Monday, June 22, 2015

ជនជាតិខ្មែរ​ និងចិន​ ជាមេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏ធំនៅ​កម្ពុជាត្រូវ​បានចាប់​ខ្លួន ជាមួយ​នឹងវត្ថុតាង​ថ្នាំញៀន​ទម្ងន់​៥៥​គីឡូក្រាម​

ជនជាតិខ្មែរ​ និងចិន​ ជាមេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏ធំនៅ​កម្ពុជាត្រូវ​បានចាប់​ខ្លួន ជាមួយ​នឹងវត្ថុតាង​ថ្នាំញៀន​ទម្ងន់​៥៥​គីឡូក្រាម​
ឯកឧត្តម​ឧត្តមសេនីយ៏ឯក​ ម៉ក់​ ជីតូ​ អគ្គស្នង​ការរង​នគរបាលជាតិ​ ទទួលផែន​គ្រឿងញៀន​ បានបើក​ប្រតិបត្តិ​ទ្រង់ទ្រាយធំ​ ដឹកនាំកម្លាំង​នគរបាល​ នៃមន្ទីរ​ប្រឆាំងគ្រឿង ​ក្រសួងមហាផ្ទៃ​ ចុះបង្ក្រាប​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏ធំនៅកម្ពុជា​ ចំនួន៣នាក់​ ក្នុងនោះ​បុរសជនជាតិ​ចិន២នាក់​ ដោយ​ដកហូត​គ្រឿង​ជិត៥៥​ទម្ងន់​គីឡូក្រាម​ ។
ប្រតិបត្តិការ​បង្ក្រាបមេខ្លោង​ជួញដូរ​គ្រឿងញៀននេះ​ ដឹកនាំ​សម្របសម្រួល​តាមផ្លូវ​ច្បាប់ពី​សំណាក់​តំណាង​អយ្យការ​ បានធ្វើឡើង​ តាំងពី​ល្ងាចថ្ងៃ​ទី១៧​ ខែមិថុនា​ នៅក្នុង​ទឹកដី​ខណ្ឌឫស្សីកែវ​ ដោយឃាត់​ខ្លួនជន​សង្ស័យ​ចំនួន៣​នាក់ ហើយ​ក្រោយពីបញ្ចប់​ការសួរនាំ​រួចមក​ ឯកឧត្តម​ឧត្តមសេនីយ៏​ឯក ម៉ក់​ ជីតូ​ បានដឹកនាំ​កម្លាំង​នគរបាល​ បន្តស្រាវ​ជ្រាវ​ ដើម្បីតាម​ចាប់​មេខ្លោង​ ដែល​កំពុង​រត់គេច​ខ្លួន នៅ​ខេត្ត​ស្ទឹងត្រែង​។
បន្ទាប់មក​នៅព្រឹកថ្ងៃ​ទី១៩ ​ខែមិថុនា​ ឆ្នាំ២០១៥​ កម្លាំងនគរបាល ​នៃមន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បានបង្ហាញ​មុខជន​សង្ស័យទាំង​៣នាក់​ ក្នុងនោះមាន​ ស្រី២​នាក់​ ព្រមទាំង​ថ្នាំញៀន​ទម្ងន់៥៥​គីឡូក្រាម​ ។ នេះជាការ​បង្ក្រាបការ​ជួញដូរ​គ្រឿងញៀន​ដ៏ធំបំផុត​ នៅប្រទេស​កម្ពុជា​ ដែលកម្លាំង​សមត្ថកិច្ច​ បានដកហូត​គ្រឿងញៀន​ដ៏ច្រើន​បែបនេះ​។
ក្នុងចំណោម​ជនល្មើស​គ្រឿងញៀននេះ ​មានមេខ្លោង​លំដាប់ទី២​ និងបក្ខពួក​ទាំងអស់ ​៣នាក់ ​ត្រូវបានត្រូវ​បានសមត្ថកិច្ច​ធ្វើសន្និសីទ​កាសែត​ នៅអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ​នៅថ្ងៃ​ទី២០​ ខែមិថុនា​ ឆ្នាំ២០១៥​ ដោយឯកឧត្តម​ឧត្តមសេនីយ៍ឯក​ ម៉ក់​ ជីតូ​ អគ្គស្នង​ការរងនគរ​បាលជាតិ​ទទួលបន្ទុក​ផែនគ្រឿង​ញៀន​។
ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ ម៉ក់​ ជីតូ ​បានថ្លែង​នៅក្នុង​សន្និសីទ​កាសែតថា​ ថ្នាំញៀន​ដ៏ធំ​សម្បើម​នេះ ​ត្រូវបាន​ក្រុមមេខ្លោង​នាំចេញ​ពីតំបន់​ត្រីកោណ​មាស​ ប្រទេសឡាវ​ ដោយនាំ​ចូលមក​ខេត្តស្ទឹងត្រែង​ប្រទេសកម្ពុជា​ និងបន្ត​នាំមក​រាជធានី​ភ្នំពេញ ​រួចកែច្នៃ​បញ្ជូនចែកចាយ​នៅទីក្រុង​ភ្នំពេញ​ រួមនឹង​បន្តយក​ទៅលក់​នៅកោះ​តៃវ៉ាន់​។
ឯកឧត្តម​  ម៉ក់​ ជីតូ​ បានបញ្ជាក់ថា ​ពាក់ព័ន្ធ​នឹងថ្នាំញៀន​ដ៏ធំ​សម្បើមជិត​៥៥​គីឡូ​ក្រាមនេះ​ គឺមាន​មេខ្លោង​ជាជន​ជាតិ​ខ្មែ។​
