Tuesday, June 9, 2015

ព្រឹទ្ធសភាបោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធានថ្មី

នៅវេលា ម៉ោង​ ៣ រសៀល ថ្ងៃទី ០៩ ​ខែមិថុនា ឆ្នាំ ២០១៥នេះ ​អគ្គលេខាធិការដ្ឋាន ​ព្រឹទ្ធសភា​ បានរៀបចំកិច្ចប្រជុំវិសាមញ្ញមួយ​ ដើម្បីបោះឆ្នោតជ្រើសតាំង​ ប្រធានព្រឹទ្ធសភា ​​និងអនុប្រធានទី ១ ព្រឹទ្ធសភា។ ​

​នៅក្នុងដំណើការនៃការបោះឆ្នោត​ ជ្រើសតាំងប្រធាន ​និងអនុប្រធានទី១ ​ព្រឹទ្ធសភា ពេល​​នេះបានដំណើការទៅយ៉ាងរលូន​ ដោយក្នុងនោះ​ ឯកឧត្តម សាយ ឈុំ​ បានជាប់ជាប្រធាន​​ព្រឹទ្ធសភា នៃកម្ពុជា​ ដោយទទួលបានសម្លេងគាំទ្រ ​៥២ លើ ៥២ ​នៃសមាជិកព្រឹទ្ធសភា ​ដែលបានចូលរួមបោះឆ្នោត​ទាំងអស់ចំនួន ​៥២រូប។ ​ដោយឡែកឯកឧត្តម ​នៃ ប៉េណា បាន​ជាប់ជាអនុប្រធានទី១​ នៃព្រឹទ្ធសភាជាតិ​ ដោយសម្លេងគាំទ្រ ៥១ លើ ៥២។ ​

​សូមបញ្ជាក់ថា​ ការបោះឆ្នោតជ្រើស​តាំងប្រធានព្រឹទ្ធសភា​ និងអនុប្រធានទី១ថ្មីនេះ ​ធ្វើ​ឡើងបន្ទាប់ពីសម្តេច​អគ្គធម្មពោធិសាល ជា ស៊ឹម​ ប្រធានព្រឹទ្ធសភាជាតិ​ បាន ទទួលមរណ​ភាព កាលពីថ្ងៃទី ០៨ ​ខែមិថុនា ឆ្នាំ២០១៥កន្លងទៅ ​ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ៕​

អត្ថបទ៖សុភាព


សមាគមយុវជនកំណែទម្រង់រដ្ឋ ចេញសេចក្តីអំពាវនាវ ជុំវិញទង្វើរអសីលធម៌មួយចំនួនដែលកើតឡើងនៅលើបណ្តាញផ្សព្វផ្សាយសង្គមថ្មី

