Tuesday, August 11, 2015

ប្រតិភូ​ហុង​គ្រី​ មានបំណង​​ចង់បើក​ការិយា​ល័យ​ពាណិ​ជ្ជ​កម្មនៅ​​កម្ពុជា​ ដើម្បីជំរុញ​​វិនិយោគ​​លើវិស័យ​ទេសចរណ៏ ​

ប្រតិភូស​ភាហុងគ្រី​ បាន​សម្លឹង​ឃើញ​ពីសក្តានុ​ពល​ខ្លាំងរបស់​កម្ពុជាទាំង​ខាងពាណិ​ជ្ជកម្ម និង ទេសចរណ៏ ដោយ​មានបំណង​ចង់​បើកការិយាល័យ​ពាណិជ្ជកម្ម​ប្រចាំ​កម្ពុជា​ដើម្បី​ជួយជំរុញ​ការវិនិយោគ​លើវិស័យ​ទាំង​នេះ។
លើក​ឡើងនៅ​ក្នុងកិច្ច​ពិភក្សា​ការងារ​នៅវិមាន​មិត្តភាព​នៃទីស្តី​ការគណរដ្ឋមន្ត្រី នាព្រឹក​ថ្ងៃទី១០ ខែ​សីហានេះ ឯក​ឧត្តម​បណ្ឌិត GYORGY SUHA ទីប្រឹក្សា​កិច្ចការគោល​នយោ​បាយការបរទេស នៃរដ្ឋសភា​ប្រទេសហុង​គ្រីបាន​ជំរាបជូន​ឯកឧត្តម​បណ្ឌិតស​ភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួល​បន្ទុកទីស្តី​ការគណៈ​រដ្ឋមន្ត្រី ថា
គណប្រតិ​ភូហុង​គ្រីបាន​សម្លឹង​ឃើញពី​សក្តានុពល​របស់កម្ពុជា​លើវិស័យ​ពាណិជ្ជ​កម្ម​និង ទេសចរណ៏ ហើយ​ហុងគ្រី​ចង់​ជំរុញលើកិច្ច​សហប្រតិបត្តិកា​រជាមួយ​កម្បុជា និង​ចង់ បើក​ឲ្យមាន​ការរិយាល័យ​ពាណិជ្ជ​កម្មមួយប្រចាំ​នៅកម្ពុជា​ដើម្បីជួយ​ជំរុញការ​វិនិយោគ​លើវិ​ស័យទេសចរ​ណ៏ក៏​ដូចជាវិ​ស័យ​ផ្សេងៗទៀត​ផងដែរ។
ឯក​ឧត្តមប្រធាន​ប្រតិភូបាន​ជំរាបជូនដែរថា ចំពោះ វិស័យពាណិជ្ជកម្ម​តាមការសង្កេត​ឃើញនៅ​មាន សក្តានុពល​ជាច្រើន ដែល​ប្រតិភូសភាហុង​គ្រីនិងធ្វើការ​សិក្សាស្វែង​យល់ឲ្យ​បានច្បាស់​អំពីឱកាស​វិនិយោគព្រម​ទាំងពិនិត្យ​មើលផង​ដែរថាតើមាន​សក្តានុពលអ្វី​ខ្លះទៀតក្នុងវិស័យ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម​នៅកម្ពុជា ដើម្បីស្វែង​រកដៃគូរធុរកិច្ច​ធ្វើការវិនិយោគ​លើវិស័យទាំងនោះ។
ឆ្លៀត​ក្នុងឱកាសនេះ​ឯកឧត្តមប​ណ្ឌិត GYORGY SUHA បាន​ជំរាបជូន ឯ.ឧឧបនាស​យករដ្ឋ​មន្ត្រី​សុខអាន​ផងដែរអំពី​ដំណើរទស្សន​កិច្ចរបស់​ប្រតិភូសភាហុង​គ្រីមកកាន់​កម្ពុជាពេល​នេះគឺ​មានការទាក់​ទងនិងដំ​ណើរអញ្ចើញ​មកបំពេញ​ទស្សនកិច្ច​របស់ប្រធាន​រដ្ឋសភាហុង​គ្រីនៅ​ក្នុងខែ​វិច្ឆិការចុងឆ្នាំ២០១៥ខាង​មុខនេះ​ដែលដំណើ​រទស្សនកិច្ចនោះ​មានគោល​ដៅជំរុញ​លើក​កំពស់​កិច្ចសហប្រតិបត្តិ​ការទ្វេភាគី​ឲ្យបាន​កាន់តែល្អ​ប្រសើរឡើង ទាំង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​និងការទូត​រវាងកម្ពុជា​និង​ហុងគ្រី។
