រូបចម្លាក់ទុរយោធន៍
(DURYODHANA) ដែល បានឃ្លាតឆ្ងាយពីកម្ពុជាអស់រយៈពេលជាង៤០ ឆ្នាំនឹងធ្វើពិធីទទួលជាផ្លូវការ
នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤
បន្ទាប់ពីបញ្ជូនត្រឡប់មកពីសហរដ្ឋអាមេរិកវិញ។ ពិធីទទួលជាផ្លូវការនោះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋ មន្ត្រី នៅវិមានមិត្តភាព Lobby Hall នៃទីស្តីការគណៈ រដ្ឋ មន្ត្រី។
សូមរំលឹកថា
កាលពីថ្ងៃទី ០៧ - ឧសភា - ២០១៤ អង្គភាពព័ត៌មាន
និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី
បានផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា រូបចម្លាក់ទុរយោធន៍
នឹងវិលមកកម្ពុជាវិញបន្ទាប់ពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយក-រដ្ឋមន្រ្តី រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញបំពេញទស្សនកិច្ច ពិសេសទៅ កាន់សហរដ្ឋ អាមេរិក ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមពិធីប្រគល់-ទទួលរូបចម្លាក់ទុរយោធន៍
(DURYODHANA) នៅទីក្រុងញូវយ៉ក
កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ ជាមួយនឹងវត្តមាន របស់លោក Preet Bharara រដ្ឋអាជ្ញាប្រចាំតំបន់ភាគខាងត្បូង ទីក្រុងញូវយ៉ក
សហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចនេះ ផ្តោតសំខាន់លើសារសំខាន់នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមទារមកវិញនូវបុរាណវត្ថុខ្មែរដែលត្រូវបានលួច។
ពិធីនេះក៏ទទួលបានការចូលរួមផងដែរពីតំណាងក្រសួងសន្តិសុខជាតិសហរដ្ឋអាមេរិក
អង្គការ យូណេស្កូ សាលាបារាំងចុងបូព៌ា និងរាជរដ្ឋាភិបាលកម្ពុជា
ជាសាក្សីនៃពិធីនេះ។
រូបចម្លាក់ទុរយោធន៍ត្រូវបានលួចចេញក្នុងទសវត្សឆ្នាំ១៩៧០ ពីប្រាសាទចិននៃរមណីយដ្ឋានកោះកេរដែល ជាទីតាំងបុរាណវិទ្យាដ៏ឆ្ងាយដាច់ស្រយាលមួយ
នៅភាគខាងជើងនៃប្រទេសកម្ពុជា ដែលជាគោលដៅនៃការលួចគ្រប់ទិសទី ក្នុងអំឡុងសង្រ្គាមស៊ីវិលរយៈពេល២ទសវត្ស នៅកម្ពុជា ដែល បានចាប់ផ្តើមឡើងចាប់ពីចុងទសវត្សឆ្នាំ១៩៦០ ដោយរួមបញ្ជូលទាំងរបបមហាវិនាសកម្មខ្មែរ ក្រហមផងដែរ។
នៅខែមីនា ឆ្នាំ២០១១
ក្រុមហ៊ុនលក់វត្ថុបុរាណ Sotheby’s បានដាក់ដេញថ្លៃលក់រូបចម្លាក់ ទុរយោធន៍ របស់ កម្ពុជា នៅទីក្រុងញូវយ៉ក
សហរដ្ឋអាមេរិក នៅក្នុងសៀវភៅប ញ្ជីបុរាណវត្ថុ របស់ខ្លួនសម្រាប់ការលក់ដេញថ្លៃ ឈ្មោះសប្តាហ៍អាស៊ី ហើយការលក់ដេញថ្លៃមួយត្រូវបាន កំណត់ ឱ្យចាប់ផ្តើមនៅថ្ងៃច័ន្ទនៃសប្តាហ៍បន្ទាប់ នៅ ទីក្រុងញូវយ៉ក។
ក្រុមអ្នកស្រាវជ្រាវនៃសាលា បារាំងចុងបូព៌ាពិតជាបានជួយបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវសិទ្ធិ របស់កម្ពុជា
លើរូបចម្លាក់ទុរយោធន៍
បន្ទាប់ពីការរកឃើញនូវជើងទម្រនៅប្រាសាទចិន ក្នុង រមណីយដ្ឋានកោះកេរ ប្រទេសកម្ពុជា។
ការដាក់ដេញថ្លៃត្រូវបានកំណត់នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១១
ប៉ុន្តែត្រូវបានបញ្ឈប់ទៅវិញ នៅ ពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានសរសេរលិខិតមួយទៅកាន់ក្រុមហ៊ុន
Sotheby’s ដោយស្នើឱ្យ ក្រុមហ៊ុនផ្អាកការដាក់
លក់ដេញថ្លៃនេះ ហើយប្រគល់រូបចម្លាក់ទុរយោធន៍ មកឱ្យកម្ពុជាវិញ។
គួររំលឹកផងដែរថា គំនិតផ្តួចផ្តើមនេះ
គឺផ្តើមចេញមកពីការពិភាក្សាប្រកបដោយផ្លែផ្ការវាងឯកឧត្តម ច័ន្ទ តានី
រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងឯកឧត្តម Jeff
Daigle ភារធារីស្តីទី ស្ថានទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។
កាលពីខែមេសា ឆ្នាំ២០១២ ក្នុងនាមកម្ពុជា រដ្ឋអាជ្ញាសហរដ្ឋអាមេរិកបានដាក់ពាក្យបណ្តឹងរដ្ឋ ប្បវេណីទៅតុលាការសហព័ន្ធដើម្បីទាមទារឱ្យមានការរិបអូសរូបចម្លាក់នេះ។
ដំណើរការនីតិវិធីនៅតុលាការបានបញ្ចប់នៅខែធ្នូឆ្នាំ២០១៣ នៅពេលដែលក្រុមហ៊ុនលក់វត្ថុបុរាណ Sotheby’s សម្រេចដោះស្រាយជម្លោះ ដោយព្រមព្រៀងប្រគល់រូបចម្លាក់ទុរយោធន៍មកកម្ពុជាវិញ។
By: Cambodia News