Wednesday, August 6, 2014
កសិករខេត្តព្រះសីហនុធ្វើស្រូវពង្រោះច្រើនជាងស្ទូង
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤—
រដូវវស្សា ឆ្នាំ២០១៤នេះ ប្រជាកសិករខេត្តព្រះសីហនុបានពេញនិយមធ្វើ ស្រូវពង្រោះច្រើនជាងស្រូវស្ទូងទៅវិញ ព្រោះស្រូវពង្រោះចំណាយពេលវេលា តិច ប៉ុន្តែទទួលបានទិន្នផលដូចស្រូវស្ទូងដែរ។
លោក សុក លី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ព្រះសីហនុបានប្រាប់ AKP ថា នៅខេត្តព្រះសីហនុមានផ្ទៃដីធ្វើស្រែវស្សាចំនួន ១៦ ៥០០ហិកតា ក្នុងនោះស្រុកព្រៃនប់មានផ្ទៃដីច្រើនជាងគេគឺ១៣ ៩២៥ហិកតា ស្រុកកំពង់សិលាមាន២ ០៥០ហិកតា ស្រុកស្ទឹងហាវមាន៥០០ហិកតា និង ក្រុង ព្រះសីហនុមាន៥០ហិកតា ។ លើផ្ទៃដីធ្វើស្រែវស្សាទាំងអស់ កសិករបានអនុ វត្តន៍ដោយព្រោះស្រូវប្រមាណជាង ៩០% ក្រៅពីនោះគឺស្ទូងធម្មតា ។
លោកអនុប្រធានមន្ទីរកសិកម្មឲ្យដឹងថា មូលហេតុចម្បងដែលនាំឲ្យកសិ ករប្តូរទម្លាប់មកធ្វើស្រូវពង្រោះច្រើនជាងស្ទូងនោះ ក៏ដោយសារបញ្ហាខ្វះខាត កម្លាំងពលកម្ម ព្រោះយុវវ័យជាច្រើនដែលជាពលកម្មពេញកម្លាំងបាននាំគ្នាទៅ ធ្វើការនៅតាមរោងចក្រ និង ការដ្ឋាននានា ដែលទទួលបានផលឆាប់ជាងការធ្វើ ស្រែនេះ។
ប្រភេទពូជ ដែលប្រជាកសិករខេត្តព្រះសីហនុនិយមធ្វើជារៀងរាល់ឆ្នាំ បានចែកជាប្រភេទស្រូវធ្ងន់ ប្រើពូជឈ្មោះសទាប និង ហាយវិន ឯស្រូវកណ្តាល និង ស្រាលមានពូជផ្ការំដួល ផ្ការំដេង និង ផ្ការមៀត ។ ប្រភេទពូជទាំងនេះត្រូវ នឹងប្រភេទដីក្នុងស្រុកព្រៃនប់ ព្រោះដីស្រែទាំងអស់ជាប់សមុទ្រ បាំងដោយទំនប់ការពារទឹកប្រៃ ដែលបានសាងសង់ឡើងតាំងពីជំនាន់អាណានិគមបារាំង ដែលបច្ចុប្បន្នបានជួសជុល និង ប្រើប្រាស់ឡើងវិញដោយធម្មតា។
លោកអនុប្រធានមន្ទីរបានបញ្ជាក់ទៀតថា ទន្ទឹមនឹងបណ្តាខេត្តជាច្រើន ក្នុងប្រទេសកម្ពុជាមានទឹកជំនន់ធ្វើឲ្យលិចលង់ដីស្រែចម្ការ ផ្ទះសម្បែង នៅខេត្ត ព្រះសីហនុ មានភ្លៀងធ្លាក់ខ្លាំងរៀងរាល់ថ្ងៃ ប៉ុន្តែទឹកភ្លៀងមិនបង្កឲ្យមានទឹក ជំនន់ឡើយ ដោយសារទំនប់ការពារទឹកប្រៃមានទ្វារទឹកអាចបើក បញ្ចេញទឹក ភ្លៀងទម្លាក់ទៅសមុទ្រទាន់ពេលវេលា និង បិទទ្វារទឹកពេលណាទឹកពេញស្រែ ល្មមចិញ្ចឹមសន្ទូងបាន ។
ឆ្នាំ២០១៣កន្លងមកប្រជាកសិករស្រុកទាំង៤របស់ខេត្តព្រះសីហនុសម្រេចធ្វើស្រែវស្សាបាន១៦ ០០០ហិកតាដោយទទួលទិន្នផលបាន២,៩៥តោនក្នុងមួយ ហិកតា៕
ដោយ ស្វាយ កេតថាណា
កសិករខេត្តព្រះសីហនុធ្វើស្រូវពង្រោះច្រើនជាងស្ទូង
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤
រដូវវស្សា ឆ្នាំ២០១៤នេះ ប្រជាកសិករខេត្តព្រះសីហនុបានពេញនិយមធ្វើ ស្រូវពង្រោះច្រើនជាងស្រូវស្ទូងទៅវិញ ព្រោះស្រូវពង្រោះចំណាយពេលវេលា តិច ប៉ុន្តែទទួលបានទិន្នផលដូចស្រូវស្ទូងដែរ។
លោក សុក លី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ព្រះសីហនុបានប្រាប់ AKP ថា នៅខេត្តព្រះសីហនុមានផ្ទៃដីធ្វើស្រែវស្សាចំនួន ១៦ ៥០០ហិកតា ក្នុងនោះស្រុកព្រៃនប់មានផ្ទៃដីច្រើនជាងគេគឺ១៣ ៩២៥ហិកតា ស្រុកកំពង់សិលាមាន២ ០៥០ហិកតា ស្រុកស្ទឹងហាវមាន៥០០ហិកតា និង ក្រុង ព្រះសីហនុមាន៥០ហិកតា ។ លើផ្ទៃដីធ្វើស្រែវស្សាទាំងអស់ កសិករបានអនុ វត្តន៍ដោយព្រោះស្រូវប្រមាណជាង ៩០% ក្រៅពីនោះគឺស្ទូងធម្មតា ។
លោកអនុប្រធានមន្ទីរកសិកម្មឲ្យដឹងថា មូលហេតុចម្បងដែលនាំឲ្យកសិ ករប្តូរទម្លាប់មកធ្វើស្រូវពង្រោះច្រើនជាងស្ទូងនោះ ក៏ដោយសារបញ្ហាខ្វះខាត កម្លាំងពលកម្ម ព្រោះយុវវ័យជាច្រើនដែលជាពលកម្មពេញកម្លាំងបាននាំគ្នាទៅ ធ្វើការនៅតាមរោងចក្រ និង ការដ្ឋាននានា ដែលទទួលបានផលឆាប់ជាងការធ្វើ ស្រែនេះ។
ប្រភេទពូជ ដែលប្រជាកសិករខេត្តព្រះសីហនុនិយមធ្វើជារៀងរាល់ឆ្នាំ បានចែកជាប្រភេទស្រូវធ្ងន់ ប្រើពូជឈ្មោះសទាប និង ហាយវិន ឯស្រូវកណ្តាល និង ស្រាលមានពូជផ្ការំដួល ផ្ការំដេង និង ផ្ការមៀត ។ ប្រភេទពូជទាំងនេះត្រូវ នឹងប្រភេទដីក្នុងស្រុកព្រៃនប់ ព្រោះដីស្រែទាំងអស់ជាប់សមុទ្រ បាំងដោយទំនប់ការពារទឹកប្រៃ ដែលបានសាងសង់ឡើងតាំងពីជំនាន់អាណានិគមបារាំង ដែលបច្ចុប្បន្នបានជួសជុល និង ប្រើប្រាស់ឡើងវិញដោយធម្មតា។
លោកអនុប្រធានមន្ទីរបានបញ្ជាក់ទៀតថា ទន្ទឹមនឹងបណ្តាខេត្តជាច្រើន ក្នុងប្រទេសកម្ពុជាមានទឹកជំនន់ធ្វើឲ្យលិចលង់ដីស្រែចម្ការ ផ្ទះសម្បែង នៅខេត្ត ព្រះសីហនុ មានភ្លៀងធ្លាក់ខ្លាំងរៀងរាល់ថ្ងៃ ប៉ុន្តែទឹកភ្លៀងមិនបង្កឲ្យមានទឹក ជំនន់ឡើយ ដោយសារទំនប់ការពារទឹកប្រៃមានទ្វារទឹកអាចបើក បញ្ចេញទឹក ភ្លៀងទម្លាក់ទៅសមុទ្រទាន់ពេលវេលា និង បិទទ្វារទឹកពេលណាទឹកពេញស្រែ ល្មមចិញ្ចឹមសន្ទូងបាន ។
ឆ្នាំ២០១៣កន្លងមកប្រជាកសិករស្រុកទាំង៤របស់ខេត្តព្រះសីហនុសម្រេចធ្វើស្រែវស្សាបាន១៦ ០០០ហិកតាដោយទទួលទិន្នផលបាន២,៩៥តោនក្នុងមួយ ហិកតា៕
ដោយ ស្វាយ កេតថាណា
ស្រុកភ្នំស្រុកមានអគ្គិសនីប្រើប្រាស់
AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤
ឯកឧត្តម គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃ ទី០៤ ខែសីហា ឆ្នាំ២០១៤ បានអញ្ជើញជាអធិបតីក្នុងពិធីភ្ជាប់បណ្តាញអគ្គិសនីឲ្យប្រជាពលរដ្ឋស្រុកភ្នំស្រុកប្រើប្រាស់ ក្រោមការផ្គត់ផ្គង់ពីសាខាអគ្គិសនីកម្ពុជា ដែលពីមុននៅក្នុងតំបន់នេះពុំធ្លាប់មានអគ្គិសនីប្រើប្រាស់នោះឡើយ។
ឯកឧត្តម គោ ស៊ុំសារឿត បានមានប្រសាសន៍ថា សមិទ្ធផលដែលបាន កើតឡើងនេះបានមកពីការខិតខំប្រឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និង មានការណែនាំផ្ទាល់ពីឯកឧត្តម ឧប នាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមាន ជ័យដែលបានជួយដោះស្រាយទៅតាមសំណូមពរ និង សេចក្តីត្រូវចាំការបាច់ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ដាច់ស្រយាលមួយនេះ។
លោក សេង គី អភិបាលស្រុកភ្នំស្រុក ដែលជាតំណាងឲ្យប្រជាពលរដ្ឋ ប្រមាណជាង៥០ ០០០នាក់រស់នៅក្នុងឃុំទាំង០៦របស់ស្រុក បានថ្លែងអំណរ គុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និង ក្រុមការងារ ដែលបានយក ចិត្តទុកដាក់ ក្នុងការតភ្ជាប់បណ្តាញអគ្គិសនីចូលទៅដល់តំបន់ជនបទឲ្យមានអគ្គិសនីប្រើប្រាស់បានគ្រប់គ្រាន់ ។ លោក សេង គី បានថ្លែងថា ពីមុននៅក្នុង ស្រុកភ្នំស្រុកនេះ បណ្តាញអគ្គិសនីប្រើប្រាស់ដោយឯកជនជាអ្នកធ្វើអាជីវកម្ម ក្នុងតម្លៃខ្ពស់ រហូតដល់ទៅ៣ ៧០០រៀលក្នុងមួយគីឡូវ៉ាត់ហើយប្រើប្រាស់មិន បានគ្រប់គ្រាន់ឡើយ ។
ប៉ុន្តែឥឡូវនេះតម្លៃអគ្គិសនីដែលទើបនឹងភ្ជាប់នេះថោក ជាងដែលក្នុងមួយគីឡូវ៉ាត់១ ៧០០រៀល ដោយប្រើប្រាស់ពេញ២៤ម៉ោង ហើយ បើតាមការឲ្យដឹងពីមន្ត្រីជំនាញតម្លៃភ្លើងនេះ នឹងមានការចុះថោករហូតដល់ ១ ២០០រៀល។
យោងតាមរបាយការណ៍ សាខាអគ្គីសនីកម្ពុជាខេត្តបន្ទាយមានជ័យបាន ឲ្យដឹងថា អគ្គិសនីក្រៅពីបានផ្តល់ជូនប្រជាពលរដ្ឋក្រុងសិរីសោភ័ណ និងស្រុក មង្គលបូរី ក៏មានសេវាបន្តផ្គត់ផ្គង់នៅក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកស្វាយ ចេក និង ស្រុកថ្មពួកផងដែរ ។ ក្នុងនោះដែរអគ្គិសនីកម្ពុជាបាន និង កំពុងពង្រីកបណ្តាញ ចូលទៅក្នុងតំបន់ឆ្ងាយៗនៃស្រុក-ក្រុងទាំង០៩របស់ខេត្ត ដើម្បី បំពេញសេចក្តី ត្រូវរបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋា- ភិបាល៕
ដោយ ឈុន សារ៉ាត
កសិករខេត្តកំពង់ស្ពឺភាគច្រើនងាកមកដាំដើមម្រុំ
AKP ខេត្តកំពង់ស្ពឺ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤
ប្រជាពលរដ្ឋភាគច្រើននៅខេត្តកំពង់ស្ពឺ បាននាំគ្នាដាំដើមម្រុំដោយសារ បច្ចុប្បន្ននេះស្លឹកម្រុំកំពុងទទួលបានការគាំទ្រ ទាំងទីផ្សារក្នុងស្រុក និង ក្រៅ ស្រុក។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ស្ពឺ លោក សយបញ្ញា បានឲ្យដឹងថា គិតមកដល់បច្ចុប្បន្នប្រជាពលរដ្ឋខេត្តកំពង់ស្ពឺបានដាំដើម ម្រុំលើផ្ទៃដីប្រមាណជាង១០០ហិកតាហើយ ដោយផ្ទៃដី១ហិកតាដាំដើមម្រុំបាន ២ ៥០០ដើម មួយដើមៗបានស្លឹកមួយគីឡួក្រាម ហើយក្នុងរយៈពេល០៥ខែប្រ មូលផលបានដោយមួយឆ្នាំប្រមូលផលបាន០៩ដង ។ លោក សយ បញ្ញា បាន ឲ្យដឹងទៀតថា ប្រសិនបើទីផ្សារស្លឹកម្រុំទទួលបានការគាំទ្រកាន់តែទូលាយនោះ ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺនឹងសម្រុកដាំដើមម្រុំកាន់តែច្រើនជាមិនខាន ។
បើ តាមលោកដឹងស្លឹកម្រុំ១០គីឡូក្រាមផលិតម្សៅម្រុំបានមួយគីឡូក្រាម ហើយម្សៅ ម្រុំមួយគីឡូក្រាមមានតម្លៃ៣៥ដុល្លារ ។
លោក ហ៊ុល សេដ្ឋា នាយកប្រតិបត្តិនៃក្រុមហ៊ុនហ៊ុលសេដ្ឋា ឌីវើឡុបមេន ខូអបភើរេសិន និង ជាស្ថាបនិកសិប្បកម្មផលិតផលម្រុំខ្មែរបានឲ្យដឹងថា ម្រុំកែច្នៃ ជាអាហារបំប៉នសុខភាពកំពុងមានទីផ្សារខ្លាំងទាំងនៅក្នុងស្រុក និងក្រៅស្រុក។ ក្រុមហ៊ុនមានសិប្បកម្មមួយកន្លែង ដែលសង់លើផ្ទៃដីជិត៥០០ម៉ែត្រការ៉េ នៅ ជាយក្រុងភ្នំពេញ ហើយទទួលការផ្គត់ផ្គង់ស្លឹកម្រុំពីកសិករក្នុងខេត្តកំពង់ស្ពឺ។
សព្វថ្ងៃសិប្បកម្មរបស់លោកកំពុងផលិតផលិតផលពីស្លឹកម្រុំ មានដូចជាម្សៅម្រុំ លក់ជាគីឡូក្រាម ម្សៅម្រុំច្រកជាថ្នាំគ្រាប់ និង តែស្លឹកម្រុំ ។ ម្សៅម្រុំច្រកជាថ្នាំ គ្រាប់ ជាផលិតផលលក់ដាច់នៅលើទីផ្សារក្នុងស្រុក ខណៈម្សៅម្រុំនាំចេញលក់ ជាគីឡូក្រាម ។ ម្សៅម្រុំមួយគីឡូក្រាមថ្លៃ៣៥ដុល្លារ ចំណែកម្សៅម្រុំច្រកជាថ្នាំ គ្រាប់ដែលមាន៣០០គ្រាប់លក់ក្នុងតម្លៃ១៥ដុល្លារ។
លោក ហ៊ុល សេដ្ឋា បានឲ្យដឹងទៀតថា ខណៈតម្រូវការកាន់តែកើនឡើង សិប្បកម្មម្រុំខ្មែរគ្រោងនឹងពង្រីកការផ្គត់ផ្គង់ស្លឹកម្រុំពីកសិករខេត្តកំពង់ស្ពឺ លើផ្ទៃ ដី៣០០ហិកតាបន្ថែមទៀត ។ សព្វថ្ងៃនេះក្នុង១ខែ សិប្បកម្មរបស់លោកផលិត បាន១តោនម្សៅម្រុំប៉ុណ្ណោះ ខណៈតម្រូវការលើទីផ្សារមានរហូតដល់៣០តោន ក្នុងមួយខែ។
អត្ថប្រយោជន៍ស្លឹកម្រុំមានច្រើនយ៉ាង វាជាវីតាមីនបំប៉នសុខភាព វាជួយ សម្រួលសម្រាប់អ្នកជំងឺទឹកនោមផ្អែម និង អ្នកជំងឺលើសឈាម កាត់បន្ថយខ្លាញ់ ក្នុងសរសៃឈាម និង ជាតិអាស៊ីតនៅក្នុងខ្លួនជាដើម ហើយវាមានកាល់ស្យូម ជំនួយឆ្អឹងផងដែរ។ លោក ហ៊ុល សេដ្ឋា បានបង្ហើបឲ្យដឹងថា ការផលិតម្សៅស្លឹក ម្រុំមិនជាការលំបាកនោះទេ ហើយគ្រប់គ្នាអាចផលិតបានដោយខ្លួនឯង ដោយ គ្រាន់តែយកស្លឹកម្រុំនេះទៅហាលឲ្យស្ងួតនៅក្នុងម្លប់ (មិនហាលក្រោមពន្លឺថ្ងៃ នោះទេវាធ្វើឲ្យបាត់បង់វីតាមីន) រួចកិនជាម្សៅសម្រាប់ទទួលទាន១ទៅ២ស្លាប ព្រាកាហ្វេម្តងរួចជាស្រេច៕
