ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ
នៅទូទាំងប្រទេសកម្ពុជាបានសម្តែងការអប់អសាទរ និងដឹងគុណជានិច្ច ចំពោះ ថ្ងៃ៩វិច្ឆិកា
ជាថ្ងៃប្រវត្តិសាស្រ្ត ដែលមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា បានរួចចាក់ផុត
ពីនឹមអាណានិគមនិយមបារំាងដែលប្រព្រឹត្តិធ្វើឡើងនៅព្រឹកថ្ងៃទី ០៩ខែវិច្ចិកា ឆ្នំា២០១៥ នេះ។
ប្រទេសកម្ពុជាបានស្ថិតនៅក្រោមការគ្រប់គ្រងបែបអាណានិគមនិយមបារាំងអស់រយៈពេលជិតមួយសតវត្សរ៍
គឺចាប់តាំងពីឆ្នាំ ១៨៦៣ រហូតដល់ ឆ្នាំ១៩៥៣ ទើបកម្ពុជាទទួលបានឯករាជ្យទាំងស្រុងពីអាណានិគមបារាំង
នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ ឆ្នាំ២០១៥នេះ គឺជាខួបលើកទី៦២ហើយដែលកម្ពុជាទទួលបាន
ឯករាជ្យពីប្រទេសបារំាង។
នេះជាខួបទី៦២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣- ២០១៥
ត្រូវបានរៀបចំឡើង ក្រោមព្រះរាជាអធិបតីភាពដ៏ ខ្ពង់ខ្ពស់ បំផុត របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ជាមួយនឹងការអញ្ជើញចូលរួមពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ
ប្រធានព្រឹទ្ធសភា សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ព្រមជាមួយ នឹងសមាជិក សមាជិការ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល
មន្រ្តីរាជការ គ្រប់ក្រសួង ស្ថាបន័ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ
លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។ ក្រៅពីនេះ បណ្តាអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា
ក៏មានវត្តមាននៅក្នុងពិធីនេះដែរ។
នៅក្នុងពិធីដ៏មហោឡារឹកនេះ ព្រះករុណាព្រះបាទសម្តេច
ព្រះនរោត្តមសីហមុនី ព្រះអង្គបានសព្វព្រះរាជហឬទ័យ សម្តេចយាងប្រទានកម្រងផ្កា
គោរពវិញ្ញាណក្ខន្ធ និងប្រទានភ្លើងជ័យជានិមិត្តរូប
នៃការចាប់ផ្តើមការប្រារព្វពិធីអបអរសាទរខួបលើកទី៦២ នៃថ្ងៃបុណ្យឯករាជ្យជាតិ ៩
វិច្ឆិកា១៩៥៣- 9 វិច្ឆិកា ២០១៥។
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់លើទំព័រ Facebook របស់សម្តេចថា «ចាប់តាំងពីព្រះរាជា ណា ចក្រ កម្ពុជា បានទទួលឯករាជ្យ ពេញលេញ នៅថ្ងៃទី៩
វិច្ឆិកា ឆ្នាំ១៩៥៣ គឺអតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ
ព្រះអង្គបានស្ថាបនា និងអភិវឌ្ឍន៍កម្ពុជាឥតឈប់ឈរ ដែលបានធ្វើឲ្យប្រទេសយើងរីក ចម្រើន
គ្រប់វិស័យ។ នៅពេលនោះ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាប្រទេសដែលមានឥទ្ធិពលមួយនៅអាស៊ី
ដែល ប្រជារាស្រ្តរស់នៅ ដោយសុខសាន្តបំផុត ក្រោមការដឹកនាំរបស់ព្រះអង្គ»។ ជាមួយសមិទ្ធផល និងព្រះរាជតម្រិះដ៏ល្បីរន្ទឺ
របស់អតីតព្រះមហាក្សត្រខ្មែរ ក្នុងសម័យសង្គមរាស្រ្តនិយមនេះ សម្តេចតេជោ
បានប្រកាសប្តេជ្ញាបន្តនូវមរតកជាតិ ដ៏ឧត្តុង្គឧត្តមនេះ ដើម្បដឹកនាំអភិវឌ្ឍប្រទេសកម្ពុជា
ស្របតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គ ធ្វើឲ្យកម្ពុជា ទាំងមូល
រីកលូតលាស់ខ្លាំងឡើង។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្តេជ្ញាផងដែរថា គណបក្សប្រជាជន
ដែលមានសម្តេចជាប្រធាន និងជានាយករដ្ឋមន្រ្តី គឺប្តេជ្ញាការពាររដ្ឋធម្មនុញ្ញា ការពារព្រះមហាក្សត្រ
