Tuesday, November 17, 2015

ឯកអគ្គរា​ជ​ទូត កម្ពុជាប្រ​​ចាំនៅប្រទេ​សឥណ្ឌា នឹងជួ​បពិភា​ក្សា​ការងារជា​មួ​យក្រសួងវប្បធ​ម៌ឥណ្ឌា​ពាក់ព័ន្ធនឹង​កា​រសាងស​ង់ប្រាសាទចម្ល​ងតាមរចនា​បថប្រាសា​ទអង្គរវត្ត

យោងតាមលិខិតរ​បស់អ្នកនាំពាក្យ ក្រសួងការបរទេ​ស និងសហប្រ​តិបត្តិការអន្តរជាតិ ឯកឧត្តម ជុំ សុន្ទរី នៅថ្ងៃទី១៧  ខែវិច្ឆិកា  ឆ្នាំ២០១៥នេះ ឯកអគ្គរាជទូត កម្ពុជា​ប្រចាំនៅប្រទេសឥណ្ឌា នឹងជួបពិភាក្សាការងារជាមួ​យលោកជំទាវ Monika K.Mohta លេខាធិការ (Additional Secretary) នៃក្រសួងការបរទេសឥណ្ឌា និងឯកឧត្តម Shri K.K. Mittal លេខាធិការ (Additional Secretary) នៃក្រសួងវប្ប​ធ៌មឥណ្ឌា ពាក់ព័ន្ធនឹងការសាងសង់ប្រាសាទចម្លងតាមរចនាបថប្រាសាទអង្គរវត្ត នៅរដ្ឋ Bihar ប្រទេសឥណ្ឌា ដែល មានចំណុចសំខាន់ៗដូចខាងក្រោម៖
១-  លោកជំទាវ Monika K.Mohta  លេខាធិការ ក្រសួងការបរ​ទេសឥណ្ឌា បានលើកឡើ​ងថា ៖
 រដ្ឋាភិបាលឥ​ណ្ឌា នឹងទប់ស្កាត់មិន​អោយមានការ​សា​ងសង់ទេ ។  ក្រសួងការប​រទេសឥណ្ឌា បានជំរាបក្រុមហ៊ុន The Mahavir Mandir Trust មិនអោយ​សាងសង់ប្រាសា​ទចម្លងតាមរចនាបថប្រាសាទអង្គរវត្ត ។ ក្រុមហ៊ុននេះ បានសន្យាថា នឹងមិនសាងសង់​ប្រាសាទចម្លងតាម
រចនាបថប្រាសា​ទអង្គរវត្តទេ ប៉ុន្តែសុំសាង​សង់ប្រាសាទមា​នរចនាបថប្រា​សាទឥណ្ឌា ហើយនឹងបញ្ជូនគំរោងសាងសង់នេះទៅ​ក្រសួងវប្បធម៌ និងក្រសួងការបរទេ​សឥណ្ឌា ដើម្បីស្នើសុំការសា​ងសង់។
២-  ឯកឧត្តម Shri K.K. Mittal  លេខាធិការក្រសួ​ងវប្បធ៌មឥណ្ឌា បានលើកឡើងថា៖
 ក្រសួងវប្បធម៌ឥណ្ឌា នឹងធ្វើការសិក្សា និងបញ្ជូ​នគំរោងថ្មីនេះទៅក្រសួ​ងការបរទេស ឥណ្ឌា។

លោកមេធាវី អឿន សុខា បានព​ន្យល់​ស្តីពីការអនុវត្ត​​សាលក្រម ឬសាល​​ដីកាស្ថាពរ​ករណីសំនុំ​រឿ​ងព្រហ្មទណ្ឌ