ដោយ លឹម សាន្ត
បេក្ខជនជាប់ឆ្នោត CNRP ចូលសច្ចាប្រណិធាននៅលើ ព្រះទីនាំងទេវាវិនិច្ឆ័យក្នុងព្រះបរមរាជវាំង
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤
បេក្ខជនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ(CNRP)ចំនួន៥៥រូប នឹងធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង នារសៀលថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៤ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា-នេះបើយោងតាម លិខិតចុះថ្ងៃទី៤ សីហា ឆ្នាំ២០១៤ របស់សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងជម្រាបជូនអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។
ក្នុងលិខិតចុះថ្ងៃទី៤ ខែសីហាឆ្នាំ២០១៤របស់ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាផ្ញើជូនសម្ដេចចៅហ្វាវាំង គង់ សំអុល បានគូសបញ្ជាក់ថា សំណើសុំរៀបចំពិធីសច្ចាប្រណិធានជូនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៥៥រូបនីតិកាលទី៥ ដោយយោង មាត្រា៨២ថ្មី នៃរដ្ឋធម្មនុញ្ញ អគ្គលេខាធិការរដ្ឋសភាមានកិត្តិយសដ៏ខ្ពង់ខ្ពស់សូមជម្រាបជូន សម្ដេចចៅហ្វាវាំងមេត្តាជម្រាបដ៏ខ្ពង់ខ្ពស់ថា តំណាងរាស្ត្រគណបក្សង្គ្រោះ ជាតិ៥៥រូប ដែល បានប្រកាសសុពលភាព កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ក្នុងសម័យប្រជុំរដ្ឋសភាលើក ទី១នីតិកាលទី៥នោះ រហូតមកដល់ ពេលនេះ ពុំទាន់បានចូលធ្វើសច្ចាប្រណិធានចូលកាន់តំណែងនៅឡើយ។ ដោយឡែកកាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៤សម័យប្រជុំរដ្ឋសភាជា វិសាមញ្ញ នីតិកាល ទី៥បានប្រកាសសុពលភាពឯកឧត្ដម សម រង្ស៊ី ជាតំណាងរាស្ត្រមណ្ឌល កំពង់ចាមជំនួសឯកឧត្ដម គួយ ប៊ុនរឿន ដែលបានលាលែង ។ អាស្រ័យដូចបានជម្រាបជូន នេះ និង យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា ខ្ញុំបាទសូម សម្ដេចចៅហ្វាវាំង មេត្តាពិនិត្យ និង រៀបចំពិធីសច្ចាប្រណិធានជូន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៥៥ រូបនូវកាលបរិច្ឆេទដ៏សម គួរតាមការគួរ។