ជាការ​ឆ្លើយតប ឯកឧត្តម​បណ្ឌិតសភា​ចារ្យ សុខ អាន បាន​ស្វាគមន៏ ចំពោះ​ចំណាប់​អារម្មណូ៏របស់ប្រតិភូ​ហុងគ្រី​ដែលបាន​សម្លឹងឃើញ​ពីសក្តានុពល​ដើម្បី​មកវិនិយោគ​នៅកម្ពុជា​ជាពិសេស​លើផ្នែក​ពានិជ្ជកម្ម និងទេសចរណ៏។
ឯកឧត្តម​ក៏សូមគាំ​ទ្រនូវបំណង​របស់ប្រតិភូហុង​គ្រីដែល​ចង់បើកកា​រិយាល័យ​ពាណិជ្ជ​កម្មនៅកម្ពុជា ជាមួយ​និងការ​ស្នើសុំ​ឲ្យយកចិត្ត​ទុកដាក់​បន្ថែមទៀត​លើការពង្រឹង​ទំនាក់​ទំនង​ទ្វេភាគីឲ្យបាន​អស់លទ្ធភាព ដើម្បី​ធ្វើពង្រីក​កិច្ចសហ​ប្រតិបត្តិការ​ឲ្យបាន​រីកចំរើន​លើគ្រប់​វិស័យជា​មួយ​គ្នា។
ពាក់ពន្ធ័នឹង​សក្តានុពល​ទេសចរណ៏​របស់​កម្ពុជាឯក​ឧត្តមមបណ្ឌិត​សភាចារ្យ សុខ អាន បាន​ជំរាបជូនភ្ញៀវ​ថាពីមួយ​ឆ្នាំទៅមួយ​ឆ្នាំកម្ពុជា​មានសន្ទុះ​រីកចំរើន​ខ្លាំងខាង​វិស័យ​ទេសចរណ៏ ដោយ​សារកម្ពុជា​មានសក្តានុ​ពលខ្លាំង​ខាងទេសចរណ៏​វប្បធម៌ គឺ​កម្ពុជា សម្បូរ​ទៅ​ដោយប្រាង្គប្រាសាទ​បុរាណ្យ​ជាង១ពាន់​នៅទូទាំង​ប្រទេស។ហើយ​អ្វីដែល​ជាមោទ​នភាពរបស់​កម្ពុជា​ពេលនេះគឺ ប្រាសាទ​អង្គររបស់​កម្ពុជាត្រូវ​បានគេផ្តល់​ចំណាត់​ថ្នាក់ទី១នៅលើ​ពិភពលោក​ជា​គោលដៅទេសចរណ៏​ដ៏ទាក់​ទាញជាង​គេ ។ឯ.ឧមានប្រសាសន៏​ទាក់ទង និងវិស័យ​ទេសចរណី​នេះ កម្ពុជា​នៅមាន​តម្រូវការច្រើន​សម្រាប់​បំរើខាង​សេវាកម្មដល់​ភ្ញៀវទេសចរណ៏​ដោយសារបច្ចុប្បន្ន​នៅមិនទាន​បំពេញបានតាម​តម្រូវការនៅ​ឡើយ ដោយសារវិស័យ​ទេសចរណ៏​កម្ពុជាមានសន្តុះ​កើនឡើង​ខ្លាំង ដែលចាំបាច់ត្រូវ​ការវិនិយោគ​បន្ថែមទៀត​លើសេវាកម្ម​ទេសចរណ៏ទាំងឡាយ​ដូចជា​សណ្ឋាគារ​ជាដើម។
