Friday, November 20, 2015

សម្តេចតេជោ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅទីក្រុងកូឡាឡាំពួរ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បាន អញ្ជើញធ្វើ ដំណើរតាមយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ទៅដល់ទីក្រុងកូឡាឡាំពួរ ប្រទេស ម៉ា ឡេ  ស៊ី  ប្រកបដោយសុវត្ថិភាពកាលពីវេលាម៉ោង ១០និង៥០នាទី ម៉ោងនៅទីក្រុង កូឡាឡាំពួរ ប្រ ទេស    ម៉ាឡេស៊ី ត្រូវនឹងម៉ោង៩និង៥០នាទីម៉ោង នៅរាជធានីភ្នំពញប្រទេសកម្ពុជា ដើម្បី ចូលរួម កិច្ច ប្រជុំកំពូលអាស៊ានលើកទី២៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅទីក្រុង កូឡាឡាំពួរ ប្រទេស ម៉ាឡេ ស៊ី ពីថ្ងទី២០ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥។
នៅចំណតអាកាសយានដ្ឋាន អន្តរជាតិទីក្រុងកូឡាឡាំពួរ វត្តមាន នៃការអញ្ជើញ ដល់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបាន ការធ្វើគារ វកិច្ច ស្វាគមន៍ យ៉ាងស្និត ស្នាលរ៉ាក់ទាក់ពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី ជាច្រើនរូប ក្នុងនោះរួមទាំងសម្តេចរាជបុត្រី នរោត្តម អារុណរស្មី ឯក អគ្គរាជ ទូតវិសាម ញ្ញនិង ពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសម៉ាស៊ី និងមន្រ្តី ការទូត របស់ព្រះ រាជាណាចក្រកម្ពុជាជាច្រើនរូប។

ដូចគ្នានឹងបណ្តាមេដឹកនាំនៃប្រទេសអាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន សម្តេចតេ ជោ នាយក រដ្ឋមន្រ្តី នឹងថ្លែងនូវបទអន្តរាគមន៍ចំនួន១០ទៅកាន់កិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ និងកិច្ច ប្រជុំកំ ពូលពាក់ ព័ន្ធនានារបស់អាស៊ាន ដែលនឹងប្រារព្វធ្វើឡើងរយៈពេល៣ថ្ងៃ ពីថ្ងទី ២០ដល់ថ្ងៃ ទី២២ វិច្ឆិកាឆ្នាំ២០១៥។ ជាមួយគ្នានេះក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ និងកិច្ច ប្រជុំកំពូល ពាក់ព័ន្ធនានារបស់អាស៊ាន សម្តេចតេជោនាយករដ្ឋមន្រ្តី នឹង ជួបពិភាក្សា ទ្វេភាគី ដាច់ដោយឡែកជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ហ្សិនហ្សូ អាបេ ឯកឧត្តម នាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី និងឯកឧត្តមនាយករដ្ឋមន្រ្តីអូស្រ្តាលី។ ជាមួយគ្នានេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជា ភរិយា របស់ បណ្តា មេដឹកនាំអាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ានដទៃទៀត ក៏មាន កម្មវិធី ដាច់ដោយ ឡែកដូច ជាអញ្ជើញ ចូលរួមក្នុងកម្មវិធី ម្ហូបអាហារអាស៊ាន ក្រោមប្រធានបទ អង្ករដែលភ្ជាប់យើង ពិធី អបអរ សាទរវប្បធម៌អាស៊ាន ពិសេសអញ្ជើញចូលរួមក្នុងកម្មវិធីសម្លេង ស្រ្តីអាស៊ាន តាមរយៈ ការផ្តល់ ឱកាស ដល់ស្រ្តីតាមជនបទ ស្វែងយល់អំពីការធ្វើអាជីវកម្ម។





អ្នកតំណាងរាស្ត្រ CNRP ជា ប៉ូច អាចសង្ស័យជាមេក្លោង ឬជាគូកន នៃការក្លែងឯកសារនៅខេត្តស្វាយរៀង និងតាកែវ

