Friday, October 16, 2015
សាលារាជធានីភ្នំពេញ ជូនដំណឹងអំពីការបញ្ចៀសចរាចរណ៍ ក្នុងពិធីសម្ពោធស្ពានជ្រោយចង្វារទី២ និងសួនច្បាររង្វង់មូលជ្រោយចង្វារ
នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៥នេះ សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន (ស្ពានជ្រោយចង្វារទី២) និងសួនច្បាររង្វង់មូលជ្រោយចង្វារត្រើយខាងលិច-ត្រើយខាងកើត នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៥។
យោងតាមសេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ពីធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន និងសួនច្បាររង្វង់មូលជ្រោយចង្វារត្រើយខាងលិច-ត្រើយខាងកើត ដែលរៀបចំឡើងដោយសាលារាជធានីភ្នំពេញ រួមសហការជាមួយក្រសួងសាធារណការ នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៥ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ដើម្បីឲ្យការប្រារព្ធពិធីនេះ ធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ ក្នុងពេលដំណើរការកម្មវិធី សាលារាជធានីភ្នំពេញ បានធ្វើការណែនាំដូចជា៖ ១. ផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ) និងស្ពានមិត្តភាពកម្ពុជា-ចិន (ស្ពានជ្រោយចង្វារទី២) នាព្រឹកថ្ងៃទី ២២តុលា ចាប់ពីម៉ោង ៤ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់។ ២. ការចរាចរណ៍ចេញចូលរាជធានីភ្នំពេញ ត្រូវបានបង្វែទិសតាមតម្រាយដូចខាងក្រោម៖
-ចេញចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៦ ត្រូវធ្វើចរាចរឆ្លងកាត់តាមស្ពានឧកញ៉ា លី យ៉ុងផាត់ ឡើងមកផ្លូវជាតិលេខ ៥ ផ្លូវទំនប់កប់ស្រូវ វិថីហាណូយ។
-ចរាចរពីទិសខាងលិច ទៅកើតឆ្លងស្ពានជ្រោយចង្វារ ត្រូវបង្វែទិសដៅតាមផ្លូវជាតិលេខ៥ ឡើងតាមស្ពានឧកញ៉ា លី យ៉ុងផាត់។
៣. ក្នុងករណីមានការកកស្ទះចរាចរណ៍នៅលើផ្លូវជាតិលេខ៥ ចរាចរណ៍ពីទិសខាងជើងចូលរាជធានីភ្នំពេញ ត្រូវបង្វែទិសតាមផ្លូវទំនប់កប់ស្រូវ វិថីហាណូយវិញ៕

សម្តេចតេជោនាយករដ្ឋមន្រ្តី អនុញ្ញាតឲ្យលោកជំទាវ ហេឡិន ក្លក ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ ហេឡិន ក្លក ប្រធានអង្គការ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបពិភាក្សានោះ លោកជំទាវ ហេឡិន ក្លក មានប្រសាសន៍ចូលរួមចំណែកនូវការអបអរសាទរ ចំពោះប្រទេសកម្ពុជា ដែលបានចូលរួមចំណែក ដល់ការកាត់បន្ថយភាពក្រីក្រ។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា កម្ពុជាបានអភិវឌ្ឍលើគោលដៅ នៃការអភិវឌ្ឍ សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ ពោលគឺកម្ពុជាមិនគ្រាន់តែចូលរួមអនុវត្ត