សូមបញ្ជាក់​ថា ក្នុង១ឆ្នាំៗមានអ្នក​សចរណ៏បរទេស​ចូលមកកម្ពុជាប្រមាណ​៤លាន៥សែន​នាក់ ក្នុងនោះ​អ្នកទេសចរណ៏ហុង​គ្រីមាន ប្រមាណ​តែ៣ពាន់នាក់​ប៉ុណ្ណោះ បើប្រៀបធៀប​និងទេសចរណ៏នៃបណ្តាប្រទេស​នានា​ដែលមកកម្ពុជា​គឺមានចំនួនតិចតួច​នៅឡើយ ជា​មួយគ្នានេះឯក​ឧត្តមឧបនាយករដ្ឋ​មន្ត្រី សុខ អាន បានស្នើ​ឲ្យហុង​គ្រីជួយជំរុញ​លើកទឹក​ចិត្តដល់​អ្នកទេសចរណ៏ហុង​គ្រីឲ្យមកកាន់​កម្ពុជា​ឲ្យបានច្រើ​នថែម​ទៀត ។
ឆ្លៀត​ឱកាសនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ អាន បានជំរាប​ជូនថាក្នុងពេល​ខាងមុខនេះចិនមាន​គម្រោងជំរុញនយោបាយ​ផ្លូវមួយខ្សែក្រវ៉ាត់មួយ និងគម្រោងរបស់​ធនាគារ​អភិឌ្ឍន៏វិនិយោគហេដ្ឋារ​ចនាសម្ពន្ធ័អាស៊ី ដែល​នឹងជួយជំរុញ​ការអភិវឌ្ឍនៅ​អាស៊ី ចំណុច​នេះឯកឧត្តមបានស្នើ​ឲ្យហុងគ្រីមើល​ឲ្យឃើញពី​ទស្សនៈវែងឆ្ងាយ​ទៅមុខ​ដើម្បីបង្កើន​ទំនាក់ទំនង​ទំហំពាណិជ្ជកម្ម​រវាងកម្ពុជា​និងហុងគ្រី​ឲ្យមានសន្ទុះកាន់​តែខ្លាំងក្លារ​ឡើងថែម​ទៀត ៕
អត្ថបទ៖សុវណ្ណតារា



ប្រតិភូ​​សភា​​ពាណិ​ជ្ជ​កម្ម​សហ​​រដ្ឋអា​មេរិក​​​​នៅ​ក្រុង​​​ហុង​កុង ​មកស្វែង​​យល់​ពី​ប​រិយាកាស​ វិនិយោគ​ នៅកម្ពុជា

ប្រតិភូសភា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ក្រុង​​ហុងកុងចំនួន១៦រូបមកកាន់កម្ពុជា ដើម្បី ​ ស្វែង​យល់​ពីបរិយា​កាស​​វិនិ​យោគ រួមទាំងប្រពន្ធ័ច្បាប់​ការងារ​ទាំង​ឡាយ​នៅ​​​ប្រ​ទេសកម្ពុជា។
លើកឡើងនៅក្នុងជំនួប​ពិភាក្សា​ការងារ នៅវិមាន​មិត្តភាព​នៃទីស្តីការ​គណរដ្ឋមន្ត្រី នាល្ងាច​ថ្ងៃទី១០​សីហា បណ្ឌិត​រីឆាដ វ៉យស្តេគ ​(richard-vuylsteke) ប្រធាន​សភា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ក្រុង​​ហុងកុង បាន ជំរាបជូន ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តីទទួល​បន្ទុកទីស្តី​ការ​គណៈរដ្ឋមន្ត្រី អំពីដំណើរ​ទស្សនកិច្ច​របស់ប្រតិភូ​លោកមកកាន់កម្ពុជា​ពេលនេះ គឺដើម្បី​ស្វែងយល់អំ​ពី បរិយា​កាស​វិនិយោគពាណិ​ជ្ជកម្ម ​, ការងាសហជីព ផលិត​ភាព​ការងារ ក៏ដូច​ជា​បទ​បញ្ញាតិ មួយចំនួន​របស់កម្ពុជាសព្វថ្ងៃ។
