Monday, November 2, 2015

ឯកឧត្ត​ម កែវ រ៉េមី អញ្ជើ​ញជាអធិបតីក្នុ​ងពិធីបើកប​វេសនកាលឆ្នាំ​សិក្សាថ្មី ២០១​៥-២០១៦ នៅសា​លាបឋ​ម​សិក្សា និងអ​នុវិទ្យាល័​យក្រាំងពង្រ ក្នុងឃុំកុ​មាររាជា ស្រុក​បាទី ខេ​ត្តតាកែវ

កាលពីថ្ងៃទី ០១ ខែវិច្ឆិ​កា ឆ្នាំ២០១៥កន្ល​ងទៅនេះ ឯក​ឧត្តម កែវ រ៉េមី រដ្ឋលេខាធិកា​រទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធា​នអង្គភា​ពព័ត៌មាន និងប្រ​តិកម្មរហ័ស តំណាងដ៍​ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួល​បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ អនុប្រធាន ក្រុម​ការងារ ថ្នាក់ជាតិ​ចុះមូលដ្ឋា​នឃុំកុមាររាជា បានអញ្ជើញជា​អធិបតីក្នុងពិធីអបអ​រសាទរពិធីបើកបវេ​សនកាលឆ្នាំសិក្សាថ្មី ២០១៥-២០១៦ នៅសាលា​បឋមសិក្សា និងអនុវិទ្យាល័​យក្រាំងពង្រ ស្ថិតនៅ​ក្នុង ឃុំកុមារាជា ស្រុកបាទី ខេត្តតា​កែវ។
ជាកិច្ចចាប់​ផ្តើម លោក ញិប នៅ នាយកអនុវិទ្យាល័​យក្រាំងពង្រ ធ្វើរបាយការណ៍​សង្ខេបស្តីពីស្ថានភាពទូទៅ របស់សាលាប​ឋមសិក្សា និងអនុវិទ្យាល័យ​ក្រាំងពង្រ ដោយលោក​បានរំលឹកថាក្រោយ​ថ្ងៃរំដោះ ៧ មករា ១៩៧៩ សាលាសល់​អគារសិក្សា ១ ខ្នង មាន​៣បន្ទប់ ដែលមានសភាពចាស់​ទ្រុឌទ្រោម ហើយបច្ចុប្ប​ន្ន កំពុង ត្រូវការ អគា​រសិក្សាបន្ថែម ដើម្បីបំពេ​ញសេចក្តីត្រូវការរបស់សិស្សានុសិ​ស្ស ជិត៨០០នាក់។
បន្ទាប់មក ឯកឧត្តម​ ស្វាយ សុវណ្ណរិទ្ធ អនុប្រធានក្រុ​មការងារ​ថ្នាក់ជាតិចុះជួយឃុំកុមាររាជាក៏បានឡើងអានសារ​លិខិតសម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ថ្លែងក្នុងឱកាសបើក បវេស​នកាលឆ្នាំសិក្សា ២០១៥-២០១៦។
ក្នុងឱកាសនោះ ឯក​ឧត្តម កែវ រ៉េមី ក៏បានអញ្ជើ​ញមានមតិសំណេះ​សំណា​លនៅក្នុងអង្គពិធី ដោយបាន​រំលឹកថា ប្រទេសកម្ពុជាសព្វ​ថ្ងៃ មានការរី​កចម្រើននិងអភិវឌ្ឍជាលំដា​ប់ ទាំងអស់នេះក៏ដោយ​សារ ការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសយើងមានសន្តិភាព និ​ងស្ថេរភាពនយោ​បាយ។ ឯកឧត្តម កែវ រ៉េមី ក៏បានលើកឡើងថា រាជរដ្ឋាភិបាល បាននិងកំពុ​ងយកចិត្ត​ទុកដាក់យ៉ាងខ្លាំងទៅ​លើវិស័យអប់រំ ជាក់ស្តែងដោយសារតែកំណែ ទម្រង់ប្រព័ន្ធអប់រំ ឆ្នាំនេះសិស្សថ្នាក់ទី១២ ដែលប្រលងជាប់សញ្ញាប័ត្រ មធ្យមសិក្សាទុតិ​យភូមិ ទទួលបាននិទ្ទេ​សAកើនដល់108នាក់។ ជាមយយក​គ្នានេះដែឯកឧត្តម ក៏បាន​អំពាវនាវដល់អាជ្ញាធរមូលដ្ឋានឱ្យ​គិតគូរទៅលើភូមិឃុំ​មានសុវត្ថិភាព ជាពិសេសគឺបញ្ហាគ្រឿងញៀន ព្រោះ វាបំផ្លាញដល់អាយុ​ជីវិតប្រជាពលរដ្ឋទូទៅជា​ពិសេសយុវជន។
ជាការឆ្លើយតបទៅ​នឹងសំណូមពររបស់ លោ​កគ្រូ អ្នកគ្រូ និងប្រជាព​លរដ្ឋជាមាតាបិតាសិស្ស ឯកឧត្តមបា​នប្រកាសថា ក្រោ​មការខិតខំស្វះស្វែ​ងទំនាក់ទំនង របស់ក្រុ​មការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុ​មារាជា តាមរយៈក្រសួង​អប់រំ យុវជន និងកីឡា​ និងក្រសួងសុខា​ភិបាលម អគារអនុវិទ្យា​ល័យ មួយខ្នងមាន​១២បន្ទប់ និងទីចាត់​ការមួយខ្នង និងមណ្ឌលសុខភា​ពនឹងចាប់ផ្តើមសាងស​ង់នៅឆ្នាំ២០១៦ខាងមុខ។ លើសពីនេះស្ថិ​តក្រោមការជួយជ្រោ​មជ្រែងរបស់ក្រុមការងារថ្នាក់​ជាតិចុះមូលដ្ឋាន​យើងបានដាក់​ឲ្យដមណើរកា​រ សមាគម និ​ងមូលនិធិគ្រូបង្រៀនឃុំកុមារាជា ដើម្បីជួយ​សម្រួលដល់ជីវភាពលោ​កគ្រូ អ្នកគ្រូ។
 ជាចុងបញ្ចប់នៃ​មតិសំណេះសំ​ណាល ឯកឧត្តម កែវ រ៉េមី ក៏បាន ថ្លែងអំណរគុ​ណ និងជូនពរដល់លោកនា​យក លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សានុសិស្សឱ្យ​ទទួលបានសុភមង្គល និងសេចក្តីថ្លៃថ្នូរ ហើយឯ​កឧត្តមក៏បានអញ្ជើ​ញផ្តល់កិត្តិយសចែករង្វាន់​ដល់សិស្សពូកែ និងផ្តល់នូវសំភារៈសិក្សាដូច​ជាសៀវ​ភៅ២ក្បាល និងប៉ិច១ដើមជូនដល់សិស្សានុសិស្ស ដែលមកចូលរួម ដោយឡែកស​ម្រាប់លោកគ្រូ អ្ន​កគ្រូ២៥នាក់ទទួលបា​នអំណោយជាថ​វិកាក្នុងម្នាក់ៗ ៥ម៉ឺនរៀល៕






អ្នកនាំ​ពាក្យគណ​បក្ស​ប្រជាជន​កម្ពុជា ប្រាប់តំ​ណាងរាស្ត្របក្ស​ប្រឆាំង​ កុំឲ្យបារម្ភ​ពីសុវត្ថិភាព​ និងគួរមកធ្វើ​ការជាប្រក្រតី​

ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យ​គណបក្សប្រ​ជាជនកម្ពុជា នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានប្រាប់បណ្តា​ញព័ត៌មាន​រាជរដ្ឋាភិបាល GNN ថា បច្ចុប្បន្ននេះ​ដំណើរការស៊ើ​បអង្កេតរកជន ដៃដល់ដែលវ៉ៃតំណា​ងគណបក្សសង្គ្រោះជា​តិពីររូប កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥​កន្លងទៅ គឺកំពុងតែដំណើរកា​រយ៉ាងយកចិត្តទុកដា​ក់ជាទីបំផុត ហើយថ្នា​ក់ដឹកនាំនិងតំណាង​រាស្ត្រគណបក្ស សង្រ្គោះជាតិពុំគួ​រមានការព្រួយបារម្ភចំ​ពោះសុខសុវត្ថិនោះទេ។
ឆ្លើយតបនិងសេចក្តីថ្លែងកា​រណ៍របស់គណបក្ស​សង្គ្រោះជាតិ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ និងការលើកឡើងរបស់ លោក កឹម សុខា ថា អំពើឃោរឃៅ​នៅកម្ពុជាក្នុងរយៈពេ​លថ្មីៗនេះ ធ្វើឲ្យតំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិ មិនអាចធ្វើសកម្មភា​ពតាមតួនាទីរ​បស់ខ្លួនបាន ហើយ បានជំរុញឲ្យរាជរ​ដ្ឋាភិបាល ធ្វើការស៊ើប​អង្កេតឲ្យបា​នឆាប់រហ័ស រក​ជនដៃដល់​ដែលបាន ប្រើអំ​ពើហិង្សាលើអ្នកតំណា​ងរាស្ត្រ ញ៉យ ចំរើន និង គង់ សភា ដែលករណីនេះបានធ្វើឲ្យ អ្នក​តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​ដ៏ទៃទៀត មានការព្រួយបា​រម្ភអំពីសុវត្ថិភាព និងមិ​នអាច បំពេញ​តួនាទីជាអ្នកតំណាងរាស្ត្រឲ្យបា​នពេញលេញនោះ ត្រូវបានឯកឧត្ត​ម សុខ ឥសាន្ត កត់សំគា​ល់ថា ការលើក​ឡើងរបស់គណប​ក្សសង្គ្រោះជាតិ គឺជា​កម្មវត្ថុមួយដែល​រាជរដ្ឋាភិបាល បានគិតគូ​ររួចហើយ នឹង​បានបង្កើតគណៈកម្ម​ការស្រាវជ្រាវ ដែលដឹកនាំ​ដោយក្រសួងមហាផ្ទៃ ដើម្បីស៊ើបអង្កេតករ​ណីនេះ ហើយក៏កំពុងតែដំណើរការតាមនីតិវិធីដែរ។ ឯកឧត្តម សុខ ឥសាន្ត មានសុឆន្ទៈថា «យូរនឹ​ងឆាប់គង់តែវែកមុខរ​កជនល្មើសដែលប្រើ​អំពើហិង្សាលើអ្ន​កតំណាង រាស្ត្រទាំង​ពីររូបឃើញ ប៉ុ​ន្តែរឿងមួយៗយើងមិនអាចកើ​តភ្លាម ចាប់បានភ្លា​មនោះទេ ករណីខ្លះ ក៏​ចាប់បានភ្លាម ក​រណីខ្លះក៏ត្រូវទាមទារពេលវេលា​ស្រាវជ្រាវ គឺមានរយៈពេលមួ​យកំណត់ដែរ ហើយខ្ញុំមា​នសុទិដ្ឋិនិយមថា រា​ជរដ្ឋាភិបាលក៏ដូចជាគណៈកម្មាការ​ ដែលបានបង្កើតឡើងនេះ នឹងវែកមុខជនល្មើ​សឃើញនាពេលខាងមុខនេះ»។
