Monday, June 9, 2014

ទស្សនៈ (មេដឹកនាំគណបក្សប្រឆាំង មិនត្រូវបដិសេធការពិត)

អ្នក​នយោបាយ​គួរមាន​សេចក្តី​ក្លាហាន ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​នូវ​ទង្វើ​របស់​ខ្លួន​ចំ​ពោះ​មុខ​ប្រជាពល​រដ្ឋ​ និង​ដាច់​ខាត​ត្រូវ​តែ​ទ្រាំទ្រអោយ​បាន​នឹង​ពាក្យ​រិះ​គន់​ត្រឡប់​វិញ​ ឬ​ក៏​សកម្មភាព​ប្រឆាំង​ណាមួយ​របស់​ប្រជាពល​រដ្ឋនៅ​ពេលដែល​អ្នក​នយោបាយ​មិន​បាន​បំ​ពេញ​បំ​ណង​របស់​ពួក​គាត់​ និង​សូម​កុំ​ចាត់​ទុក ប្រជា​ពល​រដ្ឋគ្រាន់​តែជា​កម្លាំង​គាំ​ទ្រក្រុម​ខ្លួន​គ្រប់​ពេល​វេលា ក្នុង​ខណៈ​ដែល​អ្នក​នយោបាយមិន​បាន​រួម​ចំ​ណែក​ក្នុង​ការ​លើក​កម្ពស់​ជី​វភាព​រស់​នៅ​របស់​ពួក​គាត់។
យ៉ាង​ណាមិញ​ កម្លាំង​ប្រជា​ពល​រដ្ឋ​ នឹង​មិន​អត់​ឱន​អោយ​ជា​ដាច់​ខាត​​ បើ​សកម្មភាព​របស់​អ្នក​នយោបាយ​ កាន់​តែដើរឆ្ងាយ​ពី​ផ្លូវ​ច្បាប់ និង​ពោរពេញ​ទៅ​ដោយ​ចេតនា​បង្ក​ភាព​ចលាចល​សង្គម​ និង​ចាត់​ទុកប្រជា​ពល​រដ្ឋ​ជា​បាវ​បំ​រើ​របស់​ខ្លួន​ដាច់​ថ្លៃ។ ក្នុង​ន័យ​នេះ មេដឹក​នាំ​គណបក្ស​ប្រឆាំង​ បាន​ និង​កំ​ពុង​ជួប​នូវ​ឧបសគ្គ​ដ៏​ធ្ងន់​ធ្ងរ​ដោយ​ការ​មិន​យល់​ពី​គោល​បំ​ណង​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពល​​រដ្ឋ​ ។ ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​នៅ​តំ​បន់​អន្លុង​វែង ខេត្ត​ឧត្តរ​មានជ័យ និង​នៅ​ប៉ៃលិន គឺជា​ភស្តុតាង​បង្ហាញ​ប្រាប់​ថា ប្រជាពល​រដ្ឋ​ពិត​ជា​មិន​ត្រូវ​ការ​ភាព​រំ​ខាន​ គ្រប់​ពេល​វេលាពី​ក្រុម​អ្នក​នយោបាយ​ក្បាល​រឹង​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​និយម​យក​ការ​ជេរប្រមាថ កាត​ទានមកលើ​រាជ​រដ្ឋាភិបាល ជា​ពិសេសមកលើគណបក្ស​ប្រជាជន​ក​ម្ពុជា ថា ល្មម​ដល់​ពេល​ភ្ញាក់​ខ្លួន​ ហើយក៏សូម​កុំ​ជោរនឹង​ការធ្វើ​ឬកពារ​ជាអ្នក​ប្រឆាំង​គ្រប់​កាលៈទេសៈ រហូត​យក​ការ​ប្រឆាំង​ និង​ភាព​បះ​បោរធ្វើ​ជា​មុខរបរដើម្បី​បន្ត​អាជីព​នយោបាយនោះ ។
ម៉្យាង​វិញ​ទៀត ការ​ចោទ​ប្រកាន់​មកលើ​ប្រជា​ពល​រដ្ឋ​ថា ជា​ក្រុម​ខ្មែរក្រហម​ពី​មុន មាន​ចរិត​ឃោរឃៅ​ នឹង​ទទួល​បញ្ជាពី​គណបក្សប្រជាជន​កម្ពុជា វារឹត​តែធ្វើ​អោយ​សកម្មភាព​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ពិបាក​ក្នុង​ការ​ចុះ​ទៅ​ធ្វើ​សកម្មភាព​ជា​ថ្មី​នៅ​លើ​ទឹក​ដីនោះ​ម្តងទៀត គឺអាច​ប្រឈម​នឹង​កំ​ហឹង​របស់​ប្រជាពល​រដ្ឋ​អត់​ទ្រាំលែង​បាន​។
មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តែ​ដឹង​អោយ​ច្បាស់​ថា « អ្នក​មាន​សិទ្ធិ​និយាយ ប៉ុន្តែ អ្នក​គ្មានសិទ្ធិ​បង្ខំ​អោយ​ប្រជាពល​រដ្ឋ​ត្រូវ​តែគាំ​ទ្រពួក​ខ្លួន​ទាំង​ងងឹត​ងងុល​នោះ​ឡើយ​»។​ ប្រជាពល​រដ្ឋ​ មាន​​​​​​​សិ​ទ្ធិពេញ​ទី​ក្នុង​ការ​ប្រឆាំង​នឹង​សកម្មភាព​ព្រហើន​របស់​អស់​លោក​អ្នក​ ហើយ​ពួកគាត់​ក៏មាន​សិទ្ធិ​​​ប្រកាសគាំ​ទ្រថ្នាក់​ដឹកនាំ​ណា​ដែល​ពួក​គាត់​ពេញ​ចិត្ត​។សូម​កុំ​ប្រែក្លាយ​ការគាំ​ទ្ររបស់​គាត់​ចំ​ពោះ​​​អ្នក​ណា​ម្នាក់ ថា អ្នក​នោះ ឬ​គណបក្ស​នោះ​បញ្ជាឬ ទិញ​ទឹក​ចិត្ត​គាត់។
បើ​ពិនិត្យ​លើទិដ្ឋភាព​ជាក់​ស្តែង​ ប្រជាពល​រដ្ឋ​រាប់​រយ ពាន់​នាក់​ ដែល​ដង្ហែរក្បួន​ប្រឆាំង​នឹង​វត្តមាន សម រង្ស៊ី កឹម សុខា គឺកើត​ចេញ​ពី​ឆន្ទៈពិត​ប្រាកដរបស់​ពួក​គាត់ គ្មាន​ការ​ទិញ​ដូរទេ សម​ដូច​ពាក្យ​របស់​ក្រុម​បក្សប្រឆាំងតែង​តែ​និយាយថា ពល​រដ្ឋ​សព្វ​ថ្ងៃ​មាន​សិទ្ធិ​គ្រប់​គ្រាន់​ មិន​អាច​មាន​អ្នក​ណា​ម្នាក់​ទិញ​ទឹក​ចិត្ត​ពួក​គាត់​បាន​ឡើយ។




