Wednesday, September 30, 2015

ការដំាដុះ​និង​ទីផ្សារ​កសិផល​នៅ​ខេត្ត​ប៉ៃលិន​ល្អ​តែក​សិករ​ខ្វះ​បច្ចេក​ទេសនិងទឹក

ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន បានជម្រាបជូន គណៈប្រតិភូនៃគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ថាប្រជាកសិករនៅក្នុងខេត្តត្បូងពេជ្រនេះ បាននិងកំពុងដំាដុះដំណាំកសិកម្មជាច្រើនមុខ ដែលធ្វើឲ្យ​ជីវភាព​ពួកគាត់​មាន​ការរីកចម្រើនជាលំដាប់។ ការងារដែលកសិករនៅខេត្តប៉ៃលិនធ្វើមានដូចជា ធ្វើស្រែ ដំាដំឡូងមី ពោតក្រហម ម្រេច កៅស៊ូ តាង៉ែន និងដំណាំហូបផ្លែច្រើនមុខទៀត ។

បើតាមប្រសាសន៍របស់ ឯកឧត្តមអភិបាលរងខេត្ត កសិផលរបស់ប្រជាកសិករ នៅខេត្តប៉ៃលិន បាននាំទៅលក់នៅប្រទេសថៃ ក្នុងចំនួនប្រមាណ៧០% និង៣០%ទៀត បាននាំទៅលក់នៅប្រទេសវៀតណាម។

ការលើកឡើងពីវិស័យកសិកម្ម របស់ថ្នាក់ដឹកនាំខេត្តប៉ៃលិនបែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជន​បទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងខណៈ ដែលគណៈកម្មការជំនាញរដ្ឋសភានេះ ចុះបំពេញបេសកកម្ម សិក្សាស្វែងយល់វិស័យការងារទាក់ទងនឹងការទទួលខុសត្រូវរបស់គណៈកម្មការ នៅក្នុងខេត្តប៉ៃលិន។

ក្នុងឱកាសនោះ ឯកឧត្តម អៀង វុធ មានប្រសាសន៍បន្តថា កសិផលរបស់ប្រជាកសិករក្នុងខេត្តប៉ៃលិន ក្រៅពីធ្វើការនាំចេញទៅលក់នៅប្រទេសជិតខាង នៅមានទីផ្សារលក់ក្នុងខេត្តប៉ៃលិននេះតែម្តង ពិសេសពោតក្រហម។

 “បច្ចុប្បន្ននៅក្នុងខេត្តប៉ៃលិន មាន​ក្រុមហ៊ុនឯកជនផលិតចំណីសត្វរបស់ប្រទេសថៃ បានបើកដំណើរការផលិតចំណីសត្វនៅក្នុងខេត្តប៉ៃលិន ហើយរោងចក្រនេះ ត្រូវការទិញពោតក្រហម ពីកសិករច្រើនតោន ក្នុងមួយឆ្នាំៗ ប៉ុន្តែគេក៏ត្រូវការពោតដែលមានគុណភាពដែរ”។ នេះជាការគួសបញ្ជាក់របស់ឯកឧត្តម អៀង វុធ។

ជាមួយនឹងការលើកឡើងពីការរីកចម្រើនជីវភាពប្រជាកសិករ ឯកឧត្តម អៀង វុធ ក៏បានជម្រាប   ជូនគណៈកម្មការរដ្ឋសភា ពីផលលំបាក ក្នុងការប្រកបរបរកសិកម្មនៅក្នុងខេត្តជាប់ព្រំដែនថៃនេះផងដែរ។ បញ្ហាផលលំបាកសំខាន់មានពីរគឺ ការខ្វះទឹក និងខ្វះបច្ចេកទេសដំាដុះ។

ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋបានស្នើមកថ្នាក់ដឹកនាំខេត្ត ឲ្យ​ជួយ​​បណ្តុះបណ្តាលពួកគាត់បន្ថែមទៀតនូវចំណេះដឹង បច្ចេកទេសកសិកម្ម ដើម្បីបង្កើនគុណភាព និងបរិមាណកសិផល ឲ្យស្របទៅនឹងតម្រូវការទីផ្សារ។ ចំណែកប្រព័ន្ធធារាសាស្ត្រវិញ បច្ចុប្បន្នខេត្តមានប្រព័ន្ធធារាសាស្ត្រធំៗតែពីរប៉ុណ្ណោះ។ ធារាសាស្រ្តចំនួនពីរនេះ មិនអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ ដល់ការដាំដំណាំកសិកម្ម ទូទាំងខេត្តឡើយ។

