Saturday, July 26, 2014

គណៈអចិន្ត្រៃយ៍រដ្ឋសភាឯកភាពលើសំណើសុំប្រកាសសុពលភាព ឯកឧត្តម សម រង្ស៊ី ជាសមាជិករដ្ឋសភា

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤

គណៈកម្មាធិការគណៈអចិន្ត្រៃយ៍រដ្ឋសភា ដែលបាន បើកប្រជុំ នៅរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានឯកភាពលើសំណើសុំប្រកាស សុពលភាព នៃអាណត្តិរបស់ឯកឧត្តម សម រង្ស៊ី ជាសមាជិក​រដ្ឋសភា​នីតិកាលទី ៥នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ បានឲ្យដឹងថា អង្គប្រជុំបានប្រគល់ភារកិច្ចជូន គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាពិនិត្យ និងសិក្សា លើការធ្វើវិសោ ធនកម្មប្រការ៦ថ្មី នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា និងបានកំណត់កាលបរិច្ឆេទ សម័យ ប្រជុំ ពេញ អង្គរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៥ នៅថ្ងៃចន្ទទី២៨ ខែកក្កដា ឆ្នាំ២០១៤វេលាម៉ោង៨ព្រឹក ដើម្បី ប្រកាសសុពលភាព នៃអាណត្តិរបស់ឯកឧត្តម សម រង្ស៊ី ជាសមាជិករដ្ឋសភានីតិកាលទី៥៕
ដោយ ជ័យ ភូមិពល