Friday, November 6, 2015

សម្តេចតេជោ ស្នើឲ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់បន្ថែម ចំពោះការធ្លាក់ចុះនូវអត្រាបំបៅកូនដោយទឹកដោះម្តាយ

នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បានសំដែង​ការព្រួយបារម្ភ ​អំពីការធ្លាក់​ចុះនូវអត្រា បំបៅ​កូនដោយ​ទឹកដោះម្តាយ ​ក្នុងរយៈពេលប៉ុ​ន្មានឆ្នាំចុង​ក្រោយនេះ។ ​ផ្អែកតាមសារ​ របស់សម្តេចតេជោ​ ហ៊ុន​ សែន ​ក្នុងឱកាស​ទិវាជាតិអាហារ​រូបត្ថម្ភលើកទី​ ២ នៅថ្ងៃ​ទី០៦ ខែវិច្ឆិកា ​ឆ្នាំ២០១៥នេះ ​បានបញ្ជាក់ថា ​«ថ្វីត្បិត​រាជរដ្ឋាភិបាល ​បានដាក់ចេញ​នូវវិធាន​ការជាច្រើន ​ដើម្បីលើកកម្ពស់​ ការបំបៅ​កូនដោយ​ទឹកដោះម្តាយ ​តែអត្រាស្រ្តីបំ​បៅកូនដោយ​ទឹកដោះម្តាយ​ មានការថយចុះ ​គួរឱ្យកត់​សម្គាល់ ​បើយោងតាម​របាយការណ៍​អង្កេតសុខភាព ​និងប្រជា ​សាស្រ្តឆ្នាំ២០១៤»​។

យោងតាម​របាយការណ៍​ប្រជាសាស្ត្រ ​ដែលបាន​លើកឡើងក្នុង ​ទិវាជាតិ​អាហាររូបត្ថម្ភ ​លើកទី២ ​បានបង្ហាញថា៖ ​អត្រាបំបៅ​កូនដោយ​ទឹកដោះម្តាយ​តែមួយមុខគត់ ​សម្រាប់កុមារ ​អាយុពី០-៦ខែដំបូង ​បានធ្លាក់​ចុះពី ៧៣,៥% ​ក្នុងឆ្នាំ២០១០ ​មកត្រឹម​ ៦៥% ​ក្នុងឆ្នាំ២០១៤។ ​បន្ថែមពី​លើនេះការបន្ត​បំបៅកូនដោយ​ទឹកដោះម្តាយ​សម្រាប់កុមារ​អាយុពី ១​២ដល់១៥ខែ ​ក៏មានការ​ធ្លាក់ចុះផងដែរ​។

សម្តេចតេជោ ​បានលើកឡើង​ក្នុងសារថា​ បច្ចុប្បន្ន​កុមារអាយុក្រោ​ម៥ឆ្នាំ ​ម្នាក់ក្នុង​ចំណោម បីនាក់​នៅកម្ពុជា ​មានសភាព​ក្រិសក្រិន ​(កម្ពស់ទាប​ធៀបនឹងអាយុ) ​ម្នាក់ក្នុងចំណោម​បួននាក់ មាន​ទម្ងន់មិន​គ្រប់គីឡូ ​(ស្គមខ្លាំង​ធៀបនឹងអាយុ)​ ហើយម្នាក់​ក្នុងចំណោម​ដប់នាក់​ បានទទួលរង ​ឥទ្ធិពលបញ្ហា​កង្វះអាហាររូបត្ថម្ភ​ស្រួចស្រាវ ​ធ្ងន់ធ្ងរជាលក្ខខណ្ឌ​មួយគំរាមកំហែង ​ដល់ជីវិតកុមារ​ ដែលតម្រូវ​ឲ្យមានការព្យាបាល​ជាបន្ទាន់។ ​ជាទូទៅកត្តា​ដែលរួមចំណែក​ធ្វើឲ្យកុមារ​មានបញ្ហា ​កង្វះអាហារ​រូបត្ថម្ភ ​រួមមាន៖ ​ការថយចុះ​នូវការអនុវត្ត​ការបំបៅកូន​ដោយទឹកដោះ​ម្តាយ ទៅតាម​អនុសាសន៍​ដែលបាន​ណែនាំ ​និងការផ្តល់អាហា​របន្ថែមមិនបាន​គ្រប់គ្រាន់ដល់​កុមារ។