នូវគោលដៅទាំង៨ នៃការអភិវឌ្ឍសហស្សវត្សរ៍ របស់អង្គការសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាបានបន្ថែម ការបាសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាគោលដៅថ្មី ដែលមិនបានចែង ក្នុងគោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍ របស់អង្គការសហប្រជាជាតិ។ សម្តេចតេជោមានប្រសាសន៍បន្តថា កាលពី ខែកញ្ញាកន្លងទៅ ពោលគឺក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ បណ្តាមេ ដឹកនាំរបស់ ពិភពលោក បានឯកភាពដាក់ចេញនូវការអភិវឌ្ឍ ប្រកបដោយចិរភាពក្រោយឆ្នាំ២០១៥ មាន ១៧គោលដៅក្នុងនោះកម្ពុជា នៅតែបន្តដាក់គោលដៅនៃការបោសសំអានគ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ ជារបៀបវារៈនៃការអភិវឌ្ឍរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
ក្នុងជំនួបគ្នានេះសម្តេចតេជោ បានស្នើឲ្យ UNDP បន្តជួយដល់ការបោសសំអានគ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះឲ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត ព្រោះថាបើមិនមានការបោសសំអាតគ្រាប់មីន គឺមិនមានការអភិវឌ្ឍប្រកបដោយចិរភាពបាននោះទេ។ លោកជំទាវមានប្រសាសន៍ថា ការបោសសំអាត គ្រាប់មីនមិនមែនជាអាទិភាពរបស់កម្ពុជានោះទេ គឺសម្រាប់បណ្តាប្រទេសទាំងអស់នៅមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយសង្គមដែលមានសន្តិភាពត្រូវតែបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះឲ្យខានតែបាន។ លោកជំទាវបន្តថា សម្រាប់កម្ពុជាគោលដៅនៃការអភិវឌ្ឍប្រកបដោយ ចិរភាពនេះ គឺត្រូវតែចូលរួមអនុវត្តឲ្យបានគ្រប់កម្រិតពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ។ លោកជំទាវ បន្តថា ដោយសារតែកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេស១០ ដែលមានភាពងាយស្រួល ក្នុងការបម្រែបម្រួលអាកាសធាតុនោះ អង្គការ UNDP និងបន្តចូលរួមសហការក្នុងដាំដើមឈើឡើងវិញ ពិសេសជំរុញសហប្រតិបត្តិការត្បូងត្បូង ធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការនោះ មាននិរន្តរភាព។
លោកជំទាវមានប្រសាសន៍បន្តថា កន្លងមកមានការអនុវត្តគំរោងនៃការដាំដុះព្រៃឈើ លើប្រជាពលរដ្ឋ ចំនួន២០ម៉ឺនគ្រួសាររួចមកហើយ នៅលើពិភពលោក។ តាមរយៈនេះលោកជំទាវ នឹងបន្តកិច្ចការនោះ នៅក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ លោកជំទាវ ហេឡិន ក្លក មានប្រសាសន៍ជំរាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ពីបញ្ហាសមភាពយ៉េនឌ័រ លើការលើកកម្ពស់ និងគាំពារស្រ្តី។ សម្តេចតេជោ បន្តថាកន្លងមករាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពលើបញ្ហាសមភាពយ៉េនឌ័រ ពោលគឺកម្ពុជាបានរៀបចំឲ្យមានកូតាពីថ្នាក់ជាតិ រហូតដល់ថ្នាក់ ក្រោមជាតិ ពិសេសនៅក្រោមឆ័ត្ររបស់អង្គការសប្រជាជាតិ កម្ពុជាបានបញ្ជូនកងថែរក្សាសន្តិភាព ជាស្រ្តី ទៅចូលរួមប្រតិបត្តិការសន្តិភាព របស់អង្គការសហប្រជាជាតិ ពោលគឺកម្ពុជាបានយកចិត្ត ទុកដាក់យ៉ាងខ្លាំងទៅលើសមភាពយ៉េនឌ័រ ហើយជាគោលដៅកម្ពុជា និងបន្តកសាងសមភាពស្រ្តី ក្នុងការដើរតួនាទីជាមេដឹកនាំ។ សម្តេចតេជោ មានប្រសាសន៍ថា កម្ពុជានឹងបន្តធ្វើការជាមួយនិង UNDP ទៅលើបញ្ហាសមភាពយ៉េនឌ័រ ទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ។ សម្តេចតេជោ មានប្រសាសន៍ឲ្យដឹងដែរថា នៅពេលដ៏ខ្លីខាងមុខ សម្តេចនឹងជួបប្រធានាធិបតីបារាំង ហ្រ្វង់ស្វ័រ ហូឡង់ ដែលនឹងពិភាក្សាគ្នាទៅនឹងការបម្រែបម្រួលអាកាសធាតុ ហើយកម្ពុជានឹងបន្តចូលរួមវិភាគទាន ទៅលើការបម្រែបម្រួលអាកាសធាតុ និងបញ្ហាបរិស្ថាន។ តាមរយៈនេះ សម្តេចបានស្នើដល់អង្គការ UNDP ក្នុងក្របខណ្ឌ កិច្ចសហប្រតិបត្តិការត្បូងត្បូង ធ្វើយ៉ាងណាជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍បន្ថែមទៀត។ លោកជំទាវ មានប្រសាសន៍ថា បញ្ហាបម្រែបម្រួលអាកាសធាតុ និងបរិស្ថាន គឺជាបញ្ហាដ៏មានសារៈសំខាន់ និងការយកចិត្តទុកដាក់ខ្ពស់ ពីបណ្តាមេដឹកនាំពិភពលោក តាមរយៈនេះកម្ពុជាត្រូវតែរួមចំណែក ដល់ការចូលរួមវិភាគទាន ដល់កម្មវិធីបម្រែបម្រួលអាកាសធាតុ និងបញ្ហា បន្សាំនៃការបម្រែបម្រួល អាកាសធាតុ៕

សម្តេចតេជោ ហ៊ុន សែន៖ ជំរុញអោយមានកូតានាំអង្ករពីកម្ពុជាចូលប្រទេសចិនអោយបាន១០ម៉ឺនតោន
ជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីចិននៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តម ស៊ី ជិងពីង ប្រធានរដ្ឋ ស.ប.ចិន បានបញ្ជាក់ថា លោកនឹងជំរុញអោយមានកូតានាំអង្ករពីកម្ពុជាចូលប្រទេសចិនអោយបាន១០ម៉ឺនតោនដូចអ្វីដែលសម្តេចតេជោនាយករដ្ឋមន្រ្តីស្នើសុំ និងជំរុញអ្នកវិនិយោគ អ្នកទេសចរណ៏ចិនទៅកាន់ប្រទេសកម្ពុជាអោយបានកាន់តែច្រើន ជាពិសេសភាគីចិនបានឯកភាពផ្តល់ជំនួយឥតសំណងដល់កម្ពុជាចំនួន១ពាន់លានយ័ន និងជួយកសាងមន្ទីរពេទ្យនៅខេត្តត្បូងឃ្មុំ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាល្ងាចថ្ងៃទី១៥ខែតុលានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាជួជាមួយ ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីនៃសាធារណប្រជាមានិតចិន នៅវិមានរដ្ឋទីក្រុងប៉េកាំង សាធារណប្រជាមានិតចិន។
