ក្រួសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០១៤នេះ បានចេញសេចក្តីជូនដំណឹងឱ្យពលករខ្មែរទាំងអស់ដែលទើបត្រឡប់មកពីប្រទេសថៃ សូមមកចុះឈ្មោះដើម្បីទទួលយកសេវាការងារ ជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ពីក្រសួងការងារ នៅតាមទីកន្លែងគ្រប់ខេត្តក្រុង ដូចបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹង ដែលមានទាំងដាក់លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងផងដែរ។
តាមរយៈសេចក្តីជូនដំណឹងនេះ គឺបានបង្ហាញអោយឃើញថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការដោះស្រាយទុកលំបាក ជូនដល់ពលករខ្មែរគ្រប់រូប ដែលទើបនឹងវិលត្រឡប់មកពីប្រទេសថៃវិញ គឺមានលទ្ធភាពរកការងារថ្មីធ្វើ ដើម្បីលើកកម្ពស់ជីវភាពរស់នៅក្នុងគ្រួសារ មិនដូចអ្វីដែលថ្នាក់ដឹកនាំគណបក្សប្រឆាំងបានលើកឡើងបំភ្លើសថា រាជរដ្ឋាភិបាលបានព្រងើយកន្តើយចំពោះពលករនោះទេ។
សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចខាងក្រោមនេះ៖