Wednesday, June 3, 2015

សម្តេច​តេជោ​ ប្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​សមាគម​នានា ​កុំ​ព្រួយ​​បារម្ភ​ អំពី​ច្បាប់​​គ្រប់​គ្រង​អង្គការ ​សមាគម

សម្តេចតេ​ជោ  នៅ​ថ្ងៃ​ទី២ ខែ​មិថុនា ឆ្នាំ២០១៥ បាន​មាន​ប្រសាសន៍ ប្រាប់​ទៅ អង្គ​ការ​ក្រៅរដ្ឋាភិបាល និងសមាគម​នានា ថាកុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ និង​ច្បាប់​គ្រប់​គ្រង​អង្គការ សមាគម ដោយ​ច្បាប់​នេះ​ធ្វើ​ឡើងដើម្បី​ការងារ​អង្គការ និង​សមាគម​ទាំង​នោះតែប៉ុណ្ណោះ។
នៅក្នុង​ពិធី​សម្ពោធ ដាក់​ឱ្យប្រើប្រាស់​ផ្លូវ​ជាតិលេខ​៤១ នៅខេត្ត​កំពង់​ស្ពឺ សម្តេច​តេជោ​បានមានប្រសាសន៍​ទាក់​ទង នឹង​អង្គ​ការសង្គម​ស៊ីវិល រឺសមាគម​ក្រៅរដ្ឋា​ភិបាលថា «សុំកុំ​បារម្ភពីរឿងច្បាប់​នេះ ច្បាប់​នេះនឹង​ការពារ​អ្នក,ច្បាប់​នេះនឹង​ទ្រ​ទ្រង់​ឲ្យ​អ្នកច្បាប់​នេះ​នឹង​បើកទូលាយ​សកម្មភាព​ដល់​អ្នក​ទៅតាម​ផ្លូវ​ច្បាប់​មួយ  ការ​និយាយ​លើ​ផ្លូវ​ច្បាប់​មួយ គឺ​បាន​សេចក្តីថា​ ធ្វើ​អ្វី​ក៏​ដោយមាន​ច្បាប់​គ្រប់​គ្រង។ ហើយ​ច្បាប់​នេះរដ្ឋធម្មនុញ្ញ​បាន​សំរេច។ លោក​ឯង​ត្រូវអរគុណរាជ​រដ្ឋាភិបាល​ផង ព្រោះពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បង្កើត​បក្សនយោបាយ រឺ​សមាគម សិទ្ធិនេះត្រូវកំណត់​ដោយ​ច្បាប់ យើង​បាន​ធ្វើ​ច្បាប់​ស្តីពីបក្សនយោបាយ​រួច​ហើយ តែ​មិន​ទាន់​បានធ្វើ​ច្បាប់​ស្តី​ពី​ការ​បង្កើត​សមាគម និង​អង្គការ​ក្រៅរដ្ឋាភិបាល​ទេ»
ទាក់ទង​សេចក្ដី​ព្រាង​ច្បាប់​នេះ​ផង​ដែរ កន្លង​មក​នេះ មាន​ក្រុម​អង្គការ​សង្គម​ស៊ិវិល​មួយ​ ចំនួនបាន​ស្នើ​ឱ្យរាជរដ្ឋាភិបាល​បញ្ឈប់ ការ​ធ្វើសេច​ក្ដី​ព្រាង​ច្បាប់​ស្ដី​ពីសមាគម និងអង្គការ​ក្រៅរដ្ឋា​ភិបាល​ និងទាម​ទារ​ឱ្យ​មាន​ការចូលរួម​ផ្ដល់​មតិ​យោបល់​ពី​សង្គម​ស៊ីវិល។
