នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអញ្ជើញចូលរួម ក្នុងសន្និបាតបូកសរុបការងារប្រឡងប្រណាំង “រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤” និងទិសដៅប្រឡងប្រណាំង “រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អឆ្នាំ២០១៥-២០១៦” ព្រមទាំងអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៥។
នៅក្នុងសន្និបាតនេះ ឯកឧត្តម ថោង ខុន បានលើកឡើងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យ ទេសចរណ៍ជាមាសបៃតង និងជាវិស័យអាទិភាពដ៏សំខាន់មួយក្នុងការកសាងសេដ្ឋកិច្ច-សង្គម ដោយបាន នាំមកនូវចំណូលជូនជាតិ ផ្តល់ឱកាសការងារ ចូលរួមដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និង ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបន្តថា នៅឆ្នាំ២០១៤កន្លងទៅនេះ ក្រសួងទេសចរណ៍សម្រេច បានកំណើនក្នុងអត្រា ៧% ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិប្រមាណ៤ លាន ៥សែននាក់ បង្កើតឱកាសការងារប្រមាណ ៦២ម៉ឺននាក់ និងនាំប្រាក់ចំណូលប្រមាណជិត ៣០០០លានដុលា្លរអាមេរិក បញ្ចូលក្នុងសេដ្ឋកិច្ចជាតិយើង ហើយតាមការព្យាករណ៍នៅឆ្នាំ២០២០ ការមកដល់នៃទេសចរអន្តរជាតិអាចកើនឡើងដល់ ៧,៥លាននាក់ និងនាំមកនូវចំណូលសរុបប្រមាណ ៥០០០ លាន ដុល្លារ បង្កើតឱកាសការងារបានជិត១លាននាក់។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានបន្ថែមទៀតថា ក្រសួងទេសចរណ៍ក្នុងអណត្តិទី៥ នៃរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការកំណែទម្រង់មួយផ្តោតលើមុំបួនជា អាទិភាពរួមមាន៖ ១. ពង្រឹងសេវាកម្មទេសចរណ៍ (បង្កើតឱ្យមានស្តង់ដាលើគ្រប់សេវា “សេវាមួយ ស្តង់ដា មួយ” , ២. ការបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ (ដោយដាក់ចេញនូវយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ”), ៣. ការផ្សព្វផ្សាយ និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗប្រកបដោយ ទស្សនទានបៃតងស្អាត និងច្នៃប្រឌិតថ្មី- Creative and Innovative និង ៤. ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងវិស័យទេសចរណ៍ (Smart Tourism)។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៏បានលើកឡើងនូវបញ្ហាដែលកំពុងជួប ប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចជា៖ ទី១. ទាមទារឱ្យមានការវិនិយោគឯកជន និងវិនិយោគសាធារណៈ ឱ្យបានសមស្របសម្រាប់អភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយគុណភាព និងច្នៃប្រឌិតខ្ពស់។ ទី២. ការអនុវត្តច្បាប់ស្តីពីទេសចរណ៍នៅមានកំរិតនៅឡើយទាំងការផ្សព្វផ្សាយ និងអនុវត្តច្បាប់ក៏ពុំទាន់ ទូលំទូលាយ និងស៊ីជំរៅ។ ទី៣. យើងពុំទាន់រៀបចំឱ្យមានស្តង់ដាគុណភាពលើគ្រប់សេវាកម្មទាំងអស់នៅ ឡើយ។ ទី៤. ការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេចរណ៍យើង ខ្វះខាតកម្លាំងពលកម្ម ពិសេសលើ ផ្នែកជំនាញវិជ្ជាជីវៈទាំងលើបរិមាណនិងគុណភាព