នៅក្នុងសេចក្តីអំពាវនាវ ​របស់ លោក ប៉ុល សីហា​ ប្រធានសមាគមយុវជន​កំណែទម្រង់រដ្ឋ ​ដែលចេញផ្សាយនៅថ្ងៃទី ​០៩ ខែមិថុនា ឆ្នាំ ២០១៥ ​បានលើកឡើងថា ​ដោយមើលឃើញថា ​យុវជនមួយចំនួន​ នាពេលសព្វថ្ងៃនេះ ​បាននិងកំពុងប្រើប្រាស់​បណ្តាញសង្គមដូចជា​ website youtube, twitter, google plus, blog ​ជាពិសេស ​facebook ​ដើម្បីបញ្ចេញ​ និង​ផ្សព្វផ្សាយទស្សនៈ ​គំនិតយោបល់ផ្ទាល់ខ្លួន ​កាត់តរូបភាព ​បង្ហោះផ្សាយ រិះគន់ ​ជេរ​ប្រមាថអ្នកដទៃ​បែបអនាធិបតេយ្យ ​ដោយគ្មានសីលធម៌ ​នាំឲ្យបាត់បង់អស់​នូវតម្លៃ សេចក្តី​ថ្លៃថ្នូររបស់យុវជនយើង ​និងម្យ៉ាងទៀតវាបានធ្វើឲ្យប៉ះ​ពាល់ដល់ប្រពៃណី ​វប្បធម៌​ និង​អរិយធម៌​ដ៏ល្អផូរផង់របស់ខ្មែរ ​ដែលជាជាតិសាសន៍​ដ៏ចំណាស់ជាងគេ​នៅក្នុងតំបន់អាស៊ី​ បែកអាគ្នេយ៍​យើងនេះ​។
សេចក្តីអំពាវនាវ​ដដែលបានសង្កត់ធ្ងន់ថា​ ជាក់ស្តែង​ ក្រោយពីមរណភាព​របស់លោក ​ជា ស៊ីម​  ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា ​និងជាប្រធានគណបក្ស​ប្រជាជនកម្ពុជា​ កាលពីថ្ងៃទី០៨ ​ខែមិថុនា ឆ្នាំ២០១៥ ​កន្លងមកនេះ  ​យើងសង្កេតឃើញថា ​មានយុវជនមួយចំនួន​ មិនត្រឹមតែមិនចូលរួម​រំលែកទុក្ខដ៏ក្រៀមក្រំ​ នៃការបាត់បង់ឥស្សរជន​ ថ្នាក់ដឹកនាំប្រកប​ ដោយវីរភាព ​ដែលធ្លាប់ចូលរួមដឹកនាំ​រំដោះប្រទេសជាតិ ​ពីរបបប្រល័យពូជសាសន៍​ រំលត់​សង្រ្គាមស៊ីវិលដ៏ប្រល័យ​ ការផ្សះផ្សារបង្រួបបង្រួមជាតិ​ និងការស្វែងរកសន្តិភាពជូន​ប្រទេសជាតិកម្ពុជា​ប៉ុណ្ណោះទេ ​ក៏ប៉ុន្តែយុវជនមួយចំនួន​ បានជេរប្រមាថ​ ប្រទេចផ្តាសារ​យ៉ាងធ្ងន់ធ្ងរ​បំផុតទៅលើអ្នកស្លាប់ ​និងថ្នាក់ដឹកនាំដែលនៅរស់។​
លោក ប៉ុល សីហា ​ប្រធានសមាគម​កំណែទម្រង់រដ្ឋ​ បានបញ្ជាក់​ក្នុងសេចក្តីអំពាវនាវ​នេះ​ថា ​ក្នុងស្មារតីលើកស្ទួយ​សិទ្ធិសេរីភាព​ក្នុងការបញ្ចេញមតិ ​ការគោរពសិទ្ធិមនុស្ស ​និងការ​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា ​សមាគមយុវជនកំណែ​ទម្រង់រដ្ឋ​ គាំទ្រឲ្យមានការិះគន់​ ការបញ្ចេញមតិស្រប​ ឬប្រឆាំង ​ប្រកបដោយសេចក្តីថ្លៃថ្នូរ​ មានគុណធម៌​ មានសីលធម៌​ សុជីវធម៌ ​ដោយរក្សាបាននូវតម្លៃ​របស់យុវជន​ ជាបញ្ញាវន្ត ​និងជាអ្នកបន្តវេនរបស់ប្រទេស​ជាតិនៅថ្ងៃក្រោយ។ ​ដើម្បីរក្សាបាននូវតម្លៃ ​សេចក្តីថ្លៃថ្នូររបស់យុវជន​ សមាគមយុវជន​កំណែទម្រង់រដ្ឋ ​សូមអំពាវនាវយ៉ាងទទូច​ដល់យុវជនខ្មែរ​ យុវនារី និងបងប្អូនជន​រួមជាតិខ្មែរ​ទាំងអស់ ​មេត្តាបញ្ចេញ​មតិរិះគន់​ដើម្បីស្ថាបនា ​មានហេតុផល ​មានសីលធម៌ ​គោរពគ្នាទៅ​វិញទៅមក ​បញ្ចៀសបាន​នូវការបង្កកំហឹង​ ជំលោះ ​ឬការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ​អ្នកដទៃ​ ជាពិសេស ​សូមបញ្ឈប់​រាល់អំពើទាំងឡាយ​ដែលកំពុងធ្វើឲ្យសង្គម​ខ្មែរអាប់ឱន​ នាំឲ្យសាធារណៈ​មតិជាតិ ​និងអន្តរជាតិ ​គេវាយតម្លៃមក​សលើយុវជនខ្មែរ៕
អត្ថបទ៖ សុភាព

ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ស្នើសុំបើកកិច្ចប្រជុំត្រីភាគី ដើម្បីពិភាក្សាពីការតម្លើងប្រាក់ឈ្នួលអប្បបរមាកម្មករ សម្រាប់ឆ្នាំ២០១៦

