Monday, June 22, 2015

ជនជាតិខ្មែរ​ និងចិន​ ជាមេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏ធំនៅ​កម្ពុជាត្រូវ​បានចាប់​ខ្លួន ជាមួយ​នឹងវត្ថុតាង​ថ្នាំញៀន​ទម្ងន់​៥៥​គីឡូក្រាម​

ជនជាតិខ្មែរ​ និងចិន​ ជាមេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏ធំនៅ​កម្ពុជាត្រូវ​បានចាប់​ខ្លួន ជាមួយ​នឹងវត្ថុតាង​ថ្នាំញៀន​ទម្ងន់​៥៥​គីឡូក្រាម​
ឯកឧត្តម​ឧត្តមសេនីយ៏ឯក​ ម៉ក់​ ជីតូ​ អគ្គស្នង​ការរង​នគរបាលជាតិ​ ទទួលផែន​គ្រឿងញៀន​ បានបើក​ប្រតិបត្តិ​ទ្រង់ទ្រាយធំ​ ដឹកនាំកម្លាំង​នគរបាល​ នៃមន្ទីរ​ប្រឆាំងគ្រឿង ​ក្រសួងមហាផ្ទៃ​ ចុះបង្ក្រាប​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏ធំនៅកម្ពុជា​ ចំនួន៣នាក់​ ក្នុងនោះ​បុរសជនជាតិ​ចិន២នាក់​ ដោយ​ដកហូត​គ្រឿង​ជិត៥៥​ទម្ងន់​គីឡូក្រាម​ ។
ប្រតិបត្តិការ​បង្ក្រាបមេខ្លោង​ជួញដូរ​គ្រឿងញៀននេះ​ ដឹកនាំ​សម្របសម្រួល​តាមផ្លូវ​ច្បាប់ពី​សំណាក់​តំណាង​អយ្យការ​ បានធ្វើឡើង​ តាំងពី​ល្ងាចថ្ងៃ​ទី១៧​ ខែមិថុនា​ នៅក្នុង​ទឹកដី​ខណ្ឌឫស្សីកែវ​ ដោយឃាត់​ខ្លួនជន​សង្ស័យ​ចំនួន៣​នាក់ ហើយ​ក្រោយពីបញ្ចប់​ការសួរនាំ​រួចមក​ ឯកឧត្តម​ឧត្តមសេនីយ៏​ឯក ម៉ក់​ ជីតូ​ បានដឹកនាំ​កម្លាំង​នគរបាល​ បន្តស្រាវ​ជ្រាវ​ ដើម្បីតាម​ចាប់​មេខ្លោង​ ដែល​កំពុង​រត់គេច​ខ្លួន នៅ​ខេត្ត​ស្ទឹងត្រែង​។
បន្ទាប់មក​នៅព្រឹកថ្ងៃ​ទី១៩ ​ខែមិថុនា​ ឆ្នាំ២០១៥​ កម្លាំងនគរបាល ​នៃមន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បានបង្ហាញ​មុខជន​សង្ស័យទាំង​៣នាក់​ ក្នុងនោះមាន​ ស្រី២​នាក់​ ព្រមទាំង​ថ្នាំញៀន​ទម្ងន់៥៥​គីឡូក្រាម​ ។ នេះជាការ​បង្ក្រាបការ​ជួញដូរ​គ្រឿងញៀន​ដ៏ធំបំផុត​ នៅប្រទេស​កម្ពុជា​ ដែលកម្លាំង​សមត្ថកិច្ច​ បានដកហូត​គ្រឿងញៀន​ដ៏ច្រើន​បែបនេះ​។
ក្នុងចំណោម​ជនល្មើស​គ្រឿងញៀននេះ ​មានមេខ្លោង​លំដាប់ទី២​ និងបក្ខពួក​ទាំងអស់ ​៣នាក់ ​ត្រូវបានត្រូវ​បានសមត្ថកិច្ច​ធ្វើសន្និសីទ​កាសែត​ នៅអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ​នៅថ្ងៃ​ទី២០​ ខែមិថុនា​ ឆ្នាំ២០១៥​ ដោយឯកឧត្តម​ឧត្តមសេនីយ៍ឯក​ ម៉ក់​ ជីតូ​ អគ្គស្នង​ការរងនគរ​បាលជាតិ​ទទួលបន្ទុក​ផែនគ្រឿង​ញៀន​។
ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ ម៉ក់​ ជីតូ ​បានថ្លែង​នៅក្នុង​សន្និសីទ​កាសែតថា​ ថ្នាំញៀន​ដ៏ធំ​សម្បើម​នេះ ​ត្រូវបាន​ក្រុមមេខ្លោង​នាំចេញ​ពីតំបន់​ត្រីកោណ​មាស​ ប្រទេសឡាវ​ ដោយនាំ​ចូលមក​ខេត្តស្ទឹងត្រែង​ប្រទេសកម្ពុជា​ និងបន្ត​នាំមក​រាជធានី​ភ្នំពេញ ​រួចកែច្នៃ​បញ្ជូនចែកចាយ​នៅទីក្រុង​ភ្នំពេញ​ រួមនឹង​បន្តយក​ទៅលក់​នៅកោះ​តៃវ៉ាន់​។
ឯកឧត្តម​  ម៉ក់​ ជីតូ​ បានបញ្ជាក់ថា ​ពាក់ព័ន្ធ​នឹងថ្នាំញៀន​ដ៏ធំ​សម្បើមជិត​៥៥​គីឡូ​ក្រាមនេះ​ គឺមាន​មេខ្លោង​ជាជន​ជាតិ​ខ្មែ។​
បើតាម​ការ​ឲ្យដឹង​របស់លោក​ មាស វិរិទ្ធ​ អគ្គលេខាធិការ​នៃអាជ្ញា​ធរជាតិ​ប្រឆាំង​គ្រឿងញៀន​ បានថ្លែង​ប្រាប់នៅ​ក្នុង​សន្និសីទ​កាសែតថា​ ថ្នាំញៀន​គ្រាប់​ត្រឹមតែ​ ៦គីឡូក្រាម​ប៉ុណ្ណោះ ​អាចធ្វើ​ឲ្យប៉ះពាល់​មនុស្ស​ដល់ទៅ ​១៧៦០០នាក់​ ។ ចុះទម្រាំ​ថ្នាំញៀន​រហូតដល់​ ៥៥គីឡូក្រាម​ តើប៉ះពាល់​ដល់ប្រជាពលរដ្ឋ​ចំនួនប៉ុន្មាន?​ លោកបាន​បញ្ជាក់ថា​ ថ្នាំញៀន​ទាំងនេះ​ ពិតជា​ធ្វើ​ឲ្យប៉ះពាល់​យ៉ាងធ្ងន់​ធ្ងរដល់​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់ ប្រសិន​បើមិន​បង្រ្កាបឲ្យទាន់​ពេលវេលា​នោះទេ។​
ឯកឧត្តម​ឧត្តមសេនីយ៍​ ម៉ក់​ ជីតូ​ បានបញ្ជាក់ថា​ នេះជា​លើក​ទី៣ហើយ ​ដែលសមត្ថកិច្ច​កម្ពុជា​ បង្រ្កាប​បាន​គ្រឿងញៀន​លក្ខណៈធំៗ​បែបនេះ​ ហើយវា​ មាន​តម្លៃ​រហូតដល់​ប្រហែល៣​លានដុល្លារ​។ បន្ទាប់ពី​បិទបញ្ចប់​សន្និសីទ​កាសែត​ ជនសង្ស័យ​ ពាក់ព័ន្ធ​ករណីចាប់​គ្រឿងញៀន​ដ៏ធំ ​ជាមេក្លោងទី២​ និងបក្ខពួក​ ត្រូវបាន​បញ្ជូនទៅ​កាន់តុលាការ​ដើម្បីចាត់​ការតាមផ្លូវច្បាប់។​
ដោយឡែក​មេក្លោងធំ​ ត្រូវបាន​កម្លាំងសមត្ថ​កិច្ច​ប្រកាស​ថា កំពុង​តាម​ប្រមាញ់​នឹងចាប់​ឲ្យបាន​ក្នុងពេល​ឆាប់ៗ​នេះ។​
លោកឧត្តម​សេនីយ៍ឯក​ ខៀវ​ សាម៉ន​ ប្រធានមន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ នៃអគ្គស្នង​ការដ្ឋាន​នគរ​បាលជាតិ​ បានឱ្យ​ដឹងថា​ នៅល្ងាច​ថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០១៥​នេះ មេខ្លោង​ជួញដូរ​គ្រឿងញៀន​ជិត៥៥​គីឡូក្រាម​ ត្រូវបាន​បញ្ជូនមក​ដល់អគ្គស្នង​ការដ្ឋាននគរ​បាលជាតិ​ហើយ ​ដោយត្រូវ​បាន​ឃុំខ្លួន​នៅទីនោះ ​រង់ចាំ​បញ្ជូន​ទៅទៅកាន់​តុលាការ។​
ជនសង្ស័យ​ម្នាក់នេះ​ មានឈ្មោះ ​លីវ ស៊ឺ​ ដែលចាប់​បាននៅ​ខេត្ត​ស្ទឹងត្រែង​ បន្ទាប់​ពីសមត្ថកិច្ច​ បើកការ​បង្រ្កាបគ្រឿង​ញៀនធំ​មួយ​ ដោយឃាត់​ខ្លួនបានមុខ​សញ្ញាចែក​ចាយបន្ត​៣នាក់ ​រហូតដល់​ឈានទៅ​ដល់ការ​ចាប់ខ្លួន​រូបគេ​តែម្តង​ បន្ទាប់ពី​រត់គេច​ខ្លួនទៅ​ដល់ខេត្ត​ស្ទឹងត្រែង។​
សូមជំរាប​ថា កាល​ពីថ្ងៃទី១៧​ ខែមិថុនា​ កន្លងទៅ​ សមត្ថកិច្ច​ចម្រុះ​ បានបើក​ប្រតិបត្តិ​ការបង្រ្កាប​យ៉ាង​សំងាត់​មួយ ​នៅក្នុង​ទឹកដី​ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ ​ដោយឃាត់​បាន ជន​សង្ស័យ៣នាក់​ ក្នុងនោះ​មាន២នាក់ ​ជាជនជាតិ​ចិន។​ ជនសង្ស័យ​ជួញដូរ​គ្រឿង​ទាំង៣នាក់​ មាន​ជនជាតិ​ចិន២នាក់​ ត្រូវចោទ​ប្រកាន់​ ពីបទ​ផលិត​កែច្នៃ ​និងរក្សា​ទុក​ជួញដូរ​ ប្រើប្រាស់​ដោយខុស​ច្បាប់​ (សារធាតុ​ញៀន​) និងស្ត្រី​ខ្មែរ​ម្នាក់ឈ្មោះ​ ដានី ចោទ​ប្រកាន់​ពីបទ​ចូលរួម​ប្រតិបត្តិបទ​ឧក្រិដ្ឋ ​(គ្រឿង​ញៀន)​ ហើយត្រូវ​បានតុលាការ​ បញ្ចូនទៅ​ពន្ធនាគារ​ព្រៃសរ​៕