ល្បែងបោកប្រាស់របស់​បក្សប្រឆាំ​ង នឹង​ត្រូវអ​ស់ជំ​នឿ ( ការភូ​តកុ​ហកថា សម្តេ​ចតេ​ជោ ឈឺធ្ងន់ជា​​ព័ត៌មាន​បំភ្លៃ)

ជំ​នួប​សម្តេចតេជោ ជាមួយ​លោក ចូចយីវ ប្រធានក្រុមហ៊ុន
 
Kerry logisticsព្រឹក​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៤
នៅ​វិមាន​សន្តិភាព​
មិន​ដូច​អ្វី​ដែល​បាន​លើក​ឡើង​តាម​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម​មួយ​ចំ​នួន​របស់​ក្រុម​បក្សប្រឆាំង​ ដែល​បាន​បំ​ផុសនោះ​ទេ ការពិត​សម្តេច​តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជា​​ណា​ចក្រកម្ពុជា​ លោក​មាន​សុខ​ភាព​ល្អធម្មតា និង​រឹង​មាំបំ​ផុត បើ​ទោះ​​​ជា​សម្តេច ស្ថិត​ក្នុង​វ័យ​៦៣ឆ្នាំ​ហើយ​ក៏​ដោយ​។
ក្រុម​បក្ស​ប្រឆាំង​គួរតែ​មាន​ការ​ខ្មាស​អៀនខ្លះ​ផង ដែល​ខំ​បំ​ប៉ោង​ព័ត៌មាន​អំ​ពី​ការ​ឈឺធ្ងន់​របស់​សម្តេច​តេជោ ហ៊ុន សែន​ និង​ថា ត្រូវ​បាន​គេដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​សឹង្ហបុរី​ ហើយ​គេបំ​ពុល​ព័ត៌មាន​ទៀត​ថា នៅ​ពេល​នេះ កូន​ចៅ​ទាំង​អស់​របស់​សម្តេច​កំ​ពុង​ប្រញ៉ាប់​ប្រញាល់​ធ្វើ​ដំ​ណើរទៅ​សឹង្ហបុរី ដើម្បី​អោយ​ទាន់​ដង្ហើម​។
ប៉ុន្តែ ការ​ប្រឌិត​ព័ត៌មាន​នោះ​ បាន​ត្រូវ​សាប​ អស់​ឥទ្ធិ​ពល​ ដោយ​សារ​នៅ​ព្រឹក​នេះ ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៤ នៅ​វិមាន​សន្តិភាព សម្តេច​តេជោ ហ៊ុន សែន​ បាន​បង្ហាញ​វត្តមាន​ ក្នុង​ជំនួបសំដែងការគួរ​សមជាមួយ​លោក ចូច យីវ ប្រធានក្រុមហ៊ុន Kerry logistics របស់សឹង្ហបុរី ហើយ​ដែល​ត្រូវ​បាន​លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ បានឲ្យដឹងនៅក្រោយជំនួបនោះថា ក្រុមហ៊ុន Kerry Logistic បច្ចុប្បន្ន មានទីស្នាក់ការនៅ ទីក្រុងហុងកុង និងមាន ទីតាំងនៅក្នុងប្រទេសជា​ច្រើន​ទៀតផង។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាកន្លង មកធ្លាប់ជាប្រទេស ទទួលជំនួយ តែ​ពេលនេះកម្ពុជាពុំដូច្នោះទេ គឺកម្ពុជា កំពុងតែ បោះជំហានទៅមុខលើ វិស័យពាណិជ្ជកម្ម និងបែរ​មុខ​ទៅប្រទេស ក្រៅក្នុងការ ពង្រីកពាណិជ្ជកម្ម ដែលបញ្ហាភស្តុភារ គឺជាបញ្ហាមួយដែល ត្រូវលើក​មក ពិភាក្សាក្នុងប្រធាន បទរកំណែទម្រង់សេដ្ឋកិច្ចកម្ពុជាយើង ដែលបំរើអោយសេដ្ឋកិច្ច កម្ពុជាផង និង​ក្នុងតំបន់ផង ហើយជារបៀប សេដ្ឋកិច្ចថ្មីមួយ និងជានយោបាយ ក្នុងការអនុវត្ត ដោយ សារក្រុមហ៊ុននេះតែម្តង ។

