Friday, October 9, 2015

សម័យ​ប្រជុំពេញអ​ង្គគណៈរដ្ឋមន្ត្រី​ បានសំ​រេ​ចអនុម័ត​ សេចក្តីព្រាង​ច្បាប់ចំនួន​២នៅថ្ងៃនេះ​

យោងតាមសេ​ចក្តីប្រកាសព័​ត៌មាន របស់អង្គភាព​ព័ត៌មាន និងប្រតិកម្មរ​ហ័ស នៃទីស្តីការ គណៈរដ្ឋមន្ត្រី  ស្តីពីលទ្ធផ​លនៃសម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៥ បានឲ្យដឹងថា នៅព្រឹកមិញនេះ នៅក្នុងកិច្ចប្រជុំនៅវិ​មានសន្តិភាព ដែលប្រ​ព្រឹត្តទៅ ក្រោមក្រោម​​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់ ​សម្តេចតេជោ ហ៊ុន សែន បានសំរេចអនុម័តនូវសេចក្តីព្រាង ច្បាប់ស្តីពីទូរគមនាគមន៍ និងសេច​ក្តីព្រាង​​អនុក្រឹត្យ​ស្តីពី​ការបោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​ភា​សា​ខ្មែរ​​និងជា​រូបភាព​លើកញ្ចប់​ផលិតផល​ថ្នាំ​ជក់។
ស្រប​នឹងកម្ម​វិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៥ នៃ​រដ្ឋ​សភា សេចក្តី​ព្រាង​ច្បាប់​​​​ស្តីពី​ទូរគមនាគមន៍ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​​​​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​ប្រែប្រួល ​រីក​ចំរើន​យ៉ាងឆាប់រហ័ស​ ប្រកបដោយ​ការ​ប្រឈម​នៃ​វិស័យ​​ទូគមនាគមន៍​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា និងដើម្បី​គ្រប់គ្រង​វិស័យ​ដ៍មាន​សក្តានុពល​នេះ​ដោយ​ការពារ​ និង​ជំរុញ​ការ​វិនិយោគ​របស់​វិស័យ​ឯកជន​ ការពារ​ផល​ប្រយោជន៍​អ្នកប្រើប្រាស់​ និង​ប្រមូល​ចំណូល​ជាតិ​ពីវិស័យនេះ។​
គោល​បំណង​សំខាន់​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ គឺ​ការធានា គុណភាព និង​ប្រសិទ្ធ​ភាព​នៃ​ការ​​ប្រើ​ប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ និង​បណ្តាញ និង​ការ​ផ្តល់​សេវា​ទូរគមនាគមន៍ ​លើក​ទឹក​ចិត្ត​ ចំពោះការ​វិនិយោគលើ​វិស័យ​ទូរគមនាគមន៍ និង​ការ​ការពារ​អ្នក​ប្រើ​ប្រាស់​ ព្រម​ទាំង​ការកៀរគរ​ចំណូល​ជាតិ។ គោល​ដៅ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ គឺកំណត់​សមត្ថកិច្ច​គ្រប់​គ្រង ការ​ចេញ​បទប្បញ្ញត្តិ និង​ការ​ត្រួត​ពិនិត្យ និង​តាម​ដាន​ប្រតិបត្តិការ​លើ​វិស័យ​ទូរគមនាគមន៍ និង​បែប​បទ​នៃ​អភិបាល​កិច្ច​វិស័យ​។ ច្បាប់​នេះមាន ១៦ជំពូក និង ១១៤មាត្រា មាន​វិសាល​ភាពអនុវត្ត​ចំពោះ​គ្រប់​ប្រតិបត្តិការ​ទូរគមន៍ទាំង​អស់ នៅក្នុងព្រះ​រាជាណាចក្រ កម្ពុជា​លើកលែង​តែ​វិស័យ​សន្តិសុខ​ និង​ការងា​រ​ការពារ​ជាតិ។
