Tuesday, June 30, 2015

រដ្ឋសភា​នឹង​បើក​ឲ្យ​មានការ​ពិភាក្សា​ លើសេច​​ក្តីព្រាង​​ច្បាប់​អង្គការ​នៅ​ថ្ងៃទី១០ ​ខែ​កក្កដា​ ខាងមុខ​នេះ​

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥​នៃរដ្ឋ​សភា បានឲ្យ​ដឹងថា រដ្ឋសភានឹង​បើកឲ្យមានការ​ពិភាក្សាលើ​សេចក្តីព្រាង​ច្បាប់​ស្តីពីសមាគម និងអង្គការក្រៅ​រដ្ឋាភិបាល នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ខាងមុខ​នេះ។
ការថ្លែង​បែបនេះ​របស់ ឯកឧត្តម ឈាង វុន ធ្វើឡើង​នៅក្នុង​ជំនួបមួយ​ជាមួយ ឯកឧត្តម Joachim Baron von Marschell ឯកអគ្គរដ្ឋទូតអាឡឺម៉ង់​ប្រចាំ​កម្ពុជា កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៥។ ឯកឧត្តម ឈាង វុន មាន​ប្រសាសន៍ថា ច្បាប់​នេះមានគោល​បំណង​ពង្រឹង​តួនាទីរបស់សមាគម និងអង្គការក្រៅ​រដ្ឋាភិបាលឲ្យ​ទៅជាដៃ​គូអភិវឌ្ឍន៍​ល្អ របស់រាជរ​ដ្ឋាភិបាល។ ឯកឧត្តម​បន្តថា សេចក្តីព្រាង​ច្បាប់នេះ គណៈកម្មការ​ទី៥នៃរដ្ឋសភា​ដែលមាន​លោកជា​ប្រធាន បានសហការជា​មួយគណៈកម្មការ​ជំនាញទី៤ និងទី៦ ពិនិត្យ និងពិភាក្សា​គ្នាយ៉ាង​ល្អិតល្អន់។
ឯកឧត្តម ឈាង វុន បានបញ្ជាក់ថា​រដ្ឋសភា​នឹងធ្វើសិក្ខា​សាលាពិគ្រោះ​យោបល់​មួយ ពីសេចក្តីព្រាងច្បាប់នេះ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ដោយមាន​ការចូលរួម​ពីអង្គទូតនានា​ប្រចាំនៅកម្ពុជា អង្គការ​ជាតិ អន្តរជាតិ តំណាង​ក្រសួងពាក់​ព័ន្ធ រដ្ឋសភា និងព្រឹទ្ធ​សភា។
 គួរបញ្ជាក់ថា សេចក្តីព្រាង​ច្បាប់ចុង​ក្រោយ ដែលរដ្ឋាភិបាល​បានដាក់​ទៅរដ្ឋសភា មាន៩​ជំពូក និងមាន៣៩មាត្រា៕

អត្ថបទ៖ សុភាព

នៅថ្ងៃនេះពលករខ្មែរ ៨នាក់បានមកដល់កម្ពុជា បន្ទាប់ពីត្រូវបានជួយសង្គ្រោះចេញពីទូកនេសាទថៃ នៅប្រទេសឥណ្ឌូនេស៊ី

យោងតាម​លិខិត​មួយរបស់​ក្រសួង​ការបរ​ទេស​ និង​ សហ​ប្រតិប​ត្តិការ​អន្តរជាតិ ​ចុះថ្ងៃទី ៣០​ ខែមិថុនា ​ឆ្នាំ២០១៥​នេះ បាន​ឲ្យដឹងថា ​ប្រជាពល​រដ្ឋខ្មែរ ​៨នាក់​ទៀតហើយ ដែល​ត្រូវបានជួ​យសង្រ្គោះចេ​ញពីទូកនេ​សាទថៃ ​នៅក្នុងកោះ​អំបន់ ​ប្រទេស​ឥណ្ឌូនេស៊ី ​បន្ទាប់ពី រងគ្រោះ ​ដោយការ​ជួញដូរ​កម្លាំង​ពលកម្ម។​

អ្នកនាំពា​ក្យក្រសួងកា​របរទេស ​និងសហ​ប្រតិបត្តិកា​រអន្តរ​ជាតិ ​ឯកឧត្តម​ ជុំ សុន្ទរី បានប​ញ្ជាក់ឲ្យដឹង​ក្នុងលិខិ​តដដែល​ថាពលករ​ខ្មែរទាំង​៨នាក់  បានត្រ​ឡប់មក​ដល់ប្រទេ​សកម្ពុជាវិ​ញហើយ ​កាលពីវេលាម៉ោ​ង ៣ ​និង៥៥នាទី​រសៀលថ្ងៃ​ទី៣០ ខែ​មិថុនា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពី​ ឯកអគ្គ​រាជទូត​កម្ពុជាប្រ​ចាំប្រទេស​ឥណ្ឌូនេ​ស៊ី សហការ​ជាមួយក្រុ​មហ៊ុនរ​បស់ឥណ្ឌូ​នេស៊ី រំ​ដោះពួក​គេចេញពី​ទូក ​នេសាទ។​

ឯកឧត្តម​ ជុំ ​សុន្ទរី ​បានឲ្យ​ដឹងទៀតថា​ តាមការ​ណែនាំរប​ស់ឧបនាយ​ករដ្ឋម​ន្រ្តី ហោ ណាំហុង ​រដ្ឋមន្រ្តីការ​បរទេស ​និងសហប្រ​តិបត្តិការ​អន្តរជាតិ ​ស្ថានទូតក​ម្ពុជាប្រចាំប្រ​ទេស ឥណ្ឌូណេស៊ី​ បានជួ​បធ្វើការជា​មួយក្រុម​ហ៊ុនឥណ្ឌូណេ​ស៊ី PT.​S &  T Mitra​ Mina​ Industri ដែលជា​ក្រុមហ៊ុន​ តំណាង​ភាគីម្ចាស់ទូក​នេសាទថៃ ​បានរៀបចំ​ឲ្យពលក​រខ្មែរ ​៨នាក់ ពីកោះ​អំបន់ បា​នវិលត្រ​ឡប់មកកម្ពុ​ជាវិញ។
​
ជាមួយគ្នា​នេះផងដែ​រ តាមកា​រទាមទារ​របស់ស្ថាន​ទូត ក្រុ​មហ៊ុន បា​នបើកប្រាក់​បៀវត្សរ៍​ជូនពល​ករខ្មែរទាំង ​០៨នាក់នេះ​រួចរាល់​ហើយ។

គួ​របញ្ជាក់ថា​កន្លងមក ​ស្ថានទូត​កម្ពុជា ​ក៏បានធ្វើកា​រជាមួយក្រុ​មហ៊ុន P​T. Maribu  ​Industries ​Group ដោះ​ស្រាយប្រាក់បៀ​វត្សរ៍ និ​ងបញ្ជូនព​លករខ្មែរ​ចំនួន ​២៣០នាក់ មក​ដល់កម្ពុជា​ផងដែរ​កាលពីថ្ងៃ​ទី១៨ ​មិថុនា ​២០១៥​កន្លងទៅ៕​

ឯកឧត្តម​ ម៉ាន់ ​ឈឿន ​ត្រូវបាន​ប្រកាស​​ជាសមាជិក​​ព្រឹទ្ធសភា​ មណ្ឌល​​ភូមិភាគ​​១​ ជំនួស​​សម្តេច​ ជា​ ស៊ីម ​

នៅក្នុង​សម័យ​ប្រជុំពេញ​អង្គ​ព្រឹទ្ធសភា​លើក​ទី៧ និតិកាល​ទី៣ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥នេះ ព្រឹទ្ធ​សភាបាន​ប្រកាស​ទទួល​ស្គាល់​លោក ម៉ាន់ ឈឿន ជាសមា​ជិក​ព្រឹទ្ធសភា មណ្ឌល​ភូមិភាគ១ (រាជធានីភ្នំពេញ) ជំនួស​សម្តេច ជា ស៊ីម ដែល​បាន​ទទួល​មរណភាព​កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥កន្លង​ទៅ។ នេះបើ​យោង​តាមការ​ប្រកាស​លទ្ធផល​ប្រជុំព្រឹទ្ធ​សភា របស់អគ្គលេខា​ធិការ​ព្រឹទ្ធ​សភានៅថ្ងៃ​ត្រង់​នេះ។ បន្ទាប់ពី​នេះលោក ម៉ាន់ ឈឿន នឹងត្រូវធ្វើសច្ចា​ប្រណិតធាន​ចូលកាន់​តំណែង។
គួរបញ្ជាក់ផង​ដែរថា កន្លង​មក​ឯកឧត្តម ម៉ាន់ ឈឿន ធ្លាប់​ចុះដោះស្រាយ​បញ្ហា​ដីធ្លី និងវិវាទការងារ​នៅតាម​រោង​ចក្រជា​ច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ។ ជាងនេះទៅ​ទៀត​ឯកឧត្តម ម៉ាន់ ឈឿន ជាប្រធាន​ក្រុម​ប្រឹក្សា​ភិបាល មូលនិធិអភិវឌ្ឍន៍​កាត់​បន្ថយភាព​ក្រីក្រ CDF ភ្នំពេញ និងធ្លាប់​ជាអភិបាល​រងរាជធានី​ភ្នំពេញ​ផងដែរ។
ការប្រកាស​ទទួល​ស្គាល់​សមាជិក​ព្រឹទ្ធសភា​ថ្មី​នេះ គឺយោង​តាម​ស្មារតីអង្គប្រ​ជុំគណៈកម្មាធិការអចិន្ត្រៃយ៍​ព្រឹទ្ធ​សភា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥។
 អត្ថបទ ជា សុភក្តិ



លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៥

យោងតាមសេចក្តី​ប្រកាសព័ត៌មាន ​របស់អគ្គលេខាធិការ​ដ្ឋានរដ្ឋសភា​ ស្តីពីលទ្ធផលសម័យ​ប្រជុំរដ្ឋសភាលើកទី៤ ​នីតិកាលទី៥ ថ្ងៃទី​ ២៩​ ខែមិថុនា ឆ្នាំ២០១៥​ បានឲ្យដឹងថា​ នៅព្រឹកមិញនេះ ​រដ្ឋសភា ​បានបន្តសម័យ​ប្រជុំលើកទី៤ ​នីតិកាលទី៥ ​ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ​សម្តេច​អគ្គមហាពញាចក្រី ​ហេង សំរិន​ ប្រធានរដ្ឋសភា ​ដែលមានអ្នកតំណាងរាស្ត្រ​ចូលរួមប្រជុំ​ចំនួន ​១០៦រូប​ ដែលក្នុងអង្គ​សភាបាន​សំរេចអនុម័តរបៀបវារៈ​ទី១​ ហើយសំរាប់រៀបវារៈ​ទី២ និងបន្ត​ប្រជុំនៅ​ថ្ងៃស្អែកទៀត។
របៀបវារៈចំនួន២​ដែលរដ្ឋសភាជាតិ​បានពិភាក្សាឆ្លង ​និង​អនុម័តនៅ​ក្នុងអង្គប្រជុំ​នៅថ្ងៃនេះរួមមាន ​ទី១ ​បោះឆ្នោតជ្រើស​តាំង​លោក ឯកឧត្តម​ ជា ​អឿង ​ចូលជាសមាជិក​គណៈកម្មការផែនការ​វិនិយោគ​អភិវឌ្ឍន៍ជនបទ​ បរិស្ថាន ​និង​ធនធានទឹក។ ​២ ពិភាក្សា​ និងបោះឆ្នោតលើ​សេចក្តីព្រាងច្បាប់​ ស្តីពី ​"ការទូទាត់ថវិកាទូ​ទៅរបស់រដ្ឋ ​សម្រាប់ការគ្រប់គ្រង​ឆ្នាំ២០១៣"។
សេចក្តីប្រកាសព័ត៌មាន​របស់រដ្ឋសភាដែល​ចេញផ្សាយនៅ​រសៀលនេះ ​បានបញ្ជាក់ទៀតថា ​ជាលទ្ធផល ទី១ ​អង្គសភាបានធ្វើការបោះ​ឆ្នោតជ្រើសតាំង ​ឯកឧត្តម ជា ​អឿង ជាសមាជិក​គណៈកម្មការផែនការ​ វិនិយោគ​ កសិកម្ម​ អភិវឌ្ឍន៍ជនបទ ​បរិស្ថាន ​និងធនធានទឹក​ នៃរដ្ឋសភា ​ដោយសម្លេង​ចំនួន១០៣ ​លើ១០៦។​ ទី២​ ការពិភាក្សា​ និង​អនុម័តសេចក្តី​ព្រាងច្បាប់ស្តីពី​ការទូទាត់​ថវិកាទូទៅ​របស់រដ្ឋ ​សម្រាប់ការគ្រប់​គ្រង​ឆ្នាំ២០១៣​ ដែលសេចក្តីព្រាងច្បាប់​ថវិកានេះ មាន៣ជំពូក​ និង១១មាត្រា​ ដោយក្នុងអង្គប្រជុំនោះ ​ឯកឧត្តមបណ្ឌិតរដ្ឋ ​ជាម យៀប ​ប្រធានគណៈ​កម្មការសេដ្ឋកិច្ច ​ហិរញ្ញវត្ថុ​ ធនាគារ ​និងសវនកម្មនៃរដ្ឋសភា​ ជាអ្នករាយ​ការណ៍ជូនអង្គសភា​អំពីលទ្ធផលនៃការពិនិត្យ​ និងសិក្សា​សេចក្តីព្រាងច្បាប់ ​ហើយឯកឧត្តម​បណ្ឌិត អូន ​ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​និងសហការី ​ជាអ្នកការពារ​សេចក្តីព្រាងច្បាប់នេះ។ ​នៅក្នុងនោះដែរ ​អង្គសភាបាន​អនុម័តយល់​ព្រមទទួលយកសេចក្តី​ព្រាងច្បាប់មក​ពិចារណាចំនួន ​៦៧សំឡេង។​ សមាជិករដ្ឋសភា ​ដែលមានមតិ មាន២រូប គឺ​ឯកឧត្តម ​សុន ឆ័យ​ មកពីគណ​បក្សសង្គ្រោះ​ជាតិ​ និងឯកឧត្តម ​ហែម ខន មកពីគណបក្ស​ប្រជាជនកម្ពុជា។ ​អង្គសភាអនុម័ត​យល់ព្រមជំពូកទី១ ​ចំនួន៦៧ឡេង។​ សមាជិករដ្ឋសភា​ដែលមានមតិចំនួន ​៣រូប​ រួមមានឯកឧត្តម ​យ៉ែម ​បុញ្ញឬទ្ធិ​ ឯកឧត្តម ងឹម ​ញេង មកពីគណ​បក្សសង្គ្រោះ​ជាតិ​ និងលោកជំទាវ ​ឡោក ខេង​ មកពីគណបក្ស​ប្រជាជនកម្ពុជា​។
គួរបញ្ជាក់ថា​ សម័យប្រជុំ​រដ្ឋសភាលើកទី៤ ​នីតិកាលទី៥​ បានផ្អាកនៅវេលា​ម៉ោង ១១:៤២ ​ថ្ងៃនេះ ​ហើយសម័យ​ប្រជុំរដ្ឋសភាលើកទី៤​ នីតិកាលទី៥ ​នឹងបន្តទៀត ​នៅថ្ងៃអង្គារិ៍ ទី ៣០ ​ខែមិថុនា ​ឆ្នាំ២០១៥​វេលាម៉ោង ​៨:០០នាទីព្រឹក​ស្អែកនេះ៕
អត្ថបទ៖ សុភាព