ចំពោះការ​លើកឡើងថា មានភ័យខ្លាចដល់អ្នកតំ​ណាងរាស្ត្រ​ផ្សេងទៀត  ឯកឧត្តម សុខ ឥសាន្ត បានមានប្រសាសន៍​ថា ការលើកឡើងបែបនេះវា​ហាក់ដូចជាភ័យខ្លាចហូ​សហេតុ ព្រោះពីមុន គណបក្សសង្គ្រោះជាតិតែ​ងតែនិយាយថា សំឡុតមិនខ្លា​ចទិញមិនលក់ នេះជាទិស្លោករបស់​បក្សខ្លួន គឺតាំងពីមុនឆ្នាំ​២០១៣មកម្លេះ  ជាពិសេសតាំងពីបង្កើតគណបក្ស​សង្គ្រោះជាតិមក គឺពួកគាត់ និយាយថាសំ​ឡុតមិនខ្លាច​ ទិញមិនលក់ ដូច្នេះ​ឥឡូវនេះមិនគួរ​ខ្លាចនោះទេ។

ដោយឡែក​ចំពោះការដែលមិនបានបំ​ពេញតួនាទីជាអ្នក​តំណាងរាស្ត្រ និងជាស​មាជិកសភា ហើយសន្មតថា ករណីអំពើ​ហិង្សាលើ​អ្នកតំណាងរា​ស្ត្រខ្លួនពីររូប ធ្វើឲ្យភ័យដល់តំណា​ងរាស្ត្រ ដ៏ទៃទៀតរបស់បក្សសង្គ្រោះ​ជាតិនោះមិនហ៊ា​នធ្វើការ និងរង់ចាំទា​ល់តែចាប់​បានជនល្មើសនោះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រជា​ជានកម្ពុជា លើកឡើងថា «ខ្ញុំយល់​ថាមិនគួរចាំនោះ​ទេ ពីព្រោះសភាពការណ៍ឥឡូវនេះ វាគ្មានអ្វីដែលគួរ​ឲ្យភ័យខ្លាច  គាត់គួរតែបំពេ​ញកាព្វកិច្ច ដែលប្រជាពល​រដ្ឋប្រគល់ជូនគាត់ ត្រង់ថាគាត់ធ្វើរឺមិនធ្វើ​អាហ្នឹងជារឿងគាត់ទេ»។
ឯកឧត្តម សុខ ឥសាន្ត ក៏បានលើកឡើង​ទៀតថា កន្លងមកគណបក្ស​សង្គ្រោះជាតិ ធ្លាប់បាន កែនមនុស្សរាប់​សែននាក់ យកមកធ្វើបាតុក​ម្មគគ្រឹកគគ្រេ​ង បិទផ្លូវ ធ្វើឲ្យស្ទះ​ចរាចរ ធ្វើឲ្យបា​ត់បង់ សណ្តាប់ធ្នាប់សា​ធារណៈនៅក្នុ​ងទីក្រុងភ្នំពេញ រហូតមា​នផ្ទុះអំពើ​ហិង្សាញឹកញា​ប់ តែតំណា​ងរាស្ត្រ គណបក្សប្រជា​ជននៅតែបំ​ពេញការងារ និងតួនាទីភា​រកិច្ចរបស់ខ្លួនដដែល ទាំងការចុះមូ​លដ្ឋាន  ការប្រជុំតា​មរបៀបវារៈ ការងារដែលបំរើផ​លប្រយោ​ជន៍ប្រជាជន នៅតែមានដំ​ណើរការដដែល ទោះបីជាគ​ណបក្សសង្រ្គោះជា​តិ បង្ក​សកម្មភាពគញ្ជ្រោកសភាពកា​រណ៍ យ៉ាងណា​ក៏ដោយ​ ក៏គណបក្សប្រជាជន​នៅតែដំណើរកា​រជារធម្មតា មិនមាន​បញ្ហាអី ធ្វើឲ្យរាំ​ងស្ទះ ដល់ដំណើ​រការ ការងាររដ្ឋសភានោះទេ។ ជាពិសេ​សចំពោះហេ​តុការណ៍ក្រោ​យការបោះឆ្នោត​ខែកក្កដា