សម្តេចតេជោ​បានអញ្ជើញ​ទៅដល់​សហភាព​មីយ៉ាន់​ម៉ារហើយ​ ដើម្បីចូល​រួមកិច្ច​ប្រជុំកំពូល​កម្ពុជា ​ឡាវ​ មីយ៉ាន់ម៉ារ​ វៀតណាម​ លើកទី៧​

សម្តេចតេជោ​បានអញ្ជើញ​ទៅដល់​សហភាព​មីយ៉ាន់​ម៉ារហើយ​ ដើម្បីចូល​រួមកិច្ច​ប្រជុំកំពូល​កម្ពុជា ​ឡាវ​ មីយ៉ាន់ម៉ារ​ វៀតណាម​ លើកទី៧​
សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ ប្រមុខនៃ​រាជរដ្ឋាភិបាល​កម្ពុជា ​ក៏ដូច​ជាបណ្តា​ប្រមុខរដ្ឋាភិបាល​នៃប្រទេសឡាវ​ វៀតណាម​ និងប្រទេសថៃ​ បានអញ្ជើញ​ទៅដល់ចំណត​អាកាសយាន​ដ្ឋានអន្តរជាតិ​ ណៃពិដោ ​សាធារណរដ្ឋ​មីយ៉ាន់ម៉ារ​ ជាបន្តបន្ទាប់​នៅព្រឹក​ថ្ងៃទី២២​ ខែមិថុនា​នេះ ដើម្បី​ចូលរួមកិច្ច​ប្រជុំកំពូល​កម្ពុជា ឡាវ​ មីយ៉ាន់ម៉ារ​ វៀតណាម​ លើកទី៧​ និងកិច្ច​ប្រជុំកំពូល​យុទ្ធសាស្រ្ត ​នៃកិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាយ៉េយ៉ាវ៉ាឌី​ ចៅប្រាយ៉ា​ មេគង្គ​ លើកទី៦​ នៅទីក្រុង​ណៃពិដោ​ នៃសាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ារ​   ដែលនឹង​ប្រារព្ធធ្វើ​ឡើងនៅ​រសៀលថ្ងៃ​ទី២២និង​ព្រឹកថ្ងៃ​ទី២៣​មិថុនា។​
វត្តមាន​នៃការ​អញ្ជើញដល់​របស់​ សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន សែន​ និង​គណៈប្រតិភូ​ជាន់ខ្ពស់រាជ​រដ្ឋាភិបាល​កម្ពុជា​ ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍យ៉ាង​ស្និតស្នាល​រ៉ាក់ទាក់​បំផុត​ ពីឯកឧត្តម​បណ្ឌិត​ កូ កូ​ អុង​ (Ko Ko Oo) រដ្ឋមន្រ្តី​ក្រសួង​វិទ្យាសាស្រ្ត ​និងបច្ចេក​វិទ្យាមីយ៉ាន់ម៉ារ ​ឯកឧត្តម​ ស៊ៀន​ ប៊ុនវុធ​ ឯកអគ្គរាជ​ទូតព្រះ ​រាជាណាចក្រកម្ពុជា​ ប្រចាំសាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ារ​ ព្រមទាំង​ឯកឧត្តម​ លោកជំទាវ​ ជា​ឥស្សរជន​ជាន់ខ្ពស់​នៃប្រទេស​ទាំងពីរ​កម្ពុជា ​មីយ៉ាន់ម៉ារ​ជាច្រើនរូប​៕




សម្តេច​តេជោ ​ហ៊ុន​ សែន​ ដឹកនាំគណៈ​ប្រតិភូ​ ទៅចូលរួម​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​ កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ នៅប្រទេស​មីយ៉ាន់ម៉ារ​

កាលពីវេលា​ម៉ោង៨ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥នេះ  សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីកម្ពុជា បានដឹកនាំ​គណៈ​ប្រតិភូ ទៅចូលរួម​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្រ្ត កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច អាយ៉េ​យ៉ាវ៉ា​ឌី-ចៅប្រាយ៉ា-មេគង្គ​លើកទី៦ តាម​ការអញ្ជើញ​របស់​ឯកឧត្តម ថេន សេន (U THEIN SEIN) ប្រធានា​ធិបតី នៃ​សាធារណរដ្ឋ សហភាព​មីយ៉ាន់​ម៉ារ ដែលនឹង​ប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃទី ២២ ដល់​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៥ នៅរដ្ឋធានី ណៃពី​ដោ នៃប្រទេស​មីយ៉ាន់ម៉ារ ។
គណៈ​ប្រតិភូអម​ដំណើរ​សម្តេចតេ​ជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តមឧប​នាយករ​ដ្ឋមន្រ្តី ហោ ណាំហុងឯកឧត្តម ថោង ខុន រដ្ឋម​ន្រ្តីក្រសួងទេស​ចរណ៍ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្រ្តីក្រសួង​បរិស្ថាន និងសមាជិក​រាជរដ្ឋាភិបាល​ដទៃទៀត។
យោងសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា តាមការ​រំពឹងទុក នៅទីបញ្ចប់​នៃកិច្ចប្រជុំកំពូលនេះ ឯកសារ​មួយ​ចំនួន​នឹងត្រូវ​បាន​អនុម័ត ក្នុង​នោះ​រួមមាន សេចក្តី​ថ្លែង​ការណ៍រួម នៃកិច្ចប្រ​ជុំកំពូលលើក​ទី៧ កម្ពុជា ឡាវ មីយ៉ាន​ម៉ារ និង​វៀត​ណាម សេចក្តីថ្លែងការណ៍រដ្ឋធា​នីណៃពីដោ នៃកិច្ចប្រ​ជុំកំពូល ស្តីពីយុទ្ធ​សាស្ត្រ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច អាយ៉េ​យ៉ាវ៉ាឌី  ចៅប្រាយ៉ា មេគង្គ លើកទី៦  និងផែនការសកម្មភាព នៃតុទ្ធសា​ស្ត្រកិច្ចសហប្រតិបត្តិ​ការសេដ្ឋកិច្ច អាយ៉េ​យ៉ាវ៉ាឌី  ចៅប្រាយ៉ា​ មេគង្គ ។