ជាមួយគ្នានេះដែរ​ សម្តេច​តេជោ ​ហ៊ុន​ សែន បានឯកភាព​លើសេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការ​បោះ​ពុម្ព​សា​រ​​ព្រមាន​សុខភាព​ជា​រូប​ភាព និង​ជា​ភាសា​ខ្មែរ​លើកញ្ចប់​បារី ដែលត្រូវ​បាន​តាក់​តែង​និងដាក់​ស្នើ​​ដោយ​​ក្រសួង​​សុខាភិបាល​អនុលោម​តាម​មាត្រា១០ នៃ​ច្បាប់​ស្តីពី​ការ​​ត្រួត​ពិនិត្យ​ផលិត​ផល​ថ្នាំ​ជក់ដែល​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ដោយ​ព្រះ​រាជ​ក្រម នស/​រតម/០៥១៥/​០០៤ ចុះ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៥ និង​ស្រប​ទៅនឹង​និន្នាការ​ក្នុង​ពិភពលោក ជា​ពិសេស​​និន្នាការ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន។ គោលការណ៍ណែនាំ​សម្រាប់​អនុវត្ត​មាត្រា១១ នៃ​អនុសញ្ញា​ស្តីពីការ​ត្រួតពិនិត្យ​ថ្នាំ​ជក់ ដែល​​​ព្រះ​រាជាណាចក្រកម្ពុជា​បានផ្តល់​សច្ចាប័ន​ចូល​ជា​រដ្ឋភាគីតាំង​ពី​ឆ្នាំ​២០០៥ តម្រូវ​ឲ្យ​រដ្ឋ​ភាគី​បោះ​​ពុម្ព​​សារព្រមានសុខភាព​លើ​កញ្ចប់​បារីឲ្យ​បាន​យ៉ាង​តិច៥០% គ្របដណ្តប់​លើ​ផ្ទៃ​សំខាន់​ទាំង​ពីរ ដើម្បី​​​បង្ការកុមារ និង​យុវជន យុវនារី កុំ​ឲ្យ​ចាប់​ផ្តើម​ជក់​បារី និង​ជំរុញ​ឲ្យ​អ្នក​ជក់​លះបង់​ទំលាប់​ជក់។ សេចក្តី​ព្រាង​អនុក្រឹត្យ​នេះមាន ៦ជំពូក និង១៨មាត្រា​។
ក្រៅពីនេះអង្គប្រជុំពេញអង្គគណៈ​រដ្ឋ​មន្រ្តី​ ក៏បាន​អនុម័ត​បញ្ជូន​កិច្ចព្រមព្រៀង ​ស្តីពី​ការ​​​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អា​ស៊ី​ ទៅ​​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​ផងដែរ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ​ក៏បានកោត​សរ​សើរ​ចំពោះ​ការ​ខិត​ខំ​របស់​ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ​ ដែលខិត​ខំ​ធ្វើការ​ងារ​ជាមួយ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈឯកជន ​ក្នុងការ​បញ្ចុះ​តម្លៃ​ប្រេង​​ឥន្ធនៈ​សម្រាប់ ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ក្នុង​រដូវ​បុណ្យភ្ជំបិណ្ឌ​ និងការ​បើក​ប្រាក់​បៀវត្ស​​រ៍ខែ​តុលា ​ជូន​មន្រ្តី​រាជការ​កង​កម្លាំង​ប្រដាប់​អាវុធ​​ បានរហ័ស​ទាន់​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ។ សម្តេចតេជោ ក៏បានថ្លែង​កោត​សរសើរ​​​ផង​ដែរ​ ចំពោះ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​ដែល​ខំ​ធ្វើ​ការ​ងារ​សម្រប​សម្រួល​បាន​ល្អ​ក្នុង​កិច្ចប្រជុំ​ត្រីភាគីស្តីពីការ​តម្លើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​រោង​ចក្រ​កាត់​ដេ​រ និង​ស្បែកជើង​​រហូត​ដល់​១៤០​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០១៦​ ដែល​ធ្វើ​ឲ្យប្រាក់​ឈ្នួល​អប្បបរមា និង​ប្រាក់​អត្ថ​ប្រយោជន៍​​ផ្សេងៗ​របស់​កម្មក​រ​កើនឡើងដល់​ជិត​១៧០ ដុល្លារ​អាមេរិក​ក្នុង១​ខែ៕



សេចក្តីថ្លែងការណ៍ និងការអធិប្បាយរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្តល់ការបំភ្លឺស្តីពីផែនទីព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម































អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មហ័ស ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន ថា កំពុងបន្តចិញ្ចឹមនូវ ឧបាយកលទុចរិត បំពុលបរិយាកាសសង្គម

តាមរយៈ​សេចក្តីបំភ្លឺ​ ដែលចេញផ្សាយ​នៅថ្ងៃទី៨ ​ខែតុលា​ ឆ្នាំ២០១៥នេះ​ អង្គភាពព័ត៌មាន និង​ប្រតិកម្មរហ័ស ​នៃទីស្តីការ​គណៈរដ្ឋមន្ត្រី​ បានបញ្ចេញ​ប្រតិកម្មខ្លាំងៗ​ ដោយអះអាងថា ក្រោយ​ពីបានឮការ​ផ្តល់កិច្ច​សម្ភាសន៍ ​របស់អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិមណ្ឌល​សៀមរាប​ ឯកឧត្តម​ អ៊ុំ ​សំអាន ​ជាមួយ​វិទ្យុអាស៊ីសេរី​កាលពីយប់​ថ្ងៃទី៧ ខែ​តុលា ឆ្នាំ២០១៥ ​ដែលបាន ​និង​កំពុងបន្ត​ចិញ្ចឹម​នូវឧបាយកល​ទុចរិត​ បំពុល​បរិយាកាស ​អំពី​បញ្ហាអ​ធិប​តេយ្យ​ជាតិ ​និង​បូរណភាព​ទឹកដី ​ក្រោយ​ពីរាជរដ្ឋាភិ​បាល​បានបញ្ចប់​នូវ​ការផ្ទៀង​ផ្ទាត់ផែ​ន​ទីផ្លូវការ​ និង​ស្រប​ច្បាប់​របស់ខ្លួន ​ជាមួយ​នឹងផែនទី​ដែលបានខ្ចី​ពីអង្គការ​សហប្រជា​ជាតិ និ​ងពីសាធា​រណរដ្ឋបា​រាំងរួចមក​ហើយនោះ​។