ប្រតិភូក៏​បានបង្ហាញ​ពីការចាប់​អារម្មណ៍​ចំពោះការរីក​លូតលាស់ នៃផ្នែកសេដ្ឋ​កិច្ចរបស់​កម្ពុជា ជាពិសេស​អំពី ខ្សែសង្វាក់ផលិតកម្ម ហើយ​ក៏មានបំណង​ចង់ឃើញ​កម្ពុជា​រក្សាបាននូវកេរ្ត៍ឈ្មោះ​ផលិ​តផល​របស់ខ្លួន​ដែល​នាំចេញពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
ជាការឆ្លើយតប​ឯ.ឧឧបនាយករដ្ឋមន្ត្រីសុខ ​អាន បានជំរាប​ជូនថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​គាំទ្រវិនិយោគអន្តរជាតិ ដោយផ្តោត​ការកចិត្តទុក​ដាក់គិតគូរដល់ផល​ប្រយោ​ជន៍​ ទាំង​និយោជក់ (ថៅកែ)​ និងកម្មករដែលបំរើការឲ្យក្រុមហ៊ុន ។ ហើយរាល់បទបញ្ញាតិច្បាប់​ទាំងឡាយគឺត្រូវ​ឲ្យ​មាន​តុល្យភាពក្នុងការបំរើផលប្រយោជន៍ដល់គ្រប់ភាគីពាក់ ពន្ធ័ទាំងអស់គឺ​រាជ​រដ្ឋា​ភិបាលខិតខំ​ជួយ​សម្រួល​ធ្វើយ៉ាងណាឲ្យភាគីទាំងសង្ខាងគឺទាំងក្រុមហ៊ុន និង​កម្មករ​​ត្រូវតែ​ទទួល​បានផល​ប្រយោជន៍​សម​ស្របទាំ​ង​អស់គ្នា។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនចង់ឃើញមាន​បាតុកម្ម​ឬការ​ប៉ះ​ទង្គិចណា​មួយ​កើត​ឡើងរវាងក្រុមហ៊ុន និងកម្មករចំពោះករណីវិវាទផ្សេងៗឡើយ ពីព្រោះវានឹងនាំ​មកនូវការលំបាក​ដល់​ភាគី​ពាក់ពន្ធ័ ដូច្នេះហើយបាន​ជា​រាជរដ្ឋាភិបាល​គិតគូរលើនិន្នាការ​ច្បាប់​វិនិ​យោគ ហើយតែង​បាន​ជួយសម្រប​សម្រួលធ្វើ​យ៉ាង​ណាឲ្យ​សង្វាក់​ផលិត​កម្មដំណើរការទៅ​ដោយ​ភាព​​រលូនល្អ ដើម្បី​រក្សាសុខដុម​នីយកម្ម​ផ្នែក​ការងារ។
ឯកឧត្តម ក៏បានជំរាប​ជូនអំពី​នយោបាយ​របស់រាជ​រដ្ឋាភិបាល​គឺ បានដាក់​ចេញនូវផែនការអភិវឌ្ឍន៍ រយៈ ពេល៥ឆ្នាំ ​ក្នុងនោះ​មានផែន​ការយុទ្ធសាស្ត្រ​ត្រីកោណ ផែនការយុទ្ធ​សាស្ត្រចតុកោណ ,​​ផែន​ការវិនិយោគសាធារណៈ​៣ឆ្នាំរំកិល បូករួមទាំង​គោល​នយោ​បាយ​អភិវឌ្ឍន៍ផ្នែក​ឧស្សា​ហកម្ម​ផងដែរ។
រាជរដ្ឋាភិ​បាលធ្វើ​យ៉ាងនេះគឺដើម្បី​ទាក់ទាញ​វិនិយោគ​ទុនអន្តរជាតិ​ឲ្យចូលមក​ជួយ​ដល់ការអភិវឌ្ឍន៍កម្ពុជា ឲ្យបានកាន់​តែរីកចំរើន ជាពិសេស​គឺជួយប​ង្កើតការងារ​ឲ្យប្រជាជន​កម្ពុជាធ្វើ​នៅក្នុងស្រុកតែ​ម្តង​។ ឯកឧត្តម សុខ ​អាន ក៏បានថ្លែងអំណគុណ និងគាំទ្រចំពោះគំនិតរបស់​ប្រតិភូ​ដែល​ចង់​ឲ្យ​កម្ពុជា​រក្សាបាននូវ​ឈ្មោះផលិតកម្ម​ល្អ​របស់​ខ្លួនដើម្បី ដណ្តើមទីផ្សារនៅក្រៅប្រទេស ​មាន​ន័យថា​រាល់ផលិតផលដែល​នាំចេញ​ពីកម្ពុជាគឺត្រូវតែរក្សា​ឲ្យបាននូវកេរ្ត៍ឈ្មោះរបស់ខ្លួន ។