នៅក្នុងជំនួបដែលពោរពេញដោយភាពស្និតស្នាលនេះ ឯកឧត្តម ស៊ី ជីងពីង បានសំដែងនូវការស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានដឹកនាំគណប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំនៅទីក្រុងប៉េកាំង។ ឯកឧត្តម ស៊ី ជីងពីង បានមានប្រសាសន៏អបអរសាទរសម្តេចតេជោដែលទទួលបានការគាំទ្រជាប់ជាប្រធានគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម ស៊ី ជីងពីង បានមានប្រសាសន៏ថា ឆ្នាំនេះព្រះមហាក្សត្រកម្ពុជាបានយាងចូលរួមខួបទី៧០នៅប្រទេសចិន។
ឯកឧត្តម ស៊ី ជីងពីង បានមានប្រសាសន៏ថា កន្លងទៅនេះគណបក្សកុម្មុយនីស្តចិនតែងតែ
គាំទ្រដល់កម្ពុជា ហើយកម្ពុជាក៏មានទំនាក់ទំនងល្អជាមួយ និងប្រទេសចិនជាយូរលង់ណាស់មកហើយ។ ជាការឆ្លើយតបសម្តេចតេជោនាយកដ្ឋមន្រ្តី បានមានប្រសាសន៏ថ្លែងអំណរគុណដល់ឯកឧត្តម ស៊ី ជីងពីង ដែលបានអញ្ជើញសម្តេចចូលរួមកិច្ចប្រជុំពិសេសរបស់គណបក្សនយោបាយអាស៊ី និងថ្លែងអំណរគុណដល់ឯកឧត្តម ស៊ី ជីងពីង ដែលបានអបអរសាទរសម្តេចជាប់ជាប្រធានគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោក៏បានមានប្រសាសន៏អបអរសាទរដល់ប្រទេសចិនដល់បានប្រារព្ធខួបលើកទី៧០ និងអបអរសាទរនូវសមិទ្ធផលដែលចិនមានការរីកចំរើន ជាពិសេសប្រទេសបានចូលរួមចំណែកផ្តល់វិភាគទានដល់ប្រទេសកំពុងអភិវឌ្ឍន៏ សម្តេចក៏បានគាំទ្រដល់គោលនយោបាយសេដ្ឋកិច្ចផ្លូវសូត្រដែលជាគំនិតផ្តួចផ្តើមពីរដ្ឋាភិបាលចិន។ ដោយឡែកទាក់ទិននឹងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី សម្តេចបានមានប្រសាសន៏ថា ជាកត្តាសំខាន់ណាស់សំរាប់ប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់កម្ពុជា នឹងរៀបចំអនុម័តនូវឯកសារទាំងឡាយដើម្បីចូលរួមជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ។ សម្តេចក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលតែងតែយកចិត្តទុក្ខព្យាបាលព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីកន្លងទៅនេះ។ នៅក្នុងជំនូបនេះសម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏ស្នើដល់ភាគីចិនអោយជួយបណ្តុះបណ្តាល ដល់យុវជន និងស្រ្តីកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តការអោយកាន់តែស៊ីជម្រៅ។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណនូវជំនួយដែលភាគីចិនជួយដល់ការសាងសង់ពហុកីឡាដ្ឋាននៅកម្ពុជាក្នុងឪកាសដែលកម្ពុជាធ្វើជាប្រធានស៊ីហ្គេមនៅឆ្នាំ២០២៣។