ឯកឧត្តម អៀង វុធ បានបញ្ជាក់ថា “បញ្ហានេះអាជ្ញាធរខេត្តនិងស្ថាប័នពាក់ព័ន្ធកំពុង រិះរកមធ្យោ​បាយដោះស្រាយជូនប្រជាពលរដ្ឋ “។



គណៈកម្មការមហាផ្ទៃ ការពារជាតិ និងសន្តិសុខ នៃរដ្ឋសភា កម្ពុជា-ទ្បាវ-វៀតណាម ជួបប្រជុំនៅប្រទេសទ្បាវដើម្បីគំាទ្រនិងជំរុញការអភិវឌ្ឍតំបន់ត្រីកោណ

ប្រធានគណៈកម្មការ​មហាផ្ទៃ ​ការពារជាតិ​ និងសន្តិសុខ​នៃរដ្ឋសភា​ ប្រទេសកម្ពុជា ​ឡាវ​ និង​ វៀតណាម ​បានជួបប្រជុំគ្នា​ នៅថ្ងៃទី២៨​ ខែកញ្ញា ​ឆ្នាំ២០១៥​ នៅសណ្ឋាគារ​ចំប៉ាសាក់​ហ្រ្គែន​ ក្នុងខេត្ត​ចំប៉ាសាក់​ ប្រទេសឡាវ​ ដើម្បី​ជំរុញ​ និងគំាទ្រ​ ដល់គម្រោង​អភិវឌ្ឍតំបន់​ត្រីកោណអភិវឌ្ឍន៍​(CLV) ​ដែលរដ្ឋាភិបាលប្រទេស ​កម្ពុជា ​ឡាវ ​និងវៀតណាម ​បានបង្កើត​រួមគ្នា។​ កិច្ចប្រជុំនេះ​ បានប្រារព្ធ​ពិធីបើក​ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ របស់​ ឯកឧត្តម​បណ្ឌិត​ សាយ​សុំផន​ ភុំវិហាន​ អនុប្រធាន​សភាជាតិ​ នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ​
ប្រធានគណៈកម្មការ​ជំនាញ​រដ្ឋសភា​​ទំាងបីប្រទេស​ ដែលទទួល​បន្ទុកវិស័យ​មហាផ្ទៃ ​ការ​ពារជាតិ​ សន្តិសុខ​ បានលើកឡើងថា ​កិច្ចប្រជុំនេះ​ជាការលើក​ស្ទួយតួនាទី​ ភារកិច្ច​ ក្នុងការ​ពិនិត្យ ​តាមដាន​ និងគំាទ្រ ​របស់រដ្ឋសភា​ ទៅដល់គម្រោង​អភិវឌ្ឍ​តំបន់ត្រី​កោណអភិវឌ្ឍន៍​ ដែលរដ្ឋាភិបាល​ប្រទេសទំាងបី​ កម្ពុជា ​ឡាវ ​និងវៀតណាម​ បាននឹងកំពុង​អនុវត្តរួមគ្នា។​
 មានប្រសាសន៍​ក្នុងឱកាស​បើកកិច្ចប្រជុំ​ ឯកឧត្តម ​វីឡៃ ​ដួងម៉ានី​ ប្រធាន​គណៈកម្មាធិការ​ការពារប្រទេស ​និងសន្តិសុខ​ រដ្ឋសភាឡាវ ​បានចាត់ទុក​ជំនួបនាពេល​នេះ ​ថាមានសារៈ​សំខាន់ក្នុង​ការពង្រឹង​ពង្រីកកិច្ច​សហប្រតិបត្តិការ​ រវាងប្រទេស​ទំាងបី​ ឲ្យកាន់​តែល្អន្ថែមទៀត​ ដើម្បី​ជំរុញល្បឿន​ នៃការអភិវឌ្ឍ​ក្នុងតំបន់​ត្រីកោណ ​បានសម្រេច​តាមផែនការ​។
ឯកឧត្តម​បានសង្កត់ធ្ងន់ថា​ កិច្ចការ​ការពារ​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​ ក្នុងតំបន់​ត្រីកោណ​អភិវឌ្ឍន៏(CLV) ​ឲ្យបានល្អ​ ជាផ្នែកសំខាន់​ដើម្បីឈាន​ដល់​ការសម្រេច ​តាមផែនការ​ទំាងឡាយ ​ដែលបាន​ដាក់ចេញ។​
ចំណែក ​ឯកឧត្តម​ ង្វៀន ​គីមខ័រ ​ប្រធានគណៈកម្មា​ធិការសន្តិសុខ និង​ការពារប្រទេស​នៃរដ្ឋសភា​វៀតណាមវិញ​ បានចាត់ទុក​ថាតំបន់​ត្រីកោណ​អភិវឌ្ឍន៍ ​ជាទីតាំង​ដ៏មាន​សក្តា​នុ​ពល​​​សម្រាប់ប្រទេស​ទាំងបី ​ទាំងផ្នែក​នយោបាយ ​សេដ្ឋកិច្ច ​បរិស្ថាន​ធម្មជាតិ ​និងសន្តិសុខ​។