ប្រជាពលរដ្ឋតំបន់អារ៉ែងអះអាងថា ឯកឧត្តម ម៉ឹង ពន្លក មិនដូចពួកសន្យាខ្យល់មុនៗ

នៅ​ថ្ងៃទី​២៩ ខែ​មិថុនា​ ឆ្នាំ​២០១៥​នេះ​ ឯកឧត្តម ម៉ឹង ពន្លក ប្រធាន​ក្រុម​ចលនា​យុវជន​ក្រុម​១៩៧ ​បាន​ដឹក​នាំ​គណៈប្រតិភូ​នៃ​ចលនា​យុវជន​ក្រុម​១៩៧​ ដែលមានការចូលពីក្រុម​ចលនា​យុវជនក្រុម​១៥៧​ខេត្ត​កោះ​កុង​ និង​ខេត្ត​ព្រះ​សីហនុ ចុះ​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ​ជាមួយប្រជាពលរដ្ឋ​ជាង​១០០០នាក់ ព្រម​ទាំង​ផ្តល់​នូវ​អំណោយ​យ៉ាង​ច្រើន​ដល់​​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ផង​ដែរ​។​​
ឯកឧត្តម​ ម៉ឹង ពន្លក បាន​មាន​ប្រសាសន៍​ថា ​កន្លង​មកមិន​ខ្វះ​ទេ​អ្នក​ដែល​មក​ដល់តំបន់​នេះ​ ហើយ​បាន​សន្យា​ធ្វើ​នេះ​ធ្វើ​នោះ​ជូន​ប្រជាពលរដ្ឋ​ ប៉ុន្តែ​ការ​ពិត​គេ​មិន​បាន​ធ្វើ​អ្វី​ដូច​ដែល​ពួក​គេ​បាន​សន្យា​នោះ​ទេ​ ឬ​អាច​និយាយ​ថា​ គេ​សន្យា​ខ្យល់​។ ជាក់​ស្តែង​ក្នុង​ពេល​ថ្មីៗ​នេះ​កញ្ញា​ ធី​ សុវណ្ណថា​ សកម្មជន​ក្រុម​ប្រឆាំង បាន​ចុះ​ទៅ​តំបន់​នេះ​ហើយ​បាន​សន្យា​ជាច្រើន​ ចុង​បញ្ចប់​សង់​បាន​តែ​បង្គន់រខេក​រខាក​​មួយ​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ខក​ចិត្ត​យ៉ាង​ខ្លាំង​។
ឯកឧត្តម​ ម៉ឹង ពន្លក បាន​បញ្ជាក់​ថា​ ចំពោះ​ក្រុម​ចលនា​យុវជន​ក្រុម​១៥៧ ​គឺ​មិន​សន្យា​នោះ​ទេ​​​ ប៉ុន្តែ​បើ​យើង​ថា​​ធ្វើ​គឺ​ត្រូវតែ​​ធ្វើ​ជូន​ប្រជាពលរដ្ឋ​តាម​លទ្ធភាព​ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​នោះ​។ ​​នៅ​ពេល​នោះ​​ផង​​ដែរ​​ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​ថា នឹង​ធ្វើ​ឲ្យ​រូច​រាល់​នូវ​សាលារៀន​ចំនួន​៤ខ្នង​ ធ្វើ​អំពី​ថ្ម​ដើម្បី​ជូន​កូន​ចៅ​ប្រជាពលរដ្ឋ​បាន​សិក្សា​រៀន​សូត្រ​ និង​​មិនឲ្យ​មាន​ការ​លំបាក​បន្ត​ទៀត​​នោះ​​ទេ ព្រោះ​ថា​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹក​នាំ​​របស់​សម្តេច​ ហ៊ុន សែន បាន​និង​កំពុង​សាង​សង់​សាលា​រៀន​ឲ្យ​បាន​សមរម្យ​នៅ​គ្រប់​ច្រក​ល្ហក​ នៅ​ទូទាំង​ប្រទេស​មិន​ឲ្យ​ខ្វះ​នោះ​ឡើយ។
ដោយ​មើល​ឃើញ​ភាព​ខ្វះ​ខាត គួបផ្សំជាមួយនឹង​​សំណូម​ពរ​យ៉ាង​ខ្លាំង​ពីសំណាក់​លោក​គ្រូ​អ្នកគ្រូ​ ព្រះ​សង្ឃ និង​ប្រជាពលរដ្ឋ ក្រុម​ការ​ងារ​ចលនា​យុវជន​ក្រុម​១៥៧ បាន​ផ្តល់​អំណោយ ​ផ្ទាំង​សូឡា​ចំនួន២គ្រឿង កុំ​ព្យូទ័រ​លេបថប​ចំនួន​២​គ្រឿង​ និង​ម៉ាស៊ីន​ព្រីន​ខ្នាត​តូច​ចំនួន​២គ្រឿង ជូនដល់​អនុវិទ្យាល័យ​ និង​សាលា​បឋមសិក្សា​ថ្មដូន​ពៅ​។ បាន​ផ្តល់​​អំណោយ ​ម៉ាស៊ីន​បូម​ទឹក​​ចំនួន​​១​​គ្រឿង​ ខ្សែ​ភ្លើង​​២​​ដុំ អំ​ពូ​ល​​ភ្លើង​​២០​​អំ​ពូ​ល និង​​បង្គន់​​ចំនួន​​១​​ខ្នង ប្រាំ​​បន្ទប់​​ដល់​​វត្ត​​សុវណ្ណ​​ឧទ្យាន​។ បាន​ផ្តល់​​អំណោយ ​គោ​​យន្ត​​ចំនួន​​២​​គ្រឿង​ សម្រាប់​​ប្រជាពលរដ្ឋ​​ប្រើប្រាស់​​ក្នុង​​មុខ​របរ​​កសិកម្ម​ និង​​កង់​​ចំនួន​​៤​​គ្រឿង​​ដល់​​ក្រុម​ប្រជា​​ការពារ។ ចំណែក​​សាលា​ឃុំ​​ចំនួន​​៣ ​រួម​​មាន​​ឃុំ​ដូន​ពៅ, ឃុំ​​ជំនាប់ និង​​ឃុំ​ប្រឡាយ​ក៏​ទទួល​បាន​អំណោយ​​ជា​​ផ្ទាំង​​សូ​ឡា​​ចំនួន​​១​ក្នុង​មួយ​ឃុំ​ផង​ដែរ ។​
ជាង​នេះ​ទៅ​ទៀត​ ក្រុម​​យុវជន​ក្រុម​១៥៧ បាន​ពាំ​នាំ​នូវ​អំណោយ​របស់​ ឯកឧត្តម​បណ្ឌិត​ ហ៊ុន ម៉ាណែត​ និង​លោក​ជំទាវ​​  មក​​ចែក​​ជូន​ប្រជាពលរដ្ឋចំនួន​៤៦៣​គ្រួសារ​​ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​សារុង​មួយ​ ក្រមាមួយ​ ក្រណាត់​មួយ​ដុំ ថ្នាំពេទ្យ​មួយ​ប្រអប់​ រួមទាំង​ថវិការ​ ២​ម៉ឺនរៀល។
មិន​​ត្រឹម​​តែ​​ប៉ុណ្ណោះ​​​​ ក្រុម​​គ្រូ​​ពេទ្យ​​ស្ម័គចិត្ត​ក្រុម​១៥៧ បាន​ពិនិត្យ​ ព្យាបាល ​ និង​បាន​ចែក​​ថ្នាំ​​ដោយ​ឥត​គិត​ថ្លៃ​​ជូន​ដល់​​ប្រជាពលរដ្ឋ។
ក្រុម​ចលនា​យុវជន​ក្រុម​១៥៧​ បាន​អះ​អាង​ចំពោះ​មុខ​ប្រជាពលរដ្ឋ​​ដែល​នៅ​ទៅ​នោះ​ថា ​នឹង​មក​តំបន់​នេះ​ជា​បន្ត​បន្ទាប់​ទៀត​ ដើម្បី​ជួយ​ដោះ​ស្រាយ​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ទី​នោះ​។
​ឯកឧត្តម ម៉ឹង ពន្លក ​បាន​បន្ថែមទៀតថា លោក​នឹង​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​តំបន់​អារ៉ែង​រស់​នៅ​ឯកោ និង​ទទួល​ឥទ្ធិពល​បន្ត​ទៀត​ពី​អ្នក​សន្យា​ហើយ​មិន​ធ្វើ​ ឬ​សន្យា​ខ្យល់ទៀត​ឡើយ​៕


ព្រឹទ្ធសភា នឹងបើកសម័យប្រជុំពេញអង្គលើកទី៧ នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០១៥ ខាងមុខ

ព្រឹទ្ធសភា​នៃព្រះរា​ជាណាច​ក្រកម្ពុជា​នឹងបើក​សម័យប្រ​ជុំពេញ​អង្គលើក​ទី៧ ​និតិកាល​ទី៣ ក្រោមអ​ធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់សម្តេច​វិបុល​សេនាភក្តី​ សាយ ឈុំ ​នៅថ្ងៃអង្គារ​ ទី៣០ ខែមិថុនា​ ឆ្នាំ២០១៥​ ខាងមុខ ​វេលាម៉ោង៨​ ព្រឹក នេះបើយោង​តាមសេចក្តី​ជូនដំណឹង​របស់អគ្គ​លេខាធិការ​ដ្ឋានព្រឹទ្ធ​សភាចុះថ្ងៃ​ទី២៩ ​ខែមិថុនា ​ឆ្នាំ២០១៥។ ​នៅក្នុងកិច្ច​ប្រជុំពេញអ​ង្គលើកទី៧នៃ​ព្រឹទ្ធសភានឹង​ពិភាក្សាគ្នា​លើរបៀប​វារៈចំនួន​ ៣ ទី១ ប្រកាស​ទទួលស្គាល់​សមាជិក​ព្រឹទ្ធសភាថ្មី ​ទី២ ស្តាប់របាយការណ៍​របស់គណៈកម្មា​ធិការអ​ចិន្ត្រៃយ៍ ស្តីពីសកម្មភាព​ការងារ​របស់ព្រឹទ្ធ​សភា ​នៅចន្លោះស​ម័យប្រជុំលើ​កទី៦ និងលើកទី​៧ព្រឹទ្ធស​ភា និតិកាល​ទី៣ ទី៣​ ពិនិត្យ ​និងឲ្យយោបល់​លើសេចក្តី​ព្រាងច្បាប់ ​ស្តីពីការ​គ្រប់គ្រង់​គ្រោះមហន្ត​រាយ។ ​

សូមអាន​សេចក្តីជូន​ដំណឹង​របស់អគ្គ​លេខាធិកា​រដ្ឋាន​ព្រឹទ្ធសភាដូ​ចតទៅ​

គណបក្សប្រជាជនកម្ពុជា ប្រឆាំងដាច់ខាតចំពោះបរទេសដែល ជ្រៀតជ្រែកការអនុម័តច្បាប់អង្គការ

