Monday, November 2, 2015

ឯកឧត្ត​ម កែវ រ៉េមី អញ្ជើ​ញជាអធិបតីក្នុ​ងពិធីបើកប​វេសនកាលឆ្នាំ​សិក្សាថ្មី ២០១​៥-២០១៦ នៅសា​លាបឋ​ម​សិក្សា និងអ​នុវិទ្យាល័​យក្រាំងពង្រ ក្នុងឃុំកុ​មាររាជា ស្រុក​បាទី ខេ​ត្តតាកែវ

កាលពីថ្ងៃទី ០១ ខែវិច្ឆិ​កា ឆ្នាំ២០១៥កន្ល​ងទៅនេះ ឯក​ឧត្តម កែវ រ៉េមី រដ្ឋលេខាធិកា​រទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធា​នអង្គភា​ពព័ត៌មាន និងប្រ​តិកម្មរហ័ស តំណាងដ៍​ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួល​បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ អនុប្រធាន ក្រុម​ការងារ ថ្នាក់ជាតិ​ចុះមូលដ្ឋា​នឃុំកុមាររាជា បានអញ្ជើញជា​អធិបតីក្នុងពិធីអបអ​រសាទរពិធីបើកបវេ​សនកាលឆ្នាំសិក្សាថ្មី ២០១៥-២០១៦ នៅសាលា​បឋមសិក្សា និងអនុវិទ្យាល័​យក្រាំងពង្រ ស្ថិតនៅ​ក្នុង ឃុំកុមារាជា ស្រុកបាទី ខេត្តតា​កែវ។
ជាកិច្ចចាប់​ផ្តើម លោក ញិប នៅ នាយកអនុវិទ្យាល័​យក្រាំងពង្រ ធ្វើរបាយការណ៍​សង្ខេបស្តីពីស្ថានភាពទូទៅ របស់សាលាប​ឋមសិក្សា និងអនុវិទ្យាល័យ​ក្រាំងពង្រ ដោយលោក​បានរំលឹកថាក្រោយ​ថ្ងៃរំដោះ ៧ មករា ១៩៧៩ សាលាសល់​អគារសិក្សា ១ ខ្នង មាន​៣បន្ទប់ ដែលមានសភាពចាស់​ទ្រុឌទ្រោម ហើយបច្ចុប្ប​ន្ន កំពុង ត្រូវការ អគា​រសិក្សាបន្ថែម ដើម្បីបំពេ​ញសេចក្តីត្រូវការរបស់សិស្សានុសិ​ស្ស ជិត៨០០នាក់។
បន្ទាប់មក ឯកឧត្តម​ ស្វាយ សុវណ្ណរិទ្ធ អនុប្រធានក្រុ​មការងារ​ថ្នាក់ជាតិចុះជួយឃុំកុមាររាជាក៏បានឡើងអានសារ​លិខិតសម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ថ្លែងក្នុងឱកាសបើក បវេស​នកាលឆ្នាំសិក្សា ២០១៥-២០១៦។
ក្នុងឱកាសនោះ ឯក​ឧត្តម កែវ រ៉េមី ក៏បានអញ្ជើ​ញមានមតិសំណេះ​សំណា​លនៅក្នុងអង្គពិធី ដោយបាន​រំលឹកថា ប្រទេសកម្ពុជាសព្វ​ថ្ងៃ មានការរី​កចម្រើននិងអភិវឌ្ឍជាលំដា​ប់ ទាំងអស់នេះក៏ដោយ​សារ ការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសយើងមានសន្តិភាព និ​ងស្ថេរភាពនយោ​បាយ។ ឯកឧត្តម កែវ រ៉េមី ក៏បានលើកឡើងថា រាជរដ្ឋាភិបាល បាននិងកំពុ​ងយកចិត្ត​ទុកដាក់យ៉ាងខ្លាំងទៅ​លើវិស័យអប់រំ ជាក់ស្តែងដោយសារតែកំណែ ទម្រង់ប្រព័ន្ធអប់រំ ឆ្នាំនេះសិស្សថ្នាក់ទី១២ ដែលប្រលងជាប់សញ្ញាប័ត្រ មធ្យមសិក្សាទុតិ​យភូមិ ទទួលបាននិទ្ទេ​សAកើនដល់108នាក់។ ជាមយយក​គ្នានេះដែឯកឧត្តម ក៏បាន​អំពាវនាវដល់អាជ្ញាធរមូលដ្ឋានឱ្យ​គិតគូរទៅលើភូមិឃុំ​មានសុវត្ថិភាព ជាពិសេសគឺបញ្ហាគ្រឿងញៀន ព្រោះ វាបំផ្លាញដល់អាយុ​ជីវិតប្រជាពលរដ្ឋទូទៅជា​ពិសេសយុវជន។
ជាការឆ្លើយតបទៅ​នឹងសំណូមពររបស់ លោ​កគ្រូ អ្នកគ្រូ និងប្រជាព​លរដ្ឋជាមាតាបិតាសិស្ស ឯកឧត្តមបា​នប្រកាសថា ក្រោ​មការខិតខំស្វះស្វែ​ងទំនាក់ទំនង របស់ក្រុ​មការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុ​មារាជា តាមរយៈក្រសួង​អប់រំ យុវជន និងកីឡា​ និងក្រសួងសុខា​ភិបាលម អគារអនុវិទ្យា​ល័យ មួយខ្នងមាន​១២បន្ទប់ និងទីចាត់​ការមួយខ្នង និងមណ្ឌលសុខភា​ពនឹងចាប់ផ្តើមសាងស​ង់នៅឆ្នាំ២០១៦ខាងមុខ។ លើសពីនេះស្ថិ​តក្រោមការជួយជ្រោ​មជ្រែងរបស់ក្រុមការងារថ្នាក់​ជាតិចុះមូលដ្ឋាន​យើងបានដាក់​ឲ្យដមណើរកា​រ សមាគម និ​ងមូលនិធិគ្រូបង្រៀនឃុំកុមារាជា ដើម្បីជួយ​សម្រួលដល់ជីវភាពលោ​កគ្រូ អ្នកគ្រូ។
 ជាចុងបញ្ចប់នៃ​មតិសំណេះសំ​ណាល ឯកឧត្តម កែវ រ៉េមី ក៏បាន ថ្លែងអំណរគុ​ណ និងជូនពរដល់លោកនា​យក លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សានុសិស្សឱ្យ​ទទួលបានសុភមង្គល និងសេចក្តីថ្លៃថ្នូរ ហើយឯ​កឧត្តមក៏បានអញ្ជើ​ញផ្តល់កិត្តិយសចែករង្វាន់​ដល់សិស្សពូកែ និងផ្តល់នូវសំភារៈសិក្សាដូច​ជាសៀវ​ភៅ២ក្បាល និងប៉ិច១ដើមជូនដល់សិស្សានុសិស្ស ដែលមកចូលរួម ដោយឡែកស​ម្រាប់លោកគ្រូ អ្ន​កគ្រូ២៥នាក់ទទួលបា​នអំណោយជាថ​វិកាក្នុងម្នាក់ៗ ៥ម៉ឺនរៀល៕