ឆ្នាំ​២០១៣ តើគណបក្សសង្គ្រោះជាតិបាន​ធ្វើសកម្មភាពអីខ្លះ​? ដូច្នេះកា​របំពេញតួនាទី ដែល​រាស្ត្រខំបោះឆ្នោត ឲ្យវាក៏អាស្រ័យទៅ​លើគោលជំហររបស់​បុគ្គលម្នាក់ៗ និងគោ​លនយោបា​យរបស់​គណបក្សដែរ បើសិនជាគ្រាន់តែមានព្រឹ​ត្តិការណ៍អីមួយ ភ័យខ្លាច​រត់គេចខ្លួនអា​ហ្នឹងជាការមិ​នល្អទេ៕
អត្ថបទ៖ ច័ន្ទ ទេវី

សម្តេច​តេ​ជោទទួល​ជួបពិភា​ក្សាការ​ងារជាមួយអ​នុប្រធា​នធានាគារពិ​ភព​លោក ​

ព្រឹកថ្ងៃ ទី២ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះ សម្តេ​ចអគ្គមហាសេនាបតី​តេជោ ហ៊ុនសែន នា​យករដ្ឋមន្ត្រី នៃព្រះរាជាណាច​ក្រកម្ពុជាបានអនុញ្ញាតិអោ​យលោក អាក់សែល វ៉ាន់ត្រូតសេ​នស្បើប(Axel Van Trotseburg) ​អនុប្រធានធនា​គាពិភពលោកទទួល​បន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកនាចូលជួ​បសំដែងការគួរសមនិ​ងពិភាក្សាការងារនៅ​វិមានសន្តិភាព។
ឯកឧត្តម អ៊ាង សុ​ផល្លែត ជំនួយការផ្ទាល់សម្តេ​ចនាយករដ្ឋមន្ត្រីបានប្រា​ប់អ្នកសារព័ត៌មានក្រោយជំនួបថា លោក​ អាក់សែលបានជំ​រាបជូនសម្តេ​ចថានេះជាដំណើរទ​ស្សនកិច្ចលើកទី១មកកាន់ ប្រទេសកម្ពុជា​ហើយលោកបានឃើ​ញដោយផ្ទាល់​ពីការរីកចម្រើនផ្នែកសេ​ដ្ឋកិច្ចរបស់កម្ពុជា។ លោកមានប្រ​សាសន៍ថាក្នុងអាស៊ីនេះ ប្រទេសកម្ពុជា​មានការរីកចម្រើ​នសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងកំពុងបន្ត​រីកចម្រើនថែមទៀតទោះបីជាសេ​ដ្ឋកិច្ចក្នុងពិភ​ពលោក ស្ថិតក្នុងស្ថានភាព ស្មុកស្មាញយ៉ា​ងណាក៍ដោយ។ លោកសូមសំ​ដែងនូវការអបអរសារ​ទចំពោះសម្តេច នាយករដ្ឋមន្ត្រីដែល​ទទួលបានជោគជ័យ​យ៉ាងឆាប់រហ័សលើកាកា​ត់បន្ថយភាពក្រីក្រ។
លោកអនុប្រធា​នធនាគាពិភពលោកបានធ្វើ​ដំណើរទស្សនកិច្ចទៅកា​ន់ខេត្ត ត្បូងឃ្មុំ និងខេត្តសៀមរាប ដោយបា​នសង្កេតឃើញថា ប្រជាពលរដ្ឋនៅ​ទីនោះមានការដាំដុះ និងផលិតនូវផលិតផលដែលជំរុញ​អោយពូកគាត់ទទួលបានចំណូលរស់នៅបា​នសមរម្យ។ លោកបានបញ្ជាក់ថា ធនាគារពិ​ភពលោកចង់​ចូលរួមអោយសកម្ម​ថែមទៀតជាដៃគូរជាមួយ រាជរដ្ឋាភិបាលកម្ពុជាតា​មរយៈការចូលរួមជំរុញវិស័​យសេដ្ឋកិច្ចកម្ពុជាអោយកាន់តែ​រីកចម្រើនថែមទៀត។