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះ ភ្នាក់ងារបណ្តាញព័ត៌​មានរាជរដ្ឋា​ភិបាល GNN បាន​បង្ហោះវីដេអូស្តីពីកិ​ច្ចសម្ភាសន៍លោក អឿន សុខា មេធាវីឯករាជ្យ និងជាសាស្រ្តាចារ្យ​ ច្បាប់​នៅ​សាកល​វិទ្យាល័យ​មួយ លើការអនុវត្តសាលក្រម ឬសាលដីកាស្ថាពរ​លើករណីសំណុំ​រឿងព្រហ្មទណ្ឌ​របស់​លោក សម រង្ស៊ី ប្រធានគណបក្ស​សង្រ្គោះជាតិ។
សូមជម្រាប​ថាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ សាលាដំបូងរាជ​ធានីភ្នំពេញបានចេញដីកា​បង្គាប់​ឱ្យចាប់ ខ្លួនលោក សម រង្ស៊ី ដោយអនុវត្តទៅ​តាមសាលក្រម​និងសាលដីការបស់តុលា​ការ ពាក់ព័ន្ធនឹង​បទ បរិហាកេរ្តិ៍ជាសា​ធារណៈ និងញុះញង់ឱ្យមាន​ការរើសអើង ដែលមានលោកឧប​នាយករដ្ឋមន្រ្តី ហោ ណាំហុង​ជាជនរងគ្រោះ ដែល​បាន​ប្រព្រឹត្តនៅសារៈមន្ទីរ​ជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាល​ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០០៨ ដោយបានចោទប្រកាន់​លោក ហោ ណាំហុង ថាជាប្រធាន​ជំរុំ​បឹងត្របែក​នៅក្នុងសម័យខ្មែរ​ក្រហម។

លោកមេធាវី អឿន សុខា បានបញ្ជាក់ឱ្យដឹ​ងថាការអនុវត្ត​សាលក្រម ឬសាល​ដីកាស្ថាពរ​មានបី​ប្រភេទ​គឺការអនុវត្តទោសដាក់ពន្ធ​ធនាគារ ការអនុវត្តទណ្ឌកម្មរ​ដ្ឋប្បវេណី និងការអនុវត្ត ទណ្ឌកម្មពិន័យ​ជា​ប្រាក់។ ចំពោះការអនុវត្តទោស​ដាក់ពន្ធធនាគារ យោងតាម​មាត្រា ៤៩៦ កថាខណ្ឌទី១ នៃក្រម​នីតិវិធី​ព្រហ្មទណ្ឌចែងថា ការអនុវត្ត​ទោស និងការបង្ខំដល់​រូបកាយត្រូវធ្វើតាម​គំនិតផ្តើមរបស់ អយ្យការ ក្នុង​ន័យ​នេះ​គឺព្រះរាជអាជ្ញា ជាអ្នកមានសមត្ថកិច្ចយកបញ្ញត្តិ​ពាក់ព័ន្ធនឹងការដាក់ទោស​ជាប់ពន្ធ ធនាគារ​ក្នុង​សាលក្រម ឬសាលដីកាព្រហ្មទណ្ឌទៅ​អនុវត្ត បានន័យថាព្រះរាជអាជ្ញាជាអ្នក​ទទួលខុសត្រូវ ក្នុងការ​ចាត់​វិធានការនាំខ្លួនជនជាប់ចោទ​មកដាក់ពន្ធធនាគារ ក្នុងករណីនៅក្រៅឃុំ។ ចំពោះការអ​នុវត្ត ទណ្ឌកម្ម​រដ្ឋប្បវេណី យោងតាមមា​ត្រា ៤៩៦ កថាខណ្ឌទី ២ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា ការអនុវត្ត ទណ្ឌកម្ម​រដ្ឋប្បវេណី ត្រូវតែធ្វើតាមគំនិតផ្តើមរបស់ដើ​មបណ្តឹងរដ្ឋប្បវេណី។ ចំពោះការអនុវត្តទណ្ឌកម្ម​ពិន័យ​ជាប្រាក់ យោងតាមមាត្រា ៤៩៨ នៃក្រមនីតិវិធី​ព្រហ្មទណ្ឌចែង​ថា ការប្រមូលប្រាក់ពិន័យ និងប្រាក់ ពន្ធនៃនីតិវិធី​ត្រូវធ្វើដោយភ្នាក់ងារ​រតនាគារ ក្រោមឱវាទ​របស់អយ្យការ។