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​សម្តេច​តេជោ ​ហ៊ុន សែ​ន បានថ្លែ​ងបង្ហាញ​នូវជំ​ហររប​ស់គណប​ក្សកាន់​អំណាច ​ក្នុងការ​គាំទ្រការ​បង្កើតច្បា​ប់ស្តីពី​សមាគម និង​អង្គកា​រមិនមែន​រដ្ឋាភិបាល​ ហើយប្រ​កាសប្រឆាំ​ងការជ្រៀ​តជ្រែក រប​ស់បរទេ​សទៅក្នុង​ដំណើរកា​រអនុម័​តសេចក្តី​ព្រាងច្បាប់​មួយនេះ។​ សម្តេច​តេជោនាយ​ករដ្ឋម​ន្រ្តី បាន​ ថ្លែងយ៉ាង​នេះនៅក្នុង​ពិធីកំណើ​តគណបក្ស​ប្រជាជន​កម្ពុជានៅ​ថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០១៥ នៅទីស្នា​ក់ការកណ្តា​លគណប​ក្សប្រជា​ជនកម្ពុជា​ ស្ថិតនៅ​ក្នុង ខ័ណ្ឌចំ​គារមនរា​ជធានីភ្នំ​ពេញ។

ស​ម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​បានសង្ក​ត់ធ្ងន់ថា​ «គណ​បក្សប្រជាជ​នកម្ពុ​ជាប្រឆាំងដា​ច់ខាតចំ​ពោះរាល់ ​ទង្វើជ្រៀត​ជ្រែកពីម​ជ្ឈដ្ឋានបរទេស​ចូលក្នុងដំណើ​រការនេះ​ដែលជាកា​ររំលោភបំ​ពានលើឯ​ករាជ្យ​ និងអធិ​បតេយ្យរ​បស់កម្ពុជា​ ហើយអំ​ពាវនាវឲ្យ​មានការ​គោរពចំពោះ​ព្រះរាជាណា​ចក្រកម្ពុ​ជា ដែលជា​រដ្ឋអធិ​បតេយ្យ និង​ជាសមាជិ​កមួយនៃ​អង្គការ​សហប្រជា​ជាតិ»។​

សម្តេច​តេជោនាយ​ករដ្ឋមន្រ្តី​ បានអាន​សុន្ទរក​ថាក្នុងខ្លឹ​មសារបែបនេះ​នៅមុខ​មន្ត្រីរាជរដ្ឋា​ភិបាលនិ​ងមន្ត្រីអង្គ​ទូតនៃប​ណ្តាប្រទេ​សនានា ហើ​យនឹងអ្ន​កចូលរួ​មប្រមាណ​១ម៉ឺននាក់​ផ្សេងទៀត​ នៅក្នុង​ពិធីរំឭ​កខួបនេះ​នៅទីស្នាក់កា​រកណ្តាល ​ដោយបញ្ជា​ក់ថា គ​ណបក្សប្រជា​ជនកម្ពុជា​គាំទ្រការ​បង្កើតច្បា​ប់គ្រប់គ្រង​អង្គការ​នេះ ក្នុង​គោលបំណ​ងទ្រទ្រង់សិ​ទ្ធិ សេរីភាព​ និងផ​លប្រយោជន៍រ​បស់សមា​គម និង​អង្គការក្រៅរ​ដ្ឋាភិបាល និ​ងផលប្រ​យោជន៍​សាធារ​ណៈ៕​



Monday, June 29, 2015

សេចក្តី​ជូន​ដំណឹង អ.វ.ត.ក ស្តីពីសន្និ​សីទ​សារព័ត៌​មានទាក់​ទងនឹង សវនាការ​លើ​បណ្តឹង​សារទុក្ខ​ក្នុង​សំណុំរឿង ០០២/០១



ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនយកចិត្តទុកដាក់ ដល់សុវត្ថិភាព របស់ប្រជាពលរដ្ឋកម្ពុជា

អ្នកនាំពាក្យរដ្ឋ​បាលខេត្តស្វាយរៀង​ បានចាត់ទុក​ទង្វើ​របស់អ្នក​តំណាង​រាស្ត្រ ​រៀល ​ខេមរិន្ទ​ បានដឹក​នាំ​យុវជន​ និង​សង្ឃ​មួយចំនួន​ទៅបង្ក​ភាព​អាណាធិបតេយ្យ​នៅតំបន់​ព្រំដែន​នោះ ​គឺរំលោភ​លើ​វប្បធម៌​សន្ទនា ​ហើយ​មិនឈរ​លើមូលដ្ឋាន​ច្បាប់​ និង​បទដ្ឋាន​គតិយុត្តិ​។​ នេះបើយោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​របស់អ្នក​នាំពាក្យរដ្ឋ​បាល​ខេត្តស្វាយ​រៀងចុះ​ថ្ងៃទី២៨​ ខែ​មិថុនា ​ឆ្នាំ​២០១៥​។​
យោង​តាម​ការបង្ហោះ​ផ្សាយតាម​បណ្តាញផ្សព្វផ្សាយ​សង្គម​នៅថ្ងៃទី២៩ ​ខែមិថុនា​ ឆ្នាំ២០១៥នេះ ​គេបាន​ ឃើញ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ​លោក​ រៀល​ ខេមរិន្ទ​ បានបង្កភា​ព​អណាធិបតេយ្យ ​ដែល​បានដឹកនាំ​ ព្រះសង្ឃ​ យុវជន​ និងប្រជាពលរដ្ឋខ្មែរ​ បង្ក​ហិង្សា​ ជាពិសេសបាន​យកទង់ជាតិ​ខ្មែរវាយទៅ​លើភាគីវៀតណាម ​និងការ​ប្រតាយប្រតប់​ប្រឈមមុខគ្នា​ បណ្តាល​ឲ្យមានអ្នក​របួសធ្ងន់​ និងស្រាល​។ ​ការបង្កហិង្សា​ដែលលោក ​រៀល ​ខេមរិន្ទ​ ដឹកនាំបាន​ដើរផ្ទុយ​ពីវប្បធម៌​សន្ទនា ​ដែលមេដឹកនាំ​បក្សទាំង​ពីរ​ប្រកាន់យក ​ពោលគឺដោះ​ស្រាយបញ្ហា​ដោយសន្តិវិធី​តាមនិតិវិធី​ច្បាប់​ និង​ដោយ​សន្តិវិធី។
គួរបញ្ជាក់ផងដែរ​ថា​នៅថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០១៨​ មានការប៉ះ​ទង្គិចគ្នា​កើតឡើងរវាង​ប្រជាពល​រដ្ឋខ្មែរ​ និង​ប្រជាពលរដ្ឋ​វៀត​ណាម ​នៅត្រង់​ចំណុច​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​លេខ​ ២០៣​ ស្ថិត​នៅក្នុង​ភូមិធ្លកថ្មី ​ឃុំត្នោត​ ស្រុកកំពង់រោទិ៍ ​ខេត្តស្វាយ​រៀង​ ដែល​បង្កឲ្យ​មានអ្នក​រងរបួស​ចំនួន ​១៨នាក់​ ក្នុងនោះ​ខ្មែរ​១០នាក់ ​និង​វៀតណាម ​៨នាក់​។​
ការប៉ះទង្គិច​គ្នា​នេះកើត​ឡើង​បណ្តាល​មកពី​ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ​មិន​យកចិត្ត​ទុកដាក់ ​និងមិន​បានគិត​ពី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែលក្រុម​ខ្លួនបាន​ដឹកនាំ​ទៅទាល់​តែសោះ ​ព្រោះមិន​បានជូន​ដំណឹង​ឲ្យសមត្ថកិច្ច​នៅតាម​មូលដ្ឋាន​ឲ្យបានដឹង​ដើម្បី​មក​ការពារ​សុវត្ថិភាព​។​
យោងតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្តស្វាយរៀង​ចុះថ្ងៃទី២៨​ ខែមិថុនា​ឆ្នាំ២០១៥​ បានឲ្យដឹងថា ​ការប៉ះទង្គិច​គ្នា​នេះ​បណ្តាល​មកពីលោក ​រៀល ​ខេមរិន្ទ្រ​ បានដឹកនាំ​សកម្ម​ជន​គណបក្ស​សង្រ្គោះជាតិ​ និង​ប្រជាពលរដ្ឋខ្មែរ មក​ធ្វើការ​ត្រួត​ពិនិត្យព្រំដែន​ដោយមិន​បានជូន​ដំណឹង​មក​អាជ្ញាធរ ​និង​សមត្ថកិច្ច ​ឲ្យបានដឹង​ជាមុន​ដើម្បីរៀបចំ​ការពារ​សន្តិសុខ ​សុវត្ថិភាព​ សណ្តាប់​ធ្នាប់​ និង​ជូនដំណឹង​ទៅ​ភាគី​វៀតណាម។​
អ្នកនាំ​ពាក្យបន្ត​ទៀតថា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​មិនគោរព​ចំពោះសមត្ថកិច្ច​កម្ពុជា​ដែល​ប្រចាំការ​នៅទីនោះ ​នៅពេលទៅ​ដល់ព្រំដែន​ សមត្ថកិច្ច​កម្ពុជា​ បានព្យាយាម​ពន្យល់​ និង​ហាមឃាត់​មិន​ឲ្យក្រុមខាង​លើទៅ​ពិនិត្យ ​ព្រោះបារម្ភ​ពី​បញ្ហាសុវត្ថិភាព​ ណាមួយ​មិន​បាន​ជូនដំណឹង​ទៅភាគី​វៀតណាម​ជាមុន​ដើម្បី​បញ្ចៀស​ហេតុការណ៍​ផ្សេងៗ​កើតឡើង​ ប៉ុន្តែពួកគាត់​នៅតែជម្នះ​ទៅពិនិត្យ​តំបន់ព្រំដែនដោយចិត្តឯង។​
អ្នកនាំ​ពាក្យ​រដ្ឋបាល​ខេត្តស្វាយរៀង​ បានប្រកាស​មិន​ទទួលខុស​ត្រូវ​ចំពោះផ្លូវ​ច្បាប់​ណាមួយ​ លើហេតុការណ៍​ដែលបាន​កើតឡើង​ ព្រោះសកម្មភាព​នេះ​ ធ្វើឡើង​ដោយមិន​បានជូន​ដំណឹង ​និង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឡើយ​ គឺ​ក្នុងគោល​បំណង​បង្ក​ឲ្យមាន​អសន្តិសុខ​តាមព្រំដែន​ ផ្ទុយ​ទាំង​ស្រុង​ពីគោល​ជំហរ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា​ ក៏ដូច​ជា​ផ្ទុយ​ទាំងស្រុង​ ពីវប្បធម៌​សន្ទនា​ ដែលមេដឹក​នាំ​បក្សទាំងពីរ​ បានប្រកាន់​យក​ ក្នុងការ​ពិភាក្សា​បញ្ហា​ប្រទេសជាតិ ​បូរណភាព​ទឹកដី​ និង​អធិបតេយ្យ​ភាព​ ជាមួយប្រទេស​ជិតខាង​ជាប់ព្រំដែន​ដោយឈរ​លើមូលដ្ឋាន​ច្បាប់​ និង​លិខិត​បទដ្ឋានគតិ​យុត្តនានា​ជាធរមាន៕


ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានអះអាងថា ការចោទប្រកាន់របស់គណបក្សប្រឆាំង គឺជាការកេងចំណេញផ្នែកនយោបាយ

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ វ៉ា គឹមហុង ​ប្រធានគណៈ​កម្មាធិការ​កិច្ចការ​ព្រំដែន​ បានមាន​ប្រតិកម្ម​តបយ៉ាង​ខ្លាំង ​ចំពោះ​ឯកឧត្តម​ សម​ រង្ស៊ី ​ដែលបាន​ចោទប្រកាន់​ថាបាត់​បង់ទឹកដី​ ដោយយក​ផែនទី​ប្រទេសកម្ពុជា​ពីប្រទេស​បារាំងមក​អះអាង​ក្នុងបំណង​ញុះញង់​មតិសាធារណៈ​ដោយអគតិ​ មិនសមហេតុផល​ធ្វើប្រជាភិថុត​ និយាយ​បំភ្លើស​ បំភាន់​ ភូត​កុហក​សាធារណៈ​មតិជាតិ​ និងអន្តរជាតិ​ក្នុង​គោលបំណង​ ទុច្ចរិតបម្រើ ​ផលប្រយោជន៍​នយោបាយ​បក្ខពួក​ និង​ក្រុមរបស់ខ្លួន​។
ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ បានមាន​ប្រសាសន៍ថា ​ដំណើរការ​នៃការបោះ​បង្គោលព្រំដែន​ គឺបាន​អនុវត្ត​ដោយ​ជោគ ​ជ័យ​កន្លង​មក​ដោយផ្អែក​លើផែន​ទីភូមិសាស្រ្ត​ឥណ្ឌូចិន​ ដែល​បន្សល់​ទុកដោយ​អាណានិគម​និយមបារាំង​ បន្ទាប់ពី​ប្រទេសកម្ពុជា​ទទួលបាន​ឯករាជ្យ​ភាពជាតិ​នៅឆ្នាំ​១៩៥៣​មកម្ល៉េះ​ ហើយ​ឯកឧត្តម​ក៏បាន​បន្ថែម​ទៀតថា​ គណៈកម្មា​ធិការកិច្ចការ​ព្រំដែន​កម្ពុជា​ ធ្វើការងារ​ដោយឈរ​លើគោល​ការណ៍​ជាមូល​ដ្ឋាននៃ​ ខ្សែព្រំ​ដែនមិន​កែប្រែ​នៅពេល​ដែលកម្ពុជា​បានឯករាជ្យ ​ដូចមាន​កំណត់​ក្នុងមាត្រា២​នៃរដ្ឋធម្មនុញ្ញ​ និង​ស្រប ​តាមព្រះ​រាជតម្រិះ​របស់ព្រះ​មហាវីរៈ​ក្សត្រ​ សម្តេច​ព្រះនរោត្តម​សីហនុ​ ព្រះវរ​រាជបិតា​ជាតិខ្មែរ​ ដែល​ព្រះអង្គ​បានយក​ផែនទី​កម្ពុជា ​វៀតណាម​ទាំងព្រំដែន​គោក​ ទាំង​ព្រំដែន​សមុទ្រ​ទៅតម្កល់​នៅអង្គការ​សហប្រជា​ជាតិ​នៅឆ្នាំ​១៩៦៤​។
ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី​ សុំ​បដិសេដ​មិនឆ្លើយ​តប​ចំពោះ​សេចក្តី​ថ្លែងការណ៍​ របស់ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះជាតិ​ដែលបាន​ចោទប្រកាន់​ថា ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០០៥​បានធ្វើ​ឱ្យទឹក​ដីខ្មែរ​បាត់បង់​បន្ថែម​ទៀតទៅ​ភាគី​វៀតណាម​ និងការ​ទាមទារ​ឱ្យបង្កើត​គណៈកម្មា​ធិការ​ចម្រុះ​ ។ ឯកឧត្តម​ក៏បាន​បន្ថែម​ទៀតថា​ កិច្ច​ការងារ​ព្រំដែន​នេះ គឺជា​សមត្ថកិច្ច​របស់​រាជរដ្ឋា​ភិបាល​ជាអ្នកដោះ​ស្រាយទៅ​តាមគោលការណ៍​ច្បាប់ជាតិ​ និងអន្តរជាតិ ​សំដៅ​រក្សាបាន​សុខ​សន្តិភាព​ និងភាព​រីកចម្រើន​រុងរឿង​ ទាំងខាង​សង្គមកិច្ច​ សេដ្ឋកិច្ច​ និង​នយោបាយ​។
ជាមួយ​គ្នានេះ​ដែរ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ វ៉ា​ គឹមហុង ​ក៏បាន​បញ្ជាក់សារ​ជាថ្មី​ផង​ដែរ​ថា ​កម្ពុជា​បាន​និង​កំពុង​ តែប្រើប្រាស់​ផែនទី​ខ្នាត​១លើ​១០០​ពាន់​ ដែល​បាន​តម្កល់​ទុក​នៅ​អង្គការ​សហ​ប្រជាជាតិ​ ក្នុង​ការ​កំណត់​ព្រំដែន​ខ័ណ្ឌសី​មាជា​មួយប្រទេស​វៀតណាម​ជាយូរ​យារ​ណាស់​មកហើយ​ ហើយ​អ្វី​ដែល​ឯកឧត្តម​ សម​ រង្ស៊ី​ បានធ្វើ​ នោះគឺ​គ្រាន់តែ​ជា​ការកេង​ចំណេញ​នយោបាយ​តែប៉ុណ្ណោះ​។
បើតាម​ទស្សនៈ​របស់ក្រុម​អ្នកវិភាគ​មួយចំនួន​ យល់​ឃើញ​ថា ​ក្នុងនាម​ជាអ្នក​តំណាងរាស្រ្ត​ គួរតែធ្វើ​កិច្ចការ​ណាដែល​បម្រើដល់​ផលប្រយោជន៍​ជាតិពិត​ប្រាកដ​ និងធ្វើ​ការងារ​ដែលមាន​នីតិវិធី​ត្រឹមត្រូវ​ ប្រកបដោយ​តម្លាភាព​ មិនមែន​ធ្វើការ​ចោទប្រកាន់​ដោយគ្មាន​ហេតុផល​ និងបង្ករ​ការញុះ​ញង់ដែល​នាំឱ្យ​មាន​គ្រោះថ្នាក់​អាចប៉ះ​ពាល់ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​របស់ខ្លួន​ ដូចជា​ការបង្ករ​ហិង្សា​នៅ​តាម​ព្រំដែន​ជាដើម​។

អត្ថបទៈ មាន ​មេត្តា


ឱកាសការងារសមរម្យ និងការអភិវឌ្ឍអាជីពនៅក្នុងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច BIMA

បទអត្ថាធិបាយ​៖ តើ​​កម្ពុជា​អាច​​ជួយ​សហរដ្ឋអា​មេរិក​​បែប​​ណា?

