មានប្រសាសន៍ដូច្នេះ បន្ទាប់ពីសម្តេចតេជោ បានទទួលលិខិតឆ្លើយតបចំនួនពីរ ពីលោក ប្រាយុទ្ធ ច័ន្ទអូឆា មេដឹកនាំថៃបច្ចុប្បន្ន ដែលបានផ្ញើជូនសម្តេច បកស្រាយអំពី មូលហេតុនៃការបញ្ចូនពលករខ្មែរត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជុំវិញការចាប់បញ្ជូនពលករខ្មែរ មកកាន់ប្រទេសកម្ពុជាវិញនាពេលនេះ លោកប្រាយុទ្ធចាន់អូឆា បានផ្ញើលិខិតពីរច្បាប់មកសម្ដេចនាយករដ្ឋមន្ដ្រី ដោយគាត់សុំធានាជាថ្មី ចំពោះការបញ្ជូនពលករនេះ គឺថៃ មិនចង់ធ្វើ នោះឡើយ ប៉ុន្ដែជាការទប់ស្កាត់ការជួញដូរ មនុស្ស ការកេងកម្លាំងពលកម្ម និងតម្រូវឱ្យ ពលករទាំងអស់បម្រើការងារនៅប្រទេសថៃ ដោយស្របច្បាប់ ។
សម្តេចបានបន្តថា ចំពោះការលើកឡើងរបស់មេដឹកនាំថៃរូបនេះ សម្តេច បានយល់ព្រមនឹងលើកឡើងពីកិច្ចសហប្រតិបត្ដិការបន្ដទៀត ប៉ុន្ដែសម្ដេចក៏ស្នើឱ្យរដ្ឋាភិបាលថៃ ត្រូវធ្វើ សកម្មភាពប្រកបដោយមនុស្សធម៌ ចំពោះ ពលករខ្មែរ ដែលកំពុងបន្ដនៅធ្វើការនៅប្រទេសថៃ ទាំងស្របច្បាប់ និងខុសច្បាប់ ។