និងការពារសុខសន្តិភាព ជូនកម្ពុជាអោយខានតែបាន។ បន្ទាប់ពីនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី
នៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានមានប្រសាសន៍ថា ទិវា៩វិច្ឆិកា
ជាទំព័រប្រវត្តិសាស្រ្តនៃការប្រកាសឯករាជ្យពេញលេញរបស់កម្ពុជា
ក្រោមព្រះរាជបូជនីយកិច្ច និងព្រះរាជបេសកកម្មដ៏ឧត្តុងឧត្តម របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តសីហនុ
ព្រះមហាវីរៈក្សត្រ ព្រះវរៈរាជបីតា ឯករាជ្យបូរណភាពទឹកដី
និងឯកភាពជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់បំផុត
ដែលព្រះអង្គបានដណ្តើមឯករាជ្យពីអាណានិគមបារាំងមកវិញ។ សម្តេចតេជោបន្តថា
តាំងនាមឲ្យពលរដ្ឋខ្មែរនៅទូទាំងប្រទេស នឹងចង់ចាំជាប់ជានិច្ចក្នុងក្រអៅបេះដូង
ចំពោះព្រះមហាវីរក្សត្រ ដែលព្រះអង្គបានបូជា ព្រះកាយពល
និងព្រះបញ្ញាញាណដ៏ឈ្លាសវៃបំផុត ដើម្បីបុព្វហេតុឯករាជ្យ បូរណភាពទឹកដី
សេចក្តីសុខសាន្តនៃការរីកចំរើនរបស់សង្គមជាតិ។
ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តសីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ក៏ធ្លាប់បានរំលឹកឡើងវិញនូវប្រវត្តិខ្លះៗ ក្នុងទិវា៩វិច្ឆិកាឆ្នាំមុនៗថា
ក្នុងការទាមទារឯករាជ្យពីបារាំងរបស់ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋនៃយើង។
នៅក្នុងឆ្នាំ១៩៥២ ចលនារាជបូជនីយកិច្ច ដើម្បីឯករាជ្យពេញទីនៃកម្ពុជា
ត្រូវបានបង្កើតឡើងដោយស្នាព្រះហស្ដរបស់ព្រះអង្គ ដែលប្រជាជាតិទាំងមូល ព្រះសង្ឃ និងប្រជារាស្រ្ដទាំងបុរស
ទាំងស្រ្ដី ទាំងក្មេង ទាំងចាស់ បានគាំទ្រអបអរសាទរយ៉ាងខ្លាំង
និងយ៉ាងសកម្មជាអតិបរមា។ ក្នុងន័យនេះហើយ បានដកជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប
ទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្ត ក្រុងនានា ទាំងរស់នៅក្នុងស្រុក
និងក្រៅប្រទេស តែងតែបានចូលរួមក្នុងពិធីនេះ ហើយបានសម្តែងការសប្បាយរីករាយ
និងដឹងគុណជានិច្ច មិនអាចបំភ្លេចបាន ចំពោះព្រះវរៈរាជបិតាឯករាជ្យជាតិខ្មែរ
ដែលខំប្តូរផ្តាច់យកអស់កម្លាំងកាយ កម្លាំងចិត្ត ក្នុងការដណ្តើមឯករាជ្យពីអាណានិគមនិយមបារំាង ហើយបានចាត់ទុកថា
បុណ្យឯករាជ្យជាតិនេះ ជានិមិត្តរូប នៃប្រជាពលរដ្ឋខ្មែរៗគ្រប់ស្រទាប់ ដែលបានធ្វើអោយប្រទេសជាតិមានសេចក្តីសុខ
សន្តិភាព សំបូរសប្បាយ និងការរីកចំរើន អភិវឌ្ឍដូចសព្វថ្ងៃនេះ។
សូមបញ្ជាក់ថា ប្រសិនជាគ្មានថ្ងៃ៩វិច្ឆិកានេះទេ
ប្រទេសកម្ពុជា និងប្រជាពលរដ្ឋក៏ពុំមានសិទ្ធិពេញបរិបូរណ៍បានដែរ។ ដែលទាំងអស់នេះ
គឺជាគុណដ៏មហាធំធេង រកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះព្រះមហាវីរៈក្សត្រ
និងបុព្វបុរសខ្មែរទាំងអស់ ដែលបានពលីជីវិត និងបូជាជីវិតដើម្បីរំដោះ ជាតិមាតុភូមិ
ពីអាណានិគមបារំាង ដែលប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា បានទទួលឯករាជ្យ
ដោយជោគជ័យពេញបរិបូរណ៍ ពីអណានិគមនិយមបារំាង ក្រោមស្នាព្រះហស្ថដ៏ឈ្លាសវៃ របស់សម្តេចឪ
សម្តេចតា ព្រះបាទនរោត្តមសីហនុ
ដែលមានការសាមគ្គីភាពជាធ្លុងមួយរវាងរាជរដ្ឋាភិបាលកម្ពុជាព្រះសង្ឃ
ប្រជានុរាស្រ្ត និងកងជីវពលនារីក្លាហាន
បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាយើងមានឋានៈជារដ្ឋឯករាជ្យពេញបរិបូរណ៍ជារៀងរហូតមក៕