ឯកឧត្តម​បានបញ្ជាក់​ថា “​រដ្ឋសភាប្រទេស​វៀតណាម​ បានគំា​ទ្រយ៉ាងពេញ​ទំហឹង​ចំពោះផែន​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ​ និង​ត្រៀម​ជជែក​ផ្លាស់ប្តូរ​បទពិសោធន៍ ​នៅក្នុង​កិច្ច​ប្រជុំ​ពេលនេះ ​ដើម្បី​ធ្វើយ៉ាងណា ​ឲ្យសកម្មភាព​អភិវឌ្ឍន៍​តំបន់​ត្រីកោណ ​មាន​ដំណើរ​ទៅមុខ​ ដោយរលូន​”។

 ក្នុងកិច្ច​ប្រជុំនេះ ​ឯកឧត្តម​ ហ៊ុន ​ណេង ​ប្រធានគណៈ​កម្មការ​មហាផ្ទៃ ​ការពារជាតិ ​និងមុខងារ​សាធារណៈ​នៃរដ្ឋសភា​កម្ពុជា​ បានមាន​ប្រសាសន៍​លើកឡើងថា​ រដ្ឋសភា​កម្ពុជា ​បានចុះ​អនុស្សារណៈ​យោគយល់គ្នា​ ស្តីពីកិច្ច​សហប្រតិបត្តិការ​គ្នា ជាមួយ​រដ្ឋសភា​ប្រទេសឡាវ ​និងបាន​ចុះកិច្ច​ព្រមព្រៀង​ស្តីពី​ សហប្រតិបត្តិការ​គ្នា​ ជាមួយរដ្ឋវៀតណាម​ ដែលកិច្ច​ព្រមព្រៀង ​និងអនុស្សារណៈ​នេះ ​ជាក្របខណ្ឌ័​ច្បាប់ដ៏​សំខាន់​ ក្នុងការ​បង្កើនកិច្ច​សហប្រតិបត្តិការ​ ការយល់ដឹង​ពីគ្នា​ទៅវិញ​ទៅមក​ នៃស្ថាប័ន​នីតិប្បញ្ញត្តិ​ទាំងបី​ប្រទេស​ ក្នុងការជំរុញ​ និងគំា​ទ្រការអភិវឌ្ឍ​តំបន់​កោណ​ដ៏​មាន​សក្តានុពល​។
ប៉ុន្តែ ​ឯកឧត្តម​បានលើកឡើងថា​ ទោះបី​រហូតមក​ដល់ពេលនេះ ​កិច្ចសហប្រតិបត្តិការ​ រវាងប្រទេស​ទាំងបី ពិសេស​រវាងរដ្ឋសភា​ប្រទេសទំាងបី​ បានទទួល​លទ្ធផល​វិជ្ជមានជាច្រើន​ យ៉ាងណាក្តី ​ក៏នៅមាន​បញ្ហាប្រឈម​មួយចំនួនទៀត​ ដែលតម្រូវឲ្យ​ ប្រទេសកម្ពុជា ​វៀតណាម ​និងឡាវ​ បង្កើនកិច្ច​សហប្រតិបត្តិ​ការរួមគ្នា ​ដំណោះស្រាយ ​បញ្ហាសេសសល់​ ទៀត​។
ឯកឧត្តម ​ហ៊ុន ​ណេង​ បានលើក​ពីបញ្ហា​ប្រឈម ​ដល់ការ​អភិវឌ្ឍ​នៅក្នុងតំបន់​ត្រីកោណ​អភិវឌ្ឍន៍​ រួមមាន​ការគម្លាត​ឆ្ងាយពីគ្នា ​នូវជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ​ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ នៃប្រទេស​ទំាងបី​ ដូចជា​ការផ្គត់ផ្គង់​ទឹកស្អាត​ អគ្គិសនី​ ជាដើមនោះ ​មានភាព​មិនស្មើគ្នា។​ លើសពីនេះ​ទៀតបទ​ឧក្រិដ្ឋឆ្លងដែន​ ដូចការ​ជួញដូរ​គ្រឿងញៀន​ ការជួញដូរ​ស្រ្តី ​និងកុមារ​ ការរត់​ពន្ធឆ្លងដែន បទ​ល្មើសព្រៃឈើ ​ការជួញដូរ​អាវុធជាតិផ្ទុះ​ និងអំពើ​ភេរវកម្ម​ នៅតែមាន​។