ឆ្លៀត​ក្នុងឱកាសនេះ​ក្នុងនាម​រាជរដ្ឋា​ភិបាល​កម្ពុជា ឯកឧត្តម​បណ្ឌិត​សភាចារ្យ ក៏បាន​ស្វាគមន៏ផងដែរ បើ​សិន​ជា​ប្រតិភូសភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​នៅហុងកុងមានបំណង​ចង់​ជួយ ​ធ្វើការ​បណ្តុះ​បណ្តា​ល​ធនធាន​មនុស្ស ទាំងផ្នែកទន់ និងផ្នែករឹងដល់កម្មករកម្ពុជា ជាពិសេសទាក់ទង​និងឥរយាបទ​កម្មករ ឲ្យគេមានការយល់ដឹងពីតម្លៃនៃ​ការងាររបស់ខ្លួន ក៏ដូចជា​ឲ្យយល់ពីផលលំបាក ចំពោះ​ការងារ និងក្រុមហ៊ុន ដើម្បីឲ្យ​កម្មករ​កាន់តែ​មាន​អាជីពច្បាស់លាស់មានជំនាញ់ផ្នែកការងារ និង​យល់​ពីច្បាប់​ គឺ​រាជរដ្ឋាភិបាលកម្ពុជាសូមគាំទ្រ។
បច្ចុប្បន្នកម្ពុជាមានកម្មករជាងកន្លះលាននាក់ ដែលកំ​ពុងបំរើការងារ​នៅតាម​បណ្តាក្រុមហ៊ុនរោង​ចក្រ​សហ​គ្រាសនានា។
គួរបញ្ជាក់ថា កម្ពុជាសព្វថ្ងៃ​គឺកំពុងក្លាយ​ជាគោល​ដៅមួយក្នុង​ការទាក់​ទាញវិនិយោគ​ទុនអន្តរជាតិ​ដោយសារកត្តាសុខសន្តិភាព និងការរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច រួមទាំង​ល័ក្ខខណ្ឌ​អំណោយ​ផលយ៉ាង​ច្រើនទៀត ​ ទាំងផ្នែក​ទេសចរណ៍ ឧស្សាហកម្មកាត់ដេរ កសិកម្ម ធនាគារ គឺកំ​ពុង​​ទទួលបានការចាប់​អារម្មណ៏​ពីសំណាក់​វិនិយោ​គ​ទុន​អន្តរជាតិ​យ៉ាងខ្លាំង៕





បទអត្ថាធិប្បាយដោយ៖ រត្ន័ សណ្ដាប់, ក្រុមប្រឆំាង៖ មេដឹកនំាសង្រ្គោះជាតិ ពុំមែនជាជម្រើសដឹកនំាប្រទេស!

ថ្មីៗនេះ ​លោក ​ម៉ម​ សូណង់ដូ​ ប្រធានវិទ្យុ​សំបុកឃ្មុំ​ និងជាប្រធាន​គណបក្ស​សំបុកឃ្មុំ សង្គម​ប្រជាធិប​តេយ្យ ​ដែលជាគណបក្ស​ទើបបង្កើតថ្មី ​ដើម្បីចូល​រួមប្រគួត​ប្រជែងដណ្ដើម​សន្លឹក​ ឆ្នោតនៅ​ឆ្នាំ២០១៧ ​និង២០១៨​ បានរិះ​គន់ចំៗ​ លើមេដឹក​នំាសង្រ្គោះជាតិ ​ថាជា «មេដឹក​នំាមិន​ទទួលខុសត្រូវ»​។