លោក ចូច យីវ បានគោរពជំរាបជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីថា នេះជាលើក ទីបីហើយ ដែល​លោកបានមកកាន់ប្រទេសកម្ពុជា នៅក្នុងឆ្នាំនេះ ដោយ លោកបានឃើញ ការអភិវឌ្ឍរបស់កម្ពុជាគួ​រ​ជាទីមោទនៈ ដែលនេះជាដំណាក់កាលមួយរបស់កម្ពុជាដោយពោរពេញ នៃភាពរស់រវើកនៃដំណើរ ការរបស់កម្ពុជា លោក បានបញ្ជាក់ថា បើប្រៀបធៀប ទៅនឹងទស្សវត្ត៩០នោះ គឺពេលនេះ មានការ​ផ្លាស់ប្តូគួរជាទីពេញចិត្ត  ជាពិសេសលោកចូច យីវបានជួប ជាមួយជនជាតិសឹង្ហបុរីជាច្រើន ដែល​មកវិនិយោគនៅកម្ពុជា រឺដំណើរកំសាន្តនៅកម្ពុជា ការចូលរួមក្នុង អង្គការ ក្រៅរដ្ឋាភិបាលផង ហើយ​ពលរដ្ឋសឹង្ហបុរីបានពោលពាក្យសរសើរដល់កម្ពុជា។    ក្រៅ​ពី​នេះ លោកចូច យីវ​ ប្រធានក្រុម​ហ៊ុន Kerry logistics របស់សឹង្ហបុរី ក៏បានសំដែង នូវចំណាប់អារម្មណ៍ចំពោះសក្តានុពល សេដ្ឋកិច្ច របស់​កម្ពុជា លើវិស័យដឹកជញ្ជូន ក្នុងនោះ លោកបាន គោរពជំរាប សម្តេចតេជោនាយករដ្ឋមន្រ្តីថា ការធ្វើ​ដំណើររបស់លោក មកកាន់ កម្ពុជានាពេលនេះ មានបំណងចង់ បើកក្រុមហ៊ុន Kerry Logistic នៅ​ក្នុង​តំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជាយើង ដោយសំឡឹងឃើញថា កម្ពុជាមានសក្តានុពលខ្ពស់ រីឯ​ហេដ្ឋារចនាសម្ព័ន្ធ ក៏មានភាពល្អ ប្រសើរផងដែរ ដូច្នេះក្រុមហ៊ុនមានបំណង បើកឃ្លាំងស្តុកទំនិញ នៅ​តំបន់សេដ្ឋកិច្ច ពិសេសដើម្បី ចែកចាយទូទាំង ប្រទេស និងក្នុងតំបន់ ហើយសំរាប់ ជាកន្លែង ដើម្បីឆ្លង កាត់ទំនិញតាមផ្លូវគោក ផងដែរ ។

ម៉្យាង​វិញ​ទៀត តាម​ព័ត៌មាន​ច្បាស់​ការ​មួយ​បាន​អោយ​ដឹង​ថា នៅវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃឣង្គារ ទី១០ ខែមិថុនា ឆ្នាំ២០១៤ស្អែក នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹង​ឣញ្ជើញ ចុះសួរសុខទុក្ខជនពិការ ៣១៧ តំបន់ កោះស្លា ស្ថិតក្នុងភូមិតេជោឣភិវឌ្ឍន៍ ឃុំតេជោឣភិវឌ្ឍន៍ ស្រុក ឈូក ខេត្តកំពត ។