ដែលជាកត្តាគន្លឹះក្នុងការពង្រឹងគុណភាពសេវាកម្ម ទេសចរណ៍ និងបង្កើនការប្រកួតប្រជែងតាមរយៈការបំពេញសេចក្តីត្រូវការរបស់ភ្ញៀវជាតិ និងអន្តរជាតិ។ ទី៥. និងមានបញ្ហាប្រឈមមួយចំនួនទៀតដែលជះឥទ្ធិពលដោយផ្ទាល់លើប្រសិទ្ធភាពចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ”។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៏បានលើកឡើងថែមទៀតថា ស្របពេលជាមួយពិធីអបអរសាទរទិវា ទេសចរណ៍ពិភពលោក (WTD) ឆ្នាំ២០១៥ ក្រោមប្រធានបទ “មួយពាន់លានទេសចរ-មួយពាន់លាន កាលានុវត្តភាព” ការប្រឡងប្រណាំង “រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” នេះ ក្រសួងទេស ចរណ៍ក្រោមកិច្ចសហការដ៏ល្អជាមួយអាជ្ញាធរ ក្រសួង-ស្ថាប័នពាក់ព័ន្ធផ្នែកឯកជនបានខិតខំជម្រុញ និង បានរៀបចំនូវយន្តការទ្រទ្រង់ជាច្រើនសម្រាប់ធានាចីរភាព និងជោគជ័យនៃយុទ្ធនាការនេះ ដោយបាន បង្កើតនូវ គំរូគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជា ដោយឈរលើមូលដ្ឋាន ៣សំខាន់គឺ ១. បង្កើនប្រសិទ្ធភាព ការគ្រប់គ្រងដោយអាជ្ញាបណ្ណទេសចរណ៍ ២. ការរៀបចំស្តង់ដាបៃតងក្នុងឧស្សាហកម្មទេសចរណ៍ ៣. ពង្រឹងចំណាត់ថ្នាក់ក្នុងឧស្សាហកម្មទេសចរណ៍ ហើយដែលមានរង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តីសម្រាប់ធុរកិច្ច បៃតងក្នុងវិស័យទេសចរណ៍ជាស្នូល និងជាជីពចរនៃចលនាប្រឡងប្រណាំង។
អង្គសន្និបាតនេះផងដែរ នឹងផ្តោតពិភាក្សារិះរកនូវគន្លឹះដើម្បីចាប់ច្បាមយកកាលានុវត្តភាព និងឆ្លើយតបនូវបញ្ហា ប្រឈមខាងលើដើម្បីជាមូលដ្ឋានទ្រទ្រង់ចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ហើយប្រធានបទសំខាន់ៗមួយចំនួននឹងត្រូវពិភាក្សាដូចជា៖
- ប្រធានបទទី១៖ ស្តង់ដា “រង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍”
- ប្រធានបទទី២៖ ការងារគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍
- ប្រធានបទទី៣៖ ការងារគ្រប់គ្រងឧស្សាហកម្មទេសចរណ៍
- ប្រធានបទទី៤៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ចល្អ
- ប្រធានបទទី៥៖ យន្តការទ្រទ្រង់ចលនាប្រឡងប្រណាំង“រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”៕
Monday, September 21, 2015
សម្តេចតេជោ ហ៊ុន សែន៖ «សន្តិភាព» ជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនទាំងអស់នៅក្នុងសកលលោក
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៥នេះ បានសរសេរនៅក្នុងសារលិខិត របស់សម្តេចក្នុងឱកាសទិវាសន្តិភាពអន្តរជាតិលើកទី ១៣ ថា «សន្តិភាព» ជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនទាំងអស់នៅក្នុងសកលលោក ជាពិសេសប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមអស់ជិត៣ទសវត្សរ៍ ដែលបណ្តាលឲ្យប្រជាជនយើងរាប់លាននាក់ បាត់បង់ជីវិតយ៉ាងខ្លោចផ្សារ ព្រាត់ប្រាស់គ្រួសារ និងរងទុក្ខវេទនាឥតឧបមា ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ការឈឺចាប់ការរងទុក្ខវេទនា និងភាពខ្លោចផ្សារទាំងនេះ នៅតែដឹតជាប់ ក្នុងអារម្មណ៍របស់ពលរដ្ឋកម្ពុជាគ្រប់រូប ដែលនាំឲ្យយល់ច្បាស់ណាស់ពីតម្លៃនៃ «សន្តិភាព»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថានៅថ្ងៃនេះ ប្រជាជនកម្ពុជាទូទាំងប្រទេស មានសេចក្តីសោមនស្សរីករាយ ជាមួយប្រជាជនលើសកលលោកប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ» ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ២១ ខែកញ្ញា ស្របតាមសេចក្តីសំរេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៥៥ នៅឆ្នាំ២០០១ ក្នុងគោលបំណងអប់រំ និងលើកកំពស់ការយល់ដឹងជាសាធារណៈឲ្យបានទូលំទូលាយអំពីអត្ថន័យ និងតំលៃនៃសន្តិភាព និងភាពចាំបាច់ក្នុងការរួមចំណែកដល់កិច្ចប្រឹងប្រែងជាអន្តរជាតិ សំដៅទប់ស្កាត់ កាត់បន្ថយនិងបញ្ឈប់រាល់ជំលោះដោយអាវុធ និងសង្គ្រាមនៅគ្រប់ទីកន្លែងទូទាំងសកលលោក។
ការចូលរួមប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ» របស់កម្ពុជានៅពេលនេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីឆន្ទៈមោះមុតរបស់ប្រជាជនកម្ពុជាក្នុងការការពារសន្តិភាពប៉ុណ្ណោះទេ តែជាឱកាសក្រើនរំលឹកពីភាពចាំបាច់ខានពុំបាន នៃការពង្រឹងផែនសាមគ្គី ឯកភាពជាតិ ពួតដៃគ្នាជាធ្លុងមួយ រួមជាមួយប្រជាជនក្នុងសកលលោក ដើម្បីថែរក្សា ឲ្យបានគង់វង្សនូវសន្តិភាព ដែលជាគន្លឹះមិនអាចខ្វះបាន នៃការអភិវឌ្ឍន៍ និងភាពរីកចម្រើននៃប្រទេសកម្ពុជា។
កម្ពុជាក៏បានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមចំណែក ដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងពិភពលោក និងក្នុងតំបន់បច្ចុប្បន្ន ជាមួយសហគមន៍អន្តរជាតិក្នុងការការពារ និងថែរក្សាសន្តិភាពនៅលើសាកលលោក។ ក្នុងន័យនេះកម្ពុជាបានចូលរួមជាភាគីនៃសន្ធិសញ្ញា និងពិធីសារអន្តរជាតិជាច្រើនពាក់ព័ន្ធ នឹងការកាត់បន្ថយសព្វាវុធ ការទប់ស្កាត់ការរីកសាយអាវុធប្រល័យលោក កម្ពុជាក៏បានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ តាមរយៈការបញ្ជូនក្រុមប្រតិបត្តិការដោះមីន កងរក្សាសណ្តាប់ធ្នាប់ កងវិស្វកម្ម មន្ទីរពេទ្យកម្រិត២ ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ននេះមានចំនួនជាង ៣,០០០នាក់ នៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ សាធារណរដ្ឋ អាហ្វ្រិកកណ្តាល ស៊ីរី លីបង់ ម៉ាលី និងស៊ីប្រ។
ជាទីបញ្ចប់សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិ ព្រមទាំងអង្គការអន្តរជាតិ និងសង្គមស៊ីវិលទាំងអស់នៅកម្ពុជា សូមបន្តពួតដៃគ្នាអនុវត្ត និងគាំទ្រស្មារតី «ទិវាសន្តិភាពអន្តរជាតិ» នេះ និងបន្តអនុវត្ត «វប្បធម៌សន្ទនា» ឲ្យបានខ្ជាប់ខ្ជូន និងបន្តខិតខំថែបំប៉ន ពង្រឹងនិងផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវការយល់ដឹងអំពីគ្រឹះមូលដ្ឋានទ្រទ្រង់សន្តិភាព ដែលមានជាអាទិ៍ ការលើកកម្ពស់វប្បធម៌អហិង្សា ការអត់ធ្មត់ ការយោគយល់ ការអធ្យាស្រ័យគ្នា ការសន្តោសប្រណី ការស្រលាញ់រាប់អានគ្នាជាភាតរៈនៅក្នុងសង្គមជាតិរបស់យើង៕

Subscribe to:
Posts (Atom)