​ដែល​នៅ​ក្នុង​សាលដីកាស្ថាពរនោះ តុលាការបានសម្រេចផ្តន្ទាទោសលោក សម​ រ​ង្ស៊ី ដាក់​ពន្ធនាគារ​រយៈពេល​ ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨លានរៀល។​
បើ​ពិនិត្យ​មើល​អង្គហេតុ​នៃ​រឿង​នេះ​ វា​ពិត​ជា​បទល្មើសព្រហ្មទណ្ឌដែល​កើត​ឡើង​ រវាង​បុគ្គល​ និង​​បុគ្គល​សុទ្ធសាធ​ គឺ​មិន​មែន​ជារឿង​ដែល​ទាក់​ទង​ជាមួយ​​សមាជិក​រាជរដ្ឋាភិបាល​ ឬ​ជាមួយ​អ្នក​តំណាង​រាស្ត្រ​អីនោះ​ទេ​។ ​អ្នក​នយោបាយ​ខ្លះ​បែរ​ជាមានមតិយល់​ថា ករណី​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី​ នៅ​ពេល​នេះ​គឺ​ជារឿង​នយោបាយ​​ទៅ​វិញ​។ តាម​ពិត​នេះ​គឺ​ជារឿង​ក្តី​ដែល​កើត​ឡើង​តាំង​ពីឆ្នាំ​២០០៨ មុន​ពេល​ដែល​លោក សម រង្ស៊ី​ មិន​ទាន់​ក្លាយ​ជា​តំណាង​រាស្ត្រ​ ដែល​មាន​អភ័យ​ឯកសិទ្ធិសភា​ទៅទៀត។ ដូច្នេះ​ការចេញ​ដីកាបង្គាប់ឲ្យ​ចាប់​ខ្លួន​នេះ​​គឺ​មិន​មាន​ការ​ប៉ះ​ពាល់ទៅ​ដល់​អ្នក​តំណាង​រាស្ត្រ​ ​ឬប៉ះពាល់​ដល់​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​អីនោះទេ​។​ ​អ្នក​នយោបាយ​​ខ្លះទៀតក៏យល់ដែរ​ថា ​លោក​ សម រង្ស៊ី​ បាន​ទទួល​ការ​លើក​លែង​ទោស​ដោយ​ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះ​មហាក្សត្រ​​រួចអស់​ហើយ​ដែរ​ ​ប៉ុន្តែ​ តាមពិត​វាជាការ​យល់​ខុស​ ដោយ​មិន​បាន​ពិនិត្យ​មើល​អត្ថន័យ និង​ខ្លឹមសារ​នៃ​​ព្រះរាជក្រឹត្យ​ឲ្យ​បាន​​ល្អិតល្អន់​។
ការ​ដែល​មាន​ព្រះរាជក្រឹត្យ​លើក​លែង​ទោស​លោក​ សម រង្ស៊ី​​ កាល​ពី​ថ្ងៃទី​១២ ខែ​កក្កដា​ ឆ្នាំ២០១៣ គឺ​បាន​បញ្ជាក់​ថា​ «លើក​លែង​ទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ​​​ សម រង្ស៊ី​ ភេទប្រុស​ អាយុ៦២ឆ្នាំ​ ដែល​ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស​​ដាក់​ពន្ធនា​គារ​ តាមអំ​ណាច​​​សាលដីកា​លេខ​៣២ ចុះថ្ងៃទី១ ខែមីនា​ ឆ្នាំ២០១១ របស់​តុលាការ​កំពូល​​​ ​ដែល​នេះ​​​គឺ​ជា​ព្រះរាជក្រឹត្យ​​​​លើក​លែង​ទោស​សម្រាប់​បទល្មើស​មួយករណី​ និង​​មាន​ការ​លើក​លែង​ទោស​មួយ​ករណី​ទៀត​ តាម​អំណាច​សាលដីកា​ស្ថាពរ​ដែរ ​លេខ​៨៤ ក្រ៣ឃ ចុះថ្ងៃ​ទី​២០ ខែកញ្ញា​ ឆ្នាំ២០១១ របស់​សាលាឧទ្ធរណ៍​​»​។ នេះមាន​ន័យថា​ ព្រះរាជក្រឹត្យ​លើកលែង​​ទោសរបស់​ព្រះមហាក្សត្រ គឺ​រួម​បញ្ចូល​បទល្មើស​​តែ​ពីរ​ករណី​ប៉ុណ្ណោះ​ ដែល​​ទណ្ឌិត​ សម រង្ស៊ី​ បាន​ប្រព្រឹត្តិ​  គឺ​មិន​រាប់​បញ្ចូល​នូវ​បទល្មើស​ទាំង​អស់​នោះទេ​។