លើសពីនេះ ​ក្នុងឱកាស​ទិវាជាតិអា​ហារូបត្ថម្ភ​លើកទី២ ​សម្តេចតេជោនាយក​រដ្ឋមន្ត្រី ​ក៏បានអំពាវនាវ​ឱ្យភាគីពាក់​ព័ន្ធទាំងអស់ ​ដែលកំពុង​ធ្វើការលើ​ផ្នែកគាំពារមាតា ​និងទារក ​សន្តិសុខស្បៀង ​និងអាហារូបត្ថម្ភ​ ឱ្យបន្តកិច្ច​ប្រឹងប្រែង ​និងសកម្មភាព ​ដើម្បី៖ ​១-បង្កើន ​កិច្ចសហប្រតិបត្តិការ​ឱ្យកាន់តែរឹងមាំ ​ដើម្បីធានាឱ្យ​បាននូវអាហារ​រូបត្ថម្ភ ​សម្រាប់មាតា ​និងកុមារ​ ដែលក្នុងនោះកា​របំបៅកូនដោយ​ទឹកដោះម្តាយ ​គឺជាការ​វិនិយោគដ៏ប្រ​សើរបំផុត ​ដើម្បីកាត់ ​បន្ថយបញ្ហាកង្វះ​អាហាររូបត្ថម្ភ​, ២-បន្តយុទ្ធនាការ​អប់រំផ្សព្វផ្សាយ ​អំពីសារៈសំខាន់ ​នៃការបំបៅ ​កូនដោយទឹក​ដោះ​ម្តាយ ទាំងនៅ​ថ្នាក់ជាតិនិង​ថ្នាក់ក្រោមជាតិ,​ ៣-បន្តផ្តល់​សេវា សុខភាព ​និងយកចិត្តទុកដាក់​ថែទាំមាតា ​និងទារកតាម​រយៈការពង្រីក​បន្ថែមមន្ទីរពេទ្យ ​និងសហគមន៍ ស្រ​ឡាញ់ទារក​នៅទូទាំង​ប្រទេសកម្ពុជា,​ ៥-ប្រព័ន្ធ​ផ្សព្វផ្សាយរដ្ឋ ​និងឯកជន ​ត្រូវបន្តផ្សព្វ​ផ្សាយ និង​បង្កើតកម្មវិធី​ផ្សេងៗឱ្យសកម្ម​ពាក់ព័ន្ធ ​នឹងអាហាររូបត្ថម្ភ ​និងការបំបៅ ​កូនដោយទឹក​ដោះម្តាយប្រកបដោយ​អត្ថន័យ ​និងខ្លឹមសារអប់រំ​៕