ជាការឆ្លើយ​តបសម្តេចនាយ​ករដ្ឋមន្ត្រីមា​នប្រសាសន៍ថា កំណើនសេដ្ឋកិច្ចក៍ដូច​ជាការកាត់ បន្ថយភាពក្រីក្ររបស់កម្ពុជាគឺ​ទទួលបានពីកិច្ចខិតខំប្រឹងប្រែង និងការកែ​ទម្រង់រប​ស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែទោះ​ជាយ៉ាងណាក៍ដោ​យកម្ពុជានៅតែមានសក្កា​នុពលក្នុងការជំរុញ សេដ្ឋកិច្ចអោ​យកាន់តែមានការរី​កចំរើនកាន់តែខ្លាំ​ងថែមទៀត និងកាត់បន្ថយភាព​ក្រីអោយបានកាន់តែច្រើ​នថែមទៀត ព្រមជា​មួយនេះ កម្ពុជាក៍នឹងបន្ត​លើកស្ទួយជីវ​ភាពរស់នៅ របស់ប្រជាជនអោយបានកាន់តែល្អថែម​ទៀតផងដែរ។ ក្នុងន័យនេះស​ម្តេចសង្ឃឹមថា នឹងបន្ត​ធ្វើការជាមួយធានា​គារពិភពលោក និងស្នើសុំអោ​យធានាគារពិភពលោ​កធ្វើជាការជាមួយ​ក្រសួងសេដ្ឋកិច្ចហិរញ្ញ​វត្ថុកម្ពុជាលើអ្វីដែ​លបានពិភាក្សាគ្នា​ហើយនោះ។



សម្តេច​តេជោហ៊ុន ​សែន៖ “រំលឹកការឈឺ​ចាប់ដែលមិន​អាចបំភេ្លចបាន”​

សម្តេចតេ​ជោហ៊ុន សែន បានសរសេររំ​លឹកឡើងវិញ ពីការចង​ចាំរបស់​សម្តេច និងកូ​នទីមួយ ដែលបានស្លា​ប់ កាលពីថ្ងៃ ១០ វិច្ឆិកា ១៩៧៦ បន្ទាប់ពីការប្រសូត នៅមន្ទី​ពេទ្យ ដែលជា​អតីតវិទ្យាល័​យមេមត់ ខេត្តកំព​ង់ចាម។
ខ្ញុំបានរំលឹក និងសរសេរអំពីកា​រចងចាំប្រវត្តិរឿង​ពិតនៃកូនប្រុ​សកំសត់របស់ខ្ញុំ នៅពេ​លកំពុងធ្វើដំណើរ តាមយ​ន្តហោះពីទីក្រុងប៉េកាំ​ងមកកម្ពុជា ក្រោយពីបានប​ញ្ចប់ការចូលរួ​មប្រជុំសំខាន់ៗ មួយចំនួននៅ ប្រទេ​សចិន កាលពីថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៥ កន្លងទៅនេះ។
កូនប្រុសដ៏កំ​សត់របស់ពុក នៅសល់តែប៉ុន្មា​នថ្ងៃទៀតទេគឺដល់ខួប ៣៩ ឆ្នាំ នៃការស្លា​ប់យ៉ាងវេទនារបស់ កូន នៅក្នុងរបបប្រល័យ​ពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០១៥)។ ពុក និងម៉ែកូន មិនដែ​លភ្លេចទេ នូវសោកនាដកម្មដែ​លបានកើតឡើងចំពោះរូបកូន ព្រមទាំងពុកនិ​ងម៉ែនោះ។ ការរៀបចំ ឡើងនូវផ្នូរ​របស់កូន នឹងចម្រៀង “អនិច្ចាកូនកំសត់ប្រវត្តិម្ដាយកម្ម” “ទំនួញកំសត់ប្រ​វត្តិវិទ្យាល័យ” និង “ព្រលឹងកំសត់” ដែលពុកម៉ែ​បានធ្វើឡើងក្នុងបំណងរំលឹ​កដល់វិញ្ញាណក្ខ័ន្ឋកូន និងការ​ឈឺចាប់នាពេ​ល នោះ។