ទោះយ៉ាងណា ​ឯកឧត្តម​ ហ៊ុន​ ណេង ​បានវាយតម្លៃ​ខ្ពស់ចំពោះ​កិច្ចប្រជុំ​ពេលនេះ​ ដោយបាន​ចាត់ទុកថា​ បានប្រារព្ធ​ធ្វើឡើង​ស្របទៅ​នឹងចក្ខុ​វិស័យរបស់​អាស៊ាន​ ដែលកំពុង​ឈានទៅសម្រេច​ឲ្យបាននូវ​ សមាហរណកម្ម​សេដ្ឋកិច្ច​ នៅចុងឆ្នាំ​២០១៥នេះ។​
ឯកឧត្តមបណ្ឌិត​ សាយ​សុំផន​ ភុំវិហាន​ បានមាន​ប្រសាសន៍ថា​ សក្ខីភាព​នៃកិច្ច​សហប្រតិបត្តិការ​ រវាងប្រទេស​កម្ពុជា​ វៀតណាម ​និងឡាវ​ ដ៏ល្អ ​និងស្អិត​រមួត​បានឆ្លុះបញ្ចាំង​ តាមរយៈ​កិច្ចប្រជុំ​នៅពេលនេះ​។ ឯកឧត្តម​បានលើក​ឡើងថា ​កិច្ចប្រជុំនេះ​ បានបង្ហាញ​ពីស្មារតី​អនុវត្តកិច្ច​ព្រមព្រៀង​ ស្តីពីកិច្ច​សហប្រតិបត្តិ​ការរវាង​ប្រទេសទាំងបី​ ក្នុងការ​ពង្រឹងពង្រីក​ចំណងមិត្តភាព​ សាមគ្គីភាព​ និងកិច្ចសហប្រតិបត្តិការ​ លើគ្រប់​វិស័យសំដៅ​រួមចំណែក​លើកកម្ពស់​ដល់ការ​អភិវឌ្ឍន៍​ប្រកប​ដោយចីរភាព​ សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​។
ឯកឧត្តម​អនុប្រធាន​រដ្ឋសភា​ជាតិទ្បាវ​ បានមាន​ប្រសាសន៍​បន្តថា​ ស្ថាប័ននីតិប្បញ្ញត្តិ​នៃប្រទេសទាំងបី​ បានគាំទ្រ​ និងលើកទឹក​ចិត្តដល់​រដ្ឋាភិបាល​នៃប្រទេសរៀង​ៗខ្លួន​ ក្នុងការអនុវត្ត​ និងសម្រេច​ឲ្យបាននូវ​សេចក្តីប្រាថ្នា​ ក្នុងការ​ប្រែក្លាយ​តំបន់ត្រីកោណ​ឲ្យទៅ​ជាមជ្ឈមណ្ឌល​ ដែលមាន​កំណើន​សេដ្ឋកិច្ច​ និង​វិបុល​ភាព​
សូមបញ្ជាក់ថា​ រដ្ឋាភិបាល​ប្រទេសកម្ពុជា​ ឡាវ​ និង​វៀតណាម​ បានបង្កើត​ តំបន់អភិវឌ្ឍន៍​ត្រីកោណកម្ពុជា​ វៀតណាម​ និងឡាវ(CLV)​ នៅក្នុងខេត្ត​ចំនួន១៣ ​ក្នុងនោះ ​ប្រទេសកម្ពុជា​មានខេត្ត​ចំនួន៤​ គឺ ​ខេត្តស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ និងខេត្តក្រចេះ។​ ប្រទេស​ឡាវមាន​ចំនួន៤ខេត្ត​ និងប្រទេស​វៀតណាម​ មានខេត្តចំនួន៥​ ។ នេះជាលើកទី២​ ហើយដែល​គណៈកម្មការ​ ឬគណៈកម្មាធិការ​ រដ្ឋសភា​ប្រទេសទំាងបី​ ដែលទទួល​បន្ទុកវិស័យ​សន្តិសុខ​ ការពារជាតិ ​បានជួប​ប្រជុំគ្នា​ដើម្បីគំាទ្រ ​និងជំរុញការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ របស់រដ្ឋាភិបាល​ខ្លួន ​ឲ្យដំណើរការ​ទៅមុខបាន​លឿន ​ដើម្បីជាប្រយោជន៍​ដល់ប្រជាជន​និងប្រទេស​ទំាងបី​៕



