Wednesday, September 16, 2015
លេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ប្រកាសចាប់ផ្តើមផ្តល់ជំនួយឥតសំណងដល់គម្រោងស្រាវជ្រាវ និងការច្នៃប្រឌិត ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់លេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលបណ្តាញព័ត៌មាន GNN ទទួលបាននៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (កម្មវិធី CCCA) ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលមានទីតាំងនៅក្នុងក្រសួងបរិស្ថានបានប្រកាសចាប់ផ្តើមផ្តល់ជំនួយឥតសំណងដល់គម្រោងស្រាវជ្រាវ និងការច្នៃប្រឌិត ក្នុងការគាំទ្រសកម្មភាពអាទិភាពជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា គម្រោងសរុបចំនួន ប្រាំពីរ ទៅ ដប់ នឹងរំពឹងថាទទួលជំនួយឥតសំណង ដែលមួយគម្រោងថវិកាចាប់ពី ៥០.០០០ រហូតដល់ ១០០.០០០ដុល្លាអាមេរិក។ នៅក្នុងពីធីប្រកាសចាប់ផ្តើម លោក ស៊ុំ ធី ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថាន និងជាប្រធានគ្រប់គ្រងនៃកម្មវិធី CCCA បានបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងធនធានមនុស្ស និងអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់គោលបំណងអភិវឌ្ឍន៍ដោយចីរភាពថា “ការពង្រឹងសមត្ថភាពមនុស្ស និងបច្ចេកទេស គឺជាផ្នែកមួយក្នុងចំណោមផ្នែកសំខាន់របស់កម្មវិធី CCCA ដើម្បីគាំទ្រការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ហេតុនេះ កម្មវិធី CCCA ដែលទទួលពហុជំនួយពីសហភាពអឺរ៉ុប (EU) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិប្រទេសស៊ុយអែដ (SIDA) បានឯកភាពរួមគ្នាវិភាជមូលនិធិទៅកាន់ស្ថាប័នដែលមានសមត្ថភាពស្វែងរកបច្ចេកវិទ្យា និងវិធីសាស្រ្តច្នៃប្រឌិតថ្មីៗឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដោយរួមបញ្ចូលទាំងការស្រាវជ្រាវ”។
ចំនុចផ្តោតនៃមូលនិធិស្រាវជ្រាវ និងការច្នៃប្រឌិត រួមមាន ១) ការងារបន្ស៊ាំ ២) ការកាត់បន្ថយ និងសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ ៣) ការងារបន្ស៊ាំ និងកាត់បន្ថយ។ ការស្រាវជ្រាវ និងច្នៃប្រឌិត គឺជាចំនុចសំខាន់នៃសំណើគម្រោង (មិនមែនជាគម្រោង “តាមទម្លាប់ធម្មតា”) ដែលត្រូវបញ្ជាក់ច្បាស់អំពីគុណតម្លៃបន្ថែមទៅលើការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ សកម្មភាពដែលស្នើឡើង ត្រូវបង្ហាញអំពីសក្តានុពលដែលត្រូវអនុវត្តសម្រាប់ជាកាតាលីករកៀរគរប្រភពហិរញ្ញប្បទានកាបូន ហើយស្ថាប័នដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដាក់សំណើរ រួមមាន ១) ក្រសួង ឬស្ថាប័នរាជរដ្ឋាភិបាលដែលបានអនុម័តផែនការសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឬនាយកដ្ឋាន/វិទ្យាស្ថាននៃស្ថាប័ននោះ ២) អង្គការមិនមែនរដ្ឋាភិបាល (អង្គការក្នុងស្រុក ឬអន្តរជាតិដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា) និង ៣) សាកលវិទ្យាល័យ ឬវិទ្យាស្ថានស្រាវជ្រាវ (មានមូលដ្ឋានក្នុងប្រទេសកម្ពុជា)៕

លោក ប៉ាន់ ណូរ៉ា និងបុគ្គលិក មន្ត្រីជំនាញវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តតាកែវបានចុះមកផ្សព្វផ្សាយដល់សិស្សបានប្រឡងជាប់ឬធ្លាក់ថ្នាក់ទី9 និងថ្នាក់ទី12
នៅព្រឹកថ្ងៃពុធទី16 ខែកញ្ញា 2015 នៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស លោកប៉ាន់ ណូរ៉ានិងបុគ្គលិកមន្ត្រីជំនាញ វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែន ខេត្ត តាកែវ បានចុះមកផ្សព្វផ្សាយដល់សិស្សបានប្រឡងជាប់ឬធ្លាក់ថ្នាក់ទី9 និងថ្នាក់ទី12 មានឱកាសរៀនបន្តយកនូវចំណេះដឹងជំនាញផ្សេងៗ តាមមជ្ឈមណ្ឌល វិទ្យាស្ថាន និងសកលវិទ្យាល័យនានា ទទួលបាន
អាហាររូបករណ៍ដូចគ្នាពីរដ្ឋ ក្រសួង គ្រឹស្ថានឯកជននានាតាមគោលការណ៍ រាជរដ្ឋាភិបាលពិសេសអាហាររូបករណ៍ ផ្តល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលសិស្សចូលរួម ស្តាប់35នាក់ ក្នុងនោះស្រី22នាក់៕

ពលករខ្មែរចំនួន៥៨នាក់ ក្នុងចំណោម៩២នាក់ ដែលជាប់ឃុំនៅប្រទេសថៃ ពីបទចូលទៅកាប់ឈើខុសច្បាប់ ត្រូវបានអាជ្ញាធរថៃដោះលែង
ឯកឧត្តមជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥នេះថា ដោយមានការអន្តរាគមន៍របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ពលរដ្ឋខ្មែរ ដែលជាប់ឃុំឃាំងក្នុងពន្ធនាគារខេត្តនគររាជសីម៉ា ចំនួន ៥៨ នាក់ក្នុងចំណោម ៩២ នាក់ ពីបទចូលទៅកាប់ឈើខុសច្បាប់ក្នុងព្រៃឧទ្យានជាតិ ខេត្តនគររាជសីម៉ា ប្រទេសថៃ ត្រូវបាន អាជ្ញាធរថៃដោះលែងកាលពីថ្ងៃទី១១ខែ កញ្ញា ឆ្នាំ ២០១៥ តាមច្រកឆុងចម-អូស្មាច់ ដោយ គ្រាន់តែបង់ប្រាក់ពិន័យក្នុងម្នាក់ៗចំនួន ៤២៥០ បាត។
ឯកឧត្តម ជុំ សុន្ទរី បានបន្ថែមថា ពលរដ្ឋខ្មែរខាងលើបានអោយដឹងថា មេខ្យល់បានបោកប្រាសពួកគាត់អោយចូលទៅ ធ្វើការក្នុងទឹកដីថៃ ដោយប្រាប់ថាជាការងារស្របច្បាប់ត្រឹមត្រូវអាចទទួលកំរៃ ១០០០ បាត ក្នុង មួយថ្ងៃ។
អ្នកនាំពាក្យក៏បានឲ្យដឹងដែរថា កន្លងមកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាយ៉ាងស្វិតស្វាញជាមួយអាជ្ញាធរថៃ អោយជៀសវាងការបាញ់ប្រហារទៅលើពលរដ្ឋកម្ពុជា ដែល ចូលទៅកាប់ឈើក្នុងទឹកដីថៃ៕

Subscribe to:
Posts (Atom)