Wednesday, July 23, 2014

ក្រុមប្រឹក្សាបើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី២

AKP ខេត្តកំពង់ចាម ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤
កាល​​ពីថ្ងៃ​ទី២២​ ខែកក្កដា​ ឆ្នាំ២០១៤ ក្រុមប្រឹក្សា​អាណត្តិ​ទី២​ របស់​ខេត្ត​ កំពង់ចាម​ បាន​បើក​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី២​ អាណត្តិ​ទី២​ របស់​ខ្លួន​ក្រោម អធិបតី​ភាព​​របស់​ឯកឧត្ដម​ ខ្លូត​ ផន ​ប្រធាន​ក្រុមប្រឹក្សាខេត្ត ​ដោយមានការ​ អញ្ជើញ​ចូលរួម​ដោយ​ពីលោក ​ជឹម ​លាវ​ អភិបាលរង​កំពង់ចាម​ សមាជិក​ សមាជិកា​ក្រុមប្រឹក្សាខេត្ត ​និងមន្ត្រីរាជការជាច្រើនរូបទៀត ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ នេះ បានលើយករបៀបវារៈសំខាន់ៗ ចំនួន ៥ មកពិនិត្យ និងពិភាក្សាគឺ១-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ច ប្រជុំសាមញ្ញលើកទី១។ ២-ពិនិត្យពិភាក្សា និង​អនុម័ត​សេចក្ដីព្រាងដីកាស្ដីពីបទ បញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាអាណត្តិទី២។ ៣-ពិនិត្យពិភាក្សា និងអនុម័តសេចក្ដី ព្រាងប្រតិទិនរយៈពេល១២ ខែរបស់ក្រុមប្រឹក្សា។ ៤-ពិនិត្យពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងផែន​ការសកម្មភាពការងាររយៈពេល៣ ខែ (កក្កដា-កញ្ញា) ឆ្នាំ ២០១៤ របស់រដ្ឋបាលខេត្ត និង៥-បញ្ហាផ្សេងៗ ។

ឯកឧត្តម ខ្លូត ផន បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខំ ប្រឹងប្រែងរបស់គណៈអភិបាលខេត្ត ដោយបានយកចិត្តទុកដាក់ក្នុងការបំពេញ ការងារសម្រេចបានលទ្ធផលល្អ ស្របតាមគោល​នយោបាយ​យុទ្ធសាស្រ្តចតុ កោណដំណាក់ទី៣ អាណត្តិទី៥ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវ គោល​នយោបាយកែទម្រង់ស៊ីជម្រៅ ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យទទួលបាន នូវសន្តិ សុខសង្គម សន្តិសុខ​សាធារណៈ និងសេចក្តីសុខសាន្តរបស់ប្រជាពល រដ្ឋបានល្អប្រសើរ។

ឯកឧត្ដម ខ្លូត ផន ក៏បានថ្លែងនូវការកោតសរសើរចំពោះសមាជិក សមា ជិកា នៃអង្គប្រជុំទាំងមូល ដែល​បាន​យក​ចិត្តទុកដាក់ស្ដាប់ និងចូលរួមមតិ ពិភាក្សាលើអក្ខរាវិរុទ្ធ អត្ថន័យខ្លឹមសារ និងការអនុម័តសេចក្ដី​ព្រាងនីមួយៗ ដូច ជាបទបញ្ជាផ្ទៃក្នុង និងប្រតិទិន១២ ខែរបស់ក្រុមប្រឹក្សាអាណត្តិទី២ ដើម្បីជា យន្តការ និងទិសដៅសម្រាប់យកទៅអនុវត្តន៍ការងារទៅតាមតួនាទីភារកិច្ច ដើម្បីបម្រើសេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្រប ទៅតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃហើយ ឯកឧត្ដម​បានស្នើឲ្យរដ្ឋបាល ខេត្តធ្វើសេចក្ដីជូនដំណឹង និងបិទផ្សាយជាសាធារណៈនូវលទ្ធផល នៃកិច្ចប្រជុំ ថ្ងៃនេះ នៅលើក្ដារព័ត៌មានផងដែរ៕
ដោយ ឆាយ ម៉ុត