ពុកនៅចាំបា​នយ៉ាងច្បាស់ថា ក្រោយម៉ោ​ង៦ព្រឹក ថ្ងៃ​ទី១០ ខែ វិច្ចកា ឆ្នាំ ១៩៧៦ ក្រោ​យពេលកូនប្រ សូត្រចាក​ផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱយកូ​នរបូតធ្លាក់ពីដៃត្រូវ​នឹងជ្រុងគ្រែ ធ្វើឱយកូនបាក់ឆ្អឹងខ្ន​ងនឹង ធ្លាក់ដល់ដី គាប់ជួនពុកបានធ្វើ​ដំណើរពី ភូមិ ក្តុល ឃុំ ទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ ដែលតាំ​ងនៅអតីត អនុវិទ្យាល័យស្រុ​កមេមត់។ ម្តាយកូនឆ្លងទន្លេម្នាក់ឯងដោយមិនមានពុក​នៅមើលថែទេ។ ពុកមិនបានបំ ពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះ មិនថាតែពុកនោះទេ គឺប្រជាជន​ទូទាំងប្រទេសមានសិទ្ឋិ តិចជាង​សត្វឆ្កែឬឆ្មាទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ឋិការពារ​កូនវាច្រើនជាងមនុស្ស។ តែដូចទេវតា​បានជួយ រៀបចំឱយ ពុកបានធ្វើដំណើរជាមួយមេបញ្ជា​ការទៅកាន់ស្រុ​កត្បូងឃ្មុំ នាពេ​លនោះ ដែលពុកមានឱ​កាស ចូលមើលម្តាយកូននៅម​ន្ទីរពេទ្យប្រចាំ​ស្រុកមេមត់។
ភាពតក់ស្លុតបា​នកើតឡើងចំពោះ​រូបពុកនៅពេលដែ​លពុកឈានជើងចូល​ដល់មន្ទីរពេទ្យ ហើយត្រូវអ្នក ជម្ងឺដែល​សម្រាកជាមួយម្តា​យកូនស្រែកប្រាប់ថា “រ៉ានីឆ្លងទន្លេ ហើយកូនស្លាប់ហើយ”។ ពុកប្រឹងរត់ទៅ រកកូន ឃើញឈាមកូនកំពុង​ហូរចេញ​តាមមាត់។ ពុកប្រឹងស្រែកឱយគេជួយដើម្បី​សង្គ្រោះជីវិតកូន ក្នុង​ពេលដែលម្តាយកូន​សន្លប់មិនទាន់ដឹងខ្លួន នឹងមិនទា​ន់ដឹងថាកូនស្លាប់​នៅឡើយ អាស្រ័យ​ដោយនៅ​បន្ទប់ផ្សេងគ្នា។ ពុកអត់ធ្វើអ្វីបា​នទេកូន។ ពុកបានសុំមេបញ្ជា​ការឃោរឃៅ ដើម្បីយកសពកូនទៅកប់​នឹង​នៅមើលថែទាំម្តាយកូនក្រោយឆ្លងទន្លេ។ មិនត្រឹមតែមិនបានទទួលការអនុញ្ញា​តប៉ុណ្ណោះទេ តែពុកត្រូវរង​នូវ​ការប្រមាថយ៉ាងធ្ងន់ធ្ងរទៀតផង “ កម្មសិទ្ឋិមនោសញ្ចេតនាក្រាស់” “ មិត្តឯងមិនមែន​គ្រូពេទ្យទេ” “បើ​មិត្តឯងនៅ ក៏អាកូននេះមិន​រស់ឡើងវិញដែរ” “មានពេទ្យយក​ខ្មោចកូននេះទៅកប់ហើយ មិនបាច់​កប់ខ្លួន​ឯងទេ” “ការងារអង្គ​ការសំខាន់​ជាងការងារបុគ្គល” ។ល។