ដូច្នេះ តាម​រយៈជំ​នួប​ខាងលើ​នេះ  និង​ព័ត៌មាន​សម្រាប់​ថ្ងៃ​ស្អែក វាសម​ល្មម​ និង​គ្រប់​គ្រាន់​ហើយ សម្រាប់​ខ្ទប់​មាត់​សម្អុយ​របស់​ពួក​ក្រុម​បក្ស​ប្រឆាំង​ ដែលពី​១ថ្ងៃ​ទៅ​១ថ្ងៃ បន់​អោយ​តែ​ប្រមុខដឹក​នាំ​ប្រទេស​ឆាប់​ស្លាប់ ដើម្បី​ពួក​គេងាយ​ស្រួល​ក្នុង​ការ​បង្ក​គ្រោះ​ភ័យ​ដល់​សង្គម​ជាតិ ប៉ុន្តែ សូម​អស់​លោក​ក្រុម​អ្នក​ប្រឆាំង​ គាប្បី​គិត​ពិចារណា​ថា « មួយ​ជី​វិត​នេះ សម្តេច​តេជោមិន​មែន​ជា​សត្រូវ​របស់​អស់​លោក​អ្នក​ទេ» សូម​អស់​លោក​កុំ​ប្រកាសធ្វើ​ជា​សត្រូវ​ជា​មួយ​សម្តេចតេជោ ។ ការស្លាប់​បាត់​បង់​អាយុ​ជី​វិត​ គឺជាកាលបរិច្ឆេទ​ចុង​ក្រោយ​នៃបេសកកម្ម​ក្នុង​ពេល​នៅ​រស់ ដូច្នេះ​ សម្តេច​តេជោ ហ៊ុន សែន​ គឺជា​អ្នក​មានគុណធំ​ធេង​ណាស់​ចំ​ពោះ​ជាតិ​ មាតុភូមិ​  គឺ​មិន​ងាយ​ទៅ​ណាចោល​ប្រជាពល​រដ្ឋ​របស់​សម្តេច​ឡើយ​។ សូម​មេដឹក​នាំ​បក្ស​ប្រឆាំង​បញ្ចប់​នូវ​ភាព​សុបិន្ត​ទាំង​កណ្តាល​ថ្ងៃ​នោះ​ទៅ​៕
BY: Cambodia News




សម រង្ស៊ី និងកឹម សុខា មិនដឹងថា ខ្លួនឯងអន់ បែរជាច្រឡោតខឹងនឹងប្រជាពលរដ្ឋ និងចោទថា គណបក្សប្រជាជនអនុវត្តយុទ្ធ​សាស្ត្រ ​«​ ប្រើ​ពួកខ្មែ​រក្រហមដើម្បី​បំបាក់​ដៃគូប្រ​កួត»

មេដឹក​នាំ​បក្សប្រឆាំង​ច្រឡោត​ខឹង​ប្រជាពល​រដ្ឋ​ខេត្តឧត្តមាន​ជ័យ​
ដែល​បាន​រារាំង​ពួក​គេមិន​អោយ​ជួប​ជុំ​គ្នា​(​រូប​ភាព​សន្និសីត​កាសែត)
បើ​យោង​តាម​សម្តី​របស់​មេដឹកនាំបក្ស​ប្រឆាំង សម រង្ស៊ី និង​កឹម សុខា ក្នុង​សន្និសីទកាសែត នៅ​ព្រឹកថ្ងៃទី៩ មិថុនា ឆ្នាំ២០១៤ នៅចក្រអង្រែលើ បន្ទាប់​ពី​បរាជ័យមិន​អាច​ធ្វើ​សកម្មភាព​ជួប​ជុំគ្នា​បាន​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​ កាល​ពី​ថ្ងៃទី៨ ខែ​មិថុនា ឆ្នាំ​២០១៤ ដោយ​សារ​ប្រជាពល​រដ្ឋស្អប់​ខ្ពើម​ចរិត​និយាយ​មួល​បង្កាច់​ និង​ការ​បង្ក​ជំ​លោះ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដោយ​គណបក្សប្រឆាំង​ លោកសម រង្ស៊ី បាន​និយាយថា ការរារាំងមិនអោយចូល​តំ​បន់​​អន្លង់វែង គឺមានការរៀបចំទុកជាមុន ក្នុង​ន័យ​ចោទ​មក​លើ​ប្រជា​ពល​រដ្ឋ​ទាំង​នោះ​ថា ធ្វើ​សកម្មភាព​ក្រោម​បញ្ជា​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា។ ប៉ុន្តែ សម រង្ស៊ី ភ្លេចគិត​ថា ខ្លួន​ដើរជេរគេបាន ប្រជាពល​រដ្ឋ​ក៏មាន​សិទ្ធិ​មិន​ស្តាប់ និង​មិន​ស្វាគមន៍​អ្នក​វិញ​ដែរ នៅ​ពេល​សកម្មភាព​ញុះ​ញង់​របស់​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ធ្វើ​ជ្រុល​ហួសហេតុ​ពេក។