ជំរាប​ជូន​ លោក វីលី​យ៉ាំ ហៃដត៍ (William Heidt) ជា​ទី​រាប់​អាន : 
ជា​បឋម​ ខ្ញុំសូម​អប​អរ​សាទរក្នុង​ការ​សំ​រេច​តែង​តាំងរូប​លោក​ជា​ឯកអគ្គ​រដ្ឋទូតប្រ​ចាំ​ប្រ​ទេស​កម្ពុជា​។
ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​បន្ទាប់​ពី​បាន​អាន​រឿង​រាវ​ក្នុង​សារព័ត៌​មាន ដែល​បាន​ផ្សាយ​ពី​​បទ សម្ភាសន៍​​របស់​លោក​​​ ដោយ​គណៈកម្មការ​​ទំនាក់​ទំនង​ការ​បរទេស​​ព្រឹទ្ធសភា​ លោក​បាន​និយាយ​ថា «ចំណុច​អាទិភាព​» របស់លោក ​​ក្នុង​ឋាន:​ជា​ឯកអគ្គ​រដ្ឋទូត​ គឺ​ដើម្បី «ពង្រឹង​​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​​កម្ពុជា» ពិសេស ​​ដើម្បី​​​ជំ​រុញការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​​​ឆ្នាំ២០១៧ និង​ការ​បោះឆ្នោត​សកល​​ឆ្នាំ២០១៨​​​ ​​ឲ្យ​មាន​ភាព «​សេរី​​ និង​យុត្តិធម៌» ។
ខ្ញុំ​យល់​ឃើញ​ថា ពាក្យ​សម្តីទាំង​នេះ​ហាក់​ដូច​ជា​ផ្លែក​​បន្តិច ​នៅ​ក្នុង​ទិដ្ឋភាព​ពីរ​ ៖ ទី​មួយ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ថា ចំណុច​អាទិភាព​ជា​ទូទៅ​ របស់​បណ្តា​ស្ថានទូត ​គឺ​ការ​ការពារ​ និង​ការ​​ជួយ​យក​អាសារ​អ្នក​ទេសចរណ៍​​មក​ពី​ប្រទេស​របស់​ពួក​​គេ និង​ជួយ​សម្រួល​​ដល់​ពាណិជ្ជ​កម្ម​​ និង​ការងារ​ផ្សេង​ៗ​​នៃ​កិច្ច​សហប្រតិបត្តិការរវាង​ប្រទេសពួក​គេ​ និង​ប្រទេស​ម្ចាស់​ផ្ទះ។ ខ្ញុំ​មិន​បាន​ដឹង​ថាឥឡូវ​នេះ ការងារ​ដំបូង​របស់​​ឯក​អគ្គរដ្ឋទូត ​គឺ​ដើម្បី​​ប្រាប់​​ឲ្យ​ប្រទេស​ម្ចាស់​ផ្ទះ​​នូវ​របៀប​​រៀប​ចំការ​បោះ​ឆ្នោត​នោះ​ទេ។ (ប្រហែល​ជា​ខ្ញុំ​គួរ​តែ​អាច​ស្មាន​ដឹង​ពី​ឥរិយាបទ​​របស់​ឯក​អគ្គរដ្ឋទូត​​កាន់​ដំណែង​មុន​​លោក​​ ដែល​ជា​រឿយ​ៗ​​ បាន​ផ្តល់​ការ​ណែ​នាំ​ជា​សាធារណៈ​​ អំពីរ​បៀប​​រៀប​ចំ​ការ​បោះឆ្នោត​របស់​កម្ពុជា​ ឬ​អំពី​ច្បាប់​ណាដែល​រដ្ឋ​សភា​គួរ​អនុម័ត​ ឬ​មិន​គួរ​អនុម័ត។)
ទី​ពីរ​ វា​ជា​ការ​ចម្លែក​ខ្លាំង​មែន​ទែន ​ដែល​ថា រដ្ឋាភិបាល​អាមេរិក​កំពុង​តែ​ប្រាប់​ប្រទេស​កម្ពុជា --ឬ​គេ​រាល់​គ្នា​ -នូវរបៀប​រៀប​ចំ​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌ នោះ។ តើ​លោក​នៅ​ចាំទេ​កាល​ពី​​ពេល​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ២០០០? នៅ​មុន​ការ​បោះឆ្នោត​នោះ អភិបាល​រដ្ឋ​ Florida លោក Jeb Bush -ជា​ប្អូន​ប្រុស​របស់​បេក្ខជន​ប្រធានាធិបតី​នៃ​​គណបក្ស​សាធារណរដ្ឋ​ លោក​ George W. Bush -បាន​ដកឈ្មោះ​អ្នក​បោះឆ្នោត​ស្បែក​ខ្មៅ​រាប់​សិប​ពាន់​នាក់​ (ដែល​ពួក​គេ​ភាគ​ច្រើន​បាន​បោះឆ្នោត​ឲ្យ​គណ បក្ស​ប្រជាធិបតេយ្យ) ចេញ​ពី​​បញ្ជី​បោះ​ឆ្នោត​​អេឡិច​ត្រូនិក។ លោក Bush បាន​ឈ្នះឆ្នោត​​នៅ​រដ្ឋ​ Florida មិន​លើស​ពី៦០០​សន្លឹក​ប៉ុណ្ណោះ ហើយ​បាន​​ជាប់ជា​​​ប្រធានាធិបតី​​ -ទោះបី​ជា​គាត់​ត្រូវ​ទទួល​បាន​ការ​បញ្ជា​ពី​តុលាការ​កំពូល​​ ដើម្បី​រារាំង​ការ​រាប់​សន្លឹក​ឆ្នោតនៅ​រដ្ឋ​Florida ​ឡើង​​វិញ​ (​តាម​ភាព​ជាក់ស្តែង តាម​ច្បាប់​របស់​អាមេរិក ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ ត្រូវ​បាន​ចាត់​ទុក​​ថា​ មិន​យុត្តិធម៌​ចំពោះ​បេក្ខ​ជន​ដែល ត្រូវ​បាន​ប្រកាស​​ថាជា​អ្នក​ឈ្នះ​ដោយ​ប្អូន​ប្រុស​គាត់​នោះ។)
នៅ​ចន្លោះ​ឆ្នាំ២០០០ និង​២០០៤ មធ្យោ​បាយ​អេឡិច​ត្រូនិក​​ត្រូវ​បាន​គេ​​ប្រើ​ប្រាស់​ច្រើន​ទៅៗ​សម្រាប់​ការ​បោះឆ្នោត​ និង​ការ​រាប់​សន្លឹក​ឆ្នោត​​ នៅ​សហរដ្ឋ​អាមេរិក​។ បែបនេះ​ ការ​​ធ្វើ​ឲ្យមាន​​សុក្រឹត​​ភាព​នៃ​ការ​បោះ​ឆ្នោត​ គឺ​អាស្រ័យ​លើ​​ភាព​ស្មោះ​ត្រង់​ និង​ជំនាញ​កុំព្យូទ័រ​របស់​​អ្នក​ដែល​គ្រប់​គ្រង​ប្រព័ន្ធ ​នោះ ឬ​​បាន​ចូល​​ប្រព័ន្ធ​នោះ -រួម​នឹង​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​ទប់​ស្កាត់​ការ​​លួច​ចូល​​ផង។
នៅ​ពេល​រាប់​សន្លឹក​ឆ្នោត​​នៅ​យប់​នៃ​ថ្ងៃបោះ​ឆ្នោត​​ប្រធានាធិបតី​ឆ្នាំ២០០៤ រួច ក្រោយ​រំលង​អធ្រាត្រ​បន្តិច​ អ្នក​ជំនាញ​ខាង​បោះឆ្នោត​​នៅ​តាម​កញ្ចក់​ទូរទស្សន៍បាន​ព្យាករណ៍​ថា លោក John Kerry នឹង​ឈ្នះ​នៅ​រដ្ឋ​ Ohio ដែល​នឹង​នាំ​ឲ្យ​គាត់​ក្លាយ​ជា​ប្រធានាធិបតី។ ប៉ុន្តែ​បន្ទាប់​មក​ មាន​ «កូន​បញ្ហា​» មួយ កើត​ឡើង ​នៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ ពេលដែល​កំពុង​ប្រមូល​ផ្តុំ​សន្លឹក​ឆ្នោត​របស់​រដ្ឋ​Ohio ។ ប្រព័ន្ធ​នោះ​ត្រូវ​បាន​ចុះកិច្ច​សន្យា​ដោយ​លេខា​ធិការ ​​រដ្ឋ​ Ohio (ខាង​គណបក្ស​សាធារណរដ្ឋ)​ ដែល​​​ស្ថិត​នៅចំងាយ​រាប់​រយ​គីឡូម៉ែត្រ​​ពី​​រដ្ឋ​ Ohio គឺ​ស្ថិត​នៅ​ក្នុង​ក្រុង Chattanooga នៃ​រដ្ឋ​ Tennessee​ ឯ​ណោះ។ ប្រព័ន្ធ​ដូច​គ្នា​នោះ​ ជា​កន្លែងទី​តាំង​​អ៊ីម៉ែល​របស់​លោក Karl Rove ​ដែល​ជា​អ្នក​ពិគ្រោះ​យោបល់​នយោ​បាយ​​ដ៏​មាន​ឥទ្ធិពល​របស់​គណបក្ស​សាធារណរដ្ឋ​​ និង​ជា​ទី​ប្រឹក្សា​​ដ៏​យូរអ​ង្វែង​របស់​លោក​ប្រធានាធិបតី​ George W. Bush។ ១ម៉ោង​កន្លះ​ក្រោយ​មក «កូន​បញ្ហា» មួយ​​នោះ​ត្រូវ​បាន​ដោះ​ស្រាយ​ ហើយ​កុំព្យូទ័រ​បាន​បង្ហាញ​អំពី​ការ​ផ្លាស់​ប្តូរ​តួលេខ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ​ចំនួន៦% នៃ​​សន្លឹក​ឆ្នោត ដោយ​ផ្តល់​ឲ្យ​លោក Bush ទទួល​ជ័យ​ជំនះ។
មន្ត្រី​គណបក្ស​ប្រជា​ធិបតេយ្យខ្លះ​​មាន​ការ​សង្ស័យ​ និង​បាន​ប្តឹង​ទៅ​តុលាការ។ តុលាការ​សហ ព័ន្ធ​មួយ​ បាន​បញ្ជា​ថា សន្លឹក​ឆ្នោត​របស់រដ្ឋ​ Ohio ត្រូវ​តែ​​ប្រមូល​ទុក​ក្នុង​ទី​តាំង​តែ​មួយ​ ដើម្បី​អាច​អនុ ញ្ញាតឲ្យ​គេ​ពិនិត្យ​មើល​បាន​។ ប៉ុន្តែ​មាន​ស្រុក (county)ចំនួន៥៥ ក្នុង​ចំណោម​​ស្រុក​ទាំង​៨៨ របស់​រដ្ឋ​នោះ មិន​បាន​​អនុវត្ត​នូវ​បញ្ជា​នោះ​ទេ ហើយ​បាន​​បំផ្លាញ​សន្លឹក​ឆ្នោតចោល ដែល​ញ៉ាំង​​ឲ្យ​ការ​រាប់​ឡើង​វិញ​មិន​អាច​ធ្វើ​ទៅ​បាន​។ (ខ្ញុំ​គិត​ថា រដ្ឋាភិបាល​អាមេរិក​​ហៅ​ប្រព័ន្ធបែប​​នេះ​ថាជា​ «នីតិ​រដ្ឋ»។)
ការ​ប្រើប្រាស់ប្រព័ន្ធ​អេឡិចត្រូនិក​ ក្នុងដំ​ណើរ​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​​អាមេរិក​ មាន​ការ​កើន កាន់​តែ​ច្រើន​ទៅ​ៗ​ ជា​ទូទៅ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​​ ដែល​​ «មាន​លក្ខណៈ​ជាកម្មសិទ្ធ​»​ មាន​ន័យ​ថា សាធារណ:​ជន​​គ្មាន​វិធី​ពិនិត្យ​មើលខាង​បចេ្ចក​វិទ្យា​​ប្រព័ន្ធ​កុំព្យូទ័រ​នោះ​ទេ។ ជា​ធម្មតា​ ប្រព័ន្ធ​ទាំង​នោះ មិន​បាន​បន្សល់​ទុក​នូវ​ក្រដាស​ស្នាម​ ឬ​របាយការណ៍​ផ្សេង​ៗ​ ដែល​អាច​​ប្រើ​ប្រាស់ក្នុង​ការ​ពិនិត្យ​​លើ​សុក្រឹតភាព នោះ​ឡើយ។
ការ​បោះឆ្នោត​ជ្រើស​តាំងសមាជិក​នៃ​សភា​ទាំងពីរ ​ទោះ​បីជា​ច្រើន​ឬតិច ក៏មិន​សូវមាន​ភាព​សេរី​ និង​យុត្តិធម៌ ​ដូច​ការ​បោះ​ឆ្នោតជ្រើស​រើស​ប្រ​ធា​នា​ធិបតី នោះ​ទេ។  ការ​ចំណាយ​លុយ​ដ៏សន្ធឹក​សន្ធាប់ ការ​ទាញ​ប្រ​យោជន៍​ពីការ​កំណត់​ខ្សែ​ព្រំដែនថ្មីនៃ​មណ្ឌលបោះឆ្នោតនោះ វាស្ទើ​រតែ​ធានា​ដល់​មុខរបរ​មួយ​ជីវិត​សំរាប់​សមាជិកភាគ​ច្រើន​នៅសភាទាំង​ពីរ រួច​ទៅ​ហើយ។ ជា​ទូទៅ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​តំណាង​រាស្រ្ត មាន​ចំនួន​៩០-៩៨% ​នៃ​អ្នក​​ក្នុង​មុខ​តំណែងស្រាប់​ ​​ត្រូវ​បានជាប់​ឆ្នោត​​ឡើង​វិញ។ ​ការ​បោះឆ្នោត​ឆ្នាំ២០១៤ មាន​តែ​បេក្ខជន​សភា​តំណាង​រាស្ត្រ​ចំនួន៧៧រូប​ប៉ុណ្ណោះ ក្នុង​ចំណោម​ទាំង​អស់​៤៣៥រូប​ ត្រូវ​បាន​គេ​ចាត់​ទុក​ថាមាន​លក្ខណៈ​ប្រកួត​ប្រជែង​ ដែល​​តាម​ពិត​ទៅ​មាន​តែ​សមាជិក​១៩រូប​ប៉ុណ្ណោះ​​ ដែល​បាន​ប្តូរ​ពី​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ទាំ​ងពីរ​ ទៅ​កាន់​គណបក្ស​មួយ​ផ្សេង​ទៀត ។
មុន​ពេល​បោះឆ្នោតឆ្នាំ២០១៤ មធ្យម​ភាគនៃការក្រុមស្ទង់មតិ​សាធារណៈចំនួន​៥ក្រុម​ បាន​​ផ្តល់ តួលេខ​ឲ្យដឹង​នូវអត្រា​យល់ព្រម​ចំនួន១៤​% ទៅសមាជ (រួមសភា​ទាំងពីរ៖ សភាតំណាង​រាស្រ្ត និង​ព្រឹទ្ធសភា)  ប៉ុន្តែ​អត្រា​នៃ​ការ​បោះឆ្នោតនៃអ្នក​កាន់តំណែង​​ឡើងវិញ​ មាន​ចំនួន៩៥​%​។ ដោយ​ផ្តល់ ឲ្យ​នូវ​ស្ថិតិទាំងនោះ អត្រា​ផ្សេង​ទៀត​គឺមិនមាន​ការ​ភ្ញាក់ផ្អើលទេ ពោល​គឺថា ការបោះ​ឆ្នោត​នេះ​​ក៏មាន    ចំនួន​​អ្នក​ចេញ​ទៅបោះឆ្នោត​ មាន​អត្រា​ទាបបំផុត ក្នុង​អំ​ឡុង​ពេល៧០​ឆ្នាំ គឺ​​មាន​តែ​ ៣៦,៤​% ប៉ុណ្ណោះ ៖​ តើ​មិន​បាន​ន័យថា «ចេញ​ទៅ​បោះឆ្នោតបាន​ប្រ​យោជន៍អី​ បើ​គេ​នឹង​ជាប់​តែ​ដដែលៗហ្នឹង?»
​          ដោយសារតែ​លោក​​ជាអ្នក​ការទូត ខ្ញុំ​អាចធ្វើការ​សន្មត់ថា លោក​​អាច​ជៀសគេច​​ពីការ​ផ្ទុះ សំ​ណើច​នៅ​ចំ​ពោះ​មុខព្រឹទ្ធសភាបាន​​ នៅពេលដែល​លោក Tim Kaine (​ព្រឹទ្ធសមាជិក​​ពី​​គណ​បក្ស​ប្រជា​ធិបតេយ្យ ​​រដ្ឋ​ Virginia) បាន​លើកឡើងថា កូនប្រុសទាំង​អស់​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ក៏​បានចូលរួម​ក្នុង​ឆាក​នយោបាយ​ដែរ នោះគឺជាអ្វីដែល​ត្រូវ​ព្រួយបារម្ភ​។​