ដោយឡែកក្នុងលិខិតរបស់សម្ដេចចៅហ្វាវាំង គង់ សំអុល ជម្រាបមកអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋារដ្ឋសភាអំពីការ រៀបចំពិធីសច្ចា ប្រណិធាន ជូនអ្នកតំណាងរាស្ត្រ នីតិ កាលទី៥ចំនួន៥៥ រូបមកពីគណបក្សសង្គ្រោះជាតិ។ យោងព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះ ករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ។ លិខិតលេខ៨៥៧អ.រ.ស ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ របស់អគ្គលេខាធិការ ដ្ឋាននៃរដ្ឋសភា។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និង យោងខាងលើខ្ញុំមានកិត្តិយសសូមជម្រាបជូន ឯកឧត្ដមជ្រាបថា ក្រសួងព្រះបរមរាជវាំងបានត្រៀមនឹងរៀបចំ ពិធីសច្ចាប្រណិធានជូនអ្នក តំណាងរាស្ត្រនីតិកាលទី៥ចំនួន៥៥រូប (មកពីគណបក្សសង្គ្រោះជាតិ) ក្រោមព្រះរាជាធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤វេលាម៉ោង១៦.០០ រសៀលនៅលើព្រះទីនាំងទេវាវិនិច្ឆ័យក្នុងព្រះបរមរាជវាំង៕
ដោយ ជឹម ណារី
ជីកស្រះទឹកជូនគ្រួសារអតីតកងកម្លាំងប្រដាប់អាវុធចំនួន៧៥៣គ្រួសារ
AKP ខេត្តកំពង់ស្ពឺ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤
ស្រះទឹកមួយកន្លែងស្ថិតនៅភូមិសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ត្រូវបានអាជ្ញា ធរកំពុងជីក ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្រីក្រប្រមាណជា៧៥៣គ្រួសារ ដើម្បីប្រើប្រាស់ផ្នែកកសិកម្ម និង បម្រើជី វភាព ប្រចាំថ្ងៃផងដែរ។
ឯកឧត្តម អ៊ូ សំអូន អភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា រាជរដ្ឋាភិបាលបានផ្តល់ដី សម្បទានសង្គមកិច្ចទំហំ១១ហិកតា នៅភូមិជ្រៃសែនជ័យ ឃុំតាំង សំរោង ស្រុកភ្នំស្រួច ដើម្បី ជីកស្រះទឹក ដែលមានជម្រៅ០៨ម៉ែត្រជូនដល់គ្រួសារអតីតកងកម្លាំងប្រដាប់អាវុធប្រមាណ ជាង៧៥០គ្រួសារ ហើយការ ចំណាយសម្រាប់ការជីកស្រះទឹកដ៏ធំមួយនេះ ជាអំណោយរបស់ ឯកឧត្តមឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភា និង ជាប្រធាន ក្រុមហ៊ុនអានកូ។
ឯកឧត្តមអភិបាលខេត្តក៏បានឲ្យដឹងដែរថា ស្រះទឹកដ៏ធំល្វឹងល្វើយនេះ ពិតជាអាចផ្គត់ ផ្គង់ទឹកសម្រាប់ផ្នែកកសិកម្មបានគ្រប់គ្រាន់ និង អាចដាំដំណាំ លើទឹក ក៏ដូចជាអាចចិញ្ចឹមត្រី បានច្រើនសន្ធឹកសន្ធាប់ទៀតផង ។ មកដល់បច្ចុប្បន្ននេះ ដោយអនុវត្តន៍តាមផែនការថវិកា ប្រចាំឆ្នាំខេត្តបាន នឹងកំពុង អភិវឌ្ឍន៍ទីតាំងសម្បទានសង្គម កិច្ចចំនួន០៦កន្លែងមានទំហំដីប្រ មាណ៤ ០២៤ហិកតា នៅឃុំចំនួន០៤ នៃស្រុកចំនួន០៤ និងបានបែងចែកដីរួចចំនួន ១ ៤៦៩ ហិកតាជូនប្រជាពលរដ្ឋចំនួន១ ២៦៩គ្រួសារក្នុងនោះសម្រាប់អតីតកងកម្លាំងប្រដាប់អាវុធ និង គ្រួសារចំនួន៧៥៣គ្រួសារ និង សម្រាប់ ប្រជាពលរដ្ឋក្រីក្រចំនួន៥១៦គ្រួសារ ។ ជាមួយគ្នានេះ អាជ្ញាធរបានឈូសសម្អាតដីលំនៅឋាន ដីកសិកម្ម កសាងផ្លូវ អណ្តូងទឹកស្អាត សាលារៀន ផ្ទះឈើចំនួន២៣០ខ្នង និង ផ្ទះឥដ្ឋចំនួន១០០ខ្នង និង មានគម្រោងធ្វើការបែងចែកដី និង អភិ វឌ្ឍន៍ជាបន្តបន្ទាប់តាមផែនការថវិកាឆ្នាំ។
ឯកឧត្តម អ៊ូ សំអូន ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន អង្គភាពជំនាញពាក់ព័ន្ធ និង ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ដីសម្បទាន សង្គមកិច្ច ជួយការពារថែទាំស្រះទឹក និង បន្តជួយគាំទ្រដល់ជីវភាពរស់នៅរបស់គ្រួសារអ្នកទទួលបានដីដូចជាការជំរុញឲ្យមានការ កសាងផ្លូវភ្ជាប់ទីតាំង ការតបណ្តាញអគ្គិសនី និង ការបង្កើតសហគមន៍ជួយគ្នាទៅវិញទៅ មក៕
ដោយ លឹម សាន្ត
«កង់គន្ធបុប្ឆា ដើម្បីជីវិតកុមារកម្ពុជា» ប្រគល់ថវិកាជាង១៦ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ឆា
AKP ខេត្តសៀមរាប ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤
បន្ទាប់ពីបានធ្វើដំណើរទៅតាមខេត្តនានាទូទាំងប្រទេស ដោយកង់អស់ រយៈពេល៦៤ថ្ងៃរួចមក ក្រុមយុវជនស្ម័គ្រចិត្តកុលបុត្រតេជោសហការជាមួយ មូលនិធិបាយ័ន និង សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរៀបចំកម្មវិធី «កង់គន្ធបុប្ឆា ដើម្បីជីវិតកុមារកម្ពុជា» បានប្រមូលថវិកាពីសប្បុរសជននានាបាន ប្រមាណ១៦០.៣៣០ដុល្លារអាម៉េរិក ដើម្បីប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ឆា។
ពិធីប្រគល់ថវិការបស់ក្រុមយុវជនស្ម័គ្រចិត្តកុលបុត្រតេជោ «កង់គន្ធបុប្ឆា ដើម្បីជីវិតកុមារកម្ពុជា»នេះ បានធ្វើឡើងនៅពេលបញ្ចប់ការប្រគំតន្រ្តី Beato Cello កាលចុងសប្តាហ៍កន្លងមកនេះនៅក្រុងសៀមរាប ដោយលោកវេជ្ជបណ្ឌិត Beat Rechner អ្នកគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ឆា បានទទួលថវិកា ទាំងអស់ពីក្រុម យុវជនស្ម័គ្រចិត្តកុលបុត្រតេជោ ដើម្បីយកទៅផ្គត់ផ្គង់មន្ទីរពេទ្យ ដែលកំពុងជួប ប្រទះនូវបញ្ហាកង្វះខាតហិរញ្ញវត្ថុ។