ជាង​នេះ​ទៅ​ទៀត​ វា​រិត​តែ​អាក្រក់​បំ​ផុតដែល​ លោក ប៉ុល ហំ​ម តំ​ណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រើសម្តី​ប្រមាថ​មាក់​ងាយ​មក​លើ​ប្រជា​ពល​រដ្ឋដែល​ប្រឆាំង​ពួក​ខ្លួន​ថា បាន​អនុវត្ត​ទង្វើ​ដូច​កាល​ពួក​ខ្លួន (ប្រជាពល​រដ្ឋ)​នៅ​ជា​ក្រុម​ខ្មែរក្រហម​ក្នុង​អតី​តកាល​។ ហើយ​បាន​ចាត់​ទុក​ការ​ដក​ហូត​សម្ភារៈ​មួយ​ចំ​នួពី​លោក ប៉ុល ហំ​ម និង​ក្រុម​ការងារ​ថា ជា​អំ​ពើប្លន់ និង​គំ​រាម​កំ​ហែង និង​ប្រមាថលើ​ថ្នាក់​ដឹក​នាំ​ពួក​គេដែល​បាន​ទទួល​សន្លឹក​ឆ្នោត​។​ ក្នុង​នោះ​ដែរលោកកឹម សុខា បាន​និយាយថា នេះជាកា​រ​ប៉ុន​ប៉ងដល់អា​យុ​ជីវិត​មេដឹកនាំគណបក្សសង្គ្រោះជាតិ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ សម រង្ស៊ី ថែម​ទាំង​​បាន​ចោទ​ប្រកាន់​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា​ថា អស់​ក្បួន​លេងហើយ លេងតាមក្បួនខ្មែរក្រហមម្តង និង​ថា ការ​រារាំង​នោះ​ ជាការ​រៀបចំ របស់ ពួកផ្តាច់​ការ។គោល​ដៅចង់​កំចាត់មេដឹកនាំគណបក្សសង្គ្រោះជាតិ។ លោកសម រង្ស៊ី ក៏បាន​ចោទ​ប្រកាន់​ផង​ដែរថា បំណងរបស់យើងចង់ចរចារកដំណោះស្រាយ ដោះស្រាយ​ភាព​ទាល់ច្រក​។​ រដ្ឋាភិបាល​ចេញ​មកពីសភាឯកបក្ស និង​បាន​អួតខ្លួន​ឯង​ថាជា​អ្នក​ ​ខិតខំរក​ដំណោះស្រាយ​និង​ចោទ​ថាព្រឹត្តការណ៍​ចុងក្រោយជាការទាល់ច្រករបស់គណបក្ស​ប្រជាជន​កម្ពុជា​។

ប៉ុន្តែ ការពិត​ ប្រជាពល​រដ្ឋ​បាន​ដឹង​ច្បាស់​ណាស់​ថា មេដឹក​នាំ​គណបក្ស​ប្រឆាំង​ ទាំង​ សម រង្ស៊ី និង​ កឹម សុខា គឺ​គ្មាន​សុឆន្ទៈក្នុង​ការ​ចរចារក​ដំ​ណោះ​ស្រាយ​ទេ ពី​ព្រោះ​កន្លង​មក​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​បើក​ទ្វាចរចា និង​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ   បញ្ហា​ពិត​ ប្រាក​ដ​ គឺ​ សម រង្ស៊ី និង​ កឹម សុខា មិន​ព្រម​ត្រូវ​រ៉ូវ​គ្នា​ដោយ​ម្នាក់​ៗទាម​ទារ​តែ​ដំ​ណែង​ខ្ពស់​ៗ និង​អាង​ខ្លួន​គេទាំង​ពីរនាក់​មាន​លុយ និង​សល់​ទ្រព្យសម្បត្តិ​ច្រើន ទើប​មិន​ខ្វល់​ នឹង​ការ​ចូល​សភា ដែល​ទ្រព្យ​សម្បត្តិ​ទាំង​អស់​នោះ​ពួក​គេមាន​បានដោយសារតែ​បណ្តា​ប្រទេស​មួយ​ចំ​នួន​លួចជួយ​ផ្តល់​អោយ​ដោយ​​ស្ងាត់​ស្ងៀម ដើម្បី​រុញ​សកម្មភាព​ធ្វើ​បាតុកម្ម​ប្រឆាំង​ជាមួយ​រាជ​រដ្ឋា​ភិបាល ដោយ​មិន​ខ្វល់​អំ​ពី​ទុកលំ​បាក​របស់​រាជ​រដ្ឋាភិបាលក្នុង​ការ​រក្សាសន្តិសុខ សណ្តាប់​ធ្នាប់​សង្គម​ម្តងណាឡើយ។

ដូច្នេះ ក្នុង​បញ្ហា​ទាំង​អស់​នេះ មាន​តែ​ប្រជា​ពល​រដ្ឋខ្មែរម្ចាស់​ឆ្នោត​ប៉ុណ្ណោះ​ដែល​ជា​អ្នក​វិនិច្ឆ័យ​ អំ​ពី​អត្តៈ​​ចរិក​ពិត​ប្រាកដរបស់​មេដឹក​នាំ​គណបក្ស​ប្រឆាំង តើ​ពួក​អស់​លោក​ទាំង​នោះ​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ការ​អភិវឌ្ឍន៍​ និង​រក្សាបាន​នូវ​សុខសន្តិភាព​ជូន​ប្រជា​ពល​រដ្ឋ? បើ​ពួក​គេម៉្ងៃៗ គិត​តែពី​ការ​ដើរជេរ និង​ចោទ​ប្រកាន់​មកលើ​រាជ​រដ្ឋាភិបាល​ឥត​ឈប់​ឈរយ៉ាង​នេះ​។
By: Cambodia News


ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ដង្ហែរជាក្បួនប្រឆាំង សម រង្ស៊ី កឹម សុខា