សេចក្តីបំភ្លឺរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចំពោះការចោទប្រកាន់របស់តំណាងរាស្រ្តគណបក្សប្រឆាំង




ទីស្តីការគណៈ​​រដ្ឋមន្ត្រី​ បំភ្លឺចំពោះ​​ការចោទ​ប្រកាន់​របស់​ អ្នកតំណាងរាស្រ្ត​​គណបក្ស​​ប្រឆាំង​

នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៥នេះ ទីស្តីការគណៈ​រដ្ឋមន្ត្រី បានធ្វើសន្និសីទ​សារព័ត៌មានមួយ ដើម្បីបំភ្លឺ​ចំពោះការចោទ​ប្រកាន់របស់ អ្នកតំណាងរា​ស្ត្រ គណបក្ស​ប្រឆាំង ទៅលើ​សេចក្តីជូនដំណឹងលេខ ៦១៣ សជណ.កបច ចុះថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៥ របស់ទី​ស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតី​ភាពរបស់ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខា​ធិការនៃទីស្តី​ការគណៈរដ្ឋម​ន្ត្រី ឯកឧត្តម អ៊ឹម ស៊ីថុល អគ្គលេខា​ធិការក្រុមប្រឹក្សាអ្នកច្បាប់​នៃទីស្តី​ការគណៈរដ្ឋមន្ត្រី និងឯក​ឧត្តម ផៃ សុខេង សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃទីស្តីការគណៈ​រដ្ឋមន្ត្រី។
យោងតាមសេច​ក្តីបំភ្លឺរបស់​ទីស្តីការគណៈ​រដ្ឋមន្ត្រី ដែលបាន​ចែកជូនអ្នក​សារព័ត៌​មាន នៅក្នុងសន្និសីទ​នៅថ្ងៃនេះ បានបញ្ជាក់​ថា អ្នកតំណាង​រាស្ត្រ គណបក្សប្រឆាំង គឺឯក​ឧត្តម សុន ឆ័យ និងឯកឧត្តម ហូរ វ៉ាន់ ដែលខ្លួនបាន​ធ្វើប្រតិកម្ម តាមរយៈការចុះ​ផ្សាយរបស់​សារព័ត៌​មានភ្នំពេញ​បុស្តិ៍នោះ គឺនិយាយ​ខុសពីការ​ពិត និងមិនបាន​យល់​ពីខ្លឹមសារនៃ​សេចក្តីជូន​ដំណឹងរបស់ទីស្តី​ការគណៈរដ្ឋមន្ត្រី​សោះឡើយ។
ឯកឧត្តម តឹករ៉េត សំរេច បាន​បំភ្លឺថា យោងតាមការ​ចុះផ្សាយរបស់​កាសែតភ្នំ​ពេញប៉ុ​ស្តិ៍ បានស្រង់​សម្ដីរបស់​អ្នកតំណាង​រាស្រ្ត សុន ឆ័យ ថា ៖  «វាខុសទាំង​ស្រុង បែប​នេះគឺប៉ះ​ពាល់​ដល់​តួនាទី​របស់​សភា និង​រំលោភបំពាន​លើមាត្រា៩៦ នៃរដ្ឋធម្មនុញ្ញ​កម្ពុជា។ ការលើក​ឡើង​បែបនេះ វាបង្ហាញថា ឯកឧត្តមតំណាងរាស្រ្តរូបនេះ ពិតជាពុំបានអានឱ្យយល់ ឬធ្វើមិនយល់ អំពីខ្លឹមសារនៃ​សេចក្តី​ជូនដំណឹង​របស់ទី​ស្តីការគណៈ​រដ្ឋមន្រ្តីទេ ពីព្រោះ​ថា សេចក្តីជូន​ដំណឹង​នេះ ពុំបាន​ធ្វើឱ្យ​ប៉ះពាល់ សូម្បីតិច​តួចក្តី ចំពោះ​តួនាទីរបស់​សភានោះ​ទេ។
សេច​ក្តីជូនដំណឹង​នេះ មានចរិត​ត្រឹមតែ​ជាសេចក្តីណែ​នាំ ចំពោះមន្រ្តីរាជ​ការ ដើម្បី​ឱ្យពួក​គេអាចមាន​ព័ត៌មាន​គ្រប់គ្រាន់ សុក្រឹត និងត្រឹម​ត្រូវតាម​ច្បាប់ ហើយ​ត្រូវស្នើ​សុំកា​រអនុញ្ញាតជាមុន​ពីប្រធាន​ស្ថាប័ន​របស់ខ្លួន​ដែល​ជាសមាជិក​រាជរដ្ឋាភិ​បាល មុននឹងធ្វើការឆ្លើយតប។ គោលបំណង​នៃសេចក្តី​ជូនដំណឹង គឺពង្រឹង​ការទទួលខុស​ត្រូវរបស់​សមាជិករាជរ​ដ្ឋាភិបាល ស្របតាម​មាត្រា​១២១​ថ្មី នៃរដ្ឋធម្មនុញ្ញ ដែល​ចែងថា «សមាជិក​ទាំងឡាយ​នៃរាជរដ្ឋាភិបាល​ទទួលខុសត្រូវ​រួមគ្នា ចំពោះ​រដ្ឋសភា អំពីន​យោបាយ​ទូទៅរបស់​រាជរដ្ឋាភិ​បាល។ សមាជិក​មួយ​រូបៗនៃរាជរ​ដ្ឋាភិបាល​ទទួល​ខុស​ត្រូវរៀង​ខ្លួន​ចំពោះនាយក​រដ្ឋមន្រ្តី និង​ចំពោះរដ្ឋសភា​ អំពីការដែល​ខ្លួនបាន​ប្រព្រឹត្ត»
ឯកឧត្តម តឹករ៉េត សំរេច បាន​បន្ថែមថា លើស​ពីនេះទៀត ឯកឧត្តម សុន ឆ័យ បាន​លើក​ឡើងថា សេចក្តី​ជូន​ដំណឹង​នេះ រំលោភលើ​មាត្រា៩៦ នៃរដ្ឋធម្មនុញ្ញ។ ការចោ​ទប្រកាន់នេះ​ឯកឧត្តម បានបំភ្លឺថា ការលើក​ឡើងនេះ គឺប្រាស់​ចាកពីការពិត​ទាំងស្រុង​ទៅនឹងខ្លឹម​សារនៃមាត្រា​៩៦ នៃ​រដ្ឋធម្មនុញ្ញ ចែងថា៖ «តំណាង​រាស្រ្តមាន​សិទ្ធិដាក់​សំណួរដល់​រាជរដ្ឋា​ភិបាល។ សំណួរ​នេះ ត្រូវ​សរសេរ​ជាលាយលក្ខណ៍​អក្សរ។ ចម្លើយ​អាចឆ្លើយ​ដោយរដ្ឋមន្រ្តី​មួយរូប​ ឬច្រើន​រូប»។ នេះមាន​ន័យ​ថា មាត្រា៩៦ នៃរដ្ឋធម្មនុញ្ញ​មិនបើក​ផ្លូវឱ្យមន្ត្រី ដែលមិន​មែនជាសមាជិករាជរ​ដ្ឋាភិបាល ឆ្លើយបំភ្លឺ​ទៅគណៈកម្មការ​នានារបស់​ស្ថាប័ន​នីតិប្បញ្ញត្តិ ឬក្រុម​អ្នក​តំណាង​រាស្ត្រទេ ហើយមាន​តែរដ្ឋម​ន្ត្រី និងនាយក​រដ្ឋមន្ត្រី​ប៉ុណ្ណោះ ដែលទទួល​បានសិទ្ធិឆ្លើយ​តបនឹងសំ​ណួររបស់​អ្នកតំណាង​រាស្ត្រ។ មាត្រា៩៦ ចែង​តែអំពីសិទ្ធិ​របស់តំណាង​រាស្ត្រ ក្នុង​ការដាក់​សំណួរ​ដល់​រាជរដ្ឋាភិបាល រីឯសេចក្តី​ជូនដំណឹង​របស់ទីស្តី​ការគណៈរដ្ឋមន្រ្តី ពុំ​មាន​ខ្លឹមសារណាមួយ​ពាក់ព័ន្ធ​ទៅនឹងសិទ្ធិដាក់សំណួរនេះទេ។ នេះបង្ហាញថា ឯកឧត្តម សុន ឆ័យ ជាតំណាងរាស្រ្ត តែមិនយល់អំពីខ្លឹមសារនៃមាត្រា៩៦ របស់រ​ដ្ឋធម្មនុញ្ញ​នៃព្រះ​រាជាណាច​ក្រកម្ពុជាទេ។
ចំណែក​ឯអ្នកតំណាង​រាស្រ្ត ហូរ វ៉ាន់ ត្រូវបាន​កាសែតភ្នំ​ពេញប៉ុស្តិ៍ លើក​ឡើងថា ៖ «ការចេញបញ្ជានេះ គឺជាចេត​នារឹតត្បិតសិទ្ធិរបស់តំណាង​រាស្ត្រ ក្នុងការស្នើនូវព័ត៌​មាននានា​ដែល​សំខាន់ និង​ពាក់ព័ន្ធ​អំពើពុករ​លួយ និងការលាក់​បាំងព័ត៌មាន​ពីតំណាងរាស្ត្រ គឺបំពាន​លើរដ្ឋធម្មនុញ្ញនៃ​កម្ពុជា។ ការលើកឡើង​បែប​នេះ គឺប្រាសចាក​ទាំងស្រុង ទៅលើខ្លឹម​សារនៃ​សេច​ក្តីជូនដំណឹងរបស់​ទីស្តីការគណៈ​រដ្ឋមន្រ្តី ហើយ​ឯកឧត្តម ហូរ វ៉ាន់ ប្រាក​ដជាមិន​បាន​អាន​ច្បាប់ប្រឆាំង​អំពើពុករ​លួយ ជាពិសេស​ត្រង់មាត្រា​២២ បានចែង​ថា៖ «ប្រធាន អនុប្រធាន និងមន្ត្រីនៃ​អង្គភាព​ប្រឆាំងអំ​ពើពុករ​លួយ ដែល​ទទួល​បាននីតិសម្បទា​ជាមន្ត្រី​នគរបាល​យុត្តិធម៌ មានសមត្ថ​កិច្ចស៊ើប​អង្កេតលើ​បទល្មើស​ពុករលួយ ដែល​មានចែងក្នុង​ច្បាប់​នេះ និងបទ​ល្មើស​ពុករលួយ​ក្នុងក្រម​ព្រហ្មទណ្ឌ។ អង្គភាព​ផ្សេង​ទៀតដែល​បានដឹង​អំពីបទ​ល្មើសពុករ​លួយទាំង​ឡាយ ដែល​មានចែង​ក្នុងច្បាប់​នេះ និង​ក្នុងក្រម​ព្រហ្មទណ្ឌ ត្រូវប្តឹង​ទៅអង្គ​ភាព ឬការិយា​ល័យរាជ​ធានី ខេត្ត ប្រឆាំង​អំពើពុក​រលួយ អំពី​រឿង​ហេតុ​នៃបទ​ល្មើស​ទាំង​នេះ»
ឯកឧត្តម តឹករ៉េត សំរេច បាន​មានប្រសាសន៍​ថា ឯកឧត្តម ហូរ វ៉ាន់ ក៏​ដូចជា ឯកឧត្តម សុន ឆ័យ ក្នុងនាមអ្នក​តំណាងរាស្រ្ត ដែលជា​អ្នកមាន​សមត្ថ​កិច្ចធ្វើការងារ​អំពីច្បាប់ មិនគួរនិ​យាយ​អ្វីដែល​បំពាន​ទៅលើខ្លឹមសារ​នៃច្បាប់​ទេ។ ឯក​ឧត្តមទាំ​ងពីរ គួរមានការប្រុង​ប្រយ័ត្នជាង​នេះ ក្នុងការនិយាយស្តីអំពី​ច្បាប់។ ឯក​ឧត្តម តឹក រ៉េត​សំរេច បាន​បន្តថា «ក្រៅពីនេះ​យើង​សង្កេត​ឃើញថា កាលណា​មានការបក​ស្រាយណា​មួយប្រាស​ចាកពីការ​ពិត ហើយ​វាជារឿង​ដែល​អវិជ្ជមានដែល​ធ្វើឲ្យប៉ះ​ពាល់ដល់​សង្គម​ជាតិ កាសែត​មួយចំនួន ដូច​ជាកាសែត​ភ្នំពេញប៉ុស្តិ៍​នៅពេលនេះ បានយក​ទៅបក​ស្រាយ ដែលធ្វើ​ឲ្យគេមើល​ឃើញ​ថាកម្ពុជាមាន​ស្ថាន​ភាពមិន​ល្អ និងខ្មៅងងឹត»
 ឆ្លើយ​តប​និងសំនួរ​របស់​អ្នកសារព័ត៌​មាន ដែល​សួរថា តើទីស្តី​ការគណៈ​រដ្ឋមន្ត្រី នឹង​មាន​ចំណាត់​ការ​បែបណា​ចំពោះ អ្នក​តំណាងរាស្ត្របក្ស​ប្រឆាំង​ទាំងពីរ​ខាងលើ ចំពោះ​ការចោទប្រកាសន់​ខុសពីការពិត​ដូចករណីខាង​លើ ឯកឧត្តម តឹករ៉េត សំរេច បានលើក​ឡើង​ថា នេះមិន​មែន​ជាលើក​ទី១ទេ ដែល​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ធ្លាប់បាន​បកស្រាយ​ខុសពីការពិត  ហើយ​ក៏មិន​មែន​ជាលើក​ទី១ដែរ ដែល​សម្តេច​ប្រធានរដ្ឋសភា ធ្លាប់ធ្វើ​ការណែ​នាំ។ «ខ្ញុំយល់​ថាកំរិត​នៃការ​ឆ្លើយ​តបរបស់​ទីស្តីការគណៈរដ្ឋមន្ត្រី នៅពេលនេះ អាចធ្វើ​ឲ្យសាធារណៈជន​យល់បាន​ទូលំទូលាយ ហើយ​សម្តេចប្រធាន​រដ្ឋសភា លោក​មានសិទ្ធិក្នុងការសំរេច​ថា ធ្វើ​ការណែ​នាំ ធ្វើការ​ប្រមាន​ដល់​សមាជិក​សភា រូបណា​គឺជាសិទ្ធ​របស់លោក។ ទីស្តីការ​គណៈរដ្ឋមន្ត្រីមិនទាន់បានគិតគូរថាតើនឹងធ្វើការតវ៉ា រឺក៏ស្នើឲ្យសម្តេចប្រធានសភាធ្វើការប្រមានតំណាងរាស្ត្រ​រូបណា​នោះទេ។
 ឯកឧត្តម តឹករ៉េត សំរេច បានលើក​ឡើងថា តំណាងរាស្ត្រ​គឺមាន​សិទ្ធិសួរ និងមាន​សិទ្ធនិយាយប៉ុន្តែ​គួរតែនិយាយ​ការពិត គួរ​តែនិយាយរឿង​ដែលអាច​ឲ្យសាធារណៈ​ជនយល់​បាន​ពីភាព​ពិតប្រាកដនៃ​ខ្លឹមសារអ្វី​មួយ។ ក្នុងករណី​នេះគាត់​អាចនិយាយ​អ្វីក៏បាន​ដែរ គឺជាសិទ្ធិ​របស់តំណាង​រាស្ត្រក្នុង​ការឆ្លើយ​តបជាមួយ​នឹងលិខិត​របស់ទីស្តី​ការគណៈ​រដ្ឋមន្ត្រី ប៉ុន្តែគួរ​តែ​និយាយឲ្យ​ត្រូវខ្លឹម​សារ ចៀសវាង​ការបក​ស្រាយ​ខុស ធ្វើ​ឲ្យមាន​ការយល់​ច្រឡំ៕