លោកមេធាវីក៏បាន​បន្ថែមទៀតថា ការអនុវត្តសាលក្រម ឬសាលដី​កាស្ថាពរករណី​សំណុំរឿងព្រហ្មទណ្ឌ ត្រូវធ្វើឡើងនៅ​ពេលដែលសេចក្តីសម្រេច​របស់តុលាការបាន​ក្លាយជាស្ថាពរ ដូចមាន​ចែងកំណត់ច្បាស់ នៅក្នុងមាត្រា ៤៩៧ នៃក្រមនីតិវិធី​ព្រហ្មទណ្ឌ។ ប៉ុន្តែនៅក្នុងមាត្រា ១៤៤ នៃក្រមព្រហ្មទណ្ឌដែល​បាន​ចែង​ពីអាជ្ញាយុកាលនៃទោសថា អាជ្ញាយុកាលនៃទោស​បទឧក្រិដ្ឋគឺមានរយៈពេល ២០ ឆ្នាំ បទមជ្ឈឹម គឺ៥ឆ្នាំ ចំណែក​បទលហុ​គឺ១ឆ្នាំ។
លោកមេធាវីក៏​បានបំភ្លឺផង​ដែរថា ចំពោះមតិខ្លះដែ​លលើកឡើ​ងថាសាលក្រម ឬសាល​ដីកាស្ថាពរ​ដែល សម្រេច​ផ្តន្ទាទោសព្រហ្មទណ្ឌ​មិនអាចអនុវត្ត​បានចំពោះ​តំណាងរាស្រ្តបើ​គ្មានការដកអភ័យឯកសិ​ទ្ធិសភា ជាមុននោះ ជាការមើលឃើញតែមួយជ្រុងនៃច្បាប់។ ប៉ុន្តែបើយោងតាមមាត្រា ៨០ និងមាត្រា ៩៥ នៃរដ្ឋ ធម្មនុញ្ញ សិក្សាឱ្យ​ស៊ីជម្រៅលើបញ្ហានី​តិវិធីព្រហ្មទណ្ឌនិងច្បាប់ដែលពាក់ព័​ន្ធតំណាងរា​ស្រ្ត ដូចជាច្បាប់ស្តី ពីលក្ខន្តិកៈតំណាងរាស្រ្ត ឆ្នាំ២០០៦ដែលចូ​លជាធរមាន បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា យើងអាចមា​នចម្លើយ មួយច្បាស់លា​ស់ផ្សេងពីការលើ​កឡើងនោះ។ លោកមេធា​វីក៏បានធ្វើកា​រវិភាគវែកញែក ដោយបែងចែក នីតិវិធីព្រហ្ម​ទណ្ឌជា ២ដំណាក់កាល គឺដំណាក់​កាលជំនុំជម្រះ ចេញសា​លក្រម ឬសាលដីកា និងដំណាក់ កាលអនុវត្តសា​លក្រម ឬសាលដីកាតុលាការ ដែលបញ្ជាក់ថាការទាមទារឱ្យមា​នការដកអភ័យ​ឯក​សិទ្ធិ​សភា គឺអនុវត្តចំពោះ​តែដំណាក់កាលទី១នៃនី​តិវិធីប៉ុណ្ណោះ ដើម្បីទប់ស្កាត់កុំឱ្យមាន​ការកាត់សេចក្តីចេញ សាលក្រមដោយតុលាការ។ ប៉ុន្តែបើមានសា​លក្រម ឬសាល​ដីកាស្ថាពរផ្តន្ទាទោ​សហើយនោះ គឺតំណាង រាស្រ្តត្រូវបាត់ប​ង់សមាជិកភាពរដ្ឋសភា ឬត្រូវអស់សិទ្ធិជាតំណាងរាស្រ្ត។ ម្យ៉ាងវិញទៀត​ក្នុងករណីអ្នក តំណាងរាស្ត្របានប្រព្រឹត្តបទល្មើសជាក់ស្តែង ក៏អាច​ធ្វើឱ្យប្រាសចាកពី​សិទ្ធិតំណាងរាស្រ្ត នាំឱ្យបាត់សិទ្ធិ ជាតំណាងរាស្រ្ត​បានដែរ នេះបើយោ​ងតាមមាត្រា ៩៥ នៃ​រដ្ឋធម្មនុញ្ញ មាត្រា ៨៣ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋ សភា និងមាត្រា ១៤ កថាខណ្ឌទី៣ នៃច្បាប់ស្តីពីលក្ខន្តិ​កៈតំណាងរាស្រ្ត។
ពាក់ព័ន្ធនឹងករណី​ចាប់ខ្លួ​នតំណាងរាស្រ្តណា​ម្នាក់ ដើម្បីយកមកអ​នុវត្តទោសនោះ លោកមេធាវីក៏បាន​បញ្ជាក់​ផងដែរថា ក្នុងករណីចាប់ខ្លួន​ឬនាំខ្លួនមកផ្តន្ទាទោសចេញសាលក្រម ឬ​សាលដីកាទើបត្រូវការកា​រ អនុញ្ញាតពីរដ្ឋសភា។ ប៉ុន្តែបើចាប់ខ្លួនដើម្បីយកមកអនុវត្តទោ​សតាមសាលក្រម ឬសាលដីកា​ស្ថាពរហើយ គឺមិនចាំបាច់មានការអនុញ្ញា​តពីរដ្ឋសភាទេ ព្រោះរដ្ឋសភាបាន​អនុញ្ញាតហើយនៅក្នុងច្បា​ស់ស្តីពីលក្ខន្តិកៈ តំណាងរាស្រ្ត ថ្ងៃទី២១ តុលា ២០០៦ ត្រង់មាត្រា១៤ កថាខណ្ឌទី៣ដែលចែងថា​ តំណាងរាស្រ្តដែ​ល​មានសាលក្រមស្ថាពរ ឬសាលដីកាស្ថាពរ សម្រេចថាជា​ទណ្ឌិតជាប់ពន្ធធនាគារ ត្រូវបាត់​បង់ទាំងស្រុងនូវ សិទ្ធិ បុព្វសិ​ទ្ធិ និងសមាជិកភាពរដ្ឋសភា៕