សម្តេចតេ​ជោ ផ្ញើសារ៦​ចំណុច ដើម្បីលើកម្ព​ស់អនាម័យជ​នបទលើកទី៦​

យោងតាម​សារលិខិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា ក្នុងឱកាសអប​អរសាទរទិវាជាតិលើ​កកម្ពស់អនាម័យជ​នបទ លើកទី៦ ចុះថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៥ បានមានប្រសាសន៍​ថា ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ គឺជាថ្ងៃដ៏សំខាន់​មួយ សម្រាប់ព្រះរាជាណាចក្រកម្ពុជា​យើង ក្នុងការប្រារព្ធ «ទិវាជាតិលើកកម្ពស់អនាម័យ​ជនបទ លើកទី៦»។ សម្តេចតេជោ បានលើក​ឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងបានទទួល​ស្គាល់ អំពីភាពចាំ​បាច់ នៃការលើកកម្ពស់អនាម័យ​ជនបទ ដោយក្នុងគោលន​យោបាយជាតិ ស្តីពីការផ្គត់ផ្គង់​ទឹកស្អាត និងអនាម័យបានកំណ​ត់នូវចក្ខុវិស័យយ៉ា​ងច្បាស់លាស់ថា «នៅឆ្នាំ២០២៥  ប្រជាជនគ្រប់​រូបនៅសហគមន៍ជ​នបទ ត្រូវមានការផ្គត់​ផ្គង់ទឹកស្អាត និងអនាម័យ​គ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុ​ងបរិស្ថានដែលមានអនាម័​យប្រកបដោយនិរន្តរភាព»។
សម្តេចតេជោ ហ៊ុន សែន ការរៀបចំប្រា​រព្ធទិវានេះ ក្នុងគោលបំណង​បន្តជំរុញ និងយកចិត្ត ទុកដាក់កាន់តែខ្ពស់​បន្ថែមទៀត ក្នុងការបំផុស​ការយល់ដឹង ការផ្សព្វផ្សាយជូន​ដល់បងប្អូន ប្រជាជន ក្នុងការរួមគ្នាលើកកម្ពស់អ​នាម័យជនបទ ដែលជាមូលដ្ឋាន​សំខាន់មួយនៃការលើក តម្កើងសុខុមាលភាពសង្គម និ​ងសេដ្ឋកិច្ចជា​តិរបស់យើង។
សម្តេចតេជោ បានបញ្ជាក់​ថា ជាការពិតកា​រអភិវឌ្ឍន៍ប្រទេសជាតិឲ្យរី​កចំរើនបាន លុះត្រាតែ យើងខិតខំអភិវឌ្ឍធនធានមនុស្សឲ្យ​មានចំណេះដឹង ចំណេះធ្វើ កាយ​សម្បទាមាំមួនប្រកប ដោយសីលធ​ម៌រស់នៅល្អ ចេះរួមរស់ជាមួយគ្នា និងចេះ​ស្រឡាញ់សុខសន្តិភា​ពជាដើម។ ក្នុងន័យនេះ ការលើកកម្ពស់​អនាម័យ គឺជាមូល​ដ្ឋានស្នូល ដោយសារតែការ​លើកកម្ពស់ អនាម័យនេះមានទំនាក់ទំនង មិនអាចកាត់ផ្តាច់បានអំពីវិស័យផ្សេងៗទៀត ក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិ ហើយក៏ជាកិច្ចកា​រដែលមានលក្ខណៈអន្តរវិស័យ និងការទទួ​លខុសត្រូវរួមគ្នា។
ផ្តើមចេញពីស្មារ​តី និងខ្លឹមសារដូច​ដែលបានគូសបញ្ជាក់​មកនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអំពាវនាវនូវ​ចំនុចសំខាន់ៗ៦យ៉ាង៖ ទី១. ក្រសួងអភិវឌ្ឍន៍ជនបទត្រូ​វបន្តប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ បណ្តុះឆន្ទៈមន្ត្រីប្រតិបត្តិក្នុ​ងការងារ នេះឲ្យអនុវត្តការងារជា​ប់ជាប្រចាំ ទទួលខុសត្រូវខ្ពស់ ក្នុងភាពម្ចាស់​ការលើការងារលើ​កម្ពស់អនាម័យជ​នបទនេះ។ ទី២. ក្រសួង អភិវឌ្ឍន៍ជនបទត្រូវបន្តបង្កើន ការយកចិត្ត​ទុកដាក់ក្នុងការដឹកនាំ និងសម្រ​បសម្រួលតាម ​គ្រប់ទម្រង់ គ្រប់រូបភាព ដើម្បី​កៀរគរធនធា​នពីវិស័យឯកជន អង្គការនានា ក្នុងការជំ​រុញការងារ លើកកម្ពស់អនាម័យ និងផ្គត់ផ្គង់ទឹកជន​បទឲ្យកាន់តែកើនឡើ​ងជាលំដាប់។ ទី៣. អាជ្ញាធរថ្នាក់ ក្រោមជាតិត្រូវយកចិត្តទុកដាក់​ពង្រឹងយន្តការដឹកនាំ និងពិនិត្យតា​មដានការអ​នុវត្តន៍ផែនការ ដែលមាន ហើយត្រូវធានាឲ្យស្ថានភា​ពអនាម័យ និងទឹកស្អាតជនបទក្នុងខេត្ត ស្រុក ឃុំ ដែលស្ថិតនៅ​ក្រោមការដឹកនាំរបស់ខ្លួនមានការប្រែ​ប្រួលរីកចម្រើន​ជាប្រចាំ។ ទី៤. គ្រប់ក្រសួង ស្ថា​ប័នពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ចូល​រួមដឹកនាំ និងគាំទ្រគ្រប់មធ្យោ​បាយ ដើម្បីលើកស្ទួ​យការងារលើកកម្ពស់អនាម័យ និងការងា​រផ្គត់ផ្គង់ទឹកស្អាតជនបទសម​ស្របទៅ តាមអាណត្តិកា​រងាររបស់ខ្លួន ដោយយកចិត្តទុក​ដាក់ជាពិសេសលើការបង្កើនធនធាន កិច្ចសហ ប្រតិបត្តិការជា​មួយដៃគូអភិវឌ្ឍវិស័យឯ​កជន អង្គការមិនមែនរដ្ឋាភិបា​ល និងសហគមន៍នានា។ ទី៥. នៅតា​មគ្រឹះស្ថានសិក្សា និងសាលាចំណេះដឹងទូទៅទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ សាង់សង់សម្ភារៈរូបវ័ន្តទឹកស្អាត និ​ងអនាម័យ ការអប់រំជាមូលដ្ឋា​នឲ្យសិស្សានុសិស្សបានយល់ ដឹងអំពីផលវិបា​កនៃកង្វះអនាម័យ និងមាន​ទម្លាប់ប្រតិបត្តិអនា​ម័យល្អ ការហូបស្អាត ផឹកស្អាត និងរ​ស់នៅស្អាត ទាំងនៅក្នុងសាលា និងនៅក្នុង​គ្រួសារ។ ទី៦. គ្រប់ក្រុមគ្រួសា​រនៅ តាមសហ​គមន៍ ត្រូវយកចិត្តទុកដាក់ទទួលខុ​សត្រូវសង់បង្គន់ អនាម័យស​ម្រាប់ប្រើប្រាស់ ក្នុងគ្រួសារ ​ដើម្បីរួមចំណែកធ្វើឲ្យភូមិ ឃុំ និងស្រុក​របស់ខ្លួន ប្រែក្លាយជាស​ហគមន៍ ដែលបញ្ឈប់ការ​បន្ទោបង់ពាសវាលពាសកាលទាំងស្រុង ដែលប្រការនេះនិងរួមចំណែក ក្នុងការ​អភិវឌ្ឍន៍ បង្កើតនូវសេចក្តីថ្លៃ​ថ្នូរក្នុងគ្រួសារ និងស​ហគមន៍៕
អត្ថបទ៖ ច័ន្ទ ទេវី





ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​គម្រោង​ការ​ពារ​ទឹក​ជំនន់ និងកែ​លំអ​ប្រព័ន្ធ​ប្រឡាយ-លូ ក្នុង​រាជធា​នីភ្នំពេញ​ជំហាន​ទី៣ ក្រោម​អធិប​តីភាព​ដ៏ខ្ពង់​ខ្ពស់​បំផុត​សម្តេ​ចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះ​រាជាណា​ចក្រ​កម្ពុជា

សម្តេ​ចតេជោ អនុញ្ញាតឲ្យលេ​ខាមជ្ឈិមបក្សវៀត​ណាម ចូលជួប​សម្តែងការ​គួរសម និងពិ​ភាក្សាកា​រងារ



សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណា​ចក្រកម្ពុជា នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ បានអនុញ្ញា​តឲ្យ លោកជំទាវ ហា ទីគាត (Ha Thi Khiet) លេខា​មជ្ឈិមបក្ស និងជាប្រធា​នគណៈចលនាមហា​ជនមជ្ឈិមបក្សវៀតណាម ចូលជួបសម្តែង​ការគួរសម និងពិភាក្សាកា​រងារ នាវិមា​នសន្តិភាព។
តាម​ប្រសា​សន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយកា​រផ្ទាល់សម្តេច​នាយករដ្ឋមន្ត្រី បានឲ្យដឹងថា ជំនួបរយៈពេល១​ម៉ោងកន្លះនេះ ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោ​បល់ជាច្រើន លើការងារមនុស្ស​ធម៌ ក្នុងនោះលោកជំទាវលេខា​មជ្ឈិមបក្ស​វៀតណាម បានជម្រា​បជូន សម្តេចតេជោនាយក​រដ្ឋមន្ត្រី អំពីផ្លែផ្កា​នៃជំនួបជាមួយ លោកជំទាវឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំ​នង រដ្ឋសភា ព្រឹទ្ធ​សភា និងអធិកា​រៈកិច្ចនាពេល​កន្លងមក។
នៅក្នុងជំនួប​ដដែលនេះ សម្តេចតេ​ជោនាយករដ្ឋមន្ត្រី បានវាយ​តម្លៃខ្ពស់ និងលើ​កទឹកចិត្ត ឲ្យបន្តកិច្ចសហ​ការរវាងគ្នា និងគ្នាបន្តទៀត។ ពាក់ព័ន្ធនឹងកា​រងារមនុស្សធម៌នេះ សម្តេចបាន មានប្រសាសន៍ថា គប្បីមានការជួយស​ម្រួលឲ្យប្រជាជន ដែលរស់នៅតា​មព្រំដែន ដែលត្រូវ ទៅព្យាបាលជំងឺបន្ទាន់នោះ អាចធ្វើកា​រឆ្លងកាត់ពីប្រទេសមួយ ទៅប្រទេសមួយ ដើម្បីទទួល ការព្យាបាល។ ក្រៅពីកា​រងារមនុស្សធម៌ សម្តេចក៏​បានលើកទឹកចិត្ត ធ្វើយ៉ាងណា​ជួយជម្រុញ ឲ្យមាន​កិច្ចសហប្រ​តិបត្តិការ លើវិស័យសេ​ដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោ​គផងដែរ៕