អត្ថបទៈ សុភាព





កាកបាទ​ក្រហមកម្ពុជា​​ខេត្ត​តាកែវ ​ផ្តល់​ជូន​កញ្ចប់​​សម្ភារៈ​ចំ​នួន​​២៥ប្រភេទ​ ​ដល់​ស្ត្រី​​ទើប​នឹង​​សម្រាល​បុត្រ​​ចំ​នួន​ប្រមាណ​​ជិត​​៣០​គ្រួសារ​នៅ​ក្នុង​ឃុំ​​​កុមាររាជា​ ស្រុក​បា​ទី​

យោង​មតិណែ​នាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន​ ឧបនាយករដ្ឋមន្ត្រី​​ប្រធាន​ក្រុម​ការងារថ្នាក់ជាតិ​ចុះ​ជួយ​​ខេត្តតាកែវ កញ្ចប់​សម្ភារៈប្រើប្រាស់ជាច្រើនមុខ សម្រាប់​​ស្ត្រី​ជា​មាតា និង​ទារក​ ​ ក្នុង​នោះរួម​​មាន​ដូចជា ទឹក​ដោះ​គោ ម្សៅ ​សាប៊ូ កន្សែង មុង ពូក​ ខ្នើយ ខោ អាវ សារ៉ុង ស្ករស ប្រេង​កូឡា និង​ថវិកាមួយ​ចំ​នួន​ ​ត្រូវ​បាន​ ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ និង​ឯកឧត្តម​ ទិត សុធា​ តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី ប្រធាន​អង្គ​ភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋានឃុំកុមារ​រាជា រួម​ជា​មួយ​​ឯកឧត្តម លោកជំ​ទាវ និង​ក្រុម​ការងារ​ចម្រុះ បាន​នាំ​យក​ទៅចែកជូនដល់​​​ស្ត្រី​ទើប​នឹង​សម្រាល​បុត្រ​ចំ​នួន​ប្រមាណ​​៣០​គ្រួសារ​នៅ​ក្នុង​ឃុំ​​កុមាររាជា ស្រុក​បាទី ខេត្ត​តាកែវ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥។
កញ្ចប់សម្ភារៈទាំង​នេះ ​ជា​ជំ​នួយ​សប្បុរសធម៌​របស់​សាខាកាកបាទ​ក្រហមកម្ពុជាខេត្ត​តាកែវ​ ត្រូវ​បាន​ចែក​ជូន​ដល់ស្ត្រី​ទាំង​១៣ភូមិ ក្នុង​ឃុំ​កុមាររាជា​ ដោយ​មាន​ការ​ចូល​រួម​ចុះ​ចែក​ផ្ទាល់​ដៃ​ដល់​ស្ត្រីទើប​នឹង​សម្រាល​បុត្រ ពីសំ​ណាក់​ក្រុម​ការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ តំ​ណាង​កាកបាទ​ក្រហម​ខេត្ត​ ស្រុក​ អាជ្ញាធរមូលដ្ឋាន ក្រុម​ប្រឹក្សាឃុំ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​សម្ព័ន្ធ​យុវជនកម្ពុជា​ឃុំ​កុមាររាជា​ បាន​យក​ទៅ​ចែកជូន​ស្ត្រី​ទើប​នឹង​សម្រាលបុត្រក្រោម​១ខែ​ ជំ​ហាន​ទី​១ និង​ចែក​ជូន​ជាបន្ត​បន្ទាប់​ទៀត​ជា​រៀង​រាល់​ខែ​ ដល់​ស្ត្រី​គ្រប់​រូប​ដែល​សម្រាលបុត្រ​នៅ​មូលដ្ឋាន​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។
សកម្មភាព​មនុស្ស​ធម៌​ ​ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ការងារ​ថ្នាក់​ជាតិ​ និង​មន្ត្រី​មូលដ្ឋានពាក់​ព័ន្ធ​ តាម​រយៈការ​ចុះ​ចែក​កញ្ចប់ ឃីត ដល់ស្ត្រី​ទើប​នឹង​សម្រាល​បុត្រនេះ គឺ​ជា​កាយវិការ​ប្រកប​ដោយ​ការ​គោរព​ស្រឡាញ់ដ៏​ជ្រាល​ជ្រៅ​ និង​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​បំ​ផុត​របស់កាកបាទ​ក្រហ​ម​កម្ពុជាទាំងនៅ​សាខា និង​អនុសាខា ក៏​ដូចជាថ្នាក់​ដឹកនាំ​​រាជរដ្ឋាភិបាល​ ចំ​ពោះសុខទុក្ខ​ផ្ទាល់​ជាមួយ​ប្រជា​ពលរដ្ឋ​ និង​ជា​វប្បធម៌​នៃ​ការ​ចែក​រំ​លែក​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ការ​រួម​ចំ​ណែក​សម្រាល​នូវ​ការ​ខ្វះ​ខាត​ និង​លើក​កំពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ ជាពិសេស គឺ​ជា​ការ​អនុវត្ត​នូវ​ពាក្យ​ស្លោក​ សហការ​គ្នា​ រួម​គិត រួម​ធ្វើ រួម​ដោះ​ស្រាយ ដើម្បី​ប្រជាពលរដ្ឋ​បាន​ទទួល​នូវ​សេចក្តី​សុខ​ក្សេម​ក្សាន្ត និង​សុភមង្គល​។​
ទាំង​ ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ និង​ឯកឧត្តម ទិត សុធា​ បាន​ពាំនាំ​នូវ​ពាក្យ​ផ្តាំ​ផ្ញើ​សួរ​សុខទុក្ខ​ពី​សំ​ណាក់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ ឯកឧត្តម​ បណ្ឌិត​សភា​ចារ្យ​ សុខ អាន​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​​​ខេត្ត​តាកែវ​ ជូន​ចំពោះ​ប្រជា​ពលរដ្ឋ​ ដោយ​បញ្ជាក់​ថា សម្ភារៈទាំង​នេះ បាន​មក​ពី​ជំ​នួយ​​សប្បុរសធម៌​ជិត​ឆ្ងាយ ដែល​ផ្តល់​ជូន​ដល់​កាកបាទ​ក្រហម​កម្ពុជា​ ហើយដែល​ជា​និច្ចកាល​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ អាន ​តែង​តែធ្វើ​ការ​អំពាវ​នាវ​ស្វែង​រក​ជំ​នួយ​ឧបត្ថម្ភបន្ថែម និង​​ខិត​ខំ​​​រិះ​រក​គ្រប់មធ្យោបាយ​ ធ្វើ​យ៉ាង​ណា​ ដើម្បី​បាន​សម្រួល​ដោះ​ស្រាយ​ការ​លំ​បាកជូន​ប្រជា​ពលរដ្ឋ​ ​ ទាំង​បញ្ហា​លើកកម្ពស់​ជី​វភាព​រស់​នៅ ការ​​អភិវឌ្ឍ​មូលដ្ឋាន ភូមិ​ឃុំ ការ​ផ្តល់​សេវា​សាធារណៈ ការ​ពង្រឹង​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​​មាន​សុវត្ថិភាព។
ដូច្នេះ ​សកម្មភាព​នៃ​ការ​ចុះ​ចែក​កញ្ចប់​សម្ភារៈប្រើប្រាស់​សម្រាប់​ស្ត្រី និង​ទារក​នៅ​ពេល​នេះ គឺ​បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែងរបស់​ប្រជា​ពលរដ្ឋ​​ ក្នុង​ន័យថា ​ទី​ណា​មាន​ទុក្ខ​លំ​បាក ទី​នោះ​មាន​កាកបាទ​ក្រហមជួយ​សង្គ្រោះ​ និង​ការ​ជួយ​ឧបត្ថម្ភពី​សំ​ណាក់​រាជ​រដ្ឋាភិបាល​៕
អត្ថបទ៖ ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ឃុំកុមាររាជា