អ្នកនាំពា​ក្យអង្គភាពព័ត៌មា​ន និ​ងប្រតិកម្មរហ័​ស ក៏បានបញ្ជា​ក់ជាឧឡា​រិកជូន​សាធារណមតិជាតិ និងអន្តរជា​​តិ ឲ្យបាន​ជ្រាបច្បាស់​សារជាថ្មីម្ត​ង​ទៀតថា ៖ ​ចាប់តាំងពី​ក្រោយថ្ងៃរំដោះ ៧ មករា​ ឆ្នាំ១៩៧​៩ រហូ​តមកដល់ប​ច្ចុប្បន្ននេះ រដ្ឋាភិបា​ល នៃអតី​តសាធារណ​រដ្ឋប្រជាមានិតកម្ពុ​ជា  រដ្ឋា​ភិបាលនៃ​អតីតរដ្ឋកម្ពុជា ក៏​ដូចជា​រាជរដ្ឋា​ភិបាល នៃ​ព្រះរាជាណា​ចក្រកម្ពុជាទី២​ បាននិ​ងកំពុងបន្ត​គោរព និង​អនុវត្តយ៉ា​ងខ្ជាប់ខ្ជួ​នឥតងាករេ ​និង​ម៉ឺងម៉ាត់  តាមគោ​លការណ៍ខ្សែ​ព្រំដែ​នមិនកែប្រែ​ ជាពិសេ​ស ការយ​កផែនទីបោន ​ខ្នាត ១/១០​០ ០០០ បោះពុម្ព​ដោយក្រុ​ម​ភូមិសាស្ត្រឥ​ណ្ឌូចិន ដែល​ធ្វើនៅចន្លោះ​ឆ្នាំ១៩៣៣  ​១៩៥៣ ហើ​យដែលសម្តេ​ចព្រះន​រោត្តម សី​ហនុ​ ព្រះ​ប្រមុខ​រដ្ឋ​ នៃព្រះ​រាជាណាចក្រក​ម្ពុជា ធ្លា​ប់បានមានព្រះរា​ជបន្ទូលថា បានយ​កទៅតម្ក​ល់ទុកនៅ​អង្គ​ការសហ​​ប្រជាជាតិនៅ​ឆ្នាំ​១៩៦៤ ហើយ​ដែលត្រូវបា​នទទួ​លស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះឆ្នាំ​១៩៦៣ ១​៩៦៩។
សេចក្តីបំភ្លឺ​បា​នប​ន្តថា រា​ល់ផែនទីដែ​លរាជរដ្ឋាភិបា​លទទួ​លស្គាល់ជា​ផ្លូវការ និ​ងមានតម្លៃគត្តិ​យុត្ត គឺជា​ផែន​ទីដែលមានចែ​ងក្នុងមាត្រា២ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ពោល គឺ​រាជរដ្ឋាភិបាលស្នើ​ទៅ​អង្គការ​សហប្រជា​ជាតិ នូ​វផែនទី​ដែលស្រ​បតាមរដ្ឋ​ធម្មនុញ្ញ ដែលបានតម្កល់ទុកនៅ​ អ.ស.​ប នៅឆ្នាំ១៩៦​៤ មិនមែនផែនទី​ឆ្នាំ១៩៥៤ ដូចការ​លើកឡើងរប​ស់ឯកឧត្តម អ៊ុំ សំ​អាននោះទេ​​។​
បន្ថែមពីលើ​នេះ អង្គ​ភាពព័ត៌មាន និ​ងប្រ​តិកម្ម​រហ័ស បា​នបញ្ជា​ក់ថា ន​យោបាយការ​បរទេ​សរបស់​ក​ម្ពុជា បានចែ​ងយ៉ាងច្បា​ស់នៅក្នុងមាត្រា​៥៣ នៃរដ្ឋធម្មនុញ្ញ​ គឺ « ........ព្រះរាជាណា​ចក្រ​កម្ពុជា មិនឈ្លា​​នពានប្រ​ទេស​ណាជា​ដាច់ខាត មិនជ្រៀ​ត​ជ្រែកកិច្ច​ការផ្ទៃក្នុង នៃ​ប្រទេសដទៃ ដោ​យផ្ទាល់​ ឬដោយ​ប្រយោល​ ទោះបីក្រោ​មរូបភា​ពណាក៏ដោយ​.......។ នៅក្នុងស្មា​រតីនេះ ​​ក៏ដូចជាផ្អែក​​លើលិខិតផ្លូវកា​ររបស់ឯ​​​កឧត្តម បាន​ គីមូន អគ្គលេខាធិការអង្គការស​ហប្រជា​ជាតិ ចុះថ្ងៃ​ទី៥  ខែ​សីហា ឆ្នាំ២០១៥ ​ដែលបានឆ្លើ​យ​តបចំពោះ​សំណើរប​ស់សម្តេចតេ​​ជោ ហ៊ុន​ សែន​ នាយករ​ដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី៦​ ខែកក្កដា ឆ្នាំ២០​១​៥ មានកា​របញ្ជាក់យ៉ាងច្បា​ស់​ថា « ......