ប្រជាពល​រដ្ឋនៅ​ប៉ៃ​លិន ប្រឆាំង​ សម រង្ស៊ី កឹម សុខា
ព្រឹក​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៤
 
ដោយ​មើល​ឃើញ​ពី​សកម្មភាពដើរឃោសនា បោក​ប្រាស់​ប្រជាពល​រដ្ឋ ដោយ​ពុំ​មាន​ជំ​ហរ​ច្បាស់លាស់ គឺមាន​តែ​ការ​ញុះ​ញង់​ ដុត​បញ្ឆេះ​កំ​ហឹង និង​បំ​ផ្លាញ​សន្តិសុខជាតិស្ទើរគ្រប់​ទី​កន្លែង ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស នៅ​ព្រឹក​ថ្ងៃ​ទី៩ ខែមិថុនា ឆ្នាំ​២០១៤ ប្រជាពល​រដ្ឋនៅ​ខេត្ត​ប៉ៃ​លិន​ប្រមាណ​១០០០នាក់​ បាន​នាំគ្នា​កាន់​បដា និង​ស្រែក​ប្រឆាំង​តាម​ផ្លូវ​ ក្រោម​ពាក្យ​ថា « យើង​មិន​ត្រូវ​ការ សម រង្ស៊ី កឹម សុខា មានវត្តមាននៅលើទឹកដីខេត្តប៉ៃលិន " ព្រម​ជា​មួយ​អត្ថន័យ​ផ្សេងៗទៀត ដែលប្រជាពលរដ្ឋខេត្តប៉ៃលិនជាង១០០០ នាក់បានបន្លឺឡើង អមដោយបដារាប់រយផ្ទាំង ក្នុង​ក្បួន​មួយដែលប្រជាពលរដ្ឋបានហែរក្នុងទីប្រជុំជនក្រុងប៉ៃលិន ក្នុងការប្រឆាំងមេបក្ស​ប្រឆាំង​ទាំងពីរ នៅលើទឹកដីខេត្តប៉ៃលិន។
បដាមួយ​ចំ​នួន​បាន​សរសេរថា « ប្រជាពល​រដ្ឋខេត្ត​ប៉ៃ​លិន ត្រូវ​ការ​តែ​សម្តេច​ ហ៊ុន សែន​១គត់» មាន​សម្តេច​ ហ៊ុន សែន​ មាន​សុខសន្តិភាព​ជា​រៀង​រហូត​។
សកម្មភាព​ប្រឆាំង​តវ៉ា​បែប​នេះ ជា​សញ្ញាមួយ​បង្ហាញ​ថា ពួក​គាត់មិន​ត្រូវ​ការ​ ការ​រំ​ខានដល់​​ទី​កន្លែង​​ដែល​ពួក​គាត់​រស់​នៅ​ទេ ពួក​គាត់​ត្រូវ​ការ​សន្តិភាព និង​មិន​មាន​ការ​បង្ក​ជំ​លោះ នាំ​អោយ​មាន​​ការ​បែក​បាក់​ឯកភាព​ជាតិ​ទៀតឡើយ។ ខ្មែរធ្លាប់​ប្រឈម​នឹង​សង្គ្រាម​ឆ្អែត​ឆ្អន់​ហើយ។
ការ​ប្រឆាំង​បែប​នេះ​ អាច​នឹង​រីក​ផុល​ផុសនៅ​គ្រប់​ខេត្ត​ក្រុង​ក្នុង​ព្រះ​រាជា​ណា​ចក្រកម្ពុជា​។
ក្រោយ​ការ​កើត​នូវ​ការ​ប្រឆាំង​តវ៉ា​ទៅ​លើ​ក្រុម​មេដឹក​នាំ​គណបក្ស​ប្រឆាំង នៅ​ព្រឹក​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០១៤នេះ មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​ឯទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ សង្កាត់​ចាក់​អង្រែលើ ដោយ​បាន​ចោទ​ដោយ​គ្មាន​មូល​ដ្ឋាន​ថា សកម្មភាព​ប្រឆាំង​មក​លើ​ការ​ជួប​ជុំ​របស់​បក្ស​ប្រឆាំង​ គឺរាជ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​អ្នក​រៀប​ចំ​បង្កើត​ឡើងទៅ​វិញ​ តែបក្ស​ប្រឆាំង​ភ្លេចគិត​ថា ពេល​ទៅ​បោក​ប្រាស់​គេ គេមិន​មាត់ ថា​គេគាំ​ទ្រ ដល់​ពេល​គេប្រឆាំង​ថា ប្រជា​ពល​រដ្ឋ​ត្រូវ​បាន​គេញុះ​ញង់​។
By: Cambodia News


ការ​ដើរហែរក្បួន​ប្រឆាំង​ កឹម សុខា និង​ សម រង្ស៊ី​ របស់ប្រជាពល​រដ្ឋនៅ​ប៉ៃ​លិន


សម្តេចតេជោហ៊ុន សែន ទូលថ្វាយព្រះករុណាថា “ទ្វារនៅតែចំហរ” សម្រាប់ការចរចា ជាមួយគណបក្សសង្គ្រោះជាតិ

សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី
នៃព្រះ​រាជាណាចក្រកម្ពុជា​
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជា​ណាចក្រកម្ពុជា បានថ្លែងអះអាងថា គណបក្ស​ប្រជា
ជ​ន​កម្ពុជា នៅតែរក្សាទ្វាចរចានៅចំហរដដែល ជាមួយ​គណបក្សប្រឆាំង (គណ​បក្ស​សង្រ្គោះជាតិ) នេះបើ​យោង​តាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ រាយការណ៍​ឱ្យដឹង​នៅ​ថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០១៤​ទីភ្នាក់ងារនេះបានដកស្រង់សេចក្តីរាយការណ៍របស់ទូរទស្សន៍ជាតិកម្ពុជា (TVK) ឱ្យដឹងថា សម្តេច​តេជោ បានមានប្រសាសន៍ទូលថ្វាយព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅព្រះបរមរាជវាំង គ្រាដែលសម្តេចដឹកនំាសមាជិក​រាជរដ្ឋាភិបាលចូល​គាល់ព្រះមហាក្សត្រ ។

សម្តេច​តេជោ បានមានប្រសាសន៍ ទូលថ្វាយព្រះរាជា ថា គណបក្សប្រជាជនកម្ពុជា បន្ត​បើកទ្វាររបស់ខ្លួន សម្រាប់ការចរចាជាមួយគណបក្សប្រឆាំង ដើម្បីរកដំណោះស្រាយ​នយោ​បាយ​ក្នុងស្មារតីឯកភាពជាតិ និងការបង្រួបបង្រួមជាតិ ដោយគោរពគោលការណ៍​លទ្ធិប្រជា​ធិបតេយ្យ​និងនីតិរដ្ឋ

ជាមួយ​គ្នានេះ​ដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់សារ​ជាថ្មី​ដោយ​ម៉ឺងម៉ាត់ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាការពាររបបរាជានិយម

ការថ្លែង​ការ​ណ៍កត់​សម្គាល់បែបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានអំពាវនាវសារជាថ្មី កាលពីសប្តាហ៍មុន ឱ្យមានការ​ផ្តើមការ​ចរចា​ឡើងវិញ​ជាមួយCPP ជុំវិញការខ្វែងគំនិតគ្នាក្រោយការបោះឆ្នោតកាលពីឆ្នាំមុន។


លោក សម រង្ស៊ី បានថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីពេល​ថ្មី​ៗនេះនៅ​ទីស្នាក់​ការ​គណបក្ស​សង្រ្គោះជាតិ​ថា «​ មានតែការចរចា​តែមួយគត់ ភាគីទាំងពីរ នឹងនាំទៅរកការ​បញ្ចប់​ជម្លោះនយោបាយបច្ចុប្បន្ន»។ 

ម៉ម សូណង់ដូ​ រិះគន់ សម រង្ស៊ី និង កឹម សុខា ថា​គ្មានជំហរច្បា​ស់លាស់ ​និងសក​ម្មភាព​ប្រឆាំង​សព្វ​ថ្ងៃ​ធ្វើដើម្បី​ល្អមើល

លោក ម៉ម សូណង់ដូ រិះគន់មេដឹកនាំ​គណបក្ស​ប្រឆាំង
យោង​តាម​កិច្ច​សម្ភាសន៍​ជា​មួយ​​​Thmey​thmey.com កាលពី​ថ្ងៃ​ទី ៨ ខែ​មិថុនា ឆ្នាំ​២០១៤ ប្រធាន​សមាគម​អ្នកប្រជាធិប​តេយ្យ និង​ជា​ម្ចាស់​ស្ថានីយ៍វិទ្យុ​សំ​បុក​ឃ្មុំ ដែល​គេដឹង​ថា មាន​និន្នាការ​គាំ​ទ្រគណ​បក្ស​ប្រឆាំង​តាំងពីយូរយាណាស់​មក​ហើយ​​នោះ ​លោក ម៉ម សូណង់ដូ បាន​​រិះគន់ដោយ​ឥត​សំ​ចៃ​មាត់ និងការ​បញ្ជាក់​ពី​ការ​អស់ជំនឿ​ចិត្តទាំង​ស្រុង​​ចំពោះ មេ​ដឹក​នាំបក្សប្រឆាំង​លោក សម រង្ស៊ី នឹង​លោក កឹម សុខា ដែលត្រូវ​បាន​លោក ម៉ម សូណង់​ដូ ចាត់​ទុកថា មេដឹក​នាំ​បក្ស​ប្រឆាំង​ទាំង​ពីររូប​នោះ មិន​មាន​គោលជំ​ហរ​ច្បាស់លាស់​ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត។
លោក ម៉ម សូណង់​ដូ បាន​រិះ​គន់​ថា ទង្វើ​របស់ លោក សម រង្ស៊ី និង​កឹម សុខា បច្ចុប្បន្ន ពិតជា​មិនអាច​រក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​បានឡើយ។