Regulating NGOs: how another country does it




The Reform Regulations 2012, which are compulsory, not theoretically optional like the model rules, require the committee to submit a clear financial statement to the annual general meeting of the organisation. This statement must be properly audited. Failure to have it audited makes the association subject to a fine.
The Regulations contain a list of other things for which an association can also be fined. They include “Failure to display name on business documents etc”, “Failure to display registration number on business documents etc”, “Failure to notify Registrar of change of registered address”, “Failure to lodge particulars of trust, copy of deed etc within 14 days of association becoming a trustee”, “Failure to give member copy of rules or minutes of general meeting within 14 days of receipt of a written request”, “Failure to notify Registrar within 14 days of appointment as secretary”, “Failure to retain financial statements for 7 years after annual general meeting” and “Failure to keep original of a document of which a copy has been lodged with the Registrar for 7 years and, if requested to do so by the Registrar, produce that document”.
But my favourite among the things that bring fines on Victorian NGOs is “Fail to retain certificate referred to in section 94(3)97(3) or 100(3) for 7 years after signing”. It doesn’t even tell you what document those sections come from, but it’s probably one you would need a legal degree to understand. I could never be a committee member of a Victorian NGO. If the government accused my association of this offence, I wouldn’t have a clue as to whether the charge was true.
I don’t intend to imply that the Victorian law and regulations are particularly onerous. But if the Cambodian government were to translate them into Khmer and submit them to be passed by the National Assembly, I suspect that most or all of the NGOs that have been complaining about the current draft law would say that the regulations from Australia were “even worse”.

By Allen Myers
http://letters2pppapers.wordpress.com/

ការធ្វើនិយតកម្មលើអង្គការ NGO ៖ តើប្រទេសដទៃទៀតគេធ្វើដូចម្តេច?

ការធ្វើនិយតកម្មលើអង្គការ NGO ៖ តើប្រទេសដទៃទៀតគេធ្វើដូចម្តេច?