គួរបញ្ជាក់​ថា សេច​ក្ដី​ព្រាង​ច្បាប់ ស្ដីពីសមាគម និង​អង្គ​ការមិន​មែន​រដ្ឋាភិ​បាល គឺ​មាន​គោលបំណង​ធានាការពារ​សិទ្ធិសេរីភាព និង​លើក​កម្ពស់​ចលនា​បង្កើត​សមាគម អង្គការ​មិន​មែន រដ្ឋាភិបាល​នៅក្នុង​ព្រះរាជាណាច​ក្រកម្ពុជា ដើម្បីប​ការពារ​ផល​ប្រយោជន៍ ស្រប​ច្បាប់ និង​ការពារផល​ប្រយោជន៍ សាធារណៈ ព្រម​ទាំង​ពង្រឹង​កិច្ចសហប្រតិបត្ដិការ ក្នុងភាពជាដៃ​គូរវាង សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា។
សូម​រំលឹក​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ ក្រសួង​មហាផ្ទៃ​នបានដាក់​ឱ្យមាន​ការពិភាក្សា​ពិគ្រោះយោបល់​ជាសាធារណៈនៅ​ក្នុង​អង្គសិក្ខា​សាលាថ្នាក់​ជាតិ ដែល​មាន​តំណាង​សមាគម និង​អង្គការមិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្ដរ​ជាតិ​ចូល​រួម។ ហើយ​នៅ​មុន​ពេល​ធ្វើ​សិក្ខាសាលា និងក្រោយ​ពេល​ធ្វើ​សិក្ខា​សាលា ក្រុម​ការងារ​ក្រសួង​មហាផ្ទៃ​បាន​ជួប​ពិភាក្សា​ដោយ​ឡែក​ជា​មួយតំណាង​ សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្ដរ​ជាតិ ជា​មួយតំ​ណាងស្ថាន​ទូត​មួយចំនួន និង​ជាមួយ​តំណាង​ការិយា​ល័យ ឧត្ដម​ស្នង​ការអង្គការសហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជាជាមួយ​តំណាង​ស្ថាន​ទូត ជប៉ុនតំណាង​សហគមន៍ អឺរ៉ុប  តំណាង​អង្គការ សមាគមតំណាង​ទូត​ចិនតំណាង​ស្ថាន​ទូត អាមេរិកអូ​ស្ដ្រាលី និង​សហគមន៍​អឺរ៉ុប និងតំណាង​អង្គការ​ផ្សេង​ៗជា​ច្រើន​ទៀត។
សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​តំណាង​ស្ថាន​ទូត​ក៏​ដូច​ជាតំណាង​អង្គការ សមាគម​ជាតិ និង​អន្ដរជាតិ​បាន​ផ្ដល់​ការ លើក​សរសើរ​ចំពោះ​ការ ដាក់​បញ្ចូល នូវ​រាល់​មតិ​យោបល់​ល្អៗ នៃ​កិច្ចពិ​ភាក្សា នៅក្នុង​សេចក្ដី​ព្រាង ច្បាប់​នេះ។ ក្រុម​ការងារ​ជំនាញ​ដែល​ពាក់​ព័ន្ធ​ក៏បាន​ទទួល​យក​មតិយោបល់​ល្អ​ៗជា​ច្រើន ដែល​បាន​លើក​ឡើង​ដោយ តំណាង​ទាំង​អស់​នោះ ដើម្បី​កែ​សម្រួលសេចក្ដី​ព្រាង​ច្បាប់​នេះ ហើយ​មាន​តំណាង សមាគម និង​អង្គការ សង្គម ស៊ី​វិល​ជាតិ និង​អន្ដរជាតិ​បាន​យល់​ស្រប​គ្នាជា​ច្រើន​ផង​ដែ​រ៕