សម្តេចតេជោ ផ្ញើសារជូនជនរួមជាតិខ្មែរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

នៅថ្ងៃទី៣០​ ខែកញ្ញា ​ឆ្នាំ២០១៥នេះ ​សម្តេចអគ្គ​មហាសេនា​បតីតេជោ ​ហ៊ុន សែន ​នាយករដ្ឋម​ន្ត្រី ​នៃព្រះរាជាណាច​ក្រកម្ពុជា ​បានបង្ហោះ​សារនៅក្នុងទំព័រ​ Facebook​ ផ្លូវការរបស់សម្តេច ​ថា សម្តេច​សូមអរគុណ​ប្រជាពលរដ្ឋខ្មែរ​ ដែលបាន​ចូលរួមថែរក្សា​សន្តិភាព ​ដល់សង្គម​ជាតិយើង ​ដែលជាសេចក្តី​ត្រូវការចាំបាច់​បំផុត ក្នុ​ងការអភិវឌ្ឍ​ប្រទេសជាតិអោ​យរីកចម្រើន។ ​សម្តេចតេជោ ​និងគណៈប្រតិ​ភូកម្ពុជា ​បានវិលត្រឡ​ប់មកពីការ​ចូលរួមកិច្ច​ប្រជុំកំពូល​អង្គការសហ​ប្រជាជាតិនៅ​ទីក្រុង ​New York​ សហរដ្ឋអា​មេរិកកាល​ពីម្សិលមិញនេះ​ ប្រកបដោយ​ផ្លែផ្កាជាទី​មោទនៈបំផុត។​

សម្តេចតេជោបា​នលើកឡើងថា​ ពេលនេះក៏​ជារដូវ​បុណ្យភ្ជុំ ​ដែលប្រជាពលរដ្ឋ​ខ្មែរទូទាំងប្រទេស​ បានចូលរួម​កាន់បិណ្ឌតាំង​ពីថ្ងៃទី ​២៨ ខែ ​កញ្ញា រហូត​មកទល់ថ្ងៃនេះ ​គឺដល់ពិធីកាន់​បិណ្ឌទី៣ហើយ។ ​ទន្ទឹមនឹង​ប្រជាពលរដ្ឋ​ ជាពិសេស ​កម្មករ​ កម្មការិនី​ត្រូវទៅជួប​ជុំក្រុមគ្រួសារ​ នៅតាមបណ្តាខេត្តនានា ​សម្តេចតេជោ ​បានស្នើឲ្យ​ក្រសួង ​និង អាជ្ញាធ​រមានសមត្ថកិច្ចទូ​ទាំងប្រទេស​ជួយពិនិត្យ ​រៀបចំការពារ​សុខសុវត្ថិភាព​ជូនប្រជាពល​រដ្ឋអោយបាន​ល្អបំផុត។​ ជាមួយគ្នានេះដែរ​ សូមអាជ្ញាធ​រមានសមត្ថកិច្ច​ពិនិត្យតម្លៃសំ​បុត្ររថយន្ត​ឈ្នួលគ្រប់ប្រភេទ ​កុំអោយតម្លើង​ថ្លៃក្នុងពេលរ​ដូវបុណ្យទាន ​ជាពិសេសក្នុង​ពិធីបុណ្យភ្ជុំបិណ្ឌនេះ​តែម្តង។ជាមួយ​គ្នានេះដែរ ​សម្តេចតេជោបា​នស្នើដល់បង​ប្អូនដែល​បញ្ជាយាន្តយន្តគ្រប់​ប្រភេទ​មេត្តាប្រុងប្រយ័ត្ន​ក្នុងការបើកបរ​ ដោយត្រូវ​គោរពច្បាប់ច​រាចរណ៍ គោ​រពជីវិតខ្លួនឯង ​នឹងគោរពជិវិតអ្នកដ៏ទៃ​ និងស្នើដល់​បងប្អូនដែលធ្វើ​ដំណើរតាមទូក​ កាណូត ​សុំមេត្តាកុំដឹក​លើសចំណុះ នឹងកុំ​ធ្វើដំណើរពេ​លធាតុអាកាស​មិនល្អដែលនាំ​មកនូវគ្រោះ​ថ្នាក់ជាយថាហេ​តុ។


