|
រូបភាពនៃកិច្ចប្រជុំនៅខេត្តសៀមរាប |
យោងតាមការចុះផ្សាយនៅគេហទំព័រអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានអោយដឹងថា កិច្ចប្រជុំបច្ចេកទេសលើកទី២៣របស់គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC-Angkor) ត្រូវបានប្រារព្វធ្វើឡើងនៅក្រុងសៀមរាបព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ មានរយៈពេល២ថ្ងៃ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តទទួលបន្ទុកទីស្ដីការគណៈ រដ្ឋមន្រ្តី និងជា ប្រធានអាជ្ញាធរអប្សរា ឯកឧត្តម Romain Louvet ទីប្រឹក្សាស្ថានទូតបារាំងផ្នែកសហ ប្រតិបត្តិ ការណ៍ និងការងារវប្បធម៌ និងភាគីជប៉ុន ឯកឧត្តម Yoshihiro Higuchi រដ្ឋមន្រ្តី និងអនុប្រធានបេសកកម្ម ការទូ
១/ លោកបណ្ឌិត Pascal Royère ស្ថាបត្យករជាតិបារាំងបានចំណាយពេល១៦ឆ្នាំសម្រាប់គម្រោងជួសជុលប្រាសាទបាពួន
២/ លោកបណ្ឌិត Hyroyuki Suzuki អ្នកជំនាញអភិរក្សបេតិកភណ្ឌជាត់ជប៉ុន ជួយការងារអង្គរប្រចាំ ICC ១០ឆ្នាំ
៣/ លោកបណ្ឌិត Tsuyoshi Narita អ្នកជំនាញអភិរក្សបេតិកភណ្ឌជាត់ជប៉ុន ជួយ ការងារ អង្គរប្រចាំ ICC ជាង១០ឆ្នាំ។
កិច្ចប្រជុំលើកទី២៣នេះបានផ្តោតលើបញ្ហាសំខាន់មានដូចជា៖
· ពិនិត្យរបាយការណ៍ការងាររបស់ ICC ឆ្នាំ២០១៣
· ស្តាប់របាយការណ៍ការងាររបស់អាជ្ញាធរអប្សរា២០១៣
· ពិនិត្យរបាយការណ៍របស់ស្ថាប័នអន្តរជាតិ និងជាតិចំនួន១១គម្រោង ដែល បានអនុវត្តក្នុងឆ្នាំ២០១៣ ទាក់ទងនឹងការងារអភិរក្សរមណីយដ្ឋាន និងការដ្ឋានជួសជុលប្រាសាទរបស់អាជ្ញាធរអប្សរា ប្រទេសចិន ឥណ្ឌា បារាំង ជប៉ុន
· ស្តាប់របាយការណ៍របស់ស្ថាប័នជាតិ និងអន្តរជាតិទាក់ទងនឹងការងារស្រាវជា្រវបរិស្ថាន ថ្ម បុរាណវិទ្យា
· ការពិភាក្សាអំពីការបណ្ដុះបណ្តាលធនធានមនុស្ស
· កម្មវិធីស្រាវជ្រាវពីលំហអាកាសលើបញ្ហាបរិស្ថាន
· កម្មវិធីថត3D នៅអង្គរវត្ត
· កម្មវិធីស្រាវជ្រាវក្រុងអង្គរធំ កោះកេរ វិធីសាស្រ្តស្រាវជ្រាវកុលាលភាជន៍ និងសាសនា
· គម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ
· គម្រោងរៀបចំទីចំណត និងទទួលភ្ញៀវនៅអង្គរវត្ត បន្ទាយស្រី និងតាព្រហ្ម
· គម្រោងគ្រប់គ្រងទឹកនៅរមណីយដ្ឋានអង្គរ
· គម្រោងអភិវឌ្ឍន៍សហគមន៍
· គម្រោងអភិរក្សភ្នំគូលេន
· គម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍។
សូមរំលឹកថាគណៈកម្មការ (ICC) បានបង្កើតឡើងនៅឆ្នាំ១៩៩៣ក្រោយសនិ្នសីទអន្តរជាតិលើកទី១ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មធិការ បេតិកភណ្ឌពិភពលោកពេលទទួលចុះអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការបង្កើត យន្តការអន្តរជាតិ ICC សម្រាប់អង្គរ ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំង៥ ដែល តម្រូវឲ្យអាជ្ញាធរកម្ពុជាបំពេញក្នុងរយៈពេល៣ឆ្នាំ(១៩៩៣-១៩៩៦)។