បន្ទាប់ពីជ​នក្លែងឯកសា​រសាធារណៈ សំបុត្របញ្ជាក់កំ​ណើតចំនួន២នាក់ ត្រូវបាន​សមត្ថកិច្ចចាប់​ឃាត់ខ្លួន នៅរសៀលថ្ងៃ​ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ អធិការដ្ឋាន​នគរបាលក្រុងបា​វិតរួចមក ត្រូវបានប្រភពព័ត៌​មានច្បាស់ការពីផ្ទៃក្នុ​ងគណបក្សសង្គ្រោះជាតិ បានទម្លាយឲ្យដឹងថា ក្នុងករណីនេះ អ្នកតំណាងរាស្ត្រ ជា ប៉ូច អាចសង្ស័​យជាមេក្លោង ឬជាគូកន នៃការក្លែ​ងឯកសារក្លែង​ក្លាយនេះ ។
ប្រភពដដែ​លបានឲ្យដឹងថា ការដែលស​មត្ថកិច្ចផ្តោតការសង្ស័យជាប​ឋមទៅលើ លោក ជា ប៉ូច ដោយហេ​តុថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ អ្នកតំណាង​រាស្ត្ររូបនេះ បានបង្ហោះផ្សាយនូវឯកសារក្លែងក្លា​យនោះនៅក្នុងទំព័រហ្វេសប៊ុ​កផ្ទាល់ខ្លួន ដោយ​សរសេរថា ខេត្តតាកែវ ត្រូវបានអាជ្ញា​ធរខ្មែរ ប្រែក្លាយជា ខេត្តរបស់ប្រ​ទេសវៀតណាមរួចរាល់​ហើយ….។ ដែលអ្នកតំណាងរាស្ត្របក្ស​ប្រឆាំងរូបនេះ បង្ហោះផ្សាយនូវឯ​កសារក្លែងក្លាយនេះ ដោយពុំបានស្រាវជ្រាវសួរនាំរ​កការពិតឲ្យបានត្រឹមត្រូ​វនោះទេ ដោយមិនដឹងថា ជា​ចេតនាវា​យប្រហារមកលើមន្ត្រីមូលដ្ឋា​ននៅឃុំភ្នំដិន ស្រុកគី​រីវង់ខេត្តតាកែវ ឬជាចេតនាវា​យប្រហារមក​លើរាជរដ្ឋាភិបាល ដើម្បីគោ​លបំណងអ្វីមួយដែ​លសម្អុយ​កេរ្តិ៍ឈ្មោះ ឬបង្កភាពច​លាចល ឲ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំ។​
ប៉ុន្តែ ទោះបីក្នុ​ងតម្លៃណាក៏ដោយ ការបង្ហោះ​ផ្សាយនូវឯកសារក្លែ​ងក្លាយបែបនេះ គឺ លោក ជាប៉ូច អាចសង្ស័យជាមេក្លោង នៃទង្វើក្លែង​ឯកសារនេះ ដែលនេះ គឺជាបទ​ល្មើសជាក់ស្តែង ពីព្រោះបន្ទាប់ពីសមត្ថ​កិច្ចបើកការស្រាវជ្រាវ ស៊ើបអង្កេត និងឈានដល់ការឃាត់ខ្លួនជនសង្ស័យពីរ​នាក់រួចមក នៅរសៀ​លថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ម្សិលមិញ លោក ជា ប៉ូច ក៏បានប្រញ៉ាប់ប្រញ៉ាល់​ដកចេញភ្លាមៗ​នូវឯកសារក្លែ​ងក្លាយដែលរូបគា​ត់បានបង្ហោះនោះពីក្នុងទំព័រហ្វេសប៊ុកផ្ទាល់​ខ្លួនរបស់គាត់ហើយ។
ជនសង្ស័យចំនួនពីររូ​បដែលសមត្ថកិច្ចបានឃា​ត់ខ្លួន រួមមាន៖ ១. ឈ្មោះ សុខ សំអ៊ាន ភេទប្រុសអាយុ ៣៨ឆ្នាំជា​ប្រធានប្រតិបត្តិគណ​បក្សសង្គ្រោះជាតិក្រុងបាវិត មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងទី២. ឈ្មោះ នង សារិទ្ធ ជាសមាជិ​កក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ក្រុងបាវិត ។
សូមបញ្ជា​ក់ថា បន្ទាប់ពីមា​នការបង្ហោះនូវឯកសារមិនប្រ​ក្រតីនោះមក នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ អគ្គ​នាយកដ្ឋា​នអត្តសញ្ញាកម្ម នៃក្រសួងមហា​ផ្ទៃ ក៏បានចាត់មន្ត្រីឲ្យ​មានការត្រួតពិនិត្យជាប​ន្ទាន់លើសៀវភៅអ​ត្រានុកូលដ្ឋានភ្លោះច្បាប់ដើមដែល​តម្កល់ទុកនៅសា​លាស្រុកគីរីវង់ ខេត្តតាកែវ ទិន្នន័យត្រង់ទីកន្លែងកំណើត​ របស់សាម៉ីខ្លួនបាន​សរសេរថា   ឃុំភ្នំដិ​ន ស្រុកគីរីវង់ ខេត្តតាកែវ          (ប្រទេស​កម្ពុជា) ។ ដូច្នេះសំបុត្រកំ​ណើតដែលផ្សព្វផ្សា​យតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ខាងលើជាសំបុត្រ​កំណើតដែល​មានភាពមិន​ប្រក្រតី។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មចា​ត់ទុកថា នេះជាករណី​ឆ្លៀតប្រើប្រាស់បណ្តាញសង្គម ( Facebook ) ក្នុងគោលបំណងបំពុ​លបរិយាកាស។​
ដូច្នេះ ក្នុងករណីដែ​លសមត្ថកិច្ចវែកមុខចាប់ខ្លួ​នបានជនសង្ស័យពីរនា​ក់រួចមកនេះ គេនៅមិនទាន់ដឹងថា អ្នកតំណា​ងរាស្ត្រ ជា ប៉ូច នៃគ​ណបក្សសង្គ្រោះជាតិ អាចនឹង​ត្រូវប្រឈមចំពោះផ្លូវច្បាប់ដែរឬយ៉ាង​ណានោះទេ ដោយសារតែរូប​គាត់បានបង្ហោះនូវឯក​សារក្លែងក្លាយនោះនៅលើទំព័រហ្វេសប៊ុកផ្ទា​ល់ខ្លួនរបស់គាត់។ គេនៅ​ចាំបានថា កាលពីពេលកន្ល​ងទៅសមាជិកព្រឹទ្ធសភា១រូបរ​បស់គណបក្ស សម រង្ស៊ី  គឺលោក ហុង សុខហួរ ត្រូវបានសមត្ថកិ​ច្ចចាប់ខ្លួន និងចោទប្រ​កាន់ក្នុងបទល្មើ​សព្រហ្មទណ្ឌជាក់ស្តែង បន្ទាប់ពីលោក ហុង សុ​ខហួរ បានក្លែងឯកសារ និងប្រើ​ប្រាស់ឯកសា​រក្លែងក្លាយ ដែលបានបង្ហោះ​ក្នុងទំព័រហ្វេស​ប៊ុករបស់លោក សម រង្ស៊ី៕