លោក ធុល វិសាល អ្នករៀបចំ និង គ្រប់គ្រងកម្មវិធី«កង់គន្ធបុប្ឆា ដើម្បី ជីវិតកុមារកម្ពុជា» បានរៀបរាប់ពីសកម្មភាពនៃការធ្វើដំណើរដោយកង់ប្រមូល មូលនិធិនេះថា ក្រុមយុវជនស្ម័គ្រចិត្តកុលបុត្រតេជោសហការជាមួយមូលនិធិ បាយ័ន និង សហភាពសហព័ន្ធយុវជនកម្ពុជា មានចំនួន៥រូប បានជិះកង់ ឆ្លងកាត់ គ្រប់ខេត្តទាំងអស់ទូទាំងប្រទេសកម្ពុជា លើចម្ងាយផ្លូវប្រមាណជាង៤ ០០០ គីឡូ ម៉ែត្រ រយៈពេល៦៤ថ្ងៃ ដើម្បីធ្វើការរៃអង្គា សថវិកា នៅតាមបណ្តាខេត្តទាំងនោះ យកជួយដល់មន្ទីរពេទ្យគន្ធបុប្ឆា ។ លោកបានថ្លែងទៀតថា ក្រុមរបស់លោក បានចាប់ផ្តើមចេញដំណើរតាំងពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤ដោយចាប់ផ្តើម ចេញពីភ្នំពេញឆ្ពោះទៅគ្រប់ខេត្តទូទាំងប្រទេស ហើយបានមកដល់ភ្នំពេញវិញ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៤ ដោយគិតមកដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៤ នេះ យើងប្រមូលបានថវិកាប្រមាណ១៦០.៣៣០ដុល្លារអាម៉េរិក និងបានយក ទៅប្រគល់ ជូនដល់ មន្ទីរពេទ្យគន្ធបុប្ឆា នៅខេត្តសៀមរាបក្នុងឱកាសដែលលោក វេជ្ជបណ្ឌិត Beat Rechner កំពុងសម្តែង Consert Beato Cello នាចុងសប្តាហ៍ មុននេះ។
លោកវេជ្ជបណ្ឌិត Beat Rechner បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដោយបានឃើញការចូលរួមរបស់ក្រុមយុវជនស្ម័គ្រចិត្តកុលបុត្រតេជោ ជាមួយ មន្ទីរពេទ្យគន្ធបុប្ឆា ដើម្បីជួយដល់ជីវិតកុមារកម្ពុជា ។ ជាមួយគ្នានេះដែរ លោកក៏ បានសម្តែងនូវក្តីរំភើប ចំពោះការព្យាយាមជិះកង់របស់ក្រុមយុវជនស្ម័គ្រ ចិត្តកុល បុត្រតេជោ ដែលបានចំណាយកម្លាំងកាយ-ចិត្តក្នុងការរៃអង្គាស ដើម្បីមន្ទីរពេទ្យ គន្ធបុប្ឆានោះ ។ លោកវេជ្ជបណ្ឌិត Beat Rechner ក៏បានឲ្យដឹង ពីការចំណាយ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ឆាទៅលើការព្យាបាលដោយឥតគិតថ្លៃនោះគឺ៨៥% ជា មូលនិធិសប្បុរស ដែលបានមកពីការរៃអង្គាសនេះ ។
លោកវេជ្ជបណ្ឌិតក៏បានលើកឡើងផងដែរថា ជីវិតកុមារ បើទោះជាស្ថិត ក្នុងត្រកូលអ្នកមាន អ្នកក្រ ឬជាតិសាសន៍ណាក៏ដោយគឺត្រូវតែមានតម្លៃ និង សិទ្ធិស្មើគ្នា ក្នុងការទទួលយកនូវការព្យាបាលដោយគ្មានរើសអើងនៅក្នុងមន្ទីរ ពេទ្យគន្ធបុប្ឆា ។
ដូច្នេះលោកមិនអាចលះបង់បានទេនូវការព្រួយបារម្ភអំពីកិច្ច ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ឆាជាមួយនឹងវ័យ៦៧ឆ្នាំរបស់លោក ។
លោក វេជ្ជបណ្ឌិតក៏បានបង្ហាញពីភាពរឹងប៉ឹងរបស់លោកថា ដរាបណាកន្ទុយសេះនៅ តែអាចធ្វើដំណើរឆ្លងកាត់ខ្សែ Cello ដោយម្រាមដៃរបស់លោក បាននោះ មន្ទីរ ពេទ្យគន្ធបុប្ឆា នៅតែមានសប្បុរសជនគាំទ្រ ហើយកុមារកម្ពុជាត្រូវតែបានរស់ ក្នុងពន្លឺនៃព្រះរាជាណាចក្រអច្ឆរិយ នៃព្រះនាងគន្ធបុប្ឆា ប្រកបដោយភាពកក់ក្តៅ សម្រាប់អនាគត៕
ដោយ ហ៊ុន យុទ្ធគុណ
Subscribe to:
Posts (Atom)