យោងតាម​លិខិតរបស់ ​លោក ​សោម អូន ​ប្រធានក្រុម​ប្រឹក្សាសហជីព​ជាតិកម្ពុជា  ផ្ញើ​ជូនឯក​ឧត្តម អ៊ិត ​សំហេង ​រដ្ឋមន្ត្រីក្រសួ​ងការងារ ​និងបណ្តុះប​ណ្តាលវិជ្ជា​ជីវៈ និងជា​ប្រធានគណៈ​កម្មការ​ដោះស្រាយបញ្ហាកូ​ដកម្ម ​បាតុកម្មនៅ​តាមគ្រប់មុខ​សញ្ញា ​នៅថ្ងៃទី​ ០៩ ខែមិថុនា​ ឆ្នាំ២០១​៥នេះ ​បានបញ្ជាក់ថា ​ក្រុមប្រឹក្សាសហ​ជីពជា​តិកម្ពុជា សុំបើក​កិច្ចប្រជុំ​ត្រីភាគី ​ដើម្បីពិភាក្សា​លើការតម្លើង​ប្រាក់ឈ្នួល​អប្បបរមា​កម្មករ​និយោជិត នៅក្នុង​វិស័យកាត់​ដេរសំលៀក​បំពាក់ និង​ស្បែកជើង ​សម្រាប់ឆ្នាំ​២០១៦។
នៅក្នុងលិខិត​ដដែលបាន​ឲ្យដឹងថា ​ការឯកភាពត្រី​ភាគីនៃនយោបាយប្រាក់​ឈ្នួលអ​ប្បបរមា ត្រូវបាន​ពិភាក្សាតម្លើង​ជារៀងរាល់ឆ្នាំ។​ ផ្អែកលើស្មារតី​អង្គប្រជុំ​ក្រុមប្រឹក្សាភិបាល​ CCNU ថ្ងៃទី ០៣​ ខែមិថុនា​ ឆ្នាំ២០១៥ ​សមាជិកក្រុម​ប្រឹក្សាភិបាល បាន​បើកកិច្ច​ប្រជុំពិភាក្សាទៅ​លើការតម្លើងប្រាក់​ឈ្នួលអប្ប​បរមា​របស់កម្មករ​និយោជិតស​ម្រាប់ឆ្នាំ២០១៦ ដែ​លពេលវេលាគួរ​តែមានការ​ចាប់ផ្តើម​នៅកិច្ចដំណើរ​ការប្រជុំត្រី​ភាគី ចាប់​ពីខែក​ក្កដា ឆ្នាំ២០១៥​នេះតទៅ ​ដើម្បីផ្តល់​ឱកាសសម​ស្របដល់ភាគី​ពាក់ព័ន្ធ ក្នុងការ​ពិភាក្សាដោយ​យោងតាមស្មារតី​យន្តការ​ត្រីភាគីដែល​បានឯកភាព​គ្នា ជាគោលការណ៍ចំ​ពោះការពិ​ភាក្សា ការតម្លើង​ប្រាក់ឈ្នួលអ​ប្បបរមា​រៀងរាល់មួយ​ឆ្នាំម្តង។​

ក្រុមប្រឹក្សាសហ​ជីពជាតិក​ម្ពុជា (CCNU) កំពុងតែធ្វើការសិ​ក្សាអំពីលទ្ធ​ផលនៃការតម្លើងប្រា​ក់ឈ្នួលអប្បបរមា​នេះ ដោយផ្នែកលើ​កត្តាសេដ្ឋកិច្ច ​កត្តាអតិផ​រណា កត្តាប្រកួ​តប្រជែង ​និងកត្តា​ជីវភាពរបស់កម្មក​រ។ល។ ​លោក ​សោម អូន បា​នបញ្ជាក់ក្នុ​ងលិខិតថា ​បន្ទាប់ពីសិក្សាចប់​យើងខ្ញុំនឹង​ជូនអំពីទូរ​លេខទៅ (LAC) អំពីចំនួន​ស្នើសុំតម្លើង​ប្រាក់ឈ្នួលអ​ប្បបរមានេះ។ ​

អត្ថបទ៖​ សុភាព

អង្គជំនុំជម្រះសាលាដំបូង បើកសវនាការលើអង្គហេតុការដ្ឋានការងារ ព្រលានយន្តហោះកំពង់ឆ្នាំង

តាមការ​ឲ្យដឹងពីលោ​ក នេត្រ ​ភក្ត្រា មន្ត្រីនាំ​ពាក្យសាលាក្តី​ខ្មែរក្រហម​ នៅថ្ងៃទី៩ ​ខែមិថុនា ឆ្នាំ ​២០១៥ នេះ​ អង្គជំនុំ​ជម្រះសា​លាដំបូងនៃ​អង្គជំនុំជម្រះ​វិសាមញ្ញក្នុ​ងតុលាការ​កម្ពុជា បានផ្តើម​បើកសវ​នាការ​ លើអង្គ​ហេតុការដ្ឋា​នការងារព្រ​លានយន្ត​​ហោះកំពង់ឆ្នាំ​ង ស្ថិតនៅ​ក្នុងក្របខណ្ឌនៃ​ការជំនុំ​ជម្រះលើសំ​ណុំរឿង ​០០២/០​២ វគ្គទី ​២ ដែលផ្តោត​លើការដ្ឋា​នការងារនៅ​ក្នុងរបប​ខ្មែរក្រហម។ ​សាក្សី និងដើមប​ណ្តឹងរដ្ឋប្បវេ​ណីដែលពាក់ព័ន្ធ​នឹងត្រូវកោះ​ហៅមកផ្តល់ស​ក្ខីកម្មជាប​ន្តបន្ទាប់។ ​សាក្សីដំបូង​ដែលត្រូវបា​ន កោះហៅម​កផ្តល់សក្ខីកម្ម​ គឺលោក ​ ចាន់ ​ម៉ន ដែ​លជានិរសា​រនៅក្នុងតំ​បន់ការដ្ឋា​នការងារ​ព្រលានយន្តហោះ​ ចាប់ពីដើ​មដំបូងមក​ បានឡើងម​កផ្តល់សក្ខីកម្ម​។