អត្ថបទ៖ សុភាព

ផ្លូវជាតិ ​​ លេខ​៤១​​ ជាផ្លូវយុទ្ធ​​សាស្រ្ត​សំខាន់​​​​មួយទៀត​ តភ្ជាប់​ពីផ្លូវជាតិ​លេខ​៤​ ​ទៅកាន់​​​ ផ្លូវជាតិ​លេខ៣

នាព្រឹក​ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥ សម្តេចតេ​ជោនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានកាត់​ខ្សែ​បូរសម្ពោធ​បើក​ឲ្យប្រើប្រាស់​ផ្លូវជាតិ​ថ្មីមួយ​ទៀតគឺ​ផ្លូវជាតិលេខ​៤១ ប្រវែង​៩៥​ក្បៀស​២៨គីឡូម៉ែត្រ ដែលជា​ផ្លូវយុទ្ធ​សាស្រ្តតភ្ជាប់​តំបន់​ភូមិ​ភាគ​កណ្តាល ចំណុច​ថ្នល់​ទទឹង​ខេត្តកំពង់​ស្ពឺ ផ្លូវ​ជាតិ​លេខ​៤ ទៅកាន់​តំបន់​ឆ្នេរ​សមុទ្រភាគ​ខាង​ត្បូង​នៃ​ស្រុក​ឈូក ខេត្តប​កំពត។
តាម​ការបញ្ជាក់​របស់ប​រដ្ឋមន្រ្តីសាធារ​ណការ​និង​ដឹក​ជញ្ជូន ឯកឧត្តម ត្រាំអ៊ីវ​តឹក បាន​ឲ្យ​ដឹង​ថា គំរោងនសាងនសង់នផ្លូវ​ជាតិលេខ​៤១​នេះ ត្រូវ​ចំណាយ​ថវិកា​៤៦​លាន​២សែន​៥​ម៉ឺន​ដុល្លារ អាមេរិក ដែលជា​ហិរញ្ញ​ប្បទាន​របស់​រដ្ឋាភិបាល​ចិន រួម​និង​ថវិកា​បដិភាគ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។​
ផ្លូវជាតិ​លេខ​៤១​នេះ ជាប្រ​ភេទ​ផ្លូវ​ក្រាល​កៅ​ស៊ូ DBST មាន​ប្រវែង ៩៥ក្បៀស​២៨​គីឡូ​ម៉ែត្រ ទទឹង​១១​ម៉ែត្រ ដែល​បាន​ចាប់​ផ្តើម​ស្ថាប​នាពី​ខែវិច្ឆិកា​ឆ្នាំ​២០១១ និង​បាន​បញ្ចប់​រួចរាល់​នៅក្នុង​ខែឧសភា​ឆ្នាំ២០១៥។
សម្តេច តេជោ ហ៊ុន សែន បានលើក​ឡើងនៅ​ក្នុង​ឳកាស​នេះថា ការកសាង​អភិវឌ្ឍន៌​វិស័យនានារបស់កម្ពុជា គឺ​មាន​រដ្ឋាភិបាល​ចិន​ជាដៃ​គូយុទ្ធ​សាស្រ្តគ្រប់​ជ្រុង​ជ្រោយ ចាប់​តាំង​ពី​ចុង​ឆ្នាំ២០១០រហូតមក ក្នុងនោះក៏​មាន​គម្រោង​ស្ថាប​នាហេដ្ឋារចនា​សម្ព័ន្ធ ក្នុង​ប្រទេស ដែល​ជាគោលការណ៍​ប្រើប្រាស់​ថវិកា​ជាតិ​ដោយ​សមធម៌ ដែល​បាន​បែង​ចែក​ប្រយោជន៍​សេដ្ឋ​កិច្ច​ស្មើភាពដល់​ប្រជាពលរដ្ឋ តាម​រយៈការ​វិនិយោគ​សាធារណៈ និង​បាន​ផ្តល់​សមិទ្ធផល​ប្រើ​ប្រាស់​រួមនិង​ជួយ​កាត់​បន្ថយ​ការចំណាយថ្លៃ​ធ្វើ​ដំណើរ និង​ចំណេញ​ពេល​វេលា​ធ្វើ​ដំណើរ​លើផ្លូវ​ថ្មី​ផង​ដែរ។ ទន្ទឹម​នឹង​មាន​ផ្លូវ​ល្អសំរាប់​ធ្វើ​ដំណើរ​ហើយ​នោះ សម្តេច​តេជោ ក៏បាន​សម្តែង​ការព្រួយ​បារម្ភណ៌ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៌​ផ្លូវ​គោក ដែល​ជាមធ្យម​ប្រចាំ​ថ្ងៃ មាន​អ្នក​ស្លាប់​ចំនួន​៦​ទៅ​៧នាក់ ដោយ​កត្តាទាំង​នេះបណ្តាល​មក​ពីអ្នក​បើក​បរមិន​គោរព​ច្បាប់​ចរាចរណ៍។
ជាការថ្លែងប​ញ្ជាក់​បន្ថែម​ទៅនឹង​សេចក្តី​ជូន​ដំណឹង​ដែល​កំណត់​ដោយរាជរដ្ឋា​ភិបាល​កម្ពុជា ថ្មីៗនេះ ក្នុង​ការបញ្ឈប់​យកក​ម្រៃសេវាចាប់​ពីថ្ងៃទី០១ ខែមិថុនាឆ្នាំ២០១៥  លើរថយន្ត​ឆ្លង​កាត់ផ្លូវម៉ៃ​ដា២០០៤ និងផ្លូវ​សឡា​លេខ៣៧១ ក្នុងរាជ​ធានី​ភ្នំពេញ សម្តេច​តេជោ បាន​ចាត់​ឲ្យសាលារាជ​ធានីភ្នំ​ពេញចរចារ​ទិញ​យក​ផ្លូវនេះ​ដើម្បី​ទុក​ឲរដ្ឋ ជា​អ្នក​គ្រប់​គ្រង​វិញ ដោយ​សារក្រុម​ហ៊ុន​ឯក​ជន​គ្រប់​គ្រង​ផ្លូវ​នេះ​មាន​ការ​ស្ថាប​នាយឺត​យ៉ាវ​។
គួររំលឹក​ថា ពីអតីតកាល ផ្លូវ​ជាតិលេខ​៤១នេះ គឺជា​ផ្លូវ​ប្រវត្តិ​សាស្រ្ត ដែល​តភ្ជាប់​ពី​អតីតៈ រាជធានី​ឧត្តុង ឆ្ពោះទៅ​ច្រក​សមុទ្រ​ក្នុង​ខេត្ត​កំពត ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម ជា​មួយ​ពិភពលោក ពិសេស​ជាមួយ​នាវា​ជំនួញ​របស់​បារាំង និងអឺរ៉ុប។
ជាងនេះ​ទៀត ក៏សំរាប់​សុំជំនួយ​ពីបារាំង​ក្នុង​ការរំដោះប្រទេស​ជាតិពី​ការកា​ន់កាប់​ត្រួត​ត្រារបស់​ប្រទេស​សៀម ក្នុង​សម័យ​រាជកាល​របស់​ព្រះអង្គឌួង​ផង​ដែរ។




ពិធីដង្ហែ​ព្រះរាជបរមងារ​ កិត្តិយស ​« ​ព្រះស្រីលោកធម្មិករាជ​» ​​ថ្វាយព្រះ​មហាក្សត្រ បាន​ប្រព្រឹ​​ត្តិ​ទៅ​យ៉ាង​ឱ​ឡារិក

ព្រះរាជ​ពិធី ដង្ហែព្រះ​រាជ​បរមងារ កិត្តិយស « ព្រះ​ស្រីលោក​ធម្មិករាជ » ថ្វាយ​ព្រះករុណា ព្រះបាទ សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាច​ក្រកម្ពុជា នៅព្រឹក​ថ្ងៃ០៣ ខែ​មិថុនា ឆ្នាំ២០១៥​នេះ បាន​ប្រព្រឹត្ត​ទៅយ៉ាង​ឱឡា​រិក ដោយ​មាន​ការចូល​រួម ពីព្រះ​សង្ឃ​មក​ពី៣​ប្រទេស និង​ប្រជាពល​រដ្ឋខ្មែរ ប្រមាណ ១ម៉ឺន​នាក់។