ការពិភាក្សាលើការ​តាក់តែង​ច្បាប់របស់​រដ្ឋាភិបាល​ស្ដីពីអង្គការ​មិនមែន​រដ្ឋាភិបាល​ «អង្គកា​រ NGO» ​ធម្មតាមាន​គេចោទ​សួរថា​ តើប្រទេស​ដទៃ​ទៀត​គេធ្វើនិយតកម្ម​លើ អង្គការ​ NGO​ តាមបែប​បទរបៀប​ណា?
ខ្ញុំពុំមែន​ជាមេធាវីទេ​ ខ្ញុំក៏មិនមាន​បទពិសោធន៍​ច្រើនលើកិច្ច​ការ អង្គការ​ NGO នោះដែរ​។ ប៉ុន្ដែថ្មីៗ​នេះ ខ្ញុំបាន​សម្រេចចិត្ត​ចូលរួមក្នុង​ អង្គការ ​NGO មួយ​ដែល​គេហៅថា​ការដាក់​ «បញ្ចូល​ ជាសមាគម​» (Incorporated Association) ​ដែលកំពុង​បានបង្កើត​លើរដ្ឋ​ Victoria ​។ក្នុងដំណើរ​ការនេះ​ បានធ្វើ​ឱ្យខ្ញុំមើល​ឃើញនិង​យល់ថា​តើអង្គការ​NGOត្រូវបាន​ធ្វើនិយត​កម្មបែបណា?
 ដោយសារ​ប្រទេស​អូស្ត្រាលីជា​ «ប្រទេសសហព័ន្ធ​» (Federation) ​ដូចនេះច្បាប់​ និងបទ​ ប្បញ្ញត្តិនានា ​ត្រូវបាន​អនុវត្តខុសៗ​គ្នា ពីរដ្ឋមួយ​ទៅរដ្ឋមួយ​។ ទោះជា​យ៉ាងនេះក្ដី​ ក៏ច្បាប់​និងបទញ្ញត្តិ​ទាំងនេះមាន​ភាពស្រដៀង​គ្នាទៅនឹង​ផលប៉ះពាល់​រួម។​
 ច្បាប់មិន​ដាក់កំហិតលើ​ អង្គការ​ NGO​ ក្នុងការចុះឈ្មោះ «​បញ្ចូលជា​សមាគម»​ នោះទេ​ ប៉ុន្ដែវាមាន​គុណសម្បត្តិ​ម្យ៉ាងផ្នែក​ច្បាប់ដ៏សំខាន់​ក្នុងការ​ «​បញ្ចូលជា​សមាគម​» តាមរយៈ​បែបបទ​និយតកម្ម​។ ឧទាហរណ៍ ​: ក្នុងច្បាប់​បានបញ្ជាក់​ថាទ្រព្យសម្បត្តិ​ទាំងឡាយដែល​ជាកម្មសិទ្ធិ​ របស់​អង្គការ​ NGO នោះ ​បុគ្គល​ឯកជន​ពុំមាន​សិទ្ធិលើ​ទ្រព្យទាំង​នោះទេ​។ ក្នុងន័យ​នេះច្បាប់​បានផ្ដល់​នូវ​ការការពារ​ចំពោះ​សមាជិក​នៃគណៈ​កម្មការ​ប្រតិបត្តិ​របស់​សមាគម​ ខណៈ​ដែល ​មានការ​ប្ដឹងផ្ដល់​នានា ក្នុង​នោះមានក្ដី​ក្ដាំងរវាង​សមាគម​នឹងបុគ្គល​ឯកជន​ ឬជាមួយ​ក្រុមហ៊ុន​ផ្សេងៗ។​ ម្យ៉ាងទៀត​ វាមាន​ភាពងាយ​ស្រួល​ ដែល​អង្គការ​ NGO​ ឬស​មាគមនោះ​ធ្វើពាក្យស្នើ​ សុំថវិការ​ជំនួយ​ពីរដ្ឋឬ​ពីអង្គការ​ឯកជន។​ ក្នុងករណី​ជាច្រើន​ទៀត ក៏​មានការ​លើកលែង​ពន្ធអាករ​ ឬការកាត់​បន្ថយពន្ធ​យ៉ាងច្រើន​ដល់អង្គការ​ NGO​ ផងដែរ​។
ជាការ​ពិតណាស់ ​វាមាន​ភាពលម្អិត​ជាច្រើនផង​ ក្នុងការដាក់​ «បញ្ចូលជា​សមាគម​» តាម​ បែបបទ​និយតកម្ម​របស់រដ្ឋ​ Victoria។​ ក្រៅពីច្បាប់​កំពុងជាធរមាន​ ដែលខ្ញុំ​ទុកភារកិច្ច​នេះជូន​ មេធាវី​ មានបទប្បញ្ញត្តិ​មួយនៅ​ឆ្នាំ២០១២​ ឈ្មោះ «កំណែ​ទម្រង់​បទប្បញ្ញត្តិ​ការបញ្ចូល​សមាគម​ ឆ្នាំ២០១២​។  បទប្បញ្ញតិ្ត​នេះមាន​ចំនួន​៦៩ទំព័រ ​ក្នុងនោះមាន​២៤ទំព័រ​ជាបញ្ញត្តិដែល​មាន ​ឈ្មោះ ​«ច្បាប់គំរូ​» (Model Rules)​ ។ ខណៈដែល​វាមិន​មានកាតព្វ​កិច្ចផ្នែក​ផ្លូវច្បាប់​ ក្នុងការ​អនុម័ត​«ច្បាប់គំរូ»​ នេះ ​ប៉ុន្ដែ​ចំពោះ​បុគ្គល​ណាដែល​ស្វែង រក​សេចក្ដី​សម្រេចពី​ការិយា​ធិបតេយ្យ​លើឯកសារ​ នឹងបាន​ឃើញអត្ថប្រយោជន៍​ជាច្រើន​ដោយសារ​តែបានចូល​ខ្លួនតាមរយៈ​បែបបទ​និយតកម្ម​នេះ។ក្នុង​នោះមាន​ការលើក​ទឹកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ ៖ ការ​ដាក់​ពាក្យសុំ​ «បញ្ចូល​ជាសមាគម​» ដោយ ​ឆ្លងតាម​បែបបទ​ «ច្បាប់គំរូ​»ដែល​មានតម្លៃ​សេវា៣៣​ដុល្លារ​អូស្រ្តាលី​ ខណៈដែល​ការដាក់​ពាក្យសុំ ​ដោយប្រើប្រាស់​បញ្ញត្តិ​របស់សមាគម​ផ្ទាល់ ​មានតម្លៃ​សេវា​រហូតដល់​១៩២ដុល្លារ​អូស្រ្តាលី។​
 «ច្បាប់គំរូ​» នេះ​មាន​៧៧ចំណុច​ ដោយ​មានចំណុច​តូចៗ​ជាច្រើន​ទៀតអម​ផង​។ បទ​ ប្បញ្ញត្តិ​ ក្នុ​ង «ច្បាប់គំរូ​» នេះបាន​បញ្ជាក់ថា​ អង្គការ​ NGO​ ឬសមាគម​ត្រូវដឹកនាំ​ដោយគណៈកម្មការ​ប្រតិបត្តិមួយ​ ក្នុងនោះ​ត្រូវមានយ៉ាង​ហោចណាស់​ ប្រធាន​មួយរូប​ អនុប្រធាន​មួយ​រូប​ លេខាធិការ​មួយរូប​ និង​ហិរញ្ញឹក​មួយរូប​ និងអាច​មានសមាជិក​មួយចំនួន​ទៀតផង​ដែរ។​យោងតាម​ «ច្បាប់គំរូ​» ត្រង់ចំណុច​ទី៤៥​(១) ចែងថា ​«…សមាជិក​គណៈកម្មការ​ប្រតិបត្តិ​គ្រប់រូប​ត្រូវយល់​ឲ្យច្បាស់​ពីច្បាប់​ និង​បទប្បញ្ញត្តិ​នានា​ដែលឋិត​នៅក្រោម​បទប្បញ្ញត្តិ​ដែល​ប្រកាស​ឲ្យប្រើ​»
ប្រសិន​បើ ​«គេស្គាល់​ច្បាប់នេះ​» គឺវា​ហាក់ដូច​ជាមិន​សូវ​ប្រាកដ​ ព្រោះថា​វាមិនមាន​តែមួយ​ឃ្លាប៉ុណ្ណោះទេ​ នៅក្នុង​ «ច្បាប់គំរូ​» នោះ។​ សមាជិក​គណៈកម្មការ​ប្រតិបត្តិ​ ត្រូវ​មានកាតព្វកិច្ច​ ដើម្បី​ «អនុវត្ត​អំណាច​របស់ខ្លួន​ និង​ការបំពេញ​ភារកិច្ច​របស់ខ្លួន​ ដោយការ​ថែរក្សា​ការពារ​ ឱ្យបាន​សមហេតុ​ផលនិង​ដោយយក​ចិត្ត​ទុកដាក់​» និង​ «ដោយ​សុចរិត​ដើម្បី​ផលប្រយោជន៍​ដ៏ ល្អបំផុត​ របស់​អង្គការ ​NGO ​ឬសមាគម​» និង​ «ក្នុង​គោលបំណង​ត្រឹមត្រូវ​មួយ»​។ គេមិន​ឃើញមាន​ឃ្លាណាមួយ​ ដែលបាន​ផ្ដល់នូវ​និយមន័យ​បន្ថែម​ទៀតនោះ​ឡើយ។​ ឧទាហរណ៍​ដូចជា ​តើពាក្យថា​ «យកចិត្ត​ទុកដាក់​» គឺត្រូវឱ្យ​ «សមហេតុផល»​ មាន​កម្រិត​ណា?