លោក ​ចាន់ ម៉​ន បានប្រា​ប់ទៅកាន់អង្គ​ជំនុំជម្រះសាលា​ដំបូងអំពី​ដំណើរនៃការ​កសាងព្រលាន​យន្តហោះ និ​ងការទទួ​លបានសម្ភា​រៈបរិក្ខារ​ផ្សេងៗ ​ដូចជាគ្រឿងច​ក្រ រំសេវផ្ទុះ​សម្រាប់បំបែ​កថ្ម និង​សម្ភារៈចាំ​បាច់ផ្សេ​ងៗទៀត ​ត្រូវបានបញ្ជូ​នពីប្រទេស​ចិនមក។​ លោកបា​នឱ្យដឹងថា ​តាមអ្វីដែល​គាត់បានដឹ​ងអ្នកបច្ចេក​ទេសចិន ប្រ​មាណ១២​០នាក់ ​បានចូលរួ​មក្នុងការ​កសាងព្រលាន​យន្តហោះកំព​ង់ឆ្នាំង និងក្រោ​យមកត្រូវ​បានបញ្ជូនទៅ​កាន់តំបន់​ផ្សេងៗ។ ​

សាក្សីក៏បា​នរៀបរាប់​អំពីស្ថានភាព​ការងារនៅ​ទីនោះ ដោ​យបានរៀបរា​ប់ពីការងា​រដ៏លំបាកដែល​ធ្វើឡើងដោយ​កម្មករ​ជាប្រជាពលរដ្ឋ​។ លោកបាន​ជម្រាបទៅកា​ន់អង្គជំនុំជម្រះ​ថា កម្មក​រខ្លះដែលធ្វើកា​រងារនៅទី​នោះ ជាទាហាន​ដែលបានម​កឮ ពីភូមិភា​គបូព៌ា ​ត្រូវបានប​ញ្ជូនមកធ្វើកា​រងារដ៏លំ​បាកនៅក្នុងកា​រដ្ឋាននេះ ​ដោយសារតែ​គេចោទប្រកាន់​ពួកគាត់ថា​មានជាប់និ​ន្នាការខ្មាំង។ ​សាក្សីបាននិ​យាយថា នៅ​ពេលខ្លះ ក​ម្មករជានារី​បានលោតចូ​លរថយន្ត​រូលូកិនថ្ន​ល់សម្លាប់ខ្លួ​ន ដោយសារ​តែមិនអាចនឹ​ងទ្រាំទ្រនឹងស្ថាន​ភាពដ៏លំបាក​នៃការងារ។​ លោកក៏បាន​ប្រាប់ផងដែ​រថា មានការ​ចាប់ខ្លួនកម្ម​ករ និងបាន​បញ្ជូនចេញនៅ​ពេលយប់។​