នរណា​ក៏គេដឹងដែ​រថា ​លោក ​ម៉ម ​សូណង់ដូ ​ជាសកម្មជន​ដ៏អង់អាច​មួយរូប​ខាងក្រុម​ប្រឆំាងនឹង​រាជរដ្ឋាភិបាល​ ដែលជា​និច្ចកាលតែ​ងគំាទ្រទ​ង្វើរបស់​ក្រុមប្រឆំាង ​គឺ បក្សសង្រោ្គះ​ជាតិ ​ក្នុងការដឹក​នំាចលនា​ប្រឆំាងនឹង​រាជរដ្ឋាភិបាល ​ពិសេសប្រឆំាង​តួអង្គ សម្ដេច​ ហ៊ុន ​សែន​ តែម្ដង។ ​ឥទ្បូវនេះ ​គាត់បានថ្កោល​ជាចំហរថា ​លោក ​សម ​រង្ស៊ី ​ក្ដី លោក​ កឹម​ សុខា ក្ដី​ មិនសមធ្វើ​ជាមេដឹកនំាប​ក្សនយោបាយធំ​ទី២នៅកម្ពុជា ​និងមិនស​មធ្វើជាអ្នក​ដឹកនំាប្រទេស​នោះទ្បើយ។
ពាក្យដែល​គេបានលើកខា​ងលើ ​យើងគិតថា ​វាពុំមែនជា​រឿងប្លែកណាស់ណា​ទេ តែអ្វី​ដែលប្លែក​នោះ គឺ ​លោក ​ម៉ម​ សូណង់ដូ​ បានធ្វើការ​រិះគន់ចំៗ​ទៅលើមេដឹក​នំាកំពូលពីរ​រូបនៃបក្ស​ប្រឆំាង ​ដែលមានអា​សនៈនៅក្នុង​រដ្ឋសភាចំនួន​៥៥អាសនៈ។
រឿងរ៉ាវធំៗជាច្រើនដែលប្រជាពលរដ្ឋពិសេសអ្នកដែលបានបោះឆ្នោតគំាទ្របក្សសង្រ្គោះជាតិ​ ដែលត្រូវ​មេដឹកនំាគណ​បក្សនេះ ​បានបោក​បញ្ឆោត​ឲ្យមកចូលរួមធ្វើ​បាតុកម្ម ​មហាព្យុះហយាត្រា​អស់រយៈ​ពេលប្រមាណ​ជិតមួយឆ្នាំ​ ត្រូវចំណាយ​ថវិកាយ៉ាងស​ន្ធឹកសន្ធាប់ ​ខ្លះបានលក់​ដីធ្លី ​លក់គោក្របី ​លក់មាន់ទា ​។ល។ និង​ខាតបង់ពេល​វេលាដែល​ត្រូវចិញ្ជឹមជីវិ​តក្រុមគ្រួសារ​ផងដែរ។
យើងគិតថា​ បច្ចុប្បន្ន ​មេដឹកនំាក្រុ​មប្រឆំាងនានា ​(ខ្លះទើបនឹងប​ង្កើត ខ្លះ​ទៀតបាន​បង្កើតយូរ​យាមកហើយ)​ កំពុងចង់​ធ្វើឲ្យឈ្មោះខ្លួន​ឯងល្បី ​បានរិះគន់​រដ្ឋាភិបាល ​តែពុំមាន​ប្រយោជន៍ ​ព្រោះប្រជាពល​រដ្ឋខ្មែរ ​បានមើល​ឃើញសម្មិទ្ធផល​ដ៏ធំធេងរបស់រាជរ​ដ្ឋាភិបាល ​គឺមិនដូច​គេភូតភរ​នោះឡើយ ​ក៏ចាប់ផ្ដើម​ងាកមករិះគន់​ក្រុមប្រឆំាង​គ្នាឯងទៅ​វិញ។ អ្វីដែល​ជាការពិត ​គឺវានៅតែជាការ​ពិត ដែលយើ​ងសូមលើក​ពីតក្កភាព ​នូវរូបភាព​ជាក់ស្ដែង​ពីរចំណុច ​គឺ៖ ទី១) ​ការអំពាវនាវ ​របស់បក្សសង្រ្គោះជាតិ​ ឲ្យអ្នកគំា​ទ្រពួក​គេចេញមក​ថ្កោលទោស ​សម្ដេច ​ហ៊ុន ​សែន ​និង ​រាជ រដ្ឋាភិបាល ​ឲ្យ «​ចុះចេញពីដំណែង»​។ តែលទ្ធផលគឺ ​បងប្អូនប្រជា​ពលរដ្ឋទំាង​នោះ បានខាត ​បង់ប្រាក់​កាក់ ពេលវេលា​យ៉ាងច្រើន។​ នៅទីបញ្ចប់​ពួកគេនៅសល់​តែបាតដៃទទេ ​រីឯ លោក​ កឹម ​សុខា