សមាជិកសភាគណបក្សប្រជាជន នឹងទៅសួរសុខទុក្ខអ្នកតំណាងរាស្ត្របក្សប្រឆាំង

យោងតាមសេចក្តី​ប្រកាសព័ត៌មានរបស់ ​អគ្គលេខាធិការដ្ឋាន ​រដ្ឋសភា ​នៅថ្ងៃទី ០៥ ​ខែវិច្ឆិកា ឆ្នាំ២០១៥ ​បានឲ្យដឹងថា​ គណៈប្រតិភូរដ្ឋសភា​ដែលមកពី​គណបក្សប្រជាជន​កម្ពុជា ​នឹងចុះបំពេញ ​បេសកម្មសួរសុខទុក្ខ ​ឯកឧត្តម ​គង់ សភា​ តំណាងរាស្ត្រមណ្ឌល​ខេត្តស្វាយរៀង​ និងឯកឧត្តម ញ៉យ ​ចំរើន​ តំណាងរាស្ត្រមណ្ឌលខេត្ត​ កំពង់ចាម​ នៅទីក្រុងបាងកក​ ប្រទេសថៃ ដែលរង​អំពើហិង្សា​កាលពីថ្ងៃទី ២៦​ ខែតុលា​ ឆ្នាំ២០១៥​ នៅខាងក្រៅរបងមន្ទីរដ្ឋសភា ក្បែរស្ថានទូតអូស្ត្រាលី បន្ទាប់ពីបាតុកម្មអហិង្សាស្នើដកលោក កឹម សុខា ត្រូវបានរំសាយ។
ការសួរសុខទុ​ក្ខអ្នកតំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ​ទាំងពីររូបនេះ ​គឺធ្វើឡើងចាប់​ពីថ្ងៃទី ០៦ ដល់ថ្ងៃទី​ ០៨ ខែវិច្ឆិកា ​ឆ្នាំ២០១៥ តាម​ការចាត់តាំងពី​ សម្តេចពញាចក្រី​ ហេង សំរិន ​ប្រធានរដ្ឋសភា ​ដោយឯកឧត្តម ​ឈាង វុន ​សមាជិករដ្ឋ​សភាមកពីគណ​បក្សប្រជាជនក​ម្ពុជា ជាអ្នក​ចុះបំពេញបេសកម្ម​សួរសុខទុក្ខនេះ។​ សំរាប់គណៈប្រតិភូ​អមដំណើររួមមាន​ ឯកឧត្តម ​យ៉ែម បុញ្ញាឬទ្ធិ ​និងលោក​ជំទាវ បាន ​ស្រីមុំ៕ ​

សម្តេច​តេជោ ហ៊ុន សែន ចេញសេចក្តី​សម្រេចតែង​តាំង សមាសភាពគណៈ​កម្មាធិការទទួល​បន្ទុកការងារព្យាបាល និងស្ដារ​នីតិសម្បទា អ្នកញៀន​គ្រឿងញៀន

នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំង សមាសភាពគណៈកម្មាធិការ ទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ដែលមានលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាប្រធាន, លោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ហ៊ុយ ហាន សុង រដ្ឋលេខាធិការក្រសួងការងារ ជាអនុប្រធាន៕