សម្តេចតេជោ​បានបន្ថែមថា​ ប្រជាពលរ​ដ្ឋទូទាំងប្រទេស​ពិតជាបាន​យល់ច្បាស់ណាស់​ថា ពេលដែល​ប្រទេសជាតិ​មានសុខសន្តិភាព​ គឺប្រជាពល​រដ្ឋកាន់តែ​មានឱកាសច្រើន ​ហើយជាពិសេស​ យើងទាំងអ​ស់គ្នាបានចូលរួម​ជួបជុំក្រុមគ្រួ​សារអបអរសាទ​រពិធីបុណ្យភ្ជុំ​នេះជាដើម។​ សម្តេចតេជោ​សង្កត់ធ្ងន់ថា ​ការឃោសនា​ញុះញុងបំពុលប​រិយាកាសន​យោបាយ ដែ​លធ្វើអោយច​លាចល ​គឺនឹងបំផ្លាញ​សេចក្តីសុខ​របស់ប្រជា​ពលរដ្ឋ ​ហើយនឹងធ្វើ​អោយអន្តរាយដល់​ជាតិទាំងមូល។​ ទង្វើបែបនេះក៏​ប្រាសចាកជាមួ​យនឹងទង្វើ​អ្នកកាន់ព្រះពុទ្ធ​សាសនាផងដែរ៕​

ក្រសួងការងារបន្ថែមថ្ងៃឈប់សំរាកបុណ្យភ្ជុំបិណ្ឌ១ថ្ងៃទៀត ដើម្បីសម្រួលដល់ការឈប់សំរាករបស់កម្មករ និយោជិត

យោងតាម​សេចក្តីជូន​ដំណឹង ​របស់ក្រសួង​ការងារ​ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​ ចុះថ្ងៃទី​ ២៩ ខែកញ្ញា ​ឆ្នាំ២០១៥​ បានបញ្ជាក់​ឲ្យដឹងថា ​ដើម្បីបង្កល​ក្ខណៈងាយ​ស្រួលដល់បង​ប្អូនកម្មករ និយោជិត ​ក្នុងឱកាសបុណ្យ​ភ្ជុំបិណ្ឌខាង​មុខនេះ ​សូមម្ចាស់ ​និងនាយកស​ហគ្រាស គ្រឹះ​ស្ថានទាំងអស់​ ដែលស្ថិត​ក្នុងដែន​អនុវត្តនៃច្បាប់ ​ស្តីពីការងា​រអនុវត្តនូ​វចំណុច២៖​ គឺទី១. អនុញ្ញាត​ឲ្យកម្មករ​ និយោជិត​ទាំងអស់​របស់ខ្លួន ​ឈប់សម្រាក​ដោយមាន​ប្រាក់ឈ្នួលនាឱកាស​បុណ្យភ្ជុំបិណ្ឌ​ខាងមុខនេះ ​ក្នុងកំឡុង​ពេល៤​ថ្ងៃគឺ ថ្ងៃទី ​១១-១២-១៣ ​និងថ្ងៃទី ​១៤ ខែតុលា ​ឆ្នាំ២០១៥​ ជំនួសថ្ងៃអាទិត្យទី​១១។ ​ទី២. ខិតខំ​រៀបចំបើក​ប្រាក់ឈ្នួលក​ម្មករ និយោជិត​ឲ្យបានមុន​ថ្ងៃបុណ្ឌភ្ជុំបិណ្ឌ។ ​បើពុំមានលទ្ធភាព​បើកប្រាក់​ឈ្នួលទាន់​ពេលទេ សូមអ​នុញ្ញាតឲ្យកម្មករ​ និយោជិត​ទទួលប្រាក់​បុរេប្រទាន​យ៉ាងតិច ​៥០% មុនពេល​បុណ្យភ្ជុំបិណ្ឌ៕​