ចំណែក​សំណុំ​រឿង​ ដែល​បាន​តតាំង​គ្នា​ជាចុងក្រោយ​នៅឆ្នាំ​២០០៨ រវាង​​លោក ហោ ណាំហុង និង​​​លោក សម រង្ស៊ី នៅ​សាលាឧទ្ធរណ៍ គឺជាសំណុំរឿងព្រហ្មទណ្ឌមួយផ្សេងទៀត ដែល​លោក ហោ ណាំហុង​ ជាភាគីអ្នកឈ្នះក្តី​ តាម​សាលដីកាចុះ​ថ្ងៃទី១២ ខែមីនា​ ឆ្នាំ​២០១៣ មក​ម្ល៉េះ​ រហូត​ដល់​សាលក្រម​នេះ​បាន​ចូល​ជាស្ថាពរ​។ ដូច្នេះហើយ​​ទើប​សាលដីកា​នេះ​ នៅតែ​មាន​អាជ្ញាយុកាល​អនុវត្ត​មក​ដល់​ពេល​នេះ​។ ដោយមិនទាន់​បាន​អនុវត្ត​​សាល​ដីកា​ស្ថាពរ​នេះនៅឡើយ​​​ ទើបមេធាវី​របស់លោក ហោ ណាំហុង​​ បានស្នើសុំ ដែលនាំឲ្យមានដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី​នៅ​ថ្ងៃ​សុក្រ ទី១៣ ​នេះដូច្នេះ​។​​
តើ​ការ​ចេញ​ដីកា​ចាប់​ខ្លួន​ ទណ្ឌិត សម រង្ស៊ី​ នៅពេល​នេះ​ គឺ​ជារឿង​ខុសនីតិវិធី​ច្បាប់​ ដោយ​​មិន​បាន​​ដក​អភ័យ​ឯកសិទ្ធិសភា ​ជាមុន​ ឬយ៉ាង​ណា?​
យោង​មាត្រា​១៤​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​របស់​សមាជិក​សភា​​​ បាន​ចែងច្បាស់​​ថា​ «តំណាង​រាស្ត្រ​ ដែល​​មាន​សាល​ក្រម​ស្ថាពរ​ ឬសាល​ដីកា​ស្ថាពរ​ សម្រេច​​ថា​​ជាទណ្ឌិតជាប់​ពន្ធនាគារ​ ត្រូវ​បាត់​បង់​ទាំង​ស្រុង​នូវ​សិទ្ធិ​ ​បុព្វ​សិទ្ធិ​​​ និង​​សមាជិកភាព​ជា​សមាជិក​រដ្ឋសភា​»
បើ​តាម​អ្នក​ជំនាញ​​ច្បាប់​បាន​បកស្រាយ​ថា​ ករណីចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម​ រ​ង្ស៊ី របស់តុលាការ គឺជាដែនសមត្ថកិច្ចរបស់ស្ថាប័នតុលាការ ចំណែក​ពាក់ព័ន្ធ​នឹងករណី​ការពារ​​អភ័យ​​ឯកសិទិ្ធ​​​របស់​ លោក សម​ រង្ស៊ី គឺជាដែន​សមត្ថកិច្ច​ការពារ​ពីសំណាក់​រដ្ឋសភា ព្រោះ​​លោក សម​ រង្ស៊ី បាន​ប្រព្រឹត្តបទល្មើសបរិហារកេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើង ពី​សំណាក់​បណ្តឹង​របស់​លោក​​ ហោ ណាំហុង កាលពីឆ្នាំ២០០៨ ហើយ​ជា​បទល្មើស​ព្រហ្មទណ្ឌ មិនមាន​ជាប់ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​​ទេ។​​ ​ករណីដែល​​តុលាការ​ចេញ​ដីកា​ចាប់ខ្លួន នៅថ្ងៃទី១៣ ខែវិច្ឆិកា នេះ គឺជានីតិវិធីបន្តរបស់តុលាការ តាមការស្នើសុំរបស់គូភាគីប៉ុណ្ណោះ។​
ផ្អែក​តាម​ច្បាប់​លក្ខន្តិកៈរបស់​តំណាង​រាស្ត្រ​ និង​នីតិវិធី​​​របស់​តុលាការ​ ដែលបាន​ចែង​ច្បាស់​នោះ​ សមត្ថកិច្ច​ពិត​ជាអាច​ចាប់​ខ្លួន​ទណ្ឌិត​ សម រង្ស៊ី បាន​ដោយ​រលូន​ ប្រសិន​បើ​លោក សម រង្ស៊ី​ ពិត​ជានឹង​ត្រឡប់​មក​ពី​ក្រៅស្រុក​វិញ​នៅថ្ងៃទី១៦​ ខែវិច្ឆិកា​​មែននោះ​។