លោក នេ​ត្រ ភក្រ្តា បា​នមានប្រសាស​ន៍បន្ថែមទៀ​តថា នៅថ្ងៃនេះ​ក្នុងដំណើការ​សវនាការ ​លើការដ្ឋានការ​ងារព្រលានយន្ត​ហោះកំពង់ឆ្នាំងនេះ​ដែរប្រជាព​លរដ្ឋ មកពី​ស្រុករលៀផ្អៀរ​ និងកំពង់ត្រ​ឡាច ខេត្តកំ​ពង់ឆ្នាំង​ចំនួន ៥​០០ នា​ក់ ដែលនៅជាប់​នឹងទីតាំងកា​រដ្ឋានព្រលាន​ហោះកំពង់ឆ្នាំង​ នឹងមកចូ​លរួមស្តាប់ដំ​ណើរការស​វនាការនេះ។ ​ការដ្ឋានការ​ងារព្រលានយន្ត​ហោះកំពង់ឆ្នាំង​ មានទីតាំងនៅ​ក្នុងភូមិប៉ាតឡា​ង ឃុំក្រាំងលាវ​ ស្រុករលាប្អៀ​រ ខេត្តកំព​ង់ឆ្នាំង។ ​ព្រលានយន្តហោះ​នេះនៅមានរូប​រាងនៅឡើយ ​ដែលគ្របដណ្តប់លើ​ផ្ទៃដីចំនួ​ន ៣០០​ ហិកតា ​រួមមានផ្លូវ​យន្តហោះរត់ចំ​នួនពីរខ្សែ មា​នបណ្តោយប្រ​វែង ២៤​០០ម៉ែត្រ ​និងមានប៉​មត្រួតពិ​និត្យការហោះហើ​រ និងអ​គាររដ្ឋបាលផ្សេ​ងទៀត។ ​ទីតាំងនេះមានបណ្តោ​យប្រវែង​ ៧ គីឡូ​ម៉ែត្រ ដែលនៅ​ក្នុងទីតាំង​នោះមានផ្ទះរប​ស់ប្រធានគ្រប់​គ្រងការដ្ឋាន​ និងរោងបា​យរួមមួយ ព្រ​មទាំងមានរូ​ងក្រោមដីមួយ ​ដែលសាងសង់​មិនទាន់រួច​នៅក្បែរច្រកភ្នំជិ​តទីតាំង។ ​ផែនការក្នុងកា​រកសាងព្រ​លានយន្ត​ហោះយោធាថ្មី​មួយ ត្រូ​វបានយក​មកពិនិត្យ ​និងពិភា​ក្សា ដោយគ​ណៈអចិន្ត្រៃយ៍​នៃបក្សកុម្មុ​យនិស្តកម្ពុជា​ នៅក្នុងកិច្ច​ប្រជុំរបស់ខ្លួន ​ នាចុង​ឆ្នាំ ១៩៧​៥ ឬដើម​ឆ្នាំ ១៩៧​៦ ហើយជម្រើ​សនៃការជ្រើស​រើសខេត្តកំ​ពង់ឆ្នាំង ​បានប្រកាសជា​ផ្លូវការនៅ​ក្នុង អង្គប្រ​ជុំថ្ងៃទី១៩​ ដល់ថ្ងៃទី​២១ ខែមេ​សា ឆ្នាំ ​១៩៧៦​។ តាម​កំណត់ហេតុ​អង្គប្រជុំនៃ​គណៈអចិន្ត្រៃយ៍បា​នបង្ហាញថា ​ការដ្ឋាននេះ​បានចាប់ផ្តើម​រួចទៅហើយ​ក្នុងអំឡុង​ខែឧសភា ​ឆ្នាំ ១៩៧៦​។ ការដ្ឋាន​នេះបានដំណើ​រការរហូ​តដល់ ​ខែមករា ​ឆ្នាំ ១៩​៧៩ ដែល​ពេលនោះមិនទាន់​បានរួចរា​ល់ជាស្ថាពរ​នៅឡើយ។
ការបើកស​វនាការលើ​អង្គហេតុទា​ក់ទងនឹងកា​រដ្ឋាន ការងា​រព្រលានយ​ន្តហោះកំពង់ឆ្នាំ​ងនេះធ្វើឡើងប​ន្ទាប់ពីអង្គ​ជំនុំសាលាដំបូ​ងបានបើកស​វនាការ​ លើអង្គហេតុ​ការដ្ឋានការ​ងារទំនប់ ​១ មករា ​នៅក្នុងខេត្ត​កំពង់ធំ។ ​សាក្សី និ​ងដើមបណ្តឹ​ងរដ្ឋប្បវេណីចំ​នួន ៨ រូ​បត្រូវបា​នកោះហៅម​កផ្តល់សក្ខី​កម្មចន្លោះពី​ថ្ងៃទី ១៩​ ខែឧសភា ​ដល់ថ្ងៃទី ៥​ មិថុនា ​ឆ្នាំ ២០១៥​។ សាក្សី ​និងដើមបណ្តឹង​រដ្ឋប្បវេណី​ទាំងនេះ ​ជាជនរង​គ្រោះ និងជាអ្ន​កពាក់ព័ន្ធដោ​យផ្ទាល់លើការ​ដ្ឋានការងា​រទំនប់ ​១មករា។

​ចាប់តាំងពីបើក​សវនាការ​ស្តាប់សក្ខីក​ម្មនៅថ្ងៃទី៨​ ខែមករា​ ឆ្នាំ ២០១៥ ​រហូតមកដល់ថ្ងៃ​ទី៥ ខែមិថុនា អ​ង្គជំនុំជម្រះសា​លាដំបូង ​ បានបើកស​វនាការរយៈពេ​ល ៦១ ​ថ្ងៃ និងបាន​ស្តាប់ការផ្ត​ល់សក្ខីក​ម្មរបស់សាក្សី ​អ្នកជំនាញ ​និងដើម ​ បណ្តឹងរដ្ឋ​ប្បវេណីចំនួ​ន ៤៥ រូ​បទាក់ទង​នឹងអង្គហេតុ ​សហករត្រាំ​កក់ មន្ទីរសន្តិ​សុខក្រាំងតាចាន់ កា​រដ្ឋានទំនប់​ ១ មករា៕