 អត្ថបទៈ តាំង ករុណា

ឯកអគ្គរាជទូត កម្ពុជាប្រចាំនៅប្រទេសឥណ្ឌា នឹងជួបពិភាក្សាការងារជាមួយក្រសួងវប្បធម៌ឥណ្ឌាពាក់ព័ន្ធនឹងការសាងសង់ប្រាសាទចម្លងតាមរចនាបថប្រាសាទអង្គរវត្ត

យោងតាម​លិខិតរបស់អ្នក​នាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ឯកឧត្តម ជុំ សុន្ទរី នៅថ្ងៃទី១៧  ខែវិច្ឆិកា  ឆ្នាំ២០១៥នេះ ឯកអគ្គ​រាជទូត កម្ពុជាប្រចាំនៅប្រទេសឥណ្ឌា នឹងជួបពិភា​ក្សាការងារជាមួយ​លោកជំទាវ Monika K.Mohta លេខាធិការ (Additional Secretary) នៃក្រសួងការ​បរទេសឥណ្ឌា និងឯកឧត្តម Shri K.K. Mittal លេខាធិការ (Additional Secretary) នៃក្រសួងវប្ប​ធម៌ឥណ្ឌា ពាក់ព័ន្ធនឹងការសាងសង់​ប្រាសាទចម្លងតាមរចនាបថ​ប្រាសាទអង្គរវត្ត នៅរដ្ឋ Bihar ប្រទេសឥណ្ឌា ដែល មានចំណុចសំខាន់ៗដូចខាងក្រោម៖
លោកជំទាវ Monika K.Mohta  លេខាធិការ ក្រសួងការបរទេស​ឥណ្ឌា បានលើកឡើងថា ៖
 រដ្ឋាភិបាលឥណ្ឌា នឹងទប់ស្កាត់​មិនអោយមានការសាងសង់ទេ ។ ក្រសួងការបរទេសឥណ្ឌា បានជំរាបក្រុមហ៊ុន The Mahavir Mandir Trust មិនអោយសាងសង់​ប្រាសាទចម្លងតាម​
រចនាបថ​ប្រាសាទអង្គរវត្ត ។ក្រុមហ៊ុននេះ បានសន្យាថា នឹងមិនសាង​សង់ប្រាសាទចម្លងតាម
រចនាបថ​ប្រាសាទអង្គរវត្តទេ ប៉ុន្តែសុំសាងសង់ប្រាសាទមានរចនា​បថប្រាសាទឥណ្ឌា ហើយនឹងបញ្ជូនគំរោង​សាងសង់នេះទៅក្រសួងវប្បធម៌ និងក្រសួងការ​បរទេសឥណ្ឌា ដើម្បីស្នើសុំការសាងសង់។
ឯកឧត្តម Shri K.K. Mittal  លេខាធិការក្រសួងវប្ប​ធម៌ឥណ្ឌា បានលើកឡើងថា៖

ក្រសួងវប្បធម៌ឥណ្ឌា នឹងធ្វើការសិក្សា និងបញ្ជូនគំរោងថ្មីនេះ​ទៅក្រសួងការបរទេស ឥណ្ឌា។

អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផង ក៏ព្រោះអណ្តាត

បទអត្ថាធិប្បាយ​
ដោយ​៖ សួន ចំរើន

អណ្តាត​ជាអាទិ៍កន្លង​ បាន​សុខទុក្ខ​ផង​ ក៏ព្រោះអណ្តាត

ជំនឿអរូបីយ​ មិន​មែន​មាន​តែ​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ទេ​ ទាំង​ជាតិ​សាសន៍​អឺរុប​ និង​សាសន៍​ដទៃ​លើ​ពិភព​លោក ក៏​មាន​ជំនឿលើ​រឿង​អរូបីយ​នេះ​ដែរ​ ជាពិសេស​ប្រជាជន​បារាំង​តែ​ម្តង​ តែង​ជឿជាក់​ថា​នឹង​មាន​រឿង​មិនល្អ​​​កើត​ឡើង​​មក​លើ​ពួក​គេ​ នៅ​ថ្ងៃ​សុក្រ​ ទី​១៣​​ ដែល​ជាថ្ងៃ​ដ៏​អាក្រក់បំផុត​ប្រចាំឆ្នាំ​។​ ព្រឹត្តិការណ៍​បាញ់​​ប្រហារ និង​បំផ្ទុះគ្រាប់​បែក​​ដោយ​ក្រុម​ភេរវករ​ នៅ​ទីក្រុង​ប៉ារីស​​ កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​១៣ ខែវិច្ឆិកានេះ​​​ បាន​បង្ក​ឲ្យ​មាន​មនុស្សស្លាប់​ និង​របួស​រាប់​រយ​នាក់​ ដែល​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​បារាំង​ ហ្វ្រង់​ស័រ​ ហូឡង់​ ​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ និង​បិទ​ព្រំដែនជាមួយប្រទេសជិតខាង​ទាំង​អស់​​។​
ប្រហែល​ជាចំ​ថ្ងៃសយបំផុត​​ របស់​លោក សម រង្ស៊ី​ ដែរ​ហើយ​មើល​ទៅ​ ព្រោះ​លោក​ក៏​ជា​ជន​ជាតិ​​បារាំង​​ម្នាក់ដែរ​​​ ហើយ​ត្រូវ​បាន​តុលាការ​ ប្រកាស​ចាប់​ខ្លួន​ដាក់​ពន្ធ​នា​គារ​ ចំ​ថ្ងៃសុក្រ​ ទី១៣ ដែរ​។
កាលពី​រសៀលថ្ងៃសុក្រ​ ទី​១៣ ខែ​វិច្ឆិ​កា ឆ្នាំ២០១៥​​ សាលាដំបូងរាជធានីភ្នំពេញ បាន​​​ចេញដី​កា​បង្គាប់ឲ្យចាប់​​ខ្លួនលោក សម​ រង្ស៊ី ពាក់ព័ន្ធនឹងបទ​ «បរិហាកេរ្តិ៍ជា​សាធារណៈ និងញុះញង់​ឲ្យ​មាន​ការរើសអើង» ដែលមានលោក ហោ ណាំហុង ជាដើម​បណ្តឹង​ដែល​សុំ​ឲ្យ​​តុលាការ​អនុវត្តសាលក្រម និងសាលដីកា ដែលលោកបានឈ្នះក្តីលើ លោក សម រង្ស៊ី ដែលប្រព្រឹត្ត​​នៅ​សារមន្ទីរ​ជើងឯក​ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨ ​ហើយ​ដែល​នៅ​ក្នុង​សាលដីកាស្ថាពរនោះ តុលាការបានសម្រេចផ្តន្ទាទោសលោក សម​ រ​ង្ស៊ី ដាក់​ពន្ធនាគារ​រយៈពេល​ ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨លានរៀល។​
បើ​ពិនិត្យ​មើល​អង្គហេតុ​នៃ​រឿង​នេះ​ វា​ពិត​ជា​បទល្មើសព្រហ្មទណ្ឌដែល​កើត​ឡើង​ រវាង​បុគ្គល​ និង​​បុគ្គល​សុទ្ធសាធ​ គឺ​មិន​មែន​ជារឿង​ដែល​ទាក់​ទង​ជាមួយ​​សមាជិក​រាជរដ្ឋាភិបាល​ ឬ​ជាមួយ​អ្នក​តំណាង​រាស្ត្រ​អីនោះ​ទេ​។ ​អ្នក​នយោបាយ​ខ្លះ​បែរ​ជាមានមតិយល់​ថា ករណី​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី​ នៅ​ពេល​នេះ​គឺ​ជារឿង​នយោបាយ​​ទៅ​វិញ​។ តាម​ពិត​នេះ​គឺ​ជារឿង​ក្តី​ដែល​កើត​ឡើង​តាំង​ពីឆ្នាំ​២០០៨ មុន​ពេល​ដែល​លោក សម រង្ស៊ី​ មិន​ទាន់​ក្លាយ​ជា​តំណាង​រាស្ត្រ​ ដែល​មាន​អភ័យ​ឯកសិទ្ធិសភា​ទៅទៀត។ ដូច្នេះ​ការចេញ​ដីកាបង្គាប់ឲ្យ​ចាប់​ខ្លួន​នេះ​​គឺ​មិន​មាន​ការ​ប៉ះ​ពាល់ទៅ​ដល់​អ្នក​តំណាង​រាស្ត្រ​ ​ឬប៉ះពាល់​ដល់​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​អីនោះទេ​។​ ​អ្នក​នយោបាយ​​ខ្លះទៀតក៏យល់ដែរ​ថា ​លោក​ សម រង្ស៊ី​ បាន​ទទួល​ការ​លើក​លែង​ទោស​ដោយ​ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះ​មហាក្សត្រ​​រួចអស់​ហើយ​ដែរ​ ​ប៉ុន្តែ​ តាមពិត​វាជាការ​យល់​ខុស​ ដោយ​មិន​បាន​ពិនិត្យ​មើល​អត្ថន័យ និង​ខ្លឹមសារ​នៃ​​ព្រះរាជក្រឹត្យ​ឲ្យ​បាន​​ល្អិតល្អន់​។
ការ​ដែល​មាន​ព្រះរាជក្រឹត្យ​លើក​លែង​ទោស​លោក​ សម រង្ស៊ី​​ កាល​ពី​ថ្ងៃទី​១២ ខែ​កក្កដា​ ឆ្នាំ២០១៣ គឺ​បាន​បញ្ជាក់​ថា​ «លើក​លែង​ទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ​​​ សម រង្ស៊ី​ ភេទប្រុស​ អាយុ៦២ឆ្នាំ​ ដែល​ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស​​ដាក់​ពន្ធនា​គារ​ តាមអំ​ណាច​​​សាលដីកា​លេខ​៣២ ចុះថ្ងៃទី១ ខែមីនា​ ឆ្នាំ២០១១ របស់​តុលាការ​កំពូល​​​ ​ដែល​នេះ​​​គឺ​ជា​ព្រះរាជក្រឹត្យ​​​​លើក​លែង​ទោស​សម្រាប់​បទល្មើស​មួយករណី​ និង​​មាន​ការ​លើក​លែង​ទោស​មួយ​ករណី​ទៀត​ តាម​អំណាច​សាលដីកា​ស្ថាពរ​ដែរ ​លេខ​៨៤ ក្រ៣ឃ ចុះថ្ងៃ​ទី​២០ ខែកញ្ញា​ ឆ្នាំ២០១១ របស់​សាលាឧទ្ធរណ៍​​»​។ នេះមាន​ន័យថា​ ព្រះរាជក្រឹត្យ​លើកលែង​​ទោសរបស់​ព្រះមហាក្សត្រ គឺ​រួម​បញ្ចូល​បទល្មើស​​តែ​ពីរ​ករណី​ប៉ុណ្ណោះ​ ដែល​​ទណ្ឌិត​ សម រង្ស៊ី​ បាន​ប្រព្រឹត្តិ​  គឺ​មិន​រាប់​បញ្ចូល​នូវ​បទល្មើស​ទាំង​អស់​នោះទេ​។
