Monday, November 2, 2015

សម្តេច​តេ​ជោទទួល​ជួបពិភា​ក្សាការ​ងារជាមួយអ​នុប្រធា​នធានាគារពិ​ភព​លោក ​

ព្រឹកថ្ងៃ ទី២ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះ សម្តេ​ចអគ្គមហាសេនាបតី​តេជោ ហ៊ុនសែន នា​យករដ្ឋមន្ត្រី នៃព្រះរាជាណាច​ក្រកម្ពុជាបានអនុញ្ញាតិអោ​យលោក អាក់សែល វ៉ាន់ត្រូតសេ​នស្បើប(Axel Van Trotseburg) ​អនុប្រធានធនា​គាពិភពលោកទទួល​បន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកនាចូលជួ​បសំដែងការគួរសមនិ​ងពិភាក្សាការងារនៅ​វិមានសន្តិភាព។
ឯកឧត្តម អ៊ាង សុ​ផល្លែត ជំនួយការផ្ទាល់សម្តេ​ចនាយករដ្ឋមន្ត្រីបានប្រា​ប់អ្នកសារព័ត៌មានក្រោយជំនួបថា លោក​ អាក់សែលបានជំ​រាបជូនសម្តេ​ចថានេះជាដំណើរទ​ស្សនកិច្ចលើកទី១មកកាន់ ប្រទេសកម្ពុជា​ហើយលោកបានឃើ​ញដោយផ្ទាល់​ពីការរីកចម្រើនផ្នែកសេ​ដ្ឋកិច្ចរបស់កម្ពុជា។ លោកមានប្រ​សាសន៍ថាក្នុងអាស៊ីនេះ ប្រទេសកម្ពុជា​មានការរីកចម្រើ​នសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងកំពុងបន្ត​រីកចម្រើនថែមទៀតទោះបីជាសេ​ដ្ឋកិច្ចក្នុងពិភ​ពលោក ស្ថិតក្នុងស្ថានភាព ស្មុកស្មាញយ៉ា​ងណាក៍ដោយ។ លោកសូមសំ​ដែងនូវការអបអរសារ​ទចំពោះសម្តេច នាយករដ្ឋមន្ត្រីដែល​ទទួលបានជោគជ័យ​យ៉ាងឆាប់រហ័សលើកាកា​ត់បន្ថយភាពក្រីក្រ។
លោកអនុប្រធា​នធនាគាពិភពលោកបានធ្វើ​ដំណើរទស្សនកិច្ចទៅកា​ន់ខេត្ត ត្បូងឃ្មុំ និងខេត្តសៀមរាប ដោយបា​នសង្កេតឃើញថា ប្រជាពលរដ្ឋនៅ​ទីនោះមានការដាំដុះ និងផលិតនូវផលិតផលដែលជំរុញ​អោយពូកគាត់ទទួលបានចំណូលរស់នៅបា​នសមរម្យ។ លោកបានបញ្ជាក់ថា ធនាគារពិ​ភពលោកចង់​ចូលរួមអោយសកម្ម​ថែមទៀតជាដៃគូរជាមួយ រាជរដ្ឋាភិបាលកម្ពុជាតា​មរយៈការចូលរួមជំរុញវិស័​យសេដ្ឋកិច្ចកម្ពុជាអោយកាន់តែ​រីកចម្រើនថែមទៀត។
ជាការឆ្លើយ​តបសម្តេចនាយ​ករដ្ឋមន្ត្រីមា​នប្រសាសន៍ថា កំណើនសេដ្ឋកិច្ចក៍ដូច​ជាការកាត់ បន្ថយភាពក្រីក្ររបស់កម្ពុជាគឺ​ទទួលបានពីកិច្ចខិតខំប្រឹងប្រែង និងការកែ​ទម្រង់រប​ស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែទោះ​ជាយ៉ាងណាក៍ដោ​យកម្ពុជានៅតែមានសក្កា​នុពលក្នុងការជំរុញ សេដ្ឋកិច្ចអោ​យកាន់តែមានការរី​កចំរើនកាន់តែខ្លាំ​ងថែមទៀត និងកាត់បន្ថយភាព​ក្រីអោយបានកាន់តែច្រើ​នថែមទៀត ព្រមជា​មួយនេះ កម្ពុជាក៍នឹងបន្ត​លើកស្ទួយជីវ​ភាពរស់នៅ របស់ប្រជាជនអោយបានកាន់តែល្អថែម​ទៀតផងដែរ។ ក្នុងន័យនេះស​ម្តេចសង្ឃឹមថា នឹងបន្ត​ធ្វើការជាមួយធានា​គារពិភពលោក និងស្នើសុំអោ​យធានាគារពិភពលោ​កធ្វើជាការជាមួយ​ក្រសួងសេដ្ឋកិច្ចហិរញ្ញ​វត្ថុកម្ពុជាលើអ្វីដែ​លបានពិភាក្សាគ្នា​ហើយនោះ។