Friday, August 28, 2015

សេច​ក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៥




ឯកឧត្តម ប៉ាល់ ចន្ទតារា បាននាំយកកញ្ចប់ឃីត សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវទៅជូនដល់ស្ត្រីទើបឆ្លងទន្លេ៤នាក់

ឯកឧត្តម​ ប៉ាល់ ចន្ទតារា​ ទីប្រឹក្សារាជ​រដ្ឋាភិបាល ​និងប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ ចុះជួយឃុំកំណប់​ ស្រុកគីរីវង់​ ខេត្តតាកែវ​ និងឯកឧត្តម​ ចៅ សេរី​ អនុប្រធាន ​ដោយមានការ​ចូលរួម ពីយុវជន​កាកបាទ​ក្រហមស្រុក ​យុវជនកាយរិទ្ធិ​ស្រុក និងមន្រ្តីក្រុ​មប្រឹក្សាឃុំកំណប់​ បានពាំនាំកញ្ចប់​ឃីត ដែលជា​អំណោយរបស់​សាខាកាកបាទ​ក្រហមកម្ពុជា ​ខេត្តតាកែវ ​តាមរយៈការអំពាវ​នាវរបស់ ​ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ អាន​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រីទទួល​បន្ទុកទីស្តីការ​គណៈរដ្ឋមន្ត្រី ​និងជាប្រធានក្រុ​មការងារថ្នាក់​ជាតិចុះមូលដ្ឋាន​ ខេត្តតាកែវ ​ដើម្បីសួរសុខទុកដ​ល់ស្រ្តីបួននាក់​ ដែលទើប​នឹងឆ្លងទន្លេរួច​។

ក្នុងឱកាស​នោះដែរ ​ឯកឧត្តម​ ប៉ាល់ ចន្ទតារា ​ក៏បានគួចចំនង​ដៃដល់ចៅៗ ​ទើបនឹង​កើតក្នុងម្នាក់ ​100.000​ រៀល ដោយភ្ជាប់​នូវសំបុត្រ​កំណើតផងដែរ​។

នេះជាលើក​ទីពីរហើយ ដែ​លក្រុមការងារ​ថ្នាក់ជាតិ ​ដឹកនាំប្រតិភូ​សួរសុខទុក​ស្រ្តីឆ្លងទន្លេ ​នៅឃុំកំណប់​ ដែលម្នាក់ៗ​ ក្រៅពីកញ្ចប់ឃី​តសុទ្ឋតែបានថ​វិកាជាចំណងដៃ​ 100.000 រៀ​ល និងសំបុត្រ​កំណើតដូចគ្នាៗ។​


បន្ទាប់ពី​បានសួរសុខ​ទុក្ខ ស្រ្តីឆ្លង​ទន្លេហើយ ​ឯកឧត្តម ​ប៉ាល់ ចន្ទតារា ​បានទៅពិនិត្យការដ្ឋាន​សាងសង់​ សាលាធម្មសភា ​ដែលកំពុងសាង​សង់បាន ​៤០ភាគរយ ​ដែលឯកឧត្តម ​និងគ្រួសារទើប​នឹងសាងសង់​បាល័ង្ល​ និងជាវព្រះពុទ្ឋរូប​ មកតម្កល់​រួចនាពេលថ្មីៗនេះ៕



បណ្ឌិត សុខ ទូច ស្នើឲ្យ ឯកឧត្តម អ៊ុំ សំអាន ផ្តល់ផែនទី ដែលរកបានពីអាមេរិកដើម្បីធ្វើការផ្ទៀងផ្ទាត់