សម្តេចតេជោក៏បានស្នើអោយភាគីចិនទិញអង្ករកម្ពុជាអោយបានមួយឆ្នាំ១០ម៉ឺនតោនៗនិងស្នើអោយរដ្ឋាភិបាលចិនមានកូតាថែមទៀតក្នុងការនាំអង្ករពីកម្ពុជាចូលប្រទេសចិន និងនាំចូលនូវកៅស៊ូកម្ពុជាមកកាន់ប្រទេសចិនផងដែរ។ សម្តេចក៏បានស្នើរសុំអោយរដ្ឋាភិបាលចិនជំរុញអ្នកវិនិយោគទៅកាន់ប្រទេសកម្ពុជា។ ឆ្លៀតក្នុងឪកាសនេះសម្តេចតេជោបានអញ្ជើញ ឯកឧត្តម ស៊ី ជិងពីង ទៅទស្សនៈកិច្ចនៅកម្ពុជាផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ស៊ី ជិងពីង ចង់ឃើញកម្ពុជានិងចិនមានកិច្ចសហប្រតិបត្តការថែមទៀត ឯកឧត្តម ស៊ី ជិងពីង បានមានប្រសាសន៏ថា សម្តេចតេជោនាយករដ្ឋមន្រ្តីគឺជាបងប្អូនពិតនៃប្រទេសចិន និងបន្តបណ្តុះបណ្តាលធនធានមនុស្សសំរាប់ប្រទេសកម្ពុជា។ ឯកឧត្តម ស៊ី ជិងពីង បានបញ្ជាក់ថា នឹងជំរុញអោយមានកូតានាំអង្ករពីកម្ពុជាចូលប្រទេសចិនអោយបាន១០ម៉ឺនតោនដូចអ្វីដែលសម្តេចតេជោនាយករដ្ឋមន្រ្តីស្នើសុំ និងជំរុញអ្នកវិនិយោគ អ្នកទេសចរណ៏ចិនទៅកាន់ប្រទេសកម្ពុជាអោយបានកាន់តែច្រើន ជាពិសេសភាគីចិនបានឯកភាពផ្តល់ជំនួយឥតសំណងដល់កម្ពុជាចំនួន១ពាន់លានយ័ន និងជួយកសាងមន្ទីរពេទ្យនៅខេត្តត្បូងឃ្មុំ ។
ក្រោយពីជំនួបបានបញ្ចប់ភាគីកម្ពុជានិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៥ ក្នុងនោះមានពិធីសារជាកិច្ចព្រមព្រៀងសាងសង់ពហុកីឡាដ្ឋានមរតកតេជោកិច្ចព្រមព្រៀងផ្តល់ថវិការកិច្ចព្រមព្រៀងវិនិយោគលើវិស័យឧស្សាហកម្ម និងកៅស៊ូ ការបណ្តុះបណ្តាល វិនិយោគ និងកសិឧស្សាហកម្ម។ កិច្ចព្រមព្រៀង ទិញ អង្ករពីកម្ពុជាមួយឆ្នាំ១០ម៉ឺនតោនៗចាប់អនុវត្តពីឆ្នាំ ២០១៦តទៅ៕

សម្តេចតេជោនាយករដ្ឋមន្រ្តី-សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលជួបនិស្សិតចំនួន១៤៦នាក់ ដែលកំពុងសិក្សានៅប្រទេសចិន
និស្សិតចំនួន១៤៦នាក់ ដែលកំពុងសិក្សានៅប្រទេសចិន ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យចូលជួបសំដែងការគួរសម ដើម្បីទទួល នូវអនុសាសន៍មួយចំនួនពីសម្តេចតេជោនាយករដ្ឋមន្រ្តី។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៅកាន់និស្សិតក្នុងឱកាសនោះថា ការជួបជុំក្មួយៗ និងចៅៗ ទាំងអស់នៅពេលនេះ គឺស្របពេលទៅនឹងការប្រារព្វខួប៣ឆ្នាំ នៃការយាងចូលព្រះទីវង្គរបស់ ព្រះករុណាព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃយើងទាំងអស់គ្នា។ តាមរយៈនៃការជួបជុំគ្នានោពេលនេះ សម្តេចមានប្រសាសន៍បន្តថា យើងទាំងអស់គ្នាត្រូវតែគោរពចងចាំថ្ងៃទី១៥តុលានេះ គឺជាការបាត់បងនូវព្រះបិតា សម្តេច សម្តេចទួត ជាទីសក្ការៈនៃយើង ហើយតាមរយៈថ្ងៃនេះដែរនៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា បានប្រារព្វរៀបចំព្រះរាជពិធីកាន់ទុក្ខថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ របស់ព្រះអង្គ ហើយយើងនៅទីនេះ ក្នុងប្រទេសចិន សម្តេចស្នើសុំឲ្យ ក្មួយៗ និងចៅៗទាំងអស់ ក៏ដូចជាគណៈប្រតិភូទាំងមូលផងដែរ អញ្ជើញក្រោកឈរឡើងដើម្បីគោរពដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈនៃយើង។