ចំណែក​សំណុំ​រឿង​ ដែល​បាន​តតាំង​គ្នា​ជាចុងក្រោយ​នៅឆ្នាំ​២០០៨ រវាង​​លោក ហោ ណាំហុង និង​​​លោក សម រង្ស៊ី នៅ​សាលាឧទ្ធរណ៍ គឺជាសំណុំរឿងព្រហ្មទណ្ឌមួយផ្សេងទៀត ដែល​លោក ហោ ណាំហុង​ ជាភាគីអ្នកឈ្នះក្តី​ តាម​សាលដីកាចុះ​ថ្ងៃទី១២ ខែមីនា​ ឆ្នាំ​២០១៣ មក​ម្ល៉េះ​ រហូត​ដល់​សាលក្រម​នេះ​បាន​ចូល​ជាស្ថាពរ​។ ដូច្នេះហើយ​​ទើប​សាលដីកា​នេះ​ នៅតែ​មាន​អាជ្ញាយុកាល​អនុវត្ត​មក​ដល់​ពេល​នេះ​។ ដោយមិនទាន់​បាន​អនុវត្ត​​សាល​ដីកា​ស្ថាពរ​នេះនៅឡើយ​​​ ទើបមេធាវី​របស់លោក ហោ ណាំហុង​​ បានស្នើសុំ ដែលនាំឲ្យមានដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី​នៅ​ថ្ងៃ​សុក្រ ទី១៣ ​នេះដូច្នេះ​។​​
តើ​ការ​ចេញ​ដីកា​ចាប់​ខ្លួន​ ទណ្ឌិត សម រង្ស៊ី​ នៅពេល​នេះ​ គឺ​ជារឿង​ខុសនីតិវិធី​ច្បាប់​ ដោយ​​មិន​បាន​​ដក​អភ័យ​ឯកសិទ្ធិសភា ​ជាមុន​ ឬយ៉ាង​ណា?​
យោង​មាត្រា​១៤​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​របស់​សមាជិក​សភា​​​ បាន​ចែងច្បាស់​​ថា​ «តំណាង​រាស្ត្រ​ ដែល​​មាន​សាល​ក្រម​ស្ថាពរ​ ឬសាល​ដីកា​ស្ថាពរ​ សម្រេច​​ថា​​ជាទណ្ឌិតជាប់​ពន្ធនាគារ​ ត្រូវ​បាត់​បង់​ទាំង​ស្រុង​នូវ​សិទ្ធិ​ ​បុព្វ​សិទ្ធិ​​​ និង​​សមាជិកភាព​ជា​សមាជិក​រដ្ឋសភា​»
បើ​តាម​អ្នក​ជំនាញ​​ច្បាប់​បាន​បកស្រាយ​ថា​ ករណីចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម​ រ​ង្ស៊ី របស់តុលាការ គឺជាដែនសមត្ថកិច្ចរបស់ស្ថាប័នតុលាការ ចំណែក​ពាក់ព័ន្ធ​នឹងករណី​ការពារ​​អភ័យ​​ឯកសិទិ្ធ​​​របស់​ លោក សម​ រង្ស៊ី គឺជាដែន​សមត្ថកិច្ច​ការពារ​ពីសំណាក់​រដ្ឋសភា ព្រោះ​​លោក សម​ រង្ស៊ី បាន​ប្រព្រឹត្តបទល្មើសបរិហារកេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើង ពី​សំណាក់​បណ្តឹង​របស់​លោក​​ ហោ ណាំហុង កាលពីឆ្នាំ២០០៨ ហើយ​ជា​បទល្មើស​ព្រហ្មទណ្ឌ មិនមាន​ជាប់ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​​ទេ។​​ ​ករណីដែល​​តុលាការ​ចេញ​ដីកា​ចាប់ខ្លួន នៅថ្ងៃទី១៣ ខែវិច្ឆិកា នេះ គឺជានីតិវិធីបន្តរបស់តុលាការ តាមការស្នើសុំរបស់គូភាគីប៉ុណ្ណោះ។​
ផ្អែក​តាម​ច្បាប់​លក្ខន្តិកៈរបស់​តំណាង​រាស្ត្រ​ និង​នីតិវិធី​​​របស់​តុលាការ​ ដែលបាន​ចែង​ច្បាស់​នោះ​ សមត្ថកិច្ច​ពិត​ជាអាច​ចាប់​ខ្លួន​ទណ្ឌិត​ សម រង្ស៊ី បាន​ដោយ​រលូន​ ប្រសិន​បើ​លោក សម រង្ស៊ី​ ពិត​ជានឹង​ត្រឡប់​មក​ពី​ក្រៅស្រុក​វិញ​នៅថ្ងៃទី១៦​ ខែវិច្ឆិកា​​មែននោះ​។

រួមសេចក្តីមក រឿងរ៉ាវដែលបង្កើតជាគ្រោះសម្រាប់លោក សម រង្ស៊ី នៅពេលនេះ គឺវាបានកើតឡើងដោយ​សារតែអណ្តាត អត់ឆ្អឹង និងមាត់អត់គម្រប់របស់លោក សម រង្ស៊ី ខ្លួនឯងតែប៉ុណ្ណោះ៕​​