យោងតាម​លិខិតរបស់​លោកបណ្ឌិត​ សុខ ទូច​ ប្រធានក្រុម​ស្រាវជ្រាវផែនទី​ នៃរាជបណ្ឌិត្យ​សភាកម្ពុជា ​ចុះថ្ងៃទី ២៧ ​ខែសីហា ​ឆ្នាំ២០១៥​ ផ្ញើជូនឯកឧត្តម ​អ៊ុំ សំអាន ​តំណាងរាស្រ្តមណ្ឌល​សៀមរាប​ របស់គណបក្ស​សង្គ្រោះជាតិ​ បានបញ្ជាក់ថា​ បន្ទាប់ពីបានទទួលដំ​ណឹងថា ឯកឧត្តម ​អ៊ុំ សំអាន ​ទទួលបានផែន​ទីព្រំដែនប្រទេសកម្ពុជា​ជាមួយប្រទេសវៀ​តណាម ពីបណ្ណាល័យសភា ​សហរដ្ឋអាមេរិក ​ដូច្នេះក្រុមស្រាវ​ជ្រាវនៃរាជបណ្ឌិត្យ​សភាកម្ពុជា​ស្នើសុំផែនទីដែលឯកឧត្តម ​អ៊ុំ សំអាន ​មានយកមកធ្វើការ​ផ្ទៀងផ្ទាត់ជាមួយផែ​នទី​ដែលរាជបណ្ឌិត្យ​សភាទទួល​បានពីប្រភពនានា។​

នៅក្នុងលិខិត​របស់ លោកបណ្ឌិត ​សុខ ទូច​ បានឲ្យដឹងថា ​តាមរយៈគណនីហ្វេសប៊ុក​ របស់  ឯកឧត្តម​ អ៊ុំ សំអាន​ បង្ហាញថា ​ឯកឧត្តមបានទៅរក​ផែនទី ​នៅបណ្ណាល័យ​សភា ​សហរដ្ឋអាមេរិក​ នៅWashington DC ហើយបាន​រកឃើញ និ​ងទទួលផែនទីបោន ​របស់កម្ពុជា​ចំនួន ២៦ផ្ទាំង ​ទាំងផែនទីDigital ​និងផែនទីក្រដាស ​ហើយឯកឧត្តម​ អ៊ុំ សំអាន ​បានអះអាង​ថា ផែនទីទាំងនោះ គឺ​ជាផែនទីដែល​សម្តេចព្រះបរម​កោដ្ឋ នរោត្តម ​សីហនុ ​បានយកទៅសុំឲ្យសហ​រដ្ឋអាមេរិក​ទទួលស្គាល់​ខ្សែព្រំដែនកម្ពុជា​ នៅថ្ងៃទី ​០២ ខែមេសា ​ឆ្នាំ១៩៦៤។​

ការស្នើសុំឲ្យ ​ឯកឧត្តម ​អ៊ុំ សំអាន ​យកផែនទីដែលរក​បានពីបណ្ណាល័យសភា ​សហរដ្ឋអាមេរិក មក​ផ្ទៀងផ្ទាត់នេះ ​ដើម្បីឯកភាពជាតិ ​និងអាយុជីវិតជាតិ ​និងដើម្បីដោះស្រាយ ​និងការពារព្រំដែនប្រទេស​កម្ពុជាជាមួយ​ប្រទេសជិតខាង។ ​

គួរបញ្ជាក់ថា ​បច្ចុប្បន្ននេះ ​ផែនទីដែល​ក្រុមស្រាវជ្រាវផែនទី​ នៃរាជបណ្ឌិត្យស​ភាកម្ពុជាទទួលបាន​ពីប្រភពនានា​មានដូចជា៖​ ១. ផែនទីផ្លូវការ​ ដែលប្រើប្រាស់ដោ​យរាជរដ្ឋាភិ​បាល ចំនួន​ ២៦ផ្ទាំង, ២.​ ផែនទីពីគណបក្សសង្គ្រោះជាតិ​ ចំនួន២៤ផ្ទាំង ​៣. ផែនទីពីប​ណ្ណាល័យព្រឹទ្ធសភាសហរដ្ឋ​អាមេរិក​ ចំនួន ២៦ផ្ទាំង, ៤.​ ផែនទីពីអង្គការស​ហប្រជាជាតិ ​ចំនួន ១៨ផ្ទាំង, ៥.​ ផែនទីពីប​ណ្ណាល័យវិទ្យា​ស្ថានភូមិសាស្ត្រជាតិ(​បារាំង) ​ចំនួន ​២៦ផ្ទាំង៕

វីដេអូបទយកការណ៍ ការបន្ត​អភិរក្ស​ដើម្បី​អភិវឌ្ឍន៍ និង​ដើម្បី​បេតិកភណ្ឌមនុស្សជាតិ