Friday, June 5, 2015
ពិធីបើកកិច្ចប្រជុំបច្ចេកទេសលើកទី ២៤ របស់គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-(ICC ) នៅ មជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា
ជនភៀសខ្លួន ៤នាក់ ពីកោះណារ៉ូ ប្រទេស អូស្រ្តាលី បានមកដល់កម្ពុជាហើយនៅថ្ងៃនេះ
នៅវេលាម៉ោង ១០៖១០នាទី ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥នេះ មានជនភៀសខ្លួន ៤នាក់មកពីកោះណារ៉ូ ប្រទេស អូស្រ្តាលី បានមកដល់កម្ពុជាហើយក្នុងនោះ ៣នាក់ជាជនជាតិអឺរ៉ង់ និងម្នាក់ជនជាតិភាគតិចភូមា រ៉ូហ៊ីងយ៉ា តាមជើងហោះហើររបស់ម៉ាឡេស៊ី MH754។ ការមកដល់នៃជនភៀសខ្លួនទាំង៤នាក់នេះ គឺធ្វើឡើងស្របតាម កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី ដែលបានចុះហត្ថលេខារួមគ្នា កាលពីចុងឆ្នាំ២០១៤ ដោយការបញ្ជូនជនភៀសខ្លួនមកកាន់កម្ពុជានេះ គឺធ្វើឡើងដោយស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ។
ជនភៀសខ្លួនទាំង៤រូប ដែលមកពីកោះណារ៉ូ ប្រទេសអូស្ត្រាលី នឹងទទួលបានការបណ្តុះ បណ្តាល ពីវប្បធម៌ និងភាសាខ្មែរ ពីអង្គការអន្តរជាតិសម្រាប់ជនភៀសខ្លួន (IOM) ដើម្បីឲ្យពួកគេបានស៊ាំ និង យល់ពីការរស់នៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះពួកគេនឹងទទួលបានសេវាអប់រំ សេវាថែទាំសុខភាព និង សេវាការងារជាដើម ក្រោយពីមកដល់កម្ពុជា នេះបើយោងតាមការប្រកាសរបស់អង្គការ IOM ។
តាមប្រភពព័ត៌មានពីនាយកដ្ឋានជនភៀសខ្លួន បានឲ្យដឹងថា បន្ទាប់ពីមកដល់កម្ពុជាហើយ ពួកគេនឹងស្នាក់នៅ ជាបណ្តោះអាសន្ននាទីក្រុងភ្នំពេញ ដែលរៀបចំដោយ អង្គការអន្តរជាតិសម្រាប់ជនភៀសខ្លួន (IOM)។ ចំពោះការទំនុកបម្រុងទៅលើជនភៀសខ្លួនទាំង៤នាក់នេះ នឹងធ្វើទៅតាមកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាល អូស្រ្តាលី និងកម្ពុជា ។
ជនភៀសខ្លួនទាំងនេះ ក្នុងម្នាក់ៗនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ១ម៉ឺនដុល្លារ ព្រមទាំងផ្ដល់ការងារ ទីកន្លែងស្នាក់នៅដោយឥតគិតថ្លៃ ការបង្រៀនភាសា និងការធានាបញ្ហាសុខភាពផងដែរ៕
អត្ថបទ៖ សុភាព
Subscribe to:
Posts (Atom)