ចំណុច​មួយ​ចំ​នួន​ដែល​លោក​ម៉ម សូណង់​ដូ ថា លោកមិន​ពេញ​ចិត្តនឹង​សកម្មភាព​របស់​មេបក្ស​ប្រឆាំង​ទាំងពីរ?
​ទី១‑  គឺ​ទាក់ទង​នឹង​ជំហរ​មិន​ច្បាស់លាស់​រឿង​ដូរ​គ.ជ.ប និង​ទី ២‑  ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​មុន​អាណត្តិ។ លោក សូណង់​ដូ និយាយថា ខ្ញុំ​គិតថា ផ្អែក​តាម​សម្មភាព លោកធំ​ទាំងពីរ​នឹងមិន​អាចធ្វើ​បាន​តាម​កា​រ​សន្យា​របស់ខ្លួន​ជាមួយ​ប្រជាពលរដ្ឋ​នោះទេ ព្រោះ​ជំហរ​ពួកគាត់​ទន់​ណាស់ ហើយ​គ្មាន​ប្រាកដ​ត្រង់ណា។ ពីមុនមក​និយាយ​ជាមួយ​ម្ចាស់ឆ្នោត​ថា ត្រូវតែ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ ​ឲ្យ​បានជា​មុនឲ្យ​បានជា​ដាច់ខាត តែ​ក្រោយមក​ទៅ​និយាយ​ជាមួយ​លោក ហ៊ុន សែន ចង់បាន​ដំណែង​ប្រធានរដ្ឋសភា ថែមទាំង​និយាយថា គ្មាន​នរណា​ឈ្នះ អ្នកណា​ចាញ់​ទៀត។ បច្ចុប្បន្ន ចេះតែធ្វើ​ឲ្យ​ល្អមើល បោក​ពលរដ្ឋ​តែប៉ុណ្ណោះ តាមពិតទៅ​ទន់​ល្អក់ រកតែ​ដើរចូល​សភា​ទេ តែ​ខ្លាច​ពលរដ្ឋ​អន់ចិត្ត ព្រោះ​ធ្វើ​អ្វី​អត់​កើត( និយាយ​ហើយ លោក ម៉ម សូណង់ដូ សើច ប្រមាណ ៣០ វិនាទី)។

ឆ្លើយ​ទៅ​នឹង​សំ​នួររបស់​Thmeythmey ដែល​សួរថា  ចុះ​ប្រសិនបើ​លោក ជា​មេដឹកនាំ​គណបក្ស​ប្រឆាំ​ង​​​វិញ លោក​ធ្វើ​ដូចម្តេច?
លោក ម៉ម សូណង់ដូ៖ បើ​ខ្ញុំ​វិញ ជំហរ​របស់ខ្ញុំ​ត្រូវតែ​រឹងប៉ឹង ច្បាស់ មិនអាច​ទន់ជ្រាយ​បានទេ ពោលគឺ​ទាមទារ​ឲ្យ​បោះឆ្នោត​មុន​អាណត្តិ ដូរ​គ.ជ.ប ត្រូវតែ​ធ្វើ​ឲ្យ​បាន។ បើ​ចរចា​គ្នា​មិនត្រូវ គឺ​ដឹកនាំ​ពលរដ្ឋ​ធ្វើបាតុកម្ម​ទាល់តែ ​បាន​ជោគជ័យ ហើយ​ខ្ញុំ​ធ្លាប់​និយាយ​ហើយ​ថា បើ​ម៉ម សូណង់ដូ ដឹកនាំ​ធ្វើបាតុកម្ម ម៉ម សូណង់ដូ ត្រូវ​ដើរ​មុខ​គេ ហើយ​ត្រៀម​ក្តារ​ម្ឈូស​ទុក។ ព្រោះ​យើង​ចង់រក​យុត្តិធម៌​ជូន​ពលរដ្ឋ។ មិនមែន​ដូច​របៀប​លោកធំ​ទាំងពីរ កឹម សុខា សម រង្ស៊ី ខ្លាច រកតែ​រត់​រួចខ្លួន។ និយាយ​ដល់​ចំណុច​នឹង​ខ្ញុំ​នឹង​ឃើញ​ដល់​បន្ទូល​របស់​ទ្រង់ រណ​ឬ​ទ្ធិ ដែល​និយាយ​កាលពីពេលថ្មីៗថា បើ​លោក​ជា​មេគណបក្ស​សង្គ្រោះ​ជាតិ លោក​នឹង​ចូល​សភា ព្រោះ​ចរិត​របស់​សម រង្ស៊ី នឹង​កឹម សុខា មុននឹង​ក្រោយ​គង់តែ​ចូល​ដដែល​នឹង។ ខ្ញុំ​គាំទ្រ​គំនិត​របស់​ទ្រង់ ព្រោះ រណ​ឬ​ទ្ធិ ស្គាល់ សម រង្ស៊ី កឹម សុខា ច្បាស់ ព្រោះ​ទន់​ដូចគ្នា និង​គេ​ប្រើ​បាន​ដូចគ្នា។
ពេលនេះ ខ្ញុំ​អស់ជំនឿ ខ្ញុំ​គិតថា ជំហរ​បក្សប្រឆាំង​មិន​ខុសពី ហ្វ៊ុន ស៊ិនប៉ិច ពីមុន​ឡើយ។


ប្រភព៖ ពីthmeythey.com