 «ច្បាប់​គំរូ» នេះ ​មានសេចក្ដី​ណែនាំយ៉ាង​លម្អិត​ អំពី​ការដាក់​វិន័យលើ​សមាជិក​ និងការ​ ដោះស្រាយ​ជម្លោះក្នុងចំណោម​សមាជិក​ (ដោយមាន​ការសម្រប​សម្រួលដោយ​អង្គការមួយ​ ដែលទទួល​ជំនួយ​ពីរដ្ឋាភិបាល​ ដើម្បីជួយ​ដោះស្រាយ​ជម្លោះផ្ទៃ​ក្នុងរបស់​អង្គការ​ ឬសមាគម​ ដែលមាន​ឈ្មោះ «​មជ្ឈមណ្ឌល​ដោះស្រាយ​ជម្លោះ» (Disputes Settlement Center )​។ ជា ដំបូង​ នៅពេល​ដែលខ្ញុំ​បានអាន​នូវបទប្បញ្ញត្តិ​ទាំងនេះ​ខ្ញុំគិតថា​វាហាក់​ដូចជា​ប្លែកបន្ដិច​ ព្រោះថា​សមាជិក​គ្រប់រូប​របស់​អង្គការ​ NGO​ ឬសមាគម​ ដែល​គេ​សន្មត់ថា​ ពួកគេ​មានការ​ព្រួយបារម្ភ​ នូវការ​លើកកម្ពស់​សង្គម​ ឬពិភព​លោកគឺ​មិនមែន​ត្រូវ បារម្ភ​ពីការ​ទាស់ទែង​ផ្ទៃក្នុង​របស់ខ្លួន​នោះទេ។​ ប៉ុន្ដែបើ​ខ្ញុំគិត​ត្រឡប់​ថយក្រោយ​ទៅប៉ុន្មាន​ឆ្នាំមុន​ ដែលមាន​ការចេញ​ផ្សាយក្នុង​ទំព័រ​កាសែត​ ពីករណី​ជម្លោះផ្ទៃ​ក្នុងរបស់​អង្គការ​ NGO ​មួយចំនួន​នៅកម្ពុជា​ ខ្ញុំគិត​ថាវា​អាចជា​គំនិត​ដ៏ល្អមួយ​សម្រាប់​រដ្ឋាភិបាល​ ក្នុងការ​បញ្ចូល​បទប្បញ្ញត្តិ​មួយចំនួន​ ខាងលើ​ចូលក្នុង​សេចក្ដី​ស្នើច្បាប់​របស់កម្ពុជា។​
 «កំណែ​ទម្រង់​បទប្បញ្ញត្តិ​ឆ្នាំ២០១២​» (The Reform Regulation 2012) គឺជា​ធរមាន​ច្បាប់ (ជា​កំហិត​) មិនមែន​ជាទ្រឹស្ដី​ជ្រើសរើស​តាមបំណង​ដូច​ «ច្បាប់គំរូ​» នោះទេ​គឺតម្រូវ​ឱ្យគណៈកម្ម​ ប្រតិបត្តិការ​ដាក់ជូន​រដ្ឋាភិបាល​របស់រដ្ឋ​ នូវរបាយការណ៍​ហិរញ្ញវត្ថុ​ជាក់លាក់​មួយ ដើម្បី​ដាក់ជូន​សម័យប្រជុំ​ពេញអង្គ​របស់ អង្គការ​ NGO ​ឬសមាគម​។  របាយការណ៍​ហិរញ្ញវត្ថុ​នេះ ​ត្រូវ​ឆ្លងកាត់​ សវនកម្ម​យ៉ាងប្រុងប្រយ័ត្ន​។ ការខកខាន​នូវការ​នូវធ្វើ​សវនកម្មនោះ ​សមាគម​ ឬអង្គការ​ NGO​ ត្រូវ​ទទួល​ពិន័យ​។
 នៅក្នុង​បទប្បញ្ញតិ្ត​នេះ មាន​បញ្ជីរឿង​មួយជន្លះទៀត​ ដែលបញ្ជាក់​ពីការ​ពិន័យ​ទៅលើ​អង្គការ​ NGO ឬ​សមាគម​។ក្នុងនោះមាន​ ៖ ១) «ការខកខាន​នូវការ​ដាក់តាំង​ឈ្មោះលើ​ឯកសារ​ អាជីវកម្ម​»; ២) «ការខកខាន​ដាក់តាំង​លេខចុះ​បញ្ជីនៅ​លើឯកសារ​អាជីវកម្ម​»; ៣)​ «ការខកខាន​ការជូន​ដំណឹងដល់​មន្ត្រីចុះ​អត្រានុ​កូលដ្ឋាន​ (Registrar) ​ពីការ​ផ្លាស់ប្ដូរ​អាសយដ្ឋាន»; ៤) «ការ​ខកខាន​នៅការផ្ដល់​ដំណឹងពី​អចលនៈទ្រព្យ ​ហើយមិន​បានផ្ដល់ច្បាប់​ថតចម្លង​នៃលិខិត​បញ្ជាក់ ​ ក្នុង​រយៈពេល​១៤ថ្ងៃ​  បន្ទាប់ពី​សមាគម​ ឬអង្គការ​ NGO ​នេះបាន​ក្លាយជា​អ្នកគ្រប់គ្រង​អចលនៈ​ទ្រព្យនេះ»; ៥) ​«ការខក​ខាននូវការ​ ផ្ដល់​ឯកសារ​បទប្បញ្ញត្តិ​ផ្សេងៗ ​ឬរបាយការណ៍​លើកិច្ច​ប្រជុំជូន​សមាជិក​ ក្នុងរយៈពេល​១៤ថ្ងៃ​ ក្រោយពី​ការស្នើសុំ»; ៦) «ការ​ខកខាន​ការជូន​ដំណឹងដល់​មន្រ្តីអត្រានុ​កូលដ្ឋាន​ ក្នុងរយៈ​ពេល ​១៤ថ្ងៃ ​ក្រោយពេល​មានការ​តែងតាំង​លេខាធិការ​»; ៧) «ការ​ខកខាន​នៃការ​រក្សាទុក​របាយ ការណ៍​ហិរញ្ញវត្ថុ​ក្នុងរយៈពេល​៧ឆ្នាំ ​ក្រោយកិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ»; និង៨​) «ការខកខាន​នូវការ​ រក្សាឯក​សារដើម​ ដែលឯក​សារចម្លង​បានតម្កល់​ទុកជាមួយ​មន្ដ្រីអត្រា​នុកូលដ្ឋាន​ចំនួន ៧ឆ្នាំ ​ប្រសិនបើ​មន្រ្តីអត្រានុកូលដ្ឋាន​សុំឱ្យផលិត​ឯកសារ​ ថតចម្លង​នោះឡើង​វិញ»​។
 ប៉ុន្ដែអ្វី​ដែលខ្ញុំ​ចាប់អារម្មណ៍​ជាងគេ​ក្នុងរឿង​ទាំងអំបាល​មាណ​ខាងលើ ​ដែលស្ដី​ពីការ​ផាក​ពិន័យ​លើ អង្គ​ការ NGO​ ឬសមាគម ​ក្នុងរដ្ឋ​ Victoria គឺ «​ការខកខាន​រក្សាទុក​លិខិត​បញ្ជាក់​ ដូចមាន​ចែង​ក្នុងវគ្គ​ទី៩៤(៣)​, ទី៩៧​(៣)​ ឬទី​១០០(៣)​ ចំនួន​៧ឆ្នាំ»​ ក្រោយ​ពីចុះហត្ថលេខា​រួច។​ រឿងនេះ​ក៏មិនបាន​ប្រាប់យើងថា​ តើឯកសារ​នៅក្នុង​វគ្គទាំង​នោះបាន​មកពីណា ​តែវាអាច​ឆ្លើយប្រាប់​យើងថា​ គឺយើង​ពិតជា​ត្រូវការ​ចំណេះដឹង​ ឬ​សញ្ញាបត្រ​ខាងច្បាប់​ ដើម្បីយល់​ច្បាប់ទាំងនេះ។​ មើលទៅខ្ញុំ​មិនអាចក្លាយ​ជាសមាជិកនៃ​គណៈកម្មការ​ប្រតិបត្តិ​ នៃអង្គការ​សមាគមនៅរដ្ឋ​ Victoria ​បានទេ។​ ប្រសិន​បើរដ្ឋាភិបាល​ចោទប្រកាន់​សមាគមរបស់ខ្ញុំ​អំពីកំហុស​ដូចបានរៀបរាប់​ខាងលើ ​ខ្ញុំពិតជា​គ្មានផ្លូវ​អ្វីដើម្បី​ស្វែងយល់ថា ​តើការ​ចោទ ​ប្រកាន់​របស់រដ្ឋ​មកលើ​សមាគម​របស់ខ្ញុំ​នោះវាត្រូវ​ ឬខុស។​
 ខ្ញុំមិន​មានបំណង​បញ្ជាក់​ថាច្បាប់​ និងបទ​ប្បញ្ញត្តិនៅរដ្ឋ​ Victoria ​វាស្មុគ​ស្មាញ ​ប្លែក​គេនោះទេ​។ ក៏ប៉ុន្ដែ​ប្រសិន​បើរដ្ឋា​ភិបាល​កម្ពុជា​បកប្រែ​ច្បាប់​នោះទៅ​ជាភាសាខ្មែរ​ និងដាក់​ជូនរដ្ឋសភា​ជាតិអនុម័ត​ ខ្ញុំសង្ស័យថា​ អង្គការ ​NGO ​ឬសមាគម​ភាគច្រើន​ ឬទាំងអស់​ ដែល​ជានិច្ច​កាលត្អូញត្អែរ​ តវ៉ាលើ​សេចក្ដី​ព្រាងច្បាប់​បច្ចុប្បន្ន​របស់កម្ពុជា ​ច្បាស់ជា​និយាយថា​ បទប្បញ្ញត្តិ​ទាំងប៉ុន្មាន​នៅអូស្រ្តាលី ​ច្បាស់ជា ​«អាក្រក់​ជាងច្បាប់​នៅកម្ពុជា​ឆ្ងាយណាស់​»!