នៅក្នុងពិធីសំណេះសំណាលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការវាយតំលៃខ្ពស់ និងកោតសរសើរដល់និស្សិត អាហារូបករណ៍កម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការស្នាក់នៅសិក្សារៀនសូត្រ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ ក្នុងរយៈពេលកន្លងមក ពិសេសការធ្វើទំនាក់ទំនងល្អក្នុងជួរនិស្សិត ដែលស្នាក់នៅសិក្សារៀនសូត្រជាមួយគ្នា ក៏ដូចជាធ្វើទំនាក់ទំនងល្អជាមួយ សាស្រ្តាចារ្យ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមទាំងជាមួយនិងបងប្អូនប្រជាពលរដ្ឋចិនផ្ទាល់តែម្តង។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ជូនដល់និស្សិតអាហារូបករណ៍ទាំងអស់ បន្តនូវស្មារតីគោរពស្រឡាញ់ និងចេះជួយយកអាសារគ្នាទៅវិញទៅមក ការធ្វើទំនាក់ទំនងល្អជាមួយ និងនិស្សិត ដែលស្នាក់នៅសិក្សារៀនសូត្រជាមួយគ្នា ពិសេសការបន្តនូវប្រពៃណីមិត្តភាព កិច្ចសហប្រតិបត្តិការល្អ ទាំងក្នុងការសិក្សានាពេលបច្ចុប្បន្ននិងទៅអនាគត។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានធ្វើការដាស់តឿន ដល់និស្សិតអាហារូបករណ៍ទាំងអស់ ត្រូវគោរពវិន័យនិងសេចក្តីថ្លែថ្នូរ ក្នុងការសិក្សារៀនសូត្រ ត្រូវរស់នៅស្អាតហូបស្អាត និងមិនត្រូវបង្កបញ្ហាអ្វីដល់ដល់ការសិក្សានិងការស្នាក់នៅ និងមួយផ្នែកទៀត ត្រូវចូលរួមនៅក្នុងការងារសង្គមឲ្យបានច្រើននិងទូលំទូលាយ។
ជាមួយគ្នានោះសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានធ្វើការណែនាំដល់និស្សិតអាហារូបករណ៍ទាំងអស់ ត្រូវមានមនសិកាសាមគ្គីគ្នាក្នុងការសិក្សាស្រាវជ្រាវពីរបកគំហើញថ្មីៗ ដែលទាក់ទិនទៅនិងកម្មវិធីសិក្សា ពិសេសការរីកចំរើនក្នុងអាស៊ាន ក៏ដូចជាការវិវត្តន៍នៃសភាពការណ៍ពិភពលោក។ ដោយសារតែឆ្នាំ២០១៥ គឺជាឆ្នាំដែលសហគមន៍អាស៊ានចាប់បដិសន្ធិពេញរូបរាងនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការណែនាំដល់និស្សិតអាហារូបករណ៍ទាំងអស់ បង្កើនការប្រកួតប្រជែងនិងប្រៀបឈ្នះ ក្នុងការទទួលបាននូវចំណេះដឹងចំណេះធ្វើពិតប្រាកដ ក្នុងការដណ្តើមឧត្តមភាពលើទីផ្សារការងារ សំរាប់អនាគតរបស់បុគ្គលម្នាក់ៗ និងសំរាប់ការអភិវឌ្ឍតំបន់របស់យើងឲ្យកាន់តែរីកចំរើនថែមទៀត។
ជាមួយគ្នានេះ សម្តេចតេជោ មានប្រសាសន៍ស្នើដល់និស្សិតទាំងអស់ បង្កើននូវការយកចិត្តទុកខ្ពស់ក្នុងការធ្វើទំនាក់ទំនងល្អជាមួយ នឹងនិស្សិតក៏ដូចជាថ្នាក់ដឹកនាំចិន ព្រោះថាចិនគឺជាមិត្តដ៏ល្អរបស់កម្ពុជា និងបានជួយកម្ពុជាដល់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាមានការរីកចំរើនយ៉ាងខ្លាំង ក្នុងពេលបច្ចុប្បន្ននឹងទៅអនាគត។