រួមសេចក្តីមក រឿងរ៉ាវដែលបង្កើតជាគ្រោះសម្រាប់លោក សម រង្ស៊ី នៅពេលនេះ គឺវាបានកើតឡើងដោយ​សារតែអណ្តាត អត់ឆ្អឹង និងមាត់អត់គម្រប់របស់លោក សម រង្ស៊ី ខ្លួនឯងតែប៉ុណ្ណោះ៕​​

Monday, November 16, 2015

លោក សម រង្ស៊ី ត្រូវបាត់បង់ទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភា មណ្ឌលខេត្តកំពង់ចាម នីតិកាលទី៥

នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ រដ្ឋសភាកម្ពុជាបានបើកកិច្ចប្រជុំគណៈកម្មការធិការអចិន្រ្តៃយ៍ រដ្ឋសភា ដោយក្នុងនោះមានរបៀបវារៈដូចជា៖ . ពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់ គ្រងឆ្នាំ២០១៦ . សេចក្តីព្រាងច្បាប់ស្តីពីស្ថិតិ និង . សេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍។ ជាពិសេសរបៀបវារៈអំពី ការពិនិត្យរបាយការណ៍ស្តីពីសំណុំរឿងពាក់ព័ន្ធនឹងការអនុវត្តន៍ទោសទៅលើទណ្ឌិត ឈ្មោះ សម រង្ស៊ី។
បន្ទាប់ពីបានបើកកិច្ចប្រជុំ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសដោយយោងតាមមាត្រា ១៤ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត មាត្រា ១៣៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើស​​រើសតំណាងរាស្រ្ត ដោយបានឃើញសាលក្រមព្រហ្មទណ្ឌលេខ ៨៩ () ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ និងសាលដីកាស្ថាពរលេខ ១៧ ក្រ៥. ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ របស់សាលាឧទ្ធរណ៍។
នៅក្នុងប្រការ១ នៃសេចក្តីប្រកាសនេះបានឱ្យដឹងថា ឯកឧត្តម សម រង្ស៊ី ត្រូវបាត់បង់នូវសិទ្ធិ បុព្វសិទ្ធិ និង សមាជិកភាពរដ្ឋសភា មណ្ឌលខេត្តកំពង់ចាម នីតិកាលទី៥។
ដោយយោងតាមសេចក្តីប្រកាសនោះផងដែរ រដ្ឋសភាក៏បានណែនាំឱ្យអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវទទួលអនុវត្តនិងបិទផ្សាយសេចក្តីប្រកាសនេះក្នុងរដ្ឋសភា និងផ្សព្វផ្សាយជាសាធារណៈឱ្យបានទូលំទូលាយ។
យោងតាមសេចក្តីប្រកាសព័ត៌មាននេះ សាធារណជន បានដឹងយ៉ាងច្បាស់ថា ការអនុវត្តចំណាត់ការផ្លូវ ច្បាប់ណាមួយ ទៅលើលោក សម រង្ស៊ី ដូចជាករណីមានការចាប់ខ្លួនជាដើម គឺជាការធ្វើឡើងត្រឹមត្រូវតាម នីតិវិធី គឺចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ដែលជាការអនុវត្តតាមអំណាចសាលដីកាស្ថាពរ មិនមែនជាការចាប់ ខ្លួនអ្នកតំណាងរាស្រ្តដូចមជ្ឍដ្ឋានមួយចំនួនបកស្រាយប្រាសចាកពីការពិតនោះឡើយ៕

អត្ថបទៈ តាំង ករុណា


សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធជនជាតិបារាំង ដែលស្លាប់ដោយ ភេរវកម្ម

