Tuesday, June 16, 2015

កងរាជ​អាវុធហត្ថ​​លើផ្ទៃប្រទេស​ ធ្វើពិធីផ្ទេ​រ​តំណែង​ស្នងការ​ ស្នងការដ្ឋាន​រដ្ឋបាល​​និងហិរញ្ញវត្ថុ​ និងប្រគល់​ភារកិច្ច​ទទួល​ខុសត្រូវ ​ជូនស្នង​ការរង​

ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ នៅបញ្ជាកា​រដ្ឋានកង​រាជអាវុធ​ហត្ថលើផ្ទៃ​ប្រទេស បានបើក​អង្គប្រជុំស្តី​ពីការផ្ទេរតំណែង​ស្នងការ ស្នងការដ្ឋាន​រដ្ឋបាលនិង​ហិរញ្ញវត្ថុ និងប្រគល់​ភារកិច្ចទទួលខុស​ត្រូវ ជូនស្នងការរង ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍​ឯក ប្រាក់សិទ្ធិ មេបញ្ជាការរងកងរាជអាវុធ​ហត្ថលើ​ផ្ទៃប្រទេស ទទួលការងារ​បុគ្គលិក និង ឯកឧត្តម ឧត្តមសេនីយ៍​ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋាន​រដ្ឋបាលនិងហិរញ្ញវត្ថុ និងមាន​ការចូលរួម​ពីសំណាក់ ឧត្តមសេនីយ៍ ស្នងការរង នាយកា​រិយាល័យ នាយរងការិយាល័យ នៃស្នង​ការដ្ឋាន​រដ្ឋបាលនិងហិរញ្ញវត្ថុ កងរាជ​អាវុធហត្ថ​លើផ្ទៃ​ប្រទេស។
នេះគឺជាការផ្ទេរ​តំណែង​ក្នុងស្នងការ បន្ទាប់ពីបាន​ប្រារព្ធពិធីផ្លាស់​ប្តូរមុខងារ​និងបំពាក់ឋានន្តរសក្តិនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ កន្លងទៅ។
ការកែ​ទម្រង់ដ៏ធំរបស់​កងរាជអាវុធហត្ថ បន្ទាប់ពីរាជរដ្ឋាភិបាល​បានចេញអនុ​ក្រឹត្យលេខ១៥៩ អនក្រ.បក ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ ស្តីពីការកែ​សម្រួលរៀបចំ​ឡើងវិញ នូវរចនាសម្ព័ន្ធ ក្របខណ្ឌចាត់​តាំងបញ្ជាការ​ដ្ឋានកងរាជអាវុធ​ហត្ថលើ​ផ្ទៃប្រទេស។