នៅក្នុងពិធីសំណេះសំណាលគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំយកនូវថវិកាមួយចំនួន ចែកជូនដល់និស្សិតអាហារូបករណ៍ទាំង១៤៦រូបផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទស្សនាមជ្ឈមណ្ឌលប្រព័ន្ធទិន្នន័យរបស់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ត្រូវបានស្វាគមន៍យ៉ាង់កក់ក្តៅរ៉ាក់ទាក់ពីលោក ម៉ៅ លោក ហូ ជាន អនុប្រធានក្រុមហ៊ុន ហ្សេតធីអ៊ី ZTE និងថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក នៃមជ្ឈមណ្ឌលប្រព័ន្ធទិន្នន័យរបស់ទីក្រុងប៉េកាំងជាច្រើនរូប។ នៅក្នុងបទឧទ្ទសនាម របស់ខ្លួន លោក ម៉ៅ និងលោក ហូ ជាន អនុប្រធានក្រុមហ៊ុន ហ្សេតធីអ៊ី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមបំផុត របស់សម្តេចតេជោ និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមក ទស្សនិច្ចមជ្ឈមណ្ឌលប្រព័ន្ធទិន្នន័យរបស់ទីក្រុងប៉េកាំង ដែលជាមជ្ឈមណ្ឌលដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសចិន។
លោកប្រធានក្រុមហ៊ុនមានប្រសាសន៍បន្តថា មកដល់បច្ចុប្បន្ននេះប្រព័ន្ធផ្តល់ទិន្នន័យ មានស្ថានីយ៍ផ្តល់ទិន្នន័យចំនួន ៣២៩កន្លែង គ្រប់ដណ្តប់ក្នុងទីក្រុងប៉េកាំង ដែលស្ថានីយនីមួយៗបំពាក់ទៅដោយឧបករណ៍ទំនើបទាន់សម័យបំផុត ដូចជាប្រព័ន្ធកាំម៉េរាសុវត្តិភាព ក្នុងការត្រួតពិនិត្យនូវរាល់បាតុភាពផ្សេងៗ មានដូចជាគ្រោះថ្នាក់ចរាចរណ៍ គ្រោះរញ្ជួយដី អំពើភេរវកម្ម និងបញ្ហាដ៏ទៃទៀត ដែលអាចកើត ឡើងជាយថាហេតុ។
លោកប្រធានមានប្រសាសន៍ឲ្យដឹងដែរថា នៅក្នុងទីក្រុងប៉េកាំងប្រព័ន្ធគ្រប់គ្រងទិន្នន័យត្រូវបានរៀបចំគ្រប់ដណ្តប់ប្រមាណ ៨៥% និងនៅជាយក្រុងប៉េកាំងគ្រប់ដណ្តប់ប្រមាណ ៨០%។ ជាមួយនឹងជោគជ័យដែលសំរេចបាននោះ ក្រុមហ៊ុននឹងខំតខំបំពាក់ ឲ្យបានគ្រប់ដណ្តប់នៅគ្រប់ទីកន្លែងទាំងអស់ ដើម្បីងាយស្រួលលើការត្រួតពិនិត្យទៅលើបញ្ហាសន្តិសុខជាតិ ពិសេសការខិតខំរៀបចំឲ្យបានគ្រប់ដណ្តប់នៅគ្រប់ទីកន្លែងទាំងអស់ ឲ្យបានមុនពេលដែលប្រទេសចិន ធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២ ខាងមុខ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក នៃមជ្ឈមណ្ឌលប្រព័ន្ធទិន្នន័យក្រុងប៉េកាំង ដែលបានរៀបចំអោយមាននូវដំណើរ ទស្សនកិច្ចរបស់សម្តេចនិងគណៈប្រតិភូ បានទស្សនាមជ្ឈមណ្ឌលប្រព័ន្ធទិន្នន័យរបស់ខ្លួន។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា មជ្ឈមណ្ឌលនេះគឺពិតជាមានអត្ថន័យខ្លាំងណាស់ ក្នុងការគ្រប់គ្រង ប្រព័ន្ធទិន្នន័យដែលជាបញ្ហាសន្តិសុខជាតិរបស់ប្រទេសមួយ។

Subscribe to:
Posts (Atom)