កាលពីម៉ោង ១0:00 ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាពលរដ្ឋបារាំង នៅស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ។ យោងតាមសាររំលែកទុក្ខសរសេរដោយផ្ទាល់ដៃរបស់សម្តេចតេជោ
ហ៊ុន សែន មានខ្លឹមសារដូចតទៅ៖
ប្រទេសកម្ពុជា សុំថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការវាយប្រហារភេរវកម្មដ៏គូរអោយស្អប់ខ្ពើមនៅទីកន្លែងជាច្រើននៃទីក្រុងប៉ារីស នាថ្ងៃសុក្រ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ដែលបានបង្កអោយជនជាតិបារាំងស្លូតត្រង់ បានបាត់បង់ជីវិត និងរបួសជាច្រើនរយនាក់។  នៅក្នុង
កាលៈទេសៈ នៃការកាន់មរណទុក្ខនៃការឈឺចាប់នេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជន
កម្ពុជាខ្ញុំសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុតដល់ក្រុមគ្រួសារជនរងគ្រោះ និងសូមសំដែងនូវសាមគ្គីភាព និងសមានចិត្តដ៏ជ្រាលជ្រៅជាមួយ និងរដ្ឋាភិបាលនិងប្រជាជនបារាំង។
កម្ពុជាគឺឈរជាមួយពលរដ្ឋ និងរដ្ឋាភិបាលបារាំងព្រមទាំងជាមួយប្រទេសដទៃៗទៀត ដើម្បីទប់ស្កាត់និងឈានទៅបំបាត់ទាំងស្រុងនូវអំពើភេរវកម្មគ្រប់ប្រភេទដែលប្រឆាំងនិងមនុស្ស

ជាតិ។






សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាសម្តែងនូវសមានចិត្តក្រៀមក្រំ ចំពោះជនរងគ្រោះដោយអំពើភេរវកម្មក្នុងពេលថ្មីៗនេះ

នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធប្រជាពលរដ្ឋបារាំង និងក្រុមគ្រួសារជនរងគ្រោះទាំងអស់ ដែលបានស្លាប់ដោយសារ អំពើវាយប្រហារដ៏ឃោរឃៅបំផុតរបស់ភេរវករ នៅទីក្រុងប៉ារីសប្រទេសបារាំង កាលពីថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៥ នៅស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។
នៅចំពោះមុខ លោក ហ្សង់-ក្លូដពាំបឺហ្វ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានសម្តែងក្តីរន្ធត់ កត់ស្លុតឥតឧបមា ក្រោមពីទទួល បានព័ត៌មាន មហា រន្ធត់នេះ។
នៅក្នុងឱកាសនោះផងដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ក៏បានថ្កោលទោស យ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារដ៏ឃោរឃៅ និងអមនុស្សធម៌បំផុតបង្កដោយក្រុមភេរវករ។ សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានថ្លែង និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយប្រជាពលរដ្ឋបារាំង និងក្រុមគ្រួសារជនរងគ្រោះទាំងអស់ ដោយអំពើវាយប្រហារ ដ៏ឃោរឃៅបំផុតនេះ ដែលបានធ្វើឱ្យមនុស្សបាត់បង់ជីវិត និងរបួសជាច្រើនរយនាក់ទៀត៕



បទវិភាគ ដំបៅមិនឈឺ យកឈើរុក






រដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដោយមានរបៀបវារៈពិនិត្យសំណុំរឿងពាក់ព័ន្ធនឹងការអនុវត្តទោសលើទណ្ឌិតឈ្មោះសម រង្ស៊ី

នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ រដ្ឋសភាកម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មាធិការ
អចិន្រ្តៃយ៍រដ្ឋសភា ដោយក្នុងនោះមានរបៀបវារៈ ១-ពិនិត្យសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦, -សេចក្តីព្រាងច្បាប់ស្តីពីស្ថិតិ និងទី៣-សេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍។ ជាពិសេសរបៀបវារៈអំពី «ការពិនិត្យរបាយការណ៍ស្តីពី សំណុំរឿងពាក់ព័ន្ធនឹងការអនុវត្តន៍ទោសទៅលើទណ្ឌិត ឈ្មោះ សម រង្ស៊ី»
លទ្ធផលនៃកិច្ចប្រជុំនិងជំរាបជូនពេលក្រោយ។


រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការ អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី



រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការ អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ តាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នេះបើយោង តាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ចេញថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥។
នៅក្នុងសេចក្តីសម្រេចបង្កើតគណៈកម្មការ ដើម្បីចាប់ខ្លួនលោក សម រង្ស៊ី នោះ ត្រូវបានតែងតាំង នាយឧត្តមសេនីយ៍ ឯម សំអាន ជាប្រធាន និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរ បាលជាតិ ជាអនុប្រធាន។សេចក្តីសម្រេចក៏បានបញ្ជាក់អំពីគោលដៅ និងភារកិច្ចទទួលខុសត្រូវ របស់ អាជ្ញាធរទាំងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តសៀមរាបផងដែរ។
ខ្លឹមសារទាំងស្រុង នៃសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការអនុវត្តដីការបង្គាប់ឱ្យ ចាប់ខ្លួនសម រង្ស៊ី មានដូចតទៅ៖