Wednesday, July 22, 2015
ស្ត្រីខ្មែរ២រូប ត្រូវបានជួយសង្គ្រោះ និងបញ្ជូនមកដល់ ប្រទេសកម្ពុជាវិញ ហើយបន្ទាប់ពីចាញ់បោកមេខ្យល់ យកទៅរៀបការជាមួយបុរស ជនជាតិចិន នៅប្រទេសចិន
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៥នេះ ដែលផ្តល់ជូនដោយឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន បានអន្តរាគមន៍ជួយសង្គ្រោះស្រ្តីខ្មែររងគ្រោះ ចំនួន ២ នាក់ ដែលត្រូវបានមេខ្យល់នាំទៅរៀបការជាមួយបុរសជនជាតិចិន នៅប្រទេសចិន កាលពីឆ្នាំ២០១៣។
ស្រ្តីខ្មែររងគ្រោះទាំង២នាក់ គឺម្នាក់ឈ្មោះ ហ៊ុន អឿន មានស្រុកកំណើត នៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងម្នាក់ទៀត ឈ្មោះ នាង រិន(ឈ្មោះពិតប្រាកដ នាង ស្រីលក្ខណ៍) មានស្រុកកំណើត នៅឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្ដាល។ អ្នកទាំងពីរបានមកដល់កម្ពុជាវិញ នៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០១៥ តាមជើងយន្តហោះ MH 754 វេលាម៉ោង 12: 30 នាទី ថ្ងៃត្រង់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
គួរបញ្ជាក់ថា កន្លងមកតាមការណែនាំរបស់ក្រសួងការបរទេស ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅប្រទេសចិន តែងតែជួយធ្វើអន្តរាគមន៍ ជួយស្រ្តីខ្មែររងគ្រោះជាច្រើននាក់ ដែលត្រូវចាញ់បោកមេខ្យល់នាំយកទៅរៀបការជាមួយបុរសជនជាតិចិនអោយបានធ្វើមាតុភូមិន៍មកកម្ពុជាវិញ។ ហេតុដូចនេះ ក្រសួងសូមធ្វើការអំពាវនាវជាថ្មីម្ដងទៀតដល់ពលរដ្ឋខ្មែរ ជាពិសេសនារីខ្មែរដែលជាជនងាយរងគ្រោះ ត្រូវធ្វើការប្រុងប្រយ័ត្នចំពោះការអូសទាញ បញ្ចុះបញ្ចូលពីសំណាក់មេខ្យល់ ដែលប៉ុនប៉ងនាំបងប្អូនទៅធ្វើការ ឬ ទៅរៀបការជាមួយបុរសជនជាតិចិន នៅប្រទេសចិន ។
អត្ថបទ៖សុភាព
វេទិកាតុមូលស្តីពី ផែនទីខ្នាត ១/១០០ ០០០ ដែលទទួលស្គាល់ជាអន្តរជាតិ ជាមួយប្រទេសជិតខាងគឺពិតជាអាយុជីវិតរបស់ ព្រះរាជាណាចក្រកម្ពុជា
វេទិកាតុមូលស្តីពី ផែនទីខ្នាត ១/១០០ ០០០ ដែលទទួលស្គាល់ជាអន្តរជាតិ ជាមួយប្រទេសជិតខាងគឺពិតជាអាយុជីវិតរបស់ ព្រះរាជាណាចក្រកម្ពុជា
---------------------------------------------------------------------
វាគ្មិនកិត្តិយស៖- ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
- ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការកិច្ចការព្រំដែន
- ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
- ឯកឧត្តម ឡុង វិសាលោ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- ឯកឧត្តម ស៊ា ម៉ៅ សមាជិកក្រុមប្រឹក្សាអ្នកច្បាច់ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាសាស្រ្តាចារ្យច្បាប់
- ឯកឧត្តម ឌឹម សុវណ្ណារុំ ជំនួយការអមទីស្តីការគណៈរដ្ឋមន្រ្តី
ឯកឧត្តម ផៃ ស៊ីផាន ចាត់ទុកសេចក្តីថ្លែង ការណ៍របស់ អង្គការលីកាដូ គឺជាការបំភ័ន្ត និងប្រាសចាកពីគោលដៅយុត្តិធម៌
យោងតាមលិខិតចំហររបស់ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានបង្ហោះផ្សាយក្នុងគេហទំព័រ Facebook ផ្ទាល់ខ្លួនរបស់ឯកឧត្តម នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៥ ជម្រាបជូនទៅលោកស្រី ណាលី ពិឡូត នាយិកាអង្គការលីកាដូ បានលើកឡើងថា ឯកឧត្តមពិតជាមានសេចក្ដីសោកស្ដាយ និងអាម៉ាស់ចំពោះសេចក្ដីថ្លែងការណ៍ របស់លោកស្រីនាយិកា ដែលបង្ហាញពីភាពទុច្ចរិត ជាមួយនិងនិន្នាការនយោបាយ ក្នុងកិច្ចវាយតម្លៃទៅលើលទ្ធផលនៃការវិនិច្ឆ័យក្ដីរបស់តុលាការក្រុង ដែលលើកឡើងពី ការវិនិច្ឆ័យនេះថា “ការវិនិច្ឆ័យក្ដីរបស់តុលាការក្រុង ជាការបំភិតបំភ័យដល់គណបក្សសង្រ្គោះជាតិ បន្ទាប់ពីមានព្រឹត្តិការណ៍បង្គោលព្រំដែនខេត្តស្វាយរៀង និងបន្ទាប់ពីគណបក្សសង្រ្គោះជាតិ បានធ្វើពហិការមិនចូលរួមសម័យប្រជុំពេញអង្គដែលអនុម័ត ទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាល និងសមាគម”។