បែរជាបាន​ទទួលដំណែង​ដ៏ខ្ពស់ ​(ដែលខ្លួនមិនដែល​សុបិន្ត)ជាអនុប្រធាន​សភាទី១​ និង ទាមទារ​បានរថយន្ដ​ទំនើប ​ដែលមានតម្លៃ​ប្រមាណ២០ម៉ឺន​ដុល្លារអាមេរិក។ ​ចំណែក លោ​ក សម រង្ស៊ី​ វិញ ទ្បំាប៉ារហូតដល់​បានទទួល​ដំណែងជា​ប្រធានក្រុមភាគ​តិចនៅក្នុង​សភា មា​នឋានៈស្មើ ​នាយករដ្ឋមន្រ្ដី ​ហើយមានវាសនាមក​អង្គុយរួមបាយ​ជាមួយ សម្ដេចនាយក​រដ្ឋមន្រ្ដី​ យ៉ាងក្រហើៗ ។​

ទី២) ​រឿងព្រឹត្ដិការណ៍​ជាក់ស្ដែង ​ដែលគេមិនអាច​បំភ្លេចបាននោះ គឺ​កាលពីខែមុន ​មន្រ្ដីបក្ស​សង្រ្គោះជាតិ១១រូប ​ក្នុងនោះបីរូប​ត្រូវបានតុលាកា​រកាត់ទោសឲ្យ​ជាប់ពន្ធនា​គារ២០ឆ្នាំ ​និងសកម្មជន​៨រូបទៀត​ឲ្យជាប់ពន្ធនាគា​រ៧ឆ្នាំ ​ពីបទបង្កហិង្សា ​បំបះបំបោរ ​ក្នុងសកម្មភាព​ដែលបណ្ដាល​ឲ្យកងសន្ដិ​សុខសណ្តាប់​សាធារណៈ​របួសធ្ងន់​ ប្រមាណ​៤០នាក់។​

ចំពោះករណី​ខាងលើ ​លោក ​កឹម ​សុខា បា​នបដិសេធ​ប្រកបដោយមោទ​នភាពថា ​គាត់មិនបា​នចូលរួម​ដឹកនំាការ ​«រំដោះ» ​ទីលានប្រជាធិប​តេយ្យនៅ ថ្ងៃ​ទី១៥ ខែកក្កដា ​ឆ្នាំ២០១៤ ​នោះទេ ​ដោយជាប់​រវល់ការ​ ចុះធ្វើប្រជាភិថុតិ​នៅខេត្ដកំពង់​ចាម ហើយ​ទុកឲ្យតំណាង​រាស្រ្ដជាប់​ឆ្នោតមួយចំនួន ​(៧រូប)​ ជាអ្នកដឹកនំា​ទទួលខុសត្រូវទៅ​វិញ។ ចំណុច​នេះ ត្រូវបាន​គេចោទសួ​រថា ក្នុងនាម​ជាប្រធានស្ដីទី ​បែរជាខ្លួន​ឆ្លើយបែប​យករួចខ្លួនថា «​មិនដឹងមិនឮ» រឿងនេះ។​ រីឯ លោ​ក សម ​រង្ស៊ី នៅពេ​លតុលាការប្រកាសកា​ត់ទោស ​និងចាប់ខ្លួន​ជន១១រូប ​របស់បក្ស​ខ្លួនបញ្ជូនទៅ​ដាក់ពន្ធនាគារ​ បែររត់គេ​ចយករួច​ខ្លួនទៅលំហែ​កាយយ៉ាង​រំភើយនៅប្រទេសបា​រំាង ​និងនៅសហរដ្ឋ​អាមេរិក ​ទៅវិញ។

យើងសួរថា ​ហេតុអ្វី ​ក៏លោក ​សម ​រង្ស៊ី ​មិននៅក្នុងប្រទេស បើ​មិនបានជួយ​ការងារតស៊ូមតិ ​ក៏ត្រូវនៅ​ជាការជួយផ្ដ​ល់ផ្លូវចិត្ដ​ដល់ពួកគេដែរ​។
តើនេះពុំបាន​ន័យថា ​មេបក្សប្រឆំាង​ទំាងពីររូបនេះ​ មិនមាន​ការទទួលខុ​សត្រូវចំ​ពោះវាសនា​បក្សខ្លួន​ សកម្មជន​របស់ពួក​ខ្លួនពេលមាន​ទុក្ខ និងទទួលខុ​សត្រូវចំពោះវា​សនាអ្នកដែលបា​នបោះឆ្នោតឲ្យ​បក្សខ្លួន ទេ​ឬអី?