កម្មវិធី​នេះ​ក៏មាន​ការរាប់​បាត្រ​ព្រះ​សង្ឃ​ទាំង ១ម៉ឺន​អង្គ ក្នុង​នោះ​ក៏មាន​ការចូល​រួម​ដោយ​ សម្តេច​គណៈសង្ឃ ព្រះ​មេ​គណ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា គ្រប់​ខេត្ត-រាជ​ធានី និង​ក្រសួងស្ថាប័ន​ចំនួន​ ៥៧ ផង​ដែរ ។
ពិធី​ថ្វាយ​ព្រះបរម​ងារ «ព្រះ​ស្រីលោក​ធម្មិករាជ» ថ្វាយ​ជូន​ព្រះ​មហាក្សត្រ ធ្វើឡើង​ចំពោះ​ព្រះភ័ក្ត្រ សម្តេច​ព្រះសង្ឃរាជ​ប្រទេស សិង្ហ​បូរីសម្តេច​ព្រះសង្ឃរាជ​ម៉ុង​ហ្គោលី និង​សម្តេច​ព្រះសង្ឃរាជ​ជប៉ុន ដែល​វិញ្ញាបនបត្រ​ថ្នាក់​អន្តរ​ជាតិ​នេះ ត្រូវ​បាន​បង្កើត​ឡើង នៅក្នុង​ពិធី​ប្រជុំ​ព្រះពុទ្ធ​សាសនា លើពិភព​លោក នៅ​ប្រទេស ជប៉ុន កាលពីខែធ្នូ ឆ្នាំ២០១៤​កន្លង​ទៅ។
ព្រះករុណា ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាច​ក្រកម្ពុជា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បាន​មាន​ព្រះរាជ​បន្ទូល​ថាៈ "ការប្រតិ​បត្តិ ព្រះ​ពុទ្ធសាសនា ជា​គុណ​ធម៌ដ៏ខ្ពង់ខ្ពស់ គឺជាមរតក​ដ៏មាន​តម្លៃ។ ព្រះធ​ម៌ ព្រះពុទ្ធ សាសនា ជាមាគ៌ា​ដ៏​ត្រឹម​ត្រូវ នាំ​យើង​ទាំងអស់គ្នា រស់នៅ​ក្នុង​សេច​ក្តី​ស្ងប់ សេច​ក្តី​សុខ​សន្តិភាព និងការរីក​ចម្រើន"។ 
ក្នុងព្រះរាជ​ពិធី​ដង្ហែ ព្រះរាជ​បរមងារកិត្តិយស "ព្រះ​ស្រីលោក​ធម្មិករាជ" ថ្វាយ​ព្រះមហាក្សត្រ បាន​ប្រារព្ធ​ឡើង យ៉ាង​អធិកអធម​នេះ ព្រះករុណា ព្រះ​បាទ សម្តេច​ព្រះ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជា​ណាច​ក្រកម្ពុជា ក៏​បាន​មាន​ព្រះរាជ​បន្ទូល ថ្លែង​ព្រះ​អំណរគុណ ដ៏ជ្រាល​ជ្រៅ ចំពោះព្រះ​សុន្ទរក​ថា ព្រះតេជ​គុណ គី​យូសេ អេន​ជីន​យូ ទី​ប្រឹក្សា​ជាន់​ខ្ពស់ សន្និសីទ​កំពូល នៃ​ព្រះពុទ្ធសាសនា ដែល​បាន​ថ្វាយ​ព្រះ​ពរ ចំពោះ​ព្រះ​អង្គ ក្នុង​ឱកាស​បុណ្យខួប​ចម្រើន​ជន្មាយុ និង​បាន​ថ្វាយ​ព្រះពរ សម្តេច​ព្រះមហាក្សត្រិយ៍ ព្រះវររាជ​មាតាជាតិ​ខ្មែរ ក្នុងឱកាស​បុណ្យ​ចម្រើន​ព្រះជន្ម ផ​ងដែរ។