សមាជិកនៃ (ICC) មានចំនួន៣៧ប្រទេស មកពីទ្វីប៥ និងមានអង្គការអន្តរជាតិចំនួន១៣ទៀតចូលរួម ផងដែរ។ បណ្តាប្រទេសទាំងនោះមាន៖ ប្រទេសបារាំង អាល្លឺម៉ង់ អូស្ត្រាលី បែលហ្សិក ប៊្រុយណេ កម្ពុជា កាណាដា ដាណឺម៉ាក អេហ្ស៊ីប អេស្ប៉ាញ អាមេរិក រ៉ូស្ស៊ី ក្រិច ហុងគ្រី ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ឡាវ លុចហ្សំបួរ ម៉ាឡេស៊ី ម៉ិចស៊ិច ន័រវែស នូវែលហ្សេឡង់ ហូឡង់ ហ្វីលីពីន ប៉ូឡូញ ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង សាធារណរដ្ឋកូរ៉េ ចិន សិង្ហបុរី សិរីលង្កា ស៊ុយអែត ស្វីស ថៃ ទុយណេស៊ី និងវៀតណាម។ ចំណែកអង្គការអន្តរជាតិមានដូចជា៖ សហភាពអឺរ៉ុប ធនាគារអភិវឌ្ឍន៍អាស៊ី អង្គការស្បៀងអាហារ និងកសិកម្ម អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ អង្គការអ៊ីក្រូម អង្គការអ៊ីកូម អង្គការអ៊ីកូម៉ូស អង្គការទេសចរណ៍អន្តរជាតិ អង្គការSEAMEO/SPAFA អង្គការយូណេស្កូ អង្គការយូអិនឌីភី អង្គការយូអិនវី និងមូលនិធិប្រាង្គប្រាសាទពិភពលោក (WMF) ។
· (ICC) គឺជាយន្តការអន្តរជាតិសម្របសម្រួលជំនួយដល់ជូនដោយបណ្តាប្រទេស និងអង្គការផ្សេងៗសម្រាប់ការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិអង្គរ។
· (ICC) ជាវេទិការមួយដែលស្ថាបត្យករ វិស្វករ បុរាណវិទូ អ្នកស្រាវជ្រាវ និងអ្នកបច្ចេកទេសជំនាញផ្សេងៗគ្នាអាចផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈរបស់ពួកគេសម្រាប់ការអភិរក្ស និងការអភិវឌ្ឍនៃឧទ្យានអង្គរ។
· ភារកិច្ចសំខាន់របស់ (ICC) គឺ ស្រោចស្រង់ អភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋានសៀមរាប-អង្គរ។ ICC បានបញ្ចប់ដំណាក់កាលស្រោចស្រង់អង្គរហើយ ក្នុងរយៈពេល១០ឆ្នាំ (១៩៩៣-២០០៤)។ ដំណាក់កាលនេះគឺការអភិរក្ស និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព(២០០៤-បច្ចុប្បន្ន)។ ICC រៀបចំកិច្ចប្រជុំរបស់ខ្លួនពីរដងក្នុង១ឆ្នាំ ម្តងជាមួយសមាជិក គឺកិច្ចប្រជុំពេញអង្គ និងម្តងទៀតគឺកិច្ចប្រជុំបច្ចេកទេស ។
តជប៉ុន ជាសហប្រធាននៃកិច្ចប្រជុំ ព្រមទាំងមានវត្តមានលោកស្រី ANNE LEMAISTRE នាយិការអង្គការយូណេស្កូប្រចាំកម្ពុជា និងមានវាគ្មិនតំណាងICC និងអ្នកបច្ចេកទេសស្រាវជ្រាវមកពីបណ្ដាប្រទេសលើពិភពលោកជាច្រើនរូបដែលពាក់ពន្ធ័ និងកិច្ចការការពារ អភិរក្សតំបន់អង្គរ។ កម្មវិធីដំបូងនៃកិច្ចប្រជុំលើកទី២៣នេះ គឺឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់អ្នកជំនាញការអន្តរជាតិបីរូបដែលបានចែកឋានទៅកាលពីពេលថ្មីៗ៖
By: Cambodia News