​ជាសរុប ​មេដឹកនំា​បក្សប្រឆំាង ​«មិនសក្ដិសម​ធ្វើជាអ្នកដឹកនំា​» ជោគវាស​នាប្រទេសបាន​ទ្បើយ៕​

ឯកឧត្តម រៀល ខេមរិន្រ្ទ ត្រូវបានគេប្តឹងទៅកាន់ ACU ពីបទកេងប្រវ័ញ្ចប្រាក់៥៥,០០០ដុល្លារ

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី​ ឱម​ យ៉ិន​ទៀង​ បាន​ស្នើ​ទៅ​កាន់​ឯកឧត្តម​ រៀល ​ខេមរិន្រ្ទ​ ឲ្យ​ធ្វើ​ការ​បំភ្លឺ​ជុំវិញ​រឿងរ៉ាវ​ចោទ​ប្រកាន់​ដែល​ថា ​រូប​លោក​ថា​ « បាន​កេង​ប្រវ័ញ្ច​យក​ប្រាក់​ជា​ច្រើន​ម៉ឺន​ដុល្លារ​អាមេរិក​ ពី​ការ​រៀប​ចំ​ដំណើរ​ទៅ​ព្រំដែន​ កម្ពុជា​-វៀតណាម​» នេះ​បើ​យើង​តាម​លិខិត​ចុះ​ថ្ងៃ​ទី៣១​ ខែ​កក្កដា​ ឆ្នាំ​២០១៥​ របស់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ ឱម​ យ៉ិនទៀង​ ផ្ញើជូន​ឯកឧត្តម​ រៀល​ ខេមរិន្ទ្រ​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ស្វាយរៀង​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

ដូច​ជម្រាប​ជូន​ក្នុង​កម្មវត្ថុ​ខាង​លើ​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​(អ.ប.ព) ​បាន​ទទួល​ពាក្យ​ប្តឹង​ចំនួន​ ៣ ដែល​ក្នុង​នោះ​ពាក្យប្តឹង​មួយ​បាន​ឱ្យ​ដឹង​ថា ​ទឹក​ប្រាក់​ ១៥.០០០​​ដុល្លារ​។ ពាក្យ​ប្តឹង​មួយ​ទៀត​បាន​ឱ្យ​ដឹង​នូវ​ទឹក​ប្រាក់​ ២០.០០០​​ដុល្លារ​ និង​ពាក្យ​បឹ្តង​ទី ៣​ ឱ្យ​ដឹងថា ​មាន​ទឹក​ប្រាក់​ ២០.០០០​ដុល្លារ​ (សរុប​ពាក្យ​ប្តឹង​ទាំង​ ៣​ មាន​ទឹក​ប្រាក់​ ៥៥​.០០០​ដុល្លារ​ (ប្រាំម៉ឺន​ប្រាំពាន់​ដុល្លារ​អាមេរិក​) ដែល​ ឯកឧត្តម​ បាន​ទទួល​យក​ទៅ​រៀបចំ​ដំណើរ​ទៅមើល​បង្គោល​ព្រំដែន​ ហើយ​ទឹកប្រាក់​ភាគ​ច្រើន​នៃ​ថវិកា​នេះ​ ត្រូវ​បាន​ ឯកឧត្តម​កេង​ប្រវ័ញ្ច​យក​។
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ បានស្នើ​ សូម​ ឯកឧត្តម​ រៀល​ ខេមរិន្ទ្រ​ ធ្វើការ​បំភ្លឺ​ដោយ​ភ្ជាប់មក​ជាមួយ​នូវ​ឯកសារ​នានា​សម្រាប់​បញ្ជាក់​មក​ជា​មួយ​ ដើម្បី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ធ្វើការ​វាយ​តម្លៃ ​មុននឹង​សម្រេច​បន្ត​នីតិ​វិធី​របស់​ខ្លួន​៕