បើតាម​ការ​ឲ្យដឹង​របស់លោក​ មាស វិរិទ្ធ​ អគ្គលេខាធិការ​នៃអាជ្ញា​ធរជាតិ​ប្រឆាំង​គ្រឿងញៀន​ បានថ្លែង​ប្រាប់នៅ​ក្នុង​សន្និសីទ​កាសែតថា​ ថ្នាំញៀន​គ្រាប់​ត្រឹមតែ​ ៦គីឡូក្រាម​ប៉ុណ្ណោះ ​អាចធ្វើ​ឲ្យប៉ះពាល់​មនុស្ស​ដល់ទៅ ​១៧៦០០នាក់​ ។ ចុះទម្រាំ​ថ្នាំញៀន​រហូតដល់​ ៥៥គីឡូក្រាម​ តើប៉ះពាល់​ដល់ប្រជាពលរដ្ឋ​ចំនួនប៉ុន្មាន?​ លោកបាន​បញ្ជាក់ថា​ ថ្នាំញៀន​ទាំងនេះ​ ពិតជា​ធ្វើ​ឲ្យប៉ះពាល់​យ៉ាងធ្ងន់​ធ្ងរដល់​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់ ប្រសិន​បើមិន​បង្រ្កាបឲ្យទាន់​ពេលវេលា​នោះទេ។​
ឯកឧត្តម​ឧត្តមសេនីយ៍​ ម៉ក់​ ជីតូ​ បានបញ្ជាក់ថា​ នេះជា​លើក​ទី៣ហើយ ​ដែលសមត្ថកិច្ច​កម្ពុជា​ បង្រ្កាប​បាន​គ្រឿងញៀន​លក្ខណៈធំៗ​បែបនេះ​ ហើយវា​ មាន​តម្លៃ​រហូតដល់​ប្រហែល៣​លានដុល្លារ​។ បន្ទាប់ពី​បិទបញ្ចប់​សន្និសីទ​កាសែត​ ជនសង្ស័យ​ ពាក់ព័ន្ធ​ករណីចាប់​គ្រឿងញៀន​ដ៏ធំ ​ជាមេក្លោងទី២​ និងបក្ខពួក​ ត្រូវបាន​បញ្ជូនទៅ​កាន់តុលាការ​ដើម្បីចាត់​ការតាមផ្លូវច្បាប់។​
ដោយឡែក​មេក្លោងធំ​ ត្រូវបាន​កម្លាំងសមត្ថ​កិច្ច​ប្រកាស​ថា កំពុង​តាម​ប្រមាញ់​នឹងចាប់​ឲ្យបាន​ក្នុងពេល​ឆាប់ៗ​នេះ។​
លោកឧត្តម​សេនីយ៍ឯក​ ខៀវ​ សាម៉ន​ ប្រធានមន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ នៃអគ្គស្នង​ការដ្ឋាន​នគរ​បាលជាតិ​ បានឱ្យ​ដឹងថា​ នៅល្ងាច​ថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០១៥​នេះ មេខ្លោង​ជួញដូរ​គ្រឿងញៀន​ជិត៥៥​គីឡូក្រាម​ ត្រូវបាន​បញ្ជូនមក​ដល់អគ្គស្នង​ការដ្ឋាននគរ​បាលជាតិ​ហើយ ​ដោយត្រូវ​បាន​ឃុំខ្លួន​នៅទីនោះ ​រង់ចាំ​បញ្ជូន​ទៅទៅកាន់​តុលាការ។​
ជនសង្ស័យ​ម្នាក់នេះ​ មានឈ្មោះ ​លីវ ស៊ឺ​ ដែលចាប់​បាននៅ​ខេត្ត​ស្ទឹងត្រែង​ បន្ទាប់​ពីសមត្ថកិច្ច​ បើកការ​បង្រ្កាបគ្រឿង​ញៀនធំ​មួយ​ ដោយឃាត់​ខ្លួនបានមុខ​សញ្ញាចែក​ចាយបន្ត​៣នាក់ ​រហូតដល់​ឈានទៅ​ដល់ការ​ចាប់ខ្លួន​រូបគេ​តែម្តង​ បន្ទាប់ពី​រត់គេច​ខ្លួនទៅ​ដល់ខេត្ត​ស្ទឹងត្រែង។​
សូមជំរាប​ថា កាល​ពីថ្ងៃទី១៧​ ខែមិថុនា​ កន្លងទៅ​ សមត្ថកិច្ច​ចម្រុះ​ បានបើក​ប្រតិបត្តិ​ការបង្រ្កាប​យ៉ាង​សំងាត់​មួយ ​នៅក្នុង​ទឹកដី​ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ ​ដោយឃាត់​បាន ជន​សង្ស័យ៣នាក់​ ក្នុងនោះ​មាន២នាក់ ​ជាជនជាតិ​ចិន។​ ជនសង្ស័យ​ជួញដូរ​គ្រឿង​ទាំង៣នាក់​ មាន​ជនជាតិ​ចិន២នាក់​ ត្រូវចោទ​ប្រកាន់​ ពីបទ​ផលិត​កែច្នៃ ​និងរក្សា​ទុក​ជួញដូរ​ ប្រើប្រាស់​ដោយខុស​ច្បាប់​ (សារធាតុ​ញៀន​) និងស្ត្រី​ខ្មែរ​ម្នាក់ឈ្មោះ​ ដានី ចោទ​ប្រកាន់​ពីបទ​ចូលរួម​ប្រតិបត្តិបទ​ឧក្រិដ្ឋ ​(គ្រឿង​ញៀន)​ ហើយត្រូវ​បានតុលាការ​ បញ្ចូនទៅ​ពន្ធនាគារ​ព្រៃសរ​៕