កម្ពុជា​នឹងរៀបចំ​ទិវាគ្រូប​ង្រៀន នៅថ្ងៃ​ទី ០៧ ខែតុ​លា ខា​ងមុខនេះ

យោង​តាមសេចក្តី​ប្រកាសព័ត៌​មាន របស់ក្រ​សួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី ២៩ ខែ​កញ្ញា ឆ្នាំ២០១៥ បានឲ្យ​ដឹងថា ក្រសួង​អប់រំ យុវជ​ន និងកីឡា នឹង​រៀបចំទិវាគ្រូប​ង្រៀន​ឆ្នាំ២០១៥ ក្រោមប្រធានបទ «លើកកម្ពស់សក្កានុពលគ្រូបង្រៀន ដើម្បីកសាងសង្គមប្រកបដោយនិរន្ត​រ​ភាព» ក្នុងគោល​បំណង ជាកា​រដឹងគុណដ​ល់គ្រូបង្រៀ​នទាំងអស់ ​ដែលបានបូ​ជាកម្លាំងកាយចិ​ត្ត ប្រាជ្ញាស្មារតី​ ក្នុងកា​រខិតខំព្យាយាមបង្ហា​ត់បង្រៀនសិក្សា​នុសិស្ស-និស្សិ​ត ទទួលបា​នលទ្ធផ​លល្អគួរជាទីមោទនៈ។ ទិវាគ្រូបង្រៀនឆ្នាំ២០១៥ នឹងប្រារព្ធធ្វើនៅ វិទ្យាស្ថានបច្ចេក​វិទ្យាកម្ពុជា ថ្ងៃទី ០៧ ខែតុ​លា ឆ្នាំ២០១៥ វេលា​ម៉ោង ៨: ០០ នាទីព្រឹ​ក៕

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី 60 លានដុល្លារអាមេរិក ដើម្បីបង្កើនផលិតកម្មកសិកម្មនៅក្នុងខេត្តកំពង់ធំ និងខេត្តបាត់ដំបង

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ហៅ​កាត់​ថា​ ADB​ បាន​អនុម័ត​លើកម្ចី​ក្នុងទឹក​ប្រាក់​ ៦០​ លានដុល្លារ​អាមេរិក​ ក្នុង​គោល​បំណង​បង្កើន​ផលិតកម្ម​កសិកម្ម​ តាម​រយៈការ​ស្តារ​ឡើងវិញ​និង​ការ​ធ្វើការ​ធ្វើ​ទំនើប​កម្ម​ ប្រព័ន្ធ​ធារា​សាស្ត្រ​ក្នុង​ខេត្ត​កំពង់ធំ​ និងខេត្ត​បាត់ដំបង​ ដើម្បី​ទប់ទល់​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​។
 សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ ADB​ នៅថ្ងៃ​ទី២៩​ ខែ​កញ្ញានេះ​ បាន​លើក​ឡើងថា​ លោក​ Raza​ Mahmood ​Farrukh​ អ្នកឯកទេស​ខាង​ធនធាន​ទឹក​ នៃ​នាយកដ្ឋាន​តំបន់​អាស៊ីអាគ្នេយ៍​របស់ ​ADB ​បាន​មាន​ប្រសាសន៍​ថា ​“ផលិតភាព​កសិកម្ម​ទាប​ គឺជា​បញ្ហា​ធ្ងន់​ធ្ងរ​មួយ​ សម្រាប់​កសិករ​ខ្មែរ​ ដែល​ពឹងពាក់​លើប្រព័ន្ធ​ធារា​សាស្ត្រ​ ដែលមិន​សូវ​ទទួល​បានការ​ថែទាំ ​សម្រាប់​បង្ក​បង្កើន​ផល​ស្រូវ​របស់​ខ្លួន​។ ការ​ផ្តល់​ហិរញ្ញប្បទាន​នេះ ​នឹងផ្តល់​ការ​គាំទ្រ​ដល់កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ​ដើម្បី​ពង្រីក​ទំហំដី ​ដែល​ទទួល​បានការ​ស្រោច​ស្រព​ និងការ​គ្រប់គ្រង​ធនធាន​ទឹក​ឲ្យកាន់​តែ​មាន​ប្រសិទ្ធ​ភាព​។
 លោកបន្តថា​ ហិរញ្ញ​ប្បទាន​នេះ ​នឹងកាត់​បន្ថយភាព​ងាយរង​គ្រោះរបស់​ប្រជា​កសិករ​ ដោយសារ​តែមុខ​សញ្ញា​គ្រោះថ្នាក់​ធម្មជាតិ​ ដូចជា​ ទឹកជំនន់​ ជាដើម​ ដែលកើត​ឡើងដោយ​សារតែ​ការ​ប្រែប្រួល​អាកាស​ធាតុ​។ គម្រោង​នេះ ​នឹង​បង្កើន​ប្រសិទ្ធ​ភាព​ និងភាព​ធន់ទៅ​នឹងអាកាស​ធាតុនៃ​ប្រព័ន្ធ​ធារា​សាស្ត្រ ​ក្នុង​ខេត្ត​កំពង់ធំ​ និង​បាត់ដំបង​។

 សេចក្តី​ប្រកាស ​លើក​ឡើងថា​ គិតត្រឹម​ឆ្នាំ​២០២១​ ផ្ទៃដី​ដាំដុះ​សរុប​ ទាំង​រដូវប្រាំង​ និង​រដូវ​វស្សា​ នឹង​កើន​ឡើង​ទ្វេរ​ដង​ដល់​ ២៩៥០០​ ហិចតា ​ពី ​១៣៥០០ ​ហិចតា​ ក្នុងឆ្នាំ​ ២០១៥​ ហើយ​ប្រព័ន្ធ​ធារាសាស្ត្រ​ចំនួន​ ៣​ នឹង​សម្រេច​បាន​នូវ​ប្រសិទ្ធភាព​ស្រោច​ស្រព​បាន​ ១០០%​។

សេចក្តី​ប្រកាស​ ក៏បាន​បង្ហាញថា​ តាមរយៈ​ការកែ​លំអ​ប្រព័ន្ធ​ធារាសាស្ត្រ​ និងការ​ផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់​ ដល់​កសិករ​ ក្នុង​ខេត្តកំពង់ធំ​ និងខេត្ត​បាត់ដំបង​ កម្ចីនេះ​នឹង​ជួយ​បង្កើន​ផលិតភាព​កសិកម្ម​ និង​បង្កើន​ប្រាក់ចំណូល​ដល់​កសិករ​នៅតាម​មូលដ្ឋាន​ ដោយសារ​តែពួក​គេអាច​មាន​លទ្ធភាព​បង្កប​ង្កើនផល​ស្រូវ​ បន្លែ​ និង​ដំណាំ​ហូបផ្លែ​ ផ្សេងៗ​ បានម្តង​ទៀត​ នៅ​រដូវ​ប្រាំង​។
សេចក្តី​ប្រកាស ​លើក​ឡើងថា​ គម្រោងនេះ​ នឹងផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​មន្ត្រី​រដ្ឋាភិបាល​ និង​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ អំពី​របៀប​គ្រប់គ្រង​ធនធាន​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ​ ដែល​ក្នុង​នោះ​សមាជិក​និងអ្នក​គ្រប់គ្រង​សហគមន៍​ នេះយ៉ាង​តិចបំផុត​ ៣០% ​ត្រូវតែ​ជាស្ត្រី។​ សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ នឹង​ទទួល​ខុសត្រូវ​លើការ​ប្រើប្រាស់​ និង​ការ​ថែទាំ​ប្រឡាយ​រងទី២​។
គម្រោង​នេះ​ ក៏នឹង​បំពេញ​បន្ថែម​ឲ្យគំនិត​ផ្តួចផ្តើម​ ដែលគាំ​ទ្រដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ផ្សេង​ទៀត​ ក្នុង​តំបន់​នេះ ​ដូចជា​ កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​ស្រូវ​ដែល​ធន់​នឹង​អាកាសធាតុ​ ដែល​កំពុង​តែ​អនុវត្ត​ ព្រោះ​កសិករ​អាច​ទទួល​បាន​គ្រាប់​ពូជ​ដែល​មាន​គុណភាព​ខ្ពស់​ ដោយ​មាន​ការ​បញ្ជាក់​ត្រឹម​ត្រូវ​។

សេចក្តី​ប្រកាស ​លើក​ឡើង​ថា​ កម្ចី​នេះ មានប្រភព​ពីមូល​និធិ​អភិវឌ្ឍន៍​អាស៊ី​ ដែល​ជាកម្ចី​សម្បទាន​របស់​ ADB​ ហើយ​រដ្ឋាភិបាល​កម្ពុជា​ នឹង​ផ្តល់​ថវិកា​បដិភាគ​ចំនួន​ ៦,១​ លានដុល្លារ​។ គម្រោង​នេះ ​នឹង​មានរយៈ​ពេល​ ៥​ ឆ្នាំ​ ដោយ​នឹង​បញ្ចប់​ក្នុង​ខែ​មីនា​ ឆ្នាំ​២០២១​៕


កិច្ច​សម្ភាស​ន៍ឯកឧត្តម​ កែវ ​រ៉េមី​ ឆ្លើយតប​ និងឯកឧត្តម​ សម រង្ស៊ី​