ឯកឧត្តម ផៃ ស៊ីផាន បានបន្តថា «ការលើកឡើងរបស់ អង្គការលីកាដូនេះ ជាការបំភ័ន្ត និងប្រាសចាកពីគោលដៅយុត្តិធម៌ និងសិទ្ធិមនុស្ស ដែលជាអណត្តិរបស់អង្គការលីកាដូ ក្នុងកិច្ចការពារ និងលើកស្ទួយដែលជាគោលដៅ របស់អង្គការមិនមែនរដ្ឋាភិបាល នៅក្នុងវិស័យស្នូលរបស់ខ្លួន» ឯកឧត្តម ផៃ ស៊ីផាន បានចាត់ទុកថា ការលើកឡើងនេះជាភ័ស្ដុតាងមួយបន្ថែមទៀតនៃនិន្នាការនយោបាយ មិនអព្យាក្រឹត្យ និងការទទួលខុសត្រូវ ចំពោះកាតព្វកិច្ច អង្គការមិនមែនរដ្ឋាភិបាល ដែលដើរតួជាភ្នាក់ងារបរទេសក្នុងការទទួលបានថវិកាពីក្រៅស្រុកដើម្បីកិច្ចប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។
ការប្រឌិតនៃហេតុផលកើតចេញពីការវិនិច្ឆ័យរបស់តុលាការ នៃដំណើរការយុត្តិធម៌ ផ្ដល់ផលប្រយោជន៍ដល់ជនរងគ្រោះ ដែលកើតចេញពីអំពើហិង្សា អង្គការលីកាដូ ហាក់បីដូចជា ដើរតួនាទីហួសពីការទទួលខុសត្រូវរបស់អង្គការមិនមែនរដ្ឋាភិបាល ហើយក្លាយជាអ្នកការពារជាក់ស្ដែងរបស់ជនដៃដល់ និងផលប្រយោជន៍របស់ គណបក្សសង្រ្គោះជាតិ នៅក្នុងបុព្វហេតុនយោបាយនោះ គឺធ្វើឲ្យសាធារណៈជន យល់ដឹងកាន់តែច្បាស់នៅពេលនេះ។ អាស្រ័យហេតុដូចនេះបានជា អង្គការមិនមែនរដ្ឋាភិបាលនេះ មានសកម្មភាពនិងចរិតនយោបាយយ៉ាងសកម្ម ចាប់តាំងពីពេលយុទ្ធនាការបោះឆ្នោតសកល បានចូលរួមបាតុកម្ម និងចលនាប្រឆាំងនឹងច្បាប់ អង្គការមិនមែនរដ្ឋាភិបាលនិងសមាគម។
ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថា រីឯសកម្មភាពចម្លែកមួយទៀត គឺការអំពាវនាវ ជ្រៀតជ្រែក ដាក់កំហិតដល់តុលាការ អោយបោះបង់ចោលសេចក្ដីសម្រេចនៃការវិនិច្ឆ័យ។ អង្គការរបស់លោកស្រីនាយិកា គឺជាភ្នាក់ងារបរទេសមួយដែលដំណើរការ ដោយលុយបរទេស ពុំមែនជាអង្គការអំណាចរដ្ឋណាមួយ ដែលមានអាណត្តិជ្រៀតជ្រែក ឬដាក់សម្ពាធដល់តុលាការនោះទេ។ ការជ្រៀតជ្រែកនេះគួរតែត្រូវបញ្ចប់ដោយខ្លួនឯង ត្បិតលោកស្រីនាយិកាណាលី ពិឡូត និងអង្គការរបស់លោកស្រី តែងតែធ្វើយុទ្ធនាការជាសាធារណៈ លើប្រធានបទ តម្លាភាព និងប្រឆាំងវប្បធម៌ នីទណ្ឌភាព ហើយចង់បានណាស់ តុលាការឯករាជ្យ ចុះហេតុដូចម្តេចពេលនេះ ឧត្តមគតិខាងលើនេះទៅទីណាបាត់? ឬបំភ្លេចចោលដើម្បីប្រឆាំងនឹងតុលាការឬរដ្ឋាភិបាលកម្ពុជា? តាមរយៈរដ្ឋធម្មនុញ្ញក៏ដូចជាច្បាប់នានា ក៏បានបង្ហាញយ៉ាងច្បាស់ ដូចឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងពន្យល់ជាសាធារណៈថា “នេះជាអំណាចរបស់ស្ថាប័នឯករាជ្យ ដែលគ្មានស្ថាប័នណា មានសិទ្ធិរារាំងនោះឡើយ”។ ឯកឧត្តមអ្នកនាំពាក្យក៏បានប្រាប់នូវនីតិវិធីជាសាធារណៈថា“នៅក្នុងរយៈពេល៣០ថ្ងៃ គឺមានសិទ្ធប្តឹងទៅសាលាឧទ្ធរណ៍”។
ឯកឧត្តម ផៃ ស៊ីផាន បានបន្ថែមថា ឯកឧត្តមសង្ឃឹមថាលោកស្រីនាយិកា អង្គការលីកាដូ នឹងពិចារណាសារជាថ្មីចំពោះឧត្តមគតិ និងជំហរក្នុងកិច្ចចូលរួមកសាងសង្គមនីតិរដ្ឋ និងបំបាត់វប្បធម៌នីទណ្ឌភាព ជាជាងលោកស្រីនាយិកាធ្វើសកម្មភាពប្រឆាំង និងឧត្តមប្រយោជន៍ ដែលជាគោលការណ៍ និងទិសដៅរបស់អង្គការមិនមែនរដ្ឋាភិបាល៕
អត្ថបទ៖ សុភាព
Subscribe to:
Posts (Atom)