សារលិខិតថ្វាយព្រះពរ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ


សារលិខិត ថ្វាយព្រះពរ របស់ឯកឧត្តម បណ្ឌិតសភាចារ្យសុខ អាន ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ



សារលិខិត​រំលែក​មរណទុក្ខ របស់ប្រធាន​សហព័ន្ធ​យុវជន​កម្ពុជា ជូនឯកឧត្តម សាយ ឈុំ អនុ​ប្រធាន​ទី១ព្រឹទ្ធសភា នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា


សារលិខិត​រំលែកមរណ​ទុក្ខ ឯកឧត្តម សាយ សំអាល់ ជូនឯកឧត្តម សាយ ឈុំ អនុប្រធាន​ទី១​ព្រឹទ្ធសភា នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា


សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្តីពីការកោះប្រជុំវិសាមញ្ញ ដើម្បីបោះឆ្នោតជ្រើសតាំងប្រធានព្រឹទ្ធសភា


សាររំ​លែក​ទុក្ខ របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ជូន ឯកឧត្តម សាយ ឈុំ អនុ​ប្រធាន​ទី១ ព្រឹទ្ធសភា នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា


សាររំ​លែក​ទុក្ខ របស់​​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ជូន ឯកឧត្តម សាយ ឈុំ អនុ​ប្រធាន​ទី១ ព្រឹទ្ធសភា នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា


សារ​លិខិត​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើជូន​ក្មួយៗ ព្រមទាំង​ចៅៗ


ព្រះរាជ​ក្រិត្យ ស្តីពី​ការ​បង្កើត​គណៈ​កម្មការ​រៀប​ចំ​ពិធី​បណ្យ​សព សម្តេច​អគ្គមហា​ធម្ម​ពោ​ធិសាល ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា និងជា​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា




សារាចរ​ណែនាំ ស្តីពី​ការប្រារព្វ​ពិធី​កាន់​ទុក្ខ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា


អាជ្ញាធរ​ជាតិ​អប្សរា​មាន​គម្រោង​បង្កើត​ឱ្យមាន​ក្រម​ប្រតិបត្តិ​អង្គរ

អ្នកជំនាញការនៃកិច្ចប្រជុំបច្ចេកទេសរបស់គណៈកម្មាធិការអន្តរជាតិសម្រប​សម្រួល​កិច្ច​គាំពារ​ និង អភិវឌ្ឍន៍​តំបន់អង្គរ(ICCអង្គរលើកទី២៤នៅខេត្តសៀមរាប បានសម្ដែងនូវ​ឯកភាព ​និងគាំទ្រ សរសើរ ចំពោះគម្រោងក្រមប្រតិបត្តិអង្គររបស់អាជ្ញាធរជាតិអប្សរាដែលបានធ្វើបទបង្ហាញដោយឯកឧត្ដម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៥។
ឯកឧត្ដម សុខ សង្វារ បានថ្លែងប្រាប់អ្នកសារពត៌មានឱ្យដឹងថា  ក្រុមប្រតិបត្តិ​អង្គរ ជាឯកសារមួយសំរាប់​ផ្ដល់ជាពត៌មាន ពន្យល់ អប់រំ ចំពោះ​ភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ​ទៅលើអាកប្បកិរិយា​មិនគួរធ្វើនៅ​ពេល ដែលអញ្ជើញមក​ទស្សនាតំបន់​អង្គរ។  ឯកឧត្ដម សុខ សង្វារ បានបញ្ជាក់ថា អ្នកជំនាញ​ការនៃ ICC Angkor នេះបានសំដែងការឯកភាពគាំទ្រ និងសរសើរចំពោះគំរោងប្រតិបត្តិ Angkor
ដើម្បីឆ្លើយតបសំនួរដែលបានសួរថា តើអ្វីទៅជាក្រមប្រតិបត្តិ Angkor? ឯកឧត្តម សុខ សង្វារ បាន​បំ​ភ្លឺ​ថា « ខ្ញុំសូម បញ្ជាក់ដែរថា ក្រមប្រតិបត្តិ Angkor គឺជាឯកសារមួយដែលផ្តល់ជាពត៌មាន ដើម្បីពន្យល់ និងអប់រំចំពោះភ្ញៀវ ទេសចរណ៍ជាតិ ក៏ដូចជា​អន្តរជាតិផងដែរ ចំពោះអាកប្បកិរិយាដែលគាត់មិនគួរធ្វើ ពេលដែលគាត់ទស្សនាក្នុងតំបន់អង្គរ។ ឯកឧត្តម បន្តថា ខ្ញុំក៏សូមបង្ហាញជាពង្រាង ដែលយើង​បាន​រៀបចំ​ហើយ​កន្លងមកនេះ ហើយនេះគឺជាក្រុមប្រតិបត្តិអង្គជាភាសាខ្មែរ ហើយយើងក៏បាន​បកប្រែ​ជា៤​ភាសា ក្នុង​នោះមានភាសា អង់គ្លេស កូរ៉េ និង ចិន ហើយយើងនឹង​រៀបចំ​ភាសាបន្ថែម​ទៀត​នាពេល​អនាគត។
សូមបញ្ជាក់ផងដែរថា ថ្ងៃនេះដែល យើងបានទទួលការគាំទ្រ ក៏ដូចជាឯកភាព ពីអ្នកជំនាញ ការ ICC នេះ ការពិតជាការងារ ដែលក្រុមការងារបានខិតខំពីរឆ្នាំជាងហើយ។  ឯកឧត្តម សុខ សង្វារ បាន​បន្ថែម « អាកប្បកិរិយា​មិនគួរធ្វើនៅពេល ដែលភ្ញៀវអញ្ជើញមក​ទស្សនាតំបន់​អង្គរមាន៧​ចំណុច ទី១‑ សំ​ដៅ​ដល់សំលៀក​​បំពាក់​​ឱ្យសមរម្យ ទី២‑ការប៉ះពាល់ស្ទាបអង្អែលរូបចម្លាក់ សិលាចរិកនៅ​លើប្រាង្គ​ប្រាសាទទី៣ ‑​ការស្រែកឡូឡា ឬរត់លេងនៅក្នុងប្រាសាទទី៤‑​ហាមឃាត់មិន​អនុញ្ញាត្តិឱ្យដើរលើតំបន់​មានស្លាក​សញ្ញា​​ហាមឃាត់ ទី៥‑ ហាមជក់បារីក្នុងតំបន់ប្រាសាទ អង្គរ ទី៦‑មិនអោយមានការទិញវត្ថុ​បូរាណ​ពី​ក្មេងៗ​ដើរលក់ស្ករក្នុងតំបន់អង្គរ​ និង ទី៧‑ អាកប្បកិរិយា​​​មិនសមរម្យទៅលើព្រះសង្ឃ ។
ឯកឧត្តម​ បាន​បន្តថា បំណងនៃក្រុមប្រតិបត្តិអង្គរចង់​សំណូមពរ ​និងពន្យល់ដល់ភ្ញៀវ​ទេសចរ​ប្រសិនបើ​យើងធ្វើនូវទង្វើខាងលើនេះ វាមិនខុសច្បាប់ទេ ប៉ុន្តែវាធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ជាតិមួយ និងប្រាសាទ​ជាតំបន់ជាទីសក្ការៈរបស់កម្ពុជាផងដែរ។ ប៉ុន្តែ នៅមាន​ចំណុចបង្កាមមួយទៀតដែល​បានចែង​បញ្ជាក់​ច្បាស់​​ គឺរាល់ការលួច​នឹងធ្វើ​ឱ្យខូចខាត​ដល់ប្រាសាទ ដូចជាការគូសនៅលើថ្ម រុញឱ្យខូចរូប​ចម្លាក់​ណាមួយ​ឬក៍លួចថ្ម​មួយ​ដុំចេញ​ក្រៅ ឬអាកប្បកិរិយាមួយចំនួន​បង្ហាញភាពអាសអាភៀស​ និងកេរ្តិ៍ភេទ​នៅក្នុង​តំបន់​ប្រាសាទ​​​នោះ​ជាសកម្មភាពដែលខុសច្បាប់ យើងត្រូវចាត់វិធាន​ការតាមផ្លូវច្បាប់។