យោងតាម​កាសែត​ Cambodia Daily​ ចុះថ្ងៃ​ទី២៥​ ខែ​មិថុនា លោក Kaine បាន​សួរលោក​ថា៖ «តើសហ​រដ្ឋ​អាមេរិក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជំរុញ​ឲ្យ​ប្រជាធិតេយ្យ​កាន់​តែ​រឹង​មាំ​ ដោយ​មិន​ត្រូវ​ស្ថិត ក្នុង​រង្វង់​ក្រុម​គ្រួសារតែមួយនោះ?» កាសែតនេះក៏បាន​រាយការណ៍ពីការ​ឆ្លើយតប​របស់​លោក​​ចំពោះ​ឥទ្ធិពល​នេះ​​ផងដែរថា មិនមានភាពគ្រោះថ្នាក់អ្វី​ទេ​ដល់​កម្ពុជា នៃ​ការ​​ឈាន​ចូល​ពូជពង្ស​ហ៊ុន សែន ​ទាំង​មូល​នោះ។ ប្រសិន​បើរូប​ខ្ញុំជា​លោក​​វិញ (​ខ្ញុំមិនអាច​ទេ ព្រោះ​​ខ្ញុំ​មិន​​មែន​ជា​អ្នក​ការទូត) ខ្ញុំគួរតែ​ឆ្លើយថា «យើង​អាច​ដាក់សំពាធ​ពួកគេ​ ដើម្បី​ទទួល​យក​​ប្រព័ន្ធរបស់​យើង គឺ​ស្ថិត​ក្នុង​រង្វង់​ព្រំ​ដែន​ប្រជាធិបតេយ្យ​​គ្រួសារពីរ»។
ការពិចារណា​ខាងលើ​នេះ​ គឺជាការ​ចាប់ផ្តើម​ ដែល​ធ្វើឲ្យ​ខ្ញុំគិតថា ឯក​អគ្គ​រាជទូតកម្ពុជា​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​ បាន​​ដើរមិន​ទាន់ពេលវេលា មានន័យថា ខ្ញុំ​រក​មិន​ឃើញ​នូវ​កំណត់ត្រាណា​មួយ​​ស្តីពី​ការ​ផ្តល់​ដំបូន្មានដល់​​សហ​រដ្ឋ​អាមេរិក​ ថា​តើ​​ត្រូវ​ធ្វើយ៉ាង​ណា​ ដើម្បីឲ្យ​​ការ​បោះឆ្នោត​របស់ខ្លួន​មាន​ភាព​ប្រសើរឡើង​នោះ​។ នេះគឺជារឿងគួរឲ្យ​​អាណិត ព្រោះខ្ញុំគិតថា «ខ្មែរ​​អាច​​ផ្តល់គំនិតដ៏​មាន​សារៈសំខាន់​មួយ​ចំនួន!»
 ឧទាហរណ៍ ខណៈដែល​ការបោះឆ្នោត​របស់​សហ​រដ្ឋ​អាមេរិក​មើលទៅហាក់ដូចជា​បង្កើត​ឲ្យ​មាន​ស្ថានភាពមួយ ដែល​លទ្ធផល​ត្រូវបាន​កំណត់ដោយ​ភាគីដែល​បាន​ដាក់ពង្រាយ​អ្នក​ចូល​លួច​ទិន្នន័យដ៏ពួកែ​ រី​ឯការបោះឆ្នោតនៅកម្ពុជាវិញ គឺត្រូវបានធ្វើតាមរយៈ​សន្លឹកឆ្នោត ដែល​ត្រូវ​បាន​រក្សា ​ទុកក្នុង​មួយ​រយ:កាល​​ ​ប្រ​សិនបើ​​ហេតុ​​ការណ៏​អាច​ឈាន​ដល់​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ។​
សន្លឹក​ឆ្នោតនេះមិនបាន​រាប់​តាម​ប្រព័ន្ធ​កុំព្យូទ័រទេ (ដែល​ការ​ណែ​នាំគ្មាន​គេ​​យល់​) គឺ​​រាប់​ដោយ​មនុសុ្ស៖​ ​មន្ត្រី​អ្នក​រៀប​​ចំការ​បោះឆ្នោត​។ ពួកគេ​រាប់សន្លឹក​ឆ្នោត​តាមរយៈ​ការ​បើក​សន្លឹក​ឆ្នោត​ម្តងមួយ​សន្លឺក​​ៗ ដោយ​លើក​វា​ឡើង ​បង្ហាញ​គេ​​រាល់គ្នា​ដែលមាន​វត្ត​មាន​នៅទីនោះ ហើយ​កត់ត្រា​សន្លឹក​ឆ្នោត​នីមួយ​ៗទុក​។ គណបក្សដែល​មាន​បេក្ខភាព​​ អាច​មាន​អ្នក​តំណាង​​​ចូល​ត្រួត​ពិនិត្យ​ មើល​ដំណើរ​ការរាប់​សន្លឹកឆ្នោតនេះ​ ហើយ​ស្ថានីយ​បោះឆ្នោតភាគច្រើន​ក៏​មាន​​អ្នក​សង្កេត​ការណ៍​របស់អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅក្នុង​ការបោះឆ្នោតសកល​នាពេល​ថ្មីៗ​នេះ​ផង​ដែរ​។ អ្នកសង្កេត​ការណ៍​បាន​ចុះហត្ថ​លេ​ខា​​ទៅលើ​បែបបទ​របាយ​រាយការណ៍​ ដើម្បី​បញ្ជាក់​ថា​ការ​រាប់​នេះ​ពិតជា ត្រឹមត្រូវ។ បែប​បទ​និតិវិធី​តម្លា​ភាព​នេះ ក៏​ត្រូវ​ធ្វើ​​ដូច​គ្នា​​​ នៅ​គ្រប់​ដំណាក់​ក្នុង​ការ​​រាប់​សន្លឹក​ឆ្នោត​។​
ហេតុនេះហើយ​ បើទោះបីជា​​គណបក្សចាញ់​ឆ្នោត​ សង្គ្រោះជាតិ​​ បាន​អះអាងថា ខ្លួន​ត្រូវ​បាន​គេ​លួច​បន្លំ​ ដើ​ម្បី​​ជ័យ​ជំនះ​នេះក៏ដោយ ក៏គ្មាន​ធុន​​រដ្ឋ​ Florida ឬ Ohio ​នៅក្នុង​​បោះ​ឆ្នោត​កម្ពុជា ​នា​ឆ្នាំ២០១៣​ នោះ​ឡើយ​។ គ្មាន​ខេត្តណាមួយ ដែល​គណបក្ស​ប្រឆាំងនេះ​ អាច​​បង្ហាញ​ ហើយ​និយាយ​ថា «​ការ​​បោះឆ្នោត​នៅទីនេះ​ខុស​ទាំងស្រុង​នោះដែរ»។ ប៉ុន្តែ​ប្រសិនបើ​ពួកគេ​បាន​បង្កើតករណី​នៅ​កន្លែង​ផ្សេងណា​មួយ​ ដើម្បីធ្វើ​ឲ្យ​មាន​ការរាប់​សន្លឹក​ឆ្នោតឡើង​វិញ​ ​​យ៉ាង​ហោច​ណាស់​សន្លឹក​ឆ្នោត​ទាំង​នោះ​នឹង​​ត្រូវបាន​ត្រួត​ពិនិត្យ​ ហើយនឹង​ត្រូវរាប់​ឡើងវិញ​ គឺ​ពុំ​​មែន​គ្រាន់​តែ​ជាប្រព័ន្ធ​កុំព្យូទ័រ​ប្លីពៗ​ដែល​មក​ពី​ណា​ពី​ណី​នោះ​ទេ។
តាម​ពិត គណបក្ស​សង្គ្រោះជាតិ​បាន​រក​ឃើញ​ទីតាំង​មួយចំនួន ដែល​មន្ត្រី​រៀបចំការ​បោះ​ឆ្នោត​បាន​សរសេរ​លទ្ធផល​នៅក្នុង​ទម្រង់​បែបបទ​ខុស​ ឬ​ស្រដៀងគ្នា​នេះដែរ មិន​បាន​​ធ្វើ​តាម​និតិវិធី ដែល​បានបង្គាប់។ តែ​ក្រោ​យ​ពី​មាន​សំណើ ក្រដាស់ស្នាម​ដែលជាប់ទាក់​ទង​នោះ​ត្រូវ​បានបើក និង​ត្រួត​ពិនិត្យ​ឡើងវិញ។ នេះមិនបាន​បង្កឲ្យ​មានការ​ផ្លាស់ប្តូរ​ណាមួយ​នៅក្នុង​លទ្ធផល​នោះទេ។
វាទំនងជាច្បាស់​ណាស់ចំពោះខ្ញុំ​ ដែល​ថា និតិវិធី​សម្រាប់​ការ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​របស់​កម្ពុជា វា​ល្អជាង​ប្រព័ន្ធបោះឆ្នោត​​ដែល​បាន​ប្រើប្រាស់​នៅសហ​រដ្ឋ​អាមេរិក ឆ្ងាយណាស់​។​កម្ពុជាត្រូវ​តែ​ស្នើ​សុំ​បញ្ជូនអ្នក​ជំនាញ​រៀបចំការបោះឆ្នោត​ទៅកាន់​សហរដ្ឋ​អាមេរិក ​ដើម្បី​ពន្យល់​សភា​ទាំង​ពីរ​ ថា​អ្វី​ដែល​​ជា​ការ​ចាំ​បាច់​ ដើម្បី​ចាប់ផ្តើម​​នាំនូវ​ការបោះឆ្នោតឲ្យ​មាន​​ភាព​ «សេរី និង​យុត្តិធម៌​»​ ទៅក្នុង​ប្រទេសមួយ​នេះ​៕

ដោយ Allen Myers