ព្រះករុណា មាន​ព្រះរាជ​បន្ទូល​បន្ត​ទៀត​ថា "ទន្ទឹម​នឹង​នេះ ព្រះសុន្ទ​រកថា មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅបំ​ផុត និង​ទូលំ​ទូលាយ អំពីការ​ប្រតិបត្តិ ផ្សព្វផ្សាយ​ព្រះធម៌ ព្រះពុទ្ធសាសនា នៅ​លើ​ពិភពលោក នាឱកាស​ដ៏ឧត្តុង្គ​ឧត្តម្ភ​នេះ ទូល​ព្រះ​បង្គំ ខ្ញុំ​ព្រះករុណា​ខ្ញុំ មាន​សេចក្តី​រំភើប​ក្រៃលែង​ ដោយ​មាន​មហាកិត្តិយស បាន​ទទួលគណៈប្រតិភូ ព្រះ​សង្ឃ​ជាន់​ខ្ពស់ នៃ​ព្រះ​ពុទ្ធសាសនា នៃប្រទេស​ជប៉ុន ប្រទេស​ម៉ុង​ហ្គោលី និង​ប្រទេស​សិង្ហ​បូរី ដែល​ជា​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ នៃសន្និសីទ​កំពូល​នៃ ព្រះ​ពុទ្ធ​សាសនា ដែល​បាន​និមន្ត និង​អញ្ជើញ មក​ថ្វាយ​ព្រះរាជបរមងារកិត្តិយស ដ៏​ខ្ពង់ខ្ពស់​បំផុត ផ្នែក​ព្រះពុទ្ធសាសនា "ព្រះស្រី​លោក​ធម្មិករាជ" ចំពោះទូល​ព្រះបង្គំខ្ញុំព្រះ​ករុណា​ខ្ញុំ"។
សូម​បញ្ជាក់​ថានៅថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ២០១៥ ចាប់​ពី​ម៉ោង ៧ព្រឹក រហូត​ដល់​ម៉ោង ១១និង០០នាទី ត្រូវបិទ​ចរាចរណ៍​ទាំង​ស្រុង សម្រាប់​កំណាត់​ផ្លូវ​មុខ​បរមរា​ជវាំង និងបរិវេណ​ប្រារព្ធពិធី តាម​ដង​វិថី ជុំវិញ​ទីតាំង​ពិធី​ដូច​ជា វិថី​ព្រះស៊ីសុវ​ត្ថិ ផ្លូវលេខ ១៧៨ ផ្លូវ​លេខ១៩ មហាវិថីព្រះសុរា​ម្រិត មហាវិថី​ព្រះនរោត្តម ចាប់​ពីរង្វង់​មូល​វិមាន​ឯករាជ្យ រហូត​ដល់​ផ្លូវ​២៩៤ វិថី សុធារស និងរង្វង់​មូលសម្តេច​ព្រះសង្ឃរាជ ជួន ណាត ។
ដោយឡែក​ចាប់​ពីម៉ោង ១៨និង០០នាទី រហូត​ដល់​ម៉ោង ២០និង០០នាទី បិទ​ចរាចរណ៍ គ្រប់យានយន្ត និង​កាណូត ទេសចរណ៍ គ្រប់​ប្រភេទ ដែល​ធ្វើចរាចរ តាម​ដង​ទន្លេចតុ​មុខ ដើម្បី​អុជកាំជ្រួច នៅមុខ​បរមរា​ជវាំង ហើយ​ផុត​រយៈពេល​កំណត់​នេះ នឹង​អនុញ្ញាត ឱ្យចរាចរ​ជាប្រក្រតីឡើងវិញ៕






អត្ថបទ៖ សុភាព