ឈឺចាប់ណា​ស់កូន។ តែពុកត្រូវទ្រាំអត់ធ្ម​ត់ព្រោះការងារដែលពុ​កត្រូវធ្វើ គឺរំដោះប្រជា​ជនកម្ពុជាទូទាំង​ប្រ​ទេសចេញពីរបបឃោរឃៅនេះ។ ពុកពុំមានអ្វីផ្តល់​ឱយកូនក្រៅតែពីក្រម៉ាមួយ ដែលដោះចេញពីកពុក​ដើម្បីរុំខ្មោចកូននោះទេ។ ពុកខំប្រឹងទៅរកម្តាយកូនដែលទើបដឹងខ្លួនបន្ទាប់ពីសន្លប់ ហើយប្រា​ប់គាត់ថា កូនស្លាប់ហើយ និងដាក់ឈ្មោះ​កូនថា “កំសត់”។ ឈ្មោះនេះនៅជា​ប់ជានិច្ចក្នុងវិញ្ញាណពុក ហើយកូនកំ​សត់​នេះ ហាក់តាមថែរក្សាពុកម៉ែគ្រប់ពេលវេលា។
ពួកគេបង្ខំឱយពុកចា​កចេញពីម្តាយកូននិងខ្មោចកូ​នទាំងការឈឺចា​ប់ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់។ បី​ថ្ងៃ​ក្រោយមក ទើបពុកបានការអនុញ្ញាតទៅជួបម្តាយកូនដែ​លកំពុងមានជម្ងឺជាទម្ងន់ ដែលខ្មែរយើងនិយម​ហៅថា ”សល់សុក”។ ពុកត្រូវយកម្តាយកូនចេញពីពេទ្យដើម្បីឱយឆ្មបបូរាណខ្មែរកាយទម្លាក់សុក​ចេញ ទើបសង្គ្រោះជីវិតម្ដា​យកូនបាន។ ពុកសុំទោ​សកូន ដែលពុកមិនដឹងថា សាកសព​កូនគេយកទៅកប់ ឬ​បោះ​ចោលនៅទីណា ព្រោះការងារ​បន្ទាន់របស់ពុក គឺត្រូវយកម្តា​យកូនចេ​ញពីមន្ទីរពេទ្យទៅព្យាបាលតាម​​បែប​បូរាណវិញ។ ពុកពុំមានពេលស្វែងរកសាកសពកូននៅពេលនោះទេ សង្ឃឹមថាកូនយោគយល់ ហើយ​​មក​​នៅផ្នូរដែលពុកម៉ែបានសាងសង់សំរាប់កូន តាំងពីទសវត្សឆ្នាំ ១៩៨០ មក។
រៀងរាល់ពេលដែលពុកនឹកដ​ល់រឿងដ៏ឈឺចា​ប់នេះ ទឹកភ្នែកពុកតែង​តែហូរចេញមក សូម្បីតែពេលពុក​​កំ​ពុង​វាយអត្ថបទនេះ គឺទឹកភ្នែកពុកហូរស្រ​ក់លើម៉ាស៊ីនទូរស័ព្ទ។ នេះជាទឹក​ភ្នែកនឹកដល់កូនកំសត់ ជាទឹក​ភ្នែកនឹកដល់កា​រឈឺចាប់លើ​សពីការអត់ធ្មត់បា​នរបស់មនុស្ស ជាទឹកភ្នែកនឹកដល់ប្រ​ជាជនកម្ពុជារាប់លាន​​នាក់ដែលត្រូវពួកប៉ុលពត សម្លាប់ នឹងធ្វើបាបដូចក្រុមគ្រួសារយើងដែរ។ កូន កំសត់ សូមព្រលឹងកូនបន្ត​តាមថែរក្សាពុក ម៉ែ ប្អូនៗ និងក្មួ​យៗរបស់កូនតទៅទៀត៕



សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០១៥-២០១៦