សាលា​រា​ជធានីភ្នំ​ពេញ ចេញសេ​ចក្តីជូន​ដំ​ណឹងបញ្ជាក់​ទី​តាំង និងការរៀ​ប​ចំកម្មវិធី​កំសាន្ត​​សប្បាយ អបអរ​ព្រះ​រាជ​ពិ​ធី​បុ​ណ្យអុំទូក​

យោងតាមសេចក្តីជូ​នដំណឹងរបស់សាលារា​ជធានីភ្នំពេញ នៅថ្ងៃ​ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានបញ្ជា​ក់ពីទីតាំង និងការរៀប​ចំកម្មវិធី​កម្សាន្តសប្បាយ ដើម្បីអប​អរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រ​ទីប និងសំពះ​ព្រះខែ អកអំបុក រយៈពេល៣​ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលនឹ​ងចូលមក​ដល់នៅពេលដ៏ខ្លី​ខាងមុ​ខនេះ បើទោះបីការប្រណាំងទូក មិនអាចរៀប​ចំបានក៏ដោយ។

សេចក្តីជូនដំណឹ​ងបានឲ្យដឹងថា ក្នុងរយៈពេល​៣ថ្ងៃនៃព្រះរាជពិធីបុណ្យ​នេះ សាលារា​ជធានីភ្នំពេញ នឹងរៀបចំកម្ម​វិធីកម្សាន្តសប្បាយ ជូនបងប្អូន​ប្រជាពលរដ្ឋដូចជា៖
១-ការសម្តែងសិ​ល្បៈបុរាណខ្មែរ តូរ្យតន្ត្រីបែបប្រពៃ​ណីជាតិ ការប្រគំតន្ត្រី​សម័យរបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍រាជធា​នីភ្នំពេញ ប៉ុស្តិ៍លេខ៣ នៅទីលាន​ប្រជាធិបតេយ្យ
២-ការដាក់តាំងពិ​ព័រណ៌ផលិតផល និងការប្រគំតន្ត្រីស​ម័យរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស រស្មីហង្សមាស នៅទីធ្លា​សួនច្បា​រមុខវត្តបទុមវត្តី
៣-ការដាក់​តាំងពិព័រណ៌ផលិ​តផល និងការប្រគំតន្ត្រី​សម័យរបស់អគ្គនា​យកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន នៅមជ្ឈមណ្ឌ​លស​ន្និបាត និងពិព័​រណ៌កោះពេជ្រ
៤-កម្មវិធី​បណ្តែតគោម នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅទន្លេចតុមុខ មុខព្រះបរ​មរាជវាំង និងកម្មវិធីសំពះ​ព្រះខែ និងអកអំបុក នៅរមណីយដ្ឋានប្រវត្តិ​សាស្ត្រវត្តភ្នំ៕

ចំពោះការសម្តែងសិល្បៈ និងការប្រគំ​តន្រ្តី នឹងមានការចូលរួមសម្តែ​ងពីសំណាក់សិល្បករ
ល្បីៗប្រចាំព្រះរា​ជាណាចក្រកម្ពុជាជា​ច្រើនរូប ព្រមទាំងធ្វើការផ្សាយ​បន្តផ្ទាល់ពីស្ថានីយ៍វិទ្យុ និងទូរទស្សន៍រាជធានី​ភ្នំពេញ(ប៉ុស្តិ៍លេខ៣) ហង្សមា​ស-រស្មីហង្សមាស និងអគ្គនាយ​កដ្ឋានវិទ្យុ និងទូរទស្សន៍បា​យ័យផងដែរ៕