ឯកឧត្ដម សុខ សង្វារ បានបញ្ជាក់ថា ក្រុមប្រតិបត្តិនេះ យើងសំដៅទៅលើ​អាកប្បកិរិយា​ដែល​សមរម្យ​សិនទេ មិនមែនជាភាពមួយដែលធ្វើអ្វីខុសច្បាប់ខ្លាំងពេកនោះទេ បើយើងមើល​ទៅនៅ​លើ​ចំនុច៧ ដែល​ណែនាំភ្ញៀវនូវអ្វីដែលមិនគួរប្រព្រឹត្ត នៅពេលដែលគាត់មកទស្សនាតំបន់អង្គរ៖ ទី១-សំដៅ​ដល់ការស្លៀកពាក់អោយសមរម្យ ទី២‑ ដៅលើការប៉ះចំលាក់ ការស្ទាបអង្អែល រូបចំលាក់ ឬក៏​សិលា​ចារិកនៅលើផ្ទាំងប្រសាទ ទី៣-លើអាកប្បកិរិយាសមរម្យ ដូចជាមិនអាចទៅស្រែកឡូឡា ឬក៏​ទៅ​រត់លែងនៅក្នុងប្រសាទនោះទេ ទី៤- ហាមឃាត់ដើរចូលទៅ តំបន់ដែលដាក់ផ្លាកហាមឃាត់ ទី៥-ហាម​ការជក់បារី គឺយើងមិនចង់ អោយមានការជក់បារី នៅក្នុងតំបន់អង្គរនោះទេ ទី៦ពេលខ្លះ​គឺ​ភ្ញៀវ​ទេស​ចរណ៍​តែងតែ អោយលុយ ឬស្ករគ្រាប់ ឬក៏ទិញវត្ថុអនុស្សាវរីយ៍ពីក្មេងៗ ដែលយើង​មិន​ចង់​អោយ​មាន​ ដែលអាចបណ្តាលអោយ ប៉ះពាល់ដល់សង្គមយើងផងដែរ និងទី៧-សំដៅ​ទៅលើអាកប្ប​កិរិយា​មិន​សមរម្យ​ទៅលើព្រះសង្ឃ ដូច្នេះ បើយើងសំដៅលើចំនុចទាំង៧នេះ យើងពិបាកក្នុង​ការ​បង្កើត​ជា​ច្បាប់​​ផ្តន្ទាទោសចំពោះគាត់ណាស់ ដូច្នេះយើងអាចថា​ផាកពិន័យបើសិន ជាគាត់ធ្វើការថត ឬក៏ទិញ​អីវ៉ាន់​ពីក្មេង ប៉ុន្តែបំណងនៃក្រុមប្រត្តិបតិ្តនេះ គឺយើងចង់ពន្យល់គាត់វិញ ហើយ សំណូមពរឲ្យគាត់យល់ ហើយ​បើគាត់ធ្វើទង្វើរទាំងអស់នេះ សុទ្ឋតែជាសកម្មភាពមិនខុសច្បាប់ តែជាសកម្មភាពដែល​ប៉ះពាល់​ដល់វប្បធម៏ និងប្រាសាទរបស់យើង ប៉ុន្តែនៅខាងក្រោម​នេះ យើងក៏មានប្រការមួយដែលបញ្ជាក់ច្បាស់​រាល់ការលួច ឬធ្វើឲ្យខូចខាត​នៅលើប្រាសាទរបស់យើង ដូចជាការគូសលើថ្ម ឬទៅរុញ​អោយ​ខូច​ចម្លាក់ណាមួយ ឬក៏ទៅលួចថ្មមួយដុំទៅក្រៅឬក៏ដូចជាអាកប្បកិរិយាមួយចំនួន ដែលបង្ហាញពីភាពអាស អាភាស ឬបង្ហាញពីកេរ្តិ៍ភេទ គឺជាសកម្មភាពដែលខុសច្បាប់ ដែលយើងនឹងត្រូវចាត់វិធានការតាម​ផ្លូវ​ច្បាប់​តែម្តង ​ដែលយើងធ្វើការបានយ៉ាងជោគជ័យ​ នៅពេលកន្លងមកនេះ។
ក្រុមប្រតិបត្តិអង្គរមានផែនការផ្សព្វផ្សាយស្ពតខ្លីស្ដីពីក្រុមប្រតិបត្តិអង្គរទៅលើប្រពន្ធ័ផ្សព្វផ្សាយទូរទស្សន៍រដ្ឋ និងឯកជន គេហទំពរ័របស់អាជ្ញាធរជាតិអប្សរា ក្រសួងទេសចរណ៍ និង​ក្រសួង​វប្បធម៌​​និងវិចិត្រ​​សិល្បៈ ​បណ្ដាញ Facebook Yuotube  អង្គការអន្តរជាតិពិភពលោក អង្គការ​យូណេស្កូ​​ សមាគម​និង​ភ្នាក់ងារទេសចរណ៍មួយចំនួន និងផ្សព្វផ្សាយនៅ​លើ​មធ្យោបាយ​ដឹកជញ្ជូនតាមយន្តហោះ តាម​រថយន្ត​ដឹកអ្នកដំណើរភ្ញៀវទេសចរ រ៉ឺម៉ក​ ស៊ីក្លូ ដឹកភ្ញៀវ​និងបិទស្ទិកគរ័​នៅលើកន្លែង​លក់​សំបុត្រចូល​ទស្សនា​អង្គរ៕