ដោយ Allen Myers
http://letters2pppapers.wordpress.com/



សារលិខិតអបអរសាទរ របស់សម្តេច​អគ្គមហា​ពញាចក្រី ហេង សំរិន ជូនចំពោះ សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាក្រកម្ពុជា


សារលិខិតអបអរសាទរ របស់សម្តេច​អគ្គមហា​ពញាចក្រី ហេង សំរិន ជូនចំពោះសម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ


សារលិខិតអបអរសាទរ របស់សម្តេច​អគ្គមហា​ពញាចក្រី ហេង សំរិន ជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា


សារ​លិខិតអបអរសាទរ របស់​ឯកឧត្តម​ សាយ សំអាល់ ជូនសម្តេច​វិបុលសេនាភក្តី សាយ​ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា


សារ​លិខិតអបអរសាទរ របស់​ឯកឧត្តម សាយ សំអាល់ ជូនសម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ


សារ​លិខិតអបអរសាទរ របស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ជូនសម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី


សារ​លិខិតអបអរសាទរ របស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ជូនសម្តេច​វិបុលសេនាភក្តី សាយ​ ឈុំ ប្រធានព្រឹទ្ធសភា​


សារ​លិខិតអបអរសាទរ របស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ជូនសម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្រ្តី


ពិធី​រំកិល​​សព​​សម្តេច​​ធម្មពោធិ​​សាល ជា​ ស៊ីម ​ចេញ​​ពីគេហដ្ឋាន ដើម្បី​ដង្ហែទៅ​កាន់មេរុបូជា ១៩ - មិថុនា - ២០១៥;