Wednesday, July 1, 2015

គណៈកម្មាធិការ​​ព្រំដែន​កម្ពុជា​-វៀតណាម​ នឹងបើក​កិច្ច​ប្រជុំពិសេស​មួយ ​ដើម្បីដោះ​ស្រាយ​បញ្ហា​ព្រំដែន​រួមគ្នា​

យោងតាមសេចក្តីប្រកាសព័ត៌មាន  របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន នៃទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០១៥ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានអោយដឹងថា គណៈកម្មាការចម្រុះខណ្ឌសីមា នឹងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា នឹងបើកកិច្ចប្រជុំពិសេស មួយ ដើម្បីដោះស្រាយបញ្ហាព្រំដែនមួយចំនួនដែលនៅសេសសល់ និងបាតុភាពទាំងឡាយដែលកើតមានឡើងថ្មីៗនេះ នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី០៦ ដល់ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១៥ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។