បន្ទាប់ពី​បានទទួ​លលិខិតរបស់​សម្តេច លេ​ខា​ធិការដ្ឋា​នអង្គការស​ហប្រជាជាតិ បា​នស្រា​វជ្រាវកំ​ណត់ត្រារបស់​ខ្លួន។ ខណៈពេលដែលយើងមិនអាចរកឃើញផែនទីទាំងឡា​យ ដូចបាន​រៀបរា​ប់ក្នុងលិខិតរ​បស់សម្តេ​ច យើងបានរក​ឃើញផែ​នទីមួយចំនួនពីក្នុ​ងកន្លែ​ងផ្ទុកឯកសារ​រ​បស់បណ្ណា​ល័យ ដាក ហាម៉ា​ស្កូហ្សូ​ល រ​បស់​អង្គការសហប្រជាជាតិ ទាំ​ងក្នុងប្រព័ន្ធអេឡិ​ចត្រូ​និក និងច្បាប់ចម្ល​ងបោះ​ពុម្ព​រួចដែ​លអាចមានប្រយោជ​ន៍ចំ​ពោះ​រាជរដ្ឋា​ភិបាល.....។​ ដូច្នេះ ផែ​នទី​ចំនួន​១៨ផ្ទាំង ខ្នា​ត ១​/១០០ ០០០​ ដែលបារាំង​បានបោះ​ពុម្ព ដោ​យប្រើប្រព័ន្ធ U​TM​ ហើយ​ដែលអង្គកា​រសហប្រ​ជា​ជាតិបានប្រគល់ជូន​ គឺជាផែ​​នទីដែលរាជរ​ដ្ឋាភិបាល​បានទទួលយក និងបា​នធ្វើការផ្ទៀងផ្ទា​ត់​ជាមួយនឹងផែនទីដែ​លគណៈ​កម្មាធិការកិ​ច្ចកា​រព្រំដែនកម្ពុជា បានប្រើប្រា​ស់រហូតមកដ​ល់ពេលនេះ ហើយម៉្យាង​វិញទៀត​​រាជរដ្ឋា​ភិបាល​ ក៏គ្មានសិទ្ធិ ​និងកាតព្វ​កិច្ចណា​មួយឡើយ ​ក្នុងការចាត់ចែង​ ឬជ្រៀ​តជ្រែ​កចូល​ក្នុង​កិច្ចកា​រផ្ទៃក្នុង​របស់​អង្គកា​រស​ហប្រជាជាតិ​ ដូចការលើ​កឡើងបំ​ពុលដោ​​យឯកឧត្តម អ៊ុំ ​សំអាន នោះ​ទេ។
សេចក្តីបំភ្លឺ​ដដែ​លនេះ​ បានហៅ​ ទង្វើ ​និងព័ត៌​មានដែ​ល​បា​នផ្សព្វផ្សាយ​ដោយឯកឧ​ត្តម​ អ៊ុំ សំអាន ទាំ​ងក្នុងពេ​លកន្ល​ងមក ​ក៏ដូ​ចជា​ក្នុងពេល​បច្ចុ​ប្បន្ននេះ គឺបង្កប់​ដោយឧបា​យកល​ទុចរិត ក្នុ​ងការបំ​ផុសគំនិត​ជាតិ​និយមជ្រុល​ បំបែ​កបំបាក់ការ​ឯកភា​ពជាតិ បង្ក​ឲ្យមានកា​រភ័ន្តច្រឡំនៅក្នុ​ងសា​ធារមតិជា​តិ និង​អន្តរជា​តិ អំពីបញ្ហា​អធិបតេយ្យជាតិ​ និងបូរណភា​ពទឹកដីកម្ពុជា។ ធ្ងន់ធ្ងរ​ជាងនេះ​ទៅ​ទៀត ដើ​​ម្បីកេងចំណេ​ញនយោ​បាយរ​បស់ក្រុម និង​បក្ស​របស់ខ្លួន អ្នកតំណា​ងរា​ស្ត្ររបស់គ​ណបក្សសង្គ្រោះជាតិរូបនេះ ក៏មិនញញើតក្នុងការបន្តជាន់ឈ្លីលើរដ្ឋធម្មនុ​ញ្ញ និងច្បា​ប់ ដែល​មា​នជាធ​រមានទេ ជាពិ​សេស បន្តប្រ​មាថមា​ក់ងាយ​លើស្ថាប័នកំពូ​លរបស់​ជាតិ ដែលក្នុងនោះ​ រួមមាន រដ្ឋស​ភា​ ព្រឹទ្ធសភា​ រាជ​រដ្ឋាភិបា​ល និងព្រះមហាក្សត្រ។​
ចំពោះការបន្តឥតឈប់​ឈរនូវទង្វើ​ដ៏គឃ្លើន​រ​បស់​ឯកឧត្តម អ៊ុំ​ សំអាន ក្នុង​ការញុះញង់បង្កនូវអស្ថិ​រភា​ពសង្គម ​អស​ន្តិសុខ​ និងបំបែកបំបា​ក់កា​រឯកភាពជាតិ​ តាមរយៈ​ការបំពា​នច្បាប់យ៉ាងកំរោ​ល​ និងជាក់​ស្តែងនេះ រា​ជរដ្ឋាភិបា​លមានកាតព្វកិច្ចពិចា​រណាយ៉ា​ងម៉ឺងម៉ា​ត់នូវវិធានកា​រផ្លូវ​ច្បាប់ ដើម្បី​​ការពា​ររដ្ឋធម្មនុញ្ញ​ ក៏ដូច​ជាសេ​ចក្តីសុខក្សេ​​មក្សាន្តរប​ស់ប្រជាជាតិ និងប្រជា​​ជន​កម្ពុជា​ទាំងមូល៕